សេវាប្រមូលសំរាម Archives - Kampuchea Thmey Daily

នាយកសហគ្រាសគ្រប់គ្រងសំរាម ស្នើពលរដ្ឋនៅភ្នំពេញ បង់ថ្លៃសេវាសំរាមឱ្យបានគ្រប់គ្នាៗ
អគ្គនាយកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៃរដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បន្តចូលរួមបង់ថ្លៃសេវាសំរាមឱ្យបានគ្រប់គ្នាៗ ក្រោមពាក្យស្លោកថា «អ្នកបង្កើតសំរាម សំណល់រឹង មានកាតព្វកិច្ចបង់ថ្លៃសេវា»។

ក្នុងសិក្ខាសាលានៃវេទិកាគោលនយោបាយស្ដីពីការបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៣នេះ លោក គឹម សេត អគ្គនាយកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹង រាជធានីភ្នំពេញ បានថ្លែងអំពាវនាវយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអំពាវនាវឱ្យមានការចូលរួមពីដៃគូអភិវឌ្ឍន៍ ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ រួមគ្នាធ្វើយ៉ាងណាឱ្យទីក្រុងស្អាត ជាពិសេសចូលរួមបង់ថ្លៃសេវាសំរាម ក្រោមពាក្យស្លោកថា អ្នកបង្កើតសំរាមសំណល់រឹង មានកាតព្វកិច្ចបង់ថ្លៃសេវា»។ មន្ត្រីទទួលបន្ទុកគ្រប់គ្រងសំរាមរូបនេះ ក៏បានអំពាវនាវដល់មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅភ្នំពេញទាំងអស់ រួមគ្នាបង្កើតទម្លាប់រក្សាទុក និងគ្រប់គ្រងសំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងធ្វើជាគំរូល្អដល់កូនចៅជំនាន់ក្រោយផងដែរ។

បើតាមលោក គឹម សេត វិស័យបរិស្ថាន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាវិស័យអាទិភាពមួយដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម វប្បធម៌ និងទេសចរណ៍។ តែយ៉ាងណាមិញ ដើម្បីរួមចំណែកលើកស្ទួយបរិស្ថាន និងទេសចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំអភិវឌ្ឍន៍ហេដ្ឋាចរនាសម្ព័ន្ធសំខាន់ៗជាច្រើនក្នុងការធ្វើឱ្យទីក្រុងភ្នំពេញមានការប្រែមុខមាត់ថ្មី និងភាពរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។

លោក គឹម សេត លើកឡើងថា តាមរយៈភាពរីកចម្រើនរបស់រាជធានីភ្នំពេញនេះ បានធ្វើឱ្យមានការកើនឡើងបរិមាណសំរាមរហូតដល់ ៣ ៧០០តោនក្នុងមួយថ្ងៃ ដែលជាកង្វល់មួយរបស់អាជ្ញាធរត្រូវយកចិត្តទុកដាក់។ ប៉ុន្តែ បញ្ហាសំរាមត្រូវបានដោះស្រាយ ក្រោយមានការកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា លើការគ្រប់គ្រងសំរាម សំណល់រឹង នៅភូមិសាស្ត្ររាជធានីភ្នំពេញ។

លោក បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាល បានជ្រើសរើសក្រុមហ៊ុនឯកជនចំនួន៣ ក្នុងការប្រកួតប្រជែងគ្នាផ្ដល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ដែលបានចាប់ផ្ដើមតាំងពីឆ្នាំ២០២១។ ជាលទ្ធផល ពិនិត្យឃើញថា ក្រុមហ៊ុនទាំង៣ បានអនុវត្តភារកិច្ចយ៉ាងល្អប្រសើរ ទាំងការសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងនៅតាមមូលដ្ឋានទូទាំងរាជធានីភ្នំពេញ។

លោក គឹម សេត បន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញ ក៏បានដាក់ចេញនូវវិធានការចាំបាច់មួយចំនួនបន្ថែមទៀត ដូចជា៖ ការចេញសេចក្ដីណែនាំ សេចក្ដីជូនដំណឹង ការផ្សព្វផ្សាយតាមគ្រប់មធ្យោបាយដល់ប្រជាពលរដ្ឋអំពីការទុកដាក់សំរាមទៅតាមប្រភេទ និងបញ្ចេញសំរាមតាមពេលវេលាកំណត់ ក៏ដូចជាការខិតខំប្រមូលសំរាមដែលនៅសេសសល់ជាដើម។ ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញ ថែមទាំងបានផាកវិន័យដល់អ្នកដែលមិនអនុវត្តតាមការណែនាំនេះដែរ ដើម្បីសំដៅជម្រុញឱ្យមានការចូលរួមពីប្រជាពលរដ្ឋឱ្យមាននិរន្តរភាពបរិស្ថានល្អ ហើយសព្វថ្ងៃ កិច្ចការទាំងនេះនៅតែបន្តអនុវត្តជាប់ជាប្រចាំ៕

The post នាយកសហគ្រាសគ្រប់គ្រងសំរាម ស្នើពលរដ្ឋនៅភ្នំពេញ បង់ថ្លៃសេវាសំរាមឱ្យបានគ្រប់គ្នាៗ appeared first on Kampuchea Thmey Daily.

ថ្លៃសេវាប្រមូលសំរាម នៅរាជធានីភ្នំពេញ ជិតផុតហើយ សូមបងប្អូនប្រញាប់ទៅបង់
រដ្ឋបាលរាជធានីភ្នំពេញ បានបន្តប្រកាន់យកភាពអត់ធ្មត់មិនអនុវត្ត វិធានការរដ្ឋបាល និងច្បាប់ ដោយ​នៅតែ​ទុក​ឱកាស​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជា​អាជីវករ ពាណិជ្ជករ សិប្បករ ធុរៈជន ភ្ញាក់រលឹក និងរួសរាន់បង់ថ្លៃសេវាប្រមូលសំរាម សំណល់​រឹង ឱ្យបានទាន់ពេលវេលាកំណត់។ ដោយឡែក ចំពោះ ថ្លៃ​សេវា​ប្រមូល​សំរាម​ខែវិច្ឆិកា ឆ្នាំ​២០២១ ត្រូវ​កំណត់​នៅត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១​។

​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ដែល​ក្នុង​សេចក្តីជូនដំណឹង​នេះ​មានន័យថា​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម សេវាកម្ម និង​ស្ថាប័នឯកជន​ទាំងអស់ជ្រាបថា បច្ចុប្បន្ន រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​ទទួល​ការបង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ សម្រាប់​ខែវិច្ឆិកា ឆ្នាំ​ ២០២១​។ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ខកខាន​មិនបាន បង់ថ្លៃ​សេវា​ប្រមូល​សំរាម​សម្រាប់​ខែសីហា និង​ខែ​មុនៗ កន្លងមក ក្នុង​ឆ្នាំ​ ២០២០ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អនុវត្ត វិធានការ​ដោយ​កត់ត្រា​ជា​បំណុល​រួចហើយ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ប្រកាន់យក​ភាព​អត់ធ្មត់​មិន​អនុវត្ត វិធានការ​រដ្ឋបាល និង​ច្បាប់ ដោយ​នៅតែ​ទុក​ឱកាស​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជា​អាជីវករ ពាណិជ្ជករ សិប្បករ ធុរៈជន ភ្ញាក់រលឹក និង​រួសរាន់​បង់ថ្លៃ​សេវា​ប្រមូល​សំរាម សំណល់​រឹង ឱ្យបាន​ទាន់ពេលវេលា​កំណត់ ដោយឡែក ចំពោះ ថ្លៃ​សេវា​ប្រមូល​សំរាម​ខែវិច្ឆិកា ឆ្នាំ​ ២០២១ ត្រូវ​កំណត់​នៅត្រឹម​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២១​ ។

​ចំពោះ​នីតិវិធី​នៃ​ការបង់​សេវា​ប្រមូល​សំរាម និង​សំណ​ល់វឹង​រាជធានី​ភ្នំពេញ សូម​ប្រើប្រាស់​លេខ​សំគាល់ អតិថិជន ID (​មាន​ក្នុង​វិក្កយបត្រ​អគ្គិសនី​កម្ពុជា​) តាម​មធ្យោបាយ​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក (​តាម​ទូរស័ព្ទដៃ​) ឬ​បញ្ចរ​ទូទាត់​នៅ​ធនាគារ​អេស៊ីលីដា​, ហត្ថា​, កាណាឌីយ៉ា ក អ​, វឌ្ឍនៈ​, ប្រៃសណីយ៍​កម្ពុជា ក​.​អ​, ABA, WING, AMK, FTB, Woori Bank, Phillip Bank, Prince, Bank,CHIP MONG, ស្ថាបនា​, ប្រា​សាក់​, អម្រឹត ឬ​តាម​ភ្នាក់ងារ​ទូទាត់​ផ្សេងៗ​ទៀត​ដូចជា eMONEY, TrueMONEY, លី​ហួរ​វេរ​លុយ​, DaraPay និង​PiPay​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មក​សាលា​រាជធានី​ភ្នំពេញ ឬ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ ឬ​តាម​លេខ​ទូរស័ព្ទ​០៨១ ៦៤៦ ២២២ / ០១១ ៦៤៦ ២២២ ។​

​ទទួលបាន​សេចក្តីជូនដំណឹង​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម សេវាកម្ម និង​ស្ថាប័នឯកជន ទាំងអស់ នៅ​រាជធានី​ភ្នំពេញ មេត្តា​ជ្រាប និង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​៕

អត្ថបទ៖ ​ស្រីរ័ត្ន​

The post ថ្លៃសេវាប្រមូលសំរាម នៅរាជធានីភ្នំពេញ ជិតផុតហើយ សូមបងប្អូនប្រញាប់ទៅបង់ appeared first on Kampuchea Thmey Daily.

សេវា សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម​នៅ​រាជធានី​ភ្នំពេញ បច្ចុប្បន្ននេះ​មានការ​សាទរ និង​វាយតម្លៃ​ខ្ពស់​ពី​បងប្អូន​ប្រជាពលរដ្ឋ​
ភ្នំពេញ ​៖ ការ​កំណែទម្រង់​នៃ​ការគ្រប់គ្រង​សំរាម និង សំ​ណូ​ល័​រឹង នៅ​រាជធានី​ភ្នំពេញ តាមរយៈ​ការដេញថ្លៃ​ជ្រើសរើស​ប្រតិបត្តិ​ករ​ថ្មី​ចំនួន​០៣​ដើម្បី​ផ្តល់​សេវា សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម​នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ដំណើរ​ការផ្ដល់សេវា ចាប់ពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២១ រហូតដល់ បច្ចុប្បន្ន ជា​លទ្ធផល មានការ​សាទរ និង​វាយតម្លៃ​ខ្ពស់​ពី​បងប្អូន​ប្រជាពលរដ្ឋ ពោលគឺ​មិនមាន​គំនរ​សំរាម​សេសសល់​ច្រើន​ដូច​មុន ការ​ប្រមូលបាន​ទៀងទាត់​ជាង​មុន ស្អាត​ជាង​មុន មធ្យោបាយ​និង​សម្ភារ​បរិក្ខារ​ប្រើប្រាស់​ថ្មី​ជាង​មុន បុគ្គលិក​កម្មករ​ច្រើន​និង​មានការ​អប់រំ​ជាង​មុន ដែល​ប្រការ​នេះ​បានធ្វើឱ្យ មានការ​សាទរ​ជា​បណ្តើរៗ​ពី​គ្រប់​មជ្ឈដ្ឋាន នៅ​រាជធានី​ភ្នំពេញ​។

នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ព័ត៌មាន​យើង​ទទួលបាន​នៅ​រាត្រី​ថ្ងៃទី​២២ តុលា​នេះ ដែល​ក្នុង​សេចក្តីជូនដំណឹង​នេះ​មានន័យថា រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស សូម​ជម្រាប​ជូនដំណឹង​ដល់​ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម សេវាកម្ម​និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ​ឱ្យបាន​ជ្រាបថា ក្នុងការ​ធ្វើកំណែទម្រង់​នៃ​ការគ្រប់គ្រង​សំរាម និង សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ តាមរយៈ​ការដេញថ្លៃ​ជ្រើសរើស​ប្រតិបត្តិ​ករ​ថ្មី​ចំនួន​០៣​ដើម្បី​ផ្តល់​សេវា សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម​នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ដំណើរ​ការផ្ដល់សេវា ចាប់ពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២១ រហូតដល់ បច្ចុប្បន្ន ជា​លទ្ធផល មានការ​សាទរ និង​វាយតម្លៃ​ខ្ពស់​ពី​បងប្អូន​ប្រជាពលរដ្ឋ ថា​មានការ​ផ្លាស់ប្តូរ​គុណភាព​សវា​គួរឱ្យ កត់សម្គាល់ ជាអាទិ៍​៖ មិនមាន​គំនរ​សំរាម​សសស​ល់​ច្រើន​ដូច​មុន ការ​ប្រមូលបាន​ទៀងទាត់​ជាង​មុន ស្អាត​ជាង​មុន មធ្យោបាយ​និង​សម្ភារ​បរិក្ខារ​ប្រើប្រាស់​ថ្មី​ជាង​មុន បុគ្គលិក​កម្មករ​ច្រើន​និង​មានការ​អប់រំ​ជាង​មុន ដែល​ប្រការនេះ​បានធ្វើឱ្យ មានការ​សាទរ​ជា​បណ្តើរៗ​ពី​គ្រប់​មជ្ឈដ្ឋាន នៅ​រាជធានី​ភ្នំពេញ​។

ទន្ទឹមនឹង​ល​ទ្ធ​ផល​គួរ​ជាទី​មោទនៈ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ កត់សម្គាល់​ឃើញថា ការអនុវត្ត​ការបង់ប្រាក់ ថ្លៃ​សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង ដោយ​ប្រើប្រាស់​តារាង​បង់ប្រាក់​ឆ្នាំ​២០០៣ គឺ​មិនទាន់​ឆ្លើយតប ទៅនឹង​កំណើនសេដ្ឋកិច្ច​របស់​ប្រទេសជាតិ កំណើន​សន្ទស្សន៍​ថ្លៃ​ទំនិញ និង​ជីវភាព​រស់នៅ​នាពេល​បច្ចុប្បន្ន​ឡើយ ពិសេស មិន​មាន​លទ្ធភាព​ទូទាត់​ថ្លៃ​សេវា​សម្អាត ប្រមូល និង​ដឹក​ជញ្ជូ​នសំរាម​ទៅកាន់​ទីលាន​ជូន​ប្រតិបត្តិ​ករ​ទាំង​៣ (​ដែល​បាន ប្រើប្រាស់​រថយន្ត​ដឹក​សំរាម រថយន្ត​បោស​ថ្នល់ រថយន្ត​បាញ់​លាង​សម្អាត​ថ្នល់ ម៉ូតូ​កង់​បី​ប្រើ​អាគុយ ម៉ូតូ​កង់​បី​ធាក់​ជើង កង់​ប្រមូល​សំ​រា​ម ធុង​ដាំ​ស្ទ័​រ ធុងសំរាម និង​សម្ភារ​ប្រមូល​សំរាម​ផ្សេងៗ​ទៀត​ថ្មីៗ ព្រមទាំង​ប្រាក់បៀវត្ស​បុគ្គលិក កម្មករ ដែលមាន​តម្លៃ​ខ្ពស់ជាង​មុន​) ការចំណាយ​រដ្ឋបាលរ​បស់​សហគ្រាស និង​ការចំណាយ​រៀបចំ​ទីលាន​សុវត្ថិភាព​នៅឡើយ​។

ដូច្នេះ ដើម្បី​ធានា​ប្រក្រតីភាព​នៃប្រតិបត្តិ​ការ​ថ្មី និង​ឱ្យ​ត្រូវ​តាម​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ​នាពេល​បច្ចុប្បន្ន ដោយមាន​ការដឹកនាំ​ចង្អុលបង្ហាញ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​ក្រុម ការងារ​អន្តរក្រសួង និង​អាជ្ញាធរ​មូលដ្ឋាន ហើយ​បាន​ប្រើប្រាស់​សេវា​ប្រឹក្សា​យោបល់​បច្ចេកទេស​របស់​ក្រុមហ៊ុន CRISIL Risk and Infrastructure Solutions Limited ដើម្បី​សិក្សា​ធ្វើ​បច្ចុប្បន្នភាព​រៀបចំ​តារាង​កម្រៃ​សេវា​ឡើង់វិញ ដោយ​យក តារាង​កម្រៃ​សេវា​ចាស់​ឆ្នាំ​២០០៣ ជា​គោល និង​ផ្អែកលើ​មូលដ្ឋាន គោលនយោបាយ ការវិភាគ ការវាយតម្លៃ​ប្រូ​កប​ដោយ លក្ខណៈ​វិទ្យាសាស្ត្រ គោលការណ៍​សមធម៌ ស្របតាម​កំណើនសេដ្ឋកិច្ច​របស់​ប្រទេសជាតិ និង​ជីវភាព​រស់នៅ​របស់ ប្រជាពលរដ្ឋ​នា​ពេប​ច្ចុ​ប្បន្ន សម្រេចបាន​តារាង​តម្លៃ​ថ្មី ដែល​ចែកជា​ពី​០២​ប្រភេទ គឺ (​ទី​១) ទីតាំង​មិន​ប្រកប​អាជីវកម្ម មាន​១៦​អនុ​ប្រភេទ ស្មើនឹង ៨០% នៃ​ទីតាំង​សរុប និង (​ទី​២) ទីតាំង​ប្រកប​អាជីវកម្ម មាន​៣៦​អនុ​ប្រភេទ ស្មើនឹង ២០% ទីតាំង​សរុប ដែល​ក្នុងនោះ ១៥% ជា​អាជីវកម្ម សេវាកម្ម និង​ហាង​ទំនិញ ដូច​បាន​ជូន​ភ្ជាប់​មកជា​មួយ ដែល​នឹងដាក់ ឱ្យ​អនុវត្ត​ចាប់ពី​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២១ តទៅ​។ ទទួលបាន​សេចក្ដីជូនដំណឹង​នេះ សូម​ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម សេវាកម្ម និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ មេត្តា​ជ្រាប និង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕

ដោយ ៖ ស្រីរ័ត្ន

The post សេវា សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម​នៅ​រាជធានី​ភ្នំពេញ បច្ចុប្បន្ននេះ​មានការ​សាទរ និង​វាយតម្លៃ​ខ្ពស់​ពី​បងប្អូន​ប្រជាពលរដ្ឋ​ appeared first on Kampuchea Thmey Daily.