សុខាភិបាល​វៀតណាម Archives - Kampuchea Thmey Daily

​​​អ្នក​ជំងឺវៀតណាម​​ ដូច​ជា​មហារីក ​​នឹង​ទទួល​បាន​ការ​ធានា​រ៉ាប់រង​ ១០០ ភាគរយ​ ​សម្រាប់​ការ​​ព្យាបាល​ ក្រោម​ព្រាង​ច្បាប់​ថ្មី​
ក្រសួងសុខាភិបាលវៀតណាម​ បានបង្ហាញសំណើ​ក្នុងសេចក្តីព្រាងវិសោធនកម្មចុងក្រោយរបស់ខ្លួន​លើ​ច្បាប់ស្តីពីធានារ៉ាប់រងសុខភាព (HI) ដែលនឹងផ្តល់ការធានារ៉ាប់រងការ​ចំណាយ​ ១០០ ភាគរយ សម្រាប់អ្នក​មានជំងឺកម្រ និងធ្ងន់ធ្ងរ រួមទាំងជំងឺមហារីក ជំងឺដាច់សរសៃឈាមខួរក្បាល និងខ្វិន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Viet Nam News។

សំណើនេះ គឺ​ជាផ្នែកមួយនៃ​​វិសោធនកម្មដ៏​ធំ​ ដែលបច្ចុប្បន្នត្រូវបានបើកសម្រាប់ការពិគ្រោះយោបល់ជាសាធារណៈរហូតដល់ថ្ងៃទី ១២ ខែតុលា។ វិសោធនកម្មនេះ មានគោលបំណងកែតម្រូវអត្ថប្រយោជន៍ HI ដើម្បី​ធ្វើ​ឱ្យ​វា​កាន់តែប្រសើរឡើងជាមួយនឹងតម្រូវការថែទាំសុខភាព។

នៅក្រោមគោលការណ៍ថ្មី អ្នកជំងឺមួយចំនួននឹងទទួលបានការធានារ៉ាប់រង ១០០ ភាគរយ​ សម្រាប់ការពិនិត្យ និងព្យាបាល ដោយមិនចាំបាច់អនុវត្តតាមនីតិវិធីធម្មតា ឬ​លិខិត​បញ្ជូន​ពី​កន្លែង​​ថែទាំសុខភាពដែល​ជា​សាខា​ HI ពី​មួយ​ទៅ​មួយ​។

អ្នកជំងឺដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមាន​ជំងឺ​កម្រ ឬធ្ងន់ធ្ងរ ឬអ្នកដែលត្រូវការការវះកាត់ស្មុគស្មាញ ឬបច្ចេកទេសវេជ្ជសាស្ត្រកម្រិតខ្ពស់ នឹង​ទទួល​បាន​ការ​អនុញ្ញាតឱ្យស្វែងរកការព្យាបាលដោយផ្ទាល់នៅគ្រឹះស្ថានថែទាំសុខភាព ដែលមានឯកទេសខ្ពស់​។

ក្រសួងជឿជាក់ថា គោលការណ៍នេះអាចកាត់បន្ថយការចំណាយដែលមិនចាំបាច់សម្រាប់មូលនិធិ HI ដោយកាត់បន្ថយការពិគ្រោះយោបល់កម្រិតទាបម្តងហើយម្តងទៀត និងកាត់បន្ថយចំនួនដង​នៃការទៅជួបពេទ្យ។ នេះមិនត្រឹម​តែ​ជួយ​សម្រួល​ដំណើរការព្យាបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយ​អ្នកជំងឺ​កាត់​បន្ថយ​ការចំណាយលើការធ្វើដំណើរ និងការបង់ប្រាក់សម្រាប់ការថែទាំកម្រិតខ្ពស់ផងដែរ។

ក្រសួង​សុខាភិបាល​ដដែល​ បានកំណត់​ជំងឺ​ចំនួន ៤២ ដែល​ទទួល​បាន​កញ្ចប់​ធានា​ការ​ព្យាបាល​ ១០០ ភាគរយ​ រួមទាំងជំងឺមហារីក ការវះកាត់សរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ការបាត់បង់ការស្តាប់ ជំងឺផាកឃីនសុន និងខ្វិន ជាដើម​។ អ្នកជំងឺ​ទាំងនេះ នឹង​មិន​ចាំ​បាច់​​ឆ្លង​កាត់​នីតិវិធីស្តង់ដារ HI ដើម្បី​ទទួល​បាន​ការ​ធានារ៉ាប់រង​នោះ​ទេ​។  ​

បើ​តាម​ Viet Nam News គិតត្រឹមខែធ្នូ ឆ្នាំ ២០២៣ ប្រជាជនវៀតណាមជាង ៩៣ លាននាក់ បានចុះឈ្មោះក្នុង HI ដែល​ស្មើ​នឹង​ ៩៣,១៥ ភាគរយ​ នៃ​ចំនួន​ប្រជាជន​សរុប​៕  ​

The post ​​​អ្នក​ជំងឺវៀតណាម​​ ដូច​ជា​មហារីក ​​នឹង​ទទួល​បាន​ការ​ធានា​រ៉ាប់រង​ ១០០ ភាគរយ​ ​សម្រាប់​ការ​​ព្យាបាល​ ក្រោម​ព្រាង​ច្បាប់​ថ្មី​ appeared first on Kampuchea Thmey Daily.