សែនក្បាលទឹក Archives - Kampuchea Thmey Daily

អាវ ៤ ពណ៌​ នាំសំណាងពេញមួយឆ្នាំ សម្រាប់​ពាក់ក្នុងពិធីសែនក្បាលទឹកស្អែកនេះ
ស្អែកនេះនឹងដល់ថ្ងៃបុណ្យសែនក្បាលទឹក ដែលជាប្រពៃណីរបស់ជនជាតិចិនប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ។ ក្នុងនោះមានជំនឿនិងតំណមជាច្រើន ដែលយើងគួរធ្វើតាមដើម្បីនាំសេចក្ដីសុខនិងលាភសំណាងដល់ជីវិត។ ទាក់ទិននឹងពណ៌អាវក៏ជាផ្នែកមួយមិនអាចខ្វះបាននៅក្នុងថ្ងៃសែនក្បាលទឹកផងដែរ ហើយគេនិយមពាក់អាវបន្ថែមភាពរុងរឿងដល់ជីវិតពេញមួយឆ្នាំ ព្រមទាំងបង្កើនទ្រព្យសម្បត្តិ ការងារល្អ ហិរញ្ញវត្ថុល្អ និងទទួលបានលាភសំណាង។

យ៉ាងណាក៏ដោយ  ដ្បិតតែ​ក្រហម​ជា​ពណ៌​សំណាង​​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ ប៉ុន្តែប្រជាជនចិនមិនចូលចិត្តពាក់អាវក្រហមនៅថ្ងៃសែនក្បាលទឹកទេ។ ព្រោះគេជឿថា វាជាពណ៌ដ៏ទាក់ទាញ មិន​សម​នឹង​ពាក់​នៅ​ថ្ងៃ​ដែល​វិញ្ញាណ​ចូល​រួម​ជាមួយ​មនុស្ស​ទេ។

ខាងក្រោមនេះគឺជាពណ៌នាំសំណាងដល់យើង ពណ៌​អាវ​ដែល​ស័ក្តិសម​សម្រាប់​ពាក់​ក្នុង​ថ្ងៃ​សែន ឆ្នាំ​២០២៤នេះ មាន​ដូច​ខាង​ក្រោម៖

១ ពណ៌បៃតង

ពណ៌បៃតងត្រូវបានគេស្គាល់ថា ជាពណ៌ដែលលាយឡំជាមួយធម្មជាតិ ដែលជាពណ៌ត្រជាក់ ផ្តល់នូវអារម្មណ៍សុខស្រួល ហើយមើលទៅមិនលេចធ្លោពេក។ វាក៏ជួយឲ្យវិស័យការងារសម្រេចបានល្អផងដែរ។

២ ពណ៌ប្រផេះឬប្រាក់

ពណ៌បន្ទាប់គឺពណ៌ប្រផេះ ឬប្រាក់ ដែលជាពណ៌ដែលមិនមើលទៅស្រអាប់ ឬមើលទៅភ្លឺពេក សក្តិសមសម្រាប់ពាក់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ ដោយសារតែវាជួយបង្កើនសំណាង និងការវិនិយោគ ប្រជាជនខ្មែរកាត់ចិនភាគច្រើន តែងតែបន់ស្រន់សុំទ្រព្យសម្បត្តិនៅថ្ងៃនោះ។

៣ ពណ៌លឿងទុំ ឬពណ៌លឿងខ្ចី

ទោះបីជាពណ៌លឿងឬលឿងខ្ចី ត្រូវបានចាត់ថ្នាក់ជាពណ៌ភ្លឺជាង។ ប៉ុន្តែវាមិនភ្លឺ និងប្លែកដូចពណ៌ក្រហមផ្សេងទៀតទេ ហើយវាងាយស្រួលក្នុងការផ្គូផ្គងគ្រប់រចនាប័ទ្មនៃសម្លៀកបំពាក់។ វាក៏បង្កើនភាពសប្បុរស និងទាក់ទាញផងដែរ។ ព្រោះនៅថ្ងៃនោះ សមាជិកគ្រួសារមួយចំនួនធំបានប្រមូលផ្តុំគ្នាពាក់អាវនាំសំណាង  ជួយធ្វើឲ្យមនុស្សពេញវ័យស្រឡាញ់និងយកចិត្តទុកដាក់ចំពោះយើង។

៤ ពណ៌ខៀវ និង ពណ៌ផ្ទៃមេឃ

អាវ​ពណ៌​ដ៏​ល្អ​មួយ​ទៀត​ដែល​មាន​ពណ៌​ត្រជាក់​ស្រួល​ក្នុង​ភ្នែក។ នោះគឺពណ៌ខៀវឬផ្ទៃមេឃ ដែលជាពណ៌នៃជីវិត ជាពណ៌នៃការលូតលាស់ វា​នឹង​ក្លាយ​ជា​ពណ៌​ដែល​នឹង​ជួយ​បង្កើន​សំណាង​របស់​អ្នក និង​ធ្វើឲ្យជីវិត​របស់​អ្នក​មាន​ភាព​ចម្រុង​ចម្រើន និង​កាន់​តែ​រីក​ចម្រើន​ថែម​ទៀត​។

បន្ថែមពីការពាក់អាវនាំសំណាង ប្រជាជនចិនក៏និយមបង្កើនប្រជាប្រិយភាពជាមួយនឹងពណ៌ល្អនៃកាបូប ដើម្បីនាំភាពលេចធ្លោក្នុងការទទួលបានទ្រព្យសម្បត្តិ ឬលុយកាក់ហូរចូលមកច្រើនៗ។

-ពណ៌ស្វាយ បន្ថែមភាពរុងរឿង  ជួយក្នុងការហៅទ្រព្យសម្បត្តិនិងប្រាក់។

-ពណ៌បៃតង ជួយបង្កើនសំណាងរបស់អ្នកក្នុងការងារ និងធ្វើឲ្យវាកាន់តែជោគជ័យ។

-ពណ៌ទឹកក្រូច បង្កើនសំណាងល្អ  កម្ចាត់អំពើអាក្រក់ ឬវិញ្ញាណផ្សេងៗដែលលាយឡំក្នុងថ្ងៃសែនក្បាលទឹក។

-ពណ៌ខៀវ បង្កើនសំណាងក្នុងការទទួលបានទ្រព្យសម្បត្តិ។ កាបូបមួយនឹងធ្វើឲ្យអ្នកមានសំណាងពេញមួយឆ្នាំសម្រាប់បុណ្យសែនក្បាលទឹកនៅវេលាស្អែកនេះ៕

រូបតំណាង

គ្រូ ណុប

ចុចអាន៖តំណម ៩ ប្រការ ហាមធ្វើដាច់ខាតក្នុងថ្ងៃសែនក្បាលទឹកក្នុងឆ្នាំ ២០២៤ នេះ

The post អាវ ៤ ពណ៌​ នាំសំណាងពេញមួយឆ្នាំ សម្រាប់​ពាក់ក្នុងពិធីសែនក្បាលទឹកស្អែកនេះ appeared first on Kampuchea Thmey Daily.

តំណម ៩ ប្រការ ហាមធ្វើដាច់ខាតក្នុងថ្ងៃសែនក្បាលទឹកក្នុងឆ្នាំ ២០២៤ នេះ
ថ្ងៃសែនក្បាលទឹកក្នុងឆ្នាំ២០២៤នេះ ត្រូវនឹងថ្ងៃអាទិត្យទី ១៨ ខែសីហា ឬថ្ងៃទី១៥ នៃខែ០៧ តាមប្រតិទិនចិនបុរាណ។សម្រាប់ប្រជាជនដែលមានដើមកំណើតចិន ប្រាកដជាមិនអាចបំភ្លេចថ្ងៃពិសេសនេះបានទេ ព្រោះជាថ្ងៃដ៏សំខាន់ដែលមនុស្សជាច្រើននឹងធ្វើពិធីគោរពដល់បុព្វការីជនរបស់ខ្លួន។

យោងទៅតាមជំនឿចិន ទ្វារនរកត្រូវបានគេនិយាយថានឹងបើកនៅថ្ងៃទី ០១នៃខែ០៧ ហើយព្រលឹងខ្មោចនានានឹងមករកញាតិផៅសន្តានរបស់ពួកគេរៀងៗខ្លួន។ ដោយឡែក សម្រាប់ពពួកខ្មោចអនាថា គឺជាដួងព្រលឹងគ្មានញាតិនោះនឹងត្រូវត្រាច់ចរសេរី ដូច្នេះកំឡុងពេលនេះ អ្នកត្រូវតែប្រុងប្រយ័ត្ននៅពេលដើរចេញក្រៅផ្ទះ ចៀសវាងវិញ្ញាណអាក្រក់អូសទាញ។

យ៉ាងណា ផ្អែកតាមអបិយជំនឿនោះទៀតសោត ​មានតំណមធំៗដែលមិនគួរធ្វើនៅក្នុងពិធីសែនក្បាលទឹក ព្រោះ​បើ​អ្នក​ធ្វើ​ខុស វា​អាច​នឹង​ធ្វើ​ឲ្យសំណាង​ក្នុង​ជីវិត​របស់​អ្នក​ធ្លាក់​ចុះ​ មិនអាចរីកចម្រើនក្នុងកិច្ចការងារ។

រូបតំណាង

១ កុំទាន់ចាប់ផ្តើមធ្វើរឿងថ្មីក្នុងខែនេះ

ព្រឹត្តិការណ៍សំខាន់ៗក្នុងជីវិត ដូចជាការផ្លាស់ទៅផ្ទះថ្មី ការចាប់ផ្តើមអាជីវកម្មថ្មី ឬរៀបការ ជាទូទៅត្រូវបានចៀសវាងក្នុងអំឡុងខែនេះ។  ព្រោះ​ជា​ខែ​ដែល​ត្រូវ​នឹង​ថ្ងៃ​សែន ក៏ជាថ្ងៃដែលទ្វារនៃឋាននរកបើក សម្រាប់ព្រលឹងឡើងមកកាន់ពិភពមនុស្ស។​ ក្រៅ​ពី​ព្រលឹង​ដូនតា​យើង ​ក៏​មាន​ខ្មោច​ដែល​គ្មាន​សាច់​ញាតិ​ល​អាច​រក​ឱកាស​ចូល​មក​ធ្វើ​ឲ្យ​សំណាង​របស់​យើង​ធ្លាក់​ចុះ។ មិន​ថា​អ្នក​ធ្វើ​អ្វី​ក៏​គ្មាន​ផ្លូវ​រីកចម្រើន​ដែរ អ្នកគួរតែរង់ចាំឲ្យខែនេះកន្លងផុតទៅ មុនពេលចាប់ផ្តើមអាជីវកម្មណាមួយ។

២  ​ហាម​ដាក់​តុ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ដូនតា​នៅ​កណ្តាល​ផ្ទះ

​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​តុ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ដូនតា គេហាម​ដាក់​តុ​​នៅ​កណ្តាល​ផ្ទះ ជាពិសេស​កន្លែង​ទទួល​ភ្ញៀវ ព្រោះ​ជា​កន្លែង​មាន​មនុស្ស​ច្រើន ហើយអាច​រំខាន​ដល់​វិញ្ញាណក្ខន្ធ​ដូនតា ​ដែល​មក​ទទួល​ដង្វាយ។ តុ​ថ្វាយបង្គំ​គួរ​ដាក់​នៅ​កន្លែង​ស្ងាត់​បំផុត​នៃ​ផ្ទះ ឬនៅក្នុងបន្ទប់បរិភោគអាហារនិងតំបន់ផ្ទះបាយ ដើម្បីកុំឲ្យរំខានដល់ព្រលឹងដូនតា។ លើសពីនេះទៀត តាមជំនឿគេហាមឃាត់មិនឲ្យដាក់ផេះបុព្វបុរសនៅលើតុបូមានគ្រឿងដង្វាយ។ ប៉ុន្តែអ្នកអាចគួរតែប្រើជារូបភាព ឬស្លាកឈ្មោះជំនួសវិញ។

៣ កុំ​នៅ​ក្បែរ​ប្រភព​ទឹក ឬហែលទឹកនៅពេលយប់

ដូច​បាន​ជម្រាប​ជូន​រួច​មក​ហើយ​ថា ខែសីហាគឺជាពេលវេលារបស់ព្រលឹងខ្មោចទាំងអស់មានសេរីភាពអាចចាកចេញពីឋាននរកមកកាន់ឋានកណ្ដាល ហើយការនៅ​ក្បែរ​ប្រភព​ទឹក និង​ហែល​ទឹក​ពេល​ព្រះអាទិត្យ​លិច​ វា​អាច​នឹង​ធ្វើ​ឲ្យ​វិញ្ញាណ​អាក្រក់​ដែល​លង់​ទឹក​មក​ធ្វើ​បាប​យើងបានយ៉ាងងាយ។ នេះ​ក៏​ព្រោះ​តែ​ចង់​រក​អ្នក​ស្នង​មក​ជំនួស​វិញ្ញាណ​ដែល​រស់​នៅ​ក្នុង​ប្រភព​ទឹក​នោះអស់រយៈពេលជាយូរឆ្នាំ។​

៤ ហាម​ចេញ​ពី​ផ្ទះ​ក្រោយ​ពាក់​កណ្តាល​អធ្រាត្រ​

ព្រោះនៅថ្ងៃនោះ ប្រជាជន​ចិន​មិន​ត្រឹម​តែ​ធ្វើ​គ្រឿងដង្វាយដល់​ដូនតា​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ​ក៏មាន​ការ​ធ្វើ​ទាន​ដោយ​ដាក់​តង្វាយ​តាម​ផ្លូវ​បំបែក​ជា​បី ឬ​ផ្លូវ​បំបែក​បួន​ដើម្បី​ឲ្យ​វិញ្ញាណក្ខន្ធ​ដែល​វង្វេង​គ្មានញាតិអាចមក​ទទួល​ទាន​អាហារបានដូចគ្នា។ ដូច្នេះ​ហើយ ជនជាតិ​ចិន​មាន​ច្បាប់​ហាម​ប្រាម​មិន​ត្រូវ​ចេញ​ពី​ផ្ទះ​ក្រោយ​ពាក់​កណ្តាល​អធ្រាត្រ​ ឬនៅពេលយប់នៅថ្ងៃសែនឡើយ ព្រោះ​វិញ្ញាណ​ដែល​ឡើង​មក​កាន់​ពិភព​មនុស្ស​ នឹងដើរ​តាម​ផ្លូវ​ដើម្បី​បរិភោគ​តង្វាយ​នៅ​ពេល​យប់។ ការចាកចេញពីផ្ទះនៅពាក់កណ្តាលអធ្រាត្រ  អាចនាំឲ្យជួបជាមួយវិញ្ញាណអាក្រក់ដែលនឹងប៉ះពាល់ដល់ជោគវាសនារបស់អ្នក។ វាអាចបណ្តាលឲ្យមានគ្រោះថ្នាក់ ជួបប្រទះគ្រោះថ្នាក់តិចតួច រហូតដល់គ្រោះថ្នាក់ដល់អាយុជីវិតក៏មាន។

៥ កុំ​សម្ងួត​សម្លៀក​បំពាក់​ពេល​យប់

សម្លៀកបំពាក់មិនគួរបោកគក់ និងសម្ងួតក្នុងយប់ថ្ងៃសែន ព្រោះ​ជា​ថ្ងៃ​ដែល​វិញ្ញាណ​វង្វេង​ចូល​មក​លាយឡំ។ ការទុក​សម្លៀក​បំពាក់ឲ្យស្ងួត​ពេលយប់​ ហាក់បីដូចជា​ជាការ​អញ្ជើញ​វិញ្ញាណ​ទាំងនោះ​ឲ្យស្លៀកសម្លៀកបំពាក់រប់សយើងដែរ។ពេល​អ្នក​យក​សម្លៀក​បំពាក់​ចូល​ផ្ទះ វា​នឹង​ធ្វើ​ឲ្យ​វិញ្ញាណ​ដែល​នៅ​ក្នុង​សម្លៀក​បំពាក់​នោះ​តាម​អ្នក​ចូល​ផ្ទះ​ផង​ដែរ។ ទោះ​បី​យើង​មិន​និយាយ​អញ្ជើញ​ក៏​ដោយ ក៏​យើង​កំពុង​នាំ​វិញ្ញាណ​អនាថា​ចូល​មក​ក្នុង​ផ្ទះ​ដោយ​ប្រយោល វិញ្ញាណ​ទាំង​នោះ​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សំណាង​របស់​មនុស្ស​ក្នុង​ផ្ទះ។

៦ កុំសម្លាប់សត្វល្អិតក្នុងថ្ងៃចូលឆ្នាំចិន

ជនជាតិចិនជឿថាព្រលឹងនៃមនុស្សស្លាប់នឹងទៅកើតជាសត្វល្អិតក្នុងជីវិតនេះ។ ដូច្នេះ​បើ​អ្នក​ឃើញ​សត្វ​ល្អិត​ផ្សេងៗ​ក្នុង​ថ្ងៃ​សែន អ្នក​មិន​គួរ​ធ្វើ​បាប ឬ​សម្លាប់​វា​ឡើយ។ ព្រោះវាអាចជាសត្វល្អិតដែលវិញ្ញាណដូនតារបស់យើងបានចាប់កំណើតឡើងវិញ។

៧ កុំ​ធ្វើ​ដំណើរ​ឆ្ងាយ​ក្នុង​អំឡុង​ពេលទ្វារនរកបើក

ការធ្វើដំណើរមិនថាផ្លូវឆ្ងាយឬជិត វា​អាច​មាន​គ្រោះថ្នាក់ ប្រសិនបើ​យើង​បើក​បរ​ដោយ​ធ្វេសប្រហែស និងមិនគោរពច្បាប់ចរាចរណ៍។​ តែបើតាមជំនឿចិន គេហាមឃាត់កូនចៅមិនឲ្យទៅខេត្តឆ្ងាយៗក្នុងថ្ងៃដែលទ្វារនរកបើក ដែលអាចនាំឲ្យមានគ្រោះថ្នាក់ច្រើនជាងអំឡុងពេលផ្សេងៗ។​ បើ​អាច​ចៀស​បាន​ គួរចៀសវាង ហើយធ្វើ​ដំណើរ​ក្នុង​អំឡុង​ពេល​ផ្សេង​មក​ជំនួស​វិញ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មិន​អាច​ចៀស​បាន យក​ល្អ​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​ពេល​ថ្ងៃ​ដែល​នៅ​មាន​ពន្លឺ​ថ្ងៃ។

៨ កុំ​ដោត​ចង្កឹះ​ដាក់​ក្នុង​ចាន​បាយ​ដែល​គេ​ទុក​ឲ្យ​ដូនតា​ហូប

យោងទៅតាមជំនឿនិងការអនុវត្តរបស់ចិន វាត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងបំផុត។ ការ​ដាក់​ចង្កឹះ​ពេល​ទទួល​ទាន​បាយ​គឺ​មាន​សារៈ​សំខាន់​ណាស់ ដោយដាក់​ឲ្យ​មាន​របៀប​រៀបរយ ដូច​កាល​ដូនតា​យើង​នៅ​មាន​ជីវិត។ ចង្កឹះមិនត្រូវដាក់បញ្ឈរនៅចំកណ្តាលចានបាយទេ នេះ​ក៏​ព្រោះ​តែ​ការ​ដាក់​ចង្កឹះ​បញ្ឈរ​គឺ​ស្រដៀង​នឹងការដោតធូប។  ការ​ដាក់​ចង្កឹះ​បញ្ឈរ​ក្នុង​ចាន​បាយ អាច​នឹង​អញ្ជើញ​វិញ្ញាណក្ខន្ធ​ផ្សេង​ពី​ដូនតា​យើង​មក​ទទួល​ទាន​តង្វាយ។​ ក្នុងករណីនេះដាក់ចង្កឹះដើម្បីញ៉ាំបាយផ្ដេក វាមើលទៅមានសណ្តាប់ធ្នាប់ និងគោរពដល់គោរពបុព្វការីជនដែលបានកសាងគ្រួសារយើងផងដែរ។ វាត្រូវបានចាត់ទុកថាជាទម្រង់មួយទៀត នៃការបង្ហាញការដឹងគុណ។

៩ កុំស្លៀកខ្មៅ និង ក្រហម

ការស្លៀកពាក់ខ្មៅ និងក្រហមនៅក្នុងខែនេះឬថ្ងៃសែនក្បាលទឹកគឺមិនល្អទេ។ ពណ៌​ទាំង​នេះ​ត្រូវ​បាន​គេ​គិត​ថា​​ ទាក់ទាញ​វិញ្ញាណ ឬ​ជា​សញ្ញា​នៃ​សំណាង​អាក្រក់។ ផ្ទុយទៅវិញ វាជាការប្រសើរក្នុងការស្លៀកពាក់ពណ៌ស្រគាំៗផ្សេងទៀតក្នុងថ្ងៃគោរពដូនតា៕

រូបតំណាង

គ្រូ ណុប

ចុចអាន៖ចូលឆ្នាំចិន២០២៤ មុនចាកចេញពីផ្ទះ សូមកុំភ្លេចធ្វើរឿង ៣ នេះសិន

The post តំណម ៩ ប្រការ ហាមធ្វើដាច់ខាតក្នុងថ្ងៃសែនក្បាលទឹកក្នុងឆ្នាំ ២០២៤ នេះ appeared first on Kampuchea Thmey Daily.

មន្ត្រីជំនាញសុខាភិបាល ណែនាំពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការពុលចំណីអាហារក្នុងពិធីសែនក្បាលទឹក
លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ ពិសេស​អ្នក​ជាប់​ខ្សែស្រឡាយ​កាត់​ចិន ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ពុល​ចំណីអាហារ និង​គ្រោះ​អគ្គិភ័យ​នៅ​ក្នុង​ពិធី​សែន​ក្បាលទឹក​នេះ។

ថ្លែង​ប្រាប់​កម្ពុជា​ថ្មី នៅ​ព្រឹក​ថ្ងៃ​ទី ៣០ សីហា​នេះ លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​មាន​ប្រសាសន៍​ថា ពិធី​សែន​ក្បាលទឹក​តែងតែ​មាន​រៀបចំ​សែនព្រេន​គ្រឿង​ដង្វាយ និង​ម្ហូបអាហារ​ពោរពាស ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​ពុល​ចំណីអាហារ ប្រសិន​បើ​អាហារ​ទាំងនោះ​រៀបចំ​មិន​មាន​អនាម័យ​ត្រឹមត្រូវ​ទេ​នោះ។

លោក​វេជ្ជបណ្ឌិត បាន​ណែនាំ​ថា ដើម្បី​ចៀសវាង​ការ​ពុល​ចំណីអាហារ​នៅ​ក្នុង​ពិធី​សែន​ក្បាលទឹក​នេះ ប្រជាពលរដ្ឋ​ត្រូវ​អនុវត្ត​វិធានការ​មួយ​ចំនួន​ដូចជា ត្រូវ​លាងដៃ​មុន​នឹង​ចាប់​កាន់​ចំណីអាហារ មុន​ពេល​រៀបចំ​ចំណីអាហារ និង​ក្រោយពេល​ចេញពី​បន្ទោបង់ ព្រមទាំង​សម្ភារៈ​ឧបការ​ប្រើប្រាស់​សម្រាប់​រៀបចំ​ចំណីអាហារ។ ត្រូវ​ទុកដាក់​អាហារ​ឆៅ និង​ឆ្អិន ដាច់ដោយឡែក​ពី​គ្នា ព្រោះ​ថា​អាហារ​ឆៅ ជាពិសេស​សាច់​សត្វ​ស្លាប ស៊ុត និង​គ្រឿង​សមុទ្រ អាច​មាន​មេរោគ​បង្ក​គ្រោះថ្នាក់ ដែល​អាច​ឆ្លង​ចូល​ទៅ​ក្នុង​ចំណីអាហារ​ផ្សេងទៀត​នៅ​ពេល​រៀបចំ និង​ទុកដាក់​អាហារ​ទាំងនេះ។ ត្រូវ​ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ ជាពិសេស សាច់ សត្វ​ស្លាប ស៊ុត និង​គ្រឿង​សមុទ្រ។ លើស​ពី​នេះ ត្រូវការ​ទុកដាក់​អាហារ​នៅ​ក្នុង​សីតុណ្ហភាព​សុវត្ថិភាព ព្រោះ​ថា​មេរោគ​អាច​បំបែក​ខ្លួន​យ៉ាង​ឆាប់រហ័ស ប្រសិន​បើ​អាហារ​ត្រូវ​បាន​រក្សាទុក​ក្នុង​សីតុណ្ហភាព​ធម្មតា។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បន្ថែម​ថា ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋ​គួរតែ​ប្រុងប្រយ័ត្ន​ចំពោះ​ភ្លើង​ទៀន​ធូប និង​ការ​ដុត​ក្រដាសសែន​ពេល​សែនព្រេន។ ហើយ​ពេល​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា ត្រូវ​ប្រាកដ​ថា ភ្លើង​ទៀន​ធូប​រលត់​អស់ហើយ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​កើត​គ្រោះ​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ។

លោក​វេជ្ជបណ្ឌិត បញ្ជាក់​ថា ក្នុង​ករណី​ប្រជាពលរដ្ឋ​មាន​អាការ​រាករូស សូម​ប្រញាប់​ទាក់ទង​ទៅកាន់​លេខ ១១៥ ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ចុះទៅ​ស្រាវជ្រាវ និង​ទប់ស្កាត់​បាន​ទាន់​ពេលវេលា៕

អត្ថបទ ៖ សំអឿន

The post មន្ត្រីជំនាញសុខាភិបាល ណែនាំពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការពុលចំណីអាហារក្នុងពិធីសែនក្បាលទឹក appeared first on Kampuchea Thmey Daily.

អ្នកលក់ជ្រូកខ្វៃថា ឆ្នាំនេះដាច់គួរសម គ្រាន់តែមុនថ្ងៃសែនក្បាលទឹក១ថ្ងៃ លក់បាន ៣០-៤០ក្បាល
គិតត្រឹមម៉ោង ៤រសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ អ្នកលក់ជ្រូកខ្វៃ យីហោ ចិនខ្មៅជ្រូកខ្វៃ បញ្ជាក់ប្រាប់កម្ពុជាថ្មីថា នៅថ្ងៃនេះ គាត់លក់ជ្រូកខ្វៃបាន ៣០-៤០ក្បាល ដោយទទួលបានការកុម្ម៉ង់មុនខ្លះ និងមានអ្នកមកទិញផ្ទាល់ខ្លះ។ សម្រាប់​ជ្រូកខ្វៃ​ដែល​លក់ដាច់​ជាងគេ គឺជ្រូកខ្មែរ តម្លៃ ៤០ម៉ឺនរៀល ៥០ម៉ឺនរៀល និង ៧០ម៉ឺនរៀល។

អ្នកលក់ជ្រូកខ្វៃរូបនេះ បានឱ្យដឹងថា នៅរសៀលនេះ ការលក់របស់គាត់មមាញឹកខ្លាំងណាស់ ដោយសារតែស្អែកនេះ ជាថ្ងៃសែនក្បាលទឹក ដែលប្រជាពលរដ្ឋមានសែស្រឡាយចិន តែងប្រារព្ធធ្វើ​ជា​រៀងរាល់​ឆ្នាំ ជាហេតុធ្វើឱ្យកន្លែងគាត់មានអតិថិជន​​ចាស់ថ្មី មក​ទិញ​ច្រើន​គួរសម ពិសេស​សម្រុកទិញខ្លាំងនៅល្ងាចនេះតែម្តង។
អ្នកលក់រូបនេះ​បន្ថែមដែរថា ដោយសារតែបច្ចុប្បន្ន ទីផ្សារលក់ជ្រូកខ្វៃមានច្រើន ដូចនេះការលក់របស់គាត់ អាចលក់បានក្នុងកម្រិតមួយប៉ុណ្ណោះ។

បើតាមអ្នកលក់ជ្រូកខ្វៃ បើប្រៀបធៀបនឹងឆ្នាំមុនក្រោយបញ្ហាកូវីដ ការលក់មានភាពប្រហាក់ប្រហែលគ្នា អាចចាត់ទុកថា កើនការលក់ឡើងវិញ បន្ទាប់ពីអំឡុងពេលមានវិបត្តិបញ្ហាកូវីដកើតឡើង៕

អត្ថបទ៖ សុធាវី

The post អ្នកលក់ជ្រូកខ្វៃថា ឆ្នាំនេះដាច់គួរសម គ្រាន់តែមុនថ្ងៃសែនក្បាលទឹក១ថ្ងៃ លក់បាន ៣០-៤០ក្បាល appeared first on Kampuchea Thmey Daily.

អត្ថន័យគ្រឿងដង្វាយក្នុងថ្ងៃសែនក្បាលទឹក កូនចៅ ចិន តែងមានជំនឿខ្លាំង
ជាទូទៅ​បងប្អូន​ជនជាតិ​ចិន ឬបងប្អូន​ជនជាតិ​ខ្មែរ​ស្រឡាយចិនទាជីវ នឹងរៀបចំពិធីសែនក្បាលទឹកដែលនឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី៣០ ខែសីហាឆ្នាំ២០២៣។ វាក៏ជាថ្ងៃដ៏សំខាន់មួយទៀត សម្រាប់​ជនជាតិ​ចិន ដើម្បីមានឱកាស​សម្តែងការដឹងគុណចំពោះបុព្វការីជនរបស់ពួកគេ។

បន្ថែមពីលើប្រវត្តិនៃថ្ងៃសែនក្បាលទឹក​របស់ចិន ក៏មាន​ជំនឿផ្សេងៗ ហើយសំខាន់​មួយ​ទៀត ​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ថ្ងៃ​ដ៏​សំខាន់​នេះ​ គឺ​ការ​ថ្វាយ​គ្រឿងដង្វាយ​ដែល​ជួយបន្ថែម​លាភ​សំណាង ​ភាពសប្បាយរីករាយ និងសេចក្ដីសុខផងដែរ។

គ្រឿង​ដង្វាយ​ជា​សាច់

ទា តំណាងឲ្យភាពបរិសុទ្ធ

មាន់  តំណាងឲ្យវឌ្ឍនភាពការងារ។

ត្រី តំណាងឲ្យក្នុងផ្ទះមានរបស់ហូបចុកគ្រប់គ្រាន់

ពោះ​ជ្រូក តំណាងឲ្យភាពសម្បូរសប្បាយ ហូរហារពេញផ្ទះ

នំប៉ាវស្នូលបង្គា នាំមកនូវសំណាងល្អនិងភាព​សំបូរ​សប្បាយ។

គ្រឿងដង្វាយ​ជាបង្អែម

ប្រភេទនំគមនំបត់នំកាវសុង  តំណាងឲ្យភាពផ្អែមល្ហែមក្នុងគ្រួសារ

នំអាកោរ តំណាងឲ្យភាពសុខសាន្ត និងសុខសប្បាយ

នំពារ  តំណាងឲ្យការរួបរួមគ្រួសារឬគ្រួសារមានភាពសុខដុមរមនា

នំឡើងឬនំពងទា តំណាងឲ្យលុយកាន់តែច្រើន

នំសណ្តែកដី តំណាងឲ្យភាពសម្បូរសប្បាយ។

គ្រឿង​ដង្វាយ​ជាផ្លែឈើ

ផ្លែក្រូច តំណាងឲ្យសំណាងល្អមានដល់អ្នក

ផ្លែចេក  តំណាងឲ្យមានកូនចៅច្រើនៗ

ផ្លែប៉ោម តំណាងឲ្យសន្តិភាពក្នុងគ្រួសារ

ផ្លែទំពាំងបាយជូ  តំណាងឲ្យអាយុវែង, ភាពលូតលាស់

ផ្លែសារី តំណាងឲ្យជោគជ័យនិងការងារល្អ

ទន្ទឹមនោះ​ នៅពេលជ្រើសរើសគ្រឿងដង្វាយ លោកអ្នក​អាចជ្រើសរើសមុខម្ហូប៣ មុខ លាយ​ជាមួយ​បង្អែម ៥ មុ​ខ​​ ក៏ដូចជាពេល​ជ្រើសរើស​អាហារ​សម្រន់បន្ថែមផ្សេងទៀត។ ម៉្យាងទៀត អ្នកអាចជ្រើសរើសបង្អែម ៣មុខ លាយជាមួយផ្លែឈើ ដើម្បីសុំសេចក្ដីសុខបានដូចគ្នា៕

គ្រូ ណុប

ចុចអាន៖ប្រជាជនថៃ សម្រុកសុំលេខឆ្នោត ក្រោយរូបសំណាកអាយុកាលជាង ១០០ ឆ្នាំ ផុសចេញពីដើមពោធិ៍

The post អត្ថន័យគ្រឿងដង្វាយក្នុងថ្ងៃសែនក្បាលទឹក កូនចៅ ចិន តែងមានជំនឿខ្លាំង appeared first on Kampuchea Thmey Daily.

ត្រណមធំៗ ៥ យ៉ាង ហាមធ្វើដាច់ខាត ក្នុងថ្ងៃសែនក្បាលទឹកស្អែកនេះ
កូនចៅសែស្រឡាយចិន ប្រាកដជាដឹងច្បាស់ថានៅវេលាស្អែកនេះ គឺថ្ងៃដ៏សំខាន់នៃពិធីបុណ្យសែនក្បាលទឹក ដែលជាប្រពៃណីរបស់ជនជាតិចិន តាំងពីយូរយារណាស់មកហើយ។ ​​

បុណ្យ​នេះដែរ ជា​ថ្ងៃ​សំខាន់​មួយ​ទៀត​សម្រាប់​ប្រជាជន​ចិន និង​ប្រជាជន​ខ្មែរដើម​កំណើត​ចិន ​​ដើម្បី​បង្ហាញ​ការ​គោរព​ និងការដឹងគុណចំពោះបុព្វបុរស​ដែលបានស្លាប់។  ជាពិសេស​ថ្ងៃនោះ ​ត្រូវបានគេជឿថា​ជាថ្ងៃដែលទ្វារ​នៃឋាននរក​ត្រូវបានបើក ​សម្រាប់ព្រលឹង​ដើម្បី​ទទួល​បានបុណ្យ។ នេះក៏មិនខុសពីបុណ្យភ្ជំរបស់ប្រទេសកម្ពុជានោះទេ។

ក្រៅ​ពី​មានពិធី​ពិធី​គោរព​វិញ្ញាណក្ខន្ធ ក៏មានជំនឿថាខ្លះ​​ត្រូវបានហាមឃាត់។ ព្រោះ​ពួក​គេ​មាន​ជំនឿ​ថា បើ​ធ្វើ​នោះ​នឹង​មិន​មាន​សុភមង្គល​ក្នុង​ជីវិត​ឡើយ។

១ ហាម​ប្រាម​មិន​ឲ្យ​ធ្វើ​កម្មវីធីអ្វីទាំងអស់​

មិន​មាន​ការ​រៀប​ការ​នៅ​ខែ​នេះ​​ មិនថាជាពិធីអ្វីឡើយ ដាច់ខាតកុំធ្វើឲ្យសោះ។ មិនដូច្នោះទេអ្នកនឹងអាចជាប់ស៊យពេញមួយឆ្នាំឬមានបញ្ហាមិនចេះចប់ឡើយ។

២ កុំធ្វើដំណើរញឹកញាប់ក្នុងខែនេះ

កុំ​ចេញ​ពី​ផ្ទះ​យប់​ជ្រៅ​ក្នុង​ខែ​នេះ មិនថា​រវល់​ទៅ​ណា​នោះ​ទេ​ បើ​អាច​គួរ​កុំ​ចេញ​ក្រៅញឹក ព្រោះ​ពេល​យប់​គឺ​ជា​ពពួក​អវិញ្ញាណ​ដើរ​ពាសវាលពាសកាល​។ ប៉ុន្តែ​បើករណីមាន​អាសន្ន​ ឬ​មាន​ជំងឺ​ត្រូវ​វះកាត់​បន្ទាន់​អាចទៅបាន។

៣ កុំទិញផ្ទះក្នុងខែនេះ

កូនចៅចិនមានជំនឿណាស់ ជាពិសេស​​ការរើផ្ទះក្នុងខែនេះ ឬមានរបស់ថ្មី​ចូល​មក ​គឺ​គេ​ពុំ​ធ្វើ​ក្នុង​វេលា​ខែ​ដែលមានពពួកអមនុស្សដើរចេញមក​ឡើយ។

៤ កុំ​ចាប់​ផ្តើម​ការងារឬអាជីវកម្ម​ក្នុង​ខែ​នេះឲ្យសោះ

សូម​កុំ​ចាប់ផ្តើម​អាជីវកម្ម​ណាមួយក្នុងខែនេះ មិនថាជាការលក់ដូរតូចតាច ឬបើកហាងណាមួយទេ។

៥ គ្មានការហែលទឹកពេលយប់ក្នុងខែនេះទេ

ការហែលទឹកពេលយប់ក៏ជាគ្រោះថ្នាក់ដែលយើងពុំមិនអាចស្មានដឹង ជាពិសេខែនេះ ជាខែទឹកឡើង ដែលអាចបង្កជាបញ្ហាឬគ្រោះដល់ជីវិតថែមទៀត។

សរុប​មក​ ការ​ធ្វើ​ឬ​ប្រព្រឹត្តិ​អ្វី​ក៏​ដោយ​ក្នុង​ខែ​នេះ ឬ​វេលា​ស្អែក​នេះ​ ដែល​ជា​ថ្ងៃ​សែន​ក្បាល​ទឹក​ គឺ​ដូច​បង្ក​គ្រោះ​កាច ឲ្យ​ចូរ​មាន​ដល់​ខ្លួនឯង​យ៉ាង​ដូច្នោះ​ដែរ៕

គ្រូ ណុប

ចុចអាន៖ត្រណមទាំង ១៨ ហាមធ្វើដាច់ខាត ក្នុងរដូវទ្វារនរកបើក ជាពិសេសថ្ងៃសែនក្បាលទឹក

ចុចអាន៖អត្ថន័យគ្រឿងដង្វាយ ក្នុងថ្ងៃសែនក្បាលទឹក កូនចៅចិនតែងមានជំនឿណាស់

The post ត្រណមធំៗ ៥ យ៉ាង ហាមធ្វើដាច់ខាត ក្នុងថ្ងៃសែនក្បាលទឹកស្អែកនេះ appeared first on Kampuchea Thmey Daily.

ឆ្នាំទាំង ៦ នេះ ត្រូវប្រុងប្រយ័ត្នជាងគេ ក្នុងថ្ងៃសែនក្បាលទឹក
ជាទូទៅឆ្នាំទាំង១២ គឺមានរាសីប្រែប្រួលតាមខែ តាមថ្ងៃ តាមឆ្នាំ អាចមានឆ្នាំខ្លះ រាសីល្អលេខមួយ ឆ្នាំខ្លះរាសីធ្លាក់ជាងគេ។ ដូចនេះក្រៅពី​យើង​គ្រប់គ្នា​ត្រូវ​ប្រុងប្រយ័ត្ន​លើ​ត្រណម​ទាំង១៨ ក្នុងរដូវការសែនក្បាល​ទឹក​ហើយ នៅមានឆ្នាំទាំង ៦ ដែលមានរាសីឆុងជាងគេ​​ ដែលជាឆ្នាំត្រូវប្រយ័ត្នក្នុងពេលទ្វារនរកកំពុងបើក  ហើយក៏ងាយទទួលការធ្វើបាប ពីអ្នកទាំងនោះ (អមនុស្ស) ណាស់។

ថ្ងៃនេះគ្រូ មកប្រាប់ពីឆ្នាំទាំង៦ ដែល​ត្រូវ​ប្រុងប្រយ័ត្ន​ខ្លាំង​ជាង​គេ ៖

ឆ្នាំ ខាល ត្រូវ​មាន​ប្រុងប្រយ័ត្ន​ អាចនឹងពាក់ព័ន្ធ​ជាមួយ​បញ្ហាពុល​អាហារ ពុល​ថ្នាំ​ពេទ្យ ពុលថ្នាំ​សម្លាប់​សត្វ​ល្អិត គ្រោះថ្នាក់​ពេល​ធ្វើដំណើរ​ចូលព្រៃ ឬដំណើរផ្សងព្រេង ។

ឆ្នាំ វក អាច​នឹង​មាន​គ្រោះ​ឆក់​អគ្គិសនី មុត​កាំបិត គ្រោះថ្នាក់​កើត​ចេញ​ពី​របស់​មុត​ស្រួច ធ្លាក់​ចំ​ពី​លើ​ជើង លើដៃ ​ជាដើម។

ឆ្នាំ កុរ អាចនឹង​បញ្ហា រអិលដួលក្នុងបន្ទប់ទឹក ចង្ក្រានបាយ ឬគ្រោះថ្នាក់កើតពីទឹក ប្រយ័ត្នហាមធ្វើដំណើរកាត់ទឹក មិន​ថា​ទន្លេ ព្រែក សមុទ្រ​នោះទេ ។

ឆ្នាំម្សាញ់ អាចនឹងបញ្ហា​រលាក​ទឹក​ក្ដៅ រលាកភ្លើង រលាកបំពង់ស៊ីមាំង ឬបញ្ហារលាកសន្លាក់ ជាពិសេសគ្រោះថ្នាក់ពេលបើកបរនៅចន្លោះម៉ោង ១១ថ្ងៃត្រង់ ដល់ ០១ថ្ងៃត្រង់ ។

ឆ្នាំ ច ក្នុង​រយៈ​នេះ មនុស្សឆ្នាំ​ច​គឺ​មាន​បញ្ហា​ផ្លូវចិត្ត គិត​ច្រើន សុញ​គំនិត​បន្តិច អាច​ក្ដៅ​ខ្លួន ខ្សោះ​កម្លាំង​ក្នុង​ខ្លួន ឧស្សាហ៍​ឈឺ​ក្បាល ចុក​រាយ​ដៃ​ជើង ហើយ​អ្នក​ឆ្នាំច គឺ​ត្រូវ​ហូប​ស៊ុប​ក្ដៅ ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ឆ្នាំជូត អាច​នឹង​មាន​បញ្ហា​រាករូស ដួល ឬ មួយមានបញ្ហាលង់ទឹក បើ​ស្ដ្រីៗ​ដែល​មាន​កំពុង​មាន​បញ្ហា​រោគស្រ្ដី ដុំ​គីស សូម​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ។

យ៉ាងណាមិញ​ឆ្នាំទាំង ៦ខាងនេះ សូម​បង្កើត​ការប្រុងប្រយ័ត្ន និងត្រូវមានសុវត្ថិភាពចំពោះខ្លួនឯង ជាពិសេសក្នុងរដូវកាលសែនក្បាល​ទឹកនេះ ជាងឆ្នាំដទៃទៀត។ ព្រោះឆ្នាំទាំង៦​នេះ អាច​ថា​មាន​គ្រោះ​ជាង​គេ ឬ​ហានិភ័យជាង​ឆ្នាំ​ដទៃទៀតយ៉ាងខ្លាំងក្លា។

វិធីសាស្ត្រ​កែតម្រូវ​យក​ហុងស៊ុយ​មក​វិញ​សម្រាប់​ឆ្នាំ​ទាំង៦

១ រកអំបោះ ៥ ពណ៌​យក​មកពាក់ ជាប់​ខ្លួន។

២ អាច​ប្រលែងត្រី រៀងរាល់​ថ្ងៃ​សេស ម៉ោង​ណា​ក៏​បាន ​ឲ្យ​តែមាន​សុវត្ថិភាព និង​សមស្រប ៕

គ្រូ ណុប

ប្រភព៖ហុងស៊ុយ

ចុចអាន៖ត្រណមទាំង ១៨ ហាមធ្វើដាច់ខាត ក្នុងរដូវទ្វារនរកបើក ជាពិសេសថ្ងៃសែនក្បាលទឹក

The post ឆ្នាំទាំង ៦ នេះ ត្រូវប្រុងប្រយ័ត្នជាងគេ ក្នុងថ្ងៃសែនក្បាលទឹក appeared first on Kampuchea Thmey Daily.

ត្រណមទាំង ១៨ ហាមធ្វើដាច់ខាត ក្នុងរដូវទ្វារនរកបើក ជាពិសេសថ្ងៃសែនក្បាលទឹក
ខែ៧ (ចិន) ជាខែដែលទ្វារនរកត្រូវបានបើក ចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ២៧ ខែសីហា ខណៈថ្ងៃសែនក្បាលទឹក គឺចំថ្ងៃទី១២ ខែសីហា។

ជាទូទៅ​បងប្អូន​ជនជាតិ​ចិន ឬបងប្អូន​ជនជាតិ​ខ្មែរ​ស្រឡែចិនទាជីវ បានហៅថា បងប្អូនល្អ ពួកគាត់ត្រូវបានដោះលែងពីឋាននរក មកកាន់ឋានកណ្ដាល ដើម្បីមករកចំណីអាហារ ឬរក​សាច់ញត្តិ​របស់ពួកគេ។ ពួកគេ​មួយ​ចំនួន​ត្រូវ​បាន​វិល​ត្រឡប់​ទៅ​កាន់​ផ្ទះ​របស់​ពួកគេ​វិញ ប្រសិនជាពួកគេមានបងប្អូន​សាច់ញត្តិ​ធ្វើ​បុណ្យ​ជូន​ត្រឹមត្រូវ​​ ភាគច្រើន​អ្នក​ទាំង​នោះ​គឺ​អាច​រក​ឃើញ​ផ្ទះខ្លួនឯង ហើយអាចចូលផ្ទះខ្លួនឯងបាន តែខ្មោច​ដែល​ស្លាប់​ដោយ​ការ​សម្លាប់​ខ្លួន គឺ​មិន​អាច​ចូល​ផ្ទះ ទទួលអាហារ​ដែល​កូនចៅ​សែន​ជូន​បាន​នោះ​ទេ។ ដូចនេះ មានខ្មោចខ្លះទទួល​បានអាហារត្រឹមត្រូវ ហើយក៏​មាន​ខ្មោច​ខ្លះ​ដើរ​រើស​អាហារ​ហូប​តាម​ដង​ផ្លូវ។

ថ្វីត្បិតតែមានខ្មោចខ្លះ​​ចិត្ត​ល្អ ខ្មោចខ្លះចិត្តអាក្រក់ ដោយពួកគេមានបំណង​ទាញ​យក​ជីវិត​អ្នក​ដទៃ​មក​ជំនួស​កន្លែងដែលខ្លួនកំពុងរងកម្ម។ ​ដូចនេះកូន​កាត់ចិន​ត្រូវ​មាន​រក្សា​តំណម ទាំង ១៨ ខាងក្រោម​នេះ ដើម្បីកុំឲ្យអ្នកដើរប៉ះរបស់ដែលអ្នកមើលមិនឃើញ ៖

១ ហាមដាច់យប់ មិនមែនមានន័យ​ថា ដាច់យប់ដោយការស៊ីផឹក ឬដើរលេងនោះទេ អ្នកធ្វើការងារ​ដាច់យប់​ក្នុង​អំឡុង​ខែ​នេះ​ ក៏​រាប់​ថា​ជាការដាច់យប់ដែរ ព្រោះរាសី​មនុស្ស​យើង​ធ្លាក់​ចុះ​ខ្លាំង​នៅ​ពេល​យប់ ហើយ​ពេល​យប់​ ​ជាដែលពួកអមនុស្ស​មាន​រាសីខ្លាំងជាងមនុស្សយើង ដូចនេះ​អ្នក​ឃើញ​អ្វី ឮ​អ្វីដែល​អ្នក​មិន​ចង់​ឮ។

២ ហាម​ធ្វើ​ដំណើរ​ចេញ​ខាងក្រៅដាច់​យប់ បើអ្នកដើរ​លេង ឬធ្វើដំណើរតាមផ្លូវពេលយប់ នោះ​អ្នកអាចបុក ឬប៉ះជាមួយអ្វីដែលអ្នកមើលមិនឃើញ បើ​អ្នក​បំពាន​ផ្លូវរបស់គេ នោះ​អ្នក​អាច​ទទួល​បាន​ភាព​ស៊យ​ត្រឡប់មក​វិញ​ជា​មិនខាន។

៣ ហាមស្រែក​ហៅ​ឈ្មោះ​ឮៗពេលយប់ ជាពិសេសពេលនៅខាងក្រៅផ្ទះ នៅតាមដងផ្លូវ ដើម្បីកុំឲ្យ​អមនុស្ស​ទាំងនោះចងចាំឈ្មោះរបស់អ្នក មួយវិញទៀត ឈ្មោះ​ដែល​អ្នក​កំពុង​ហៅ​មិនមែន​មាន​តែ​អ្នក​នោះទេ អមនុស្សខ្លះក៏មានឈ្មោះដូចអ្នកដែរ បើគេឮ គេគិតថា អ្នក​កំពុង​ស្រែក​ហៅ​គេ គេ​ប្រាកដ​ជា​រត់​តាម​អ្នក​ជាមិនខាន។

៤ ហាម​ដាក់​កណ្ដឹង ឬទូរស័ព្ទ​លើ​ក្បាល​ដំណេក អមនុស្សចូលចិត្ត​សំឡេង​កណ្ដឹង​ណាស់ ម្យ៉ាងទៀត ពេលមនុស្សយើងកំពុងដេក គឺជាពេល​ដែល​អមនុស្ស​ងាយស្រួល​បំពានណាស់។

៥ ហាមដាក់ស្បែងជើងក្បែរគ្រែគេង ព្រោះអមនុស្សគេអាច​សំគាល់​ស្បែក​ជើង​របស់​អ្នកបាន បើស្បែកជើងអ្នកនៅជិតគ្រែគេង  អាចឲ្យអមនុស្សដឹង​ថា នៅលើគ្រែនោះមាន​មនុស្សកំពុង​រស់នៅ បើនិយាយឲ្យខ្លាចបន្តិច គឺគេអាចឡើងមកគេងជិតអ្នក ឬសង្កត់អ្នក​បាន​ដោយងាយ។

៦ ហាម​ផ្អែកជញ្ជាំងផ្ទះ ឬជញ្ជាំងរបងផ្ទះ ព្រោះអមនុស្សនានាចូលចិត្តពួនអង្គុយនៅកន្លែង​ត្រជាក់ៗ ជា​ពិសេស​នៅ​តាម​របងជញ្ជាំងផ្ទះតែម្ដង ពេលអ្នកផ្អែកអាចប៉ះពីលើអមនុស្ស។

៧ ហាមហួចលេងពេលយប់ អមនុស្សពេលឮសំលេងហួច ពួកគេគិតថាមានមនុស្សដាក់ចំណីជូនពួកគេ បើអ្នកហួចលេង អមនុស្ស​អាចមករកអ្នក ហើយបើពួកគេមិនឃើញចំណីអាហាររបស់ពួកគេទេ ពួកគេនិងតាមអ្នកជាមិនខាន។

៨ ហាមហែលទឹក ឬលេងទឹក អ្នកទាំងអស់គ្នាដែលឮខ្មោចទឹកទេ ព្រោះខ្មោចទឹកក៏គេប្រលែងមកដែរ ហើយគេនឹងរកមនុស្ស​មកជំនួសកន្លែងគេ។

៩ ហាមងាកក្រោយ ក្នុងរយៈពេល​នេះ មិនថាពេលយប់ ឬពេលថ្ងៃទេ ប្រសិនជាអ្នកឮសំលេង​មាន​មនុស្ស​ហៅ​ឈ្មោះ​អ្នក​ពី​ក្រោយ​ខ្នង នៅ​កន្លែង​ស្ងាត់ ឬជាសំលេងដែលអ្នកមិនស្គាល់ ដាច់ខាត​កុំងាក​ក្រោយ​រក​មើល​ប្រភព​សំឡេង​នោះ​ឲ្យ​សោះ ព្រោះ​អាចបងប្អូនល្អ​យើងហៅឈ្មោះ​យើង​លេង។

១០ ហាមលួចហូបចំណីអាហារ ដែលគេកំពុងសែន ចំណី​អាហារ​ដែលគេ ឬអ្នកកំពុងសែនឲ្យពួកអមនុស្ស ហើយយើងទៅយកហូបពេលកំពុងតែសែន នោះអមនុស្សខឹង និងប្រកាន់អ្នក ហើយតាមអ្នកដាក់​ទំនាយអ្នកជាមិនខាន។

១១ ហាមយកចង្កឹះចាក់ពីលើបាយ ព្រោះពេលអមនុស្សឃើញចង្កឹះចាក់ពីលើបាយបែបនេះ ពួកគាត់គិតថា ជាចំណីអាហារដែលអ្នកសែនជូនពួកគាត់ ហើយពេលគាត់មកយកចំណីអាហារនោះ ហើយក៏ក្ដៅដៃដោយយកមិនបាន ពួកគេគិតថាអ្នកបោកបញ្ជោតពួកគេ​ ហើយគេខឹង និងធ្វើបាបអ្នកជាមិនខាន។

១២ ហាមថតរូបពេលយប់ កាលដែលអ្នកថតរូបពេលយប់ ព្រោះអាចថតជាប់អមនុស្សដោយអចេតនា ទោះបីអ្នកមិនឃើញក្នុងរូបថតក៏ដោយ ក៏រូបថតនោះមាននិស្ស័យជាមួយអមនុស្សរួចហើយ។

១៣ ហាមបញ្ជាំងពិល ទៅលើដើមឈើ ឬទីងងឹត ព្រោះអមនុស្សខ្លាចពន្លឺពិលពេលយប់ ហើយដើមឈើ និងទីងងឹតជាកន្លែងដែលពួកគេចូលចិត្តនៅ​ ព្រោះបើអ្នកបញ្ជាំងពិលទៅនោះ គឺអ្នកកំពុងតែបំពានដល់ពួកគាត់ហើយ។

១៤ ហាមស្រែកពាក្យថា ខ្មោចៗ ក្នុងចេតនាបែបណាក៏ដោយ មិនថាថ្ងៃឬយប់ ព្រោះពួកគេគិតថា អ្នកកំពុងហៅគេ ដូចនេះអមនុស្សទាំងនោះនិងរត់មកនៅជិតៗខ្លួនអ្នកជាមិនខាន។

១៥ ហាម​ដេក​ទាំង​សក់​នៅ​រញ៉េរញ៉ៃ ជាពិសេសស្រីៗ ព្រោះអមនុស្សអាច​ច្រឡំ​ថា​ជា​ប្រភេទអមនុស្សដូចគ្នា ពួកគាត់ អាចហៅជាសំលេងប្លែកៗ​ ដើម្បីហៅអ្នកជជែកគ្នាលេង។

១៦ ហាមហាលខោអាវពេលមេឃងងឹត ឬពេលយប់ ព្រោះអមនុស្សអាចខ្ចីខោអាវរបស់អ្នកមកពាក់ ហើយរាល់ខោអាវដែលពួកគាត់ពាក់ហើយ គឺក្លាយជាកម្មសិទ្ធិរបស់ពួកគាត់ហើយ ពេលយប់គាត់អាចមកទាញយកទៅពាក់វិញ។

១៧ ហាមពាក់អាវខ្មៅ ឬក្រហម អាវខ្មៅជាពណ៌ងងឹតៗ ដែលពួកអមនុស្សចូលចិត្តជាទីបំផុត បើអាវពណ៌ក្រហមវិញ គឺជាពណ៌ដែលគេងាយស្រួលចំណាំ ហើយដើរតាមអ្នក។

១៨ ហាមរើសអាហារដែលជ្រុះមកហូបវិញ កំពុងហូបសុខៗ ស្រាប់តែអាហារជ្រុះពីដៃធ្លាក់ដល់ដី ឬធ្លាក់លើតុ តែអ្នកកុំរើសយកមកហូបវិញឲ្យសោះ ​ព្រោះ​អាហារទាំងនោះ គឺអមនុស្សមាន​បំណង​ទះដៃ​អ្នក​ឲ្យជ្រុះ ដើម្បីពួកគេបានហូបដែរ ដូចនេះ​កុំរើស​មកហូបវិញ នាំតែពួកគាត់ខឹង​ជាមួយ​យើង​វិញ​ទេ៕

គ្រូ ណុប

ប្រភព៖ហុងស៊ុយ

ចុចអាន៖ត្រណមធំៗ គួរមិនគួរចំពោះវត្ថុ​សក្ដិសិទ្ធិ​ក្នុងផ្ទះ ចៀសវាងនាំគ្រោះ ដល់សមាជិកគ្រួសារ

ចុចអាន៖ខ្មែរសែស្រឡាយ ចិន ត្រូវដឹងពីត្រណមធំៗ ​កុំប្រព្រឹត្ត​នៅ​ថ្ងៃ​សែន ​ឆេងម៉េង

The post ត្រណមទាំង ១៨ ហាមធ្វើដាច់ខាត ក្នុងរដូវទ្វារនរកបើក ជាពិសេសថ្ងៃសែនក្បាលទឹក appeared first on Kampuchea Thmey Daily.