សេដ្ឋកិច្ចវៀតណាម Archives - Kampuchea Thmey Daily

វៀតណាមនឹងក្លាយជាប្រទេស​មានសេដ្ឋកិច្ចធំបំផុតទី២នៅអាស៊ាន បើគិតតាមអំណាចទិញ ​វ៉ាថៃ សិង្ហបុរី
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាន​ព្យាករថា វៀតណាម​នឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចធំទី២នៅអាស៊ីអាគ្នេយ៍​​ដោយផ្អែកលើ​សមភាព​​អំណាចទិញ (PPP) នៅចន្លោះឆ្នាំ ២០២៦ និង ២០៣១ ដោយនៅតែពីក្រោយ​ឥណ្ឌូណេស៊ី ​និងវ៉ាដាច់​ប្រទេសធំៗជាច្រើនក្នុងតំបន់​។ ​នេះបើតាមការចុះផ្សាយរបស់ Tuoi Tre កាលពីសប្ដាហ៍មុន។

​ការរំពឹងទុកនេះ មាន​នៅក្នុងរបាយការណ៍ព្យាកររបស់ IMF​ ​ស្ដីពីទំហំសេដ្ឋកិច្ចរបស់ប្រទេសធំៗចំនួន ៦ នៅអាស៊ីអាគ្នេយ៍ ចន្លោះពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣១ រួមមាន​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។

ក្រោមទស្សនវិស័យនេះ ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាម ដែលវាស់វែងដោយ PPP ត្រូវបាន​រំពឹងថានឹងឈានដល់ ២,០២៥ ទ្រីលាន​ដុល្លារអាមេរិក នៅឆ្នាំ ២០២៦ ​ដោយ​វ៉ាដាច់ប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបុរី ហើយជាប់ចំណាត់ថ្នាក់លេខ ២ បន្ទាប់ពី​ឥណ្ឌូណេស៊ី ដែល​មាន​ចំនួន ៥,២៣០ ទ្រីលាន​ដុល្លារ។ ​

វៀតណាមក៏នឹងក្លាយជាប្រទេសតែមួយគត់ក្រៅពីប្រទេសឥណ្ឌូណេស៊ី ដែលមាន​សមភាព​អំណាច​ទិញ​លើស​ពី​ ២ ទ្រីលាន​ដុល្លារ ផងដែរ នៅអំឡុងពេល​ដដែលគ្នានោះ ខណៈគម្លាតទំហំរវាងថៃ និងថៃ បន្តកើនឡើង។ ​

​នៅឆ្នាំ ២០៣១ ​GDP ​ផ្អែកលើ PPP របស់វៀតណាម រំពឹងថានឹង​កើន​លើសពី​ថៃដល់ជាង ៥០០ ​ប៊ីលានដុល្លារ ​ដោយ​នាំមុខប្រទេសម៉ាឡេស៊ី និងហ្វីលីពីន និងពង្រឹងតំណែងរបស់ប្រទេសនេះ​ជាអំណាចសេដ្ឋកិច្ចធំទី ២ របស់អាស៊ាន។ ​

លោក Nguyen Anh Vu ប្រធានមហាវិទ្យាល័យហិរញ្ញវត្ថុនៅសាកលវិទ្យាល័យធនាគារក្រុងហូជីមិញបានមានថ្លែងថា ​PPP ​ជាពាក្យដែលធនាគារពិភពលោកប្រើ  ​ដែល​ប្រើប្រាស់ស្តង់ដារតម្លៃសកល ដើម្បីប្រៀប​ធៀប​ថ្លៃ​ចំណាយសម្រាប់ការ​រស់នៅ​តាមប្រទេសនីមួយៗ និងកំណត់ថាតើត្រូវការប្រាក់ប៉ុន្មាន ដើម្បីទិញទំនិញដូចគ្នា​ក្នុង​ប្រទេសផ្សេងៗគ្នា។ (ឧទាហរណ៍៖ ប្រាក់ ៦ ដុល្លារ អាចទិញកាហ្វេបាន​ ២ កែវនៅប្រទេសថៃ និងបាន​ ៣ កែវ នៅវៀតណាម)។

​ខណៈថាការព្យាករថា PPP របស់វៀតណាមវ៉ាដាច់ថៃ គឺសមហេតុផល​ ​អ្នកជំនាញដដែល​បានពន្យល់ថា តាមប្រវត្តិសាស្ត្រ សេដ្ឋកិច្ចរបស់​ថៃមានទំហំធំជាងសេដ្ឋកិច្ចរបស់វៀតណាម ប៉ុន្តែគម្លាតនេះ បានរួមតូចគួរឱ្យកត់សម្គាល់ ដោយសារវៀតណាមបានរក្សាកំណើនរឹងមាំក្នុងរយៈពេលយូរ។

នៅឆ្នាំ ២០០៦ ​GDP របស់​ថៃមានចំនួនជាង ២២០ ​ប៊ីលានដុល្លារ បើប្រៀបធៀប GDP វៀតណាម ត្រឹម ៦៦ ប៊ីលាន​ដុល្លារ។ ​​នៅឆ្នាំ ២០២៤ ផលិតផលក្នុងស្រុកសរុបមាននាម (Nominal GDP) របស់ថៃបាន​កើនដល់ជិត ៥៣០ ប៊ីលាន​ដុល្លារ និង PPP ប្រទេសនេះ កើនដល់ ១,៧៧០ ទ្រីលាន​ដុល្លារ។ នៅឆ្នាំដូចគ្នា  Normal GDP របស់វៀតណាមបាន​ស្ទុះដល់ ៤៨០ ប៊ីលាន​ដុល្លារ ជាមួយនឹង PPP កើនដល់ ១,៦៥០ ទ្រីលាន​ដុល្លារ។

យ៉ាងណាមិញ លោក​ Vu បានព្រមានថា ទោះបីជាវៀតណាមមានទំហំសេដ្ឋកិច្ចសរុបលើស​ថៃក៏ដោយ វាមិនមានន័យថា វៀតណាម​មានការអភិវឌ្ឍទូទៅខ្ពស់ជាងនោះទេ ព្រោះស្តង់ដារជីវភាព ត្រូវបានវាស់វែងបានល្អជាងដោយ​ GDP សម្រាប់មនុស្សម្នាក់ៗ (GDP per Capita)។ ​

នៅឆ្នាំ ២០២៤ ថៃមាន​ GDP per Capita ប្រមាណ ៧ ៣៥០ ដុល្លារ ខណៈវៀតណាម​មាន​ត្រឹម ៤ ៧២០ ដុល្លារ ដោយ​គម្លាតនេះ បង្កើតឡើងដោយសារតែទំហំប្រជាជន។ វៀតណាមមាន​ប្រជាជនលើស ១០០ លាន​នាក់ ធៀបនឹង​ថៃប្រហែល ៧០ លាន​នាក់៕​

The post វៀតណាមនឹងក្លាយជាប្រទេស​មានសេដ្ឋកិច្ចធំបំផុតទី២នៅអាស៊ាន បើគិតតាមអំណាចទិញ ​វ៉ាថៃ សិង្ហបុរី appeared first on Kampuchea Thmey Daily.

វៀតណាមកើបចំណូលជាង ៦ ប៊ីលាន​ដុល្លារ ពីការនាំចេញទំនិញកសិកម្មនៅខែមករា
ការនាំចេញទំនិញកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ របស់វៀតណាម​បាន​កើនឡើងរហូតដល់ទៅ ២៩,៥% កាលពីខែមករា ជាមួយ​នឹង​ចំណូលជិតដល់ ៦,៥១ ប៊ីលាន​ដុល្លារ ទោះជាទីផ្សារសកលមាន​ការប្រែប្រួលក្ដី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ VNS។ ​

​ក្រសួងកសិកម្ម និងបរិស្ថាន បាន​ឱ្យដឹងពីតួលេខនេះ ក្នុងសន្និសីទស្តីពីដំណើរការ​ផលិតកម្ម និង​អាជីវកម្ម​ប្រចាំខែមករា កាលពីថ្ងៃព្រហស្បតិ៍។

កំណើនដ៏ខ្លាំងក្លានៃការនាំចេញទំនិញកសិកម្មនៅដើមឆ្នាំយ៉ាងដូច្នេះ គូសបញ្ជាក់ពីប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់វិស័យនេះក្នុងការគ្រប់គ្រង ការរៀបចំផលិតកម្ម និងការពង្រីកទីផ្សារ។

អាស៊ីនៅតែជាគោលដៅនាំចេញធំបំផុតសម្រាប់ផលិតផលកសិកម្ម ​រុក្ខាប្រមាញ់ និងនេសាទរបស់វៀតណាម ដែលរួមចំណែក​ ៤៥,៣% នៃតម្លៃនាំចេញសរុប ហើយ​បន្ទាប់មកគឺអាមេរិក​ អឺរ៉ុប​ អាហ្វ្រិក និងអូសេអានី​។ បើ​តាមទីផ្សារនីមួយៗ ប្រទេសចិន សហរដ្ឋអាមេរិក និងជប៉ុន នៅតែជាគោលដៅធំបំផុតទាំង៣សម្រាប់ផលិតផលកសិកម្មវៀតណាម។

​ផលិតផលកសិកម្មសំខាន់ៗមួយចំនួនបានកត់ត្រាកំណើនខ្លាំងនៅក្នុងខែមករា រួមមានកាហ្វេ កៅស៊ូ តែ អង្ករ ផ្លែឈើ និងបន្លែ គ្រាប់ស្វាយចន្ទី និងម្រេច ដោយមានការកើនឡើងទាំងបរិមាណ និងតម្លៃ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

The post វៀតណាមកើបចំណូលជាង ៦ ប៊ីលាន​ដុល្លារ ពីការនាំចេញទំនិញកសិកម្មនៅខែមករា appeared first on Kampuchea Thmey Daily.

វៀតណាមជំរុញ​សេដ្ឋកិច្ច​ ដោយបង្កើនភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាមេរិក
រដ្ឋមន្ត្រីស្តីទីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក លេ ម៉ាញ់ ហ៊ុង (Lê Mạnh Hùng) បានជួបពិភាក្សាជាមួយក្រុមហ៊ុនអាមេរិកធំៗក្នុងវិស័យថាមពល ឧស្សាហកម្ម និងអាកាសចរណ៍ នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី ២ កុម្ភៈ ដោយបង្ហាញច្បាស់ពីការប្តេជ្ញារបស់វៀតណាមជំរុញ​សេដ្ឋកិច្ច តាមរយៈ​​ការ​លើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយ​អាមេរិកទៅកម្រិតយុទ្ធសាស្រ្តថ្មីមួយទៀត​។ នេះបើតាមការចុះផ្សាយរបស់កាសែត VNS កាលពីថ្ងៃពុធ (៤ កុម្ភៈ)។

ជំនួបរបស់លោក ហ៊ុង ធ្វើឡើងខណៈវៀតណាម និងសហរដ្ឋអាមេរិកកំពុងចរចាជុំទី៦ លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម​បដិការ ដែលបង្ហាញថា វៀតណាមកំពុងប្រឹងប្រែងក្លាយជាដៃគូសេដ្ឋកិច្ចសំខាន់ក្នុងខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក។

វៀតណាមក៏បានបញ្ជាក់ពីឆន្ទៈក្នុងការបង្កើនការនាំចូលពីសហរដ្ឋអាមេរិក ជាពិសេសម៉ាស៊ីន គ្រឿង​ឧបករណ៍ និងបច្ចេកវិទ្យាទំនើប ខណៈក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានបញ្ជាទិញយន្តហោះរាប់រយគ្រឿងពី Boeing ដែលនេះជាផ្នែកមួយ​ជួយកាត់បន្ថយអតុល្យភាពពាណិជ្ជកម្មវៀតណាម-អាមេរិក​ ពោលគឺកង្វល់ដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រើធ្វើជាលេសដើម្បីដាក់ពន្ធនាំចូល។

ក្នុងវិស័យថាមពល លោក ហ៊ុង បានសង្កត់ធ្ងន់ថា សុវត្ថិភាពថាមពលគឺជាគោលដៅអភិវឌ្ឍន៍ស្នូលរបស់វៀតណាម ដោយកំណត់ឧស្ម័នធម្មជាតិពង្រាវ (LNG) ជាឥន្ធនៈផ្លាស់ប្តូរសំខាន់ និងលើកស្ទួយថាមពលខ្យល់នៅសមុទ្រ និងថាមពលស្អាតផ្សេងៗជាយុទ្ធសាស្ត្ររយៈវែង។ ​

រដ្ឋមន្ត្រីស្តីទីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក លេ ម៉ាញ់ ហ៊ុង (Lê Mạnh Hùng)

វៀតណាមបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយអាមេរិកក្នុងឧស្សាហកម្មទំនើប ភស្តុភារកម្ម អាកាសចរណ៍ និងផលិតកម្ម​តម្លៃខ្ពស់ ដោយផ្តល់អាទិភាពដល់ការវិនិយោគនៅក្នុងឧស្សាហកម្មស្នូល ខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់ ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍកម្លាំងពលកម្ម។

លោក ហ៊ុង បានជំរុញឱ្យក្រុមហ៊ុនផលិតយន្តហោះអាមេរិក​ Boeing ពង្រីកខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់របស់ខ្លួននៅក្នុងប្រទេសវៀតណាម និងបង្កើន​ល្បឿនផ្គត់ផ្គង់យន្តហោះ ខណៈ​ប្រាប់ក្រុមហ៊ុនអាមេរិកថា បន្ទះឈីប បច្ចេកវិទ្យាទំនើប និងសេដ្ឋកិច្ចឌីជីថល គឺជាអាទិភាពយុទ្ធសាស្ត្រកំពូលៗរបស់វៀតណាម។​

​ក្រៅពីនោះ លោក ហ៊ុង បានជួបជាមួយនាយកប្រតិបត្តិមកពីក្រុមហ៊ុន Apple, ExxonMobil និង Excelerate Energy ដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងវិស័យផលិតកម្ម និងថាមពលបច្ចេកវិទ្យាខ្ពស់។ ​

អ្នកសង្កេតការណ៍និយាយថា ការជំរុញរបស់វៀតណាមចូលទៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ថាមពល និងខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់ អាចពង្រឹងតួនាទីរបស់​ប្រទេសនេះ​ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចក្នុងតំបន់ ដោយបង្កើនការប្រកួតប្រជែងសម្រាប់ការវិនិយោគនៅទូទាំងអាស៊ីអាគ្នេយ៍​៕

The post វៀតណាមជំរុញ​សេដ្ឋកិច្ច​ ដោយបង្កើនភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាមេរិក appeared first on Kampuchea Thmey Daily.

មេដឹកនាំវៀតណាមជំរុញឱ្យអឺរ៉ុបវិនិយោគ និងផ្ទេរបច្ចេកវិទ្យាកាន់តែច្រើនក្នុងប្រទេសខ្លួន
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ឈិញ កាលពីថ្ងៃអង្គារ (៣ កុម្ភៈ) បាន​ជំរុញ​អាជីវកម្មស្វីស និងអឺរ៉ុបផ្សេងទៀត ឱ្យ​បង្កើនការវិនិយោគ​ក្នុង​គម្រោងបច្ចេកវិទ្យាជឿនលឿន និងគម្រោង​ដែលផ្សារភ្ជាប់នឹង​ការផ្ទេរបច្ចេកវិទ្យា ក៏ដូចជាកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងការផ្លាស់ប្តូរបៃតង និងឌីជីថល ថាមពលកកើតឡើងវិញ សេដ្ឋកិច្ចសមុទ្រ ហិរញ្ញវត្ថុបៃតង និងទេសចរណ៍​ជាដើម។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារជាមួយគណៈប្រតិភូសហគ្រាសស្វីស និងអឺរ៉ុប ដឹកនាំដោយលោក​ Philipp Rösler ប្រធានវេទិកាសេដ្ឋកិច្ចស្វីស-វៀតណាម (SVEF) លោក ផាម បានសរសើរវេទិកា និងលោក Rösler ចំពោះការភ្ជាប់ទំនាក់ទំនងយ៉ាងសកម្មរវាងវៀតណាម និងដៃគូ លើកកម្ពស់កិច្ចសហប្រតិបត្តិការវិនិយោគ និងលើកកម្ពស់មុខមាត់វៀតណាម​ក្នុងចំណោមសហគមន៍អាជីវកម្មអឺរ៉ុប និងពិភពលោក។

លោក ផាម បានបញ្ជាក់ជាថ្មីនូវគោលនយោបាយសេដ្ឋកិច្ចវៀតណាម ក៏ដូចជាគោលដៅរបស់ប្រទេសក្នុងការសម្រេចបាន​នូវកំណើនសេដ្ឋកិច្ចលើសពី ១០% ចាប់ពីឆ្នាំ ២០២៦ នេះតទៅ។

លោក​នាយករដ្ឋមន្ត្រីដដែល បានគូសបញ្ជាក់ពីអាទិភាព និងការលើកទឹកចិត្តរបស់វៀតណាមសម្រាប់កំណើនបៃតង និងការអភិវឌ្ឍឌីជីថល។ ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ច២​ខ្ទង់ លោកបាននិយាយ​ថា ​វៀតណាម​កំពុងជំរុញវឌ្ឍនភាពជាយុទ្ធសាស្ត្រចំនួន៣​ គឺកំណែទម្រង់ស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធទំនើប និងរួមបញ្ចូលគ្នា និងធនធានមនុស្ស និងអភិបាលកិច្ចដែលមានគុណភាពខ្ពស់ ខណៈ​ផ្លាស់ប្តូរទៅជាគំរូកំណើនសេដ្ឋកិច្ចថ្មីដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។

លោក ផាម បានសម្តែងក្តីសង្ឃឹមថា ​អាជីវកម្ម​ស្វីស និងអឺរ៉ុប នឹងពង្រីកការវិនិយោគទាំងផ្ទាល់ និងដោយប្រយោល ពង្រឹងការផ្ទេរបច្ចេកវិទ្យា គាំទ្រការបណ្តុះបណ្តាលកម្លាំងពលកម្ម ចែករំលែកជំនាញគ្រប់គ្រង វិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងជួយក្រុមហ៊ុនវៀតណាមធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងខ្សែ​ច្រវ៉ាក់តម្លៃ និងផ្គត់ផ្គង់សកល។

លោក Rösler ឯណោះវិញ បានអបអរសាទរ​វៀតណាមដែលបានរក្សាបាននូវកំណើនសេដ្ឋកិច្ចរឹងមាំ ទោះបីមាន​​ភាពមិនប្រាកដប្រជាជាសកល និងបានសរសើរចក្ខុវិស័យរយៈពេលវែង​វៀតណាម​ រួមទាំងផែនការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងជំរុញ​កំណើនសេដ្ឋកិច្ច២​ខ្ទង់​។

តំណាងសហគ្រាសស្វីស និងអឺរ៉ុប បានកោតសរសើរចំពោះបរិយាកាសវិនិយោគនៅ​វៀតណាម ហើយបានអំពាវនាវឱ្យមានការគាំទ្រពីរដ្ឋាភិបាលជាបន្តបន្ទាប់ តាមរយៈភាពបើកចំហរ និងស្ថិរភាពគោលនយោបាយ នីតិវិធីរដ្ឋបាល​ និងប្រព័ន្ធអេកូឡូស៊ីគាំទ្រកាន់តែរឹងមាំ ដើម្បីបង្កើនប្រសិទ្ធភាពវិនិយោគ៕

The post មេដឹកនាំវៀតណាមជំរុញឱ្យអឺរ៉ុបវិនិយោគ និងផ្ទេរបច្ចេកវិទ្យាកាន់តែច្រើនក្នុងប្រទេសខ្លួន appeared first on Kampuchea Thmey Daily.

វៀតណាមកំណត់គោលដៅកំណើននៃការនាំចេញ​ ១៥-១៦% ដើម្បីជំរុញកំណើនសេដ្ឋកិច្ច
វៀតណាមកំណត់គោលដៅសម្រាប់កំណើននៃការនាំចេញចន្លោះពី ១៥-១៦% ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស ដែលរដ្ឋាភិបាលចង់ឱ្យសម្រេចបានក្នុងរង្វង់ស្មើ ឬលើស ១០% នៅឆ្នាំ ២០២៦​។ នេះបើតាមការចុះផ្សាយរបស់​ទីភ្នាក់ងារព័ត៌មាន​ VNS នាថ្ងៃចន្ទ (២ កុម្ភៈ)។

លោក ង្វៀន អាញ សឺន (Nguyễn Anh Sơn) ប្រធាននាយកដ្ឋាននាំចេញ-នាំចូល នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MoIT) បា​ននិយាយថា គោលដៅ​​នាំចេញ ត្រូវបានកំណត់ក្រោមសេចក្តីសម្រេចរបស់រដ្ឋាភិបាល ដែលគូសបញ្ជាក់ពីភារកិច្ច និងដំណោះស្រាយសំខាន់ៗសម្រាប់ការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៦ និងការប្រើប្រាស់ថវិការដ្ឋ។​

លោក​បន្ត​ថា ឆ្នាំ ២០២៦ ​ជាឆ្នាំចាប់ផ្តើម​នៃ​ដំណាក់កាល​អភិវឌ្ឍន៍​ថ្មី​សម្រាប់​ប្រទេសវៀតណាម​ ដោយ​ការនាំចេញ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជំរុញ​កំណើន និង​ការផ្លាស់ប្តូរ​ឆ្ពោះទៅរក​គំរូ​កំណើនសេដ្ឋកិច្ច​ដែល​កាន់តែ​មាន​ប្រសិទ្ធភាព និង​ចីរភាព។

លោក សឺន បាន​គូសបញ្ជាក់ថា ក្រោម​គោលដៅដដែល​ ចំណូលនាំចេញសរុប​ត្រូវកើនឡើងដល់ប្រហែល ៥៤៦-៥៥០ ប៊ីលានដុល្លារ ឆ្នាំ ២០២៦ បើប្រៀបធៀបទៅនឹងកម្រិតឆ្នាំ ២០២៥ ដែលមានន័យថា ការនាំចេញប្រចាំខែជាមធ្យម ត្រូវមាន​ប្រហែល ៤៥-៤៦ ​ប៊ីលានដុល្លារ។

យ៉ាងណាមិញ មន្រ្តីវៀតណាមដដែលបាន​លើកឡើងថា គោលដៅនាំចេញ​​ត្រូវប្រឈមនឹងបញ្ហាផ្សេងៗ ជាពិសេសភាពមិនប្រាកដ​ប្រជានៃសេដ្ឋកិច្ចពិភពលោកដែលកំពុងបន្ត ដែលធ្វើឱ្យ​ប៉ះពាល់ដល់តម្រូវការសកល។ លោកថា បញ្ហានេះទាមទារ​ឱ្យ​មានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលពីភ្នាក់ងាររដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងសហគមន៍ធុរកិច្ច៕

The post វៀតណាមកំណត់គោលដៅកំណើននៃការនាំចេញ​ ១៥-១៦% ដើម្បីជំរុញកំណើនសេដ្ឋកិច្ច appeared first on Kampuchea Thmey Daily.

មេដឹកនាំកំពូលវៀតណាម ប្ដេជ្ញា​ជំរុញសេដ្ឋកិច្ច​ឱ្យ​កើន​លើស ១០% ទោះមានឧបសគ្គសកល
មេដឹកនាំកំពូល​វៀតណាម លោក តូ ឡាំ (To Lam) បានបេជ្ញាចិត្តជំរុញសេដ្ឋកិច្ចរបស់ប្រទេសឱ្យកើនឡើងលើស ១០% ក្នុង១ឆ្នាំ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនៃទសវត្សរ៍នេះ ទោះបីជាមាន​បញ្ហាប្រឈមពីខាងក្រៅក៏ដោយ។ នេះបើតាមអ្វីដែលលោក​ថ្លែង​ទៅកាន់ប្រតិភូ​ក្នុងសមាជបក្សកុម្មុយនិស្ត​នាថ្ងៃអង្គារនេះ និង​ចុះផ្សាយរបស់ដោយទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សមាជបក្សកុម្មុយនិស្ត​វៀតណាម ដែលមានរយៈពេល១សប្ដាហ៍រាប់ពីថ្ងៃចន្ទតទៅ នឹង​ជ្រើសរើសប្រធានបក្សកុម្មុយនិស្តថ្មី ដែលនឹង​រៀបចំគោលដៅសេដ្ឋកិច្ចរហូតដល់ឆ្នាំ ២០៣០។

លោក ឡាំ ដែលជា​អគ្គលេខាធិការបក្សកុម្មុយនិស្ត បាន​ថ្លែងថា​ សមាជ​នេះ​ធ្វើឡើង ចំពេលដែលមាន​ «ការលំបាក និងបញ្ហាប្រឈមជាច្រើន​ រាប់ចាប់តាំងពីគ្រោះមហន្តរាយធម្មជាតិ ព្យុះ និងទឹកជំនន់ រហូតដល់ជំងឺរាតត្បាត ហានិភ័យសន្តិសុខ ការប្រកួតប្រជែងជាយុទ្ធសាស្ត្រដ៏ខ្លាំងក្លា និងការរំខានធំៗ​ក្នុងខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់ថាមពល និងស្បៀងអាហារ»​។

កន្លងមក រដ្ឋាភិបាលវៀតណាម​បាន​កំណត់គោលដៅកំណើនសេដ្ឋកិច្ចមិនក្រោម ១០% ចាប់ពីឆ្នាំ ២០២៦ នេះតទៅ។

លោក ឡាំ ​បានថ្លែងនៅថ្ងៃអង្គារនេះបន្តថា ​វៀតណាមប្តេជ្ញាកាត់បន្ថយប្រព័ន្ធរដ្ឋបាលដែលមាន​ភាពស្មុកស្មាញ និងពង្រីកពាណិជ្ជកម្មសកល ដើម្បីការពារឯករាជ្យភាព និងផលប្រយោជន៍ជាតិរបស់ប្រទេស។

គេមើលឃើញថា ទោះបីជាប្រធានាធិបតីអាមេរិក​ ដូណាល់ ត្រាំ ដាក់ពន្ធ ២០% លើទំនិញវៀតណាមក្ដី ប៉ុន្តែការនាំចេញរបស់វៀតណាមទៅអាមេរិកនៅតែកើនឡើងខ្លាំង ដែលបង្កើតបាន​ជាអតិរេកពាណិជ្ជកម្ម​ដ៏ខ្ពស់។ យ៉ាងណាមិញ ដោយសារតែបញ្ហានេះ វៀតណាម​កំពុងព្យាយាមពង្រឹងពាណិជ្ជកម្មជាមួយដៃគូផ្សេងទៀត​ៗ ដោយរំពឹងថា ឥទ្ធិពលនៃពន្ធអាមេរិក​នឹង​ប៉ះពាល់លើការនាំចេញខ្លាំងទៅៗ។

​លោក ឡាំ ក៏បាននិយាយផងដែរថា ហេដ្ឋារចនាសម្ព័ន្ធត្រូវការអភិវឌ្ឍដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ និងដើម្បីកែលម្អការតភ្ជាប់ក្នុងតំបន់ និងពិភពលោក។ លោក​គូសបញ្ជាក់អំពីកំណើននៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលបានជួយដល់កំណើនសេដ្ឋកិច្ច ប៉ុន្តែក៏បានបង្កើនការព្រួយបារម្ភអំពីការ​ចំណាយខ្ជះខ្ជាយផងដែរ៕

The post មេដឹកនាំកំពូលវៀតណាម ប្ដេជ្ញា​ជំរុញសេដ្ឋកិច្ច​ឱ្យ​កើន​លើស ១០% ទោះមានឧបសគ្គសកល appeared first on Kampuchea Thmey Daily.

សេដ្ឋកិច្ចវៀតណាមកើន ៨​% ឆ្នាំមុន ខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍
សេដ្ឋកិច្ចវៀតណាមបានកើនឡើង ៨,០២% កាលពីឆ្នាំ ២០២៥​ ដែលជាអត្រាខ្ពស់បំផុតទី២​ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ ដែលភាគច្រើនជំរុញដោយសេវាកម្ម និងឧស្សាហកម្ម។ នេះបើតាម​ការចុះផ្សាយរបស់កាសែត VnExpress។

អត្រា ៨% នេះ មែនទែនទៅ ខ្ពស់ជាងកំណើនសេដ្ឋកិច្ចនៃប្រទេសណាៗទាំងអស់នៅអាស៊ីអាគ្នេយ៍។

យោងតាមទិន្នន័យពីការិយាល័យស្ថិតិទូទៅវៀតណាម ដែលចេញផ្សាយកាលពីថ្ងៃចន្ទ កំណើនសេដ្ឋកិច្ចវៀតណាម​នៅ​ត្រីមាសទី៤ ឈរនៅអត្រា ៨,៤៦% ធៀបនឹងឆ្នាំមុនរយៈពេលដូចគ្នាឆ្នាំមុន​។

សេដ្ឋកិច្ចវៀតណាមមាន​ភាពលេចធ្លោរទោះបីជាសេដ្ឋកិច្ចពិភព​លោក​មាន​ការប្រែប្រួល ជាពិសេសពាក់ព័ន្ធនឹង​ភាពតានតឹងពាណិជ្ជកម្ម​ និងពន្ធគយរបស់សហរដ្ឋអាមេរិក។ សេដ្ឋកិច្ចមិនត្រឹមតែខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ខ្ពស់បំផុតមួយ​នៅលើពិភព​លោក​ផងដែរ។

អត្រាកំណើន​ឆ្នាំ ២០២៥ ទាបជាងតែអត្រាកំណើន ៨,១២% នៅឆ្នាំ ២០២២ ប៉ុណ្ណោះ ពោលគឺនៅពេលដែលសេដ្ឋកិច្ចសកល និងវៀតណាម ស្ទុះងើបឡើងវិញពីវិបត្តិកូវីដ១៦។ ​

ទិន្នន័យពីការិយាល័យស្ថិតិទូទៅវៀតណាមដដែល បាន​បង្ហាញថា នៅឆ្នាំ ២០២៥ ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើងដល់ ៥១៤ ​ប៊ីលានដុល្លារអាមេរិក និង GDP សម្រាប់មនុស្សម្នាក់ៗកើន​ដល់ ៥​ ០២៦ ដុល្លារ ដែលធ្វើឱ្យ​វៀតណាមក្លាយជា «ប្រទេស​មានចំណូលមធ្យមកម្រិតខ្ពស់»។

វិស័យសេវាកម្មបាននាំមុខគេក្នុងសេដ្ឋកិច្ចដោយមានចំណែក ៥១,១% បន្ទាប់មកគឺឧស្សាហកម្ម និងសំណង់ ៤៣,៦% ​និងនៅសល់ប៉ុន្មាន គឺវិស័យកសិកម្ម។ ពាណិជ្ជកម្មបានឈានដល់កំណត់ត្រាថ្មី ៩៣០ ​ប៊ីលានដុល្លារ ដែលជំរុញដោយកំណើន ១៧% នៃការនាំចេញដល់ ​៤៧៥ ​ប៊ីលានដុល្លារ។ នៅឆ្នាំ ២០២៥ ដដែល សហគ្រាសជិត ២៩៧​ ៥០០ ត្រូវបានចុះបញ្ជី ឬ​ស្ដារឡើងវិញ ដោយ​កើនឡើង ២៧,៤%។

ទន្ទឹមនឹង​នោះផងដែរ រដ្ឋសភាបានកំណត់គោលដៅកំណើន GDP ១០% សម្រាប់ឆ្នាំ ២០២៦ និងឆ្នាំក្រោយ​បន្តបន្ទាប់ ដោយបង្កើនប្រាក់ចំណូលក្នុងមនុស្សម្នាក់ៗដល់ ៥៤០០-៥៥០០ ដុល្លារ។

គួរគូសបញ្ជាក់ថា ក្រៅពីវៀតណាម​ និងសិង្ហបុរី (៤,៨%) ប្រទេសអាស៊ីអាគ្នេយ៍ផ្សេងៗទៀតមិនទាន់ចេញតួលេខកំណើន ២០២៥ ផ្លូវការទេ ប៉ុន្តែមាន​ការរំពឹងទុកដូចខាងក្រោម៖

១. ហ្វីលីពីន៖ ចន្លោះពី ៥,១-៥,៥%

២. ឥណ្ឌូណេស៊ី៖ ៥%

៣. កម្ពុជា៖ ៥%

៤. ម៉ាឡេស៊ី៖ ៤-៤,៨%

៥. ថៃ៖ ២%

The post សេដ្ឋកិច្ចវៀតណាមកើន ៨​% ឆ្នាំមុន ខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ appeared first on Kampuchea Thmey Daily.

សេដ្ឋកិច្ចវៀតណាមអាចវ៉ាដាច់ថៃនៅឆ្នាំនេះ
សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម អាចនឹង​វ៉ាដាច់ថៃនៅឆ្នាំនេះបើគិតពី ផលិតផលក្នុងស្រុកសរុបតែនាម (Nominal GDP) ដែលជំរុញដោយការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធដឹក​របស់រដ្ឋ ខណៈសេដ្ឋកិច្ចដើរអូសជើងរបស់ថៃឯណោះវិញប្រឈមនឹង​បញ្ហា​ជាច្រើនផ្សេងៗ។

នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញ ឈិញ និងនាយករដ្ឋមន្រ្តីចាំផ្ទះថៃ លោក អានុទីន ឆានវីរៈគុណ

កាសែត Nikkei Asia បាន​ចុះផ្សាយកាលពីថ្ងៃអាទិត្យថា ខណៈសេដ្ឋកិច្ចវៀតណាមកើនឡើងរហ័ស សេដ្ឋកិច្ចថៃឯណោះវិញត្រូវដុនដាបដោយសារតែបំណុលគ្រួសារខ្ពស់ វិបត្តិនយោបាយក្នុងស្រុក និងជម្លោះព្រំដែនជាមួយ​កម្ពុជា ដែលជាហេតុធ្វើឱ្យ​សេដ្ឋកិច្ចប្រទេសនេះកើនឡើងយឺតយ៉ាវ។

របាយការណ៍នេះ ធ្វើឡើងក្រោយកាសែតក្នុងស្រុកថៃ The Nation បានផ្សាយកាលពីពេលថ្មីៗថា ស្ថាប័នអ្នកជំនាញអន្តរជាតិសំខាន់ៗ បាន​ព្យាករពីកំណើនសេដ្ឋកិច្ចថៃត្រឹ​មចន្លោះពី ១,៥-១,៨% សម្រាប់ឆ្នាំ ២០២៦​ ដែលអាចជាកំណើនដ៏ខ្សោយបំផុតរបស់​ថៃក្នុងរយៈពេល៣ទសវត្សរ៍ ​បើមិនរាប់បញ្ចូលទាំងឆ្នាំវិបត្តិផ្សេងៗ ដូចជាកូវីដ១៩ ជាដើម។

ដោយ​ឡែក សេដ្ឋកិច្ចពិតវៀតណាមឯណោះវិញ រំពឹងថានឹង​កើនឡើងក្នុងរង្វង់ ៨% ឆ្នាំមុន ហើយរដ្ឋាភិបាលកំណត់គោលដៅកំណើន ១០% ចាប់ពីឆ្នាំ ២០២៦ នេះតទៅ។ ទោះបីជាអ្នកមួយ​ចំនួនគិតថាអត្រានេះខ្ពស់មិនអាចទៅរួចក្ដី នាយករដ្ឋមន្រ្តីវៀតណាម​លោក ផាម មិញ ឈិញ បាន​ទទូចថា កំណើននេះអាចសម្រេចបាន​។

បើតាម Nikkei Asia បើកំណើននេះសម្រេចបានតាមគោលដៅមែននោះ ផលិតផលក្នុងស្រុកសរុបតែនាមរបស់វៀតណាម នឹង​កើនដល់កម្រិតមធ្យម​ក្នុងរង្វង់ ៥០០ ប៊ីលាន​ដុល្លារ​ នៅឆ្នាំ ២០២៦ ឬ ២០២៧ ដោយវ៉ាដាច់ថៃ និងអាចក្លាយជាប្រទេសអាស៊ីអាគ្នេយ៍មាន​សេដ្ឋកិច្ចធំបំផុតទី៣ បន្ទាប់ពីឥណ្ឌូណេស៊ី និងសិង្ហបុរី។ ផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់  (GDP per capita) របស់វៀតណាម នឹងលើសពី ៥០០០ ដុល្លារ/ម្នាក់ ដែលខិតជិតកម្រិតរបស់ប្រទេសឥណ្ឌូណេស៊ី។​

សម្រាប់វៀតណាម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេសគឺជាកត្តាជំរុញកំណើនដ៏សំខាន់។ ​លោក Can Van Luc ប្រធានសេដ្ឋវិទូរបស់ធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) បាន​និយាយថា ការវិនិយោគសាធារណៈនៅឆ្នាំ ២០២៦ ​រំពឹងថានឹងកើនឡើងប្រហែល ២៦% ដែលអាចរួមចំណែក ១,៦% ដល់កំណើនសេដ្ឋកិច្ច។ ការវិនិយោគទាំងនោះ ​រួមទាំងគម្រោងធំៗ ដូចជាអាកាសយានដ្ឋានថ្មីនៅជិតទីក្រុងហូជីមិញ ដែលគ្រោងនឹងបើកនៅឆ្នាំ ២០២៦ និងគម្រោងផ្លូវដែក​ជើង-ត្បូង។

ផ្ទុយទៅវិញ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ឯណោះវិញ ស្រដៀងនឹង​ស្ថាប័នជំនាញមួយ​ចំនួនដែរ បាន​រំពឹងថាកំណើនផលិតផលក្នុងស្រុកសរុបពិតប្រាកដរបស់​ថៃ នឹងថយចុះមកត្រឹម ១,៥% ក្នុងឆ្នាំ ២០២៦ ដែលទាបជាងឆ្នាំមុន ០,៥%។ បំណុលគ្រួសារខ្ពស់ដែល​​ធ្វើឱ្យ​តម្រូវការខ្សោយ ​ភាពយឺតយ៉ាវនៃការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ និងពន្ធ​របស់សហរដ្ឋអាមេរិក កំពុងដាក់សម្ពាធលើវិស័យផលិតកម្មរបស់ថៃ។ ​

បន្ថែមពីលើវិបត្តិនយោបាយក្នុងស្រុក ​ភាពតានតឹងនៅតាមព្រំដែនថៃ-កម្ពុជា ដែលអូសបន្លាយតាំងពីពាក់កណ្ដាលឆ្នាំមុន​មក ​បាន​ធ្វើឱ្យពាណិជ្ជកម្មទ្វេភាគីថយចុះ និងប៉ះពាល់ដល់វិស័យទេសចរណ៍របស់ប្រទេសទាំង២​។ ការណ៍នេះ ក៏រួមចំណែកដល់បញ្ហាសេដ្ឋកិច្ចថៃផងដែរ រួមទាំងការធ្វើឱ្យ​ការនាំចេញរបស់ថៃធ្លាក់ចុះ ដោយបង្កការខាតបង់គិតជា​ទឹកប្រាក់រាប់ប៊ីលាន​ដុល្លារ ចំពេលដែល​ការឡើងថ្លៃប្រាក់បាតក៏ក្លាយជាបន្ទុកសេដ្ឋកិច្ចមួយផងដែរ៕

The post សេដ្ឋកិច្ចវៀតណាមអាចវ៉ាដាច់ថៃនៅឆ្នាំនេះ appeared first on Kampuchea Thmey Daily.