សែនឆេងម៉េង Archives - Kampuchea Thmey Daily

ខ្មែរសែស្រឡាយ ចិន ត្រូវដឹងពីត្រណមធំៗ កុំប្រព្រឹត្តនៅថ្ងៃសែនឆេងម៉េង
នៅថ្ងៃសែនឆេងម៉េង គឺជាថ្ងៃដ៏វិសេសសម្រាប់កូនចៅចិន នាំគ្នាធ្វើដំណើរទៅកាន់ផ្នូររបស់ដូនតា ដើម្បីទៅលាងសំអាតនិងយកគ្រឿងតង្វាយ ទៅសែនសុំសេចក្ដីសុខដល់កូនចៅប្រុសស្រី។

ទន្ទឹមនោះ មុននឹងទៅគោរពផ្នូរដូនតា យើងក៏ត្រូវដឹងខ្លះៗពីត្រណមហាមផ្ដាច់ បើបំពាននឹងនាំភាពស៊យ ឬហៅម៉្យាងទៀតថាដូនតាដាក់បណ្ដាសា។

កុំ ៦ យ៉ាង ដែលកូនចៅចិនឬខ្មែរជាប់សែស្រឡាយមិនអាចធ្វើបាននោះគឺ៖

១ កុំ​ស្លៀកពាក់​ខោអាវ​ពណ៌ស្រស់ៗ​ពេក ព្រោះ​វា​មិន​ល្អ​ កាល​ដែល​យើង​កំពុង​ស្ថិត​នៅ​ពី​មុខ​ផ្នូរដូនតា។

២ យល់​ល្អ​កុំ​ថត​រូប​ជុំ​គ្នា​ពី​មុខ​ផ្នូរ ឬ​បង្ហាញ​កាយវិការ​ណាមួយ​មិន​សមរម្យ​ដាក់​ផ្នូរ​ដូនតា។

៣ អ្នក​មាន​ផ្ទៃពោះ សូម​រើស​ថ្ងៃ​ល្អ​ដើម្បី​ទៅ ឬ​មិន​ចាំបាច់​ទៅ​ក៏​បាន​ដែរ ។

៤ អ្នក​មាន​ជំងឺ​ប្រចាំ​កាយ ឬ​ពិបាក​ដើរ កុំ​ទៅ​អី បើ​ទៅ​កុំ​ប្រក់​ផ្នូរ កុំ​បាច់​ទឹក កុំ​លើកដី ការងារ​ធ្ងន់ៗ​កុំ​ធ្វើ។

៥ កុំជេរគ្នា កុំ​និយាយ​ពាក្យ​អសុរោះ​វាចា​ដាក់គ្នា​ និង​ចាក់​ចម្រៀង​ច្រៀង​លេង​កម្សាន្ត រាំរែក​ឲ្យ​សោះ។

៦ ពេល​មក​ដល់​ផ្ទះ ត្រូវ​លាង​សំអាត​ស្បែកជើង កុំ​ឲ្យ​ជាប់​ដី​ពី​កន្លែង​ផ្នូរមក​ចូល​ផ្ទះ លាង​ស្បែកជើង​ឲ្យ​ស្អាត​ ចាំ​យក​ចូល​ផ្ទះ​ជា​ការ​ស្រេច៕

គ្រូ ណុប

ប្រភព៖ហុងស៊ុយ

ចុចអាន៖ត្រណមធំៗ ចាស់ៗពីដើម ហាមស្ត្រីមានផ្ទៃពោះនិងបម្រុងយកកូន កុំប្រព្រឹត្តដាច់ខាត

ចុចអាន៖គ្រឿងតង្វាយបន់ស្រន់ សុំលាភសំណាង និងកុំឲ្យមានជម្លោះក្នុងគ្រួសារ គួរធ្វើបែបនេះ

The post ខ្មែរសែស្រឡាយ ចិន ត្រូវដឹងពីត្រណមធំៗ កុំប្រព្រឹត្តនៅថ្ងៃសែនឆេងម៉េង appeared first on Kampuchea Thmey Daily.

ប្រវត្តិចាក់ស្រេះនៃពិធីបុណ្យសែនផ្នូរ ឬ ឆេងម៉េង ជាប្រពៃណីជនជាតិ ចិន ពីបុរាណកាល
សែនឆេងម៉េង ឬភាសាចិនហៅថា Qingming គឺជាពិធីបុណ្យប្រពៃណីរបស់ជនជាតិចិនដែលប្រារព្ធតាំងពី ២៥០០ ឆ្នាំមុន។ ពិធីនេះធ្វើឡើងដោយជនជាតិហាន នៃ​ប្រទេសចិន​ដីគោក ដូចជា ហុងកុង ម៉ាកាវ តៃវ៉ាន់ និង​ជនជាតិ​ចិន​នៃ​ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី ថៃ​និង​ កម្ពុជា ផងដែរ។

ជារៀងរាល់ឆ្នាំកូនចៅចិន តែងធ្វើពិធីនេះ​តាមប្រតិទិននៃច័ន្ទគតិ ចំនួន១៥ថ្ងៃ តែភាគច្រើនគេច្រើនធ្វើនៅថ្ងៃ ៤, ៥ ឬ ៦ មេសា ។ ក្នុងអំឡុងពេលឆេងម៉េង គ្រួសារជនជាតិចិន ទៅ​លេងផ្នូររបស់​បុព្វបុរស ​​ដើម្បី​សម្អាត​ផ្នូរ និង​បួងសួងសុំសេចក្ដីសុខដល់គ្រូសារ ។

យ៉ាងណាមិញ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ កាលពីបុរាណកាល ២០០០ឆ្នាំមុន មានព្រះរាជបុត្រ​បន្តវេន​មួយ​អង្គ​ តែងតែ​មាន​ទឹក​ព្រះទ័យ​ល្អចំពោះមនុស្សជុំវិញខ្លួន ជាពិសេសគឺប្រជាជនក្នុងព្រះនគររបស់ទ្រង់តែម្ដង ឃើញ​បែបនេះ ក៏មានអ្នក​ម្នាង​ម្នាក់​មានបំណងចង់សម្លាប់​ព្រះរាជបុត្របន្តវេន​ ដើម្បីទុក​ឱកាសឲ្យបុត្រារបស់គេ​ឡើងបន្តវេនវិញ។ ជា​ឱកាស​ល្អ ព្រះរាជបុត្របន្តវេននោះគឺត្រូវមាន​ព្រះរាជកិច្ចការ ចេញ​ពី​ព្រះរាជវាំង​ ចុះ​ទៅ​សិក្សា​ពី​ជីវភាព​ប្រជាជនជាមួយ​អ្នកបម្រើម្នាក់ និង​មេទ័ព​ម្នាក់​ទៀត។ ធ្វើដំណើរកាន់តែឆ្ងាយទៅៗ ទៅដល់តំបន់មួយដែលដាច់ស្រយាលខ្លាំង ខ្វះ​អាហារនិងទឹក ហើយ​ព្រះអង្គ​ក៏​​មាន​រាជបន្ទូល​ថា យើងឃ្លានជិតដាច់ពោះស្លាប់ហើយ ចុះ​ទម្រាំប្រជារាស្ត្រយើង​វិញ ​គេ​រស់នៅ​បាន​ដោយ​របៀប​ណា។ ភ្លាមៗនោះ ស្រាប់តែអ្នកបម្រើម្នាក់ឈ្មោះជី ជឺធួយ (Jie Zi Tui) បានយកស៊ុបក្ដៅៗមួយ​ចាន មកឲ្យទ្រង់​សោយ ក្រោយសោយ​រួច ​ក៏​មាន​កំលាំង​ឡើង​វិញ ហើយ​ក៏​មានបន្ទូលឡើងថា ស៊ុបនេះមានរសជាតិឆ្ងាញ់មែន ប៉ុន្តែស្រាប់​តែ​ព្រះអង្គ​បាន​ប្រទះ​ភ្នែក​ឃើញជើងរបស់អ្នកបម្រើមានហូរឈាមចេញមកភ្លាមៗ ​​ទ្រង់ដឹងថាអ្នកបម្រើ​​យក​សាច់ភ្លៅខ្លួនឯង មកធ្វើជាស៊ុបថ្វាយព្រះអង្គ ព្រះរាជបុត្រ​បាន​សន្យាថានឹង​ផ្ដល់​រង្វាន់​ជាទីពេញចិត្តដល់អ្នកបម្រើនោះ។

ក្រោយមក ពេលព្រះអង្គបានឡើងសោយរាជ្យជាព្រះរាជា ទ្រង់​ក៏​នឹកឃើញពីអ្នកបម្រើម្នាក់នោះ ក៏​បាន​តែងតាំងតំណែងដ៏ល្អមួយ និងរង្វាន់ជាមាសដ៏ច្រើន តែអ្នកបម្រើនោះបានបដិសេធ​ហើយនិយាយថា គេ​ធ្វើ​ល្អគឺមិនមែនចង់បាន​ផលតបស្នង​វិញ​នោះទេ ហើយ​អ្នក​បម្រើ​​ក៏​បាន​នាំ​ម្ដាយ​ចាស់​របស់​ខ្លួន​រត់ចូលក្នុងព្រៃ​បាត់ខ្លួន និងសំងំរស់នៅជាធម្មតា។ ដោយព្រះអង្គ​សព្វព្រះទ័យ​ជាមួយ​ទឹកចិត្តល្អរបស់អ្នកបម្រើ ក៏ចេញបញ្ជាឲ្យគេតាមរកក្នុងព្រៃ តែរកមិនឃើញ​សោះ មន្ត្រី​ម្នាក់​ក៏បានឲ្យយោបល់ថា ឲ្យ​ដុតព្រៃនេះ ពីចុងព្រៃដេញមក ដោយទុកផ្លូវមួយ​សម្រាប់ឲ្យអ្នក​ខាងក្នុងរត់ចេញមក ក្រោយពីដុតហើយ ទ្រង់​ក៏ឃើញតែសត្វព្រៃនាំគ្នារត់ តែមិន​ឃើញ​អ្នកបម្រើ និងម្ដាយចាស់នោះរត់ចេញ​មកនោះទេ។

ទីបំផុតព្រះអង្គក៏បានឃើញ​សាកសព​របស់​អ្នកទាំងពីរ ដេក​ស្លាប់​ក្បែរ​គល់​ឈើ ដោយកើត​មាន​វិប្បដិសារី​ខ្លាំង​ពេក ព្រះអង្គ​ក៏​បាន​បញ្ជា​ឲ្យ​គេយកសព​​នោះ​កប់​នៅ​ទីតាំងនេះ យក​ថ្ម​មួយ​ផ្ទាំង​មក​ឆ្លាក់​ឈ្មោះ​អ្នក​បម្រើ​នោះ ដោយ​បញ្ជា​ថា រៀងរាល់ឆ្នាំ​នាពេល​ចុងខែរងា ត្រូវ​មក​ទីនេះ​ដើម្បី​គោរព​បូជា រហូត​ចំណារ​ក្រោយៗ​ មន្ត្រីនិងប្រជាជន ក៏បាន​យក​គំរូ​តាម ឲ្យ​តែ​មាន​សមាជិក​គ្រួសារ​ម្នាក់​ស្លាប់ ​គឺ​គេ​រក​ដី​ណា​ដែល​ល្អ មាន​ហុងស៊ុយ ​មក​បញ្ចុះ​ហើយ​ធ្វើ​សិលា​ចារឈ្មោះ ​គោរព​ជា​រៀងរាល់​ឆ្នាំ​ បន្ត​មក​ដល់​បច្ចុប្បន្ន​នេះឯង ៕

គ្រូ ណុប

ចុចអាន៖ដង្វាយសែនចូលឆ្នាំ ចិន សុទ្ធតែមានអត្ថន័យ និងលាភសំណាងឲ្យម្ចាស់ផ្ទះ រកស៊ីមានបាន

ចុចអាន៖អាហារ​សម្រន់​នាំសំណាង ហូបពេល​ចូល​ឆ្នាំ ចិន ​​នឹងផ្ដល់សុភមង្គល​ ចូល​មក​ក្នុង​ជីវិតពេញលេញ

The post ប្រវត្តិចាក់ស្រេះនៃពិធីបុណ្យសែនផ្នូរ ឬ ឆេងម៉េង ជាប្រពៃណីជនជាតិ ចិន ពីបុរាណកាល appeared first on Kampuchea Thmey Daily.

មកដឹងពីអត្ថន័យក្រដាសសែនជូនដូនតាទាំង ៩ ប្រភេទ ក្នុងថ្ងៃ ឆេងម៉ង
ផ្នូររបស់បុព្វបុរសយើង គឺពិតសំខាន់ណាស់ ព្រោះផ្នូរនេះហើយ គឺជាឫសគល់នៃភាពចម្រុងចម្រើនមានដល់កូនចៅបច្ចុប្បន្ន និងជំនាន់ក្រោយ។ ទន្ទឹមនោះការទៅសែន សំអាតផ្នូរដូនតា គឺជាបង្ហាញចេញនូវទឹកចិត្តនៃការដឹងគុណ​វង្សត្រកូល​ខ្លួនឯង ផងដែរ។ ជា​ពិសេស​ ក្រដាសសែន​នាពេលបច្ចុប្បន្នមានច្រើនប្រភេទណាស់ តែក្រដាសសែនដែលត្រឹមត្រូវ ដែល​បុរាណកាល​និយម​ប្រើមកដល់សព្វថ្ងៃ និង​ត្រូវ​បាន​គេ​ជឿ​ថា​​ អាចទៅដល់ដូនតាពិតមែនមាន​ដូចជា៖

១ ដុំមាស គឺជាសម្រាប់ឲ្យដូនតាយើង យកទៅជូនអស់ទេវតាដែលតាមថែរក្សាខ្លូនគាត់ មាន​ដូចជា ទេវតាយមរាជ យកបាល ទ័ព​ក្បាលសេះ ក្បាលគោ នានា ។ ដែល​អាចជួយ​ត្រឡប់​ឲ្យ​កូនចៅ​ដែល​នៅ​រស់វិញ គឺទៅទីជិតទីឆ្ងាយ មិនថាព្រៃភ្នំ មិនថាដំណើរផ្លូវឆ្ងាយ គឺមានទេវតា​តាម​ថែរក្សាគ្រប់​ទីកន្លែង។

២ ដុំមាសលាភ មួយរយ គឺ​ជា​ដុំ​មាស​មួយ​ដុំ ដែលអាចឲ្យដូនតាយក​ទៅ​ចាយ​បាន​គ្រប់​ទីកន្លែង​ មិន​ថា​ឋានលើ ឋាន​កណ្ដាល ឬ​ឋាន​ក្រោម​នោះ​ទេ។ ដុំ​មាស​លាភ មួយរយ គឺជួយ​ដល់​កូនចៅ​ឲ្យ​រក​លុយ​ស្រួល ជួញ​ដុំ​ផ្លូវ​ជិត ឬ​ផ្លូវ​ច្រើន ជួញ​ដូរ​ឆ្លង​ប្រទេស គឺ​បាន​ផល​សម្រេច​ដូចគ្នា។

៣ ក្រដាសដុំមាស គឺជាក្រដាស​សម្រាប់​ឲ្យដូនតា​ប្រើប្រាស់​​ ពេល​ដែល​ដូនតា​ចង់​ជួយ​កូនចៅ​នៅ​ពេល​ដែល​កូនចៅ​បួងសួងសុំ ព្រោះនៅឋានមនុស្សយើង រាល់ផ្លូវដែលបែកជាបួន មិនថាតូចឬធំ គឺមានទ័ព​ទាហានចាំ​ការពារ បើ​ដូនតាយើងមិនមានមាសបង្ហាញពួកគេទេ គឺមានន័យថាដូនតា​របស់​យើងមិន​អាច​មកជួប ឬជួយ​កូនចៅ​ពេល​មាន​អាសន្ន​ណាមួយ​នោះទេ។

៤ ក្រដាសស្បថ សុំលាងបាប ដូនតា ដូនតាយើង ពេលគាត់នៅរស់ គាត់​បាន​សម្លាប់​សត្វ សាងអំពើ​បាបណា​មួយ ដើម្បីចិញ្ជឹមយើង  ដូចនេះ​បាប​ទាំងអស់​នេះ ពេលលោកចែកឋាន​គឺ​ត្រូវ​ទៅ​ទូទាត់​នៅ​ឋាន​ក្រោម ដូចនេះក្រដាសលាងបាបនេះ គឺធ្វើ​ឡើង​ដើម្បី​បញ្ជាក់ និង​ស្បថ​ធានា​ជូន​យមរាជ ឬយមបាល ទេវតាកត់ត្រាបាបកម្មថា ទង្វើបាបទាំងអស់​ដែល​គាត់​ត្រូវ​សាង​ឡើង​ដើម្បី​ចិញ្ជឹម​យើង ធ្វើបែបនេះ​បាបខ្លះត្រូវបានកាត់​បន្ថយ បាបខ្លះត្រូវបានព្យួរទុកឲ្យកូនចៅ​ដែល​នៅ​រស់​ព្យាយាម​ធ្វើបុណ្យសាងកុសលដើម្បីទូទាត់។ លាងបាបនេះ គឺដើម្បីឲ្យដូនតាយើង​មាន​សិទ្ធសេរីភាព​ក្នុងការហើរហោះ និងមានសិទ្ធិក្នុងការចាប់ភពថ្មី។

៤ សៀវភៅធម៍សុំសីល គឺដើម្បីឲ្យលោកបំពេញសីល ឬជាប័ណ្ណសម្រាប់ប្រគល់ដល់ទេវតាកត់ត្រា ថាខ្លួនជាខ្មោចដែល​មានកូនចៅ​គោរព មានកូនចៅសែនឲ្យខ្លួនរាល់ពេលមានពិធីបុណ្យ ជួយដល់កូនចៅដូចជា៖ ឲ្យកូនដៅរស់នៅប្រកបដោយធម៌ទាំង៤ ជួបមនុស្សដែលមាន​ចិត្តធម៌ ចិត្តបុណ្យ ឲ្យកូនចៅ​ស្រលាញ់​គ្នា រស់នៅបានសុខចម្រើន​ត្រជាក់ត្រជំ​ក្រោម​ពន្លឺ​ធម៌។

៥ សៀវភៅកាក់លឿង និង កាក់ប្រាក់ គឺជាបញ្ជីកត់ត្រាលុយកាក់របស់ដូនតា អាចជួយដល់​កូនចៅក្នុងការ​គ្រប់គ្រង​បញ្ជី​ប្រាក់​ប្រចាំ​គ្រួសារ កុំ​ឲ្យ​លុយ​ហូរ​ចេញ​ច្រើន​តាមរូបភាពផ្សេងៗ ដូចជា រកលុយបានច្រើនបន្តិច បែរជាឈឺ​ចូល​ពេទ្យ​ចាយលុយទៅវិញអស់រលីង ឬមានបញ្ហាបន្ទាន់ណាមួយ ​ដែលត្រូវចាយ​លុយ​ចេញទៅវិញភ្លាមៗ ។

៦ សំលៀកបំពាក់ គឺជាទ្រព្យសម្បត្តិ​របស់ដូនតា ដែល​យើងដុតជូនគាត់ឲ្យគាត់ប្រើប្រាស់។ គឺជួយដល់កូនចៅ​ឲ្យមានលទ្ធភាពក្នុងការទិញ​សម្ភារៈ​ល្អ ឬ​រក្សា​ទ្រព្យសម្បត្តិ​ឲ្យ​បាន​ល្អ កុំ​ឲ្យ​រក​ព្រឹក​ខ្វះ​ល្ងាច រកល្ងាចខ្វះព្រឹក ។

៧ មាសគីឡូ គឺសម្រាប់ឲ្យដូនតា ដាក់តាមខ្លួន ឲ្យធ្ងន់ខ្លួន ដូចមនុស្សយើងអញ្ជឹងពេលទៅណាមកណា បើក្នុងខ្លួនអត់លុយ ដូចមិនសូវហ៊ាន មិនសូវធ្ងន់ខ្លួន តែពេលមានលុយវិញគឺ ទៅណាមកណា ដោយចិត្តរីករាយធ្ងន់ខ្លួន ធ្វើអ្វីបានជោគជ័យឆាប់រហ័ស។ ជួយកូនចៅឲ្យរកស៊ីធូរ ងាយរកលុយ ជួបដៃគូរកស៊ីល្អៗ ជួបអតិថិជនល្អ។

៨​ ក្រដាសសុំសិទ្ធចាប់ជាតិ ក្រដាសនេះ មានប្រយោជន៍សម្រាប់ដូនតានៅពេលដែលគាត់ចង់ចាប់ភពថ្មី លោកត្រូវ​មាន​ក្រដាសនេះ ដើម្បីទៅចាប់កំណើតនៅទីកន្លែងល្អ ៗ មានរាងកាយគ្រប់គ្រាន់ មិនមានជំងឺ ឬខ្វះ​អវយវ​រាង​កាយ​ណាមួយ​នោះឡើយ ជាទារកដែលនាំសំណាង ត្រូវបានគេថ្នាក់ថ្មមស្រលាញ់ ជួបអ្នកមាន​ធម៌ មាន​ព្រហ្មវិហារទាំង ៤ មិន​រងកម្ម ឬរងទុក្ខ។

៩ ក្រដាសកន្សែងជូតមុខ គឺសម្រាប់ឲ្យដូនតា ជូតមុខសំអាតអស់​សេចក្ដី​សៅហ្មង​ទាំងឡាយណា ​ដែលលោក​មិន​ទាន់អស់ចិត្ត ឬរឿងគុំនុំក្នុងចិត្តកាលលោកនៅរស់ ដើម្បីឲ្យលោកឆាប់មានក្លាយ​ទៅព្រលឹងដូនតា​ដែលមាន​សីល អាចជួយដល់កូនចៅបាន  ជួយដល់កូនចៅ ឲ្យមានមន្តស្នេហ៍ អ្នកផងទាំងពួងស្រលាញ់រាប់អាន មុខមាត់មានអំណាយទាន គេឃើញគេអាណិត គេស្រលាញ់ចូលចិត្ត បើអ្នកធ្វើការជាមេគេ ឬជាមន្ត្រីមានឈ្មោះ គឺបន្ថែមនូវការអំណាច ទទួលការគោរពពីកូនចៅ ថែមទាំងកូនចៅស្មោះស្ម័គ្រទៀតផង៕

គ្រូ ណុប

ប្រភព៖ ហុង ស៊ុយ

ចុចអាន៖ខ្មែរសែស្រឡាយ ចិន ត្រូវដឹងពីត្រណមធំៗ ​កុំប្រព្រឹត្ត​នៅ​ថ្ងៃ​សែន ​ឆេងម៉េង

ចុចអាន៖ក្បួនសំអាតផ្នូរ ប្រក់ផ្នូរដូនតា នាំហុងស៊ុយ យោងលាភដល់កូនចៅ នៅថ្ងៃឆេងម៉េង

The post មកដឹងពីអត្ថន័យក្រដាសសែនជូនដូនតាទាំង ៩ ប្រភេទ ក្នុងថ្ងៃ ឆេងម៉ង appeared first on Kampuchea Thmey Daily.

ក្បួនសំអាតផ្នូរ ប្រក់ផ្នូរដូនតា នាំហុងស៊ុយ យោងលាភដល់កូនចៅ នៅថ្ងៃឆេងម៉េង
ខណៈថ្ងៃសែនឆេងម៉េងធំ នឹងមកដល់ស្អែកនេះ ក្នុងនោះគេឃើញប្រជាជនខ្មែរដែលជាប់សែស្រឡាយចិនគ្រប់គ្នា ខ្លះក៏បានប្រញាប់ប្រញាល់ ​ធ្វើដំណើរ​ទៅ​ស្រុក​កំណើត​ ដើម្បី​សែន​ផ្នូរ​ដូនតា​ ដែល​បាន​ចែកឋាន​ទៅ​កាន់​បរលោក​យូរ​ណាស់​មក​ហើយ។

ទន្ទឹមនោះ ដើម្បីកុំឲ្យមានរឿងមិនល្អក្នុងថ្ងៃឆេងម៉េងធំ កូនចៅចិនឬជាប់សែស្រឡាយចិន គួរមានក្បួនខ្នាតត្រឹមត្រូវ ហើយ​ឲ្យ​ច្បាស់​ កុំ​ចេះ​តែ​ធ្វើ​តាម​គេ​ឯង ​ប្រយ័ត្ន​នាំ​ទុក្ខ​នាំ​ស៊យ​ដល់​អ្នក​ផ្ទះ។

ត្រូវដឹងរបៀបសំអាតផ្នូរដូនតា

១ ពេល​ទៅ​ដល់​ផ្នូរ ត្រូវ​បែងចែក​កូនចៅ ឡើង​បោច​ស្មៅ ពី​លើ​ផ្នូរ​ចេញ​ឲ្យស្អាត ព្រោះផ្នូរដែលល្អ គឺ​មិន​ឲ្យ​មាន​ស្មៅ កូនឈើ ដុះ​ពីលើ ឬពីមុខនោះទេ។

២ បន្ទាប់មកត្រូវ​ចាក់​ដីបន្ថែមពី​លើផ្នូរ ឲ្យ​ធំ​ប៉ុន​ទំហំ​កាល​ពីឆ្នាំទៅ តែកុំធំដល់ថ្នាក់ហួសហេតុ ទៅចាក់​ចូល​ដីគេ ឬ​ដី​ម៉ុង​របស់​គេផ្សេង គឺមិនល្អទេ អាចមានបញ្ហាឈ្លោះទាល់ទែង​គ្នា​ក្នុងថ្ងៃឆេងម៉េងបាន។

៣ ចាក់ដីហើយ យើងយកទឹកចំនួន ៣ ផ្ដិលបាច​ពី​លើ​ផ្នូរ ជា​ការ​ស្រេច ។

របៀប​ប្រក់​ផ្នូរ​នាំ​ហុងស៊ុយ

១ ពេលដែលអុចធូបហើយគ្រប់គ្នា អាចឲ្យកូនចៅយកក្រដាសប្រក់ផ្នូរម្នាក់បន្តិចៗ ទៅប្រក់​ដោយឲ្យអ្នក​ទម្ងន់ស្រាលៗឡើងទៅខាងលើផ្នូរ មនុស្សចាស់ ឬ អ្នកគីឡូធ្ងន់ ប្រក់ពី​ខាងក្រោមទៅ​បានហើយ។

២ ពេលប្រក់ គឺជាពេលសាក​ថាមពល DNA ដូនតាហ្នឹងហើយ ប្រក់ផងបួងសួងផង ដើម្បីសុំសេចក្ដីសុខ ដូនតាជួយឃុំគ្រងនិងតាមថែរក្សា។

៣ ពេល​ប្រក់​ហើយ លាង​ដៃ​ឲ្យ​ស្អាត ទៅ​អង្គុយ​ពី​មុខស្លាកឈ្មោះដូនតា ហើយបិទភ្នែកបួងសួង គិត​ពី​អ្វី​ដែល​យើង​ចង់​បាន គិតរឿងល្អៗឲ្យបានច្រើន ដកដង្លើមមួយៗ និយាយ​ហើយ​ចាំ​បើក​ភ្នែក​ឡើង​វិញ​ញញឹម​ដាក់​ស្លាក​ឈ្មោះ​ដូនតា ហើយយកដៃទៅអង្អែលឈ្មោះដូនតាថ្មមៗ សំពះ ៣ ដង​ជាការស្រេច។

៤ ពេល​កូនចៅប្រក់ផ្នូរហើយអស់ យក​ទឹក​មកបាច់ពីលើផ្នូរឲ្យត្រដាក់ដល់ដូនតា និងកូនចៅដែលបានទៅសែនឆេងម៉េងផងដែរ។

យ៉ាងណាមិញ ពេលទៅដល់ផ្នូរ ក៏​កុំ​ភ្លេច​រៀបចំ​សែន​ដល់ទេវតាម្ចាស់ដីមុន រួចចាំសែន​ផ្នូរ​ដូនតា​ជាក្រោយ។ ព្រោះនេះជាការគោរពដល់អ្នក​ដែលជាម្ចាស់នៅនៅទីនោះ ​និង​ព្រម​ទាំងសុំការ​អនុញ្ញាតិ​ឲ្យពួកគាត់បើក​ផ្លូវ​ឲ្យ​យើង។​ ជាពិសេស​បើ​យើង​គោរព​គេ​ មិន​បំពាន​គេ​ យើង​ក៏​រស់​មាន​ក្ដី​សុខ​តាមហ្នឹងដូចគ្នា៕

គ្រូ ណុប

ប្រភព៖ ហុងស៊ុយ

ចុចអាន៖ប្រវត្តិចាក់ស្រេះនៃពិធីបុណ្យសែនផ្នូរ ឬ ឆេងម៉េង ជាប្រពៃណីជនជាតិ ចិន ពីបុរាណកាល

ចុចអាន៖ខ្មែរសែស្រឡាយ ចិន ត្រូវដឹងពីត្រណមធំៗ ​កុំប្រព្រឹត្ត​នៅ​ថ្ងៃ​សែន ​ឆេងម៉េង

The post ក្បួនសំអាតផ្នូរ ប្រក់ផ្នូរដូនតា នាំហុងស៊ុយ យោងលាភដល់កូនចៅ នៅថ្ងៃឆេងម៉េង appeared first on Kampuchea Thmey Daily.