ស៊ីក្លូ​ Archives - Kampuchea Thmey Daily

លោកជំទាវ ពេជ ចន្ទមុន្នី​ អរគុណអ្នកធាក់ស៊ីក្លូចំពោះស្មារតីខ្មែរស្រឡាញ់ខ្មែរ ចំណាយថវិកា សម្ភារឧបត្ថម្ភយោធិនជួរមុខ ជនភៀសសឹក
អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនអ្នកធាក់ស៊ីក្លូនៅកម្ពុជា ដែលបានចំណាយជាថវិកាក្តី សម្ភារក្តី ឧបត្ថម្ភជូនដល់វីរយុទ្ធជនជួរមុខ រួមទាំងជនភៀសសឹក ដែលនេះជាការបង្ហាញយ៉ាងច្បាស់នូវស្មារតីខ្មែរស្រឡាញ់ខ្មែរ។  លោកជំទាវបណ្ឌិត ថ្លែងដូច្នេះ ក្នុងជំនួបសំណេះសំណាលជាមួយសមាជិក នៃសមាគមមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) និងផ្ដល់អំណោយមានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន នាព្រឹកថ្ងៃទី១២ ខែមេសា ក្នុងឱកាសអបអរឆ្នាំថ្មី ក៏ដូចជារលឹកដឹងគុណដល់អ្នកធាក់ស៊ីក្លូ ដែលបានចូលរួមថែរក្សានូវស៊ីក្លូកម្ពុជា។

លោកជំទាវបណ្ឌិតបន្តថា ក្នុងឱកាសជួបសំណេះសំណាលនេះ គឺមានគោលបំណង៣ធំៗ ក្នុងនោះគឺ ទី១. ការជួបសំណេះសំណាលសួរសុខទុក្ខ និងការផ្ដល់អំណោយជូនសមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជា, ទី២. ការនាំក្រុមយុវតីជាសមាគមកាយឫទ្ធិនារីកម្ពុជាមកឃើញផ្ទាល់ ពីការលំបាករបស់លោកតា លោកអ៊ំ និងលោកពូៗជាអ្នកធ្លាក់ស៊ីក្លូ ដើម្បីខិតខំរកថវិកា សម្រាប់ផ្គត់ផ្គងគ្រួសារ និងទី៣. ការចូលរួមពីសមាជិកកាយឫទ្ធិនារីកម្ពុជា រួមគ្នាធ្វើសេចក្តីល្អ ជួយដល់អ្នកមានការលំបាក។

គួររម្លឹកថា សម្ដេតេជោ ហ៊ុន សែន អតីតនាយរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យបង្កើតសមាគមមូលនិធិត្រីចក្រយានកម្ពុជា កាលពីឆ្នាំ២០១៨ ដើម្បីជួយទ្រទ្រង់នូវជីវភាពរស់នៅជូនដល់លោកតា លោកអ៊ំ លោកពូ បងប្អូនដែលប្រកបរបរធាក់ស៊ីក្លូ ។ បច្ចុប្បន្ន សមាគមមានសមាជិកចំនួន ៣៨៣នាក់ កំពុងប្រកបរបរធាក់ស៊ីក្លូ ដោយរាជរដ្ឋាភិបាលបានជួយឧបត្ថម្ភជាថវិកា សម្ភារប្រើប្រាស់ ឯកសណ្ឋាន បណ្ណមូលនិធិសុខាភិបាលប្រចាំឆ្នាំ ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ ការឧបត្ថម្ភជូនក្រុមគ្រួសារ របស់សមាជិកដែលទទួលមរណភាព ការផ្លាស់ប្តូរវេនគ្នាដឹកភ្ញៀវទេសចរក្នុងតំបន់ផ្លូវថ្មើរជើងចតុមុខ រួមទាំងជំនួយបច្ចេកទេសក្នុងការជួសជុលថែទាំស៊ីក្លូ យ៉ាងទៀងទាត់ផង។

គួរកត់សម្គាល់ថា ចលនាឧបត្ថម្ភគ្រឿងបរិភោគ ថិវកា និងសម្ភារ ជូនយោធិន ជនភៀសសឹក ពីសំណាក់ពលរដ្ឋខ្មែរគ្រប់ស្រទាប់ បានកើតមានឡើងក្នុងទំហំធំធេង បន្ទាប់ពី យោធាថៃបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅចុងខែឧសភា ឆ្នាំ២០២៥។ ចលនានេះ កាន់តែសកម្មខ្លាំងឡើង នៅពេលដែលយោធាថៃបើកការវាយប្រហារដោយខុសច្ប​ាប់ឈ្លានពានមកលើកម្ពុជាទ្រង់ទ្រាយធំជាលើកទី១ នៅចុងខែកក្កដា និងទ្រង់ទ្រាយធំ និងរយៈពេលវែងនៅខែធ្នូ ចុងឆ្នាំ២០២៥។ ក្រោយមកទោះបីលែងមានការផ្ទុះអាវុធរវាងកងទ័ពទាំងសងខាងនៅព្រំដែនលែងមានក៏ពិតមែន ក៏ប៉ុន្តែចលនាឧបត្ថម្ភជូនយោធិន និងជនភៀសសឹកនៅតែប​ន្តដដែល៕

ដោយ៖ ង៉ិល ណារ៉ាត់

The post លោកជំទាវ ពេជ ចន្ទមុន្នី​ អរគុណអ្នកធាក់ស៊ីក្លូចំពោះស្មារតីខ្មែរស្រឡាញ់ខ្មែរ ចំណាយថវិកា សម្ភារឧបត្ថម្ភយោធិនជួរមុខ ជនភៀសសឹក appeared first on Kampuchea Thmey Daily.

សម្តេចតេជោ ផ្តល់ស្បៀង និងថវិកាដល់សមាជិកមូលនិធិស៊ីក្លូ នៅរាជធានីជិត ៣០០នាក់
ភ្នំពេញ៖ សមាជិកមូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន២៩៩នាក់ ទទួលបានអាវភ្លៀង មី និង ថវិកា របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយាន​កម្ពុជា(ស៊ីក្លូ) និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលការលំបាករបស់ពួកគាត់ ខណៈរដូវវស្សាបានឈានមកដល់ ។

ថវិកា និងសម្ភារៈទាំងនេះត្រូវបានលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនិងជាប្រធានលេខា​ធិការដ្ឋានមូល​និធិត្រីចក្រយានកម្ពុជា តំណាងឱ្យលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជាប្រគល់ជូនពួកគាត់ នារសៀលថ្ងៃអាទិត្យទី២៨ ឧសភា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ។
លោក ម៉េត មាសភក្តី បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន តែងក្រើនរំលឹកឱ្យលោក ឃួង ស្រេង យកចិត្តទុកដាក់ និងមើលថែពីសុខទុក្ខបងប្អូន សមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ជាក់ស្តែងនៅពេលនេះ ពួកគាត់ទាំង ២៩៩នាក់ បានទទួល អាវភ្លៀង មី និង ថវិកា របស់សម្តេច ហ៊ុន សែន បន្ថែមពីលើការ​ឧបត្ថមប្រចាំខែរបស់ពួកគាត់ ។ អំណោយទាំងនេះ ក្នុងម្នាក់ៗទទួលបានអាវភ្លៀង១ ថវិកាចំនួន៥ម៉ឺនរៀល និងមី១កេស ។
សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបងប្អូនជាសមាជិកមូលនិធិស៊ីក្លូ ពោលគឺឱ្យតែមានពិធីបុណ្យជាតិធំៗ ម្តងៗ សម្តេចតែងបានផ្តល់អំណោយជូនពួកគាត់ជានិច្ច។ ក្រៅពីនេះ បងប្អូនអ្នកធាក់ស៊ីក្លូទាំង២៩៩នាក់ក៏ទទួលបានប្រាក់ខែជារៀងរាល់ខែចំនួន២១ម៉ឺនរៀលផងដែរ ដោយក្នុង១ខែពួកគាត់អាចបើកបាន៣ដងក្នុង១ដង៧ម៉ឺនរៀល ជាមួយនឹងផ្តល់ជូនបណ្ណ ប. ស. ស ដើម្បីឲ្យបងប្អូន អាចទៅព្យាបាលជំងឺ ដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យរដ្ឋនានា ។ បន្ថែមពីនេះទៀត ក្នុងអំឡុងពេល​ដែលប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ កំពុងប្រឈមមុខនឹងការរាតត្បាតជម្ងឺកូវីដ-១៩ សម្តេចមិនត្រឹមតែ​ផ្តល់វ៉ាក់សាំងជូនពួកគាត់ទេ នូវបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស អាកុល ជែលជាច្រើនថែមទៀត។
គួរបញ្ជាក់ផងដែរថា មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨ មករា ឆ្នាំ ២០១៨ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអនានិគមនិយមបារាំងមកម្លេះ៕

អត្ថបនទ៖ ស្រីរ័ត្ន

The post សម្តេចតេជោ ផ្តល់ស្បៀង និងថវិកាដល់សមាជិកមូលនិធិស៊ីក្លូ នៅរាជធានីជិត ៣០០នាក់ appeared first on Kampuchea Thmey Daily.