ស្តេច Vajiralongkorn Archives - Kampuchea Thmey Daily

នាយករដ្ឋមន្ត្រីចិន លី ឈាង លើក​ឡើង​ពី​ការ​ពង្រឹងទ្វេភាគី​រវាងចិន​និង​ថៃ​ក្នុងវិស័យច្រើន​​​
ទីភ្នាក់ងារព័ត៌មាន​រដ្ឋ​របស់​ចិន ស៊ីនហួរ (​Xinhua) បាន​រាយការណ៍​អំពី​សវនាការ​រវាង​​​នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) ​និង​ព្រះមហាក្សត្រថៃ​​ មហា វ៉ាជីរ៉ា​ឡុង​​​កន (Maha Vajiralongkorn) នៅទីក្រុងប៉េកាំង​​ បន្ទាប់​ពី​ទ្រង់​បាន​​​​ជួប​​សន្ទនា​​ជាមួយ​​​ប្រធានា​​​ធិបតី​​ចិន លោក ស៊ី ជីនពីង​។

រូបភាព​សវនាការ​រវាង លោក លី ឈាង (ស្តាំ) និង​ក្សត្រថៃ វ៉ាជីរ៉ាឡុងកន​។ Xinhua

​តាមសេចក្តីរាយការណ៍​របស់​​ទីភ្នាក់ងាររដ្ឋចិននេះ លោក​នាយករដ្ឋមន្ត្រី លី​ ឈាង​ បាន​បញ្ជាក់​ថា ប្រទេស​ចិន និង​ថៃ​មាន​ទំនាក់ទំនង​គ្នា​ដូច​គ្រួសារ។ ប្រទេសចិនមានឆន្ទៈក្នុងការ​រក្សាការផ្លាស់ប្តូរ​ទស្សនកិច្ច​កម្រិតខ្ពស់ជាមួយប្រទេសថៃ ពង្រឹងទំនាក់ទំនងមិត្តភាពជាអ្នកជិតខាងល្អ គាំទ្រយ៉ាងរឹងមាំគ្នាទៅវិញទៅមក និងធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ ដើម្បីសម្រេចបានលទ្ធផលបន្ថែមទៀតក្នុងការកសាងសហគមន៍ចិន-ថៃជាមួយនឹងអនាគតរួមគ្នា និងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។

នាឱកាសសវនាការ​នោះ លោក លី បានលើកឡើងពីការបំពេញបន្ថែមសេដ្ឋកិច្ចទៅវិញទៅមករវាងប្រទេសទាំងពីរ។ ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រីកពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគទ្វេភាគីជាមួយប្រទេសថៃ ក៏ដូចជាការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជា សេដ្ឋកិច្ចបៃតង បញ្ញាសិប្បនិម្មិត (AI) និង​បច្ចេកវិទ្យា​លំហអាកាស។

ទន្ទឹមនឹងនោះ ភាពជិតខាងភូមិសាស្ត្រ និងវប្បធម៌​ចែករំលែក​របស់ចិន និងថៃ ផ្តល់ឱកាសដើម្បីជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យដូចជាវប្បធម៌ និងទេសចរណ៍។

​​ស៊ីនហ៊ួរ បានស្រង់រាជឱង្ការ​មហាក្សត្រថៃថា ព្រះមហាក្សត្រ វ៉ាជីរ៉ាឡុងកន បានមានបន្ទូលថា ប្រទេសថៃ និង​ចិន​រីករាយនឹងទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង ហើយថា កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗបានទទួលលទ្ធផល​ជាក់ស្តែង។ ប្រទេសថៃបានកោតសរសើរចំពោះសមិទ្ធិផលដ៏អស្ចារ្យរបស់ប្រទេសចិនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ហើយមានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរមិត្តភាពជាមួយប្រទេសចិន ធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការជាក់ស្តែង និងឆ្ពោះទៅមុខរួមគ្នាលើមាគ៌ានៃការអភិវឌ្ឍរួម៕​

រ៉ាន់ រើយ​

The post នាយករដ្ឋមន្ត្រីចិន លី ឈាង លើក​ឡើង​ពី​ការ​ពង្រឹងទ្វេភាគី​រវាងចិន​និង​ថៃ​ក្នុងវិស័យច្រើន​​​ appeared first on Kampuchea Thmey Daily.

​​​​​​​​​ស្វែងយល់រាជដំណើរ​ទស្សនកិច្ច​របស់មហាក្សត្រថៃ​ទៅកាន់​មហាយក្សចិន​ពេលនេះ​​
មហាក្សត្រថៃ​​ មហា​ វ៉ាជីរ៉ា​ឡុងកន (Maha Vajiralongkorn) រាមាទី១០​នៃ​ការ​​​ឡើង​គ្រងរាជតាមបែប​សន្តតិវង្ស​​​ក្នុងត្រកូល​ចក្រី​​ នឹងចាប់ផ្តើម​​​​​​​​យាង​​ទៅទស្សនកិច្ច​នៅ​ទីក្រុងប៉េកាំងនៅថ្ងៃព្រហស្បតិ៍​ទី​​១៣ខែ​​វិច្ឆិកា​នេះ ដែល​​ទ្រង់​​នឹងក្លាយជាមហាក្សត្រថៃ​សោយរាជ្យដែល​យាង​​ធ្វើទស្សនកិច្ចផ្លូវរដ្ឋដំបូងគេទៅកាន់សាធារណៈ​​រដ្ឋ​​ប្រជាមានិត​​ចិន។

រាជវង្សានុវង្ស​របស់​ក្សត្រ​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី១០។ ​

​​​​​​ក្រុម​អ្នកវិភាគ​ បាន​​​ចាប់អារម្មណ៍​ចំពោះ​រាជ​ដំណើរ​ទស្សនកិច្ច​​​​​លើក​ដំបូង​​ក្នុង​ចំណង​ទំនាក់ទំន​ង​ការ​ទូត​​​​ផ្លូវ​ការ​រវាង​រាជាណាចក្រថៃ​និង​​​រដ្ឋាភិបាលចិន​កុម្មុយនីស្ត​រយៈពេល​​កន្លះសតវត្សរ៍​នេះ ដោយ​ចាត់​ទុក​ថា​វា​​​ជាសញ្ញានៃការកើនឡើងឥទ្ធិពលរបស់មហាយក្ស​​ចិន​​ប្រចាំ​តំបន់​អាស៊ីលើព្រះរាជាណាចក្រថៃ​​​​ ដែល​គេ​ដឹងថា ជា​សម្ព័ន្ធ​មិត្ត​​​ដ៏ជិតស្និទ្ធ​​ជាមួយសហរដ្ឋអាមេរិក​​​​​​រាប់​សិប​​​​ទសវត្សរ៍​មកហើយ​នោះ​។

មាន​កា​រកត់សម្គាល់​ដែរ​ថា របបរាជានិយមអាស្រ័យធម្មនុញ្ញ​​របស់​ប្រទេស​ថៃ​​ចាប់​តាំងពីឆ្នាំ១៩៣២​ ប្រទេសថៃបានប្រើប្រាស់ព្រះរាជទស្សនកិច្ច​របស់​មហាក្សត្រ​គ្រងរាជ​សម្បត្តិ​ជាឧបករណ៍គោលនយោបាយការបរទេស​ដ៏សំខាន់​បំផុត​​ នៅ​ក្នុង​នោះ​​ រួមទាំងដំណើរទៅកាន់សហរដ្ឋអាមេរិកចំនួនពីរលើកក្នុងកំឡុងសម័យ​សង្គ្រាមត្រជាក់ក្នុងទសវត្សរ៍ឆ្នាំ​១៩៦០ របស់អតីត​មហាក្សត្រថៃ ភូមិបុល​​​ អាឌុលយ៉ាដេត​ ( Bhumibol Adulyadej) ​ដែលសោយ​រា​​ជ្យ​​៧​០ឆ្នាំ ​ដោយ​ទ្រង់​មិន​ដែលយាង​ទស្សនកិច្ច​នៅ​​ប្រទេសចិន​ម្តងណាឡើយ​។  មក​ដល់​រាជ​​​របស់​មហាក្សត្របច្ចុប្បន្ន វ៉ាជីរ៉ា​ឡុង​កូន (Vajiralongkorn) គឺព្រះមហាក្សត្រថៃ​​​ដែល​យាង​ទៅទស្សនកិច្ច​ដោយ​ផ្ទាល់​​ក្រោយ​ពី​ការឡើង​គ្រងរាជ​៩​ឆ្នាំ​​។ ​

​អត្ថបទ​ស្រាវជ្រាវ​​​អំពី​រាជដំណើរ​ស្តេចថៃទៅកាន់ទី​​​ទីក្រុងប៉េកាំង​លើក​នេះ ដោយ​​សារព័ត៌មានរ៉យទ័រ បាន​កត់សម្គាល់ថា រដ្ឋាភិបាល​ទីក្រុងបាងកក​ដែល​គ្រប់គ្រង​ប្រទេស​​​តាមបែប​​រាជាធិបតេយ្យ​អាស្រ័យរដ្ឋធម្មនុញ្ញនេះ បានបង្កើតទំនាក់ទំនងការទូត​ជាមួយ​រដ្ឋាភិបាល​ទីក្រុងប៉េកាំងនៅឆ្នាំ១៩៧៥​ ហើយទំនាក់ទំនងទ្វេភាគីរបស់ពួកគេបានវិវត្តន៍ពីឆ្នាំក្រោយសង្គ្រាមត្រជាក់ ដោយមានការពង្រីកយ៉ាងសំខាន់ក្នុងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។

ប្រទេសចិនគឺជាទីផ្សារនាំចូលដ៏ធំបំផុតសម្រាប់​​ប្រទេសថៃ ដែលបានដឹកជញ្ជូនទំនិញរបស់ចិនមានតម្លៃ ៨០​ពាន់លានដុល្លារកាលពីឆ្នាំមុន ក៏ដូចជាប្រភពកំពូលនៃអ្នកទេសចរសម្រាប់វិស័យទេសចរណ៍ដ៏សំខាន់របស់ព្រះរាជា​ណាចក្រថៃ​​ និងជាអ្នកវិនិយោគធំនៅក្នុងវិស័យ​ឧស្សាហកម្មដូចជារថយន្តជាដើម។

ការធ្វើចំណាកស្រុកពីប្រទេសចិនទៅប្រទេសថៃក៏មានរយៈពេលរាប់សតវត្សដែរ ហើយគ្រួសារថៃជាច្រើន រួមទាំងប្រធានផ្នែក​ឧស្សាហកម្ម អាជីវកម្ម និងនយោបាយ មានដើមកំណើតជាជនជាតិចិន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលប្រកាសអំពីដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រ​​ វ៉ាជីរ៉ាឡុងកន​ និងរាជក្សត្រី​ ស៊ុតធីតា​ (Suthida) រដ្ឋាភិបាលថៃ​បាន​រៀបរាប់​ថា វាជាការឆ្លុះបញ្ចាំងពី «មិត្តភាពដ៏ស៊ីជម្រៅ និងការយោគយល់គ្នារវាងប្រទេសថៃ និងចិននៅគ្រប់កម្រិតទាំងអស់»។

​តាម​​អ្នកនាំ​ពាក្យ​ក្រសួង​​ការបរទេស​ទេសចិន អ្នកនាង ម៉ៅ នីង (Mao Ning) ​ដែលបាន​ប្រកាស​រាជដំណើរយាងទស្សនកិច្ច​​របស់​មហាក្សត្រថៃ គឺ​ថា ព្រះមហាក្សត្រគ្រោងនឹង​យាងទស្សនកិច្ច​​នៅប្រទេសចិន​ចំនួន​៥ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣ដល់​ថ្ងៃទី​១៧ខែ​​វិច្ឆិកា ដោយ​ទ្រង់គ្រោង​ជួបសវនាជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង​ (Xi Jinping) និងនាយករដ្ឋមន្ត្រីលោក លី ឈាង (Li Qiang)។

​មហាក្សត្រថៃ វ៉ាជីរ៉ាឡុង​កន និង​ក្សត្រី​ ក្នុងរាជពិធី​​បុណ្យឈា​បនកិច្ច​​នៃ​មហាក្សត្រយានី​​។  REUTERS

​​​​​ដំណើរទស្សនកិច្ចដ៏កម្រ​និង​កំពូល​នៃ​មហាក្សត្រ​ដ៏​មាន​ឥទ្ធិពល​​នៅ​អាស៊ីអាគ្នេយ៍​ ​ប៉ុន្តែ​​គ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានគេរំពឹងថានឹងត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរ​ក្នុងអំឡុងពេលនេះ​នោះទេ​​។

ចាប់តាំងពីការឡើងសោយរាជ្យនៅឆ្នាំ ២០១៦ ព្រះមហាក្សត្រ វ៉ាជីរ៉ា​​ឡុងកន បាន​យាង​​ធ្វើដំណើរជាផ្លូវការនៅរដ្ឋ​បរទេសតែមួយគត់គឺទៅកាន់ប្រទេស Bhutan ​ក្នុង​តំបន់​អាស៊ី​ខាងត្បូង​​កាល​ពី​ខែមេសា។

ទោះបីជាមានការ​យា​ង​ជាផ្លូវការ​ក៏ដោយ អតីតព្រះមហាក្សត្រ Bhumibol ដែលបានចំណាយពេលប្រាំពីរទសវត្សរ៍នៅលើបល្ល័ង្ក​ថៃ​ដ៏​មានឥទ្ធិពល​ មិនដែល​បានទៅទស្សនាប្រទេសចិនទេ​ នោះ​ក៏ដោយសារ​​តែ​​​​​សម្ព័ន្ធមិត្តដ៏ស្អិតរមួត​ជាមួយសហរដ្ឋអាមេរិក។

តាមការ​ដកស្រង់របស់​រ៉យទ័រ ​អ្នក​ជំនាញ​​ទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ Thammasat នៃទីក្រុងបាងកក លោក Sitthiphon Kruarattikan បាននិយាយថា ​ក្នុងអំឡុង​ពេលទ្រង់​កាន់អំណាច ទោះបី​មានការ​អញ្ជើញ​​ផ្លូវការក៏ដោយ អតីតព្រះមហាក្សត្រថៃ Bhumibol បានត្រឹម​បញ្ជូនអ្នកតំណាង រួមទាំងស្តេចបច្ចុប្បន្នកាលដែលទ្រង់ត្រូវបាន​តែងតាំង​ជាអ្នក​ស្នងរាជ្យបន្តនៅឆ្នាំ ១៩៨៧។

អ្នកវិភាគរូបនេះ ត្រូវ​បានស្រង់សម្តី​ដូច​និយាយថា៖«ក្រឡេកមើលប្រទេសទាំងអស់ដែលចិនមានទំនាក់ទំនងការទូតជាមួយ ប្រមុខរដ្ឋនៃប្រទេសទាំងនោះភាគច្រើនបានទៅប្រទេសចិន ដោយប្រទេសថៃមានករណីលើកលែងជាយូរមកហើយ» ។
លោក Sitthiphon បន្ថែម​ថា​៖«​ដើម្បី​មាន​ព្រះមហាក្សត្រ​ថៃ​ដែល​សោយរាជ្យ​មក​ទស្សនកិច្ច​នេះ​គឺ​ជា​អ្វី​ដែល​ចិន​ចង់​បាន​»​។

ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​កាន់​ទុក្ខ​ជា​ផ្លូវ​ការ​តែ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​ការ​សោយ​ទិវង្គត​របស់​មាតា​របស់​ព្រះមហាក្សត្រ ដែល​ជា​សញ្ញា​បញ្ជាក់​ពី​សារៈសំខាន់​ដែល​រាជ​វាំង​ផ្តល់​ដល់​ក្រុង​ប៉េកាំង៕​

រ៉ាន់ រើយ

The post ​​​​​​​​​ស្វែងយល់រាជដំណើរ​ទស្សនកិច្ច​របស់មហាក្សត្រថៃ​ទៅកាន់​មហាយក្សចិន​ពេលនេះ​​ appeared first on Kampuchea Thmey Daily.

​​​មហាក្សត្រ​​ថៃ​​​​នឹង​យាង​​ទស្សន​កិច្ច​​៥ថ្ងៃ​នៅចិន​​លើក​ដំបូង​​ក្នុង​រយៈពេល​៥០ឆ្នាំ​​
ដំណឹង​​នៃ​រាជដំណើរ​​យាង​​ទស្សនកិច្ច​ដ៏​កម្រ​​របស់​​ព្រះមហាក្សត្រថៃ មហា វ៉ាជី្ជរ៉ា​ឡុងកន (Maha Vajiralongkorn) រាមាទី១០​ ទៅកាន់​​​សា​ធារណៈរដ្ឋ​​ប្រជាមានិត​ចិន​នៅ​​សប្តាហ៍​ក្រោយ បាន​​បង្ក​​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ ស្របពេលដែល​​មិន​ធ្លាប់​មាន​​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​បែបនេះ​​ក្នុងរយៈពេល​ជា​ច្រើនទសវត្ស។ ​

​ដំណឹង​​នៃ​ការ​យាងទៅទស្សនកិច្ច​ជាផ្លូវការ​របស់​ព្រះមហាក្សត្រ​ មហា វ៉ាជី្ជរ៉ា​ឡុងកន ទៅកាន់​ទីក្រុង​​​ប៉េកាំង​ ដែល​គ្រោង​ធ្វើ​ឡើង​ចម្លោះ​ថ្ងៃទី​១៣​ដល់​ថ្ងៃទី​​១៧ខែ​វិច្ឆិកា​ ត្រូវ​បាន​​អ្នក​នាំ​ពាក្យ​ក្រសួងការទេសចិន ​លោកស្រី ម៉ៅ នីង (Mao Ning) បាន​ប្រកាស​នៅ​ក្នុងសន្និសីទ​​​​​​សារព័ត៌មាន​នៅថ្ងៃ​ទី​៦ខែ​​វិច្ឆិកា​ ដោយ​អះអាងថា ​​រាជ​ដំណើរ​យាងទស្សនកិច្ច​នេះ​គឺ​តបតាមការ​អញ្ជើញ​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង​។

​​​មិន​មាន​​​​​ព័ត៌មាន​លម្អិត​​​​ត្រូវ​បាន​បញ្ចេញ​​ឲ្យដឹង​សម្រាប់ដំណើរ​យាងទស្សនកិច្ច​​​រយៈពេល​យូរ​រហូត​ដល់​ទៅ​៥ថ្ងៃនោះទេ ដោយ​អ្នក​នាំ​ពាក្យ​ក្រសួង​​​ការបរទេសចិន បាន​​​លើក​ឡើង​ថា​ រាជដំណើរ​ទស្សនកិច្ច​នេះ​​​ក៏ស្របពេលខួប​​​៥០ឆ្នាំ​នៃ​​​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ជិត​ខាងទាំងពីរ​ ហើយ​ព្រះអង្គ​ក៏នឹង​យាង​ទៅជួបថ្នាក់​ដឹកនាំ​ចិន​ជាច្រើន​ដាច់ដោយឡែកៗ​ពីគ្នា​​។ ​

​​​​តាមសេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មានរ៉យទ័រ ​នេះ​ជារាជដំណើរ​ទស្សនកិច្ច​​លើក​ដំបូង​របស់ក្សត្រថៃ​​​ចាប់តាំងពីទំនាក់ទំនងការទូតត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៥។

សារ​ព័ត៌មាន​ស៊ីហួរ (Xinhua) របស់​ប្រទេសចិន​ បាន​រាយការណ៍​ដោយ​ដកស្រង់​​អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន ​ព្រះមហាក្សត្រ​ថៃ​ មហា វ៉ាជី្ជរ៉ា​ឡុងកន នឹង​យាង​ទៅ​ជួប​​​​សវនាការ​ជាមួយ​ប្រធានាធិបតី ស៊ី ជីនពីង ( Xi Jinping) និងនាយករដ្ឋមន្ត្រី លី ឈាង (Li Qiang) ​ក្នុង​ជំនួបដាច់ដោយឡែកពីគ្នា​​​​។

លោកស្រី ​Mao Ning បានកត់សម្គាល់ថា ការពិតដែលថាព្រះមហាក្សត្រថៃជ្រើសរើសប្រទេសចិនជាប្រទេសសំខាន់ដំបូងសម្រាប់ដំណើរទស្សនកិច្ចផ្លូវការរបស់ព្រះអង្គឆ្លុះបញ្ចាំងយ៉ាងពេញលេញពីសារៈសំខាន់ដ៏អស្ចារ្យដែលភាគីទាំងពីរបានភ្ជាប់ទំនាក់ទំនងទ្វេភាគី។

​តាមស៊ីហួរ លោកស្រី អ្នកនាំពាក្យ បាននិយាយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងចិន-ថៃបានរក្សាបាននូវការអភិវឌ្ឍន៍ខ្ពស់ ហើយវាគឺជាជំនឿដ៏ប្រជាប្រិយ​ក្នុងចំណោមប្រជាជនទាំងពីរថា «ប្រទេសទាំងពីរមានភាពជិតស្និទ្ធដូចគ្រួសារតែមួយ»​។

រ៉ាន៉ រើយ​

The post ​​​មហាក្សត្រ​​ថៃ​​​​នឹង​យាង​​ទស្សន​កិច្ច​​៥ថ្ងៃ​នៅចិន​​លើក​ដំបូង​​ក្នុង​រយៈពេល​៥០ឆ្នាំ​​ appeared first on Kampuchea Thmey Daily.

[វិភាគ] លោក ថាក់ស៊ីន ​រួច​ទោស​​ពេលនេះ​ មាន​ន័យ​ថា​ ស្ថាប័នរាជបល្ល័ង្កថៃ «ត្រូវកែទម្រង់»
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែលប្រឈម​​ការ​ចោទ​ប្រកាន់​​​បទ​ព្រហ្មទណ្ឌ​​ចំនួន​២ករណី​​ ទើប​រួច​ផុត​​ពី​ការ​ចោទ​ប្រកាន់​១ករណី ហើយ​ក៏​ជា​ការ​រួច​ទោស​​ដ៏កម្រ​បំផុត​​ពី​ការ​ចោទ​ប្រកាន់​​ក្នុងសំណុំរឿង​​​នយោបាយ​ថៃ ដែល​ត្រូវ​បាន​គេ​មើល​ឃើញថា ​មាន​និន្នាការ​បំបាក់​អ្នក​​ងើប​ឡើង​ក្នុង​ទម្រង់ប្រជាធិបតេយ្យ​ ដែល​ស្ថាប័ន​​រាជបល្ល័ង្កថៃ​មិនដែលស្វាគមន៍​​ម្តងណាឡើយ​។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ លើក​ដៃ​ដាក់​អ្នក​គាំទ្រ ពេលចេញពីតុលាការ។ ខាវសុត​

ការ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ក្នុងសំណុំ​រឿង​ព្រហ្មទណ្ឌ​​​​ ប្រមាថ​ព្រះចេស្តារ​​​ព្រះមហាក្សត្រ​នេះ កើត​ឡើង​ចំពេលដែល​​​ នយោបាយរបស់​ប្រទេសថៃ​​ឡើង​កម្តៅ​ខ្លាំងបំផុត និង បាន​ជះ​ចំហាយ​នៃកម្តៅ​នយោបាយ​នោះ​មក​ដល់​ព្រដែន​កម្ពុជារហូត​ដល់​បង្ក​ហេតុ​នាំ​ឲ្យ​មាន​កា​រផ្ទុះ​អាវុធ សម្លាប់​ទាហាន​រាប់សិបនាក់​ទាំង​សងខាង និង បណ្តាល​ឲ្យ​មាន​ជន​ភៀសខ្លួន​ជាង​​៣០ម៉ឺន​នាក់សរុបទាំងសងខាង។

ការ​ផ្ទុះ​អាវុធ​​ដ៏ខ្លាំងក្លាបំផុត​រយៈពេល​៥ថ្ងៃ​៥យប់នៅ​ព្រំ​ដែន​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាងទូលំទូលាយថា ជាការសម្រេច​ចិត្ត​របស់​ស្ថាប័ន​រាជ​បល្ល័ង្កថៃ ដោយ​បញ្ជា​​​មេបញ្ជាការ​ និង​ក្រុមយោធា​​​ដែលស្និទ្ធ​នឹងរាជបល្ល័ង្ក សម្រាប់​ធ្វើសកម្មភាព​នយោបាយ​​​​និង​ការ​ប្រយុទ្ធ ដោយ​ច្រាន​ចោល​ដំណោះស្រាយ​របស់​រដ្ឋាភិបាលស៊ីវិល​ដែលដឹកនាំ​ដោយ​គណបក្ស​ភឿថៃ មានកូនស្រីលោកថាស៊ីន គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ​ ជានាយករដ្ឋមន្ត្រី។​

ការ​សម្រេច​របស់​តុលាការព្រហ្មទណ្ឌទីក្រុងបាងកក នៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥ ក្នងការ​​​ទម្លាក់​ចោល​​សំណុំរឿង​ប្រមាថព្រះមហា​ក្សត្រ​ ប្រឆាំង​នឹងអតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ ដោយសំអាងថា​ មិន​មាន​ភស្តុតាងគ្រប់គ្រាន់នោះ គឺ​ជាសញ្ញា​យ៉ាងច្បាស់​ថា ​​នយោបាយ​របស់​ប្រទេស​​ស្ថិតនៅផ្លូវ​ការ​កែទម្រង់​​​ ជាពិសេស​​ គឺការ​​ទម្រង់ស្ថាប័ន​​​​ព្រះមហាក្សត្រតែម្តង​។

អស់​រយៈពេល​ជាយូរមក​ហើយ ស្ថាប័ន​របស់​ព្រះមហាក្សត្រ​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ពង្រឹងអំណាច​របស់​ខ្លួន​តាមរយៈ​ការ​​ប្រមូលផ្តុំ​អំណាច​យោធា​នៅពីក្រោយ និង ការ​រក្សាភាព​ជិតស្និទ្ធ​ជាមួយ​​អតីត​មេបញ្ជាការ​យោធា​ចូល​និវត្តន៍​ឲ្យ​កាន់តួនាទី​សំខាន់​​ៗ នៅ​ក្នុងក្រុមប្រឹក្សា​ព្រះមហាក្សត្រ (Privy Council) ដោយ​ការ​ធ្វើទុកបុកម្នេញ​​លើ​រដ្ឋាភិបាល​ស៊ីវិល ដែល​កើត​ចេញ​ពីការ​បោះឆ្នោត​​តាមបែប​ប្រជាធិបតេយ្យ។

ប៉ុន្តែ​ការ​ថ្លៃ​អំណាច​ចុងក្រោយ​​របស់​​លោក​ថាក់​ស៊ីន ស៊ីណាវ៉ាត្រ​ នៅស្រប​ពេលដែល​រដ្ឋាភិបាលស៊ីវិល​ ​​ដឹកនាំ​​ដោយ​កូនស្រី​របស់​លោក គឺ​លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បាន​​​ទទួ​ល​រងសម្ពាធ​ដូច​គ្នា ពី​ក្រុម​អ្នក​នយោបាយ​ថៃ​ដែលនិយ​ម​យោធា ក្នុង​នោះ មានស្ថាប័ន​ព្រឹទ្ធសភា ស្ថាប័ន​ប្រឆាំ​ងអំពើ​ពុករលួយ ស្ថាប័ន​​ព្រះមហាក្សត្រ​​​ថៃ​ ជាដើម នៅ​​ក្នុងពេលដែល​​រដ្ឋាភិបាលស៊ីវិល​​​ដឹកនាំ​គណបក្ស​ភឿថៃ​ចុះ​ខ្សោយ​កាន់តែខ្លាំង និង​រង​ភាព​រង្គោះ​រង្គើ​ស្ទើរតែ​ដួល​រលំទៅហើយ​។

ស្ថាប័ន​រាជ​បល្ល័ង្ក​ថៃ​តែ​ងតែ​ធ្វើសកម្មភាព​​​ប្រឆាំង​រដ្ឋាភិបាលស៊ីវិល តាមរយៈ​ការ​ចាត់វិធានការ​ផ្លូវច្បាប់​ ដោយ​ការ​ប្តឹង​ចោទ​ប្រកាន់​នានា ដើម្បី​ធ្វើយ៉ាង​ណា​ចាប់កំហុស​​ មេដឹកនាំ​គណបក្ស ឬ​​​រដ្ឋាភិបាល​ស៊ីវិល​​ទាំងឡាយ​ណា​ដែល​មានទំនោរ​ទៅ​រក​​លទិ្ធប្រជាធិបតេយ្យ។ ជាក់ស្តែ​ងណាស់ ក្នុង​​​ហេតុការណ៍​នយោបាយ​ចុងក្រោយ​នេះ ស្ថាប័ន​​ទាំងឡាយ​ដែល​មានទំនោរ​ទៅរក​រាជ​បល្ល័ង្កថៃ បាន​ចេញធ្វើសកម្មភាព​​ប៉ុនប៉ង​ដកហូត​អ្នក​នយោបាយ​​ទាំង​ឡាយ​ដែល​កើត​ចេញ​ពី​​ការ​បោះឆ្នោតដោយ​ប្រជាជន និង​ធ្វើសកម្មភាព​ដើម្បី​ការរស់រាន​និង​ការ​អភិវឌ្ឍ​តាមបែបប្រជាធិបតេយ្យ។

​​តុលាការ​ធម្មនុញ្ញថៃ​​ជាស្ថាប័ន​​​​​មួយបាន​ទម្លា​យ​ចោល​​នៅ​គណបក្ស​​​ជាច្រើន​រហូតដល់​ទៅ​​៣៤​ ចាប់តាំងពីឆ្នាំ​២០០៦ ជាឆ្នោត​ដែល​រដ្ឋាភិបាលស៊ីវិល​ដឹកនាំ ដោយ​លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ​ ត្រូវ​បាន​បណ្តេញ​​ចេញ​ពីអំណាច​​តាមរយៈរដ្ឋ​ប្រហារកាលថ្ងៃទី​១៩ខែកញ្ញាឆ្នាំ​២០០៦។ ការ​រំលាយ​ចោល​គណបក្ស​​ទាំង​៣៤​នោះ គឺសុទ្ធតែ​គណបក្ស​ដែល​មាន​គោលនយោបាយ​ លើក​ស្ទួយ​ប្រជាធិបតេយ្យ និង​មានគោលនយោបាយ​​​​ប៉ុនប៉ង​​បន្ថយអំណាច​ព្រះមហាក្សត្រ តាមរយៈ​ការ​​​ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ត្រង់មាត្រា​១១២ ដែល​ចែង​អំពី​​កា​រប្រមាថ​ព្រះមហាក្សត្រ។ ត្រង់ចំណុចនេះ​ហើយ ដែលអ្នកនយោបាយថៃ​តែង​តែ​រងគ្រោះ​ដោយសារ​តែ​​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រដែលបាន​ដាក់​ចេញ​​ឲ្យ​ប្រើ​​ប្រាស់​ដំបូង​ក្នុងឆ្នាំ​១៩៥៧ ក្នុងរាជ​ស្តេច ភូមិវិបុល អាឌុល​យ៉ាដេត រាមាទី​​៩​។

​​តុលាការ​ធម្មនុញ្ញថៃ​ដែលមានចៅក្រម​៩រូប ដែលមាន​​ប្រវត្តិ​កើត​ចេញ​​​ពី​​​ អ្នក​កាន់​ស្ថាប័ន​យុត្តិធម៌  ដូចជា ចៅក្រម​តុលាការកំពូល តុលាការ​​ព្រហ្មទណ្ឌ ក្រសួងយុត្តិធម៌ និង​អ្នក​​​ច្បាប់​​មក​ពីស្ថាប័ន​អប់រំ​ផង កាល​ពីខែ​សីហា​ឆ្នាំ​២០២៤ បាន​រំលាយ​គណបក្ស​ឆ្ពោះទៅមុខ (Move Forward) និង​ហាម​ឃាត់​លោក ភីថា លឹមចារើនរ៉ាត ពីការ​ធ្វើនយោបាយ​រហូត​ដល់​១០ឆ្នាំ ដោយសារ​តែ​គោល​នយោបាយគណបក្សនេះ​ប៉ុនប៉ង​ធ្វើវិសោធនកម្ម​​មាត្រា​​១១២ ដើម្បី​បន្ថយ​អំណាច​​រាជវាំង​។

ក្នុងសំណុំរឿង​​នយោបាយ​​សំខាន់​បំផុត​ប្រឆាំង​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រនេះ ក៏ក្រុម​និយម​​យោធា​ថៃ​ ឬ​ហៅថា​ ក្រុមអភិរក្ស ប៉ុនប៉ង​ដើម្បី​ផ្តាច់​​ខ្សែ​ជីវិត​នយោបាយ​របស់​ក្រុមគ្រួសារ​លោកថាក់ស៊ីន ដែល​មាន​ប្រជាប្រិយភាព​ក្នុង​សង្គមថៃ​​។

សំណុំ​រឿង​ចោទប្រកាន់ប្រឆាំង​លោកថាក់ស៊ីននេះ​ កើតចេញពីការ​និយាយ​ដែល​លោក​ថាក់ស៊ីន​បានធ្វើនៅក្នុងបទសម្ភាសន៍កាលពីឆ្នាំ ២០១៥ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលគាត់បានរិះគន់រដ្ឋប្រហារឆ្នាំ ២០១៤ ដែលបានទម្លាក់ប្អូនស្រីរបស់គាត់ គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ (Yingluck Shinawatra) ដោយ​ការ​ភ្ជាប់​ស្ថាប័ន​​មហាក្សត្រ​នៅ​ពីក្រោយ​ការ​ធ្វើរដ្ឋ​ប្រហារ​នោះ​​។

លោក ថាក់ស៊ីន ដែលបច្ចុប្បន្នមានអាយុ ៧៦ ឆ្នាំ បានស្វាគមន៍ចំពោះការសម្រេចនេះ ដោយប្រាប់អ្នកសារព័ត៌មានថា៖ «ករណីនេះត្រូវ បានច្រានចោល»។ Al Jazeera ផ្សាយ​​​នៅថ្ងៃទី​២២ខែ​​សីហា​នេះ ឲ្យ​ដឹងថា មេធាវីរបស់លោកថាក់ស៊ីន​ គឺលោក Winyat Chatmontree បានបញ្ជាក់ថា តុលាការរកមិនឃើញហេតុផលសម្រាប់ការកាត់ទោសឡើយ ។

​ការ​ទាត់​ចោល​​ការ​ដាក់​ទោស​ប្រឆាំង​លោកថាក់ស៊ីន​ចុងក្រោយនេះ គឺ​ជា​របត់នយោបាយថ្មី​មួយរបស់​ប្រទេសថៃ ជាពិសេស​​​​នឹងងាក​ទៅរក​ការកែទម្រង់​​ស្ថាប័ន​ព្រះមហាក្សត្រ​ក្នុងពេលខាងមុខនេះ ដោយសារ​តែ​​​​លោក​ថាក់ស៊ីន គឺ​ជា​អ្នកនយោបាយ​ល្បី​ល្បាញ​បំផុត និង​ជាអ្នក​តស៊ូអំណាច​ចុងក្រោយ​សម្រាប់ត្រកូលថាក់ស៊ីន ដែល​រង​ការ​ធ្វើរដ្ឋប្រហារ​ជាបន្តបន្ទាប់ និង ការ​ធ្វើទុកបុកម្នេញ​​ផ្នែកនយោបាយ​ពី​ក្រុម​​កាន់​អំណាច​ក្រោម​រាជបល្ល័ង្ក។

​​ការ​ទាត់​ចោល​​​បណ្តឹងប្រឆាំង​ លោកថាក់ស៊ីន​នាពេលនេះ​ ដែល​ជាសំណុំរឿង​នយោបាយ​ធំបំផុត​ក្នុង​ស្ថានភាព​​​ប្រទេសថៃ​​ធ្លាក់​ចូលវិបត្តិនយោបាយ​ជ្រៅបំផុត គឺ​បានសេចក្តីថា​ សំណុំរឿង​ដែលនៅសេសសល់មាន ការចោទ​ប្រកាន់​​ដែលថា លោកថាក់ស៊ីន​កុហក​​​តុលាការ​ថាមានជំងឺ​ និង​ទៅសម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​ប៉ូលិស​ជាដើម និង​សូម្បី​​ការ​ចោទ​ប្រកាន់​​ប្រឆាំង​លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នឹងក្លាយ​ជាសំណុំរឿង​ដែលតូចតាច​ប៉ុណ្ណោះ​។​

​ការ​​ទម្លាក់​ការ​ចោទ​ប្រកាន់​នេះ​មិនមែនបាន​សេចក្តីថៃ​ លោកថាក់ស៊ីន នឹង​បញ្ចប់​បេសកកម្ម​​នយោបាយ​ត្រឹមប៉ុណ្ណឹងដែរ គឺ​ច្បាស់ណាស់​ ក្រុម​​អ្នក​នយោបាយថៃ​ នឹង​រៀបចំ​ឲ្យ​មានការកែទម្រង់​នយោបាយ​ថៃ​ដ៏ធំមួយ ដើម្បី​បន្ថយអំណាច​ក្សត្រ​ ដើម្បី​ភាព​សុខុម​​របស់​អ្នក​នយោបាយថៃ និងស្ថិរភាព​នយោបាយថៃ​ទៅថ្ងៃអនាគត៕​

​រ៉ាន់ រើយ​

The post [វិភាគ] លោក ថាក់ស៊ីន ​រួច​ទោស​​ពេលនេះ​ មាន​ន័យ​ថា​ ស្ថាប័នរាជបល្ល័ង្កថៃ «ត្រូវកែទម្រង់» appeared first on Kampuchea Thmey Daily.

ដោយ​រំលងរដ្ឋាភិបាលស៊ីវិល ​លោក Boonsin តែងភ្ជាប់​ស្តេច​ថៃ​ទៅនឹងប្រតិបត្តិការ​​យោធា​
​ដោយ​មើល​រំលង​​តួនាទី​រ​បស់​​រដ្ឋាភិបាលស៊ីវិលថៃ ជា​ថ្មី​ម្តង​ទៀត​ មេ​​​​​បញ្ជាការ​ភូ​​មិភាគ​២របស់​ថៃ លោក ​ប៊ុន​ស៊ីន ផាត​ក្លាង (Boonsin Padklang) ​បាន​ភ្ជាប់​​ព្រះរាជតួនាទី​របស់​​ព្រះមហាក្សត្រថៃ វ៉ាជីរ៉ា​ឡុងកន រាមាទី​១០ ទៅ​នឹ​ង​​​ប្រតិបត្តិការ​​យោ​ធា​​​នៅ​តាមព្រំដែន​​កម្ពុជា​ ដោយ​លើក​ឡើង​ពី​ការ​កង្វល់របស់ទ្រង់​ចំពោះ​​​ក្រុម​ទាហាន​ដែល​រងគ្រោះថ្នាក់​​​។

លោក ​ប៊ុនស៊ីន ផាត​ក្លាង ដែល​​ជា​មេបញ្ជាការ​ជិត​ចូលនិវត្តន៍ បាន​​ជំរុញ​​​​​ជម្លោះ​​​នៅ​តាម​ព្រំ​ដែន​របស់​ប្រទេសកម្ពុជា តាមរយៈ​ការ​​បញ្ឆេះ​​ជម្លោះ​វោហាស័ព្ទ​ជាបន្តបន្ទាប់​ និងដាក់​ចេញ​វិធានការ​ដោយ​ចិត្តឯងក្នុងការ​បិទ​ព្រំ​ដែន​​​​ជាមួយកម្ពុជា រហូតដល់ការ​បង្ក​​ហេតុជម្លោះ​​ប្រដាប់អាវុធ ដោយ​ការ​បញ្ជា​​បិទ​ប្រាសាទ​តាមាន់​​​នៅថ្ងៃទី​២៣ខែ​កក្កដា និង​ការ​ផ្ទុះ​អាវុធ​នៅថ្ងៃទី​២៤ខែ​កក្កដា​។

នៅ​​ក្នុង​ធ្វើបឋកថាមួយនៅសាលាជាតិយោធាថៃ (National Defence College) យោង​​កាសែតថៃ ខាវសុត បាននិយាយថា ថ្ងៃទី១៩ សីហា ២០២៥ ​បាន​ផ្សាយ​ថា ​លោក ឧត្តមសេនីយ៍​ទោ ​​​​ប៊ុនស៊ីន ផាត​ក្លាង បានលើក​ពី​​ការ​ខ្វល់ខ្វាយ​របស់​​ស្តេច វ៉ាជីរ៉ាឡុងកនចំពោះ​កង​ទ័ព​របស់​លោក។

​តាមការ​ចេញផ្សាយនោះ កាសែត​ ខាវសុត ស្រង់សម្តី​ដូច​បាន​និយាយថា៖«​ព្រះករុណា​ជាម្ចាស់​ ព្រះអង្គព្រួយ​ព្រះទ័យ​​​យ៉ាងខ្លាំង ចំពោះពលទាហ៊ានទាំងអស់ដែលបានរងគ្រោះ។ ចំពោះ​ប្រតិបត្តិការយោធានេះ ព្រះអង្គទទួលទាហ៊ានរងគ្រោះទាំងអស់នោះដាក់នៅក្រោមការគ្រប់គ្រងថែទាំផ្ទាល់ពីព្រះរាជា»​។

​ឧត្តមសេនីយ៍ទោ​ ប៊ុនស៊ីន ផាតក្លាង បាន​បង្ក​​​អរិភាព​​ជាច្រើន​លើក​​ច្រើន​សារ​ជាសាធារណៈ​ជាមួយ​រដ្ឋាភិបាលស៊ីវិលដែល​កើតចេញ​ពី​ការបោះឆ្នោតដឹកនាំ​ដោយ​គណបក្ស​ភឿថៃ ដូចជា​ ​ការ​ចេញ​​បញ្ជា​ឲ្យ​បិទ​ព្រំដែន ការ​​ប្រកាស​​រក​មូលនិធិ​ទិញ​​លួស​បន្លា​ដើម្បីរាយ​តាម​ព្រំ​ដែន​កម្ពុជា ការ​ចេញ​អត្ថាធិប្បាយ​​មិន​​​ទទួលស្គាល់​ការ​​​​​ដំណើរ​ទៅចរចា​របស់​នាយករដ្ឋមន្ត្រីស្តីទី លោក Phumtham Wechayachai ដោយសំអាង​ថា គ្មានលិខិត​​ប្រគល់សិទ្ធិ​ពី​ព្រះមហាក្សត្រ​ជាដើម។​

​​ជា​រឿង​ៗ ​រដ្ឋាភិបាល​ស៊ីវិល​របស់​ថៃ​ ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រីស្តីទី លោក Phumtham Wechayachai បាន​​ចេញ​វាយប្រហារ​តប​វិញ ដោយ​​ឲ្យ​លោក ឧត្តមសេនីយ៍ទោ​ ប៊ុនស៊ីន ផាតក្លាង ស្នើ​សុំថវិកា​​​​រដ្ឋាភិបាល​សម្រាប់​ការ​ចំណាយជាដើម ដោយ​មិនត្រូវ​រៃ​អង្គាស​ពី​ប្រជាជន​នោះទេ។

ពេលដែល​លោកស្រី​ ផែថងថាន ស៊ីណាវ៉ាត្រ​ នៅកាន់​តំណែង​​ជា​នាយករដ្ឋមន្ត្រី ​គឺ​ លោក ប៊ុនស៊ីន ផាតក្លាង​នេះ មិនដែល​​យក​វិធានការ​របស់​រដ្ឋាភិបាល​ទៅ​អនុវត្តទេ ផ្ទុយទៅវិញ​តែ​ងតែ​ធ្វើសកម្មភាព​បង្កហេតុ បង្កើន​ជម្លោះ​​តាមព្រំដែន​តាមគ្រប់រូប​ភាព​ ដែលជា​ការ​បង្កហេតុដើម្បី​​ខ្លួន​អាច​​បញ្ឆេះ​សង្គ្រាម​ឡើង​៕​

រ៉ាន់ រើយ​

The post ដោយ​រំលងរដ្ឋាភិបាលស៊ីវិល ​លោក Boonsin តែងភ្ជាប់​ស្តេច​ថៃ​ទៅនឹងប្រតិបត្តិការ​​យោធា​ appeared first on Kampuchea Thmey Daily.

​​លោក Boonsin Padklang បាន​ភ្ជាប់​ស្តេច​ថៃ​​នៅ​ពីក្រោយ​​ការ​វាយប្រហារ​​នៅ​ព្រំដែន​កម្ពុជា​​
​​ជាលើក​ដំបូង​​ដែលមេ​បញ្ជាកការ​​ភូមិ​ភាគ​​២ថៃ​ លោក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) ​បាន​​​ភ្ជាប់​​​ស្ថាប័ន​​​ស្តេច​ថៃ វ៉ាជីរ៉ាឡុង​កូន រាមា​ទី​១០ នៅ​ពីក្រោយ​ខ្នង​​​​​​កង​ទ័ព​ថៃ​​​ដែលបាន​បើក​ការ​វាយប្រហារ​​​លើក​កង​ទ័ព​កម្ពុជា​ កាលពីថ្ងៃទី​២៤ដល់​ថ្ងៃទី​២៨ខែ​កក្កដា​​កន្លងទៅ​ ដោយ​​ប្រយុទ្ធ​បង្ហូរឈាម​​នៅព្រំ​ដែន​របស់​ប្រទេស​កម្ពុជា​​ ប៉ុនប៉ង​​​ទម្លុះ​ខ្សែ​ការ​ពារ​​ព្រំដែនកម្ពុជា ប៉ុន្តែ​ត្រូវ​កង​ទ័ព​កម្ពុជា​ទប់​ជាប់មិន​ឲ្យឈានជើង​ចូលទឹកដីកម្ពុជានោះទេ​។​

រូប​ភាព​ផ្គុំគ្នា បង្ហាញ​ ​ស្តេចថៃ វ៉ាជីរ៉ា​ឡុងកន រាមាទី​១០ និង លោក ប៊ុនស៊ីន ផាតក្លាង និង​កងទ័ពថៃ​​។​ Kampuchea Thmey

​មេបញ្ជាការ​​ភូមិ​​​​ភាគទី២​​ លោក ប៊ុនស៊ីន ផាតក្លាង ​​​​បាន​​លើក​ឡើង​ជា​សាធារណៈ​​​ដ៏កម្រ ចាប់​តាំងពី​ការ​​​​លើក​ទ័ព​ប៉ង​ឈ្លាន​ពាន​​​ទឹកដី​កម្ពុជា​​កាល​ពី​​​​២សប្តាហ៍មុន​ ដោយ ​​«ភ្ជាប់​ទំនាក់​ទំនង​​រវាង​ស្តេច​ថៃ​​ទៅនឹង​​កងទ័ព​ជួរមុខ»​ ​​នៅ​ពេល​ដែល​​លោក​​​​ចូលរួមថ្លែង​បាឋ​កថា​​​​រៀបចំ​ឡើង​នៅ​សាកលវិទ្យាល័យ Kasetsart ​​​នៅ​ទីក្រុង​បាងកក​នៅថ្ងៃទី​១៤ខែ​សីហា​​នេះ។

​យោធា​​​របស់​ប្រទេសថៃ ត្រូវ​បាន​​សង្ស័យថា មិន​​បាន​ស្តាប់​​រដ្ឋាភិបាលស៊ីវិល​ដឹកនាំ​ដោយ​គណបក្ស​​ភឿថៃ​ ដែលកើត​ចេញ​ពីការ​បោះឆ្នោតដោយ​ប្រជាជន​ថៃ​នោះទេ។ ផ្ទុយទៅវិញ ​​យោធា​​ថៃ​​​បាន​​ទទួល​បញ្ជា​​ ​បើក​ការ​ប្រយុទ្ធ​នៅ​ព្រំ​ដែន​កម្ពុជា​​នេះ គឺ​​​ស្ថិតនៅ​ក្រោម​ការបញ្ជា​​របស់​​​​មហាក្សត្រ​ថៃ​ វ៉ាជីរ៉ា​ឡុងកន រាមាទី១០ ​ឆ្លៀត​ពេលដែល​​​​​​​រដ្ឋាភិបាល​ថៃ​ស៊ីវិល​របស់​ប្រទេសថៃ​កំពុង​រង្គោះ​រង្កើ​​។

​​​​​សារ​ព័ត៌មានថៃ​ បាន​រាយការណ៍​នៅ​ថ្ងៃទី​​១៤ខែ​សីហា​នេះ​ថា លោក ប៊ុនស៊ីន ផាតក្លាង បាន​លើក​ឡើង​ថា ​ព្រះ​​មហាក្សត្រ (His Majesty) ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​​​ជា​ប្រចាំ​អំពី​​ស្ថានភាព​ «ព្រះអង្គ​បាន​សួរ​​​អំពី​ស្ថានភាព​​ជាមួយ​​​មេបញ្ជាការ​​​យោធា​​ជារៀងរាល់ថ្ងៃ​ទៅដល់​​កូន​ទាហាន​របស់​​គាត់ ហើយ​មេបញ្ជាការ​​​ក៏រាយការណ៍​​ត្រឡប់​ទៅវិញ​ជារៀងរាល់ថ្ងៃ​​ដែរ​»។

​លោក ប៊ុនស៊ីន ​ត្រូវ​បាន​​​​ស្រង់សម្តី​ ដូច​បាន​និយាយថា​៖​«​ទាំង​​នេះជា​តួនាទី​​ជា​​អគ្គមេបញ្ជាការ​​កំពូល​នៃកងយោធពលខេមរភូមិន្ទ។ តាមប្រវត្តិសាស្ត្រ ព្រះមហាក្សត្រតែងតែដឹកនាំកងទ័ព ហើយនៅតែដដែលដូចសព្វថ្ងៃនេះ»​។

​យោ​ងតាម​​​ការ​ស្រាវជ្រាវ​​​ លោក Supalak Genjanakhundee ដែល​បាន​ចង​ក្រង​​សៀវភៅ​​មួយ​មានចំណងជើង​ថា «A Soldier King: Monarchy and Military in the Thailand of Rama X» ដែល​មានន័យ​ជាភាសាខ្មែរថា «ស្តេចយោធាៈ រាជបល្ល័ង្កនិង​យោធា ក្នុង​​ប្រទេសថៃនៃ​ស្តេច​​រាមាទី​១០» ​បាន​កត់ត្រា​នូវ​ការ​កែទម្រង់​យោធា​របស់​ស្តេច ​​​មហា វ៉ាជីរ៉ាឡុងកន រាមា ទី​១០ (Maha Vajiralongkorn Rama X) ដោយ​​​​ការ​ក្តោបក្តាប់អំណាច​​ផ្តាច់​ការ​ក្រោម​​រាជ​របស់​លោក។

ស្តេច​ថៃ​ វ៉ាជីរ៉ា​ឡុងកន និង​អគ្គមហេសី។ FB

​​ការ​​​ឈានទៅរក​អំណាច​ផ្តាច់​ការ​នោះ គឺ​ដោយសារ​តែ​​លោក​បង្កើត​នូវ​អង្គភាព​យោធា​ថ្មីៗ​នៅក្រោម​ការ​បង្គាប់បញ្ជា​របស់​ទ្រង់។ អង្គភាព​យោធាថ្មីឈ្មោះ​ថា Kho Daeng គឺ​ជា​ស្ថាប័ន​យោធា​ដែល​ប្រមូលផ្តុំអំណាច​ឲ្យស្ថិតនៅក្រោម​អំណាច​របស់​​ទ្រង់ និង​ មាន​ប្រតិបត្តិការ​យ៉ាងទូលំទូលាយ​​​​ជាមួយ​​​ប្រភព​មូល​និធិ​ប្រតិបត្តិការ​ដ៏​​សំបូរបែប។ នេះ​យោង​តាមអ្នកស្រាវជ្រាវ​ខាងលើ។ ​

​​កា​រចេញផ្សាយ​នោះ ​បាន​រៀបរាប់ថា ក្នុងការ​​កសាង​មូលដ្ឋាន​យោធា​ផ្ទាល់ខ្លួន ស្តេច​អង្គនេះ​បានចែកចាយសៀវភៅណែនាំដល់​​​​សិស្ស​ពលទាហា​ជំនាន់ថ្មីៗ ដែលកំណត់ពីទស្សនវិជ្ជាបណ្តុះបណ្តាលរបស់​ទ្រង់​ រួមទាំងវិធីសាស្រ្ត​ «ភ្ងំឬ​​ស្អំ​ (simmering)»​ ដែលប្រៀបបា​ន​ទៅ​នឹង​សិល្បៈនៃការហ្វឹកហ្វឺនទាហាន​​តាមរបៀប​នៃ​​សិល្បៈ​នៃ​ការចម្អិន​អាហារ​ «khai pulo [ពងឆ្អិនក្នុងទឹកត្នោតផ្អែម]»​។

ស្តេច​ វ៉ាជីរ៉ាឡុងកន ​បាន​បង្កើត​​ឲ្យ​មាន​​កម្មាភិបាល​ថ្មី​ ដែល​គេ​ហៅ​ថា Kho Daeng ឬ «ទាហាន​ក្រហម» [ព្រោះ​ពួកគេ​ពាក់​អាវយឺត​ជាមួយ​កអាវ​ក្រហម]។ មន្ត្រី​យោធា​​​​វ័យក្មេង​ទាំងនេះបានបញ្ចប់ការសិក្សាពីវគ្គពិសេសរយៈពេលបីខែ ដែលពួកគេបានតាំងចិត្តបម្រើ​រាជានិយម ដែលជាក្រមសីលធម៌សម្រាប់អ្នកបម្រើក្នុងរាជវង្សដែលបានរស់ឡើងវិញពីសម័យនៃរបបរាជានិយមផ្តាច់ការ។ នេះ​បើ​តាម​ការរៀបរាប់​ក្នុងសៀវភៅ​នោះ​៕​

រ៉ាន់ រើយ​

The post ​​លោក Boonsin Padklang បាន​ភ្ជាប់​ស្តេច​ថៃ​​នៅ​ពីក្រោយ​​ការ​វាយប្រហារ​​នៅ​ព្រំដែន​កម្ពុជា​​ appeared first on Kampuchea Thmey Daily.

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​
យោធា​​ក្រោមបង្គាប់​ស្តេច​ថៃ​ ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ បាន​និង​កំពុង​​បង្កើន​​​កា​រវាយប្រហារ​​​យ៉ាង​សន្ធប់ ឃោរឃៅ សាហាវ​ព្រៃ​ផ្សៃ​​ជាទី​បំផុត​​​ ​ប៉ុន​ប៉ង​​ទម្លុះ​​​​​​ខ្សែ​​កង​​ទ័ព​​ការពារ​​​​​​​​ជាតិរបស់​កម្ពុជា ​ជា​ថ្នូរ​​​​កាន់​កាប់ទឹកដី​របស់​ប្រទេសកម្ពុជា​​​ត្រង់ចំណុច​ណាមួយ​ ដើម្បី​ធ្វើដង្វាយ​ក្នុង​​​ថ្ងៃ​ខួប​កំណើត​​​គម្រប់​៧២ឆ្នាំ​ឈាន​ចូល​៧៣ឆ្នាំនៃ​ស្តេចរាមាទី១០ ​​​​នៅថ្ងៃទី​២៨​កក្កដា​​នេះ។

​វាហាក់​ចៃដន្យ​ពេកហើយ​ដែល​ការ​វាយប្រ​ហារ​របស់​យោធា​ថៃ​កើត​ឡើង​​ត្រឹម​៤ថ្ងៃ​ប៉ុណ្ណោះ​មុន​ដល់​ថ្ងៃ​ខួប​កំណើត​៧២​ឆ្នាំ ​​របស់ ស្តេច​ថៃ​ វ៉ាជីរ៉ាឡុងកន រាមា ទី​១០ (Vajiralongkorn Rama X) ដែល​​​​​គ្រោង​រៀបចំ​​នៅ​ទីក្រុង​បាងកក​ ប៉ុន្តែ​​​ត្រូវលុប​ចោល​វិញ​ ក្រោយ​ការប្រយុទ្ធ​​គ្នា​ជាមួយ​កងទ័ព​កម្ពុជា​មិនដឹងឈ្នះឬ​ចាញ់​នោះ​​។

​​ការ​​ផ្ទុះ​អាវុធ​​បាន​ចាប់​ផ្តើម​ឡើង​នៅ​ថ្ងៃទី​២៤ខែ​​​កក្កដា​នៅ​​ប្រាសាទ​តាមាន់​ធំ ដោយសារ​តែ​​​យោធាថៃ​​​បាន​​បិទ​ប្រាសាទ​តាមាន់ធំ​​ជា​ឯកតោភាគី ដោយ​ការ​រាយ​​លួសបន្លា ហើយទាហានកម្ពុជាទៅដោះចេញ​ រួច​ទាហាន​ថៃក៏​បាន​បាញ់​ប្រហារ​មក​​ទាហាន​កម្ពុជា​តែម្តង​។

​​គ្រាន់តែ​​​ផ្ទុះអាវុធ​នៅ​ប្រាសាទ​​​តាមាន់​ធំភ្លាម ​​ការ​ផ្ទុះ​អាវុធ​បាន​រាល​ដាល​យ៉ាងរហ័ស​​ទៅ​ប្រាសាទ​តាក្របី និង​ បន្តបន្ទាប់​​ទៅ​ដល់​តំបន់​មុំបីនៅ​​ជាប់​ព្រំដែន​ឡាវ​ ដែល​បញ្ជាក់ថា ​យោធា​ថៃ​បាន​គ្រោង​ទុក​រូចទៅ​ហើយ​សម្រាប់​ការ​ផ្ទុះ​អាវុធ​​​​នេះ​។ គ្រាន់តែ​ការ​ផ្ទុះ​អាវុ​​​​ធ​ ដោយ​ទាហាន​ថ្មើជើងភ្លាមៗ មិនបាន​ប៉ុន្មានម៉ោង​ផង យោធា​ថៃ បាន​​ប្រើប្រាស់​​​យន្តហោះចម្បាំង​ F-16 បើក​ការ​វាយប្រហារតាមអាកាស​លើ​ទីតាំង​ ប្រាសាទ​ព្រះវិហារ ទីស្នាក់​យោធាកម្ពុជា ​​វត្តអារាម នៅតាមបណ្តោយ​ព្រំដែន​យ៉ាងសន្ធប់​ជាទីបំផុត​។

​ការ​ចាប់ផ្តើម​វាយប្រហារ​​លើ​បូរណៈភាព​ទឹកដី​កម្ពុជា​នៅ​​ត្រឹម៤​ថ្ងៃមុន​ដល់​ថ្ងៃ​ខួប​កំណើត​ស្តេច​​ថៃ «វ៉ាជីរ៉ាឡុងកន»​ នេះ ​​​អាចជា​ផែនការ​រៀបចំ​​ឡើង​ដើម្បី​យកទឹកដី​ខ្មែរ​​ត្រង់ចំណុច​ណាមួយ ​ទោះតូចក្តីឬ​ធំក្តី ដើម្បី​ធ្វើជាដង្វាយ​​ក្នុង​ថ្ងៃ​​អបអរ​ខួប​​៧២ឆ្នាំ​របស់​ស្តេចថៃ។ ការ​ប៉ាន់ស្មាន​ថា​ ការ​យក​​ទឹកដី​កម្ពុជា​ដើម្បី​ធ្វើជារាជអំណោយ​​ខូបកំណើត​ស្តេចថៃនោះ គឺ​ស្របគ្នា​និង​ការ​អះអាង​របស់​មេបញ្ជាការ​ភូមិភាគី​​២​ ​លោក ប៊ុនស៊ីន ប៉ាដក្លាង (Boonsin Padklang) ​ដែលធ្លាប់​បាន​លើក​ឡើង​ថា «ការវាយប្រហារ​ចូលកម្ពុជា​ប្រើ​ពេលត្រឹមតែ​៣ថ្ងៃប៉ុណ្ណោះ» ​ដោយ​យោង​ការ​ចេញផ្សាយ​របស់​សារព័ត៌មានថៃ​កន្លងមក​។

​មេបញ្ជាការ​ ប៊ុនស៊ីន ប៉ាដក្លាង ត្រូវ​គេ​ដឹងជាសាធារណៈថា ជាមេបញ្ជាការ​​បង្កហេតុ​ តាមរយៈពាក្យសម្តី​និយាយ​អុជ​អាល​និង​ការ​​ដាក់ចេញ​ការសម្រេចចិត្ត​ជាច្រើន​ជាឯកតោភាគី ឈាន​ទៅ​បង្កហេតុ​ផ្ទុះ​អាវុធ។ ឧទាហរណ៍ ការ​​​ប្រកាស​បិទប្រាសាទ​តាមាន់ធំ​ និង​ឲ្យ​យោធារបស់ខ្លួន​រាយលួសបន្លា​​បិទ​ច្រក​ចូលនេះ​ជាភស្តុតាងស្រាប់។​

​ការ​​និយាយ​​ប្រើ​ពេលបីថ្ងៃ បានសេចក្តីថា ​យោធាថៃ​មានពេល​១ថ្ងៃ​ដើម្បីរៀបរយ ប្រកាស​ពីភាព​ជោគជ័យ​របស់​ពួកគេ​ក្នុងការដណ្តើម​បាន​ដី​កម្ពុជា​ ត្រង់​«ត្រង់​ចំណុចឬ​ថា​ចំណែកណាមួយ»​ ដើម្បី​ធ្វើ​ជាដង្វាយ​​ខួប​កំណើត​របស់​ព្រះមហាក្សត្ររបស់​ពួកគេ​ ដែលខិតខំ​លើក​បន្តុប​​ក្រុមយោធា​នៅ​ក្រោម​អំណាច​ស្តេច​ ក្រោយ​ពេលដែលក្សត្រអត់​ប្រជាប្រិយភាព​អង្គនេះ​​​ឡើង​គ្រងរាជ​សម្បត្តិ​​បាន​ត្រឹម​៩ឆ្នាំ​។

ការ​ចេញ​ផ្សាយ​របស់​ Kyodo Review ​ក្នុង​ពេលកន្លងមក ដោយបាន​ដកស្រង់​​​ពី​សៀវភៅដែលមានចំណងជើងថា ​​​​ «A Soldier King: Monarchy and Military in the Thailand of Rama X» ដែល​មានន័យ​ជាភាសាខ្មែរថា «ស្តេចយោធាៈ រាជបល្ល័ង្ក និង​យោធា ក្នុង​​ប្រទេសថៃនៃ​ស្តេច ​រាមាទី​១០» ដែល​អ្នក​និពន្ធ ​Supalak Genjanakhundee បាន​រៀបរាប់​​អំពីរបៀបដែលក្សត្រថៃ​​​អង្គនេះ​​កសាង​អំណាច​​យោធា​នៅ​ជុំវិញរាជបល្ល័ង្ក តាមរយៈ​ការ​​លើក​បន្តុប​អ្នក​ស្ទិទ្ធនឹងទ្រង់ ក៏ដូចជា​ការ​បង្កើត​កង​​អង្គភាព​យោធា​ថ្មី​ៗ​ចំណុះ​ឲ្យ​រាជវាំង​ ក្រោម​បង្គាប់​របស់​​ទ្រង់។​

​​កា​រចេញផ្សាយ​នោះ ​បាន​រៀបរាប់ថា ក្នុងការ​​កសាង​មូលដ្ឋាន​យោធា​ផ្ទាល់ខ្លួន ស្តេច​អង្គនេះ​បច្ចុប្បន្ន​​បានចែកចាយសៀវភៅណែនាំដល់​​​​សិស្ស​ពលទាហាថ្មីៗ ដែលកំណត់ពីទស្សនវិជ្ជាបណ្តុះបណ្តាលរបស់​លោក​ រួមទាំងវិធីសាស្រ្ត​ «ភ្ងំឬ​​ស្អំ​ (simmering)»​ ដែលប្រៀបបា​ន​ទៅ​នឹង​សិល្បៈនៃការហ្វឹកហ្វឺនទាហាន​​តាមរបៀប​នៃ​​សិល្បៈ​នៃ​ការចម្អិន​អាហារ​ «khai pulo [ពងឆ្អិនក្នុងទឹកត្នោតផ្អែម]»​។

ស្តេច​ វ៉ាជីរ៉ាឡុងកន ​បាន​បង្កើត​​ឲ្យ​មាន​​កម្មាភិបាល​ថ្មី​ ដែល​គេ​ហៅ​ថា Kho Daeng ឬ «ទាហាន​ក្រហម» [ព្រោះ​ពួកគេ​ពាក់​អាវយឺត​ជាមួយ​កអាវ​ក្រហម]។ មន្ត្រី​យោធា​​​​វ័យក្មេង​ទាំងនេះបានបញ្ចប់ការសិក្សាពីវគ្គពិសេសរយៈពេលបីខែ ដែលពួកគេបានតាំងចិត្តបម្រើ​រាជានិយម ដែលជាក្រមសីលធម៌សម្រាប់អ្នកបម្រើក្នុងរាជវង្សដែលបានរស់ឡើងវិញពីសម័យនៃរបបរាជានិយមផ្តាច់ការ។ នេះ​បើ​តាម​ការរៀបរាប់​ក្នុងសៀវភៅ​នោះ។

ក្រោយ​ការ​​បណ្តុះ​បណ្តាលនិងបំពាក់​បំប៉ន​​ស្មារតី​រួច ​ការលើកកម្ពស់​ជួរ​កង​កម្លាំងថ្មី (កម្មាភិបាលថ្មី) ​ឲ្យ​កាន់តំណែង​ជួរមុខ​សំខាន់ៗកំពុងផ្លាស់ប្តូរការពង្រឹងស្ថាប័ននៃទំនាក់ទំនងយោធា​​ទៅ​រក​​​រាជានិយម។ មាន​ការ​កត់សម្គាល់ដែរ​ថា នៅក្រោម ស្តេច​រាមាទី​៩ (Rama IX) ​ដែលជា​បិតា​របស់​ក្សត្រ​បច្ចុប្បន្ន​ គឺ​​ព្រះអង្គ​​បានសម្រុះ​សម្រួល​ទំនាក់ទំនងរបស់ទ្រង់ជាមួយយោធាជាចម្បងតាមរយៈក្រុមប្រឹក្សា​​​មួយ​ក្រុម​ (Privy Council) ដែលជារង្វង់នៃ​ទីប្រឹក្សារបស់ព្រះមហាក្សត្រ។

សៀវភៅ​​​​រៀប​​រាប់​​យ៉ាងលម្អិត​​​អំពីការ​ប្រមូលផ្តុំអំណាច​យោធា​​របស់​ក្សត្រថៃ​អង្គ​នេះ បាន​កត់​សម្គាល់​ថា ឥឡូវនេះ ក្សត្រអង្គនេះ​ ភាគច្រើនបានបដិសេធ​​ប្រើប្រាស់​​ក្រុមប្រឹក្សា​​ដែលធ្លាប់​មាន​ពីមុន ដោយប្រគល់តួនាទី​​ទៅ​កាន់​ក្រុម​ដែលផ្តួចផ្តើមដោយព្រះ​អង្គឯង​ទៅវិញ​។ ឥឡូវនេះ​ ស្តេច​ វ៉ាជីរ៉ាឡុងកន រាមាទី១០នេះ មានបណ្តាញផ្ទាល់ខ្លួន រួមមានមន្ត្រីដែល​ធ្លាប់រួម​ការ​ងារ ក៏ដូចជាអ្នកដែលទើប​​ចូល​រួម​ក្នុង​ការបង្កើត​អង្គភាព​ថ្មី​ ក្រោយឈ្មោះ​ «kho Daeng»​។

​ដូច​ការ​រៀបរាប់​​របស់​អ្នកនិពន្ធ​​សៀវភៅ​យោធា​​ដ៏ល្បីល្បាញ​មួយ​នេះ ការ​ប្រយុទ្ធ​ក្នុងសមរភូមិ​៤ថ្ងៃ​របស់​យោធា​ថៃ គឺ​សុទ្ធតែវ័យក្មេង ខណៈដែលរដ្ឋាភិបាល​​ស៊ីវិល​ថៃ​​គ្មានមេដឹកនាំច្បាស់លាស់ ដូច​នេះ​​ស្តេច​ថៃ​អង្គនេះបញ្ជា​ឲ្យ​ប្រតិបត្តិការយោធា​​មកកាន់​សមរភូមិ​ដោយ​ប្រគល់​ភារកិច្ច​ ឲ្យ​លោក Boonsin Padklang ​ជា​អ្នក​បញ្ជាប្រតិបត្តិការផ្ទាល់។

​​​​ការ​មិនអាច​​ទម្លុះ​​សំណាញ់​ការពារជាតិ​ដ៏ខ្លាំងរបស់​កម្ពុជា ទោះបី​ថៃ​​បាន​ប្រើប្រាស់​យុទ្ធោបករណ៍​​ទំនើប​ៗ ច្រើនសន្ទឹកសន្ទាប់​យ៉ាងណា ធ្វើ​ឲ្យ​​​កងទ័ព​ថៃ​ត្រូវ​​បរាជ័យ ស្លាប់ និង​មានកន្លែងខ្លះ​​ត្រូវ​ប្រកាសដកថយ​ចូល​ទៅ​​​មូលដ្ឋានដើមវិញ​ ប៉ុន្មានម៉ោង​​​មុនថ្ងៃខួបកំណើត​រ​បស់​ស្តេច​​អង្គនេះ​។

​ជាដំណឹង​ដ៏​សោកសៅ​ទៀតនោះ ស្តេច វ៉ាជីរ៉ាឡុងកន​នេះ បាន​បាត់​បង់​មាតា​របស់ទ្រង់ គឺ​​ម្ចាស់ក្សត្រី សិរិគិត គិទិយ៉ាកន (Sirikit Kitiyakara) នៅ​ត្រឹមតែ​២​ថ្ងៃ​​​ មុន​ដល់​ថ្ងៃកំណើត​របស់លោក។​

លោក Andrew MacGregor Marshall ដែលជាអ្នកសារព័ត៌មានរបស់ទីភ្នាក់ងារ Reuters និងជាសាស្ត្រាចារ្យជនជាតិស្កុតឡេន ដែលជិតស្និទ្ធជាមួយរាជវង្សសៀម នៅយប់ថ្ងៃសៅរ៍នេះ លាតត្រដាង​ថា​ មាតាព្រះមហាក្សត្រថៃ មហាវ៉ាជីរ៉ាឡុងកន សោយទិវង្គតហើយ។ លោក​បន្តថា​ ព្រះសពរបស់ម្ចាស់ក្សត្រី សិរិគិត គិទិយ៉ាកន (Sirikit Kitiyakara) នឹងត្រូវរក្សាទុករហូតទាល់តែផុតពិធីចម្រើនព្រះជន្មព្រះមហាក្សត្រថៃ​នៅថ្ងៃចន្ទនេះ​​។

​​កាសែតថៃ Bangkok Post បាន​ផ្សាយថា ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានបញ្ជាឱ្យលុបចោលការប្រារព្ធពិធីខួបកំណើតរបស់ព្រះអង្គឈានចូលព្រះជន្ម ៧៣ព្រះវស្សា ដែលគ្រោងនឹងធ្វើឡើងនៅឯរាជវាំងថៃ នៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែកក្កដា​នេះ។ ​ការ​ប្រកាស​រំសាយ​​​​រាជពិធី​​ខូប​កំណើត​ គួរណាស់​តែ​​រំសាយ​ការ​វាយប្រហារ​​​​​របស់​យោធា​ថៃ​មក​លើ​​​​ទឹកដីនៃ​ប្រទេសកម្ពុជាដែរ​ ក្នុងថ្ងៃខួប​កំណើត​​របស់​ទ្រង់​៕​

រ៉ាន់​ រើយ​

The post ​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​ appeared first on Kampuchea Thmey Daily.

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​
​​អំឡុង​ពេល​​៩​ឆ្នាំ​នៃ​ការ​គ្រង​រាជសម្បត្តិ ចាប់​តាំងពីខែ​តុលា​​ឆ្នាំ​២០១៦​មក​ ​មហាក្សត្រថៃ មហា វ៉ាជីរ៉ាឡុងកន រាមា ទី​១០ (Maha Vajiralongkorn Rama X) ​​​ដែលមើល​ទៅ​ហាក់​ដូច​ជាស្ងប់ស្ងាត់​​ កម្រ​​មាន​រាជឱង្កា ឬ​​ក៏​វិធានការ​អ្វី​​ដុំកំភួន​​ក្នុង​បញ្ហា​នយោបាយ​របស់ប្រទេសថៃ​ណាស់​ ប៉ុន្តែ​មានការ​កត់សម្គាល់ថា ​មហាក្សត្រ​​​ថៃ​បច្ចុប្បន្ន​បាន​​ប្រមូលផ្តុំអំណាច​យ៉ាងខ្លាំង​​តាមរយៈ​ការ​កែ​ទម្រង់យោធា​ឲ្យ​ស្ថិតនៅក្រោម​អំណាច​​របស់​ព្រះអង្គ​។

​កា​រប្រមូល​ផ្តុំ​អំណាច​យោធា​​​របស់​ស្តេចថៃ និង​ទំនាក់ទំនង​​​​​​រវាង​​​​អំណាច​រាជបល្ល័ង្ក​និង​​ក្រុមយោធា​ ​បាន​បង្ហាញ​​នូវ​ភាព​​​គួរ​​ឲ្យ​​ភ័យខ្លាច​ជាជាង​​ក្តី​ស្រឡាញ់ (This is a relationship marked far more by fear than by lov)»។

នៅ​ក្នុង​​សៀវភៅ​ដែលមានចំណងជើងថា «A Soldier King: Monarchy and Military in the Thailand of Rama X» បោះពុម្ព​កាល​ឆ្នាំ​២០២២ របស់​ លោក​ Supalak Ganjanakhundee ដែល​ជាអ្នកកាសែត​​ និង​ជាអ្នក​និពន្ធ បាន​ក​ត់សម្គាល់​ពី​ការ​ផ្លាស់ប្តូរ​​ក្នុង​​ជូ​រកងទ័ព​ចាប់តាំងពី​ការ​ឡើង​គ្រងរាជ​របស់ស្តេច​​ វ៉ាជីរ៉ាឡុងកន រាមា ទី​១០។

​​នៅ​ក្នុង​​​បុព្វកថា​​​របស់​គាត់ អ្នក​និពន្ធ​បានសរសេរថា៖​«ក្រោមព្រះរាជាបច្ចុប្បន្នរបស់ប្រទេសថៃ យើងកំពុងឃើញនូវអ្វីដែលគួរឲ្យកត់សម្គាល់ នោះ​គឺ​ការបង្កើតឡើងវិញនូវ​ការ​និយម​ចពោះ​បក្ស​ពួក​​ ក្រុមគ្រួសារ​ និង​អ្នកស្មោះត្រង់​។ តាមរយៈការបង្កើតកងទ័ពឯកជនដែលមាន​ប្រភព​មូលនិធិល្អ ទទួលខុសត្រូវចំពោះតែ​ព្រះអង្គឯង​តែម្នាក់ ព្រះចៅអធិរាជ វ៉ាជីរ៉ាឡុងកន បានគ្រប់គ្រងដោយត្រង់​ និង​ផ្ទាល់ខ្លួន នៃផ្នែកសំខាន់ៗ​នៃកងកម្លាំងប្រដាប់អាវុធថៃ ដោយហេតុនេះ ​ដោយ​ការ​រំលង​​រចនាសម្ព័ន្ធការិយាធិបតេយ្យរបស់រដ្ឋាភិបាល»​។

មហា វ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) បានក្លាយទៅជាស្តេចថ្មីរបស់ប្រទេសថៃ បន្តវេនពីព្រះបីតា ព្រះអង្គម្ចាស់ ភូមិបុល អាឌុលយ៉ាដេតដែលសោយ​ទីវង្គត​កាល​​ថ្ងៃទី​១៣ខែ​​តុលា​ឆ្នាំ​២០១៦។ ព្រះអង្គម្ចាស់ភូមិបុល គឺជាស្តេចដែល​សោជរាជ្យយូរជាងគេនៅលើពិភពលោក មុនពេលដែលទ្រង់បានសោយទិវង្គតក្នុង​ព្រះជន្មាយុ៨៨ឆ្នាំ បន្ទាប់​សោយរាជសម្បត្តិ​អស់រយៈពេល​៧០ឆ្នាំ​។

​អ្នក​និពន្ធ​ជន​ជាតិថៃ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ បោះសំឡេងជាអន្តរជាតិនេះ​ បានកត់សម្គាល់ដែរ​ថា ​អ្វី​ដែលធ្វើឲ្យ ​​មហាក្សត្រ​បច្ចុប្បន្ន ខុសពី​បិតា​របស់​ទ្រង់​ ​គឺ​​នៅ​ត្រង់ថា ​«បិតា​ព្រះ​អង្គ​សិក្សា​ផ្នែក​​ច្បាប់ និងចាប់អារម្មណ៍លើវិទ្យាសាស្ត្រ»​ ប៉ុន្តែ​​មហាក្សត្រ​​បច្ចុប្បន្ន​វិញ គឹ​សិក្សា​ផ្នែក​យោធា​ដោយ​ផ្ទាល់»។ ​ការ​សិក្សា​យោធានេះ​បាន​ធ្វើឲ្យ​​មហាក្សត្រ​​​អង្គ​បច្ចុប្បន្ន​នេះ​ប្រមូលផ្តុំ​អំណាច​យោធា​យ៉ាងខ្លាំង ដោយ​​តែងតាំង​ និង​លើក​តម្កើង​តែ​អ្នក​ដែលស្និទ្ធ​នឹ​ង​ព្រះអង្គ​​​​ឲ្យ​បម្រើ​តួនាទី​​កំពូល​ៗ​។

សៀវភៅថ្មីរបស់ Supalak Ganjanakhundee គឺជាការរួមចំណែកដ៏សំខាន់ និងច្រើនក្នុងការចងក្រងឯកសារអំពីរបៀបដែលព្រះមហាក្សត្រថ្មីរបស់ប្រទេសថៃកំពុងរស់ឡើងវិញនូវការអនុវត្តនៃការគ្រប់គ្រងដាច់ខាត។ គាត់ពន្យល់ពីរ​បៀប​ដែលយោធារាជាធិបតេយ្យ ដោយបានឧបត្ថម្ភដល់ការរស់ឡើងវិញនៃសង្រ្គាមត្រជាក់នៃរាជានិយម ដើម្បីប្រឆាំងនឹងកុម្មុយនិស្ត និងធ្វើឱ្យការគ្រប់គ្រងរបស់ខ្លួនស្របច្បាប់ កាន់តែទទួលរងនូវភាពស្និទ្ធស្នាល និងតម្លៃនៃបុគ្គលតែមួយ។

​អ្នក​និពន្ធ Supalak បានកំណត់ពីមូលហេតុ និងរបៀបដែលទំនាក់ទំនងយោធា-រាជាធិបតេយ្យបានផ្លាស់ប្តូរយ៉ាងខ្លាំងចាប់តាំងពីរជ្ជកាលរបស់​ស្តេច​អង្គមុន។ ដូចដែល​ អ្នក​និពន្ធ​​ លោក ក្លឌីយ៉ូ សុប្រាន​សិទ្ធិ (Claudio Sopranzetti) បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងអត្ថបទបុព្វកថា​ (Rama X, Yale University Press) ថា «នេះគឺជាទំនាក់ទំនងដែលត្រូវបាន​បង្ហាញ​«ដោយការភ័យខ្លាច​ជាជាងដោយ​ក្តី​ស្រឡាញ់ (This is a relationship marked far more by fear than by lov)»។

ទីមួយ មហា​ក្សត្រ​ វ៉ាជីរ៉ាឡុងកន ជាមន្ត្រីយោធាដែលមានជំនាញវិជ្ជាជីវៈ ដោយការ​អប់រំ និងការបណ្តុះបណ្តាល។ គាត់បានបញ្ចប់ការហ្វឹកហ្វឺនមន្រ្តីនៅ Royal Military College Duntroon របស់ប្រទេសអូស្ត្រាលី ដែលកាន់មុខតំណែង​បញ្ជា ដូចជា កងឆ្មាំស្តេច បានទទួលការហ្វឹកហ្វឺនយោធានៅក្រៅប្រទេសបន្ថែម​ទៀត ហើយថែមទាំងបានឃើញសកម្មភាពខ្លីៗប្រឆាំងនឹងការបះបោរកុម្មុយនិស្តរបស់ប្រទេសថៃក្នុងទសវត្សរ៍ឆ្នាំ៧០​​ទៀតផង​​។

ទីពីរ សាវតាវិជ្ជាជីវៈនេះ រួមផ្សំជាមួយនឹងទំនោរផ្ទាល់ខ្លួនដែលរួមបញ្ចូលការមិនចាប់អារម្មណ៍គួរឱ្យកត់សម្គាល់នៅក្នុងដំណើរការប្រជាធិបតេយ្យ កំពុងសម្របសម្រួលផលប៉ះពាល់យ៉ាងសំខាន់លើកងកម្លាំងប្រដាប់អាវុធថៃ។ ការបង្កើតកងកម្លាំងឯកជនរបស់ មហា វ៉ាជីរ៉ាឡុងកន ទីបញ្ជាការសន្តិសុខរាជវង្ស រួមទាំងដោយការដាក់បញ្ចូលកងឆ្មាំរបស់ព្រះមហាក្សត្រចំនួនពីរ ដែលពីមុនស្ថិតនៅក្រោមបញ្ជាការកងទ័ពថៃ គឺជាការវិវឌ្ឍថ្មីៗ​ដ៏សំខាន់​​ក្នុងជួរកងទ័ព​ថៃ​​។ ក្រៅពី​នោះ​ទៀត ក៏មានសេចក្តីបង្គាប់របស់ មហា វ៉ាជីរ៉ាឡុងកន ទាក់ទងនឹងការបណ្តុះបណ្តាលវិជ្ជាជីវៈយោធាផងដែរ។

​តាមការ​ចេញ​ផ្សាយ​របស់​ Kyodo Review ​អ្នក​និពន្ធ ​Supalak បាន​រៀបរាប់​​យ៉ាងលម្អិត​ នៅ​ត្រង់ទំព័រ៨៤​ អំពីរបៀបដែល មហាក្សត្រថៃ​បច្ចុប្បន្ន​​បានចែកចាយសៀវភៅណែនាំដល់​​​​សិស្ស​ពលទាហាថ្មីៗ ដែលកំណត់ពីទស្សនវិជ្ជាបណ្តុះបណ្តាលរបស់គាត់ រួមទាំង «ការភ្ងំ (simmering)»​ ដែលសិល្បៈនៃការហ្វឹកហ្វឺនទាហានត្រូវបានប្រៀបធៀបទៅនឹង​សិល្បៈ​នៃ​ការចម្អិន​អាហារ​ «khai pulo [ពងឆ្អិនក្នុងទឹកត្នោតផ្អែម]»​។ ទីបំផុត​មាន​ការ​បង្កើត​កម្មាភិបាល​ថ្មី​របស់​ មហា វ៉ាជីរ៉ាឡុងកន ដែល​គេ​ហៅ​ថា Kho Daeng ឬ «ទាហាន​ជួរ​ក្រហម» [ព្រោះ​ពួកគេ​ពាក់​អាវយឺត​ជាមួយ​កអាវ​ក្រហម]។ មន្ត្រីទាំងនេះបានបញ្ចប់ការសិក្សាពីវគ្គពិសេសរយៈពេលបីខែ ដែលពួកគេបានតាំងចិត្តចំពោះរាជានិយម ដែលជាក្រមសីលធម៌សម្រាប់អ្នកបម្រើក្នុងរាជវង្សដែលបានរស់ឡើងវិញពីសម័យនៃរបបរាជានិយមផ្តាច់ការ។

ទីបី ការលើកកម្ពស់​ជួរ​កង​កម្លាំងថ្មី (កម្មាភិបាលថ្មី) ​ឲ្យ​កាន់តំណែង​ជួរមុខ​សំខាន់ៗកំពុងផ្លាស់ប្តូរការពង្រឹងស្ថាប័ននៃទំនាក់ទំនងយោធា​​ទៅ​រក​​​រាជានិយម។ មាន​ការ​កត់សម្គាល់ដែរ​ថា នៅក្រោម ស្តេច​រាមាទី​៩ (Rama IX) ​ដែលជា​បិតា​របស់​​ក្សត្រ​បច្ចុប្បន្ន​ គឺ​​ព្រះអង្គ​​បានសម្រុះ​សម្រួល​ទំនាក់ទំនងរបស់ទ្រង់ជាមួយយោធាជាចម្បងតាមរយៈក្រុមប្រឹក្សា​​​មួយ​ក្រុម​ (Privy Council) ដែលជារង្វង់នៃ​ទីប្រឹក្សារបស់ព្រះមហាក្សត្រ។ ឥឡូវនេះ មហាក្សត្រ​បច្ចុប្បន្ន​ ភាគច្រើនបានបដិសេធក្រុមប្រឹក្សា​ដែលធ្លាប់​ដំណើរ​ការ​ ដោយប្រគល់វាទៅឱ្យសហគមន៍ និងគម្រោងដែលផ្តួចផ្តើមដោយព្រះ​អង្គឯង​ទៅវិញ​។ ឥឡូវនេះ​មហាក្សត្រ មានបណ្តាញផ្ទាល់ខ្លួនរបស់ព្រះអង្គ​ រួមមានមន្ត្រីដែលគាត់បានស្គាល់វិជ្ជាជីវៈ ក៏ដូចជាអ្នកដែលទើបនឹងចូលថ្មីដោយដំណើរការ kho Daeng៕

រ៉ាន់ រើយ​

The post ​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​ appeared first on Kampuchea Thmey Daily.