ពិតជាមិនធម្មតានោះទេហាងសេនប៊ុនថេនលក់សម្ភារកីឡាប្រដាល់ នៅរដូវដូរដាច់បំផុតនោះអាចលក់ខោប្រដាល់បានចន្លោះពី ៧០០-១០០០ ខោឯណោះសរុបទាំងលក់ក្នុងស្រុក និងនៅឯក្រៅប្រទេស។
គ្រូបង្វឹកក្លឹបប្រដាល់សេនប៊ុនថេនគុនខ្មែរ ថាសិស្សៗទាំងអស់គួរយកគំរូតាមកីឡាករអាហ្វហ្គានីស្ថាន មហា ម៉ាត់ យ៉ាស៊ីន អាលីរីហ្សា អាមៀ ជាដើមទាំងការរស់នៅប្រចាំថ្ងៃ និងការហ្វឹកហាត់គឺធ្វើបានល្អ។
លោក សេន ប៊ុនថេន គ្រូបង្វឹករបស់ មហា ម៉ាត់ យ៉ាស៊ីន អាលីរ៉េហ្សា អាមៀ សូម្បីតែលោកផ្ទាល់ក៏ឆ្ងល់ដែរថាប៉ុន្មាននាក់នេះសុខភាពល្អខ្លាំងហ្វឹកហាត់មិនចេះហត់សោះ ស្របពេលដាក់បច្ចេកទេសអ្វីក៏ធ្វើបានទាំងអស់។
ពិតជាមិនធម្មតារួមជាមួយការឈឺចាប់ពីសំណាក់ឈ្លានពានរបស់ប្រទេសសៀមមកលើកម្ពុជា លោក សេន ប៊ុនថេន និងប្រជាជនទូទៅបង្ហាញការពហីការមិនប្រើប្រាស់ផលិតផលសៀម
ភរិយាលោក សេន ប៊ុនថេន ថាអ្នកនាងបន់ស្រន់ឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងឆាប់វិលទៅរកសភាពការណ៍ជាធម្មតាវិញ ព្រោះម្នាក់ៗសុទ្ធតែនៅមិនសុខ