សើច Archives - Kampuchea Thmey Daily

តើមនុស្សអាចស្លាប់ដោយការសើចទេ?
អ្នកស្រាវជ្រាវនិយាយអំពីផលប៉ះពាល់អវិជ្ជមាននៃការសើចខ្លាំងពេក ជាពិសេសចំពោះអ្នកដែលមានជំងឺហឺត។ វេជ្ជបណ្ឌិតជឿថាការស្លាប់ដោយសារការសើចគឺមិនទំនងទេ ប៉ុន្តែតាមទ្រឹស្តីវាអាចទៅរួចទាំងស្រុង ហើយមានករណីកត់ត្រានៃការស្លាប់ទាក់ទងនឹងការសើចកាលពីមុន។

ការសើចមានផលប៉ះពាល់អវិជ្ជមានជាច្រើនលើរាងកាយ ជាពិសេសបេះដូង។ ក្នុងករណីដ៏កម្រ ការសើចខ្លាំងពេក អាចបណ្ដាលឲ្យក្លាយជាស្ថានភាពដែលកើតឡើង នៅពេលដែលសម្ពាធឈាមរបស់មនុស្សធ្លាក់ចុះយ៉ាងឆាប់រហ័ស។ នេះបណ្តាលឲ្យប្រព័ន្ធសរសៃប្រសាទស្វយ័ត – បណ្តាញសរសៃប្រសាទដែលគ្រប់គ្រងដំណើរការសរីរវិទ្យាដោយអចេតនា – ប្រតិកម្មលើសលប់ដែលនាំឲ្យមានការថយចុះលំហូរឈាមទៅកាន់ខួរក្បាលដែលបណ្តាលឲ្យបាត់បង់ស្មារតី។

វេជ្ជបណ្ឌិត Todd Cohen ប្រធានផ្នែកជំងឺបេះដូង និងជានាយកនៃការច្នៃប្រឌិតឧបករណ៍វេជ្ជសាស្ត្រនៅវិទ្យាស្ថានបច្ចេកវិទ្យាញូវយ៉ក និយាយថា នៅពេលអ្នកសើច អ្នកធ្វើចលនាទ្រូងរបស់អ្នកឡើងលើចុះក្រោម ហើយវាផ្លាស់ប្តូរសម្ពាធក្នុងប្រហោងទ្រូង ប៉ះពាល់ដល់សរសៃប្រសាទទ្វារ។ វាអាចធ្វើឲ្យអ្នកឈឺក្បាលស្រាល ឬសូម្បីតែក្នុងករណីខ្លះ កម្រគឺការបាត់បង់ស្មារតី”។

ករណីដំបូងនៃការដួលសន្លប់ដោយសារតែការសើច គឺនៅឆ្នាំ ១៩៩៧ អ្នកជំងឺអាយុ ៦២ ឆ្នាំដែលមានជំងឺលើសឈាមនិងបញ្ហាសរសៃឈាមបេះដូងផ្សេងទៀតបានដួលសន្លប់ជាច្រើនដង ដោយសារតែការសើចខ្លាំងពេកនៅពេលមើលកម្មវិធីទូរទស្សន៍ ។ ដូច្នេះមនុស្សហៅលក្ខខណ្ឌនេះថា Seinfeld syncope។

លោក Cohen បាននិយាយថា វាមិនអាចទៅរួចទេដែលអ្នកជំងឺអាចស្លាប់ដោយសារជំងឺនេះ ហើយប្រភេទនៃ syncope នេះជាធម្មតាធ្វើឲ្យមនុស្សម្នាក់បាត់បង់ស្មារតីតិចជាងពីរបីនាទីមុនពេលដឹងខ្លួនឡើងវិញ។ លោកបានបន្ថែមថា តាមទ្រឹស្តី ការដួលសន្លប់ដោយសារការសើចអាចធ្វើឲ្យបេះដូងឈប់ ប៉ុន្តែហានិភ័យធំជាងនេះ គឺពួកគេអាចកើតមានក្នុងស្ថានភាពគ្រោះថ្នាក់។ តែ​វា​អាច​ថា​អ្នក​ដែល​មាន​ជំងឺ​នេះ​ នឹង​ដួល​បោក​ក្បាល​នឹង​ជញ្ជាំង ធ្លាក់​ជណ្តើរ​ជាដើម​។

ក្នុងករណីផ្សេងទៀត ការសើចអាចប៉ះពាល់ដល់បរិមាណខ្យល់ដែលចូលទៅក្នុងបេះដូង សួត និងខួរក្បាល។ ជាឧទាហរណ៍ អារម្មណ៍ដែលកើនឡើងដូចជាការរំជើបរំជួលខ្លាំងអាចបង្កើនការដកដង្ហើម និងបង្កឲ្យមានការផ្ទុះឡើងនៃរោគសញ្ញាជំងឺហឺត ដែលជាពិសេសអាចធ្វើឲ្យកាន់តែធ្ងន់ធ្ងរដោយការដកដង្ហើមមិនទៀងទាត់ដែលទាក់ទងនឹងការសើច។

នៅក្នុងការសិក្សាឆ្នាំ ២០០៩ អ្នកវិទ្យាសាស្ត្របានស្ទង់មតិអ្នកជំងឺហឺតចំនួន ១០៦ នាក់ ហើយបានរកឃើញថា ៤០% នៃពួកគេមានការផ្ទុះឡើងដែលបណ្តាលមកពីការសើច។ ក្នុងករណីធ្ងន់ធ្ងរ ការវាយប្រហារដោយជំងឺហឺតអាចបណ្តាលឲ្យស្លាប់ ប្រសិនបើអ្នកជំងឺមិនមានប្រដាប់ហឺត។

បន្ថែមពីលើផលប៉ះពាល់អវិជ្ជមាននៃការសើចខ្លាំងពេក លោក Cohen បាននិយាយថា ការសើចពិតជាគ្មានគ្រោះថ្នាក់ និងអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ ការសិក្សាបង្ហាញថាការសើចអាចកាត់បន្ថយការថប់បារម្ភ ខណៈពេលដែលបង្កើនការបញ្ចេញសារធាតុ dopamine ដែលជាសារធាតុគីមី មានអារម្មណ៍ល្អ របស់ខួរក្បាល។ លើសពីនេះ ការសើចអាចជួយបង្កើនលំហូរអុកស៊ីសែននៅក្នុងខ្លួន និងកាត់បន្ថយការរលាកចំពោះអ្នកជំងឺដែលមានជំងឺសរសៃឈាមបេះដូង នេះបើយោងតាមការសិក្សាដែលមិនបានត្រួតពិនិត្យដែលបង្ហាញនៅ European Society of Cardiology នៅទីក្រុង Amsterdam ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖healthline

ចុចអាន៖បុរស​​អាយុ​វែង​ ច្រើន​តែ​មាន​ចំណូលចិត្ត​ ៥​ យ៉ាងនេះក្នុងខ្លួន

The post តើមនុស្សអាចស្លាប់ដោយការសើចទេ? appeared first on Kampuchea Thmey Daily.

គ្រាន់តែសើច ក៏អាចជួយបង្កើនប្រសិទ្ធភាពការងារឲ្យរលូន
ការ​សើច​មាន​កម្លាំង​ខ្លាំង​ជាង​យើង​គិត​ទៅ​ទៀត។ តើអ្នកដឹងទេថាសើច ឬ​ការ​លេង​សើច​ នោះ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​រីករាយ​ មានសុខភាពផ្លូវចិត្តកាន់តែប្រសើរ និងកាន់តែមានប្រសិទ្ធភាពក្នុងការងារថែមទៀត។

ជាការពិតណាស់ ជីវិតរបស់យើងមានទាំងសប្បាយ និង​សោកសៅ ហើយ​យើង​មាន​ទំនោរ​ទៅ​លើ​អារម្មណ៍​មិន​ល្អ​បន្ថែម​ទៀត ដែល​បណ្តាល​ឲ្យ​យើងមានអារម្មណ៍មិនសប្បាយចិត្តជាច្រើនដង ឧបករណ៍មួយរបស់ធម្មជាតិដើម្បីជួយយើងឲ្យ​កាន់តែប្រសើរឡើង ដែលត្រូវបានគេស្គាល់ថាជា​សំណើច គឺពិតជាមាន​ថាមពល​ខ្លាំង​ដល់ជីវិត។

ការសើច​ជួយ​ខួរក្បាល និងរាងកាយរបស់អ្នក​បញ្ចេញសារធាតុ Endorphins ឬ​សារធាតុ​គីមី​រីករាយ។ នោះអាចកាត់បន្ថយភាពតានតឹង និង​អារម្មណ៍​សោកសៅ។ សូម្បីតែនៅក្នុងពេល​ដែល​ការងារ​មានសភាព​ធុញទ្រាន់ ឬស្ថានភាពមិនស្រួល ការមាននរណាម្នាក់​សើច​អាច​ផ្លាស់ប្តូរ​អារម្មណ៍​បានយ៉ាងលឿន។ ការ​ស្រាវជ្រាវ​ដែល​បង្ហាញ​ថា ​ក្រុមហ៊ុន​ដែល​បង្កើត​បរិយាកាស​រីករាយ មនុស្ស​នៅ​កន្លែង​ធ្វើការ​សើច​ព្រមគ្នា។ វា​នឹង​កាត់​បន្ថយ​កម្រិត​ស្ត្រេស​របស់​បុគ្គលិក កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការងារ​។ ការសើចក៏ជួយក្នុងការ​កសាង​ទំនាក់ទំនងផងដែរ។ នៅពេលដែលយើងសើចដាក់អ្នកដទៃ ខួរក្បាលរបស់យើង​ត្រូវបានបង្កើតឡើង ពីការចងចាំអំពីខ្លួនយើង និងអ្នកដែល​សើច​ជាមួយ​យើង។ ខួរក្បាលនឹងចាំថាមនុស្សម្នាក់នេះអាចធ្វើឲ្យ​យើងសើចបាន។ មានទំនោរ​មាន​អារម្មណ៍​ល្អ​ ជា​ពិសេស​ចំពោះបុគ្គលនោះ។ នៅក្នុងវិទ្យាសាស្ត្រ មនុស្សដែលសើចច្រើន ត្រូវ​បានគេមើលឃើញថាមាន​អាកប្ប​កិរិយា​គិត​វិជ្ជមាន។ ចំណែក​ឯ​បញ្ហាត្រូវបានដោះស្រាយកាន់​តែប្រសើរ ព្រោះមនុស្សពូកែសើច ច្រើនតែ​បញ្ចេញភាពរីករាយដាក់អ្នកជុំវិញ ​ជាជាង​បញ្ចេញ​ទឹកមុខ​មាន​សំពាធ ​ឬ​មុខ​មិន​រីក​ដាក់​អ្នកដទៃ​។ ម្យ៉ាងវិញទៀត ការសើចចេញពីចិត្ត មិនមែនសើច​ដើម្បីបិទបាំងភាពសោកសៅ នោះនឹងធ្វើឲ្យ​យើងកាន់តែរីករាយ។

ទោះយ៉ាងណា ​ដូចដែលបានរៀបរាប់ដំបូង ថាមពលនៃការសើច​ក៏អាចត្រូវបាន​អនុវត្ត​ទៅ​កន្លែង​ធ្វើការផងដែរ។ ការសិក្សាបានរកឃើញថាការសើច ឬការលេងសើច​អាច​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​នៅកន្លែងធ្វើការ។ ជាឧទាហរណ៍ ចៅហ្វាយដែលសើច ឬលេងសើចជាមួយបុគ្គលិក មានទំនាក់ទំនង​ល្អជាង រួម​ទាំង​ការ​ធ្វើ​ការ​ជា​ក្រុម លទ្ធផល​នឹង​ចេញ​មក​ល្អ​ ជាង​ថៅកែ​ដែល​តានតឹង។ ជាងនេះទៅទៀត សូម្បីបុគ្គលិក​គ្នាឯង​ ក៏​មិន​ត្រូវ​ពាក់​មុខ​យក្ស​ដាក់​គ្នា​ដែរ​ បើការងារ​គ្មាន​សំណើច ​នោះ​ជីវិតក្នុង​អាជីព​នឹង​មាន​សំពាធ​ផ្លូវចិត្ត​កាន់តែធ្ងន់។

កុំភ្លេចសួរខ្លួនឯង តើ​អ្នក​សើច​សប្បាយ​ជា​លើក​ចុងក្រោយ​នៅ​ពេល​ណា? តើអ្នកបានសើច​ថ្ងៃ​នេះ​ទេ? កុំ​កំណាញ់​បើ​សូម្បីតែ​ស្នាម​សើច​រក​មិន​ឃើញ​លើ​បបូរ​មាត់​ផង សង្ឃឹម​អី​នឹង​ការងារ​កាន់​តែ​រលូន។ បើ​ផ្លូវ​ចិត្ត​ធ្ងន់​ ការងារ​ក៏​ទទួល​បាន​លទ្ធផល​សូន្យ​ដែរ​ សើច​តែ​បន្តិច​ក៏​ជួយ​ឲ្យ​ធូរ​ស្រាល ​ប្រសិន​បើអ្នកដើរ​ក្នុងរង្វង់​នៃ​ការ​សេពគប់​ត្រឹមត្រូវ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖វិធីគ្រប់គ្រងកំហឹង និងបន្ថយអារម្មណ៍ឆេវឆាវមកត្រជាក់ដោយសន្តិវិធី

The post គ្រាន់តែសើច ក៏អាចជួយបង្កើនប្រសិទ្ធភាពការងារឲ្យរលូន appeared first on Kampuchea Thmey Daily.

ជំងឺហ្សែនមួយប្រភេទ ធ្វើឲ្យមនុស្សសើចដោយគ្មានមូលហេតុ
ជំងឺ “Angelman” បកប្រែថា “មនុស្សទេវតា” គឺជាជំងឺហ្សែនមួយប្រភេទ ដែលប៉ះពាល់ដល់ការលូតលាស់របស់កុមារ ការនិយាយស្ដី ការរក្សាលំនឹងខ្លួន បង្កពិការភាពបញ្ញា និងពេលខ្លះប្រកាច់ទៀតផង។

បុគ្គលណាមានផ្ទុកជំងឺនេះចូលចិត្តញញឹមនិងសើចជារឿយៗពិបាកនឹងទប់ ជាពិសេសតែងតែសប្បាយចិត្ត រំភើបចិត្តជាងមនុស្សធម្មតា។ ការលូតលាស់យឺតចាប់ផ្តើមពីអាយុប្រហែល ៦ទៅ១២ខែ ជារោគសញ្ញាដំបូងនៃជំងឺ “Angelman” ចំណែកឯការប្រកាច់នឹងចាប់ផ្ដើមនៅអាយុ២ទៅ៣ឆ្នាំ។ យ៉ាងណាមិញ អ្នកជំងឺអាចមានជីវិតយូរប្រហែលមនុស្សធម្មតាគ្រាន់តែមិនអាចព្យាបាលជំងឺបាន។

ការព្យាបាលជំងឺនេះគេផ្ដោតសំខាន់ទៅលើ ការគ្រប់គ្រងសុខភាព ការគេង និងការលូតលាស់។ សម្រាប់ការរកឥទ្ធិពលពីជំងឺ Angelman វិញមានដូចជា៖

_ លូតលាស់យឺតរួមមាន មិនចេះលូន មិនមានសញ្ញានៃការនិយាយស្ដី (អាយុ ៦ទៅ១២ខែ)

_ ពិការភាពបញ្ញា

_ មិនចេះនិយាយ ឬនិយាយតិចតួចបំផុត

_ ពិបាកដើរ បម្លាស់ទី ពិបាករក្សាលំនឹង

_ សើច ញញឹមច្រើន

_ ជាមនុស្សសប្បាយចិត្ត រំភើបចិត្តច្រើន

_ ពិបាកបរិភោគ ឬបៅ

_ ពិបាកគេង។

យើងអាចសង្កេតឃើញអ្នកជំងឺ Angelman មានលក្ខណៈដូចខាងក្រោម៖

_ ប្រកាច់ ចាប់ផ្ដើមនៅអាយុ ២ទៅ៣ឆ្នាំ

_ ចលនាឆ្កុយៗ និងប្លែកៗ

_ ក្បាលតូច និងកំប៉ិតពីក្រោយ

_ រុញអណ្ដាត

_ ស្បែក សក់ និងភ្នែក មានពណ៌ស្រាល

_ មានបញ្ហាក្នុងការគេង

_ ឆ្អឹងខ្នងកោងជាដើម។

Angelman ជាជំងឺហ្សែនបណ្ដាលមកពីបញ្ហាជាមួយហ្សែនក្នុងក្រូម៉ូសូម ១៥ ហៅថា ubiquitin protein ligase E3A (UBE3A) gene វាជាជំងឺកម្រ សូម្បីអ្នកស្រាវជ្រាវក៏មិនទាន់ដឹងពីមូលហេតុពិតប្រាកដែរ។ បើកូនលោកអ្នកមានបញ្ហាដូចដែលបានរៀបរាប់នៅខាងលើ សូមធ្វើការណាត់ពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីដោះស្រាយនិងគ្រប់គ្រងជំងឺនោះ៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖អ្នកចូលចិត្តច្រៀងលេងកម្សាន្ត នឹងទទួលបានអត្ថប្រយោជន៍ ១០ យ៉ាងនេះក្នុងរាងកាយ

The post ជំងឺហ្សែនមួយប្រភេទ ធ្វើឲ្យមនុស្សសើចដោយគ្មានមូលហេតុ appeared first on Kampuchea Thmey Daily.

សើច​រាល់ថ្ងៃ ជួយ​សម្រួលផ្លូវអារម្មណ៍យ៉ាង​ច្រើន ពិសេស​ផ្លូវ​ចិត្ត​កាន់​តែ​ប្រសើរ
សំណើចចេញ​ពី​ចិត្ត ជួយសម្រួលផ្លូវអារម្មណ៍យ៉ាង​ច្រើន ហើយ​កាលណា​ផ្លូវ​ចិត្ត​យើង​ល្អ សុខភាព​រាងកាយ​ក៏​ល្អ​តាម​ហ្នឹង​ដែរ។

១- រំសាយទុក្ខ

សើចអាច​ធ្វើទៅ​បាន លុះត្រាអារម្មណ៍យើងរីករាយ គ្មានក្ដីកង្វល់ ភាពភ័យខ្លាច ឬខឹងសម្បារ។ ពេលគ្នាយើងតានតឹងអារម្មណ៍ ដោយសារបញ្ហាផ្ទាល់ខ្លួន ឬការងារ សំណើចអាចជួយផ្លាស់ប្ដូរបរិយាកាសតានតឹងក្នុងខ្លួនឲ្យមកធូរស្រាលបាន។

អារម្មណ៍នឹងផ្លាស់ប្ដូរ ពេលមានសំណើចក្អាកក្អាយ។ ហេតុនេះកុំព្យាយាមក្រសោបភាពសោកសៅ ហើយយកវិធីផ្សេងពីនេះ ដូចជា ជិះ ដើរលេង អាចជួយឲ្យជីវិតពោរពេញដោយផាសុកភាព។

២- បង្កើនទំនាក់ទំនងល្អ

ក្រៅពីការងារ និងការប្រាស្រ័យទាក់ទង សំណើចជារឿងសំខាន់ក្នុងជីវិត។ គិតមើល៍ ពេលឈ្លោះជាមួយមនុស្សយើងស្រលាញ់​ចូលចិត្ត ស្អែកឡើងមានអារម្មណ៍បែបណា?

បើអារម្មណ៍បែបនេះមានត្រឹមកន្លះខែ វាអាចវិវត្តទៅជាសោកសៅយ៉ាងលឿន តានតឹង ឈានដល់បាក់ទឹកចិត្ត ជះឥទ្ធិពលមិនល្អលើខួរក្បាលទៀត។ សាកវិធីងាយៗដើម្បីដោះស្រាយបញ្ហាតានតឹង៖
– និយាយកំប្លែងឲ្យបានច្រើន
– មើលវីដេអូ ឬអ្វីដែលជួយឲ្យអារម្មណ៍រំភើប
– លួងលោម ឬធ្វើអ្វីក៏បានឲ្យតែមានអារម្មណ៍សើចសប្បាយ

បែបនេះភាពសោកសៅនឹងរលាយបន្តិចម្តងៗ ជំនួសមកវិញដោយស្នាមញញឹម និងក្តីសង្ឃឹម ធ្វើឲ្យជីវិតកាន់តែរីករាយ ល្អទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។

៣- បង្កើនភាពស្និទ្ធស្នាល

ទំនាក់ទំនងរបស់យើង និងនរណាម្នាក់កាន់តែស្និទ្ធស្នាល បើលេងសើចជាមួយគ្នាច្រើន អាចជាវិធីសាស្ត្របន្តិចបន្តួច សម្រាប់ប្តីប្រពន្ធបង្កើនភាពស្និទ្ធស្នាលតាមរយៈការសើចក្អាកក្អាយ ជាមួយគ្នា។ សើចជាផ្នែកមួយសម្រាប់បំពេញជីវិតយើង កែប្រែភាពអួអាប់ទៅភ្លឺថ្លា ហើយពេលណាសុខភាពផ្លូវចិត្តយើងល្អ សុខភាពផ្លូវកាយក៏ល្អដែរ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ សើច​ច្រើន​ចម្រើន​អាយុ ពិតកម្រិតណា?

ចុចអាន៖ កុំកំណាញ់! ឧស្សាហ៍ញញឹមផ្ដល់គុណប្រយោជន៍ច្រើនយ៉ាងណាស់ដល់អ្នក

The post សើច​រាល់ថ្ងៃ ជួយ​សម្រួលផ្លូវអារម្មណ៍យ៉ាង​ច្រើន ពិសេស​ផ្លូវ​ចិត្ត​កាន់​តែ​ប្រសើរ appeared first on Kampuchea Thmey Daily.