សួស កាណាល់ Archives - Kampuchea Thmey Daily

លោក ចាយ ​បូរិន ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​អតីត​អ្នក​តំណាង​រាស្ត្រ​​មណ្ឌល​ខេត្ត​ព្រះ​សីហនុ​លោក សួស កាណាល់ នៅ​គេហដ្ឋាន
នៅថ្ងៃទី៤ ខែ​មេសា ឆ្នាំ២០២៦ លោក ចាយ បូរិន ​ប្រធាន​ផ្នែកឃោសនាអប់រំ​នៃយុវជន​គណបក្ស​ថ្នាក់​កណ្តាល​ បានដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ចុះសួរ​សុខ​ទុក្ខ និងនាំ​យក​អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន​គណបក្ស​ប្រជាជនកម្ពុជា ជាប្រធាន​យុវជនគណបក្សប្រជាជនកម្ពុជា​ថ្នាក់​កណ្ដាល​ និងលោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ា​ណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ជូនដល់ លោក​ សួស កាណាន​ អតីតតំណាង​រាស្រ្ត​មណ្ឌលខេត្តព្រះសីហនុ បច្ចុប្បន្នជាទីប្រឹក្សា​ជាន់ខ្ពស់​រដ្ឋសភា​ នៅគេហដ្ឋាន ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះដែរ លោកប្រធានគណៈប្រតិភូ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន​គណបក្ស​ប្រជាជនកម្ពុជា ជាប្រធានយុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្ដាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ព្រម​ទាំង​ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជូនដល់​លោក សួស កាណាន​ ព្រមទាំងក្រុមគ្រួសារ ដែល​ជានិច្ចកាលសម្ដេច និងលោកជំទាវ តែងតែគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាជន និងថ្នាក់​ដឹកនាំ​គ្រប់លំដាប់ថ្នាក់ គ្រប់ទីកន្លែងគ្រប់ពេលវេលា។ ​

លោក សួស កាណាន​ បានមានប្រសាសន៍ថា៖ «ខ្ញុំបាទព្រមទាំងក្រុមគ្រួសារ សូម​សម្ដែង​កតញ្ញុតាធម៌ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានចាត់ប្រតិភូជាតំណាងដ៏ខ្ពង់ខ្ពស់ ចុះមកសួរសុខទុក្ខខ្ញុំបាទ និងក្រុមគ្រួសារ​ដល់​គេហដ្ឋាន​ផ្ទាល់។ ខ្ញុំបាទនិងក្រុមគ្រួសារ ពិតជាមានកិត្តិយសនិងការរំភើបរីករាយក្រៃលែង ចំពោះ​សកម្មភាព​ចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបន្ត​ប្រតិបត្តិ​តាម​ប្រពៃណី​ដ៏​ល្អផូរផង់​ ពី​សម្តេច​តេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាព ផ្តល់ភាព​កក់ក្តៅ និងក្តី​សង្ឃឹម​ដល់ព្រឹទ្ធាចារ្យ ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ»។

លោកក៏បានបញ្ជាក់ពីការគាំទ្រ និងមានជំនឿយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាល អាណត្តិ​ទី៧​នៃ​រដ្ឋសភា​ក្រោម​ការដឹកនាំប្រកបដោយភាព​ប្រាកដនិយម និង​ការប្តេជ្ញាចិត្ត​យ៉ាងមោះមុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តការពារ និងថែរក្សានូវសុខសន្តិភាព ស្ថិរភាពសង្គម អធិបតេយ្យជាតិ បូរណភាពទឹកដី និងការអភិវឌ្ឍសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ ព្រមទាំងបានគោរពជូនពរសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ សម្តេចមហាបវរធិបតី ​និងលោកជំទាវបណ្ឌិត ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សូមទទួលបាននូវឧត្តមពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ និងសូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បី​ដឹកនាំនាវាកម្ពុជា ឈានឆ្ពោះទៅរកត្រើយវឌ្ឍនភាពជានិរន្តរ៍។

ទន្ទឹមនេះ លោក​ បានរម្លឹកអំពីប្រវត្តិការសិក្សា ការងារ និងអនុស្សាវរីយ៍ជាច្រើនដែលលោកធ្លាប់បានឆ្លងកាត់ បម្រើគណបក្សប្រជាជនកម្ពុជា ក៏ដូចជាការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិ ដើម្បីជាបទពិសោធចែកជូនដល់យុវជន។

លោក បានសិក្សានៅមហាវិទ្យាល័យគរុកោសល្យខាងជើងនៅទីក្រុងភ្នំពេញ នាឆ្នាំ១៩៦៥-១៩៦៦ និងបានធ្វើជាគ្រូបង្រៀននៅឆ្នាំ១៩៦៦-១៩៦៧ នៅឃុំត្រពាំងរូង ខេត្តកោះកុង ហើយផ្លាស់ទៅខេត្តស្វាយរៀង នៅឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧២ បានផ្លាស់ចូលភ្នំពេញបង្រៀននៅសាលាទួលស្វាយព្រៃវិញ រហូតដល់ថ្ងៃ ១៧ មេសា ១៩៧៥។

នៅខែធ្នូ ឆ្នាំ១៩៧៧ លោកបានលាប្រពន្ធនិងកូនខ្ចីទើបឆ្លងទន្លេបានមួយថ្ងៃមួយយប់ប៉ុណ្ណោះ ទៅរស់នៅក្នុងជុំរំប្រមូលផ្ដុំ ស្រុកឡុងយ៉ាវ ប្រទេសវៀតណាម ក្រោមការដឹកនាំអប់រំនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន និងបានចូលបម្រើកងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិ ដែលប្រកាសឡើងនៅថ្ងៃទី២ ធ្នូ ១៩៧៨។ លោក បានបំពេញការងារនៅរវសេនាតូចលេខ១២ ដែលមានលោក ប៉េង ប៉ាត់ ជាប្រធានវរៈ និងបានចូលរួមចំណែករំដោះប្រទេសនៅថ្ងៃ ៧ មករា ១៩៧៩។ លុះដល់ខែឧសភា ឆ្នាំ១៩៨១ លោកត្រូវមានគណៈអភិបាលកិច្ចការបក្សក្រុងកំពង់សោម ចាត់ឱ្យទៅបំពេញការងារជាប្រធានមន្ទីរបក្ស និងចាត់ឱ្យធ្វើជាប្រធានគណៈចាត់តាំង និងជាប្រធានគណៈហិរញ្ញវត្ថុផង។

ឆ្លងកាត់ការខិតខំប្រឹងប្រែងតស៊ូធ្វើការងារ ​លោកត្រូវបានថ្នាក់ដឹកនាំដំឡើងមុខងារឋានៈនាទី ជាបន្តបន្ទាប់ មានជាអាទិ៍ ពីឆ្នាំ១៩៩០ ដល់ឆ្នាំ ១៩៩៩ ជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការបក្សក្រុងកំពង់សោម ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ ២០០៥ ជាប្រធានគណៈកម្មាធិការបក្សក្រុងកំពង់សោមនិងបានជាប់ជាសមាជិករដ្ឋសភា ជាតំណាងរាស្រ្តប្រចាំមណ្ឌលក្រុងកំពង់សោមចំនួន៣អាណត្តិជាប់គ្នាគឺ អាណត្តិទី២:ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៣, អាណត្តិទី៣: ពីឆ្នាំ ២០០៣ ដល់ ២០០៨ និង អាណត្តិទី៤: ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៣ និងបច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា។ ជាងនេះទៅទៀត លោកក៏បានខិតខំសិក្សារៀនសូត្របន្ថែមទៀតដូចជាបានសិក្សាជំនាញគ្រប់គ្រងនៅសហរដ្ឋអាម៉េរិករយៈពេលខ្លី នាឆ្នាំ១៩៩៧ តាមការចាត់តាំងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនាសម័យនោះ។

នៅឆ្នាំ១៩៨៤-១៩៨៥ បានចូលរៀនវគ្គអប់រំនយោបាយនិងចាត់តាំងនៅសាធារណរដ្ឋសង្គមនិយមវៀតណាមជាបន្តបន្ទាប់ ព្រមទាំងបានចូលរួមចំណែកជួយទ្រទ្រង់ក្នុងវិស័យព្រះពុទ្ធសាសនា រហូតទទួលបានគោរមងារផ្នែកព្រះពុទ្ធសាសនា ជា “សីលាភិរ័ក្ខសិរីមុនី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍” នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ពីសម្ដេចព្រះអគ្គមហា​សង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិតទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

ជាងនេះទៅទៀត លោក​​ បានចែករំលែកបទពិសោធ និងផ្ដល់អនុសាសន៍មួយចំនួន ដល់យុវជនគណបក្ស ដូចខាងក្រោម៖

១. ​យុវជនជាទំពាំងស្នងឫស្សី និងជាអ្នកបន្តវេន សូមខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ និងដកស្រង់យកបទពិសោធ ចំណុចល្អៗពីថ្នាក់ដឹកនាំ និងឥស្សរជនជំនាន់មុនដើម្បីបន្ដដឹកនាំប្រទេសជាតិ ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ធ្លាប់បានលើកឡើងថា “ក្មេងមានកម្លាំង ស្គាល់ផ្លូវ ​ឯចាស់មានបទពិសោធ“។

២. យុវជនគប្បីពង្រឹងសមត្ថភាពរបស់ខ្លួនតាមរយៈការខិតខំសិក្សារៀនសូត្រ ស្វះស្វែងរកចំណេះដឹង និងចំណេះជំនាញ ឱ្យបានល្អប្រសើររ ដើម្បីដើរឱ្យទាន់សភាពការណ៍ពិភពលោក និងការអភិវឌ្ឍរីកចម្រើននៃសកលលោក ជាពិសេសផ្ដោតការយកចិត្តទុកដាក់លើផ្នែកបចេ្ចកវិទ្យាសម័យទំនើប។

៣. ​យុវជនត្រូវស្វែងយល់ឱ្យបានច្បាស់នូវគោលនយោបាយរបស់គណបក្ស បម្រើគណបក្ស ស្មោះត្រង់ជាមួយគណបក្ស និងប្រទេសជាតិ ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលអាចដឹកនាំនាវាកម្ពុជាឈានឆ្ពោះទៅរកវិបុលភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

៤. ​យុវជនត្រូវចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងសកម្មភាពសង្គម និងការការពារជាតិមាតុភូមិ ការពារបូរណភាពទឹកដី អធិបតេយ្យជាតិ។

៥. ត្រូវមាន​ឆន្ទៈ មនសិការស្នេហាជាតិមាតុភូមិ ជឿជាក់លើការដឹកនាំរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី។

៦. សកម្មភាពចុះសួរសុខទុក្ខដល់ឥស្សរជនដែលមានគុណបំណាច់ចំពោះបក្សនិងរដ្ឋរបស់យុវជនគណបក្សថ្នាក់កណ្ដាល តាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនថ្នាក់កណ្ដាល ជាវប្បធម៌ដ៏ល្អមិនអាចកាត់ថ្លៃបាន ដែលបានបន្តមរតកដ៏ថ្លៃថ្លាពី សម្ដេចតេជោ និងសូមឱ្យយុវជនបក្សបន្តមរតកដ៏ថ្លៃថ្លានេះឱ្យបានទូលំទូលាយ។

លោកប្រធានប្រតិភូបានសម្ដែងនូវមនោសញ្ចេតនា និងកោតសរសើរចំពោះស្នាដៃនិងការខិតខំប្រឹងប្រែងរបស់លោក ​ដែលបានចូលរួមចំណែកបម្រើគណបក្សនិងប្រជាជននាពេលកន្លងមក ព្រមទាំងបានប្រគល់នូវវត្ថុអនុស្សារីយ៍ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ​ជូនចំពោះលោក​ សួស កាណាន និងសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មីព្រះនាម រា​ក្យ​សា​ទេវី តាមជួយបីបាច់ថែរក្សា លោក ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ទទួលបាននូវពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាបការៈដទៃឡើយ៕

The post លោក ចាយ ​បូរិន ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​អតីត​អ្នក​តំណាង​រាស្ត្រ​​មណ្ឌល​ខេត្ត​ព្រះ​សីហនុ​លោក សួស កាណាល់ នៅ​គេហដ្ឋាន appeared first on Kampuchea Thmey Daily.