ស៊ីរ៉ែ Archives - Kampuchea Thmey Daily

រថយន្តស៊ីរ៉ែនបើកផ្លូវ ប្រើសម្រាប់តែក្បួនអមថ្នាក់ដឹកនាំជាន់ខ្ពស់ប៉ុណ្ណោះ
ក្រោយឃើញនារីជាអ្នកលក់អនឡាញម្នាក់ទៅចូលរួមមង្គលការ ដោយមានរថយន្តស៊ីរ៉ែនបើកផ្លូវ មហាជនក៏ផ្ទុះការរិះគន់ពេញបណ្ដាញសង្គម និងចោទសួរថា តើនារីម្នាក់នេះ មានឋានៈ ឬតួនាទីអ្វីបានជាមានសិទ្ធិប្រើរថយន្តស៊ីរ៉ែនបើកផ្លូវបែបនេះ? ខណៈច្បាប់បានអនុញ្ញាតឱ្យប្រើរថយន្តស៊ីរ៉ែនបើកផ្លូវសម្រាប់តែក្បួនអមថ្នាក់ដឹកនាំជាន់ខ្ពស់ប៉ុណ្ណោះ។

តាមរយៈវីដេអូបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ បានបង្ហាញអ្នកលក់អនឡាញម្នាក់ បានរៀបចំខ្លួនទៅចូលរួមមង្គលការគេ ដោយមានក្បូនឡានទំនើបជាច្រើនបើកហែរអម ដែលក្នុងនោះ មានទាំងរថយន្តពាក់ផ្លាកលេខខេមរភូមិន្ទ ហើយបើកស៊ីរ៉ែន​នាំផ្លូវឱ្យថែមទៀត។

ក្នុងវីដេអូនោះ អ្នកថតបាននិយាយថា នេះជាលើកទី១ហើយ ដែលធ្វើដំណើរមានឡានស៊ីរ៉ែនបើកផ្លូវ។

តែយ៉ាងណា យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៩ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ភ្លើងសញ្ញាពិសេស សូរសព្ទ័ពិសេស (សំឡេងស៊ីរ៉ែន) និងសិទ្ធិអាទិភាពធ្វើចរាចរណ៍ចំពោះតែក្បួនយានយន្តហែរអមថ្នាក់ដឹកនាំជាន់ខ្ពស់ ជាអាទិ៍ ក្បួនយានយន្តនគរបាល ឬកងរាជអាវុធហត្ថ ដែលហែរអមព្រះទីនាំងរបស់ព្រះករុណា ព្រះមហាក្សត្រ ព្រះទីនាំងសម្តេចព្រះមហាក្សត្រីយ៍ ព្រះរាជវរមាតាជាតិខ្មែរ រថយន្តប្រធានព្រឹទ្ធសភា រថយន្តប្រធានរដ្ឋសភា និងអមរថយន្តនាយករដ្ឋមន្ត្រី។

ការប្រើប្រាស់ភ្លើងសញ្ញាពិសេស សូរសព្ទ័ពិសេសនេះ ក៏បានអនុញ្ញាតសម្រាប់ប្រើក្បួនយានយន្តហែរអមគណៈប្រតិភូផ្លូវការអន្តរជាតិ ចាប់ពីថ្នាក់អនុរដ្ឋមន្ត្រីឡើងទៅ និងថ្នាកិប្រហាក់ប្រហែល តាមសំណើរបស់ក្រសួងការបរទេស ព្រមទាំងប្រើចំពោះយានយន្តបំពេញភារកិច្ចពិសេសរបស់កងកម្លាំងនគរបាល កងទ័ព កងរាជអាវុធហត្ថ យានយន្តពន្លត់អគ្គីភ័យ និងយានយន្តសង្គ្រោះរបស់មន្ទីរពេទ្យ។ ប៉ុន្តែ ក្នុងករណីមិនបំពេញភារកិច្ចពិសេស ឬ ភារកិច្ចសង្គ្រោះ យានយន្តរបស់ កងកម្លាំងនគរបាល កងទ័ព កងរាជអាវុធហត្ថ យានយន្តពន្លត់អគ្គីភ័យ និងយានយន្តសង្គ្រោះរបស់មន្ទីរពេទ្យ ពុំមានសិទ្ធិប្រើប្រាស់ភ្លើងសញ្ញាពិសេស សូរសព្ទ័ពិសេស និងសិទ្ធអាទិភាពក្នុងការធ្វើចរាចរណ៏ឡើយ ។

ចំពោះយានយន្តផ្សេងទៀតដែលមិនស្ថិតក្នុងកំណត់ខាងលើ ក្នុងករណីបំពាន ដោយបានបំពាក់ភ្លើងសញ្ញាពិសេស ឬ សូរសព្ទ័ពិសេស គឺត្រូវឃាត់ទុកយានយន្តធ្វើកំណត់ហេតុបញ្ជូនទៅតុលាការ។ មាត្រា៧ នៃអនុក្រឹត្យស្តីពីការប្រើប្រាស់ភ្លើងសញ្ញាពិសេស សូរសព្ទ័ពិសេស និងសិទ្ធិអាទិភាពក្នុងការធ្វើចរាចរណ៍ បានកំណត់ឱ្យកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក និងកងកម្លាំងមានសមត្ថកិច្ចពាក់ពន្ធ័ ត្រូវចាត់វិធានការឱ្យបានឱ្យបានម៉ឺងម៉ាត់ចំពោះករណីរំលោភក្នុងការប្រើប្រាស់ភ្លើងសញ្ញាពិសេស សូរសព្ទ័ពិសេស និងល្មើសសញ្ញាចរាចរណ៍៕

ដោយ៖ ធឿន វ៉ាន់សុង

The post រថយន្តស៊ីរ៉ែនបើកផ្លូវ ប្រើសម្រាប់តែក្បួនអមថ្នាក់ដឹកនាំជាន់ខ្ពស់ប៉ុណ្ណោះ appeared first on Kampuchea Thmey Daily.