សំណេរអង្គរ Archives - Kampuchea Thmey Daily

ឯកឧត្ដម ហ៊ុន ម៉ានី លើកទឹកចិត្តយុវជនខ្មែរ បន្តលើកស្ទួយអក្សរសាស្ត្រជាតិ និងស្វែងយល់ឲ្យកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រខ្មែរ
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ បាន​លើក​ទឹកចិត្ត​យុវជន​ខ្មែរ បន្ត​លើក​ស្ទួយ​អក្សរសាស្ត្រ​ជាតិ​ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​ស្វែងយល់​ឲ្យ​កាន់តែ​ច្បាស់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ។

ការ​លើក​ទឹកចិត្ត​នេះ ក្នុង​ឱកាស ឯកឧត្ដម ហ៊ុន ម៉ានី ថ្លែង​ក្នុង​ព្រឹត្តិការណ៍ “​សំណេរ​អង្គរ​” លើក​ទី ៣ កាលពី​ថ្ងៃ​ទី ១៨ ខែ​មករា ឆ្នាំ ២០២៦ ម្សិលមិញ។

នា​ឱកាស​នោះ ឯកឧត្ដម ហ៊ុន ម៉ានី គូស​បញ្ជាក់​ថា ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ គឺជា​ការ​រួមចំណែក​មិន​អាច​កាត់ថ្លៃ​បាន​ក្នុង​ការ​ការពារ​អក្សរសាស្ត្រ​ខ្មែរ​មិន​ឲ្យ​បាត់បង់ និង​លើកទឹកចិត្ត​ឲ្យ​យុវជន​ខ្មែរ បន្ត​ស្រឡាញ់ និង​លើកស្ទួយ​អក្សរសាស្ត្រ​ជាតិ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ផ្សព្វផ្សាយ​បន្ថែម​នូវ​តម្លៃ​រមណីយដ្ឋាន​អង្គរ និង​វប្បធម៌​ខ្មែរ តាមរយៈ​ការ​សរសេរ ជាពិសេស​ត្រូវ​ស្វែងយល់​ឲ្យ​កាន់តែ​ច្បាស់​អំពី​ប្រវត្តិសាស្ត្រ ដើម្បី​កសាង​មោទនភាព​ជាតិ។

ឯកឧត្ដម ហ៊ុន ម៉ានី ក៏បាន​ជំរុញ​ឲ្យ​កូន​ខ្មែរ​កាន់តែ​ស្រឡាញ់​អក្សរសាស្ត្រ​ខ្មែរ ព្រមទាំង​ផ្សព្វផ្សាយ​បន្ថែម​នូវ​រមណីយដ្ឋាន​អង្គរ ក៏ដូចជា​ការ​ផ្សារភ្ជាប់​ទៅ​នឹង​វប្បធម៌​ដ៏​ល្អល្អះ​របស់​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ប្រធានបទ នៃ​សំណេរ​ដែល​បាន​ដកស្រង់​ចេញពី​ចំណេះដឹង​វប្បធម៌ និង​ប្រវត្តិសាស្ត្រ ហើយ ឯកឧត្ដម បាន​កោតសរសើរ​ថា វា​ជួយ​ឲ្យ​អ្នក​ចូលរួម​បាន​យល់ដឹង​កាន់តែ​ច្បាស់​អំពី​តម្លៃ នៃ​ប្រាសាទ​បុរាណ​អត្តសញ្ញាណ​ជាតិ និង​មោទនភាព​ជាតិ​ផង​ដែរ។

ជាមួយ​នេះ លោក​បណ្ឌិត​សភាចា​រ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​ថា ការ​ពង្រឹង​ការ​អាន និង​ការ​សរសេរ​ភាសា​ខ្មែរ​តាំងពី​កម្រិត​ថ្នាក់​ដំបូង គឺជា​គ្រឹះ​ដ៏​សំខាន់​សម្រាប់​ជោគជ័យ​ក្នុង​ការ​សិក្សា។ ក្នុង​ន័យ​នេះ ក្រសួង​អប់រំ បាន​និង​កំពុង​អនុវត្ត​យ៉ាង​សកម្ម​នូវ​កញ្ចប់​សម្ភារ​អំណាន​ថ្នាក់​ដំបូង ដែល​ជា​យុទ្ធសាស្ត្រ​កំណែទម្រង់​ដ៏​មុត​ស្រួច​បំផុត​មួយ​សម្រាប់​ការ​លើក​កម្ពស់​គុណភាព​អប់រំ​បឋមសិក្សា។

លោក​បណ្ឌិត​សភា​ចា​រ្យ មាន​ប្រសាសន៍​ថា ការ​រៀបចំ​ព្រឹត្តិការណ៍​ក្នុង​ការ​ប្រកួត​សរសេរ​តាម​អាន ក្រោម​ប្រធានបទ “​សំណេរ​អង្គរ​” នា​ពេលនេះ ក៏​ឆ្លុះបញ្ចាំង​ពី​ការ​យកចិត្តទុកដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​អប់រំ ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​អ្នក​ស្រឡាញ់​ចូលចិត្ត​ការ​សរសេរ​អក្សរ​ខ្មែរ សំដៅ​លើក​កម្ពស់​សមត្ថភាព​ការ​សរសេរ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​អក្ខរាវិរុទ្ធ ក្បួនខ្នាត​វេយ្យាករណ៍ និង​ចេះ​ពី​របៀប​សរសេរ​អត្ថបទ​ឲ្យ​បាន​ច្បាស់លាស់ ដែល​ទាំងអស់​នេះ​ជា​បំណិន​ដ៏​សំខាន់​ក្នុង​ការ​សិក្សា​ភាសា​ខ្មែរ និង​អក្សរសាស្ត្រ​ខ្មែរ។ ក្នុងនាម​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក​តែងតែ​លើកទឹកចិត្ត​ឲ្យ​សិស្សានុសិស្ស និង​សាធារណជន “​អាន​ឲ្យ​បាន​ច្រើន សរសេរ​ឲ្យ​បាន​ច្រើន​” ដើម្បី​រក្សា​ភាព​ត្រឹមត្រូវ នៃ​ភាសាជាតិ។

លោក​រដ្ឋមន្ត្រី ក៏បាន​លើកទឹកចិត្ត​ដល់​គ្រប់​ក្រសួង-ស្ថាប័ន រដ្ឋបាល​គ្រប់​លំដាប់​ថ្នាក់ ជាពិសេស​គណៈ​គ្រប់គ្រង​សាលា លោកគ្រូ​អ្នកគ្រូ ឲ្យ​រៀបចំ​ការ​ប្រឡង​ប្រណាំង​អំណាន និង​សំណេរ ឬ​បង្កើត​ព្រឹត្តិការណ៍​អប់រំ​នានា ដើម្បី​ជំរុញ​ដល់​ការ​រៀន​សូត្រ​របស់​សិស្សានុសិស្ស និង​អ្នក​ចូលចិត្ត​អក្សរសាស្ត្រ​ខ្មែរ អាច​បញ្ចេញ​សមត្ថភាព​ប្រកប​ដោយ​ភាព​ក្លាហាន ទំនុក​ចិត្ត និង​ទទួល​យក​ការពិត​អំពី​សមត្ថភាព​ពិតប្រាកដ​ដែល​ខ្លួន​មាន ព្រមទាំង​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀន​សូត្រ និង​ពង្រឹង​ការ​អាន សរសេរ និង​និពន្ធ​បន្ថែម​ទៀត សម្រាប់​ត្រៀមខ្លួន​ក្នុង​ការ​ប្រឡងប្រណាំង​នានា​ក្នុង​ពេល​ខាងមុខ។

សូម​ជម្រាប​ថា ព្រឹត្តិការណ៍ “​សំណេរ​អង្គរ​” លើក​ទី ៣ មាន​ចូលរួម​ចំនួន ១ ៨៦០ អង្គ​/​នាក់ ដែល​មាន​អាយុ​តិច​ជាង​គេ ៥ ឆ្នាំ និង​ចាស់​ជាងគេ​អាយុ ៨២ ឆ្នាំ ដោយ​គណៈកម្មការ និង​អ្នក​រៀបចំ​កម្មវិធី​បាន​និមន្ត ព្រះ​បញ្ញា​មុនី​ញាណ ហាក់ សៀង​ហៃ ដើម្បី​អាន​អត្ថបទ​សំណេរ៕

អត្ថបទ ៖ គឿនវេត

The post ឯកឧត្ដម ហ៊ុន ម៉ានី លើកទឹកចិត្តយុវជនខ្មែរ បន្តលើកស្ទួយអក្សរសាស្ត្រជាតិ និងស្វែងយល់ឲ្យកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រខ្មែរ appeared first on Kampuchea Thmey Daily.

បណ្ឌិត ហង់ជួន ណារ៉ុន៖ ការប្រកួតសំណេរអង្គរ បង្ហាញពីមនសិការជាតិក្នុងការរួមគ្នាថែរក្សាអត្តសញ្ញាណអក្សរសាស្ត្រ
ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការប្រកួតសំណេរអង្គរ គឺជាការបង្ហាញពីមនសិការជាតិក្នុងការរួមគ្នាថែរក្សាអត្តសញ្ញាណអក្សរសាស្ត្រ ដែលជាភារកិច្ចចម្បងរបស់ប្រជាជនខ្មែរគ្រប់រូប ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ពីឫសគល់ដ៏រឹងមាំរបស់ខ្លួន។ លោកបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាសហធិបតី ក្នុងកម្មវិធីប្រកួតសរសេរតាមអាន “សំណេរអង្គរ” លើកទី៣ នៅស្ពានហាល ខាងលិចប្រាសាទអង្គរវត្ត ខេត្តសៀមរាប នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៦។

ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះស្មារតីសាមគ្គីភាពរបស់ក្រុមការងារ ក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើងប្រកបដោយការទទួលខុសត្រូវ និងជាពិសេស ការចូលរួមដោយចេញពីបេះដូងរបស់បងប្អូនប្រជាពលរដ្ឋខ្មែរក្នុងព្រឹត្តិការណ៍សំណេរអង្គរនេះ ដែលជានិមិត្តរូបដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ ទីតាំងស្ពានហាលនៃប្រាសាទអង្គរវត្តនេះ មិនមែនគ្រាន់តែជាសំណង់បេតិកភណ្ឌពិភពលោកនោះទេ ថែមទាំងជាមជ្ឈមណ្ឌលវប្បធម៌ដ៏ធំធែង និងជាបណ្ណាល័យសិលាចារឹកដ៏រស់រវើក ដែលឆ្លុះបញ្ចាំងពីមោទនភាព និងការវិវត្តដ៏រុងរឿងនៃអក្សរសាស្ត្រខ្មែរតាំងពីបុរាណកាលមកដល់ពេលបច្ចុប្បន្ននេះ។

លោកបញ្ជាក់ថា ការពង្រឹងការអាន ការសរសេរភាសាខ្មែរតាំងពីកម្រិតថ្នាក់ដំបូង គឺជាមូលដ្ឋានគ្រឹះក្នុងការចាប់យកមុខវិជ្ជាដទៃទៀតមកសិក្សា និងធានាភាពជោគជ័យក្នុងការសិក្សានៅកម្រិតថ្នាក់បន្តបន្ទាប់ទៀត។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង ដែលជាយុទ្ធសាស្ត្រកំណែទម្រង់ដ៏មុតស្រួចបំផុតមួយសម្រាប់ការលើកកម្ពស់គុណភាពអប់រំបឋមសិក្សា។ ការរៀបចំព្រឹត្តិការណ៍ក្នុងការប្រកួតសរសេរតាមអាន ក្រោមប្រធានបទ «សំណេរអង្គរ» នាពេលនេះ ក៏ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសអ្នកស្រលាញ់ចូលចិត្តការសរសេរអក្សរខ្មែរ សំដៅលើកកម្ពស់សមត្ថភាពការសរសេរឱ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ ក្បួនខ្នាតវេយ្យាករណ៍ និងចេះពីរបៀបសរសេរអត្ថបទឱ្យបានច្បាស់លាស់ ដែលទាំងអស់នេះជាបំណិនដ៏សំខាន់ក្នុងការសិក្សាភាសាខ្មែរ និងអក្សរសាស្ត្រខ្មែរ។

លោករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានយកឱកាសនេះ លើកទឹកចិត្តដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ឱ្យរៀបចំការប្រឡងប្រណាំងអំណាន និងសំណេរ ឬបង្កើតព្រឹត្តិការណ៍អប់រំនានា ដើម្បីជំរុញដល់ការរៀនសូត្ររបស់សិស្សានុសិស្ស និងអ្នកចូលចិត្តអក្សរសាស្រ្តខ្មែរ អាចបញ្ចេញ​សមត្ថភាពប្រកបដោយភាពក្លាហាន ទំនុកចិត្ត និងទទួលយកការពិតអំពីសមត្ថភាពពិតប្រាកដដែលខ្លួនមាន ព្រមទាំងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងពង្រឹងការអាន សរសេរ និងនិពន្ធបន្ថែមទៀត សម្រាប់ត្រៀមខ្លួនក្នុងការប្រឡង​ប្រណាំងនានាក្នុងពេលខាងមុខ។

តាងនាមឱ្យក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន ថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកដែលធ្វើឱ្យកម្មវិធីប្រព្រឹត្តទៅបានយ៉ាងរលូន និងសូមកោតសរសើរចំពោះការលះបង់ និងភាពក្លាហានរបស់បេក្ខជនបរទេសក៏ដូចជាមាតាបិតាបេក្ខជនដែលមានអាយុក្រោម១៨ឆ្នាំដែលបានលើកទឹកចិត្តនិងជូនកូនៗ​មកចូលរួមការប្រកួតនាពេលនេះ និងសូមបួងសួងឱ្យសេចក្ដីស្រឡាញ់អក្សរសាស្ត្រខ្មែរយើងរឹងមាំ ប្រៀបដូចប្រាង្គប្រាសាទដែ​លកំពុងឈរយ៉ាងស្កឹមស្កៃនេះ។

គួរបញ្ជាក់ដែរថា ការប្រកួតសរសេរតាមអាន «សំណេរអង្គរ» លើកទី៣នេះ មានបេក្ខជន និងបេក្ខសមណសរុបចំនួន ១៨៦០អង្គ/នាក់។ សម្រាប់ការប្រកួតនៅឆ្នាំនេះមានវត្តមានព្រះសង្ឃចំនួន ២៣១អង្គ។ ចំណែកបេក្ខជន ចាស់ជាងគេអាយុ ៨២ឆ្នាំ និងក្មេងជាងគេ៥ឆ្នាំ៕

The post បណ្ឌិត ហង់ជួន ណារ៉ុន៖ ការប្រកួតសំណេរអង្គរ បង្ហាញពីមនសិការជាតិក្នុងការរួមគ្នាថែរក្សាអត្តសញ្ញាណអក្សរសាស្ត្រ appeared first on Kampuchea Thmey Daily.

អាជ្ញាធរជាតិអប្សរា បិទចរាចរណ៍ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ២ថ្ងៃ ដើម្បីប្រឡង«សំណេរអង្គរ» លើកទី៣
អាជ្ញាធរជាតិអប្សរា បិទការធ្វើចរាចរណ៍ជាបណ្តោះអាសន្ននៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ចំនួន ២ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។

បើតាមអាជ្ញាធរជាតិអប្ស ការបិទចរាចរណ៍ជាបណ្តោះអាសន្ននេះ ដើម្បីអនុញ្ញាតឱ្យក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធរៀបចំការប្រឡងប្រជែងសរសេរតាមអាន «សំណេរអង្គរ» លើកទី៣ ក្នុងគោលបំណងចូលរួមចំណែកផ្សព្វផ្សាយ និងលើកកម្ពស់អក្សរសាស្ត្រខ្មែរ។

អាជ្ញាធរជាតិអប្សរា បានឱ្យដឹងទៀតថា ក្នុងអំឡុងពេលនៃការបិទចរាចរណ៍ ខាងលើនេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ អាចប្រើប្រាស់ស្ពានបណ្តែតទឹក ជាបណ្ដោះអាសន្ន សម្រាប់ការចេញ-ចូលទស្សនាប្រាសាទអង្គរវត្ត៕

The post អាជ្ញាធរជាតិអប្សរា បិទចរាចរណ៍ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ២ថ្ងៃ ដើម្បីប្រឡង«សំណេរអង្គរ» លើកទី៣ appeared first on Kampuchea Thmey Daily.

បេក្ខជនជិត ២ ពាន់នាក់ នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍សំណេរអង្គរលើកទី៣
គណៈកម្មាការរៀបចំព្រឹត្តិការណ៍សំណេរអង្គរ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ បានរៀបចំធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍សំណេរអង្គរលើកទី៣ នៅមុខប្រា​សាទ​អង្គរវត្ត ដោយមានការអញ្ជើញចូលរួមពីលោក លឹម ប៊ុនហុក សហស្ថាបនិក និងជាអ្នករៀបចំព្រឹត្តិការណ៍សំណេរអង្គរ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍​ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា។

លោក លឹម ប៊ុនហុក សហស្ថាបនិក និងជាអ្នករៀបចំព្រឹត្តិការណ៍សំណេរអង្គរថ្លែងថា ព្រឹត្តិការណ៍សំណេរអង្គរលើកទី៣ នឹងប្រព្រឹត្តិទៅតាមផែនការគ្រោងទុក នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០២៦ ខាងមុខ ដែលមានបេក្ខជន បេក្ខនារី និងបេក្ខសាមណេរ ចំនួន១៨៦០អង្គ/នាក់ មកពី២៥ រាជធានីខេត្តទូទាំងប្រទេស ចូលរួមប្រកួតប្រជែងសរសេរសំណេរ នៅលើស្ពានហាលខាងមុខប្រាសាទអង្គរវត្ត។

ក្នុងចំណោមបេក្ខជន បេក្ខនារី និងបេក្ខសាមណ ទាំង១៨៦០អង្គ/នាក់ ដែលបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍សំណេរអង្គរលើកទី៣ ហាក់មានលក្ខណៈវិសេសវិសាល ដោយឆ្នាំនេះ មានកុមារអាយុចាប់ពី៥ឆ្នាំ និងមនុស្សធំមានវ័យរហូតដល់៨២ឆ្នាំ រួមទាំងមានជនបរទេសផង បានចូលរួមប្រកួតសរសេរសំណេរជាសាធារណៈនេះ។

លោក លឹម ប៊ុនហុក ថ្លែងបន្តថា សំណេរអង្គរ បានបើកទូលាយជាសាធារណៈ មិនប្រកាន់អាយុ ពណ៌សម្បុរ ឬមជ្ឈដ្ឋាន​សង្គមណាមួយឡើយ ព្រោះគោលដៅសំខាន់បំផុតនៃការរៀបចំព្រឹត្តិការណ៍នេះ គឺចលនាមហាជនគ្រប់ស្រទាប់វណ្ណៈ គ្រប់អាយុឱ្យចូលរួម ដើម្បីបណ្តុះគំនិត ឱ្យចេះស្រឡាញ់ អភិរក្ស លើកស្ទួយអក្សរសាស្ត្រខ្មែរ។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា សំណេរអង្គរ ជាកម្មវិធីមួយមានអត្ថប្រយោជន៍ និងជាការចូលរួមលើកស្ទួយអក្សរសាស្ត្រខ្មែរ ហេតុដូច្នេះការជ្រើសរើសទីតាំងស្ពានហាលខាងមុខប្រាសាទអង្គរ ពិតជាសាកសម ព្រោះអង្គរជានិមត្តរូបរបស់ជាតិ។

លោកថា សំណេរអង្គរ ក៏ជាការដាស់តឿន ជំរុញលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋខ្មែរឱ្យចូលរួមអភិរក្សអក្សរសាស្ត្រខ្មែរ និងក៏ជាព្រឹត្តិការណ៍មួយ អាចទាក់ទាញទេសចរជាតិនិងអន្តរជាតិ ឱ្យមកទស្សនារមណីយដ្ឋានអង្គរឬចូលរួមផងដែរ។

សូមជម្រាបថា សំណេរអង្គរលើកទី៣ នឹងរៀបចំនៅព្រឹកម៉ោង៧ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ខាងមុខ នៅលើស្ពាន​ហាលខាងលិចប្រាសាទអង្គរវត្ត។ នេះជា ឆ្នាំទី៣ហើយ នៃព្រឹត្តិការណ៍សំណេរអង្គរ ដែលបានទាក់ទាញ មហាជន ព្រះសង្ឈ រួមទាំងជនបរទេសផង មកចូលរួមយ៉ាងច្រើនកុះករ៕

The post បេក្ខជនជិត ២ ពាន់នាក់ នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍សំណេរអង្គរលើកទី៣ appeared first on Kampuchea Thmey Daily.

អ្នករៀបចំ អំពាវនាវសាធារណជនកុំរិះគន់កុមារអាយុ ៥ឆ្នាំចូលរួមប្រកួតសំណេរអង្គរ
លោក លីម ប៊ុនហុក សហស្ថាបនិក និងជាអ្នករៀបចំកម្មវិធីសំណេរអង្គរ អំពាវនាវដល់សាធារណជនកុំរិះគន់កុមារអាយុ ៥ ឆ្នាំដែលសម្រេចចិត្តចុះឈ្មោះចូលប្រកួតសំណេរអង្គរ លើកទី ៣ ដោយបញ្ជាក់មូលហេតុថា ការចូលរួមរបស់កុមារកើតចេញពីបេះដូង និងជាការបណ្តុះស្មារតីស្រឡាញ់អក្សរសាស្រ្តជាតិ។ ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី សំណេរអង្គរលើកទី ៣ នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ ដើម្បីជម្រាបជូនបេក្ខជនពីបច្ចេកទេសនៃការសរសេរតាមអាន (ការអាន​ របៀបសរសេរវចនានុក្រម ផ្លូវការ)។

លោក លីម ប៊ុនហុក

លោក លីម ប៊ុនហុក មានប្រសាសន៍ថា សំណេរអង្គរលើកទី៣ មានបេក្ខជន បេក្ខនារី ព្រះសង្ឃ ចុះឈ្មោះចូលរួមសរុបចំនួន ១ ៨៦០ អង្គ/នាក់ ដែលចំនួននេះមានការកើនឡើង។ ក្នុងចំណោមនោះបេក្ខជនទាំងអស់មានគ្រប់វ័យ អាយុចាប់ពី ៥ឆ្នាំ រហូតដល់ អាយុ ៨២ ឆ្នាំ ក្នុងនោះមានជនបរទេសចូលរួមប្រកួតសំណេរចំនួន ២នាក់។ ដើម្បីបង្កាទុកការរិះគន់ជាយថាហេតុណាមួយ លោកសូមអំពាវនាវដល់សាធារណជនកុំរិះគន់កុមារដែលមានអាយុ ៥ ឆ្នាំ ចុះឈ្មោះចូលរួមប្រកួត។ លោកបញ្ជាក់មូលហេតុយ៉ាងដូច្នេះថា៖« អ្នកខ្លះថាអាយុ ៥ឆ្នាំគាត់មិនទាន់ចេះសរសេរផង គាត់ទៅមានប្រយោជន៍អី! អ៊ីចឹង ដូចកម្មវិធីកន្លងមក យើងចង់បង្កើតចលនាឱ្យចូលរួម។ ឪពុកម្តាយ បងប្អូននឹងជូនគាត់ទៅចូលរួម នេះជាចលនាចូលរួមដោយបេះដូង ជាការស្រឡាញ់របស់គាត់ ហើយយើងសូមអរគុណគាត់ដែលចូលរួម»។

លោកអំពាវនាវថា ៖«ខ្ញុំដែលជាអ្នករៀបចំនេះ សូមអំពាវនាវកុំឱ្យមានការរិះគន់ថា យកកុមារ៥ឆ្នាំ ចូលរួមប្រកួតមិនឈ្នះគេទេ។ នេះគឺបេះដូង បណ្តុះគាត់ឱ្យស្រឡាញ់ភាសាជាតិតាំងពីក្មេង។ ហេតុអីបានភាសាសំខាន់ គឺសំខាន់ជាងអ្វីដែលយើងគិត។ អ្វីដែលកាន់តែពិសេសឆ្នាំនេះ មានបេក្ខជនចូលរួមប្រកួតសំណេរ មកពីគ្រប់រាជធានី-ខេត្ត ក្រុង ក្នុងនោះបេក្ខជនខេត្តសៀមរាបមានច្រើនជាងគេ»។

សូមជម្រាបថា សំណេរអង្គរលើកទី៣ នេះ ក្រុមការងារបានសម្រេចរួមគ្នានិមន្តព្រះសង្ឃ ហាក់ សៀងហៃ ចូលរួមអានអត្ថបទសំណេរ។ លោក លីម ប៊ុនហុក បញ្ជាក់មូលហេតុថា ដោយសារព្រះតេជគុណ ជាបញ្ញវន្តមួយរូបលេខធ្លោ ធ្លាប់ចូលរួមប្រកួតច្រើន និងល្បីល្បាញផ្នែកអក្សរសាស្រ្ត។ លើសពីនេះ ព្រះសង្ឃបានដើរតួនាទីសំខាន់ក្នុងការអភិរក្សអក្សរសាស្រ្តខ្មែរតាំងពីបុរាណមក។

សំណេរអង្គរលើកទី៣ នឹងរៀបចំឡើងនៅថ្ងៃទី១៨ មករា ឆ្នាំ២០២៦ នៅមុខស្ពានហាល ប្រាសាទអង្គរវត្ត ដោយមានបេក្ខជនចុះឈ្មោះចូលរួមចំនួន ១ ៨៦០ អង្គ/នាក់  ខណៈលោកអំពាវនាវដល់អ្នកចុះឈ្មោះរួចហើយ សូមចូលរួមប្រឡងឱ្យបានទៀងទាត់ ចៀសវាងអវត្តមាន៕

The post អ្នករៀបចំ អំពាវនាវសាធារណជនកុំរិះគន់កុមារអាយុ ៥ឆ្នាំចូលរួមប្រកួតសំណេរអង្គរ appeared first on Kampuchea Thmey Daily.

អ្នកជំនាញ ផ្តាំទៅបេក្ខជនត្រៀមចុះឈ្មោះប្រកួតសំណេរអង្គរ ត្រូវអាន និងហ្វឹកហាត់សរសេរពាក្យខ្មែរឱ្យបានច្រើន
លោក យូ សុភា សាស្ត្រាចារ្យនៅដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកនិពន្ធមួយរូប បានប្រាប់ កម្ពុជាថ្មី ថា សម្រាប់បេក្ខជនដែលត្រៀមខ្លួនចុះឈ្មោះប្រកួតប្រជែង សំណេរអង្គរ ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ អានឱ្យបានច្រើនទាក់ទងនឹងអត្ថបទដែលប្រើប្រាស់ភាសាខ្មែរបានត្រឹមត្រូវ និងគោរពតាមវេចនានុក្រមខ្មែរ ហ្វឹកហាត់ការសរសេរ ចងចាំ និងទន្ទេញពាក្យពិបាកៗទុក។

ការលើកឡើងរបស់លោក យូ សុភា ស្របពេលដែល សំណេរអង្គរ បានប្រកាសពីការជ្រើសរើសបេក្ខជនប្រកួតប្រជែង “សំណេរអង្គរ” លើកទី៣ ចំនួន ១៥០០នាក់ សម្រាប់ការប្រកួតថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០២៦ ខាងមុខ នៅស្ពានហាលខាងលិចប្រាសាទព្រះវិហារ ដើម្បីលើកតម្កើងអក្សរសាស្ត្រជាតិ។

លោក យូ សុភា បានលើកឡើងថា​ “សំណេរអង្គរ” បានចូលរួមចំណែកលើកស្ទួយវិស័យអក្សរសាស្ត្រនិងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនខ្មែរដើម្បីចូលរួមប្រកួតប្រជែង។ បន្ថែមពីនេះ​លោកថា ក៏ជាការទទួលបានការចាប់អារម្មណ៍ពីជនជាតិបរទេស ដែលធ្វើឱ្យបរទេសស្គាល់កាន់តែច្បាស់ពីកម្ពុជា និងចូលរួមដល់កំណើនសេដ្ឋកិច្ចដូចគ្នា។

អ្នកជំនាញ យូ សុភា និយាយថា៖​ “ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ឬក៏ជាសិស្សនិស្សិត ត្រូវតែចូលរួមចំណែកនៅក្នុងប្រកួតប្រជែង ក្នុងកម្មវិធីនេះឱ្យបានច្រើន ដើម្បីចូលរួមចំណែកទី១ វាស់ស្ទង់អំពីសមត្ថភាពចំណេះដឹងរបស់យើងផង ហើយដើម្បីលើកស្ទួយវិស័យអក្សរសាស្ត្រជាតិរបស់យើង”។ លោកបញ្ជាក់ថា នេះ គឺជាឱកាសដើម្បីឱ្យយុវជនដឹងពីសមត្ថភាពរបស់ខ្លួន និងចូលរួមក្នុងការប្រកួតប្រជែង។

លោក យូ សុភា ក៏បានសំណូមពរថា ប្រសិនជាដំណើរការប្រកួតប្រជែងមិនប្រែប្រួល អាចឱ្យបរទេសប្រកួតដូចឆ្នាំមុនៗ គួរមានជាការរៀបចំអំណោយបន្តិចបន្តួចចំពោះជនបរទេសរូបណាដែលសរសេរបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធខ្មែរច្រើន មិនចាំបាច់សរសេរត្រូវទាំងអស់ក៏បាន ដើម្បីជាការលើកទឹកចិត្តមួយដល់ពួកគេ ជាកម្លាំងចិត្តឱ្យពួកគេចូលរួមនៅឆ្នាំបន្ទាប់ៗទៀត ហើយក៏ជាចំណុចមួយចូលរួមផ្សព្វផ្សាយវប្បធម៌ អក្សរសាស្ត្រជាតិទៅកាន់ឆាកអន្តរជាតិដែរ។

គួររម្លឹកថា សំណេរអង្គរ លើកទី២ រៀបចំកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដោយមានបេក្ខជនចូលរួមប្រកួតប្រជែងចំនួន ១២២០អង្គ/នាក់។ ការប្រកួតធ្វើឡើងរយៈពេល១ម៉ោង អំពី “សៀមរាប-អង្គរ គឺជារតនសម្បត្តិសេដ្ឋកិច្ចវប្បធម៌” ជាមួយគ្នានេះ សំណេរសរសេរតាមអាន លើកទី២ ត្រូវបានអានជូនបេក្ខជនប្រកួតប្រជែងដោយបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ។ ដោយឡែក ចំពោះអ្នកអានអត្ថបទ សំណេរអង្គរ លើកទី៣ ខាងមុខ នៅមិនទាន់បានជ្រើសរើសនៅឡើយទេ៕

The post អ្នកជំនាញ ផ្តាំទៅបេក្ខជនត្រៀមចុះឈ្មោះប្រកួតសំណេរអង្គរ ត្រូវអាន និងហ្វឹកហាត់សរសេរពាក្យខ្មែរឱ្យបានច្រើន appeared first on Kampuchea Thmey Daily.

បណ្ឌិត ឈត ប៊ុនថង៖ សំណេរអង្គរ ក្រៅពីលើកស្ទួយអក្សរជាតិក៏ជួយឱ្យកូនខ្មែរយល់ដឹងបន្ថែមពីប្រវត្តិសាស្ត្រ និងវប្បធម៌
បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សំណេរអង្គរ ក្រៅពីជួយលើកកម្ពស់អក្សរសាស្ត្រជាតិខ្មែរ ក៏ជួយឱ្យកូនខ្មែរ និងអ្នកដែលទៅប្រកួតប្រជែង យល់ដឹងបន្ថែមពីប្រវត្តិសាស្ត្រ វប្បធម៌ និងប្រាសាទដ៏ផូរផង់របស់កម្ពុជា។

កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ សំណេរអង្គរ បានប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការ ពីព្រឹត្តិការណ៍ប្រកួតសរសេរតាមអានជាសាធារណៈ “សំណេរអង្គរ” លើកទី៣ ដើម្បីលើកតម្លៃអក្សរសាស្ត្រជាតិ។ ព្រឹត្តិការណ៍នេះ ជ្រើសរើសបេក្ខជនចូលរួមចំនួន ១៥០០នាក់។ ការប្រកួតសំណេរ នឹងធ្វើនៅថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០២៦ខាងមុខ វេលាម៉ោង ៧៖០០នាទីព្រឹក នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្តផ្ទាល់តែម្តង។

ចំពោះការដាក់ពាក្យប្រកួតសំណេរអង្គរ បណ្ឌិត ឈត ប៊ុនថង ប្រាប់កម្ពុជាថ្មី ថា កូនខ្មែរគួរដាក់ពាក្យប្រឡងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីបង្កើតឱ្យបានជាព្រឹត្តិការណ៍ធំមួយ ពញ្ញាក់អារម្មណ៍ទាំងកូនខ្មែរនៅក្នុងស្រុក និងនៅបរទេស។ ការប្រកួតសំណេរនេះ លោកបណ្ឌិត មានប្រសាសន៍ថា៖ “ទីមួយ ទាក់ទងនឹងការលើកកម្ពស់អក្សរសាស្ត្រខ្មែរ អក្សរសាស្ត្រជាតិ។ ទីពីរ ទាក់ទងនឹងការលើកកម្ពស់វប្បធម៌ អរិយធម៌ខ្មែរ ហើយទីបី ក៏ជាការរម្លឹកឡើងវិញនូវប្រាសាទអង្គរ ប្រាសាទបុរាណខ្មែរផ្សេងៗដែលបានដាក់បញ្ចូលទៅជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក”។

សម្រាប់បេក្ខជនដែលមានបំណងចង់ដាក់ពាក្យប្រកួតប្រជែងក្នុងសំណេរសរសេរតាមអាននេះ លោកបណ្ឌិត បានណែនាំឱ្យបេក្ខជនត្រូវចេះពីឃ្លា និងអក្ខរាវិរុទ្ធខ្មែរឱ្យច្បាស់ និងត្រូវតែចេះពីរឿងរ៉ាវទាក់ទងនឹងប្រពៃណីទំនៀមទម្លាប់ ជំនឿសាសនា ជាពិសេស គឺរឿងរ៉ាវពាក់ព័ន្ធជាមួយប្រាសាទបុរាណតែម្តង។

លោកបណ្ឌិត ​ឈត ប៊ុនថង ក៏បានស្នើឱ្យមានការរៀបចំព្រឹត្តិការណ៍នេះជារៀងរហូត ដើម្បីបន្តលើកទឹកចិត្ត និងជំរុញឱ្យមានការប្រើប្រាស់អក្សរសាស្ត្រជាតិបានកាន់តែច្រើន។ បន្ថែមពីនេះ លោកថា ការរៀបចំប្រកួតប្រជែងត្រូវមានយុត្តិធម៌ និងតម្លាភាព ហើយសាធារណជន ត្រូវចុះឈ្មោះប្រកួតឱ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្ពុជា។ តាមរយៈការទាក់ទាញភ្ញៀវទេសចរនេះ ក៏រួមចំណែកជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិដូចគ្នា។

សូមជម្រាបថា បេក្ខជនដែលមានបំណងចុះឈ្មោះប្រកួតប្រជែង អាចចុះឈ្មោះតាមរយៈលេខតេឡេក្រាម ០៩២ ៣៣៧ ៦២៦។ ការចុះឈ្មោះចុងក្រោយ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ការប្រកួតនេះ តម្រូវឱ្យបង់ភាគទានអាវមួយ ២ម៉ឺនរៀល៕

The post បណ្ឌិត ឈត ប៊ុនថង៖ សំណេរអង្គរ ក្រៅពីលើកស្ទួយអក្សរជាតិក៏ជួយឱ្យកូនខ្មែរយល់ដឹងបន្ថែមពីប្រវត្តិសាស្ត្រ និងវប្បធម៌ appeared first on Kampuchea Thmey Daily.

អ្នករៀបចំ ដាក់គោលដៅកៀរគរជនបរទេសឱ្យបានច្រើនចូលរួមសំណេរអង្គរលើកទី ៣
កម្មវិធីប្រកួត “សំណេរអង្គរ” លើកទី៣ នឹងរៀបចំឡើងនៅថ្ងៃទី១៨ មករា ឆ្នាំ២០២៦ ដោយមានគម្រោងជ្រើសរើសអ្នកចូលរួម ១ ៥០០នាក់។ សម្រាប់ទីតាំងសំណេរលើកទី៣ នឹងរៀបចំនៅស្ពានហាល ប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប។

លោក លីម ប៊ុនហុក

នាសន្និសីទសំណេរអង្គរលើកទី ៣ នាថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥នេះ ប្រធានក្រុមការងារ «សំណេរអង្គរ» លោក លីម ប៊ុនហុក បង្ហើបឱ្យដឹងថា ការប្រកួតឆ្នាំមនេះ នឹងរៀបចំឱ្យកាន់តែមានលក្ខណៈពិសេស ដោយនឹងកៀរគរជនបរទេសឱ្យចូលរួមកាន់តែច្រើន ដើម្បីរួមចំណែកលើកកម្ពស់អក្សរខ្មែរនៅកាន់អន្តរជាតិ។ លោកថា«លក្ខណៈពិសេសលើកទី ៣​នេះ​ ក្រុមការងារឯកភាពគ្នា កៀរគរជនបរទេសឱ្យបានច្រើន ឆ្នាំមុនមានជនបរទេសចូលរួមដែរ ប៉ុន្តែឆ្នាំនេះធ្វើម៉េចដាក់គោល​ដៅឱ្យជនបរទេសដែលចេះភាសាខ្មែរអាចចូលរួមចន្លោះពី ១៥ ទៅ​ ២០នាក់»។

លោកបានពន្យល់ពីមូលហេតុដែលចង់ឱ្យបរទេសចូលរួម គឺចង់ពង្រីកវិសាលភាព និងកេរ្តិ៍ឈ្មោះភាសាខ្មែរទៅប្រទេសក្រៅ។ លោកបញ្ជាក់ថា៖« យើងអាចផ្សព្វផ្សាយ និងលើកតម្លៃភាសាខ្មែរតាមរយៈជនបរទេសដែលស្រឡាញ់ និងចេះភាសាខ្មែរនេះ»។

ជនបរទេសចុះឈ្មោះចូលរួមប្រកួតសំណេរអង្គរកន្លងទៅ

បើតាមប្រធានក្រុមការងារដដែល ការចូលប្រកួតសរសេរតាមអានសាធារណៈជាភាសាខ្មែរនេះ មិនមានលក្ខខណ្ឌច្រើនសម្រាប់ជនបរទេសនោះទេ។ លោកបន្តថា៖«មិនតម្រូវឱ្យមានលក្ខខណ្ឌច្រើននោះ បើសិនជាជនបរទេសដែលគិតថាខ្លួនឯងគិតថាសរសេរភាសាខ្មែរបានចូលរួមបាន យើងមិនគិតថាគាត់សញ្ជាតិអី ឬកំណត់អាយុទេ។ យើងគ្រាន់តែចង់ផ្តល់ឱកាសឱ្យពួកគាត់ចូលរួម ហើយបង្ហាញជូនសាធារណជន និងមហាជនប្រទេសយើងថា ឃើញទេភាសាយើងសូម្បីតែជនបរទេសក៏គាត់ចាប់អារម្មណ៍»។

លើសពីនេះ ដើម្បីធានាដល់សុក្រឹត្យភាព លោកថាក្រុមការងារនឹងរៀបចំលក្ខខណ្ឌពិសេសសម្រាប់ជនបរទេសចូលប្រកួត ពោលនឹងធ្វើកំណែសម្រាប់តែជនបរទេស។ លោកថា៖«យើងអាចកែកំណែក្នុងចំណោមបរទេស និងយកលេខ ១ លេខ២ កុំឱ្យកែជាមួយជនជាតិខ្មែរយើងអាចថាអយុត្តិធម៌។ ប៉ុន្តែនិយាយនេះ មិនមែនយើងមើលងាយសមត្ថភាពគាត់ទេ ប៉ុន្តែយើងចង់ធ្វើម៉េចឱ្យលក្ខខណ្ឌប្រកួតមានភាពសុក្រឹត្យសម្រាប់ពួកគាត់។

គួរជម្រាបថា កម្មវិធីប្រកួតសរសេរ “សំណេរអង្គរ” លើកទី២ រៀបចំនៅស្ពានហាល ប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប ដោយមានបេក្ខជនចូលរួមចំនួន ១,២២០ អង្គ/នាក់ ដែលក្នុងនោះរួមមានព្រះសង្ឃ, បេក្ខជនទាំងចាស់ ក្មេង ដោយបេក្ខជនចាស់ជាងគេមានអាយុ៨១ឆ្នាំ ហើយបេក្ខជនក្មេងជាងគេអាយុ៦ឆ្នាំ ដែលមកពីរាជធានី ខេត្តនានា៕

The post អ្នករៀបចំ ដាក់គោលដៅកៀរគរជនបរទេសឱ្យបានច្រើនចូលរួមសំណេរអង្គរលើកទី ៣ appeared first on Kampuchea Thmey Daily.