ស៊ីន សុជាតិ Archives - Kampuchea Thmey Daily

​ប្រកួត​រចនា​គម្រោង​ប្លង់​នគរូបនីយកម្ម​ឆ្នេរ​សមុទ្រ​​កម្ពុជា កើន​ក្រុម​ចូលរួម​ដល់​ជាង ១៩០ ក្រុម
បើ​តាមគណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា (គ.អ.ឆ.ក) កម្មវិធី​ប្រកួតប្រជែង​ស្នាដៃ​រចនា​គម្រោង​ប្លង់​នគរូបនីយកម្ម​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា បាន​ទទួល​ក្រុម​​ដាក់​ពាក្យ​ចូលរួម​​ប្រកួតប្រជែង​កើន​ឡើង​សរុប​​ដល់ ១៩២ ក្រុម ខណៈ​ក៏​មានបេក្ខជន​ចុះឈ្មោះ​ពី​ក្រៅ​ប្រទេស​ចំនួន ៨ ក្រុម បាន​ដាក់ពាក្យ​​​​ប្រកួតប្រជែង​ក្នុង​កម្មវិធីនេះ​។

ក្រោម​មូលបទ​ «កម្ពុជាៈ មាតុភូមិ​ខ្ញុំ​ ទីក្រុង​ខ្ញុំ​ ឆ្នេរ​សមុទ្រ​ខ្ញុំ» កម្មវិធី​ប្រកួតប្រជែង​ស្នាដៃ​រចនា​គម្រោង​ប្លង់​នគរូបនីយកម្ម​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ផ្ដួចផ្ដើម​ដោយ​ក្រសួង​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម និង​សំណង់​ ​និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា (គ.អ.ឆ.ក) ​ដែល​បើក​ឱកាស​ដល់​គ្រប់​មជ្ឈដ្ឋាន​ មិន​ថា​ជា​សិស្ស​និស្សិត វិស្វករ ស្ថាបត្យករ អ្នក​ជំនាញ​ជាតិ​ និង​អន្តរជាតិ អាច​ចុះ​ឈ្មោះ​ប្រកួតប្រជែង ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ធុរកិច្ច ទេសចរណ៍ និង​ទាក់ទាញ​ការ​វិនិយោគ​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ប្រទេស​កម្ពុជា។

នៅ​ក្នុង​សិក្ខាសាលាផ្សព្វផ្សាយ​​តម្រង់​ទិស​កម្មវិធី​ប្រកួតប្រជែង​ស្នាដៃ​រចនា​គម្រោង​ប្លង់​នគរូបនីយកម្ម​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជាដែល​រៀបចំ​ឡើង​កាលពីម្សិលមិញនេះ​ លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម និង​សំណង់​ និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​បាន​គូស​បញ្ជាក់​ថា អ្នក​ដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង​ មាន​ចំនួន​ច្រើន​លើស​លុប​ហួស​ពី​ការ​រំពឹង​ទុក។

តាម​តួលេខ​ថ្ងៃ​បិទ​បញ្ចប់​ ចំនួន​ក្រុម​ដែលបាន​ដាក់ពាក្យ​​ចូលរួម​មាន​រហូត​ដល់ ១៩២ ក្រុម រួម​មាន​ទាំង​ក្រុម​មក​ពី​ក្រៅ​ប្រទេស​ចំនួន ៨ ដែល​បាន​ចុះឈ្មោះ​ជា​បេក្ខភាព​​ប្រកួតប្រជែង​ស្នាដៃ​រចនា​គម្រោង​ប្លង់​នគរូបនីយកម្ម​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​។​

ឆ្នេរ​នៅ​ខេត្ត​ជាប់​សមុទ្រ​ចំនួន ៤ ត្រូវ​បាន​កំណត់​ជា​វិញ្ញាសា​សម្រាប់​ការ​ប្រកួតប្រជែង។

1. ខេត្ត​កែប

​​​​វិញ្ញាសា​ប្រកួតប្រជែង​ស្នាដៃ​រចនា​គម្រោង​ប្លង់​នគរូបនីយកម្ម​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​នៅក្នុង​ខេត្ត​កែប គិត​ចាប់ពី​ឆ្នេរ​អង្កោល​រហូតដល់​ឆ្នេរ​តេជោ​សន្តិភាព​កែប (ឆ្នេរ ២ ៧០០ ម៉ែត្រ) ដែល​ជា​ប្រភេទ​ឆ្នេរ​កម្សាន្ត ឆ្នេរ​កោងកាង ឆ្នេរ​ខ្សាច់​កម្សាន្ត និង​ឆ្នេរ​ថ្ម​កម្សាន្ត មាន​ប្រវែង​ឆ្នេរ​សរុប​ប្រមាណ ១៤ ៥៥៦ ម៉ែត្រ ស្ថិត​ក្នុង​ភូមិសាស្រ្ត​សង្កាត់​ព្រៃធំ សង្កាត់​កែប​នៃ​ក្រុងកែប និង​ឃុំ​ពងទឹក ឃុំ​អង្កោល​នៃ​ស្រុក​ដំណាក់ចង្អើរ។

2.ខេត្តកំពត

ខេត្តកំពត វិញ្ញាសា​ប្រកួតប្រជែង​ស្នាដៃ​រចនា​គម្រោង​ប្លង់​នគរូបនីយកម្ម​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា គិត​ចាប់​ពី​ឆ្នេរ​នេសាទ​កែប​ថ្មី រហូត​ដល់ព្រែក កំពត និង​មួយផ្នែកទៀត ចាប់​ពី​ព្រែក​កំពត​រហូត​ដល់​ព្រៃ​កោងកាង​ត្រពាំងសង្កែ ដែល​ជា​ប្រភេទ​ព្រែក​កម្សាន្ត មាន​ប្រវែង​សរុប​ប្រមាណ ២៣ ០៧៣ម៉ែត្រ ស្ថិតក្នុង​ភូមិសាស្រ្ត​សង្កាត់អណ្តូងខ្មែរ សង្កាត់​កំពង់បាយ សង្កាត់​កំពង់កណ្តាល​នៃក្រុងកំពត និងឃុំកំពង់ក្រែង ឃុំជុំគ្រៀលនៃស្រុកទឹកឈូ ព្រម​ទាំងសង្កាត់បឹងទូក​នៃក្រុងបូកគោ ខេត្តកំពត។

3.ខេត្តព្រះសីហនុ

​ដោយឡែក​ខេត្តព្រះសីហនុ វិញ្ញាសា​ប្រកួតប្រជែង​ស្នាដៃ​រចនា​គម្រោង​ប្លង់​នគរូបនីយកម្ម​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា គិត​ចាប់ពី​ឆ្នេរ​ថ្មី (កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​) រហូត​ដល់ស្ពាន​ព្រះថោង​ព្រះនាង​នាគ (ស្ពាន​មាត់​ពាម) ខេត្ត​ព្រះសីហនុ ដែលជា​ប្រភេទ​ឆ្នេរខ្សាច់​កម្សាន្ត ឆ្នេរកម្សាន្ត និង​ឆ្នេរថ្មកម្សាន្ត មាន​ប្រវែង​ឆ្នេរ​សរុប​ប្រមាណ ២១ ៨៧៧ម៉ែត្រ ស្ថិត​ក្នុង​ភូមិសាស្រ្តសង្កាត់លេខ៣ សង្កាត់លេខ ៤ នៃក្រុង​ព្រះសីហនុ និង​ឃុំបិតត្រាំង ឃុំរាម​នៃស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ។

4.ខេត្តកោះកុង

​ខេត្តកោះកុង វិញ្ញាសា​ប្រកួតប្រជែង​ស្នាដៃ​រចនា​គម្រោង​ប្លង់​នគរូបនីយកម្ម​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា គិត​ចាប់​ពីឆ្នេរ​ការរចនាគម្រោងប្លង់តាមបណ្តោយឆ្នេរសមុទ្រកោងកាងពាម​ក្រសោប រហូត​ដល់​ព្រែកកោះយ៉ និង​មួយផ្នែកទៀត​ចាប់​ពីឆ្នេរប៉ាក់ខ្លង​រហូតដល់​ព្រែកកោះប៉ោ ដែលជាប្រភេទ​ឆ្នេរ​កម្សាន្ត និងឆ្នេរខ្សាច់កម្សាន្ត មាន​ប្រវែង​ឆ្នេរ​សរុប​ប្រមាណ ១៤ ៥៩៨ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត​សង្កាត់ស្មាច់មានជ័យ សង្កាត់ដងទង់ សង្កាត់​ស្ទឹងវែង​នៃក្រុងខេមរភូមិន្ទ និងឃុំប៉ាក់ខ្លង ឃុំ​ពាមក្រសោប​នៃស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោក ប៉ែន សុផល បាន​ឲ្យ​ដឹងបន្ត​​ថា ឆ្នេរសមុទ្រ​ប្រទេស​កម្ពុជា​មាន​ប្រវែង​ជាង ៤៤០ គីឡូម៉ែត្រ ជា​សមាជិក​ពេញ​សិទ្ធិ​ក្លឹប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​សកលលោក។ ដោយសារ​សក្ដានុពល​និង​ភាព​ទាក់ទាញ​ខុស​ៗ​គ្នា ដូច្នេះ​គំនិត​ឌីហ្សាញ​​គម្រោង​ប្លង់​នគរូបនីយកម្ម​តំបន់​ឆ្នេរ​សមុទ្រ​ក្នុង​ខេត្ត​នីមួយៗ ត្រូវ​​រួម​បញ្ចូល​គោលគំនិត​នៃ​ការ​រចនាដែល​ស្រប​តាម​ភូមិសាស្ត្រ​តំបន់ និង​បរិស្ថាន​ធម្មជាតិ​ជុំវិញ​​។

លោក ប៉ែន សុផល ក៏​បានក្រើនរំលឹក​​ដល់​បេក្ខជនទាំងអស់ថា រាល់​គំនិត​ឌីហ្សាញ​មិន​អាច​ខ្វះ​គឺ​ត្រូវ​ដាក់​បញ្ចូលអត្តសញ្ញាណ​ជាតិ ​រួម​ទាំង​គិតគូរ​ពី​គុណ​តម្លៃ​នៃ​គម្រោង​ដែល​អាច​អនុវត្ត​បានសម្រាប់​ពេលអនាគត។

បើតាមលោក ប៉ែន សុផល ដំណើរការ​កម្មវិធីប្រកួតប្រជែង​​នេះដែរ ក៏​នឹងមាន​​ការ​ដឹកនាំ​ក្រុម​ចុះទៅ​​ពិនិត្យ​ទីតាំង​ឆ្នេរ​ដែល​ជា​គោលដៅតាម​ខេត្ត​ជាប់​សមុទ្រ​ទាំង ៤ ដើម្បី​​ឲ្យ​​ក្រុមចូលរួម​​បាន​សិក្សា​​ស្វែង​យល់​ពី​ភូមិសាស្ត្រ​តំបន់ អាច​រក​ចំណុច​គន្លឹះ​ក្នុង​គំនិត​ឌីហ្សាញ​បញ្ចូល​នៅ​ក្នុង​គម្រោង​ប្លង់​រចនា​ ដើម្បី​ទទួល​បាន​ការ​វាយ​តម្លៃ​ខ្ពស់​ពី​គណៈកម្មការ​ក្នុង​ការ​ជាប់​ជា​ជយលាភី។

លោក ស៊ីន សុជាតិ ប្រធានសមាគម​ស្ថាបត្យករ​កម្ពុជា និង​​ជាគណៈកម្មការ​មួយ​រូបបាន​គូស​បញ្ជាក់ថា សម្រាប់​ការ​ផ្តល់​ពិន្ទុ​នឹង​ធ្វើ​ឡើង​​យ៉ាង​សុក្រឹត​ ដោយមានការ​ចូលរួម​វាយ​តម្លៃ​ពី​​អ្នក​ជំនាញ​ទាំង​ជាតិ​និង​អន្តរជាតិ ដើម្បី​ធានា​បាន​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌​ដល់​ក្រុមចូលរួម​ប្រកួតប្រជែង​ទទួល​យក​លទ្ធផល​ដោយ​អស់ចិត្ត៕

The post ​ប្រកួត​រចនា​គម្រោង​ប្លង់​នគរូបនីយកម្ម​ឆ្នេរ​សមុទ្រ​​កម្ពុជា កើន​ក្រុម​ចូលរួម​ដល់​ជាង ១៩០ ក្រុម appeared first on Kampuchea Thmey Daily.