សំណង់ Archives - Kampuchea Thmey Daily

ក្រសួងការងារ ស្នើម្ចាស់ការដ្ឋានសំណង់ ជួយជំរុញអតីតពលករមកពីថៃ ចុះឈ្មោះធ្វើតេស្តជំនាញឥតគិតថ្លៃ
ក្រសួង​ការ​ងារ និង​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ បាន​ស្នើសុំកិច្ច​សហការ​ពីម្ចាស់​ការដ្ឋាន​សំណង់​នៅទូទាំង​ប្រទេ​សឱ្យជួយជំរុញ​អតីតពល​ករខ្មែរដែល​ត្រឡប់​មកពីថៃ មកចុះឈ្មោះ​ធ្វើតេស្ដតាម​រយៈកម្មវិធី​វាយតម្លៃ​ទទួល​ស្គាល់ជំនាញពីមុន (RPL) ដើម្បីបង្កើន​ឱកាស​ការ​ងារ និងលើកកម្ពស់ប្រាក់ចំណូល។

លោក ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដា​លវិជ្ជា​ជីវៈបាន​ថ្លែង​នៅ​ថ្ងៃទី៩ ខែ​មេសា​នេះ បាន​ស្នើ​សុំកិច្ចស​ហការពីម្ចាស់​ការដ្ឋាន​សំណង់​នានា​នៅ​ទូទាំង​ប្រទេស​ឱ្យចូល​រួម ក្នុងការជំរុញ​ ​អតីត​ពល​ករ​ខ្មែរ​ដែលបាន​ត្រឡប់​មកពីថៃ ប្រញាប់មក​ចុះ​ឈ្មោះ​ធ្វើ​តេស្ដជំនាញក្នុងកម្មវិធី RPL ដោយឥតគិតថ្លៃ ដើម្បី​ទទួល​បានវិញ្ញាប​នបត្របញ្ជាក់​សមត្ថ​ភាព​ជំនាញ​ពីក្រ​សួ​ង។

ការធ្វើតេស្ដនេះ ពួកគាត់នឹង​ទទួលបាន​អត្ថប្រយោជ​ន៍​បន្ថែម​ទៀត គឺទទួលបានវិញ្ញា​បនបត្រទទួល​ស្គាល់​ជំនាញ​មួយ ដែលចេញ​បញ្ជាក់ពី​ការទទួល​ស្គាល់​សមត្ថ​ភាព និង​ជំនាញ ដើម្បីបំប្លែង​បទពិសោធ​ធ្វើការពី​ក្រៅ​ប្រទេស​ឱ្យទៅជា​វិញ្ញាបន​បត្រ​កម្រិត​ថ្នាក់​ជាតិ​ជាផ្លូវ​ការ ដែល​ជាឱកាស​ងាយ​ស្រួល​រកការ​ងារ​ធ្វើ ប្រា​ក់​ខែ​សម​រម្យ និង​មានឱកាស​ឡើង​តំណែង​តួនាទី​ផង​ដែរ។ នេះបើ​តាមការបញ្ជាក់ពីលោក ស៊ុន មេសា។

អ្នកនាំពាក្យ​រូបនេះ​បន្ថែមថា៖«យើងស្នើសុំកិច្ចស​ហការ​ពី​ម្ចាស់​ការដ្ឋាន​ទាំងអស់ គឺសូមជួយ​លើកទឹក​ចិត្តដល់​បុគ្គ​លិក និងកម្ម​កររបស់​ខ្លួនដែល​មាន​ជំនាញ​ជាក់​លាក់ និង​មាន​បទពិសោធន៍ផ្នែកការងារដែលខ្លួនកំពុងធ្វើ មកចុះ​ឈ្មោះ​ធ្វើតេស្ត​នៅតាមមជ្ឈម​ណ្ឌល​វាយត​ម្លៃស​មត្ថ​ភាព​របស់​យើ​ងដែល​បាន​បង្ហាញ​ក​ន្លងមក។ សូមចូលរួ​មទាំ​ងអស់​គ្នា ដើម្បីជួយដ​ល់បងប្អូនអតី​តពលក​រខ្មែររប​ស់​យើង ក៏ដូចជាជួយសង្គម​ជាតិ​យើង​ផងដែរ»។

សម្រាប់ទំនាក់ទំនងតាមរយៈលេខទូរសព្ទ ១២៩៧ ឬទី​តាំង​ដែលអាច​ចុះឈ្មោះ​មាន​ចំនួន៩ កន្លែង​រួម​មាន៖ ១-វិទ្យា​ស្ថាន​ជាតិ​ពហុបច្ចេ​កទេ​ស​កម្ពុជា (NPIC), ២-វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI), ៣-វិទ្យាស្ថានពហុប​ច្ចេកទេស​ព្រះកុសុមៈ (PPI), ៤-វិទ្យា​ស្ថាន​បច្ចេកទេ​សឧស្សាហកម្ម (ITI), ៥-វិទ្យា​ស្ថាន​ជាតិ​ពហុ​ប​ច្ចេកទេសអង្គរ (NPIA) នៅខេត្តសៀមរាប, ៦-វិទ្យា​ស្ថាន​ពហុបច្ចេកទេ​សភូមិភាគ​តេជោសែនស្វាយរៀង (RPITSSR) នៅខេត្តស្វាយរៀង, ៧-វិទ្យាស្ថាន​បច្ចេក​វិទ្យា​បាត់​ដំបង (BIT) នៅខេត្តបាត់ដំបង, ៨-វិទ្យាស្ថាន​ពហុ​បច្ចេ​​កទេស​ខេត្តបន្ទាយមានជ័យ (PIBMC) ខេត្ត​បន្ទាយ​មាន​ជ័យ​, និង ៩-វិទ្យាស្ថាន​ពហុប​ច្ចេ​ក​ទេសភូមិភាគ​តេ​ជោ​​សែន​តាកែវ (RPITST) ខេត្ត​តា​កែវ​។

ដោយមាន​មុខជំនាញ​ចំនួន ៨មុខ​ជំនាញ នៅក្នុង​វិស័យ​សំ​ណង់ ដែលពួកគាត់អាចយកទៅប្រើប្រាស់ ដើម្បី​ទទួល​បាន​ឱកាស​ការងារល្អ និង​ប្រាក់ចំណូលខ្ពស់ជាងមុន។ ជំ​នាញ​ទាំង ៨នោះរួមមាន ការងារកំបោរ (រៀប​ឥដ្ឋ​និង​បូក​)​, ការងារការ៉ូ, ការដំឡើងពុម្ព, ការដំ​ឡើង​បណ្តាញ​បំពង់​ទឹក, ការដំ​ឡើ​ងបណ្តាញ​អគ្គិសនី​ក្នុង​អគារ, ការ​ងារ​រន្ទា, ការ​ដំឡើងសរសៃដែក និងការផ្សារអគ្គិសនី៕

The post ក្រសួងការងារ ស្នើម្ចាស់ការដ្ឋានសំណង់ ជួយជំរុញអតីតពលករមកពីថៃ ចុះឈ្មោះធ្វើតេស្តជំនាញឥតគិតថ្លៃ appeared first on Kampuchea Thmey Daily.

អភិបាលខេត្តស្វាយរៀង ជំរុញអាជ្ញាធរពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់ស្តីពីសំណង់ និងទប់ស្កាត់ឱ្យបានរាល់ការសាងសង់ខុសច្បាប់
លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវបង្កើនការពង្រឹងការអនុវត្តច្បាប់ស្តីពីសំណង់ ទាំងលើការងារសាងសង់ និងការ ត្រួតពិនិត្យសំណង់ ជាពិសេស ការទប់ស្កាត់ឲ្យបាននូវរាល់ការសាងសង់សំណង់ខុសច្បាប់ ដែលគ្មានលិខិតអនុញ្ញាត និងសំណង់ធ្វើឡើងខុសលិខិតអនុញ្ញាត ដែលកើតមាននៅក្នុងខេត្ត។

ការលើកឡើងនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ក្នុងកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង។

បន្ថែមពីលើនេះ លោកអភិបាលខេត្ត ថា អាជ្ញាធរពាក់ព័ន្ធត្រូវចេញវិធានការឱ្យបានទាន់ពេលវេលា ទប់ស្កាត់បទល្មើសសំណង់គ្រប់ប្រភេទ តាមរយៈ ការពង្រីកការផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ ពិសេសម្ចាស់សំណង់ ឱ្យបានយល់ដឹងពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់ ដើម្បីធានាបង្កើនគុណភាព សុវត្ថិភាព និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន ។ ទន្ទឹមនេះ លោកថា រដ្ឋបាលក្រុង ស្រុក ត្រូវយកចិត្តទុកដាក់បន្ថែម ក្នុងការទប់ស្កាត់ឱ្យបានទាន់ពេលវេលា ចំពោះរាល់សកម្មភាពរំលោភយកដីសាធារណៈ និង ការសាងសង់សំណង់ផ្សេងៗរំលោភលើដីចំណីផ្លូវ ដើម្បីធានាឱ្យបាននូវសណ្តាប់ធ្នាប់ របៀប រៀបរយ និងសោភណភាពទីក្រុង ទីប្រជុំជន និងមូលដ្ឋានរបស់ខេត្ត ។

ក្នុងឱកាសនោះ លោក ឌុច វនទីតូ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់នូវអនុសាសន៍សំខាន់ៗចំនួន៥រួមមាន៖ ១-ក្នុងការងាររដ្ឋបាលដីធ្លី សូមបន្តយកចិត្តទុកដាក់លើការងារចុះបញ្ជីដីទាំងដីរដ្ឋ ដីឯកជន ដោយខិតខំបង្កើនល្បឿន នៃការចុះបញ្ជីដី បណ្ណកម្មសិទ្ធិដី ដោយជៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ សំដៅពង្រឹង សុវត្ថិភាពនៃការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ ពង្រឹងជំនឿទុកចិត្តរបស់អ្នកវិនិយោគិន ក៏ដូចជាបង្កើនប្រភពចំណូល របស់ប្រជាពលរដ្ឋផងដែរ។ ២- ក្នុងការងាររៀបចំដែនដី និងនគរូបនីយកម្ម សូមខិតខំធ្វើបច្ចុប្បន្នភាពទិន្នន័យការងាររៀបចំដែនដីនិង នគរូបនីយកម្មដោយសហការជាមួយអន្តរមន្ទីរជំនាញក្នុងខេត្ត និងក្រុមការងារបច្ចេកទេសក្រសួងដើម្បីរៀបចំការប្រើប្រាស់ដីថ្នាក់ក្រុងស្រុកឱ្យបានចប់សព្វគ្រប់ព្រមទាំងផែនទីកំណត់ព្រំប្រទល់ខេត្ត ស្របតាមដំណើរនៃការអភិវឌ្ឍរបស់ខេត្ត។ ៣- ការងារសំណង់ សូមបន្តយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងវិស័យសំណង់ ដោយត្រូវអនុវត្តវិធាន ការច្បាប់ឱ្យបានម៉ឺងម៉ាត់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមសហការជួយទប់ស្កាត់ឱ្យបាននូវរាល់បាតុភាព អវិជ្ជមាននានាដែលបាននិងកំពុងកើតឡើងមាន ពិសេសសំណង់គ្មានលិខិតអនុញ្ញាត សំណង់ខុសច្បាប់អនុញ្ញាត ដើម្បីធានា ឱ្យបាននូវគុណភាពនៃសំណង់ ចូលរួមចំណែកលើកកម្ពស់សុខមាលភាព និងសុវត្ថិភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ សណ្តាប់ធ្នាប់សាធារណៈក៏ដូចជាសោភណភាពទីក្រុង និងទីប្រជុំជន។

ទី៤- ក្នុងការងារលំនៅឋាន និងសម្បទានដីសង្គមកិច្ច សូមបន្តខិតខំចុះស្រង់ទិន្នន័យសំណង់បណ្តោះ អាសន្នលើដីសាធារណៈរបស់រដ្ឋ និងកំណត់មុខសញ្ញាប្រជាពលរដ្ឋដែលខ្វះខាតដីពិតប្រាកដ ដើម្បីដាក់ជូនអាជ្ញាធរខេត្ត មានមូលដ្ឋានក្នុងការដោះស្រាយរកដីធ្លីជូនពួកគាត់ឱ្យបានសមរម្យ ដោយតាមសារាចរលេខ០៣ ស្តីពីការដោះ ស្រាយសំណង់បណ្តោះអាសន្ននៅតាមទីក្រុង និងទីប្រជុំជន និងអនុក្រឹត្យស្តីពីសម្បទានដីសង្គមកិច្ច។ ៥-ទាក់ទិននឹងការពង្រឹងការងារផ្តល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញ និងតាមរយៈ ការិយាល័យច្រកចេញចូលតែមួយ សូមឱ្យមន្ត្រីគ្រប់ថ្នាក់ និងគ្រប់ផ្នែកត្រូវផ្លាស់ប្តូរអាកប្បកិរិយាការងាររបស់ខ្លួនពីអ្នកគ្រប់គ្រងមកធ្វើជាអ្នកផ្តល់សេវាគួរជាទីគោរព និងស្រលាញ់របស់ប្រជាពលរដ្ឋវិញ ដោយត្រូវបន្តខិតខំបំពេញភារកិច្ច របស់ខ្លួនប្រកបដោយតម្លាភាព សមត្ថភាព និងប្រសិទ្ធភាព៕

ដោយ៖ភក្ដី

The post អភិបាលខេត្តស្វាយរៀង ជំរុញអាជ្ញាធរពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់ស្តីពីសំណង់ និងទប់ស្កាត់ឱ្យបានរាល់ការសាងសង់ខុសច្បាប់ appeared first on Kampuchea Thmey Daily.

បញ្ហាកង្វះដើមទុនកំពុងបង្កការលំបាកដល់​ក្រុមហ៊ុនសំណង់នៅប្រទេសវៀតណាម
ទីក្រុងហាណូយ៖ ក្រុមហ៊ុន​សំណង់​ក្នុង​ស្រុករបស់វៀតណាម​​​នឹង​បន្ត​ប្រឈម​ការ​លំបាកនៅ​ក្នុង​ត្រីមាស​ទីពីរ​នៃ​ឆ្នាំ​នេះ​ជាមួយ​នឹងការ​កង្វះ​ដើមទុន​ដែល​ជា​បញ្ហា​ចម្បង​បំផុត​របស់​ពួកគេ​។ ​នេះបើយោងតាមសារព័ត៌មាន VNA របស់វៀតណាម។

សារព័ត៌មាន VNA  បានគូសបញ្ចាក់ថា យោងតាមការស្ទង់មតិ មានក្រុមហ៊ុនរហូតដល់ ៤២,២ ភាគរយ ​បាននិយាយថាពួកគេបានជួបការលំបាកបន្ថែមទៀតនៅក្នុងតីមាសទី១ ខណៈដែរអត្រា ៤១,៥ ភាគរយបានលើកឡើងថាប្រតិបត្តិការអាជីវកម្មរបស់ពួកគេមានស្ថេរភាព ចំណែកឯ ១៦,៥ ភាគរយ បង្ហាញថាអាជីវកម្មរបស់ពួកគេមានសភាពកាន់តែប្រសើរនៅក្នុងត្រីមាសទី១កន្លងទៅនេះ។

សម្រាប់ត្រីមាសទី២ គឺមានអាជីវកម្ម​ប្រមាណ២៧,១ ភាគរយរំពឹងថាប្រតិបត្តិការអាជីវកម្មរបស់ពួកគេនឹងមានការលំបាកជាងមុន ខណៈដែរ ចំនួន៤០,៧ភាគរយរំពឹងថាអាជីវកម្មមានស្ថេរភាព និង​៣៣,២ ភាគរយបានព្យាករណ៍ពីដំណើរការអាជីវកម្មកាន់តែប្រសើរបើប្រៀបធៀបទៅនឹងត្រីមាសទី១ ។

ស្ថិតក្នុងបរិបទដ៏លំបាកនាពេលបច្ចុប្បន្ននេះ សហគ្រាសចំនួន​៤៦,៤ ភាគរយបានអំពាវនាវឱ្យមានការគាំទ្រដើមទុន ដូចជាកម្ចីប្រកបដោយភាពអនុគ្រោះ នីតិវិធីផ្តល់ប្រាក់កម្ចីកាន់តែងាយស្រួល និងលឿនជាងមុន និងកាត់បន្ថយអត្រាការប្រាក់ប្រាក់កម្ចី។

ទន្ទឹមនឹងនេះដែរ ចំនួន ៤៤,៣ ភាគរយបានស្នើសុំឱ្យផ្តល់ជំនួយវត្ថុធាតុដើមដូចជាការធានាការផ្គត់ផ្គង់ និងស្ថិរភាពតម្លៃវត្ថុធាតុដើម ខណៈដែរ ចំនួន​ ៣៨,៣ ភាគរយរំពឹងថាព័ត៌មានដេញថ្លៃនឹងកាន់តែបើកចំហ និងមានតម្លាភាព និងចំនួន ៣២,៩ ភាគរយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពន្លឿនកំណែទម្រង់រដ្ឋបាល។

ការស្ទាបស្ទង់មតិរបស់របាយការណ៍វៀតណាមក៏បានបង្ហាញផងដែរថា ៥៥,៦ ភាគរយនៃសហគ្រាសសំណង់ជួបប្រទះនឹងការលំបាកទាក់ទងនឹងដើមទុន ។ ឥណទានរបស់ធនាគារត្រូវបានពង្រីក ហើយអត្រាការប្រាក់បានថយចុះ ប៉ុន្តែក្រុមហ៊ុនសំណង់ ជាពិសេសខ្នាតតូច និងមធ្យម នៅតែជួបការលំបាកក្នុងការទទួលបានប្រាក់កម្ចី ដោយសារលក្ខខណ្ឌហិរញ្ញវត្ថុរបស់ពួកគេមិនបានបំពេញតាមតម្រូវការរបស់ធនាគារពាណិជ្ជ។

អ្នកជំនាញបានលើកឡើងថា ដើម្បីសម្រាលការលំបាកក្នុងឧស្សាហកម្មសំណង់ ចាំបាច់ត្រូវដោះស្រាយបញ្ហាសំខាន់ៗមួយចំនួនដូចជា ការកាត់បន្ថយថ្លៃដើម ធ្វើអោយប្រសើរឡើងនូវការប្រកួតប្រជែង​ និងធ្វើឱ្យការវិនិយោគ និងបរិយាកាសអាជីវកម្មកាន់តែប្រសើរ៕

The post បញ្ហាកង្វះដើមទុនកំពុងបង្កការលំបាកដល់​ក្រុមហ៊ុនសំណង់នៅប្រទេសវៀតណាម appeared first on Kampuchea Thmey Daily.

ផលិតផលជាង ១ពាន់មុខ បង្ហាញក្នុងពិព័រណ៍​ឧស្សាហកម្មសំណង់​កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៣
សមាគមអ្នកសាងសង់កម្ពុជា បានរៀបចំពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាអន្តរជាតិឆ្នាំ២០២៣ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ៦ដល់ថ្ងៃទី ៨ខែធ្នូឆ្នាំ២០២៣ នៅមជ្ឈ មណ្ឌលពិព័រណ៍កោះពេជ្រ ដោយបានដាក់តាំងបង្ហាញ​នូវផលិតផលជាងមួយពាន់មុខ។

ថ្លែងបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ និងសម្ពោធបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ ២០២៣ នៅថ្ងៃទី៦ធ្នូនេះ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានលើកឡើងថា នេះជាឆ្នាំ​ទី១៣ហើយ ដែលសមាគមបានរៀបចំមហាសន្និបាត ហើយក៏ជាលើកទី១០ នៃការរៀបចំពិព័រណ៍ឧស្សាហកម្ម​សំណង់​កម្ពុជា អន្តរជាតិ ដែលមានលក្ខណៈលំដាប់អន្តរជាតិ និងធំជាងគេនៅប្រទេសកម្ពុជា ដោយឆ្នាំនេះមានក្រុម​ហ៊ុនចូលរួម​ចំនួន១៣៣ក្រុមហ៊ុន ស្មើនឹង ២៣៩ស្តង់ និងមានផលិតផលជាង ១០០០មុខ និង ៥០ប្រភេទនៃសេវាកម្ម ហើយផលិត​ផល​ទាំងនេះ មានខ្លះជាផលិតផលក្នុង ស្រុក និងមានខ្លះទៀតជាផលិតផល ដែលនាំ​ចូលមកពីបណ្តាប្រទេសជាច្រើន។

អ្នកឧកញ៉ា បានបន្តថា ពិព័រណ៍ខ្នាតអន្តរជាតិនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យក្រុមហ៊ុនដែលនាំចូលនូវសម្ភារៈ បរិក្ខារ ឧបករណ៍ និងគ្រឿងចក្រសំណង់គ្រប់ប្រភេទ ជាពិសេសអ្នកមានតម្រូវការទិញដូចជា ម្ចាស់គម្រោងសាងសង់ និងក្រុមហ៊ុនសាងសង់ងាយស្រួលធ្វើការប្រៀបធៀបគុណភាព និងបញ្ជាទិញ ដោយពុំចាំបាច់ធ្វើដំណើរ​ទៅក្រៅប្រទេស​ឡើយ។

អ្នកឧញ៉ាបានបន្តទៀតថា វិស័យសំណង់ និងអលនទ្រព្យ ដែលជាវិស័យមួយ បានជួយគាំទ្រដល់ការរីក​ចម្រើន​សេដ្ឋកិច្ចជាតិនោះ បានងើបឡើងវិញជាបណ្តើរៗហើយ ជាពិសេសតាមរយៈរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ នៃរដ្ឋសភាក៏បានជួយជ្រោមជ្រែង និងជំរុញ ព្រមទាំងរកដំណោះស្រាយចំពោះសំណង់មួយចំនួន ដែលនៅជាប់គាំង និងបានផ្អាកដំណើរការសាងសង់កន្លងមក ដោយសារវិបត្តិជំងឺកូវីដ១៩ ដែលបានធ្វើឱ្យសេដ្ឋកិច្ចសកលធ្លាក់ចុះ។

តែទោះជាយ៉ាងណាក្ដី អ្នកឧញ៉ាបានបន្ថែមថា« យើងសង្ឃឹមថា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងធ្វើឱ្យវិស័យសំណង់ និងអចលនទ្រព្យកម្ពុជាងើបឡើងជាប្រក្រតីវិញជាមិនខាន។ យើងខ្ញុំជាវិស័យឯក​ជនទាំងអស់គ្នានឹងគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ហើយនឹងពិនិត្យមើល​កាលានុវត្តភាពនៃការ វិនិយោគ និងការអភិវឌ្ឍវិស័យសំណង់និងអចលនទ្រព្យនេះ ដើម្បីធ្វើការបណ្តាក់ទុនវិនិយោគ និងអភិវឌ្ឍវិស័យឱ្យបានល្អប្រសើរឡើងវិញ និងក៏ប្ដេជ្ញាចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ​របស់រាជរដ្ឋាភិបាល​ផងដែរ»។

លោក ផារ៉ា មង្គល តំណាងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ថា ពិព័រណ៍ខ្នាតអន្តរជាតិនេះ នឹងផ្តល់ឱកាសដល់អ្នកវិនិយោគក្នុងស្រុក និងក្រៅ​ប្រទេស ដើម្បីបង្កើត និងបង្កើនភាពជាដៃគូជាមួយគ្នាក្នុងការបណ្តាក់ទុនវិនិយោគ ឬធ្វើជាដៃ​គូអភិវឌ្ឍន៍​នៅកម្ពុជា៕

អត្ថបទ ៖ សំអឿន

The post ផលិតផលជាង ១ពាន់មុខ បង្ហាញក្នុងពិព័រណ៍​ឧស្សាហកម្មសំណង់​កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៣ appeared first on Kampuchea Thmey Daily.

សំណង់ច្រើនជាន់ជាប់មាត់ស្ទឹងសង្កែដែលអាជ្ញាធរខេត្តបាត់ដំបងធ្លាប់ចុះផ្អាក បច្ចុប្បន្នកំពុងដំណើរការសាងសង់ទៅលើបន្ថែម
សំណង់​រឹង​មួយ​កន្លែង​ដែលគេដឹងថាជាកម្មសិទ្ធិរបស់លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តបាត់ដំបង ហើយក៏​ត្រូវ​បាន​ការិយាល័យ​ជំនាញ​ចុះ​ផ្អាក​ការ​សាងសង់​អស់​មួយ​រយៈ​រួចមក ឥឡូវ​កំពុង​ដំណើរការ​ឡើងវិញ​ជា​ធម្មតា ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរខាង​ព្រួយបារម្ភ​អំពី​សុខ​សុវត្ថិភាព ថែមទាំងមានចម្ងល់យ៉ាងខ្លាំងព្រោះ​ទីតាំង​សាងសង់​ជា​ដី​ស្ថិត​នៅ​ជាប់​ដងស្ទឹង​សង្កែ បើ​ទោះបីជា​សំណង់​នេះ​មាន​ច្បាប់​ត្រឹមត្រូវ​ក៏ដោយ។

គួរ​បញ្ជាក់​ថា សំណង់​រឹង​ដែល​បច្ចុប្បន្ន​មាន​កម្ពស់រហូតដល់៩ ជាន់ទៅហើយ​នោះ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​ចុះ​ផ្អាក​ការ​សាងសង់​ជា​បណ្ដោះអាសន្ន​កាលពី​អំឡុង​ខែ​មីនា ឆ្នាំ២០២៣ កន្លងទៅ​នេះ។ យ៉ាងណាមិញ ស្រាប់តែ​បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា សំណង់​មួយ​នេះ​កំពុង​ដំណើរការ​ឡើងវិញ​យ៉ាង​រលូន និង​កំពុង​បន្ត​បន្ថែម​ជាន់​ទី៨ និង​ជាន់​ទី៩ទៅ​លើ​ទៀត។

កន្លងទៅ កម្ពុជា​ថ្មី បាន​ធ្វើការ​សាកសួរ​ទៅ​មន្ត្រី​ជំនាញ​មួយ​ចំនួន​ដើម្បី​ចង់​ដឹង​ថា តើ​ការ​សាងសង់​នេះ​មាន​ច្បាប់​ដែរ​ឬទេ ព្រោះ​ជា​ដី​នៅ​ជាប់​នឹង​ដងស្ទឹង​សង្កែ ស្ថិត​ក្នុង​ភូមិ​ឡឥដ្ឋ សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។ ឆ្លើយតប​ជាមួយ កម្ពុជា​ថ្មី លោក សួន សុភា ប្រធាន​មន្ទីរ​ដែនដី​នគរូបនីយកម្មសំណង់ និងសុរិយោដី​ខេត្ត បាន​បញ្ជាក់​ថា ទាក់ទង​នឹង​ផ្លូវច្បាប់​ទៅ​លើសំណង់​នេះ ​គឺ​លោក​មិន​បាន​ដឹង​ទេ ដោយ​សុំ​ឲ្យ​កម្ពុ​ជាថ្មី​សាកសួរ​ទៅ​ភូមិបាល​ក្រុង​វិញ។ ទន្ទឹម​នោះ​ដែរលោកស្រី សុខ គីន​ណា ប្រធាន​ភូមិបាល​ក្រុង បាន​បញ្ជាក់​ថា ចំពោះ​សំណង់​ដែល​មាន​កម្ពស់​ច្រើនជាន់ គឺ​ផុតដៃ​របស់​ភូមិបាល​ហើយ ដូច្នេះ​លោកស្រី​ក៏​មិន​ច្បាស់​ដែរ​អំពី​បញ្ហា​នេះ។

ពាក់ព័ន្ធ​បញ្ហា​សំណង់​ដ៏​មានកម្ពស់ស្កឹមស្កៃ​មួយ​នេះ​ដែរ លោក ស៊ិម វត្ថា ប្រធាន​ការិយាល័យ​សំណង់ នៃ​មន្ទីរ​ដែនដី​នគរូបនីយកម្ម បាន​គូស​បញ្ជាក់​ថា ទីតាំង​នេះ​រូបលោក​ផ្ទាល់ ជាមួយ​នឹង​ក្រុម​ការងារ បាន​ចុះ​ទៅ​ផ្អាក​ការ​កសាង​ម្តង​រួច​មក​ហើយ ដើម្បី​ត្រួតពិនិត្យ​ទៅ​តាម​លក្ខណៈ​ផ្លូវច្បាប់ ព្រោះ​សំណង់​ស្ថិត​នៅ​លើ​ដី​ក្បែរដងស្ទឹង​សង្កែ ប៉ុន្តែ​ក្រោយ​ពី​បាន​ចុះ​សិក្សាសង្កេត​ឃើញ​ថា ម្ចាស់​ទីតាំង​មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់ ដោយ​ទីតាំង​ប្លង់​មាន​ចម្ងាយ​ពី​ច្រាំង​ស្ទឹង​សង្កែ​ប្រមាណ​ជាង២០ម៉ែត្រ ហើយម្ចាស់បានអះអាងថា គាត់​មាន​ច្បាប់​ពី​ក្រសួង​ផង​ដែរ ឯកា​រសាងសង់​បន្ត​នេះ ក្នុង​គម្រោង​ពី៧ជាន់ ទៅ៨ជាន់ ប៉ុន្តែ​នៅក្នុងច្បាប់អនុញ្ញាតទៅ​លើ​កម្ពស់ នៃ​ការ​សាងសង់​នេះ គឺ​លោក​គ្រាន់តែ​ឮ​ម្ចាស់​សំណង់​និយាយ​តែប៉ុណ្ណោះ ដោយ​លោក​មិន​បាន​ឃើញ​ការ​កំណត់​កម្ពស់​នៅ​ក្នុង​ច្បាប់​អនុញ្ញាត នៃ​ការ​សាងសង់​នោះ​ឡើយ។

ជាមួយ​គ្នា​នេះ​ដែរ ដោយសារ​តែ​បញ្ហា​នេះ​ហើយ​ទើប​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​បាន​និយាយ​ថា ពួកគាត់​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពេល​ឃើញ​សំណង់​នេះ​កាន់តែ​ខ្ពស់​ឡើងៗ នៅ​ដី​មាត់​ស្ទឹង ហើយពួកគាត់ក៏បានឆ្ងល់ដែរថា តើក្រសួងបានចុះពិនិត្យជាក់ស្តែងដែរឬទេ ទើបហ៊ានសម្រេច និងអនុញ្ញាតអោយសាងសង់យ៉ាងខ្ពស់ត្រដែតក្បែរមាត់ស្ទឹងបែបនេះ ហើយ​ក្រោយពី​ការ​ផ្អាក​មួយ​រយៈ ស្រាប់តែ​ឃើញ​គេ​សាងសង់​ឡើងវិញ​បែបនេះ ទើប​ពួកគាត់​សន្និដ្ឋាន​ថា ម្ចាស់​សំណង់​ក៏​មិន​ធម្មតា​ដែរ។

ជួបជាមួយ កម្ពុជាថ្មី តាមរយ:ទូរស័ព្ទ លោក ឡុង ផលគុណ ដែលជាម្ចាស់សំណង់មួយនេះបាននិយាយយ៉ាងខ្លីថា ” ទីតាំងនេះមានច្បាប់ត្រឹមត្រូវហើយ ហើយក៏សូមអរគុណដែរ ដែលកម្ពុជាថ្មី ចុះផ្សាយពីការពិត និងហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ ” ៕

អត្ថបទ ៖ សោ និយមរ័ត្ន

The post សំណង់ច្រើនជាន់ជាប់មាត់ស្ទឹងសង្កែដែលអាជ្ញាធរខេត្តបាត់ដំបងធ្លាប់ចុះផ្អាក បច្ចុប្បន្នកំពុងដំណើរការសាងសង់ទៅលើបន្ថែម appeared first on Kampuchea Thmey Daily.

ពលរដ្ឋព្រួយបារម្ភចំពោះការសាងសង់សំណង់ខ្ពស់ពេកនៅក្បែរដងស្ទឹង
សំណង់​រឹង​មួយ​កន្លែង​ដែល​ត្រូវ​បាន​ការិយាល័យ​ជំនាញ​ចុះ​ផ្អាក​ការ​សាងសង់​អស់​មួយ​រយៈ​រួចមក ឥឡូវ​កំពុង​ដំណើរការ​ឡើងវិញ​ជា​ធម្មតា ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ខាង​ព្រួយបារម្ភ​អំពី​សុខ​សុវត្ថិភាព ព្រោះ​ទីតាំង​សាងសង់​ជា​ដី​ស្ថិត​នៅ​ជាប់​ដងស្ទឹង​សង្កែ បើ​ទោះបីជា​សំណង់​នេះ​មាន​ច្បាប់​ត្រឹមត្រូវ​ក៏ដោយ។

គួរ​បញ្ជាក់​ថា សំណង់​រឹង​ដែល​បច្ចុប្បន្ន​មាន​កម្ពស់ ៦ ជាន់​នោះ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​ចុះ​ផ្អាក​ការ​សាងសង់​ជា​បណ្ដោះអាសន្ន​កាលពី​អំឡុង​ខែ​មីនា ឆ្នាំ ២០២៣ កន្លងទៅ​នេះ។ យ៉ាងណាមិញ ស្រាប់តែ​បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា សំណង់​មួយ​នេះ​កំពុង​ដំណើរការ​ឡើងវិញ​យ៉ាង​រលូន និង​កំពុង​បន្ត​បន្ថែម​ជាន់​ទី ៧ និង​ជាន់​ទី ៨ ទៅ​លើ​ទៀត។

កាលពី​ព្រឹក​ថ្ងៃ​ទី ២ ខែ​តុលា ឆ្នាំ ២០២៣ នេះ កម្ពុជា​ថ្មី បាន​ធ្វើការ​សាកសួរ​ទៅ​មន្ត្រី​ជំនាញ​មួយ​ចំនួន​ដើម្បី​ចង់​ដឹង​ថា តើ​ការ​សាងសង់​នេះ​មាន​ច្បាប់​ដែរ​ឬទេ ព្រោះ​ជា​ដី​នៅ​ជាប់​នឹង​ដងស្ទឹង​សង្កែ ស្ថិត​ក្នុង​ភូមិ​ឡឥដ្ឋ សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។

ឆ្លើយតប​ជាមួយ កម្ពុជា​ថ្មី លោក សួន សុភា ប្រធាន​មន្ទីរ​ដែនដី​នគរូបនីយកម្ម សំណង់ និង សុរិយោដី​ខេត្ត បាន​បញ្ជាក់​ថា ទាក់ទង​នឹង​ផ្លូវច្បាប់​ទៅ​លើ សំណង់​នេះ​គឺ​លោក​មិន​បាន​ដឹង​ទេ ដោយ​សុំ​ឲ្យ​កម្ពុ​ជាថ្មី​សាកសួរ​ទៅ​ភូមិបាល​ក្រុង​វិញ។

ទន្ទឹម​នោះ​ដែរ លោកស្រី សុខ គីន​ណា ប្រធាន​ភូមិបាល​ក្រុង បាន​បញ្ជាក់​ថា ចំពោះ​សំណង់​ដែល​មាន​កម្ពស់​ច្រើន​ជាន់ គឺ​ផុតដៃ​របស់​ភូមិបាល​ហើយ ដូច្នេះ​លោកស្រី​ក៏​មិន​ច្បាស់​ដែរ​អំពី​បញ្ហា​នេះ។

ពាក់ព័ន្ធ​បញ្ហា​សំណង់​ដ៏​ស្កឹមស្កៃ​មួយ​នេះ​ដែរ លោក ស៊ិម វត្ថា ប្រធាន​ការិយាល័យ​សំណង់ នៃ​មន្ទីរ​ដែនដី​នគរូបនីយកម្ម បាន​គូស​បញ្ជាក់​ថា ទីតាំង​នេះ​រូបលោក​ផ្ទាល់ ជាមួយ​នឹង​ក្រុម​ការងារ បាន​ចុះ​ទៅ​ផ្អាក​ការ​កសាង​ម្ដង​រួច​មក​ហើយ ដើម្បី​ត្រួតពិនិត្យ​ទៅ​តាម​លក្ខណៈ​ផ្លូវច្បាប់ ព្រោះ​សំណង់​ស្ថិត​នៅ​លើ​ដី​ក្បែរ​ដងស្ទឹង​សង្កែ។ ប៉ុន្តែ​ក្រោយ​ពី​បាន​ចុះ​សិក្សា សង្កេត​ឃើញ​ថា ម្ចាស់​ទីតាំង​មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់ ដោយ​ទីតាំង​ប្លង់​មាន​ចម្ងាយ​ពី​ច្រាំង​ស្ទឹង​សង្កែ​ប្រមាណ​ជាង ២០ ម៉ែត្រ។ ហើយ​ម្ចាស់​សំណង់ បាន​សាងសង់​ឲ្យ​មាន​គម្លាត​ពី​ព្រំ​ដី​ខាង​មាត់​ស្ទឹង​ប្រវែង ៦០ សង់ទីម៉ែត្រ ព្រមទាំង​មាន​ច្បាប់​ពី​ក្រសួង​ផង​ដែរ។ ឯកា​សាងសង់​បន្ត​នេះ ក្នុង​គម្រោង​ពី ៧ ជាន់ ទៅ ៨ ជាន់ ប៉ុន្តែ​ទៅ​លើ​កម្ពស់ នៃ​ការ​សាងសង់​នេះ គឺ​លោក​គ្រាន់តែ​ឮ​ម្ចាស់​សំណង់​និយាយ​តែប៉ុណ្ណោះ ដោយ​លោក​មិន​បាន​ឃើញ​ការ​កំណត់​កម្ពស់​នៅ​ក្នុង​ច្បាប់​អនុញ្ញាត នៃ​ការ​សាងសង់​នោះ​ឡើយ។

ជាមួយ​គ្នា​នេះ​ដែរ ដោយសារ​តែ​បញ្ហា​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​បាន​និយាយ​ថា ពួកគាត់​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពេល​ឃើញ​សំណង់​នេះ​កាន់តែ​ខ្ពស់​ឡើងៗ នៅ​ដី​មាត់​ស្ទឹង ដោយ​ក្រោយពី​ការ​ផ្អាក​មួយ​រយៈ ស្រាប់តែ​ឃើញ​គេ​សាងសង់​ឡើងវិញ​បែបនេះ ទើប​ពួកគាត់​សន្និដ្ឋាន​ថា ម្ចាស់​សំណង់​ក៏​មិន​ធម្មតា​ដែរ៕

អត្ថបទ ៖ សោ និយមរ័ត្ន

The post ពលរដ្ឋព្រួយបារម្ភចំពោះការសាងសង់សំណង់ខ្ពស់ពេកនៅក្បែរដងស្ទឹង appeared first on Kampuchea Thmey Daily.

សំណង់ចាស់ជំនាន់បារាំងកំពុងរបេះបេតុងប្រឈមហានិភ័យដល់អ្នកដំណើរ
សំណង់ចាស់ៗដែលសាងសង់ឡើងនៅជំនាន់បារាំងកំពុងបាត់បង់គុណភាពជាបណ្តើៗហើយ។ ជាក់ស្តែងសំណង់ផ្ទះល្វែងស្ថិតនៅផ្លូវ ៣៦៣ ខាងលិចអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកំពុងប្រឈមនឹងការរបេះបេតុង និងពុកផុយរហូតធ្លាក់បេតុងពីសំយាបផ្ទះមកលើផ្លូវ។

បើតាមប្រភពពីលោក លី ហួត សមាជិកក្រុមប្រឹក្សាសង្កាត់ច្បារអំពៅទី១ បានប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ១២ ខែកញ្ញានេះថា សំណង់ផ្ទះល្វែងស្ថិតនៅទីតាំងខាងលើនេះគឺសាងសង់ឡើងនៅក្នុងអំឡុងឆ្នាំ ១៩៣៧ (ជំនាន់បារំាង) ដែលមកដល់ពេលនេះគឺមានសភាពទ្រុឌទ្រោមប៉ែកសំយាបលើចិញ្ចើមផ្លូវ ៣៦៣ ខណៈអ្នកដំណើរឆ្លងកាត់រាល់ថ្ងៃ។

លោក លី ហួត បានបន្ថែមថា ទោះបីជាសំណង់នេះចាស់ទ្រុឌទ្រោមយ៉ាងណាក្តីក៏មានម្ចាស់ផ្ទះរស់នៅដោយក្តីព្រួយបារម្ភផងដែរ។ ហើយករណីសំណង់ចាស់ៗខាងលើនេះផ្នែកជំនាញសំណង់ក៏កំពុងសិក្សាប៉ុន្តែម្ចាស់ផ្ទះមុនត្រូវជួសជុល ឬវាយកម្ទេចក៏ត្រូវធ្វើការស្នើសុំទៅមន្ទីរជំនាញព្រោះជាសំណង់ពីជំនាន់បារាំង។

អាជ្ញាធរបានសំណូមពរដល់អ្នកដំណើរកុំបើកបរក្រោមសំយ៉ាបផ្ទះដែលស្ថិតនៅលើផ្លូវ ៣៦៣ ក្បែរភ្លើងស្តុបជាប់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដែលអាចប្រឈមនឹងគ្រោះថ្នាក់៕

អត្ថបទ៖​ នរា

The post សំណង់ចាស់ជំនាន់បារាំងកំពុងរបេះបេតុងប្រឈមហានិភ័យដល់អ្នកដំណើរ appeared first on Kampuchea Thmey Daily.

បទយកការណ៍៖ កម្ពុជា អភិវឌ្ឍវិស័យសំណង់អគាររីកចម្រើន​ពីទីក្រុងរហូតដល់ជនបទ​
កម្ពុជា បានអភិវឌ្ឍន៍វិស័យសំណង់ អគារ រីកដុះដាលពាសពេញប្រទេស មិនថានៅក្នុងទីក្រុង ទីប្រជុំជន រហូត​ដល់ជនបទ។ ជាងពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជា មានការអភិវឌ្ឍខ្លាំង លើវិស័យសំណង់អគារ ជាពិសេស​នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ កំពង់ចាម និងខេត្តសៀមរាបជាដើម។

រយៈពេល ២៣ឆ្នាំ គិតចាប់ពីឆ្នាំ២០០០ រហូតដល់ ឆ្នាំ២០២៣ កម្ពុជាមានគម្រោងអគារខ្ពស់ៗជាច្រើន នៅទូទាំង​ប្រទេស។

លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា អគារចាប់ពី ៥ជាន់ឡើងទៅ នៅកម្ពុជា មានចំនួន ២៥៨៦អគារ នៅទូទាំង​ប្រទេស ក្នុងនោះ នៅរាជធានីភ្នំពេញ មានចំនួន ១៧១១អគារ ខេត្តព្រះសីហនុ ៩៩០អគារ ប​ន្ទាយមានជ័យចំនួន ១៤២អគារ និងខេត្តផ្សេងទៀត មានចំនួន ៤៣អគារ។

វិស័យសំណង់ ការអភិវឌ្ឍអគារ លំនៅឋាន នៅតែមានសន្ទុះជាធម្មតា បើទោះបីជាជាកើតមានវិបត្តកូវីដ-១៩ យ៉ាងណាក៏ដោយ។ នេះសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាល មានភាពឈ្លាសវៃក្នុងការគ្រប់គ្រងវិបត្តិ បង្កើតឱកាស​ដើម្បីអភិវឌ្ឍ។

លោក ឡៅ ទិព្វសីហា បានលើកឡើងថា ក្រសួងរៀបចំដែនដែន នគរូបនីយកម្ម និងសំណង់ មិនត្រឹមតែជំរុញការ​អភិវឌ្ឍប៉ុណ្ណោះទេ ស្ថាបនមួយនេះ ក៏យកចិត្តទុកដាក់ខ្ពស់ទៅលើរចនាបថនៃសំណង់អគារ ដោយលើកទឹកចិត្តឱ្យមាន​ការសាងសង់សំណង់អគារបែបខ្មែរ ជំនួសការចម្លងរចនាបថពីបរទេស។ លើសពីនេះទៀត ការសាងសង់ត្រូវតែគិត​ពីគុណភាពជាចម្បង។

ទន្ទឹមនឹងនេះ មានសមិទ្ធផលដ៏ធំមួយទៀត ដែលយើងមិនអាចមើលរំលងបាននោះ គឺការកសាងពហុកីឡដ្ឋាន​ជាតិមរតកតេជោ ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានសាងសង់​នៅលើផ្ទៃដីជាង៨៥ហិកតា មានតម្លៃជិត១៦០លានដុល្លារអាមេរិក។ ពហុកីឡដ្ឋានដ៏អស្ចារ្យមួយនេះ មានរចនាសម្ព័ន្ធ​កីឡាសំខាន់ៗដូចជា មណ្ឌលកីឡាក្នុងសាល មណ្ឌលកីឡាហែលទឹក សាលហាត់កីឡាប្រយុទ្ធ អគារស្នាក់នៅ អាហារដ្ឋាន ទីលានហ្វឹកហាត់ក្រៅអគារ សាលវេជ្ជសាស្ត្រវិទ្យាសាស្ត្រកីឡា សាលកាយសម្ព័ន្ធ សាលកីឡាបាញ់កាំភ្លើង មជ្ឈមណ្ឌលកីឡាហុកគី និងសាលកីឡាប្រពៃណីផងដែរ ហើយអាចផ្ទុកមនុស្សបានជាង ៦៥ ០០០នាក់ ។

ក្រៅពីសំណង់អគារធំៗខ្ពស់ៗ នៅរាជធានីភ្នំពេញ ដែលជាតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា, នៅតាម​បណ្តាខេត្តនានា ក៏មានការអភិវឌ្ឍ កសាងហេដ្ឋារចនាសម្ព័ន្ធសំណង់អគារ ដ៏ច្រើនផងដែរ។ និយាយដល់​ខេត្ត​ទេសចរណ៍​​ជាប់មាត់សមុទ្រ ដ៏មានសក្តានុពលអភិវឌ្ឍគ្រប់វិស័យ ជាពិសេសការសាង​សង់សំណង់អគារ​លំនៅ​ឋានប្រណីតៗយ៉ាងច្រើននោះ គឺខេត្តព្រះសីហនុ។ បច្ចុប្បន្នខេត្តព្រះសីហនុ ដែលជាតំបន់ប៉ូលសេដ្ឋកិច្ចទី២​របស់កម្ពុជា មានការអភិវឌ្ឍយ៉ាងសម្បើម ទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សំណង់ អគារ ទាំងសំណង់អគាររដ្ឋ និងឯកជន។

ខេត្តព្រះសីហនុ មានប្រវត្តិល្បីល្បាញថា ជាទីក្រុងរះឡើងថ្មី និងមានសំណង់នគរូបនីយកម្មឆើតឆាយស៊ីវិល័យ​ដាច់គេនៅ​តាមតំបន់ឆ្នេរ តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៦០ មកម្ល៉េះ។

យុគសម័យសកលភាវូនីយកម្ម នាសតវត្សរ៍ទី២១នេះ ក្រុងជាប់មាត់សមុទ្រកម្ពុជា ដែលយកតាមព្រះនាម​អតីតព្រះ​មហាក្សត្រខ្មែរ (សីហនុ) ហាក់កំពុងចាប់ផ្តើមប្រកួតប្រជែងយកកេរ្តិ៍ឈ្មោះរបស់ខ្លួនជាទីក្រុងនៅជួរមាត់សមុទ្រ ដែលមានសំណង់ធំខ្ពស់ដាច់គេ។

កត្តាសុខសន្ដិភាពបាននិងកំពុងធ្វើឱ្យវិស័យសំណង់នៅខេត្តព្រះសីហនុមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ខណៈសំណង់អាគារខ្ពស់ៗចាប់ពី៥ជាន់ ទៅ៥៣ជាន់ ក្នុងខេត្តនេះ មានកើនឡើងដល់ជាង៦០០អាគារ គិតត្រឹមចុងឆ្នាំ២០២០។

ខេត្តព្រះសីហនុ បានអភិវឌ្ឍស្ទើរគ្រប់វិស័យ ដោយមានគម្រោងសាងសង់ថ្មីៗជាបន្តបន្ទាប់ ចាប់ពីតំបន់ជនបទ រហូតដល់ទីក្រុង។

ឃ្លាតចេញពីខេត្តជាប់ឆ្នេរសមុទ្រ ងាកទៅមើលហេដ្ឋារចនាសម្ព័ន្ធសំណង់ អគារ នៅឯខេត្តកំពង់ចាម ដែលមាន​ចម្ងាយជាង ១២០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញឯណោះវិញ ក៏មានការអភិវឌ្ឍ និងរីកចម្រើនគួរកត់សម្គាល់ផងដែរ។

លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន ខេត្តកំពង់ចាម បានឱ្យក្រុមការងារកម្ពុជាថ្មីដឹងថា ​កម្ពុជា ក្រោមការដឹក​នាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នបានអភិវឌ្ឍគ្រប់ទីកន្លែង ពោលគឺពីទីក្រុងរហូតដល់ជនបទ។ ជាក់ស្តែង លោកអភិបាល​ស្រុកកោះសូទិន បានលើកឡើងថា ប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់លោក មានជីវភាព និងប្រាក់ចំណូលល្អប្រសើរ ដែលជាចលករជំរុញឱ្យពួកគេមានលទ្ធភាព​ អាចសាងសង់សំណង់ លំនៅឋាន បានសមរម្យ និងមានជីវិត​រស់នៅប្រកប​ដោយភាពថ្លៃថ្នូរ។

តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ ​សំណង់ ​អគារ ​ទាប​ខ្ពស់​ជាច្រើន កាន់តែ​បន្ថែម​សម្រស់ដល់​ខេត្ត​កំពង់ចាម ឱ្យលេចធ្លោមួយកម្រិតទៀតផងដែរ​ ។

មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដែននគរូបនីយកម្ម និងសំណង់ បានលើកឡើងថា វិស័យសំណង់គឺជាផ្នែកមួយដ៏​មានសារសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ដោយបំពេញនូវគោលជាមូលដ្ឋាននៃការអភិវឌ្ឍសង្គម និងបង្កើត​ការងារជាច្រើនដល់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ វិស័យនេះ ក៏បានផ្តល់ប្រាក់ចំណូលខ្ពស់ ទាក់ទងនឹងសេវាកម្មសង្គម និងបានចូលរួមយ៉ាងសកម្មជំរុញកំណើនសេដ្ឋកិច្ចជាតិ៕

The post បទយកការណ៍៖ កម្ពុជា អភិវឌ្ឍវិស័យសំណង់អគាររីកចម្រើន​ពីទីក្រុងរហូតដល់ជនបទ​ appeared first on Kampuchea Thmey Daily.