សុខាភិបាល Archives - Kampuchea Thmey Daily

សម្ដេច ហ៊ុន ម៉ាណែត ថា គ្មានការកាត់ចំណាយពីវិស័យអប់រំ និងសុខាភិបាល ទៅបង្កើនឱ្យវិស័យការពារជាតិឡើយ
ពីកម្មវិធីរបស់ក្រសួងអប់រំនាព្រឹកថ្ងៃពុធនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រដ្ឋពុំមានផែនការកាត់ចំណាយរបស់វិស័យអប់រំ និងសុខាភិបាល ដើម្បីទៅបង្កើនឱ្យការចំណាយវិស័យការពារជាតិឡើយ។ តាមសម្ដេចនាយករដ្ឋមន្ត្រី វិស័យអប់រំ និងសុខាភិបាល នៅតែជាអាទិភាពចម្បងមុនគេ ហើយសម្រាប់ផែនការចំណាយលើវិស័យទាំងពីរនេះ នឹងបន្តកើនឡើង។

សម្ដេចធិបតី បានមានប្រសាសន៍ថា «រាជរដ្ឋាភិបាលមិនមានការកាត់បន្ថយចំណាយវិស័យអប់រំ និងវិស័យសុខាភិបាល ទៅបំពេញឱ្យតម្រូវការវិស័យការពារជាតិទេ បើទោះវិស័យការពារជាតិត្រូវកើនក៏ដោយ»។ ប្រសាសន៍របស់សម្ដេចធិបតីដូច្នេះ គឺជាការឆ្លើយតបទៅនឹងសារព័ត៌មានមួយចំនួន ដែលបានផ្សព្វផ្សាយថា រាជរដ្ឋាភិបាលកម្ពុជា នឹងកាត់ចំណាយទៅលើវិស័យអាទិភាពមួយចំនួន ដូចជាវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីយកទៅបំពេញឱ្យវិស័យការពារជាតិ។

ព័ត៌មាននេះ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសបដិសេធ ហើយបានអះអាងថា «អត់មានការដកលុយពីអប់រំ និងសុខាភិបាល យកទៅបង្កើនឱ្យកងទ័ពនោះទេ»។

សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ក្នុងពិធីសម្ពោធសមិទ្ធផល និងប្រគល់សញ្ញាបត្រដល់គរុសិស្ស-គរុនិស្សិតអប់រំកាយ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះថា អប់រំ និងសុខាភិបាល នៅតែជាវិស័យអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល បើទោះរាជរដ្ឋាភិបាលបង្កើនចំណាយទៅលើវិស័យការពារជាតិក៏ដោយ។ សម្ដេចបញ្ជាក់ច្បាស់ៗថា វិស័យទាំងពីរនេះ គឺមានតែបង្កើនបន្ថែមសម្រាប់ឆ្នាំ២០២៧ ដល់ឆ្នាំ២០២៩។

ដោយឡែកវិស័យការពារជាតិ សម្ដេចធិបតី ថា ក៏ជាអាទិភាពសំខាន់សម្រាប់ការពង្រឹងខឿនការពារប្រទេស ដែលត្រូវតែបង្កើនការចំណាយផងដែរ សម្រាប់ការអនុវត្តច្បាប់កាតព្វកិច្ចយោធា និងការកំណែទម្រង់កងទ័ព។ ក្នុងន័យនេះ សម្ដេចអះអាងថា រដ្ឋមានថវិកាគ្រប់គ្រាន់សម្រាប់បង្កើនការចំណាយលើវិស័យដែលមានសារៈសំខាន់ ហើយចាំបាច់ ពោលគឺមិនទាន់មានតម្រូវការដកការចំណាយចេញពីវិស័យអប់រំ និងសុខាភិបាលឡើយ៕

ដោយ៖ ធឿន វ៉ាន់សុង

The post សម្ដេច ហ៊ុន ម៉ាណែត ថា គ្មានការកាត់ចំណាយពីវិស័យអប់រំ និងសុខាភិបាល ទៅបង្កើនឱ្យវិស័យការពារជាតិឡើយ appeared first on Kampuchea Thmey Daily.

កម្ពុជា-អាមេរិក ប្តេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល និងសន្តិសុខសុខភាពសាធារណៈ
ក្រសួងសុខាភិបាលកម្ពុជា និងសហរដ្ឋអាមេរិកបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល និងសន្តិសុខសុខភាពសាធារណៈដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជាកាន់តែប្រសើរថែមទៀត។

ការប្តេជ្ញាចិត្តរួមគ្នានេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលជាមួយគណៈប្រតិភូ នៃស្ថានទូតសហរដ្ឋអាមេរិក ដឹកនាំដោយ លោក Andrew Leyva ទីប្រឹក្សានយោបាយ និងសេដ្ឋកិច្ចនិងលោកស្រី Sara Klucking ប្រធានការិយាល័យជំនួយសុខភាពក្នុងតំបន់ និងជាអ្នកសម្របសម្រួល PEPFAR សម្រាប់តំបន់អាស៊ីដើម្បីពិភា ក្សាអំពីផែនការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលទើបបានចុះហត្ថលេខាថ្មីៗនេះ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើផែនការអនុវត្តកិច្ចសហប្រតិបត្តិការ រួមមាន៖ ការរៀបចំផែនទីបង្ហាញផ្លូវ និងពេលវេលាអនុវត្ត ការកំណត់តួនាទី និងការទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ធ ការរៀបចំក្រុមការងារបច្ចេកទេស ព្រមទាំងការពិភាក្សាអំពីយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការនាពេលអនាគត លើវិស័យជំងឺឆ្លង និងសន្តិសុខសុខភាពសាធារណៈ។
ភាគីទាំងពីរ ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ការត្រៀមបង្ការ និងឆ្លើយតបជំងឺឆ្លង និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការបច្ចេកទេស និងភាពជាដៃគូយូរអង្វែង។

លោកស្រីរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះការគាំទ្រជាបន្តបន្ទាប់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក លើវិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសការបង្ការ និងគ្រប់គ្រងជំងឺអេដស៍ របេង គ្រុនចាញ់ និងការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលសាធារណៈ ព្រមទាំងបានសម្តែងសេចក្តីសង្ឃឹមថា ការអនុវត្តអនុស្សរណៈថ្មីនេះ នឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងអាទិភាពសុខាភិបាលជាតិរបស់ប្រទេសកម្ពុជា៕
អត្ថបទ៖សំអឿន

The post កម្ពុជា-អាមេរិក ប្តេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល និងសន្តិសុខសុខភាពសាធារណៈ appeared first on Kampuchea Thmey Daily.

មន្ត្រីជាន់ខ្ពស់៖ បុគ្គលិកសុខាភិបាល ត្រូវខិតខំបម្រើសេវាប្រកបដោយសមធម៌ ទាំងប្រជាជនកម្ពុជា និងជនបរទេស
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានណែនាំដល់មន្រ្តីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវខិតខំបម្រើសេវាប្រកបដោយសមធម៌ មិនឱ្យនរណាម្នាក់មិនទទួលបានការថែទាំ ព្យាបាលនោះទេ (No one left behind) ទាំងប្រជាជនកម្ពុជា និងជនបរទេសដែលមានធុរៈសុខភាពនៅក្នុងទឹកដីកម្ពុជា ហើយស្ថានទូតសូមសម្របសម្រួលកិច្ចការនេះ។

លោកស្រីបានលើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញចុះអភិបាលកិច្ច និងត្រួតពិនិត្យការងារជាក់ស្តែងនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាព នៃការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ នាឱកាសនោះ លោកស្រីរដ្ឋលេខាធិការ បានពាំនាំនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលផ្តោតលើចំណុចគន្លឹះចំនួន ដូចជា ការលើកទឹកចិត្តមន្រ្តីរាជការ បុគ្គលិកមន្ទីរពេទ្យទាំងអស់ ឱ្យយកទឹកចិត្តទុកដាក់ និងមានក្រមសីលធម៌។

ក្នុងនោះលោកស្រី បានជំរុញឱ្យមន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ បន្តខិតខំប្រឹងប្រែងបម្រើសេវាពិនិត្យ និងព្យាបាលឱ្យកាន់តែប្រសើរ។ ទោះបីស្ថិតក្នុងស្ថានភាពមមាញឹក ឬមានអ្នកជំងឺច្រើនកុះករយ៉ាងណាក៏ដោយ បុគ្គលិកត្រូវរក្សាទឹកមុខញញឹមរាក់ទាក់ជានិច្ច ជាពិសេសផ្នែកសង្រ្គោះបន្ទាន់ និងផ្នែកប្រពោធនកម្ម (ICU) ។ លើសពីនេះ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបម្រើសេវាដោយសមធម៌ និងមិនរើសអើង គោលការណ៍ “សមធម៌” ត្រូវតែអនុវត្តយ៉ាងម៉ឹងម៉ាត់ ដោយបម្រើសេវាជូនអ្នកជំងឺគ្រប់រូបដោយស្មើភាព មិនថាជាអ្នកជំងឺបង់ថ្លៃដោយខ្លួនឯង អ្នកជំងឺមានប័ណ្ណ ប.ស.ស ឬប័ណ្ណក្រីក្រ (មូលនិធិសមធម៌)។ ចំពោះអ្នកជំងឺដែលខ្វះលទ្ធភាព និងមិនទាន់មានប័ណ្ណក្រីក្រ ត្រូវពិចារណាលើកលែងការបង់ថ្លៃ។

សម្រាប់ជនបរទេស ដែលមកធ្វើធុរកិច្ចនៅកម្ពុជា ជាទេសចរណ៍ ធ្វើការងាររយៈពេលខ្លី មធ្យម ឬវែង ត្រូវលើកទឹកចិត្តឱ្យជនបរទេសដែលរស់នៅ ធ្វើការ ឬទេសចរណ៍ក្នុងប្រទេសកម្ពុជា មានការធានារ៉ាប់រងសុខភាពគ្រប់កម្រិត ដើម្បីធានាដល់ការថែទាំ និងគ្រប់គ្រងហានិភ័យសុខភាពដែលអាចកើតឡើងជាយថាហេតុ។ ក្នុងករណីអ្នកជំងឺបរទេសខ្វះការគាំទ្រពីគ្រួសារ មន្ទីរពេទ្យត្រូវទទួលបន្ទុកមើលថែ និងព្យាបាលឱ្យអស់ពីលទ្ធភាព រហូតដល់ដំណាក់កាលចុងក្រោយ។ ត្រូវមានកិច្ចសហការជិតស្និទ្ធជាមួយស្ថានទូត ដោយមន្ទីរពេទ្យត្រូវបន្តសហការជាមួយស្ថានទូតនានា ក្នុងការទំនាក់ទំនងជាមួយក្រុមគ្រួសារអ្នកជំងឺបរទេស ជាពិសេសករណីសង្គ្រោះបន្ទាន់។

ដើម្បីពង្រឹងការគ្រប់គ្រង និងការទំនាក់ទំនង មន្ដ្រីរាជការ និងបុគ្គលិក ត្រូវយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាប្រឈម ហើយត្រូវធានាថា ការវាយតម្លៃស្ថានភាពអ្នកជំងឺ និងការផ្តល់ព័ត៌មានមានភាពច្បាស់លាស់ និងត្រឹមត្រូវតាមជាក់ស្តែងហើយចៀសវាងការខ្វះចន្លោះជាយថាហេតុណាមួយ ឬការទំនាក់ទំនងមិនច្បាស់ ដែលអាចបណ្ដាលឱ្យមានការយល់ច្រឡំ និងការសន្និដ្ឋានមួយមិនជាក់ស្ដែងទៅតាមស្ថានភាព និងរាយការណ៍ជូនថ្នាក់ដឹកនាំតាមឋានានុក្រម។

ក្នុងឱកាសនោះដែរ លោកស្រីរដ្ឋលេខាធិការ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នៅផ្នែកសំខាន់ៗ រួមមាន ផ្នែកទទួលជំងឺដំបូង (Emergency ) ផ្នែកប្រពោធនកម្មវេជ្ជសាស្ត្រ (ICU) ផ្នែកវះកាត់ទូទៅ និងផ្នែកពិនិត្យពិគ្រោះជំងឺក្រៅ (OPD) ។ ព្រមទាំងបានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ចំពោះការលះបង់កន្លងមក និងបានជំរុញឱ្យគណៈកម្មការមន្ទីរពេទ្យបន្តផ្សព្វផ្សាយ ដល់គ្រប់ផ្នែកទាំងអស់ អនុវត្តតាមការណែនាំនេះ៕

The post មន្ត្រីជាន់ខ្ពស់៖ បុគ្គលិកសុខាភិបាល ត្រូវខិតខំបម្រើសេវាប្រកបដោយសមធម៌ ទាំងប្រជាជនកម្ពុជា និងជនបរទេស appeared first on Kampuchea Thmey Daily.

មន្ត្រីជាន់ខ្ពស់សុខាភិបាល ចាត់ទុក JCI ជាដៃគូដ៏សំខាន់ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលជាតិកាន់តែរឹងមាំ
លោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចាត់ទុក JCI ជាដៃគូដ៏សំខាន់ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលជាតិឱ្យកាន់តែធន់ និងរឹងមាំបន្ថែមទៀត។

ថ្លែងក្នុងជំនួបជាមួយលោកស្រីវេជ្ជបណ្ឌិត កាឌ្រីន លីអូនហាដ(Kathryn Leonhardt) អនុប្រធាន និងជាប្រធានផ្នែកគុណភាព និងសុវត្ថិភាព នៃ Joint Commission International (JCI)កាលពីព្រឹកថ្ងៃទី ៧ មេសា នេះ នៅមន្ទីរពេទ្យព្រះអង្គឌួង លោកស្រីសាស្ត្រាចារ្យ បានមានប្រសាសន៍ថា ប្រទេសកម្ពុជា មានការវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូជាមួយ JCI ហើយការជ្រើសរើសកម្ពុជាជាប្រទេសសម្រាប់កម្មវិធី JCI Presidential Fellows បានបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការលើកកម្ពស់សុវត្ថិភាពអ្នកជំងឺ ជាអាទិភាពថ្នាក់ជាតិ។

លោកស្រី បានបន្តថា បន្ទាប់ពីការវាយតម្លៃតម្រូវការសុវត្ថិភាពអ្នកជំងឺរបស់ JCI នៅខែកក្កដា-សីហា ឆ្នាំ ២០២៥ មន្ទីរពេទ្យគំរូទាំងបី រួមមាន មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពេទ្យខេត្តកំពង់ចាម បានរៀបចំផែនការសកម្មភាពយ៉ាងទូលំទូលាយ ដោយផ្អែកលើលទ្ធផលវាយតម្លៃដំបូង។ ផែនការទាំងនេះ ត្រូវបានអនុម័តដោយថ្នាក់ដឹកនាំមន្ទីរពេទ្យ ហើយកំពុងអនុវត្តតាមប្រធានបទសុវត្ថិភាពអ្នកជំងឺទាំង ៨ របស់ JCI ហើយក្រសួងបានបញ្ចូលសូចនាករសុវត្ថិភាពអ្នកជំងឺទៅក្នុងផែនការសកម្មភាពរបស់មន្ទីរពេទ្យសាធារណៈទាំង ១២០ នៅទូទាំងប្រទេសកម្ពុជា។

លោកស្រីបានបន្ថែមថា សុវត្ថិភាពអ្នកជំងឺ មិនមែនជាគម្រោងមួយប៉ុណ្ណោះទេ ប៉ុន្តែជាអាទិភាពថ្នាក់ជាតិ។ ក្រសួង មានជំនឿថា ដំណើររបស់កម្ពុជា ជាមួយនឹងការណែនាំរបស់ JCI និងការប្តេជ្ញារបស់ក្រុមការងារមន្ទីរពេទ្យ នឹងធ្វើឱ្យប្រទេសយើងក្លាយជាគំរូឈានមុខមួយនៅក្នុងតំបន់។

លោកស្រីបានបញ្ជាក់ថា ក្រសួងសុខាភិបាលបានប្តេជ្ញាដឹកនាំយុទ្ធសាស្ត្រនេះតាមរយៈវិធីសាស្ត្រចម្បងបីរួមមានការសហការយ៉ាងជិតស្និទ្ធជាមួយ JCI និងមន្ទីរពេទ្យ ដើម្បីឱ្យអាទិភាពសុវត្ថិភាពអ្នកជំងឺស្របតាមគោលនយោបាយសុវត្ថិភាពអ្នកជំងឺជាតិ និងស្តង់ដារ CHAS។ កំណត់កត្តាជំរុញប្រព័ន្ធ ដូចជា ការបង្កើតមុខតំណែងសម្រាប់ការងារសុវត្ថិភាពអ្នកជំងឺ ការបែងចែកថវិកា និងការកសាងវប្បធម៌រាយការណ៍ដោយមិនដាក់ទោស និងដឹកនាំការពង្រីក និងធានាចីរភាព។ លោកសាស្ត្រាចារ្យ កុយ វ៉ាន់នី បានផ្តល់អនុសាសន៍ឱ្យពង្រីកកម្មវិធី JCI Pathways ទៅកាន់មន្ទីរពេទ្យជាតិទាំង ១០ ដោយអនុវត្តជាដំណាក់កាល។

គួរបញ្ជាក់ថា ការសង្កេត និងយោបល់របស់ លោកស្រីវេជ្ជបណ្ឌិត កាឌ្រីន លីអូនហាដ ក្នុងសប្តាហ៍នេះ នឹងមានសារៈសំខាន់ខ្លាំងក្នុងការរៀបចំដំណាក់កាលបន្ទាប់ដោយរំពឹងថា នឹងមានកិច្ចប្រជុំរវាង វេជ្ជបណ្ឌិត Neelam Dhingra និង លោករដ្ឋមន្ត្រី ឈាង រ៉ា នៅក្នុងមហាសន្និបាតសុខភាពពិភពលោក លើកទី ៧៩ នៅទីក្រុងហ្សឺណែវ នៅខែឧសភា ឆ្នាំ ២០២៦។ ការវាយតម្លៃបន្ទាប់ នៃការអនុវត្តគ្រោងធ្វើនៅត្រីមាសទី ១ ឆ្នាំ ២០២៧ ដើម្បីឈានទៅរកការទទួលស្គាល់ជា JCI Patient Safety Pathways Center៕
អត្ថបទ ៖ សំអឿន

The post មន្ត្រីជាន់ខ្ពស់សុខាភិបាល ចាត់ទុក JCI ជាដៃគូដ៏សំខាន់ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលជាតិកាន់តែរឹងមាំ appeared first on Kampuchea Thmey Daily.

មន្រី្តជាន់ខ្ពស់សុខាភិបាល អះអាងថា វិជ្ជាជីវៈគិលានុបដ្ឋាក-ឆ្មប គឺជាឆ្អឹងខ្នងនៃប្រព័ន្ធសុខាភិបាល
លោកស្រី សាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអៈអាងថា វិជ្ជាជីវៈគិលានុបដ្ឋាក-ឆ្មប គឺជាឆ្អឹងខ្នង នៃប្រព័ន្ធសុខាភិបាល ព្រោះការថែទាំអ្នកជំងឺមិនមែនមានតែត្រឹមការផ្តល់ថ្នាំ ឬការព្យាបាលតាមបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែ សំខាន់បំផុតនោះគឺ ការទំនាក់ទំនងប្រកបដោយគុណភាព និងសុវតិ្ថភាពរបស់អ្នកជំងឺ។

ការអះអាងរបស់លោកស្រីសាស្ត្រាចារ្យបានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការទាក់ទងប្រកបដោយគុណភាពរបស់គិលានុបដ្ឋាក-ឆ្មប ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការថែទាំនៅមន្ទីរពេទ្យព្រះអង្គឌួង ដោយមានការអញ្ជើញចូលរួមពីលោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង លោក លោកស្រី មកពីមន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តទាំងបី គឺខេត្តតាកែវ កែប និងខេត្តកំពត ដែលជាសម្ព័ន្ធមេត្រីភាព។

លោកស្រីសាស្ត្រាចារ្យ បានបន្តទៀតថា ការយកចិត្តទុកដាក់ និងផ្តោតសំខាន់ទៅលើអ្នកជំងឺជាចម្បង គឺជាបេះដូងនៃវគ្គបណ្តុះបណ្តាលនៃមនី្ទពេទ្យព្រះអង្គឌួង។ គោលបំណងសំខាន់ គឺដើម្បីធានាថា រាល់ការសម្រេចចិត្តក្នុងការអនុវត្តការងាររបស់គិលានុបដ្ឋាកយិកា និងឆ្មប គឺធ្វើឡើងដើម្បីឧត្តមប្រយោជន៍ និងសុវតិ្ថភាពរបស់អ្នកជំងឺ។ ជាក់ស្តែង ក្នុងរបៀបវារៈនាថ្ងៃនេះ យើងនឹងផ្តោតទៅលើប្រធានបទសំខាន់ៗ រួមមាន៖ ឯកសារថែទាំ និងបែងចែកអ្នកជំងឺ ហើយឯកសារថែទាំសម្រាប់ឆ្មប គឺជាការកត់ត្រាទុកនូវរាល់សកម្មភាពថែទាំ ស្ថានភាពសុខភាពមាតា ទារក គឺធានានូវការតាមដានតាមលក្ខណៈវិទ្យាសាស្រ្ត និងជាភស្តុតាងក្នុងការងារវិជ្ជាជីវៈ។

ជាមួយគ្នានេះ លោកស្រីសាស្ត្រាចារ្យ ជំនួយ ជុកម៉ុល កុសុម៉ា នាយិការង នៃមន្ទីរពេទ្យព្រះអង្គឌួង បានមានប្រសាសន៍ថា ការទាក់ទងប្រកបដោយគុណភាព គឺជាកត្តាសំខាន់មួយដែលជួយធានាបាននូវសុវត្ថិភាព អ្នកជំងឺ និងការថែទាំប្រកបដោយប្រសិទ្ធភាព។ លោកស្រីបន្តថា ការប្រាស្រ័យទាក់ទងល្អរវាងបុគ្គលិកសុខាភិបាល និងអ្នកជំងឺ ក៏ដូចជាការសហការល្អក្នុងក្រុមការងារព្យាបាល អាចជួយកាត់បន្ថយកំហុសក្នុងការព្យាបាល បង្កើនការយល់ចិត្ត និងការជឿទុកចិត្តរបស់អ្នកជំងឺ និងគ្រួសារ ហើយនាំឱ្យមានលទ្ធផល ព្យាបាលកាន់តែប្រសើរ។

លោកស្រីសាស្ត្រាចារ្យជំនួយបានបន្តថា ក្នុងបរិបទនៃការអភិវឌ្ឍប្រព័ន្ធសុខាភិបាលឱ្យកាន់តែទំនើប និងមានគុណភាព ការពង្រឹង សមត្ថភាពវិជ្ជាជីវៈ និងជំនាញទំនាក់ទំនងរបស់គិលានុបដ្ឋាក និងឆ្មប គឺមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីឆ្លើយតបទៅនឹងតម្រូវការកាន់តែកើនឡើងនៃការផ្តល់សេវាសុខាភិបាលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងមានមនុស្សធម៌។

លោកស្រី ជឿជាក់យ៉ាងមុតមាំថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងថ្មីៗ បទពិសោធន៍ និងជំនាញជាក់ស្តែង ដែលអាចយកទៅអនុវត្តក្នុងការងារប្រចាំថ្ងៃ ដើម្បីលើកកម្ពស់គុណភាពសេវាថែទាំអ្នកជំងឺ និងរួមចំណែកអភិវឌ្ឍប្រព័ន្ធសុខាភិបាល ឱ្យកាន់តែប្រសើរឡើង៕

អត្ថបទ៖ សំអឿន

The post មន្រី្តជាន់ខ្ពស់សុខាភិបាល អះអាងថា វិជ្ជាជីវៈគិលានុបដ្ឋាក-ឆ្មប គឺជាឆ្អឹងខ្នងនៃប្រព័ន្ធសុខាភិបាល appeared first on Kampuchea Thmey Daily.

ពលរដ្ឋជិត ២ពាន់នាក់​ទទួលបានសេវាព្យាបាល/ពិនិត្យជម្ងឺដោយឥតគិតថ្លៃ នៅខេត្តមណ្ឌលគិរី
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទកម្ពុជា សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងព្យាបាលសុខភាពជូនប្រជាពលរដ្ឋជិត ២,០០០ នាក់ ដោយឥតគិតថ្លៃ នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ កម្មវិធីពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃនេះ ផ្តល់ជូនប្រជាពលរដ្ឋចំនួន ២ ឃុំ រួមមាន ឃុំស្រែខ្ទុម ចំនួន ១,២០០ នាក់ និងឃុំស្រែព្រះ ចំនួន ៧០០ នាក់ សរុប ១,៩០០ នាក់។ កម្មវិធីបានប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៦ នៅសាលាបឋមសិក្សាអូរអាម ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោក សួន សុឃីម រដ្ឋលេខាធិការក្រសួងផែនការ ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តមណ្ឌលគិរី អាជ្ញាធរមូលដ្ឋានស្រុកកែវសីមា និងប្រជាពលរដ្ឋជិត ១,០០០ នាក់ផងដែរ។ នាឱកាសនោះ លោក សួន សុឃីម បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសវិស័យសុខាភិបាល ព្រមទាំងការសហការជាមួយអង្គការដៃគូ ដើម្បីធានាឲ្យប្រជាពលរដ្ឋទទួលបានសុខភាពល្អ និងកាត់បន្ថយការចំណាយលើបញ្ហាសុខភាពផ្សេងៗ។

ជាក់ស្តែង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីអង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទប្រចាំកម្ពុជា បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋសរុប ១,៩០០ នាក់ ដោយឥតគិតថ្លៃ ក្នុងគោលបំណងលើកស្ទួយសុខភាពប្រជាពលរដ្ឋ។ សេវាកម្មដែលបានផ្តល់រួមមាន ការពិនិត្យសុខភាពទូទៅ ការចែកថ្នាំពេទ្យ ការព្យាបាលភ្នែក និងចែកវ៉ែនតា ការព្យាបាលមាត់ធ្មេញ ព្រមទាំងការពិនិត្យអេកូដល់ស្ត្រីមានផ្ទៃពោះ។ ក្រុមគ្រូពេទ្យទាំងអស់សុទ្ធតែមានជំនាញវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ហើយមានការចូលរួមពីគ្រូពេទ្យស្ម័គ្រចិត្តមកពីបរទេសផងដែរ។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋបានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីអង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទកម្ពុជា ដែលបានចំណាយពេលវេលា និងកម្លាំងចិត្ត មកពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃ ជួយសម្រាលទុក្ខលំបាករបស់ពួកគេ៕

ដោយ៖ រៀម សុខហេង

The post ពលរដ្ឋជិត ២ពាន់នាក់​ទទួលបានសេវាព្យាបាល/ពិនិត្យជម្ងឺដោយឥតគិតថ្លៃ នៅខេត្តមណ្ឌលគិរី appeared first on Kampuchea Thmey Daily.

រយៈពេល១ថ្ងៃ ការជំរឿនមន្ត្រីជាក់ស្តែងតាមអង្គភាពសុខាភិបាលចំនួន១៥ បញ្ចប់ដោយរលូន លើសពីការគ្រោងទុក
នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៦ គណៈកម្មការជំរឿន នៃក្រសួងមុខងារសាធារណៈ បានចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ អង្គភាពសុខាភិបាលមូលដ្ឋាន រយៈពេល១ថ្ងៃពេញ ចំនួន១៥ មន្ទីរពេទ្យ និងមណ្ឌលសុខភាព ដែលស្ថិតក្រោមសមត្ថកិច្ចការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាសាក់ ព្រែកព្នៅ និងមេគង្គ បានបញ្ចប់ដោយរលូន លើសពីការគ្រោងទុក ។

ជំរឿនមន្ត្រី គឺជាការពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រី ដែលបាន និងកំពុងបំពេញការងារជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពគោលដៅនៃការធ្វើជំរឿន តាមពេលវេលាដែលបានកំណត់ ដើម្បីប្រមូលទិន្នន័យជាក់លាក់។ ចំពោះការចុះជំរឿនផ្ទាល់នេះ ដើម្បីការធានាមិនឱ្យប៉ះពាល់ដល់ដំណើរការ ការងារប្រចាំថ្ងៃរបស់មន្ត្រី ហើយក៏មិនឱ្យប៉ះពាល់ដល់ដំណើរការ នៃការផ្តល់សេវាសាធារណៈរបស់អង្គភាព ដែលជាគោលដៅនៃការធ្វើជំរឿនឡើយ។

រយៈពេល១ថ្ងៃពេញ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋានរាជធានីភ្នំពេញ បានចុះពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រី ដែលបាន និងកំពុងបំពេញការងារជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់អង្គភាពសុខាភិបាលមូលដ្ឋានគោលដៅរួមមាន៖ ១.សម្រាប់ស្រុកប្រតិបត្តិបាសាក់ មានមណ្ឌលសុខភាពក្បាលកោះ, មណ្ឌលសុខភាព ព្រែកឯង, មណ្ឌលសុខភាព និរោធន៍, មណ្ឌលសុខភាព ព្រែកថ្មី, មណ្ឌលសុខភាព ចាក់អង្រែ, មន្ទីរពេទ្យបង្អែកមានជ័យ, មណ្ឌលសុខភាពស្ទឹងមានជ័យ, មន្ទីរពេទ្យបង្អែក ច្បារអំពៅ និងមណ្ឌលសុខភាព ច្បារអំពៅ។

ទី២ គឺជំរឿនសម្រាប់ស្រុកប្រតិបត្តិព្រែកព្នៅ មានមន្ទីរពេទ្យបង្អែក ព្រែកព្នៅ និងមណ្ឌលសុខភាព ពោធិ៍មង្គល។ ទី៣ សម្រាប់ស្រុកប្រតិបត្តិមេគង្គ មានមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ, មណ្ឌលសុខភាព គីឡូម៉ែត្រលេខ៦, មណ្ឌលសុខភាព គីឡូម៉ែត្រលេខ៩, មណ្ឌលសុខភាព ជ្រោយចង្វារ។

បើតាមគណៈកម្មការជំរឿន ជំរឿននេះ ទទួលបានលទ្ធផលល្អ តាមរយៈមន្ត្រីក្របខ័ណ្ឌ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីផ្សេងៗ ដែលបានសហការ និងបំពេញតាមភារកិច្ចស្របតាមបែបបទ នីតិវិធី និងការណែនាំរបស់គណៈកម្មការជំរឿន ឱ្យដំណើរការនៃការចុះជំរឿនតាមអង្គភាពគោលដៅនីមួយៗ បានដំណើរការដោយរលូន លើសពីការគ្រោងទុក៕

The post រយៈពេល១ថ្ងៃ ការជំរឿនមន្ត្រីជាក់ស្តែងតាមអង្គភាពសុខាភិបាលចំនួន១៥ បញ្ចប់ដោយរលូន លើសពីការគ្រោងទុក appeared first on Kampuchea Thmey Daily.

ចក្ខុវិស័យសុខាភិបាលឆ្នាំ ២០២៦ គឺការកសាងសុខាភិបាលឱ្យទំនើប ប្រកបដោយគុណភាព សមធម៌ និងគុណធម៌
លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​អះអាងថា ​សម្រាប់​ឆ្នាំ​ ២០២៦​ នេះ ចក្ខុវិស័យ​សុខាភិបាល គឺ​ការកសាង​សុខាភិបាល​តាម​ក្បួនខ្នាត សំដៅ​ស្តង់ដារ​សកល ទំនើបកម្ម​ឱ្យ​ទាន់​សម័យកាល ប្រកបដោយ​គុណភាព សមធម៌ និង​គុណធម៌។

នៅក្នុង​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​កម្រិត​ថ្នាក់ដឹកនាំ​លើក​ទី​ ១ នៃ​ខែមករា ឆ្នាំ​ ២០២៦ ដើម្បី​លើក​ទិសដៅ​ការងារ ឱ្យ​កាន់​តែមាន​គុណភាព និង​ប្រសិទ្ធភាព​ កាលពី​រសៀល​ថ្ងៃទី ​៥ ​មករា លោក​រដ្ឋមន្ត្រី​ បាន​បន្ត​ថា​ ក្នុងឱកាស​ឆ្នាំ​ថ្មី​នេះ​ គោលការណ៍​សំខាន់ៗ មួយចំនួន​ដែលជា​ចក្ខុវិស័យ​ក្នុងការ​កសាង​សុខាភិបាល ទៅតាម​ក្បួនខ្នាត ស្តង់ដារ សមធម៌ ទំនើបកម្ម​ទាន់សម័យ ហើយ​ផ្តោតលើ​អ្នកជំងឺ និង​អ្នក​ងាយ​រងគ្រោះ​ខ្លាំង ប្រកប​ដោយ​គុណភាព ដែល​ទុកចិត្តបាន ទទួលយកបាន ដោយ​មិនមាន​ការ​រង​គ្រោះ ចំណាយ​លើសពី​ការចាំបាច់ និង​លើសលប់។

ទន្ទឹមនឹងនេះ លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​កម្រិត ត្រូវ​បន្ត​ពង្រឹង​ការបម្រើ​សេវា​សុខាភិបាលនៅ​អង្គភាព​របស់ខ្លួន រាប់​ចាប់ពី​ការទទួល​បដិសណ្ឋារកិច្ច អនាម័យ ក្រមសីលធម៌​វិជ្ជាជីវៈ ជាពិសេស​ផ្តោត​សំខាន់ៗ លើ​គុណភាព​ប្រសិទ្ធភាព សុវត្ថិភាព ​នៃ​ការព្យាបាល ប្រកបដោយ​សមធម៌​។

លោក​រដ្ឋមន្ត្រី ​បានលើកឡើង​ទៀតថា «​គ្រូពេទ្យ​ត្រូវ​ដឹង​ពី​សុខទុក្ខ​របស់​អ្នកជំងឺ។ បន្ថែម​ពីនេះ ថ្នាក់​ដឹកនាំ​មន្ទីរពេទ្យ ត្រូវមាន​ផែនការ​ច្បាស់លាស់ និង​ការត្រៀម​ទុកជាមុន​គ្រប់​ជំហាន ហើយ​ត្រូវ​ពង្រឹង​គុណភាព​ នៃ​ការថែទាំ ព្យាបាល ពង្រឹងសមត្ថភាព​មន្ត្រី​សុខាភិបាល​តាមរយៈ​ការបណ្តុះបណ្តាល ការ​ពង្រីក​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​ស្របតាម​តម្រូវការ និង​សុខាភិបាល​ឌីជីថល ស្របតាម​យុទ្ធសាស្ត្រ​ នៃ​វិធានការ​គន្លឹះ​ក្នុង​វិស័យ​សុខាភិបាល (​គ​.​វ​.​ស​)»។

លោក​រដ្ឋមន្ត្រី ​បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​សុខាភិបាល ត្រូវ​ចេះ​ពី​វិធីសាស្ត្រ​ក្នុងការ​គ្រប់គ្រង​អង្គភាព​ឱ្យ​កាន់តែ​រីកចម្រើន ត្រូវផ្តោត​សំខាន់​លើ​ការដោះស្រាយ​បញ្ហា ការចៀសវាង​ការកើតមាន​បញ្ហា ហើយ​បម្រើសេវា​សុខាភិបាល​ដល់​អ្នកជំងឺ​ដោយ​ក្តី​អាណិត ក្តី​ករុណា គុណធម៌ សមធម៌ ដែល​ជា​ស្ពាន​ឈានទៅ​ការបង្កើន​ទំនុកចិត្ត​ដល់​ពី​ប្រជាពលរដ្ឋ។

យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី បាន​ថ្លែង​នូវ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក​សុខាភិបាល​ទាំងអស់ ដែល​បាន​បំពេញ​ភារ​ការងារ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងពេល​កន្លងមកនេះ ជាពិសេស​ការបម្រើ​សេវា​សុខាភិបាល ជូន​ប្រជាពលរដ្ឋ ជនភៀសសឹក និង​វីរ​កងទ័ព នៅ​គ្រប់​កាលៈទេសៈ ប្រកបដោយ​ប្រសិទ្ធភាព៕

អត្ថបទ ៖ សំអឿន

The post ចក្ខុវិស័យសុខាភិបាលឆ្នាំ ២០២៦ គឺការកសាងសុខាភិបាលឱ្យទំនើប ប្រកបដោយគុណភាព សមធម៌ និងគុណធម៌ appeared first on Kampuchea Thmey Daily.