ស៊ីម៉ាក់ Archives - Kampuchea Thmey Daily

CMAC រកឃើញថា យោធាថៃប្រើគ្រាប់បែកចង្កោមនៃកាំភ្លើងធំប្រភេទ155MM ខ្ទង់១៣ម៉ឺនគ្រាប់ក្នុងការឈ្លានពានកម្ពុជា
ក្រុមអ្នកជំនាញ CMAC ស្រាវជ្រាវឃើញថា យោធាថៃបានប្រើកាំភ្លើងធំប្រភេទ155MM ជាមួយកូនគ្រាប់បែកចង្កោមប្រភេទM ក្នុងសង្គ្រាមឈ្លានពានលើកម្ពុជា កាលពីពេលកន្លងទៅ។ យោងតាមរបាយការណ៍ស្រាវជ្រាវនោះ CMAC បានដាក់ការសង្ស័យថា យោធាថៃអាចប្រើគ្រាប់បែកចង្កោមប្រភេទនេះខ្ទង់១៣ម៉ឺនគ្រាប់ ដោយបាញ់ផ្លោងទាំងមកលើទីតាំងយោធា និងតំបន់ស៊ីវិលរបស់កម្ពុជា។

នៅក្នុងសិក្ខាសាលាស្ដីពីគ្រាប់បែកចង្កោមប្រភេទថ្មី CMR M-Series ដែលធ្វើឡើងកាលពីថ្ងៃទី២៥ ខែមីនា នៅសាលសន្និសីទសារមន្ទីរតេជោសន្តិភាព ក្នុងខេត្តសៀមរាប លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ឱ្យដឹងថា គ្រាប់បែកចង្កោម ដែលយោធាថៃបានប្រើប្រាស់ក្នុងការបាញ់មកលើទឹកដីកម្ពុជា គឺមាន៣ប្រភេទសំខាន់ គឺ​M42​ M46 និង​M85។

លោកអគ្គនាយក CMAC អះអាងថា គ្រាប់បែកចង្កោមទាំងនេះបានបាញ់ផ្លោងមកលើភូមិឋានប្រជាពលរដ្ឋ​ ដីស្រែចម្ការ​ សាលារៀន​ មន្ទីរពេទ្យ​ តំបន់ស៊ីវិល និងទីតាំងកងទ័ពរបស់កម្ពុជា។

ការបញ្ជាក់របស់លោក ហេង រតនា គឺដោយសំអាងទៅតាមលទ្ធផលស្រាវជ្រាវរបស់ក្រុមជំនាញអង្គភាព CMAC នៅតំបន់រងផលប៉ះពាល់ចំនួន៣៧១ភូមិនៃខេត្តចំនួន៦ តាមបណ្តោយព្រំដែនខ្មែរ-ថៃ​ រួមមានខេត្តកោះកុង​ ពោធិ៍សាត់​ បាត់ដំបង​ បន្ទាយមានជ័យ​ ឧត្តរមានជ័យ​ និងខេត្តព្រះវិហារ​ រួមទាំងខេត្តសៀមរាបផងនោះ​ គឺបានកំណត់ជាតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមរបស់ថៃចំនួនប្រមាណ៣ ៦០០ទីតាំង លើផ្ទៃដីសរុបប្រមាណ២ ៣៦០គីឡូម៉ែត្រក្រឡា។

ផ្អែកតាមការស្រាវជ្រាវខាងលើ លោក ហេង រតនា បានសន្និដ្ឋានថា​ យោធាថៃអាចប្រើប្រាស់គ្រាប់បែកចង្កោមកាំភ្លើងធំប្រភេទ155MM មានចំនួនប្រមាណ១២ម៉ឺនទៅ១៣ម៉ឺនគ្រាប់​ ដែលមានកូនគ្រាប់បែកចង្កោមពី៦លានទៅ៧លានគ្រាប់ឯណោះ។ ប៉ុន្តែយ៉ាងណា លោក ថា នេះជាការស្រាវជ្រាវជំហានបឋម ដោយការស្រាវជ្រាវមិនទាន់បញ្ចប់ទាំងស្រុងនៅឡើយយទេ។

គ្រាប់បែកចង្កោមប្រភេទនេះ គឺបានបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរ និងយូរអង្វែងដល់សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមតំបន់រងផលប៉ះពាល់​ ហេីយអង្គភាព CMAC ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីការខិតខំប្រឹងប្រែងក្នុងការបន្តបេសកកម្មមនុស្សធម៌របស់ខ្លួន ដើម្បីធានាថាទឹកដីកម្ពុជាក្លាយជាតំបន់សុវត្ថិភាព ដោយគ្មានមីន គ្មានសំណល់យុទ្ធភ័ណ្ឌបន្សល់ពីសង្គ្រាម៕

ដោយ៖ ធឿន វ៉ាន់សុង

The post CMAC រកឃើញថា យោធាថៃប្រើគ្រាប់បែកចង្កោមនៃកាំភ្លើងធំប្រភេទ155MM ខ្ទង់១៣ម៉ឺនគ្រាប់ក្នុងការឈ្លានពានកម្ពុជា appeared first on Kampuchea Thmey Daily.

មេគ្រាប់​បែក​ចង្កោម​ដ៏​គ្រោះថ្នាក់​​​ធ្លាក់​មុជដី​ជម្រៅ​ជិត ២ ម៉ែត្រ​​ប្រទះឃើញ​តាម​ផ្លូវ​ជាតិ​លេខ ៥៨ ចេញពី​តំបន់បឹងត្រកួន ទៅ​ប្រាសាទតាមាន់
មេគ្រាប់​បែក​ចង្កោមដ៏ប្រល័យ​​ ត្រូវ​បាន​អាជ្ញាធរប្រទះឃើញ​មុជក្នុង​ជម្រៅ​ដី​ជិត ២ ម៉ែត្រ​នៅ​ក្បែរស្ពាន​កំបុតនៅ​តាមបណ្តោយ​​ផ្លូវ​ជាតិ​លេខ ៦៨ ចេញ​ពីតំបន់​​បឹងត្រកួន​ទៅ​ប្រាសាទ​តាមាន់ក្នុង​ខេត្ត​ឧត្តរមានជ័យ។

មេ​គ្រាប់បែកដ៏​គ្រោះថ្នាក់​នេះ បើតាមមន្រ្តីស៊ីម៉ាក់ឈរជើង​ប្រចាំការ​នៅទិស​ខេត្ត​បន្ទាយមានជ័យ​បាន​គូស​បញ្ជាក់ថា ​មានទំហំ ១៥៥ មីលីម៉ែត្រ មាន​ឈ្មោះ NR 269 ដែលជាមេគ្រាប់ (ម្ដាយ​គ្រាប់) ប្រភេទ M46 ផលិតនៅប្រទេសអ៊ីស្រាអែល។ គ្រាប់នេះត្រូវបានរកឃើញនៅចំណុចភូមិ​អូរ​កំបុត្រ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមាន​ជ័យ ជាសំណល់ដែលបន្សល់ទុក​ដោយ​យោធា​សៀមដែល​បាញ់​ចូលក្នុង​ទឹកដី​កម្ពុជា ​ក្នុង​សង្រ្គាម​ឈ្លាន​ពាន​កាល​ពី​អំឡុង​​ខែធ្នូ ឆ្នាំ២០២៥។

លោក ឡុង វុទ្ធីយ៉ា នាយផ្នែក​ទទួល​បន្ទុក​កម្ទេច​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ក្នុង​ទិស​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់ថា មេគ្រាប់នេះមានមុខកាត់ ១៥៥ មីលីម៉ែត្រ និងបណ្ដោយប្រហែល ៧០ មីលីម៉ែត្រ។ នៅពេលដែល​​ដំណើរការ វានឹងបញ្ចេញ​កូនគ្រាប់ចំនួន ៤៩ គ្រាប់ ចេញពីក្នុងខ្លួន។

ក្នុងចំណោមកូនគ្រាប់​ទាំងនោះ ខ្លះអាចនឹងផ្ទុះនិងខ្លះទៀតមិន​ផ្ទុះ។ កូនគ្រាប់ដែលមិនទាន់ផ្ទុះនឹងក្លាយទៅជាមីន ដែលបង្កគ្រោះថ្នាក់​យ៉ាងខ្លាំង​ប្រសិន​បើមាន​មនុស្ស​ដើរ​ជាន់ឬប៉ះពាល់ដោយអចេតនា។

លោក ឡុង វុទ្ធីយ៉ា បាន​បន្ត​ថា តាមរយៈការស្រាវជ្រាវចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែ​មករា ឆ្នាំ២០២៦ អាជ្ញាធរ​បាន​រកឃើញ​មេគ្រាប់ប្រភេទ NR269 និងប្រភេទ M396 ឬ M395 សរុបចំនួនប្រហែល ៦០ គ្រាប់ នៅក្នុង​ខេត្តបន្ទាយមានជ័យ​។

គ្រាប់បែកទាំងនេះត្រូវតែធ្វើការដកចេញ ឬកម្ទេចចោលដើម្បីសុវត្ថិភាព។ លោក ឡុង វុទ្ធីយ៉ា បញ្ជាក់បន្ថែម៕

The post មេគ្រាប់​បែក​ចង្កោម​ដ៏​គ្រោះថ្នាក់​​​ធ្លាក់​មុជដី​ជម្រៅ​ជិត ២ ម៉ែត្រ​​ប្រទះឃើញ​តាម​ផ្លូវ​ជាតិ​លេខ ៥៨ ចេញពី​តំបន់បឹងត្រកួន ទៅ​ប្រាសាទតាមាន់ appeared first on Kampuchea Thmey Daily.

ស៊ីម៉ាក់ រកឃើញភស្តុតាងមួយទៀតដែលថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែក MK-82 នៅវត្តតាមាន់សែនជ័យ
កម្លាំងអង្គភាពសុីម៉ាក់ បានរកឃើញភស្តុតាងមួយទៀតដែលថៃប្រើប្រាស់យន្តហោះF-16 ទម្លាក់គ្រាប់បែកប្រភេទMK-82 វត្តតាមាន់សែនជ័យ ភូមិតាហាំ ឃុំគោកមន ស្រុកបន្ទាយអំពិល​ ខេត្តឧត្តរមានជ័យ។

នេះបើតាមការបង្ហោះលើហ្វេសប៊ុករបស់ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥។ តាមប្រភពបានបញ្ជាក់ថា អង្គភាពសុីម៉ាក់​ បានធ្វេីការត្រួតពិនិត្យសុវត្ថិភាពជូនគណកម្មការាចារ្យវត្ត និងបានរកឃេីញភស្តុតាងដែលអាចបញ្ជាក់ច្បាស់ថា​ ទីតាំងវត្តនេះ ត្រូវបានថៃប្រេីប្រាស់យន្តហោះF-16 ទម្លាក់គ្រាប់បែកប្រភេទ MK-82 ដែលមានទម្ងន់ ២៥០គីឡូក្រាម។

លោក ហេង រតនា ថា៖ “គ្រាប់បែកMK-82នេះ​ មានទម្ងន់ប្រមាណ២៥០គីឡូក្រាម​ ហេីយជាការបំពាក់បន្ថែមនូវឧបករណ៍នាំផ្លូវជំនាន់ថ្មីផលិតមកពីប្រទេសអុីស្រាអ៊ែល​ (The GBU-12 Payway II) តាមរយៈភស្តុតាង​នេះ​ គ្រាប់បែកទម្លាក់មានចំនួន២គ្រាប់ដែលមានលេខស៊េរី​ Serial No. 22002788 និងSerial No. 22002794 ផលិតនៅខែមករា​ ឆ្នាំ២០២៣” ។

យ៉ាងណា ចំពោះភស្តុងតាងច្បាស់ៗ និងព័ត៌មានគ្រប់គ្រាន់ពីគ្រាប់បែកខាងលើ លោក ហេង រតនា រង់ចាំការឆ្លើយតបពីខាងភាគីថៃ ចំពោះគ្រាប់បែកនេះ ថាជាការទម្លាក់សល់ពី សង្គ្រាម១៩៧០-១៩៧៣ ទៀតឬយ៉ាងណា?

សូមជម្រាបថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ស៊ីម៉ាក់បានស្រាវជ្រាវរកឃើញគ្រាប់បែក MK-84 ដែលទម្លាក់ពីយន្តហោះ F-16 មិនទាន់ផ្ទុះនៅផ្ទះពលរដ្ឋ អំឡុងពេលការបាញ់បោះឈ្លានពានពីភាគីថៃ លើកម្ពុជាថ្ងៃទី២៤ ដល់២៨ ខែកក្កដា។ គ្រាប់បែក MK-84 ដែលថៃទម្លាក់នោះ មានទម្ងន់ជិត១តោន ប្រវែងសរុបប្រមាណ ៣.៥ម៉ែត្រ មានជាតិផ្ទុះជាង៥០០គីឡូក្រាម ជាគ្រាប់បែកមានទំហំធំជាងគេបំផុតក្នុងចំណោមប្រភេទគ្រាប់បែក MK (MK-81, MK82, MK-83 និងMK-84)។ ជុំវិញការទម្លាក់ គ្រាប់បែក MK-84 នេះ ភាគីថៃបានចេញមុខមកបដិសេដមិនព្រមទទួលស្គាល់ថា ខ្លួនបានទម្លាក់មកកម្ពុជាឡើយ បែរជាចោទថាជាគ្រាប់បែកសល់ពីសង្គ្រាមវៀតណាមទៅវិញ៕

The post ស៊ីម៉ាក់ រកឃើញភស្តុតាងមួយទៀតដែលថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែក MK-82 នៅវត្តតាមាន់សែនជ័យ appeared first on Kampuchea Thmey Daily.

អគ្គនាយក CMAC តបទៅថៃថា ជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាបានបោសសម្អាតមីនរាប់លានគ្រាប់
អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា​ បានអះអាងថា ជារដ្ឋរដ្ឋភាគីនៃអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា កម្ពុជាបានបោសសម្អាត និងកម្ទេចចោលគ្រាប់មីនរាប់លានគ្រាប់ ដែលបន្សល់ទុកពីសម័យសង្គ្រាម។

លោក ហេង រតនា តាមរយៈបណ្តាញសង្គម នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា កម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាមីនអន្តជាតិអូតាវ៉ា​ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តអនុសញ្ញានេះប្រកបដោយជោគជ័យទាំងមុន និងក្រោយក្លាយខ្លួនសមាជិកពេញសិទ្ធនៅឆ្នាំ២០០០។ នេះជាសារឆ្លើយតបទៅភាគីថៃដែលបានចោទមកលើកម្ពុជា ថា ជាអ្នកដាក់ពង្រាយគ្រាប់មីនតាមខ្សែបន្ទាត់ព្រំដែន ក្រោយមានហេតុការណ៍ទាហានថៃជាន់មីនផ្ទុះដាច់ជើងនៅតំបន់ មុំ៣នាពេលថ្មីៗនេះ។

ប៉ុន្តែការចោទប្រកាន់មកលើកម្ពុជាពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយ​សារ​ការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីននេះ ត្រូវបានក្រសួងការពារជាតិកម្ពុជា ប្រកាសច្រានចោល។

បន្ថែមពីការប្រកាសច្រានចោលរបស់ក្រសួងការពារជាតិ អគ្គនាយក CMAC បានបញ្ជាក់ថា​ ក្នុងសង្គ្រាមស៊ីវិលពីអតីតកាល គឺគ្រប់ភាគីជម្លោះបានប្រេីប្រាស់គ្រាប់មីនប្រឆាំងមនុស្សមានចំនួនប្រមាណ​៤ ទៅ៦លានគ្រាប់​ ហេីយគិតមកដល់ពេលនេះ កម្ពុជាបានបោសសម្អាត និងកម្ទេចចោលចំនួនជាង១លាន២សែនគ្រាប់​ដែលភាគច្រេីនស្ថិតនៅតំបន់ខាងក្នុងផ្ទៃប្រទេស​សម្រាប់បម្រេីសុខសុវត្ថិភាពប្រជាពលរដ្ឋ និងអភិឌ្ឍន៍ប្រទេសឡេីងវិញ។

អគ្គនាយក CMAC អះអាងបន្ថែមថា គិតមកដល់ពេលនេះ​ កម្ពុជាបានបោសសម្អាត និងកម្ទេចចោលរាប់ទាំងគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បានចំនួនជាង៤លាន៤៦មុឺនគ្រាប់។

មាត្រា៥​ នៃអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា កំណត់ថា រដ្ឋភាគីនីមួយៗមានកាតព្វកិច្ចកម្ទេច ឬធានានូវការកម្ទេចគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្សនៅក្នុងទីតាំងមានមីនស្ថិតនៅក្រោមយុត្ថាធិការ ឬការគ្រប់គ្រង់របស់ខ្លួនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែមិនឱ្យលើសរយៈពេល១០ឆ្នាំបន្ទាប់ពីបានក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះ។

ទន្ទឹមនេះ រដ្ឋភាគីនីមួយៗត្រូវខិតខំប្រឹងប្រែងគ្រប់លទ្ធភាព ដើម្បីកំណត់ទីតាំងទាំងអស់ក្រោមយុត្ថាធិការ ឬការគ្រប់គ្រងរបស់ខ្លួន ដែលបានដឹង ឬសង្ស័យថាមានដាក់គ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស ដោយត្រូវដាក់ផ្លាកសញ្ញាសម្គាល់ព្រំប្រទល់ ពិនិត្យតាមដាន និងការពារដោយព័ទ្ធរបង ឬដោយមធ្យោបាយផ្សេងទៀតនៅគ្រប់ទីតាំងដែលមានគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស ដែលស្ថិតនៅក្រោមយុត្ថាធិការ ឬការគ្រប់គ្រងរបស់ខ្លួននោះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីធានាការពារជនស៊ីវិលពីការគ្រោះថ្នាកុំដោយសារគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស រហូតដល់គ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្សទាំងអស់នោះត្រូវបានកម្ទេចចោល។

ផ្អែកលើខ្លឹមសារនៃអនុសញ្ញាអូតាវ៉ានេះ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានសង្កត់ធ្ងន់ទៅកាន់ភាគីថៃ ថា បូរណភាពទឹកដីអ្នកណា អ្នកនោះទទួលខុសត្រូវ៕

The post អគ្គនាយក CMAC តបទៅថៃថា ជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាបានបោសសម្អាតមីនរាប់លានគ្រាប់ appeared first on Kampuchea Thmey Daily.

១០ឆ្នាំចុងក្រោយ អត្រាគ្រោះថ្នាក់ដោយសារមីន ថយនៅក្រោម១០០នាក់ជាមធ្យមក្នុងមួយឆ្នាំ
១០ឆ្នាំចុងក្រោយ អត្រាអ្នករងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសម័យសង្គ្រាម បានកាត់បន្ថយមកនៅកម្រិតទាបបំផុត ពោលជាមធ្យមមានមនុស្សក្រោម១០០នាក់ប៉ុណ្ណោះ ដែលទទួលរងគ្រោះថ្នាក់។ លោក ហេង រតនា អគ្គនាយកអង្គភាព CMAC ថា អត្រាថយចុះនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានកំណត់យកសកម្មភាពបោសសម្អាតមីនជាផ្នែកមួយដ៏សំខាន់ចម្បងមុនគេ។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់បញ្ចូលសកម្មភាពបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះចូលជាគោលដៅទី៩នៃគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ និងដាក់ចូលជាគោលដៅទី១៨នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ដើម្បីរួមចំណែកសម្រេចបាននូវចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ កម្ពុជា ជាប្រទេសដែលគ្មានមីន ហើយការគំរាមដោយសារសំណល់ជាតិផ្ទុះ ត្រូវបានកាត់បន្ថយឱ្យនៅកម្រិតអប្បបរមា និងជំរុញឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងធនធានមនុស្សប្រព្រឹត្តទៅដោយសុវត្ថិភាព។

តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះហើយ បានរួមចំណែកដ៏ធំធេងដល់ការកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីចំនួនជាង៤០០០នាក់ ក្នុងឆ្នាំ១៩៩៦ មកនៅក្រោមចំនួន១០០នាក់ជាមធ្យមក្នុងមួយឆ្នាំ សម្រាប់រយៈពេល១០ឆ្នាំ ចុងក្រោយនេះ។ នេះជាបញ្ជាក់របស់លោក ហេង រតនា ក្នុងពេលដែលលោកបានដឹកនាំប្រតិភូមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចូលជួបសម្តែងការគួរសមចំពោះប្រធានរដ្ឋសភាកម្ពុជា សម្ដេច ឃួន សុដារី នាឱកាសអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

ថ្វីត្បិតតែទទួលបានជោគជ័យជាបន្តបន្ទាប់លើកិច្ចការនេះក្តី ក៏លោក ហេង រតនា លើកឡើងពីការបន្តបេសកកម្មក្នុងរយៈពេលយូរទៅមុខថែមទៀត ដើម្បីដោះស្រាយបញ្ហានេះ ព្រោះថា មីន និងសំណល់ជាតិផ្ទុះដែលបន្សល់ពីសង្រ្គាមនៅមានជាច្រើន មានទាំងក្នុងទឹក និងនៅលើគោក ដែលមទាមទារប្រើពេលយូរក្នុងការបោសសម្អាតឱ្យអស់។

គួរជម្រាបថា គិតចាប់តាំងពីឆ្នាំ១៩៧៩ មកដល់ឆ្នាំ២០២៤ អត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម​  មានចំនួនអ្នកស្លាប់ និងធ្លាក់ខ្លួនជាជនពិការប្រមាណជាង៦ម៉ឺន៥ពាន់នាក់ ក៏ប៉ុន្តែ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៥នេះ អត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះ មានការថយចុះគួរឱ្យកត់សម្គាល់ ដោយមានជនរងគ្រោះតែ៤៩នាក់ប៉ុណ្ណោះ កាលពីឆ្នាំ២០២៤។ ក្នុងឆ្នាំ២០២៤នេះដែរ កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាព CMAC បានរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបបានចំនួន១៧.៩៨០ហិកតា ក្នុងនោះផ្ទៃដីចម្ការមីនចំនួន១០.៥៦៤ហិកតា និងផ្ទៃដីចម្ការគ្រាប់ចំនួន៧.៤២៣ហិកតា៕

ដោយ៖ ធឿន វ៉ាន់សុង

The post ១០ឆ្នាំចុងក្រោយ អត្រាគ្រោះថ្នាក់ដោយសារមីន ថយនៅក្រោម១០០នាក់ជាមធ្យមក្នុងមួយឆ្នាំ appeared first on Kampuchea Thmey Daily.

សម្ដេ​ចធិបតី ជួយឱ្យអ្នកដោះមីន២១០នាក់ ដែលត្រូវបាត់ការងារព្រោះអាមេរិកផ្អាកជំនួយ បានបន្តការងារធម្មតាឡើងវិញ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជា បានជួយឱ្យកងកម្លាំងបោសសម្អាតមីនចំនួន២១០នាក់ ដែលត្រូវបាត់បង់ការងារ ព្រោះតែការផ្អាកជំនួយរបស់សហរដ្ឋអាមេរិក បន្តភារកិច្ចរបស់ខ្លួនក្នុងអង្គភាពបានធម្មតា ដោយអ្នកខ្លះបន្តនៅក្នុងកងឯកភាពកំចាត់មីនទី៥ ខេត្តត្បូងឃ្មុំ ដដែល និងមួយចំនួនទៀត ត្រូវទៅបំពេញការងារនៅតំបន់ផ្សេង។

ដំណឹងនេះ ត្រូវបានលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន ប្រកាសនៅក្នុងជួបសំណេះសំណាលផ្សព្វផ្សាយអំពីការកែសំរួលកម្លាំង និងបុគ្គលិកស្ថិតនៅក្រោមគម្រោងជំនួយរបស់សហរដ្ឋអាមេរិកដែលគាំទ្រមកអង្គភាពស៉ីម៉ាក់ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅកងឯកភាពកំចាត់មីនទី៥ ខេត្តត្បូងឃ្មុំ។

លោក ហេង រតនា ប្រកាសដូច្នេះ៖  «សម្តេចមហាបវរធិបតី ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងបន្តគាំទ្រពេញទំហឹងអនុញ្ញាតឱ្យអង្គភាព CMAC រៀបចំ និងកែសម្រួលកម្លាំងចំនួន ២១០នាក់ ដែលបានរងផលប៉ះពាល់ដោយសារការផ្អាក និងកាត់រំសាយក្នុងគម្រោងជំនួយសហរដ្ឋអាម៉េរិកនេះ នៅបន្តភារកិច្ចរបស់ខ្លួនក្នុងអង្គភាពជាធម្មតា ដើម្បីបន្តអនុវត្តន៍កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ជូនប្រជាពលរដ្ឋតាមសំណូមពរ»។

សូមរម្លឹកថា កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ បានឱ្យដឹងថា អង្គការចំនួន៣ទទួលជំនួយពីUSAID ដែលជាដៃគូរបស់មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានប្រកាសរំសាយបុគ្គលិករបស់ខ្លួនចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥តទៅ ដែលប៉ះពាល់ដល់កម្លាំងបច្ចេកទេសស៊ីម៉ាក់ចំនួន២១០នាក់។

បន្ទាប់ពីសម្ដេចធិបតី សម្រេចឱ្យកងកម្លាំងបោសសម្អាតមីនដែលត្រូវបាត់បង់ការងារ បានបន្តការងារឡើង លោក ហេង រតនា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកអង្គភាព CMAC ទាំងមូល  បានថ្លែងអំណរគុណ ចំពោះសម្តេចមហាបវរធិបតី ដែលតែងតែគិតគូរនិងដោះស្រាយបញ្ហាប្រឈមនេះ។

គួរឱ្យដឹងថា អង្គការដៃគូដែលទទួលបានជំនួយពីរដ្ឋាអាមេរិក សម្រាប់គាំទ្រដល់ការបោសសម្អាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សំណល់សង្គ្រាម បានដោយស្នើសុំអង្គភាព CMACធ្វើការរំសាយបុគ្គលិក និងកម្លាំងប្រតិបត្តិការ ដែលស្ថិតនៅក្នុងគម្រោងជំនួយ របស់សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។

ស៉ីម៉ាក់បញ្ជាក់ថា ទោះបីគ្មានជំនួយរបស់អាមេរិក ក៏កម្លាំងប្រតិបត្តិការរបស់អង្គភាព CMAC នៅតែបន្ដដំណើរការប្រតិបត្តិការជាធម្មតា ដែលកម្លាំងទាំងនេះគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសផ្ដល់ជំនួយមានដូចជា ជប៉ុន ចិន អាឡឺម៉ង់ CMAA/UNDP (គាំទ្រដោយរដ្ឋាភិបាលកូរ៉េខាងត្បូង អូស្ដ្រាលី កាណាដា និងណូវែលហ្សឺឡង់) អង្គការJMAS អង្គការ NPA អង្គការ APOPO និងអង្គការ MAG៕

ដោយ៖ ង៉ិល ណារ៉ាត់

The post សម្ដេ​ចធិបតី ជួយឱ្យអ្នកដោះមីន២១០នាក់ ដែលត្រូវបាត់ការងារព្រោះអាមេរិកផ្អាកជំនួយ បានបន្តការងារធម្មតាឡើងវិញ appeared first on Kampuchea Thmey Daily.

តុលាការចោទអ្នកកាសែត និងដៃគូ ពីបទល្មើសព្រហ្មទណ្ឌមាត្រា ៤៩១ ដែលប្រឈមជាប់ពន្ធនាគារពី៦ ខែទៅ៣ឆ្នាំ
អយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ  សម្រេចចោទប្រកាន់អ្នកសារព័ត៌មាន​ឈ្មោះ ទឺ ពិទូ និងឈ្មោះ ពែក ពុយ ពីបទបោះបង់វត្ថុគ្រឿងផ្ទុះដែលអាចនាំឲ្យគ្រោះថ្នាក់ដល់បុគ្គល ប្រព្រឹត្តនៅចំណុចភូមិអូរស្មាច់ សង្កាត់ អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២៥  បទល្មើសព្រហ្មទណ្ឌដែលបញ្ញត្តិ ផ្តន្ទាទោសតាមមាត្រា ៤៩១ នៃក្រមព្រហ្មទណ្ឌ។ ជាមួយគ្នា នៅថ្ងៃទី០៨ ខែ កុម្ភៈ ឆ្នាំ ២០២៥ បញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តឧត្តរមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី។

រូបថត អ្នកសារព័ត៌មាន ពឺ ពិទូ (ខាងឆ្វេង) និងអ្នកបកប្រែភាសាថៃ ពែង ពុយ (ខាងស្ដាំ)។ រូបថត៖ Google.

គួរឱ្យដឹងថា ក្រមព្រហ្មទណ្ឌកម្ពុជា មាត្រា ៤៩១  ចែងថាអំពើបោះបង់អាវុធ ឬវត្ថុដទៃទៀតដែលអាចនាំឱ្យមានគ្រោះថ្នាក់ដល់បុគ្គលនៅក្នុងទីកន្លែងសាធារណៈ ឬទីកន្លែងដែលសាធារណជនអាចចូលទៅបាន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៦លានរៀល ។

សូមរម្លឹកថា អ្នកសារព័ត៌មាន ទឺ ពិទូ និងឈ្មោះ ពែក ពុយ ប្រកបរបរជាអ្នកបកប្រែភាសាថៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីដោះមីនតោនដែលស្ថិតក្នុងតំបន់សតាមព្រំដែនកម្ពុជា-ថៃ រួចដឹកតាមម៉ូតូយកទៅដាក់លើតុក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរស្មាច់នាយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។

គ្រាប់មីនតោនដែលអ្នកសារព័ត៌មាន និងអ្នកបកប្រែភាសាថៃពីរអ្នកនេះដោះ ជាគ្រាប់មីនតោនប្រភេទM6 ផលិតនៅសហរដ្ឋអាម៉េរិក។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តឧត្ដរមានជ័យបានឱ្យដឹងថា គ្រាប់មីនតោននេះ ត្រូវបានអាជ្ញាធរមូលដ្ឋានប្រទះឃើញតាំងពីឆ្នាំ២០២១ និងត្រូវបានកងកម្លាំងអង្គភាពស៊ីម៉ាក់ (CMAC) ដាក់ស្លាកបំរាម និងហាមឃាត់ នៃតំបន់គ្រោះថ្នាក់ដោយគ្រាប់មីន។

តាមរយៈសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា មូលហេតុដែលដោយគ្រាប់មីនតោន ប្រទះឃើញតាំងពីឆ្នាំ២០២១ ប៉ុន្តែមិនទាន់បោសសម្អាត គឺព្រោះតែមីនតោននេះស្ថិតក្នុងចំណុចតំបន់សព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ ជាតំបន់ដែលអង្គភាពស៊ីម៉ាក់ (CMAC) កម្ពុជា មិនអាចដោះមីននៅចំណុចនោះបាននៅឡើយ ព្រោះគ្មានការឯកភាពពីភាគីប្រទេសថៃ។

យ៉ាងណា បន្ទាប់ពីគ្រាប់មីនមួយគ្រាប់នេះ ត្រូវបានដោះ និងដឹកដល់ប៉ុស្តិ៍នគរបាល, នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ កងកម្លាំងនៃអង្គភាពស៊ីម៉ាក់ បានចុះទៅទទួលយកគ្រាប់មីនប្រភេទនេះរួចរាល់ ដើម្បីដឹកយកទៅទុកនៅទីតាំងមានសុវត្ថិភាព។

ជុំវិញបញ្ហានេះ លោក ហេង រតនា  ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន (ស៊ីម៉ាក់) វាយតម្លៃថា កន្លងមកអ្នកសារព័ត៌មានចូលរួមយ៉ាងសកម្ម ក្នុងការជួយដល់វិស័យមីន ដោយបានដើរតួនាទីយ៉ាងសំខាន់ ក្នុងផ្សព្វផ្សាយជូនប្រជាពលរដ្ឋបានយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម​។ ប៉ុន្តែទន្ទឹមនេះ លោកក៏បានអំពាវនាវជាថ្មី​ដល់ប្រជាពលរដ្ឋទាំងអស់”កុំប៉ះពាល់​ឬបោសសម្អាត​ឬលេីកដាក់គ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម​ អាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង​និងអ្នកដទៃ​ ក៏ដូចជាសន្តិសុខសង្គមជាតិ”៕

ដោយ៖ ង៉ិល ណារ៉ាត់

The post តុលាការចោទអ្នកកាសែត និងដៃគូ ពីបទល្មើសព្រហ្មទណ្ឌមាត្រា ៤៩១ ដែលប្រឈមជាប់ពន្ធនាគារពី៦ ខែទៅ៣ឆ្នាំ appeared first on Kampuchea Thmey Daily.

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន (ស៊ីម៉ាក់) បានឲ្យដឹងថា គ្រាប់មីនតោន ដែលអ្នកសារព័ត៌មានម្នាក់ប្រថុយដោះដោយខ្លួន និងដឹកទៅឲ្យសមត្ថកិច្ច ត្រូវបានកម្លាំងបោសសម្អាតមីនឬស៊ីម៉ាក់ ចុះទៅទទួលយកនៅថ្ងៃទី០៨ ខែកុម្ភៈ នេះ។

លោក ហេង រតនា សរសេរលើទំព័រហ្វេសប៊ុកដូច្នេះ ÷[នៅថ្ងៃទី០៨​ ខែកុម្ភៈ​ ឆ្នាំ២០២៥នេះ​ នៅប៉ុស្តិនគរបាលរដ្ឋបាលអូរស្មាច់​ កម្លាំងជំនាញអង្គភាពសុីម៉ាក់បានទៅទទួលយកគ្រាប់មីនតោនប្រភេទM6 ផលិតនៅសហរដ្ឋអាម៉េរិក​ ដែលតាមរបាយការណ៍មានអ្នកសារព័ត៌មាន​ បានទៅយកគ្រាប់មីននេះពីតំបន់បន្ទាត់ព្រំដែនកម្ពុជា-ថៃ​ ដឹកយកមកដាក់លេីតុក្នុងប៉ុស្តប៉ូលីសតែម្តង]។

គួរឱ្យដឹងថា អ្នកយកព័ត៌មានម្នាក់នៅខេត្តឧត្តរមានជ័យត្រូវបានឃាត់ ខ្លួនបន្ទាប់ពីបានផ្សាយផ្ទាល់ពីទីតាំងមីនតោននៅក្បែរ បន្ទាត់ព្រំដែនកម្ពុជា-ថៃ ហើយដោះមីននោះយកទៅឱ្យ នគរបាលផ្អើលប៉ុស្តិ៍នគរបាលទាំងយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។

ជុំវិញបញ្ហានេះ លោក ហេង រតនា បានចាត់ទុកថា កន្លងមក្នកសារព័ត៌មានចូលរួមយ៉ាងសកម្មជួយវិស័យមីននេះសំខាន់ណាស់ក្នុងផ្សព្វផ្សាយជូនប្រជាពលរដ្ឋបានយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម​ ប៉ុន្តែលោកក៏បានអំពាវនាវជាថ្មី​ដល់ប្រជាពលរដ្ឋទាំងអស់”កុំប៉ះពាល់​ឬបោសសម្អាត​ឬលេីកដាក់គ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម​ អាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង​និងអ្នកដទៃ​ ក៏ដូចជាសន្តិសុខសង្គមជាតិ”។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា បច្ចុប្បន្ននេះមានកម្លាំងស្មគ្រ័ចិត្តអង្គភាពសុីម៉ាក់ជាង១មុឺននាក់ក្នុងទូទាំងប្រទេស​ និងកម្លាំងនគរបាលប៉ុស្តទាំងអស់​ ជាភ្នាក់ងារទទួលនិងផ្តល់ព័ត៌មានមកអង្គភាពសុីម៉ាក់ដេីម្បីចាត់បញ្ជូនអ្នកបច្ចេកទេសឆ្លេីយតបតាមសំណូមពរ។

យោងតាមមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌកម្ពុជា គ្រប់បុគ្គលដែលនៅក្រៅលំនៅដ្ឋានរបស់ខ្លូន យកតាមខ្លួន ឬដឹកជញ្ជូននូវអាវុធ គ្រឿងផ្ទុះ ឬគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៦លានរៀល៕

ដោយ÷ ង៉ិល ណារ៉ាត់

The post មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង appeared first on Kampuchea Thmey Daily.