សេដ្ឋកិច្ចអាមេរិក Archives - Kampuchea Thmey Daily

អតិផរណាអាមេរិកកើនដល់កម្រិតខ្ពស់បំផុត​ជិត​២​ឆ្នាំ ដោយសារកំណើនតម្លៃថាមពល
អតិផរណានៅសហរដ្ឋអាមេរិកប្រចាំខែមីនា បានកើនឡើង​ដល់អត្រាខ្ពស់បំផុតក្នុងរយៈពេលជិត ២ ឆ្នាំ ចំពេលដែលតម្លៃប្រេង​ហក់ឡើង ​ដោយសារតែសង្រ្គាមប្រឆាំងអ៊ីរ៉ង់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន​ BBC។

ក្រសួងការងារអាមេរិកបាន​បញ្ចេញទិន្នន័យប្រចាំខែ ដែលបង្ហាញថា ​សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើនឡើង ៣,៣% ឆ្នាំលើឆ្នាំ នៅខែមីនា ​ដោយ​កើនឡើងពីអត្រា ២,៤% នៅខែកុម្ភៈ។ ​

វាគឺជាការហក់ឡើងប្រចាំខែដ៏ធំបំផុត​នៃអតិផរណាអាមេរិក​ រាប់ចាប់តាំងពីឆ្នាំ ២០២២ ដែលពិភព​លោក​ប្រឈមនឹង​វិបត្តិថាមពលដោយសារតែការឈ្លានពានលើអ៊ុយក្រែនរបស់រុស្ស៊ី។ ​

តួលេខពីក្រសួងការងារបាន​បង្ហាញថា កំណើនអតិផរណាកាលពីខែមីនា គឺបណ្ដាលមកពី​ការហក់ឡើងនៃតម្លៃ​​ប្រេងសាំង ក្រោយច្រកសមុទ្រហ័រមូហ្សត្រូវបាន​បិទខ្ទប់​ ដែលបណ្ដាលឱ្យទីផ្សារសកលធ្លាក់ចូលទៅក្នុងអស្ថិរភាព។

ផលប៉ះពាល់​អាចមើលឃើញយ៉ាងច្បាស់​បំផុត​ក្នុងរដ្ឋដូចជារដ្ឋកាលីហ្វ័រញ៉ា ​ដែលកត់ត្រាតម្លៃប្រេងដ៏ខ្ពស់ធៀបនឹង​រដ្ឋផ្សេងៗរបស់អាមេរិក​។

នៅថ្ងៃព្រហស្បតិ៍ តម្លៃប្រេងឥន្ធនៈនៅរដ្ឋកាលីហ្វ័រញ៉ា ​ជាមធ្យមប្រមាណ ៥,៩៣ ដុល្លារ/ហ្គាឡុង​ បើប្រៀប​ធៀប​ទៅនឹងតម្លៃជាមធ្យមទូទាំងប្រទេស ៤,១៦ ដុល្លារ/ហ្គាឡុង។ នេះបើយោងតាមសមាគមរថយន្តអាមេរិក។

ការហក់ឡើងនៃអតិផរណា​នេះ គឺផ្ទុយពីអ្វីដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បាន​សន្យាមុនពេលជាប់ឆ្នោត ថានឹង​ធ្វើយ៉ាងណាកាត់បន្ថយតម្លៃទំនិញទូទាំងប្រទេស៕

The post អតិផរណាអាមេរិកកើនដល់កម្រិតខ្ពស់បំផុត​ជិត​២​ឆ្នាំ ដោយសារកំណើនតម្លៃថាមពល appeared first on Kampuchea Thmey Daily.

អតិផរណាអាមេរិកកើនឡើងខែមុន ចំពេល ត្រាំ គ្រោងអនុវត្តពន្ធខ្ពស់
អតិផរណានៅសហរដ្ឋអាមេរិកបាន​កើនឡើងប្រមាណ ០,៣ ភាគរយ នៅខែមិថុនា ធៀ​បនឹងខែឧសភា ចំពេល​ដែល​លោក​​ប្រធានាធិបតី ​ដូណាល់ ត្រាំ គ្រោង​អនុវត្តពន្ធខ្ពស់នៅដើមខែសីហា ដែល​អាច​ឱ្យ​តម្លៃទំនិញ​នាំចូលនៅអាមេរិក​កាន់តែថ្លៃសម្រាប់អ្នកប្រើប្រាស់។

ទិន្នន័យពីក្រសួងការងារអាមេរិក បាន​បង្ហាញថា ​សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ប្រចាំឆ្នាំ បានកើនឡើង ២,៧ ភាគរយ នៅខែមិថុនា ធៀប​នឹង​កំណើន ២,៤ ភាគរយ នៅខែឧសភា ដែល​បង្កើតបាន​ជាកំណើនប្រចាំខែធំបំផុត​ រាប់តាំងពីខែកុម្ភៈ ដើមឆ្នាំ។

ថ្លៃថាមពល និងការចំណាយសម្រាប់លំនៅដ្ឋានខ្ពស់ ដូចជាការជួលផ្ទះ គឺជាកត្តាជំរុញដ៏សំខាន់នៃ​កំណើន​អតិផរណាប្រចាំខែមិថុនា។ ប៉ុន្តែទិន្នន័យរបស់ក្រសួង​ក៏បានណែនាំផងដែរថា អ្នកប្រើប្រាស់ចាប់ផ្តើម​ឃើញ​ពីផលប៉ះពាល់នៃពន្ធ​គយ ដោយសារក្រុមហ៊ុនមួយចំនួនចាប់ផ្តើម​បង្កើនតម្លៃលើទំនិញ​នាំចូលដោយសារតែពន្ធ ត្រាំ។ ទោះបីបែបនេះក្ដី ​កំណើននៅតែមាន​កំណត់ ​ដែលប៉ះប៉ូវដោយការធ្លាក់ចុះនៃតម្លៃរថយន្តថ្មី និង​មួយទឹក​ និង​ថ្លៃសំបុត្រយន្តហោះ និង​កក់សណ្ឋាគារ។

កន្លងមក មានការព្រមានថា គោលនយោបាយពន្ធខ្ពស់របស់ ត្រាំ នឹង​ធ្វើឱ្យ​តម្លៃទំនិញ​នៅអាមេរិក​កើនឡើង បង្កហានិភ័យពីសម្ពាធអតិផរណា។ រាប់តាំងពីដើមខែមេសាមក លោក ត្រាំ យកពន្ធ ១០ ភាគរយ លើទំនិញនាំចូលពីប្រទេសភាគច្រើនទូទាំងពិភពលោក ដោយ​ពន្យារពេល​ការអនុវត្តពន្ធខ្ពស់ ដែលកំណត់ពេលចូលជាធរមានជាថ្មីនៅថ្ងៃ ១ សីហា​។ កំណើនអតិផរណា អាច​ធ្វើឱ្យ​ធនាគារកណ្ដាលសហព័ន្ធអាមេរិក (Fed) ​បន្តផ្អាកកាត់បន្ថយអត្រាការប្រាក់ ដែល​ផ្ទុយពីអ្វីដែលលោក ត្រាំ ចង់បាន​ ហើយ​ទទូចរិះគន់ Fed ចំពោះការមិនធ្វើដូច្នេះ។ ​

ទោះបីជាយ៉ាងណាក៏ដោយ សេតវិមានបានច្រានចោលការ​អះអាងដែលថា ​ពន្ធខ្ពស់នឹង​ធ្វើ​ឱ្យតម្លៃទំនិញកាន់តែ​ថ្លៃសម្រាប់​ពលរដ្ឋអាមេរិក ដោយលើកហេតុផលថា ក្រុមហ៊ុន និងអ្នកនាំចេញបរទេស​ទទួលរងនូវការចំណាយ។ ផ្ទុយទៅវិញ ពន្ធរបស់ខ្លួ​ននឹង​បង្កើតការងារ តាមរយៈការជំរុញឱ្យ​ក្រុមហ៊ុននានាវិនិយោគក្នុងស្រុក៕

The post អតិផរណាអាមេរិកកើនឡើងខែមុន ចំពេល ត្រាំ គ្រោងអនុវត្តពន្ធខ្ពស់ appeared first on Kampuchea Thmey Daily.

ធនាគារកណ្ដាលអាមេរិករក្សាអត្រាការប្រាក់ដដែល ដោយបន្តមើលពីផលប៉ះពាល់ពន្ធ
គណៈកម្មាធិការទីផ្សារបើកចំហសហព័ន្ធ (FOMC) នៃ ធនាគារកណ្ដាលសហព័ន្ធអាមេរិក ​បានរក្សាអត្រាការប្រាក់សំខាន់ៗរបស់ខ្លួនឱ្យនៅដដែល ដោយ​មិនមាន​ការផ្លាស់ប្ដូរណាមួយ​ទេ​ ក្រោយកិច្ចប្រជុំកាលពីថ្ងៃពុធ ​ខណៈរង់ចាំមើល​ព័ត៌មានបន្ថែមអំពី​ផលប៉ះពាល់នៃពន្ធគយ និងការរំខាន​ធំៗផ្សេងទៀត​សម្រាប់សេដ្ឋកិច្ចអាមេរិក​នៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយទីភ្នាក់ងារសារព័ត៌មាន AP។

ប្រធានធនាគារកណ្ដាលសហព័ន្ធអាមេរិក លោក Jerome Powell

ការណ៍នេះមានន័យថា អត្រាការប្រាក់គោលរបស់ធនាគារកណ្ដាលអាមេរិក នឹង​បន្តត្រឹមអត្រាចន្លោះពី ៤,២៥-៤,៥ ភាគរយ ​ដែលជាអត្រាកំណត់រាប់តាំងពីខែធ្នូ ឆ្នាំមុន។ យ៉ាងណាមិញ ធនាគារលើកឡើងថា នៅតែមាន​លទ្ធភាពដែលខ្លួននឹងកាត់បន្ថយ ២ ដង​ទៀត​ មុនបំណាច់ឆ្នាំ ២០២៥។​

គួរបញ្ជាក់ថា ធនាគារ​កណ្តាល​អាមេរិក​បាន​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ ៣ ​ដង​កាល​ពី​​ឆ្នាំ​មុន ប៉ុន្តែ​មិន​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​អ្វី​ឡើយ ​ចាប់​តាំង​ពី​ពេល​នោះ​មក។ អតិផរណាបានធ្លាក់ចុះជាលំដាប់ចាប់តាំងពីខែមករា។

​យ៉ាងណាមិញ​ ក្នុងសន្និសីទសារព័ត៌មាន​កាលពីថ្ងៃពុធ ​ប្រធានធនាគារកណ្ដាល លោក Jerome Powell បានព្រមានជាថ្មីថា គោលនយោបាយពន្ធគយរបស់ប្រធានាធិបតី​ ដូណាល់ ត្រាំ អាច​បញ្រ្ចាសការធ្លាក់ចុះនៃអតិផរណា ​និងបង្កើនតម្លៃក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ទោះបីជាធនាគារកណ្ដាលជឿថា អតិផរណាខាងមុខមាន​លក្ខណៈជាបណ្ដោះអាសន្នក្ដី ប៉ុន្តែខ្លួនត្រូវការព័ត៌មាន​បន្ថែម ដើម្បីសម្រេចចិត្តណាមួយ​លើ​គោលនយោបាយអត្រាការប្រាក់របស់ខ្លួន។ ​

លោក Powell បាននិយាយយ៉ាងដូច្នេះថា៖ «ពន្ធគយទំនងជានឹងបង្កើនតម្លៃ ហើយដាក់បន្ទុកលើសកម្មភាព​សេដ្ឋកិច្ច។ យើងដឹងថាវានឹង​កើតឡើង ប៉ុន្តែមិនដឹងថា ផលប៉ះពាល់នឹងមានកម្រិតណានោះទេ»

ជាធម្មតា ការផ្លាស់ប្តូរអត្រាការប្រាក់របស់​ធនាគារកណ្ដាល ប៉ះពាល់ដល់ការចំណាយលើការខ្ចីប្រាក់ជាច្រើនមុខ ​ដូចជា កម្ចីទិញផ្ទះ ប្រាក់កម្ចីរថយន្ត ប័ណ្ណឥណទាន និងប្រាក់កម្ចីអាជីវកម្ម ជាដើម​។

ប្រតិកម្មទៅនឹង​ការសម្រេចចិត្តរបស់លោក ត្រាំ ដែលទទូចថាអតិរផណាបច្ចុប្បន្នទាប បាន​បន្តទាម​ទារ​ជាថ្មី ​ឱ្យ​ធនាគារកណ្ដាល​កាត់បន្ថយអត្រាការប្រាក់ ហើយបាន​រិះគន់ធ្ងន់ៗទៅលើលោក Powell។ លោក ត្រាំ ហៅលោក Powell កាលពីថ្ងៃពុធ ថា «ល្ងង់» និងបាទចោទប្រកាន់ថា ការណ៍ដែលធនាគារកណ្ដាលមិនកាត់បន្ថយអត្រាការប្រាក់ គឺជារឿងនយោបាយ។  ​

សម្រាប់សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់អាមេរិក (CPI) បានកើនឡើង ២,៤ ភាគរយ ឆ្នាំលើឆ្នាំ កាលពីខែឧសភា ដោយ​កើនឡើងពី ២,៣ ភាគរយ នៅខែមេសា។ ​នេះបើយោងតាមការិយាល័យ​ស្ថិតិការងារ៕

The post ធនាគារកណ្ដាលអាមេរិករក្សាអត្រាការប្រាក់ដដែល ដោយបន្តមើលពីផលប៉ះពាល់ពន្ធ appeared first on Kampuchea Thmey Daily.

នយោបាយពន្ធធ្វើឱ្យសេដ្ឋកិច្ចអាមេរិក ធ្លាក់ចុះនៅត្រីមាសទី១ ផ្ទុយពី ត្រាំ សន្យា
សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក​បានធ្លាក់ចុះប្រមាណ ០,៣ ភាគរយ នៅត្រីមាសទី១ចន្លោះពីខែមករាដល់ខែមីនា ដើមឆ្នាំ ២០២៥ នេះ ដោយផ្ទុយពីអ្វីដែលប្រធានាធិបតី ដូណាល់ ត្រាំ បាន​សន្យាថានឹង​ពង្រឹងវាឡើងក្នុងវោហាសាស្រ្តនយោបាយរបស់លោក ដែលនេះបណ្ដាលមកពីផលរំខានលើអាជីវកម្មនៃគោលនយោបាយពន្ធគយរបស់លោក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ AP។

យោងតាម​ទិន្នន័យបឋមដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ដោយ​ក្រសួង​ពាណិជ្ជកម្ម វាគឺជាការធ្លាក់ចុះផលិតផលក្នុងស្រុកសរុប (GDP) ជាលើកដំបូងក្នុងរយៈពេល ៣ ឆ្នាំ រាប់ចាប់តាំងពីឆ្នាំ ២០២២ ដែលកាលនោះ សេដ្ឋកិច្ចពិភពលោកក្រោយវិបត្តិកូវីដ១៩ រងការញុាំញីដោយសង្រ្គាមនៅអ៊ុយក្រែន។ សេដ្ឋកិច្ចអាមេរិក បាន​កើនឡើង ២,៤ ភាគរយ នៅត្រីមាសចុងក្រោយនៃឆ្នាំ ២០២៤។

ទិន្នន័យបន្ថែមថា ការចំណាយរបស់អ្នកប្រើប្រាស់បានកើនឡើង ១,៨ ភាគរយ នៅត្រីមាសទី ១ ដដែល (ធៀបនឹងកំណើន ៤ ភាគរយ នៅត្រីមាសមុន) ដោយ​ខ្សោយបំផុតរាប់តាំងពីពាក់កណ្ដាលឆ្នាំ ២០២៣ ស្របពេលដែលទំនុកចិត្តអាជីវកម្មក្នុងស្រុកអាមេរិកធ្លាក់ចុះដោយសារតែវិធានការពន្ធគយ។

កំណើននៃការនាំចូលរហូតដល់ ៤១ ភាគរយ ពោលគឺខ្ពស់បំផុតរាប់តាំងពីឆ្នាំ ២០២០ (បើមិនរាប់វិបត្តិកូវីដ វាគឺជាអត្រាខ្ពស់បំផុតរាប់តាំងពីឆ្នាំ ១៩៧២) រួមចំណែកដល់ការធ្លាក់ចុះ GDP ប្រមាណ ៥ ពិន្ទុ ឬម្យ៉ាងទៀត អាចនិយាយបាន​ថា ឱនភាពពាណិជ្ជកម្មដោយសារការនាំចូលខ្ពស់ ទម្លាក់ GDP។ មុន ត្រាំ ប្រកាសពន្ធគយបដិការនៅដើមខែមេសា មាន​សេចក្ដីរាយការណ៍ថា ការនាំចូលរបស់សហរដ្ឋអាមេរិកបាន​​កើនឡើងដោយសារតែអាជីវកម្មបង្កើនការបញ្ចូលទំនិញក្នុងស្តុក មុនពន្ធគយទ្រង់ទ្រាយធំចូលមកដល់។

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ សេដ្ឋវិទូបាន​លើកឡើងថា សេដ្ឋកិច្ចអាមេរិកអាចនឹងកើនឡើងវិញនៅត្រីមាសទី២នេះ នៅពេលកំណើននៃការនាំចូលធ្លាក់ចុះមកវិញ យ៉ាងណាមិញ ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅតែមាន។

ថ្លែងកាលពីរសៀលថ្ងៃពុធនៅឯព្រឹត្តិការណ៍ក្នុងសេតវិមាន ដែលចូលរួមដោយមេដឹកនាំអាជីវកម្ម លោក ត្រាំ បានស្តីបន្ទោសអតីតប្រធានាធិបតី ចូ បាយដិន ចំពោះការធ្លាក់ចុះនៃសេដ្ឋកិច្ច ដោយលើកឡើងយ៉ាងដូច្នេះថា៖ «នេះគឺជាសេដ្ឋកិច្ចរបស់ បៃដិន​ ពីព្រោះយើងបានចូលកាន់អំណាចនៅថ្ងៃទី ២០ ខែមករា។ ខ្ញុំ​គិត​ថា ​អ្នក​ត្រូវ​តែ​ផ្តល់​ពេល​ឱ្យ​យើង​បន្តិច​ដើម្បី​ជំរុញទៅមុខ»។ នេះបើតាមការស្រង់សម្ដីរបស់បណ្ដាញសារព័ត៌មាន BBC។

ការថ្លែងរបស់លោក ត្រាំ ដូច្នេះ ត្រូវបានច្រានចោលដោយអ្នកនយោបាយគណបក្សប្រជាធិបតេយ្យរបស់លោក បៃដិន ដែលទាមទារឱ្យលោក ត្រាំ មានទំនួលខុសត្រូវលើបញ្ហាសេដ្ឋកិច្ចរបស់ខ្លួន។

គួរគូសបញ្ជាក់ថា ទិន្នន័យស្ដីការធ្លាក់ចុះសេដ្ឋកិច្ចអាមេរិក​ ចេញផ្សាយឡើងចំពេលដែលពិភពលោកធ្លាក់ចុះទៅក្នុងភាពស្រពិចស្រពិលនៃសេដ្ឋកិច្ចដោយសារតែគោលនយោបាយពន្ធគយរបស់រដ្ឋបាល ត្រាំ រួមទាំងពន្ធគយបដិការ ដែលដាក់លើស្ទើរគ្រប់ប្រទេសជុំវិញពិភពលោក ទោះបីជាមានការព្រមានផ្សេងៗជុំវិញផលវិបានសេដ្ឋកិច្ចក្នុងស្រុក ការរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល ក៏ដូចជាការធ្លាក់ចុះពាណិជ្ជកម្ម ពីសេដ្ឋវិទូ និងស្ថាប័នជំនាញនានា ក្នុងពេលកន្លងមកក៏ដោយ៕

The post នយោបាយពន្ធធ្វើឱ្យសេដ្ឋកិច្ចអាមេរិក ធ្លាក់ចុះនៅត្រីមាសទី១ ផ្ទុយពី ត្រាំ សន្យា appeared first on Kampuchea Thmey Daily.

ទីប្រឹក្សាសេដ្ឋកិច្ច​ ត្រាំ បង្កើនការព្រមានពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចដោយសារពន្ធ
​ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ចកំពូលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ​កាលពីថ្ងៃចន្ទ បានព្រមានពីភាពមិនប្រាកដប្រជាសេដ្ឋកិច្ចកាន់តែ​ខ្លាំង ដែលកើតចេញពី​គោលនយោបាយពន្ធគយ​របស់សហរដ្ឋអាមេរិក។ នេះបើតាម​ការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC។

​លោក Kevin Hassett ​​នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនៃរដ្ឋបាល ត្រាំ

លោក​ទីប្រឹក្សា ​Kevin Hassett ដែលជា​នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនោះ បាននិយាយនៅលើក​ម្មវិធី «Squawk Box» របស់​ទូរទស្សន៍ CNBC ថា​៖ «ពិតណាស់ ចន្លោះពេលនេះ ដល់ថ្ងៃទី ២ ខែមេសា វានឹងមានភាពមិនច្បាស់លាស់មួយចំនួន»។ ថ្ងៃទី ២ មេសា គឺជាថ្ងៃដែល​លោក ត្រាំ គ្រោង​នឹង​ដាក់ពន្ធឆ្លើយតប​ឱ្យស្មើគ្នា លើទំនិញ​ពីគ្រប់ប្រទេសទាំងអស់។  ​

ការ​លើកឡើង​របស់​លោក  Hassett គឺជាការ​បន្ទរអំពីកង្វល់ដែលសេដ្ឋវិទូ និងមេដឹកនាំ​អាជីវកម្មអាមេរិក​ផ្សេងៗ បាន​ត្អូញត្អែរ​អស់រយៈពេល​ជាច្រើន​សប្ដាហ៍រួច​មក​ហើយ​ ជាពិសេស​បញ្ហា​សេដ្ឋកិច្ចក្នុងស្រុក​អាមេរិក​ផ្ទាល់​។

ទោះយ៉ាងណាក៏ដោយ​ លោក Hassett បាន​ថ្លែង​ថា​ ក្រោយ​ថ្ងៃទី ២ មេសា នោះអ្វីៗនឹង​មាន​ភាពប្រសើរឡើងវិញ​។ លើស​ពីនេះ លោកក៏បាននិយាយ​ការពារ​វិធានការ​ពន្ធ និងការគំរាមកំហែងដាក់​ពន្ធរបស់លោក ​ត្រាំ ប្រឆាំង​ម៉ិកស៊ិក កាណាដា និងចិន ​ផងដែរ​។

មន្រ្តីអាមេរិកដដែលបន្តថា​ ពន្ធគយរបស់​ ត្រាំ ដើមឡើយមានបំណងដាក់សម្ពាធលើ​ម៉ិកស៊ិក ឱ្យបង្កើនការអនុវត្តច្បាប់អន្តោប្រវេសន៍នៅព្រំដែនសហរដ្ឋអាមេរិក និងដើម្បីបង្ខិតបង្ខំប្រទេសទាំង ៣ ឱ្យ​បង្កើន​សកម្មភាព ​ប្រឆាំង​នឹង​លំហូរ​ខុសច្បាប់​នៃថ្នាំញៀនហ្វេនតានីល ទៅសហរដ្ឋអាមេរិក​។ ​

​គួរ​គូស​បញ្ជាក់ថា លោក ត្រាំ ដែល​ល្បីខាងនយោបាយ​ពន្ធគយ បាន​ធ្វើមិនដឹងឮនឹងការអំពាវនាវឱ្យមានភាពច្បាស់លាស់បន្ថែមទៀត លើគោលនយោបាយរបស់លោក ដោយសារតែវាជះឥទ្ធិពលខ្លាំង​លើ​បម្រែបម្រួលផ្សារភាគហ៊ុន។

ភ្នាក់ងារស្រាវជ្រាវ​សកលរបស់​ធនាគារ Bank of America ​បានកត់សម្គាល់ថា ភាពមិនប្រាកដប្រជាបច្ចុប្បន្ន​កំពុង​ពន្យារពេលការវិនិយោគ និងប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់។ ពួកគេ​បាន​ព្រមាន​ថា ប្រសិនបើ​​នៅតែ​បន្ត វា​អាច​មាន​ឥទ្ធិពល​អវិជ្ជមាន​យូរអង្វែង​ដល់​អាជីវកម្ម និង​អ្នកប្រើប្រាស់​។ យ៉ាងណាក៏ដោយ​ លោក ត្រាំ និងរដ្ឋបាលរបស់​លោក ​តែងតែង​ច្រានចោល​ពីលទ្ធភាពនៃវិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះ​ក្រោមគោលនយោបាយពន្ធគយរបស់លោក៕

The post ទីប្រឹក្សាសេដ្ឋកិច្ច​ ត្រាំ បង្កើនការព្រមានពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចដោយសារពន្ធ appeared first on Kampuchea Thmey Daily.

អតិផរណាខែកុម្ភៈរបស់អាមេរិក ថយចុះ​មកត្រឹម ២,៨ ភាគរយ
អតិផរណា​ប្រចាំខែកុម្ភៈរបស់​សហរដ្ឋអាមេរិក បាន​ថយចុះជាលើកដំបូង​ក្នុងរយៈពេល​ ៥ ខែ​ មកត្រឹម ២,៨ ភាគរយ ​​ទោះបីជា​មាន​ការព្រួយបារម្ភពីសម្ពាធ​តម្លៃជុំវិញ​គោលនយោបាយ​ពន្ធគយ​របស់លោក​​ប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដោយ​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​ AP។

​របាយការណ៍អតិផរណា​​របស់​ការិយាល័យស្ថិតិការងារអាមេរិក ដែល​ចេញ​ផ្សាយ​កាលពីថ្ងៃពុធ បាន​បង្ហាញ​ថា​ ​ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់​ (CPI) ​ដែលវាស់វែងការប្រែប្រួលតម្លៃទំនិញ ពោលគឺអតិផរណា​ បាន​កើនឡើងត្រឹម ២,៨ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ កាលពីខែកុម្ភៈ ដែល​នេះ​ទាប​ជាង​ ០,២ ភាគរយ ​ធៀបនឹង​កំណើន ៣ ភាគរយ នៅខែមករា។ ​

ចំណែក​ឯ CPI ស្នូល​ ដែលមិនរាប់បញ្ចូលប្រភេទអាហារ និងថាមពល វិញ បានកើនឡើង ៣,១ ភាគរយ នៅខែកុម្ភៈ ដោយ​ធ្លាក់ចុះ​ពី ៣,៣ ភាគរយ កាលពីខែមករា​។ នេះគឺជា​កម្រិតទាបបំផុតនៃ​អតិផរណា​ស្នូល​ រាប់តាំងពីខែមេសា ឆ្នាំ ២០២១។  ​

តួលេខ CPI ចុង​ក្រោយ​នេះ បង្ហាញ​ការថយចុះ​ទាប​ជាង​ការរំពឹង​ទុករបស់​សេដ្ឋវិទូ ប៉ុន្តែ​នៅតែខ្ពស់ជាង​ឆ្ងាយ​ធៀប​នឹង​អត្រាគោលដៅ ២ ភាគរយ របស់​ធនាគារកណ្ដាល​សហព័ន្ធអាមេរិក​។ អតិផរណា​បាន​ធ្លាក់ចុះ​ដល់ ២,៤ ភាគរយ កាលពីខែ​កញ្ញាឆ្នាំមុន ដែលជា​ចំណុចទាប​បំផុត រាប់តាំងពីវា​បាន​កើនដល់ ៩,១ ភាគរយ នៅខែមិថុនា ឆ្នាំ ២០២២។

តួលេខ​ចុង​ក្រោយ​បង្ហាញ​ជាលម្អិត​ថា​ តម្លៃប្រេងសាំងអាមេរិក​បាន​ធ្លាក់ចុះ ១ ភាគរយ ចំពេល​តម្រូវការសកល​ធ្លាក់ចុះ​ដោយ​សារ​បញ្ហា​សេដ្ឋកិច្ច។ ប៉ុន្តែតម្លៃចំណីអាហារ​កើនឡើង ០,២ ភាគរយ ជាពិសេស​ស៊ុត ដែល​បាន​កើន​ឡើង ១០,៤ ភាគរយ​ នៅខែកុម្ភៈ​។ តម្លៃទំនិញ​នៅហាង​មិនសូវជាមាន​ការប្រែប្រួល​ពីខែ​មករានោះទេ​។

សេដ្ឋវិទូលើកឡើងថា​ អតិផរណា​នៅខែកុម្ភៈបាន​បង្ហាញពីភាព​ធូរស្បើយខ្លះ​ ប៉ុន្តែវា​ក៏កំពុងស្ថិតនៅក្នុងភាព​មិនប្រាកដប្រជាផងដែរ ជាពិសេស​ក្នុងស្ថានភាព​សេដ្ឋកិច្ចបច្ចុប្បន្ន ​ខណៈគោលនយោបាយ​ពន្ធ​របស់​លោក ត្រាំ អាច​នឹង​បង្កើន​សម្ពាធ​អតិផរណា​។ សេដ្ឋវិទូខ្លះលើកឡើងថា តួលេខខែកុម្ភៈ អាច​បង្ហាញ​ពីភាព «ស្ងប់ស្ងាត់មុនពេល​ព្យុះបក់បោកមកដល់» ចំពេលដែលបញ្ហា​ពន្ធ​ដែលគ្រោងនឹង​ចូលជាធរមាន​ អាច​ធ្វើឱ្យទំនិញ​សហរដ្ឋអាមេរិក​កាន់តែឡើងថ្លៃ នាពេល​ខាងមុខ​៕

The post អតិផរណាខែកុម្ភៈរបស់អាមេរិក ថយចុះ​មកត្រឹម ២,៨ ភាគរយ appeared first on Kampuchea Thmey Daily.

ទំនុកចិត្តអ្នកប្រើប្រាស់អាមេរិក ធ្លាក់ចុះខ្លាំង ជុំវិញគោលនយោបាយ ត្រាំ
សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់អាមេរិកប្រចាំខែកុម្ភៈ បាន​ធ្លាក់ចុះ​ក្នុង​អត្រាធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាង ៣ ឆ្នាំ​កន្លះ ដោយសារតែ​ការព្រួយបារម្ភផ្នែកសេដ្ឋកិច្ចជុំវិញ​កំណើនអតិផរណា និងសង្រ្គាម​ពាណិជ្ជកម្ម​ ដែលបង្កឡើងដោយគោលនយោបាយ​របស់លោក​​ប្រធានាធិបតី ដូណាល់ ត្រាំ។

អង្គការស្រាវជ្រាវ​ «ក្រុមប្រឹក្សាសន្និសីទ» បានចេញ​របាយការណ៍ស្ទង់មតិរបស់​ខ្លួនកាលពីថ្ងៃអង្គារ​ ដែល​បង្ហាញ​ថា​ សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់​នៅអាមេរិក​ ​ធ្លាក់ចុះដល់​ប្រមាណ ៩៨,៣ ពិន្ទុ នៅកុម្ភៈ​ ពី ១០៥,៣ នៅខែ​មករា ដោយទាបជាង​ការព្យាកររបស់​សេដ្ឋវិទូចន្លោះ ១០២-១០៣ ពិន្ទុ។​

ការធ្លាក់ចុះប្រចាំខែ​ ៧ ពិន្ទុ គឺជាការធ្លាក់ចុះដ៏ធំបំផុត រាប់​ចាប់តាំងពីខែសីហា ឆ្នាំ ២០២១ ដែលធ្វើ​ឱ្យ​សន្ទស្សន៍ដដែល​ស្ថិត​​នៅក្នុងកម្រិតទាប​បំផុត​ក្នុងរយៈពេល​ ៨ ខែ​ រាប់តាំងពីខែមិថុនា។

ក្រៅពីនេះ ទស្សនៈរបស់អ្នកប្រើប្រាស់លើស្ថានភាព​បច្ចុប្បន្ន បានធ្លាក់ចុះ ៣,៤ ពិន្ទុ មកត្រឹម ១៣៦,៥ ពិន្ទុ នៅខែកុម្ភៈ ​ចំពេលដែល​ទស្សនៈស្តីពីលក្ខខណ្ឌទីផ្សារការងារបច្ចុប្បន្ន ក៏​បានធ្លាក់ចុះ​ជាថ្មីផងដែរ​។ ក្រុមប្រឹក្សា​និយាយ​ថា​៖ «ទិដ្ឋភាពនៃស្ថានភាពទីផ្សារការងារបច្ចុប្បន្នចុះខ្សោយ។ អតិថិជន​​មាន​ភាព​ទុទិដ្ឋិនិយម​ចំពោះ​លក្ខខណ្ឌ​អាជីវកម្ម​នា​ពេល​អនាគត និង​មិនសូវ​មាន​សុទិដ្ឋិនិយម​អំពី​ប្រាក់​ចំណូល​នា​ពេល​អនាគតនោះទេ​។ ភាពទុទិដ្ឋិនិយមអំពីទស្សនវិស័យការងារនាពេលអនាគត ក៏កាន់តែអាក្រក់ទៅៗផងដែរ​ ហើយឈានដល់កម្រិតខ្ពស់រយៈពេល ១០ ខែ»។

បើតាមក្រុមប្រឹក្សា អ្នក​ឆ្លើយ​តប​​ការ​ស្ទង់​មតិ​​​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​អតិផរណា​ ដោយ​​លើកឡើង​ច្រើន​អំពីបញ្ហា​​​ពាណិជ្ជកម្ម និង​ពន្ធ​គយ​។

មែនទែនទៅ សន្ទស្សន៍ទំនុកចិត្តអ្នកប្រើ​ប្រាស់អាមេរិក​កើនឡើងក្រោយ​លោក ត្រាំ ជាប់ឆ្នោត​នៅចុងឆ្នាំ ២០២៤ ក្រោម​ក្ដីសង្ឈឹម​ថា​លោក​នឹង​ជួយបន្ធូរបន្ថយអតិផរណា​ និងការកាត់បន្ថយពន្ធជាដើម​។ យ៉ាងណា​មិញ អតិផរណា​បាន​ហក់ឡើងដល់ ៣ ភាគរយ នៅខែមករា ដែល​ខ្ពស់បំផុតក្នុងរយៈពេលជាងកន្លះឆ្នាំ។

លោក ត្រាំ បាន​ប្រកាសពន្ធ​ ២៥ ភាគរយ លើ​ទំនិញ​ម៉ិកស៊ិក និងកាណាដា, ១០ ភាគរយ បន្ថែម លើ​ទំនិញ​​ចិន​,​២៥ ភាគរយ លើ​ដែកថែប និងអាលុយមីញ៉ូមនាំចូល។ លោក​ក៏គ្រោង​ដាក់ពន្ធលើ​រថយន្ត ឱសថ និងបន្ទះឈីប​នាំចូលផងដែរ រួមជាមួយ​គោលនយោបាយពន្ធ​លើប្រទេស​ផ្សេងៗ​ទៀត​។

អ្នកជំនាញលើកឡើងថា​ ក្រៅតែពីគោលនយោបាយពន្ធ ការបណ្ដេញមន្រ្តីរាជការសហព័ន្ធ​អាមេរិកចេញពីការងារទ្រង់ទ្រាយធំ ក៏រួមចំណែក​ដល់​ការព្រួយបារម្ភសេដ្ឋកិច្ចផងដែរ ដោយ​វា​នឹង​កាត់បន្ថយ​ការចំណាយ​របស់អ្នកប្រើប្រាស់។

គួរគូស​បញ្ជាក់ថា​ សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់វាស់វែងទាំងការវាយតម្លៃរបស់ជនជាតិអាមេរិកអំពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងទស្សនវិស័យរបស់ពួកគេសម្រាប់រយៈពេល៦ខែបន្ទាប់។ សន្ទស្សន៍​នេះ​សំខាន់ ព្រោះ​ការចំណាយរបស់អ្នកប្រើប្រាស់ រួមចំណែក​ប្រហែល​ ២,៣ នៃសកម្មភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ហើយ​មាន​ឃ្លាំមើលយ៉ាងដិតដល់​ពីអ្នកសេដ្ឋកិច្ច​ ដើម្បីដឹង​ពីស្ថានភាព​របស់​ពួកគេ​៕

The post ទំនុកចិត្តអ្នកប្រើប្រាស់អាមេរិក ធ្លាក់ចុះខ្លាំង      ជុំវិញគោលនយោបាយ ត្រាំ appeared first on Kampuchea Thmey Daily.

លោក ត្រាំ ទាមទារជាថ្មីឱ្យធនាគារកណ្ដាលទម្លាក់អត្រាការប្រាក់ ​
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ទាមទារ​ជាថ្មីម្ដងទៀត​កាលពីថ្ងៃពុធ ឱ្យ​ធនាគារ​កណ្ដាល​សហព័ន្ធ​ទម្លាក់អត្រាការប្រាក់ ខណៈ​ទម្លាក់កំហុស​ទៅលើមេដឹកនាំអាមេរិកអាណត្តិមុន លោក ចូ បៃដិន ចំពោះ​កំណើន​អត្រាអតិផរណាកាលពីខែមករា។ នេះបើតាម​ការ​ចុះ​​ផ្សាយ​របស់​កាសែត​ក្នុងស្រុក​អាមេរិក​។

ការទាមទាររបស់លោក ត្រាំ​ ធ្វើ​ឡើង ខណៈ​​ការិយាល័យស្ថិតិការងារនៃក្រសួងការងារ (BLS) បានចេញ​ផ្សាយ​នូវ​របាយការណ៍ថ្មីដែល​​បង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់អាមេរិក​ (CPI) បានកើនឡើងដល់ ៣  ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ នៅខែ​មករា ធៀប​នឹង​កំណើន ២,៩ ភាគរយ នៅខែ​ធ្នូ និងខ្ពស់ជាង​ការរំពឹង​ទុក​របស់​សេដ្ឋវិទូ។ ​លោក​ ត្រាំ ដែល​​​​សន្យាទម្លាក់តម្លៃទំនិញ​នៅថ្ងៃដំបូងពេល​លោក​ឡើងកាន់អំណាច បាន​សរសេរនៅបណ្ដាញ​សង្គម Truth Social របស់​លោក​ថា «អតិផរណា​ បៃដិន កើនឡើង»។

លោកសរសេរបង្ហោះក្នុងសារដាច់ដោយ​ឡែកមុននោះថា​៖ «អត្រាការប្រាក់គួរតែត្រូវបានបន្ទាប ដែលជាអ្វីដែលនឹងដើរទន្ទឹមគ្នាជាមួយនឹងវិធានការពន្ធនាពេលខាងមុខ!!! ដល់ពេល​ត្រូវ​ចាប់ផ្ដើម​ហើយ​ អាមេរិក!!!»។ ​

គួរឱ្យ​កត់​សម្គាល់ថា ការលើកឡើង​ពី​បញ្ហា​ទាក់ទងគ្នា​នៃអត្រាការប្រាក់ ពន្ធគយ និងអតិផរណា របស់​លោក ត្រាំ ធ្វើឡើង ក្រោយ​​ប្រធានធនាគារកណ្តាល លោក Jerome Powell បានប្រាប់សមាជិកសភាកាលពីថ្ងៃអង្គារថា៖ «យើងមិនចាំបាច់ប្រញាប់ទេ» លើការកាត់បន្ថយ​អត្រាការប្រាក់ទេ ចំពេល​អ្នក​បង្កើតគោលនយោបាយអាមេរិក​បន្ត​ឃ្លាំមើល​ពីកំណើន​អតិផរណា​។ មន្ត្រីផ្សេងទៀតបាននិយាយថាពួកគេក៏កំពុងវាយតម្លៃលើ​លទ្ធភាព​នៃ​ផលប៉ះពាល់ដែលពន្ធគយអាច​នឹងមានលើតម្លៃ ទោះបីជាលោក Powell ​តែងតែ​ជៀសវាង​ពី​ការ​អត្ថាធិប្បាយដោយផ្ទាល់លើបញ្ហានេះក៏ដោយ។

ជាថ្មីម្ដង​ទៀតនៅថ្ងៃពុធ​ លោក  Powell មិនធ្វើ​ឆ្លើយចំៗទៅនឹង​ការទាមទារ​របស់លោក ត្រាំ​ ទេ ប៉ុន្តែថា៖ «ប្រជាជន​អាចជឿជាក់បានថា យើងនឹងបន្តផ្តោត​យកចិត្តទុកដាក់ ធ្វើការងាររបស់យើង និង​សម្រេចចិត្តដោយផ្អែកលើអ្វីដែលកំពុងកើតមាន​ក្នុង​សេដ្ឋកិច្ច។

ប្រធានធនាគារកណ្តាល លោក Jerome Powell

គួរ​គូស​បញ្ជាក់ថា លោក ត្រាំ តែងតែង​ដាក់សម្ពាធ​លើ​ធនាគារកណ្ដាល​ឱ្យទម្លាក់អត្រាការប្រាក់ ទោះបីជា​លោក​គ្មាន​អំណាច​លើ​ការសម្រេចចិត្តរបស់ស្ថាប័នឯករាជ្យ​មួយ​នេះ​ក៏ដោយ​។ កន្លងមក​ អ្នកវិភាគ​ព្រមានថា ប្រសិន​បើ​អនុវត្ត គោលនយោបាយដំឡើងពន្ធគយលើទំនិញ​នាំចូល​ និងនិរទេសអន្តោប្រវេសន៍ទ្រង់ទ្រាយធំ​របស់​ ត្រាំ នឹង​ធ្វើ​ឱ្យ​អតិផរណា​របស់​ប្រទេសកើនឡើង​។

កន្លងមក​ ធនាគារកណ្ដាល​បាន​ដំឡើងអត្រាការប្រាក់ខ្ពស់នៅឆ្នាំ ២០២៣ និងដល់រង្វង់ ៥,២៥-៥,៥ ភាគរយ​ ​នៅខែ​កក្កដា ឆ្នាំ​ ២០២៣ ដើម្បីទប់ទល់នឹង​កំណើន​អតិផរណាខ្ពស់ ជាមួយ​នឹង​គោលដៅ​អតិរផណាគោលមក​ត្រឹមរង្វង់ ២ ភាគរយ​។ ​យ៉ាងណា​មិញ​ អត្រាការប្រាក់ត្រូវបានទម្លាក់ ១ ភាគរយ ត្រឹមចន្លោះ ៤,២៥-៤,៥ ភាគរយ ខណៈ​អតិផរណាថយចុះ​ជាបន្តបន្ទាប់។

យ៉ាងណា​មិញ សេដ្ឋវិទូបាន​លើកឡើងថា​ តួលេខ​ CPI ប្រចាំខែមករា​​​ ឆ្នាំ ២០២៥ នេះ​ គឺជា​សញ្ញាប្រាប់ឱ្យ​ធនាគារកណ្ដាលសហព័ន្ធអាមេរិក កាន់​តែ​ប្រុង​ប្រយ័ត្នចំពោះការសម្រេចចិត្តបន្ត​កាត់បន្ថយអត្រាការប្រាក់ ​ចំពេល​មាន​កំណើន​នៃភាព​មិនប្រាកដប្រជាចំពោះសេដ្ឋកិច្ច ជាពិសេសក្នុងលក្ខខណ្ឌនៃគោលនយោបាយ​របស់​លោក ត្រាំ៕

The post លោក ត្រាំ ទាមទារជាថ្មីឱ្យធនាគារកណ្ដាលទម្លាក់អត្រាការប្រាក់ ​ appeared first on Kampuchea Thmey Daily.