ស្ត្រីខ្មែរ Archives - Kampuchea Thmey Daily

ស្ត្រីខ្មែរ​ ៦ រូប​ចូល​រួម​​​យ៉ាង​សកម្ម​ក្នុង​វិស័យ​កីឡា​បាល់ទាត់កម្ពុជា
នៅ​​កម្ពុជា​មាន​ក្លិប​បាល់ទាត់​ជា​ច្រើន​​​ដឹក​នាំ​ដោយ​បុរស ប៉ុន្តែ​ក៏​មានស្ត្រី​មួយ​ចំនួន​ដែរ​ដែល​ដឹក​នាំ​ក្លិប ក្នុង​នោះ​​​​ក៏​មាន​ស្ត្រី​​មួយ​ចំនួន​​​ទទួល​បាន​ការ​ងារ​​​​​​​ផ្នែក​រដ្ឋបាល បច្ចេកទេស ទំនាក់​ទំនង ផ្សព្វផ្សាយ និង​ទី​ផ្សារ​ជា​ដើម។ ថ្ងៃ​នេះ សារព័ត៌មាន«កម្ពុជា​ថ្មី» សូម​លើក​យក​ស្ត្រី​ខ្មែរ ៦ រូប​ដែល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ដឹក​នាំ​ក្លិប និង​បំពេញ​តួនាទី​​យ៉ាង​សកម្ម។

១. លោក​ស្រី កែ សួនសុភី ប្រធាន​ក្លិប​បាល់ទាត់ វិសាខា

លោក​ស្រី កែ សួន​សុភី ជា​ប្រធាន​ក្លិប​បាល់ទាត់​វិសាខា ដែល​ត្រូវ​បាន​មើល​ឃើញ​ពី​ការ​យក​ចិត្ត​ទុកដាក់​ខ្លាំង​លើ​ការ​អភិវឌ្ឍក្លិប។ រាប់​ចាប់​តាំង​ពីការ​សាង​សង់​កីឡដ្ឋាន​កាន់​តែ​ទំនើប បង្កើត​មជ្ឈមណ្ឌល​​ហ្វឹក​​ហាត់ និង​បណ្តុះ​បណ្តាល​ថ្នាល​យុវជន​ជា​ច្រើន​កម្រិត លោក​ស្រី​តែង​តែ​ចូល​រួម​យ៉ាង​សកម្ម​ជា​មួយ​កីឡាករ កីឡាការិនី​ស្ទើរ​រាល់​ការ​ប្រកួត​នៅ​ចុង​សប្តាហ៍។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្រុម​ការងារ​ដឹក​នាំ​ក្លិប​របស់​លោក​ស្រី មាន​ស្ត្រី​ភេទ​ជា​ច្រើន​នាក់​ទៀត​ផង​ដែល​នេះ​ជា​ការ​ផ្តល់​ឱកាស​ឲ្យ​ស្ត្រី​ចូល​រួម​បំពេញ​ការងារ​នៅ​ក្នុង​វិស័យ​បាល់ទាត់។

២. លោក​ស្រី ភូ ឈាលីន ប្រធាន​ក្លិប​បាល់ទាត់​ ភ្នំពេញក្រោន

អ្នក​គាំទ្រ​ខ្លះ​ប្រហែល​ជា​គិត​ថា ចាប់​តាំង​ឧកញ៉ា ឬទ្ធី សំណាង ប្រធាន​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោន លា​ចាក​លោក​ទៅ ក្លិប​ដ៏​ធំ​មួយ​នេះ​ពិបាក​ក្នុង​ការ​ដឹក​នាំ​​អភិវឌ្ឍ​បន្ត ប៉ុន្តែ​ផ្ទុយ​ស្រឡះ។ លោក​ស្រី ភូ ឈាលីន បានបន្ត​ដឹក​នាំ​ក្នុង​នាម​ជា​ប្រធាន​ក្លិប​ដោយ​មិន​បន្ធូរ​ដៃ​ក្នុង​ការ​អភិវឌ្ឍ​ក្លិប​ឡើយ។ លោក​ស្រី​នៅ​តែ​ចំណាយ​ធន​ធាន​ហិរញ្ញវត្ថុ​យ៉ាង​ច្រើន​​ដើម្បី​ពង្រឹង​ក្រុម​ធំ​ជម្រើស​ដៃ​ទី​១ ការ​ង្រឹង​ក្រុម​នារី​ ការ​បណ្តុះ​បណ្តាល​ថ្នាល​យុវជន ការកែ​លំអកីឡដ្ឋាន និងបង្កើត​ប្រព័ន្ធ​អេកូ​បាល់ទាត់​នៅ​​កីឡដ្ឋាន​ដើម្បី​ក្លាយ​ជាសហគមន៍​បាល់ទាត់​ដ៏​ទំនើប។

៣. លោកស្រី ពុធ ធីតា ប្រធាន​ក្លិប​បាល់ទាត់​ បឹងកេត និង​ជា​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា

បើ​និយាយ​ដល់​ស្ត្រី​ក្នុង​វិស័យ​កីឡា​បាល់ទាត់​គឺ​អ្នក​គាំទ្រ​ប្រហែល​ជា​គិត​ដល់​លោក​ស្រី ពុធ ធីតា មុន​គេ។ ពិត​ណា​ស្ត្រី​ម្នាក់​នេះ​​អ្នក​សង្គ្រោះ​ក្លិប​បាល់ទាត់ បឹងកេត។ លោក​ស្រី​បាន​តស៊ូ​ដឹក​នាំ​ឲ្យ​ក្លិប​មួយ​នេះ​ឲ្យ​រក្សា​បាន​នូវ​ភាព​ខ្លាំងរហូត​ដល់​បច្ចុប្បន្ន បើ​ទោះ​បី​ជា​ជួប​ការលំបាក​​ខ្លាំង​​រឿង​លុយ​កាក់​ និងមិនមានកីឡដ្ឋាន​ផ្ទាល់​ខ្លួន​ទៀង​ទាត់​ក៏​ដោយ។ ក្តី​ស្រឡាញ់​ចំពោះ​បាល់ទាត់​របស់​លោក ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​កម្ពុជាផ្តល់​ទំនុក​ចិត្ត​​ឲ្យ​ក្លាយ​ជា​សមាជិក​ប្រតិបត្តិ​​រូប និង​ទទួល​បន្ទុកលើ​បាល់ទាត់​នារី។

៤. កញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិការគ្រប់គ្រងក្លិប​បាល់ទាត់វិសាខា និង​ជា​សមាជិក ​គណៈកម្មការ​ប្រតិបត្តិ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា

វា​មិន​មែន​ជា​ការងាយ​ស្រួល​នោះ​ទេ​ដែល​ស្ត្រីដឹក​នាំ​ក្លិប​បាល់ទាត់​​ដែល​​ក្រុម​ការងារ​ភាគ​ច្រើន​ជា​បុរស ប៉ុន្តែ​កញ្ញា អ៊ូ បញ្ញាសុកិត្យា បាន​ដឹក​នាំក្លិប​បាល់ទាត់ វិសាខា យ៉ាង​ល្អ​ ក្នុង​នាម​ជា​នាយិការ​គ្រប់​គ្រង។ កញ្ញា​​​អាចចាត់​ទុក​ជាស្ត្រី​ខ្មែរ​ទី ១ ​​​ដែល​បាន​សិក្សា​រៀន​សូត្រ​អំពី​​​បាល់ទាត់ និង​ការ​ដឹក​នាំ​ក្លិប​បាល់ទាត់​​នៅ​​តំអឺរ៉ុប។ មិន​តែ​ប៉ុណ្ណោះ ស្ត្រី​ខ្មែរ​វ័យ​ក្មេង​រូប​នេះ​ក៏​បាន​ក្លាយ​ជា​សមាជិក​ប្រតិបត្តិ​​មួយ​រូប​នៃ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា។

៥. អ្នកស្រី យិន ម៉ារ៉ាឌី ប្រធានរដ្ឋបាលនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង​ជាសមាជិក​​គណៈកម្មការ​ការ​ប្រកួត​បាល់ទាត់​យុវ​នារី របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ​ (FIFA)

បើ​និយាយ​ពី​ស្ត្រី​ខ្មែរ​ដែល​បាន​ធ្វើ​ការងារ​​​បាល់ទាត់​ផ្នែក​រដ្ឋបាល និងចេញ​ទៅ​ក្រៅ​ប្រទេស​​ដើម្បី​ការងារ​បាល់ទាត់​ច្រើន​ជាង​គេ​បំផុត​​ គឺ​ប្រហែល​ជា​មាន​តែ​អ្នក​ស្រី យិន ម៉ារ៉ាឌី​ នេះ​ហើយ។ អ្នក​ស្រី​ជា​ប្រធានរដ្ឋបាល​នៃ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា និង​​សមាជិក​​នៃ​គណៈកម្មការ​ការ​ប្រកួត​បាល់ទាត់​យុវ​នារី របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ ដែល​​បាន​ជា​ស្ត្រី​ខ្មែរ​ទី ១ ​មាន​តួនាទី​​នៅ FIFA។ ស្ត្រី​ខ្មែរ​រូប​នេះ​តែង​តែ​មាន​មុខ​រហូត​​រាល់​ពេល​មាន​ព្រឹត្តិការណ៍​​បាល់ទាត់​សំខាន់​ៗ​នៅ​ក្នុង​ស្រុក​ ហើយ​ក៏​បាន​ចេញ​ទៅ​ក្រៅ​ប្រទេសគ្រប់​ទ្វីប ស្ទើរ​គ្រប់​ប្រទេស​​ដើម្បី​​បំពេញ​ការងារ​ក្នុង​នាមស្ត្រី​​តំណាងសហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ។

៦. កញ្ញា ជា ស្រីលីស ប្រធាន​អាជ្ញាប័ណ្ណ​ក្លិប​បាល់​ទាត់​នៃ​ខេមបូឌានព្រីមៀរលីគ

កញ្ញា ជា ស្រីលីស មាន​តួនាទី​ជា​ប្រធាន​អាជ្ញា​ប័ណ្ណ​ក្លិប​បាល់ទាត់​នៃ​ខេមបូឌានព្រីមៀរលីគ។ កញ្ញា​​​មាន​ជំនាញ​​អន្តរទំនាក់​ទំនង​​ដើម្បី​បំពេញ​ការងារ​​សម្រាប់ ខេមបូឌានព្រីមៀរលីគ និង​​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ជា​មួយ​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី ព្រម​ទាំងជា​មួយ​ក្លិប​បាល់ទាត់​នៅ​កម្ពុជា។ កញ្ញា​យល់​ច្បាស់​ពី​ច្បាប់​ លក្ខន្តិកៈ និង​​គោល​ការណ៍​ផ្សេង​ៗ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី​ដើម្បី​ឲ្យ​ក្លិប​បាល់ទាត់​​នៅ​កម្ពុជា​បំពេញទៅ​តាម​តម្រូវ​ការ​ទើប​មាន​សិទ្ធិ​ចូល​រួម​ប្រកួត​​ទាំង​ពាន​រង្វាន់​ក្នុង​ស្រុក និង​អន្តរជាតិ៕

អត្ថបទ៖ វិរបុត្រ

The post ស្ត្រីខ្មែរ​ ៦ រូប​ចូល​រួម​​​យ៉ាង​សកម្ម​ក្នុង​វិស័យ​កីឡា​បាល់ទាត់កម្ពុជា appeared first on Kampuchea Thmey Daily.

មន្ត្រីជាន់ខ្ពស់អប់រំ ជំរុញឱ្យយកចិត្តទុកដាក់ខ្ពស់លើសុខភាពរបស់ស្ត្រី តាំងពីពេលមានរដូវរហូតដល់ក្លាយជាមាតាដ៏មានសក្ដានុពល
មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ បាន​ជំរុញ​ឱ្យ​យកចិត្តទុកដាក់​ទៅលើ​សុខភាព​របស់​ស្ត្រី​ចាប់តាំងពី​ពេល​មាន​រដូវ រហូតដល់​ក្លាយទៅជា​មាតា​មួយ​ដ៏​មាន​សក្ដានុពល​នៅក្នុង​សង្គម។

ថ្លែង​ក្នុង​ទិវា​ក្មេងស្រី​អន្តរជាតិ​ដែល​រៀបចំឡើង​ដោយ​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍ (AHF) ប្រចាំ​ប្រទេស​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី ​១៣ ​តុលា ​នៅ​វិទ្យាល័យ​ សម្តេច ហ៊ុន សែន ប៊ុន រ៉ានី ច្បារអំពៅ លោកស្រី​បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា មាន​ប្រសាសន៍​ថា ​«​ក្មេងស្រី ​គឺជា​មាតា​ពិភពលោក បុរស​អត់​អាចបង្កើត​កូន​បានទេ ឯ​ស្ត្រី​បង្កើតកូន​បាន។ សុខភាព​របស់​ស្ត្រី​គឺជា​កត្តា​ចាំបាច់​ដែល​យើង​ត្រូវ​គិតគូរ​តាំងពី​ពេល​មាន​រដូវ រហូតដល់​ពេល​យើង​អាច​ក្លាយទៅជា​មាតា​មួយ​ដ៏​មាន​សក្ដានុពល អីចឹង​ដើម្បី​សុខភាព​ល្អ យើង​ត្រូវ​គិតគូរ​ឱ្យ​បាន​ត្រឹមត្រូវ ការពារ​ឱ្យ​បាន​ត្រឹមត្រូវ​»។

លោកស្រី​បណ្ឌិត បាន​បង្ហាញ​ការ​គាំទ្រ​ចលនា​សកម្មភាព​លើកកម្ពស់​សុខភាព​ក្មេង​ស្រី នៅ​ថ្ងៃ​ទិវា​ក្មេង​ស្រី​អន្តរជាតិ​ ហើយ​សូម​ថ្លែងអំណរគុណ​ដល់​អង្គការ​ AHF ដែល​តែងតែ​ចូលរួម​គាំទ្រ​ស្ត្រី កុមារី ជាមួយ​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ជាពិសេស​គឺ​គាំទ្រ​ចលនា​ នៃ​ដំណើរការ​យ៉ាង​ស្វាហាប់ ​នៃ​ដំណើរ​របស់​យើងទាំងអស់គ្នា​ ការ​កសាង​ធនធាន​មនុស្សឱ្យ​ក្លាយទៅជា​មូលធន​មនុស្ស​ដ៏​មាន​សក្ដានុពល​ភាព​ ដើម្បី​ការកសាង​ប្រទេសជាតិ​របស់​យើង​ឱ្យ​ក្លាយទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ​ ២០៣០ និង​ក្លាយ​ជា​ប្រទេស​អភិវឌ្ឍន៍​នា​ឆ្នាំ ២០៥០។

លោក​វេជ្ជបណ្ឌិត ចន ផាន់ណា ប្រធាន​កម្មវិធី​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​កម្ពុជា​មាន​ប្រសាសន៍​ថា ការ​ផ្តល់​អំណាច​ដល់​ក្មេង​ស្រី គឺ​ការ​ផ្តល់​នូវ​អ្វីៗ ​ដែល​សម្រាប់​ដំណើរ​ឆ្ពោះ​ទៅមុខ រួម​ទាំង​ការ​ចូល​សាលារៀន និង​រក្សា​សុខភាព​អនាគត​របស់​ពួកគាត់។

លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា នៅ​ទូទាំង​ពិភពលោក មាន​ភាព​មិន​ស្មើគ្នា ចំពោះ​ក្មេង​ស្រី​វ័យ​ជំទង់ និង​ស្ត្រី​វ័យក្មេង​ ប្រឈមមុខ​នឹង​បញ្ហា​មេរោគ​អេដស៍។ AHF អំពាវនាវ​ឱ្យ​មាន​ការ​វិនិយោគ​កាន់តែ​ច្រើន​នៅក្នុង​កម្មវិធី​បង្ការ ការធ្វើ​តេស្ត និង​ការព្យាបាល​មេរោគ​អេដស៍​/​ជំងឺ​កាមរោគ និង​គោល​នយោបាយ​គាំទ្រ​ដែល​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ថែទាំ​សុខភាព រួមទាំង​សេវា​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ ដោយ​ផ្តោតលើ​ការខ្វះខាត​នៅពេល​មក​រដូវ ការលើកកម្ពស់​ការអប់រំ​សុខភាព​ផ្លូវភេទ​គ្រប់​ជ្រុងជ្រោយ និង​ដោះស្រាយ​ឱ្យមាន​ភាពស្មើគ្នា​ក្នុង​ការទទួល​បានការ​អប់រំ​សុខភាព ដូចជា​អំពើហិង្សា​ផ្អែកលើ​យេនឌ័រ និង​អាពាហ៍ពិពាហ៍​កុមារ​។

លោក​វេជ្ជបណ្ឌិត បន្ត​ទៀត​ថា បច្ចុប្បន្ន​ រៀងរាល់​សប្ដាហ៍ ស្ត្រី​វ័យក្មេង​ចំនួន ៤ ០០០ ​នាក់ ​ដែលមាន​អាយុ​ពី ១៥ ដល់ ​២៤ ឆ្នាំ​ បាន​ឆ្លង​មេរោគ​អេដស៍​ថ្មី​ ក្នុងនោះ​ មាន​ជាង ៣ ៣០០ ករណី ​នៅ​អនុ​តំបន់​សាហា​រ៉ា​អាហ្វ្រិក។ ក្នុង​ឆ្នាំ ២០២៣ កុមារី និង​ស្ត្រី​វ័យ​ជំទង់ ១ លាន ៩​ សែន​នាក់​ កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍ បើ​ធៀប​នឹង​ក្មេង​ប្រុស និង​បុរស​វ័យក្មេង ១​ លាន​ ២​ សែន​នាក់​ ដែលមាន​អាយុ​ដូចគ្នា។ ឧបសគ្គ ​នៃ​ការអប់រំ​ក៏​មាន​សភាព​ធ្ងន់ធ្ងរ​ផង​ដែរ ដោយ​ក្មេង​ស្រី ១៣៣ លាន​នាក់ ​នៅ​ទូទាំង​ពិភពលោក​ បាន​បោះបង់​សាលារៀន ដោយ​ធ្វើ​ឱ្យ​ពួកគាត់​មិន​អាច​រស់នៅ​ដោយ​ខ្លួនឯង​បាន និង​ជីវិត​ដែល​មាន​សុខភាព​ល្អ​នា​ពេល​អនាគត។

តាមរយៈ​កម្មវិធី Girls Act របស់ខ្លួន AHF ផ្តល់​សិទ្ធិអំណាច​ដល់​ក្មេងស្រី និង​ស្ត្រី​វ័យក្មេង ​ក្នុង ​៤០ ប្រទេស​ ជាមួយនឹង​ចំណេះដឹង ការ​គាំទ្រ និង​ធនធាន ដើម្បី​រក្សា​ឱ្យ​រួច​ផុត​ពី​មេរោគ​អេដស៍ និង​ជំងឺ​កាមរោគ ប្រកាន់ខ្ជាប់​នូវ​ការ​ព្យាបាល​សម្រាប់​ក្មេង​ស្រី​ដែល​រស់នៅ​ជាមួយ​មេរោគ​អេដស៍ ឱ្យ​បាន​ចូល​សាលារៀន និង​ជៀសវាង​ការ​មាន​ផ្ទៃពោះ​ដោយ​មិនបាន​គ្រោងទុក។

អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​ គឺជា​អង្គការ​ពិភពលោក​ដ៏​ធំ​បំផុត​ដែល​បាននិងកំពុង​ផ្តល់​សេវា​ថែទាំ​ព្យាបាល​ដោយ​មិន​គិតពី​លទ្ធភាព​ នៃ​ការ​បង់ប្រាក់ ដល់​អតិថិជន​ជាង ២.៥ ​លាន​នាក់ ​ក្នុង ​៥០ ​ប្រទេស​ ជុំវិញ​ពិភពលោក ដូចជា​នៅ​ សហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិក​ឡាទីន កា​រា​បៀ​ន តំបន់​អាស៊ី ប៉ាស៊ីហ្វិក និង​អឺរ៉ុប៕

អត្ថបទ ៖ សំអឿន

The post មន្ត្រីជាន់ខ្ពស់អប់រំ ជំរុញឱ្យយកចិត្តទុកដាក់ខ្ពស់លើសុខភាពរបស់ស្ត្រី តាំងពីពេលមានរដូវរហូតដល់ក្លាយជាមាតាដ៏មានសក្ដានុពល appeared first on Kampuchea Thmey Daily.

មេដឹកនាំសហជីព ៖ ស្ត្រីក្នុងវិស័យការងារត្រូវបានលើកកម្ពស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់អាណត្តិ
បណ្ដា​មេដឹកនាំ​សហជីព​នៅ​កម្ពុជា បាន​លើក​ឡើង​ថា ស្ត្រី​នៅ​ក្នុង​វិស័យ​ការងារ​មិន​ថា​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ​ ត្រូវបាន​លើកកម្ពស់​សិទ្ធិ សមភាព​យេនឌ័រ ទទួល​បាន​កិច្ច​គាំពារ​ពេញលេញ និង​ទទួល​បាន​ភាព​កក់ក្តៅ នៅ​គ្រប់​អាណត្តិ​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ពោល​គឺ​ចាប់​តាំងពី​ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី បន្ត​រហូតមកដល់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ​៧ ក្រោម​ការដឹកនាំ​របស់ ​សម្តេច​មហា​បវរ​ធិបតី នាយករដ្ឋមន្ត្រី​កម្ពុជា។

លោក គឹម ចាន់​សំណាង ប្រធានសភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា (NACC) បាន​លើកឡើងថា ស្ត្រី​នៅក្នុង​វិស័យ​ការងារ​នៅ​ប្រទេស​កម្ពុជា​ត្រូវបាន​លើកកម្ពស់ និង​មានការ​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា មិន​ថា​ឱកាស​ការងារ ការទទួលបាន​កិច្ច​គាំពារ​សង្គម និង​អត្ថប្រយោជន៍​ផ្សេងៗ ទៀត នោះ​ទេ។

ប្រធាន​សហជីព​រូបនេះ​ បន្ថែម​ថា បើ​និយាយ​នៅក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​វិញ ​ស្ត្រី​មាន​ជិត​ ១ លាន​នាក់ ច្រើនជាង​បុរស​ដាច់ ដូច្នេះ​វា​បាន​បង្ហាញថា​ស្ត្រី​នៅ​កម្ពុជា​បាន​ដើរតួនាទី និង​ចូលរួម​ចំណែក​យ៉ាងសំខាន់​នៅក្នុង​វិស័យ​ការងារ​នៅ​កម្ពុជា។ ទន្ទឹមនឹងនេះ វា​ក៏បាន​បង្ហាញថា យេនឌ័រ​ត្រូវបាន​លើកកម្ពស់ ស្ត្រី​ជា​ចំណែក​មួយ​យ៉ាងសំខាន់​នៅក្នុង​សង្គម​សេដ្ឋកិច្ច។ ចំពោះ​យន្តការ​លើក​កម្ពស់​កិច្ច​គាំពារ​សង្គម ប្រធាន​សហជីព​រូបនេះ​ ពន្យល់​ទៀត​ថា ស្ត្រី​ត្រូវ​ស្ថិតនៅ​អាទិភាព​ជានិច្ច​ក្នុង​យន្តការ​របស់​រាជរដ្ឋាភិបាល។ ស្ត្រី​ក្នុង​វិស័យ​កាត់ដេរ​គ្រប់ៗ រូប ទទួល​បាន​ការ​ប្រើ​ប្រាស់​បណ្ណ ប​.​ស​.​ស ដោយ​ឥតគិតថ្លៃ ជាពិសេស​ស្ត្រី​ដែលមាន​ផ្ទៃពោះ​ទទួលបាន​អត្ថប្រយោជន៍​ពេញលេញ​ទាំង​មុន និង​ក្រោយ​សម្រាលកូន រហូត​កូន​មាន​អាយុ​ក្រោម​ពីរ​ឆ្នាំ។

ចំណែក លោក លាង ស៊ុន​ហ៊ាង ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​កម្ពុជា បាន​លើកឡើងថា នាពេល​បច្ចុប្បន្ន​នេះ​ស្ត្រី​មិន​ត្រឹមតែ​ត្រូវបាន​លើកកម្ពស់​សិទ្ធិ​នោះទេ ថែមទាំង​ទទួលបាន​ការ​យកចិត្តទុកដាក់​យ៉ាង​ពេញលេញ​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា។ មិន​ថា​ទាំង​ឱកាស​ការងារ និង​កិច្ច​គាំពារ​សង្គម​ទេ ស្ត្រី​តែង​ត្រូវបាន​គិតគូរ​ជានិច្ច​ពី​សំណាក់​ថ្នាក់ដឹកនាំ។ ប្រធាន​សហជីព​រូបនេះ​ បន្ថែមថា ក្រៅតែពី​អត្ថប្រយោជន៍​ស្ត្រី​នៅក្នុង​វិស័យ​កាត់ដេរ​តែង​ទទួលបាន​ភាពកក់ក្តៅ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល។ ជាក់ស្តែង សម្តេច​ធិបតី តែង​ចុះសួរសុខទុក្ខ​កម្មករ-និយោជិត និង​បង្ហាញ​ពី​ភាព​កក់ក្តៅ​ចំពោះ​ពលករ​ទាំង​ស្ត្រី និង​បុរស​ជានិច្ច។ ជាពិសេស​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវបាន​ទទួលបាន​ការ​ឧបត្ថម្ភ​ពី សម្តេច​ផ្ទាល់ មកទល់​បច្ចុប្បន្ន​ផង​ដែរ។

ទន្ទឹម​នឹង​នេះ ប្រធាន​សហជីព បាន​គូស​បញ្ជាក់​ថា សិទ្ធិ​ស្ត្រី​នៅក្នុង​វិស័យ​ការងារ​ ត្រូវបាន​បន្ត​ពង្រឹង នៅក្នុង​អាណត្តិ​ទី ៧ នៃ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់ ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕

The post មេដឹកនាំសហជីព ៖ ស្ត្រីក្នុងវិស័យការងារត្រូវបានលើកកម្ពស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់អាណត្តិ appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រីឱ្យបញ្ឈប់ការប្រើពាក្យសម្ដីអសីលធម៌ ខ្វះការគោរពចំពោះស្រ្តី
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះ បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវទង្វើ ឬការប្រើប្រាស់ពាក្យសម្ដីអសីលធម៌ ដោយខ្វះការគោរពចំពោះតម្លៃ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។

ការអំពាវនាវរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី គឺបានធ្វើឡើងបន្ទាប់ពីសង្កេតឃើញថា ក្នុងមួយរយៈនេះ មានសកម្មភាព ឬការបញ្ចេញមតិរបស់បុគ្គលមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ទៅដល់អារម្មណ៍ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ជាពិសេសស្ត្រីភេទ ពោលគឺបាននិយាយសម្តីលេបខាយ មើលងាយ អត់ឱ្យតម្លៃលើស្ត្រី។

សកម្មភាព ឬនិយាយរបស់បុគ្គលមួយចំនួនបែបនេះ ប្រហែលជាមិនមានចេតនាអាក្រក់ ហើយគ្រាន់តែចង់បានការចាប់អារម្មណ៍ពីអ្នកមើល ឬអ្នកស្ដាប់ចំពោះសកម្មភាព ឬពាក្យសម្តីរបស់ខ្លួន និងអាចចាត់ទុកថា​ជារឿងលេងសើចធម្មតាមិនមានអ្វីធ្ងន់ធ្ងរនោះក្ដី ក៏ប៉ុន្តែសម្ដេចធិបតី ហ៊ុន ម៉ាណែត ថា សកម្មភាព ឬពាក្យសម្ដីទាំងនោះអាចប៉ះពាល់យ៉ាងខ្លាំងទៅដល់អារម្មណ៍ ក៏ដូចជាសេចក្តីថ្លៃថ្នូររបស់អ្នកដែលត្រូវទទួលរងនូវសកម្មភាព ឬពាក្យសម្ដីទាំងនោះទេ។

ក្នុងន័យនេះ តាមរយៈសារលើបណ្ដាញទំនាក់ទំនងសង្គម សម្ដេចធិបតី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសយុវជនធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរយើង ឱ្យស័ក្តិសមជាប្រជាពលរដ្ឋដែលរស់នៅក្នុងសង្គមស៊ីវិល័យ។

សម្ដេច សង្កត់ធ្ងន់ថា បើទោះបីជាសកម្មភាពស្របច្បាប់ ឬការបញ្ចេញមតិជាសិទ្ធិរបស់បុគ្គល ក៏ប៉ុន្តែការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ជាកាតព្វកិច្ចសីលធម៌របស់ទាំងអស់គ្នា និងដែលត្រូវប្រកាន់ខ្ជាប់គ្រប់ពេលវេលា ដើម្បីចូលរួមថែរក្សាសុខដុមនីយកម្មសង្គម៕

The post នាយករដ្ឋមន្ត្រីឱ្យបញ្ឈប់ការប្រើពាក្យសម្ដីអសីលធម៌ ខ្វះការគោរពចំពោះស្រ្តី appeared first on Kampuchea Thmey Daily.

លោកជំទាវ​ ពេជ ចន្ទមុន្នី៖ ការផ្ដល់សិទ្ធិ អំណាចដល់ស្ត្រី មិនត្រឹមជួយឱ្យស្ត្រីជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យជាតិទាំងមូលរីកចម្រើន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ថ្លែងថា ការផ្ដល់សិទ្ធិ និងអំណាចដល់ស្ត្រី មិ​នត្រឹមតែជួយឱ្យស្ត្រីទទួលបានជោគជ័យប៉ុណ្ណោះទេ ​ ប៉ុន្តែថែមទាំងរួមចំណែកដល់ការរីកចម្រើន និងវិបុលភាពនៃសង្គម និងប្រទេសជាតិទាំងមូល។ លោកជំទាវបណ្ឌិត ថ្លែងដូច្នេះ តាមរយៈសារអបអរសាទរក្នុងឱកាសទិវាអន្តរជាតិនារី ខួបលើកទី១១៤។

តាមរយៈសារអបអរសាទរលោកជំទាវស្ត្រីទីមួយ ថ្លែងថាការលើកកម្ពស់សិទ្ធិ សមភាព និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី មិនត្រឹមតែជាកិច្ចការចម្បង ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ដោយយូរអង្វែងប៉ុណ្ណោះទេ ប៉ុន្តែជាភាពចាំបាច់ ជាឱកាស និងជាកម្លាំងថ្មីមួយរួមចំណែកពន្លឿនការសម្រេចបាននូវសមភាពយេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយភាពយូរអង្វែង និងបរិយាបន្ន។

នៅក្នុងសារអបអរសាទរជាវីដេអូរយៈពេលជាង២នាទី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សង្កត់ធ្ងន់ដូច្នេះ៖«ការផ្ដល់សិទ្ធិអំណាចដល់ស្ត្រី គឺមិនត្រឹមតែបង្កើនភាពជោគជ័យសម្រាប់ស្ត្រីខ្លួ​នឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់វឌ្ឍនភាព និងវិបុលភាពនៃសង្គម និងប្រទេសជាតិទាំងមូល»។

សម្រាប់លោកជំទាវបណ្ឌិត​ ស្ត្រីនិងក្មេងស្រី គឺជាភ្នាក់ងារនៃការផ្លាស់ប្ដូរ ប្រកបដោយគំនិតច្នៃប្រឌិតថ្មីៗ និងជាសមាសភាពដ៏សំខាន់មិនអាចខ្វះបាន ក្នុងការជំរុញ និងពន្លឿនកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ។

លោកជំទាវ ពេជ ចន្ទមុន្នី អំពាវនាវឱ្យគ្រប់តួអង្គទាំងអស់គ្នាចាំបាច់ត្រូវទទួលស្គាល់ គាំទ្រ និងផ្ដល់តម្លៃ ព្រមទាំងបង្កបរិយាកាសងាយស្រួលឱ្យស្ត្រី និងក្មេងស្រី បានចូលរួមដោយពេញលេញ និងទទួលភាគផលដោយស្មើភាពពីកិច្ចអភិវឌ្ឍលើគ្រប់វិស័យសំដៅឆ្ពោះទៅពង្រឹងភាពជាពលរដ្ឋនៅក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ «ស្ត្រីគឺជាស្នូល»។

គួរជ្រាបថា  ទិវាអន្តរជាតិនារី ៨មីនា លើកទី១១៤ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប» ក្នុងគោលបំណងដើម្បីគូសបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបាន និងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូបនៅកម្ពុជា។ ប្រធានបទនេះ ក៏ផ្តោតសំខាន់ផងដែរ លើការលើកកម្ពស់ផលជះជាវិជ្ជមាន និងទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍និងវឌ្ឍនភាពសង្គម ជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម ជាមួយការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាពនានា ជាពិសេសបង្ហាញពីការប្តេជ្ញាចិត្តនិងវិធានការវិជ្ជមានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូប៕

ដោយ៖ង៉ិល ណារ៉ាត់

The post លោកជំទាវ​ ពេជ ចន្ទមុន្នី៖ ការផ្ដល់សិទ្ធិ អំណាចដល់ស្ត្រី មិនត្រឹមជួយឱ្យស្ត្រីជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យជាតិទាំងមូលរីកចម្រើន appeared first on Kampuchea Thmey Daily.

សម្ដេច ហ៊ុន សែន ប្រាប់ជប៉ុនថា នៅអាស៊ាន កម្ពុជាបានយកចិត្តទុកដាក់លើស្ត្រីខ្លាំងជាងគេ
នៅក្នុងជំនួបនាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ថា កម្ពុជា ជាប្រទេសក្នុងតំបន់អាស៊ានដែលបានយកចិត្តទុកដាក់លើស្ត្រីខ្លាំងជាងគេ ខណៈគោលនយោបាយជាតិគាំពារសង្គមរបស់កម្ពុជា បានកំណត់យកស្ត្រី ជាមូលដ្ឋានមុនគេ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើកឡើងថា ពាក់ព័ន្ធនឹងការវិនិយោគលើស្ត្រី​ គឺប្រទេសអាស៊ានទាំង១០ កម្ពុជាជាប់បានពិន្ទុល្អក្នុងការយកចិត្តទុកដាក់លើស្ត្រី​ ហើយជាក់ស្តែង កម្ពុជាមានគោលនយោបាយជាតិគាំពារសង្គមដែលយកស្ត្រីជាមូលដ្ឋាន ជាពិសេសការយកចិត្តទុកដាក់ទៅលើស្ត្រីមានផ្ទៃពោះ ដោយផ្តល់ការឧបត្ថម្ភចាប់តាំងពីមានផ្ទៃពោះរហូតដល់ពេលសម្រាលកូន ទាំងការពិនិត្យសុខភាពនៅមន្ទីរពេទ្យ រហូតដល់កុមារកើតមកអាយុ២ឆ្នាំ។

ការលើកឡើងរបស់សម្ដេចតេជោ ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសមជាមួយលោកស្រីសាស្ត្រាចារ្យ YAMANAKA Akiko អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន និងជាអតីតឯកអគ្គរាជទូតពិសេសសម្រាប់ការកសាងសន្តិភាពនៃរដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

លោកស្រីសាស្ត្រាចារ្យ YAMANAKA Akiko បានជម្រាបជូនសម្ដេចតេជោពីគោលបំណងរបស់លោកស្រីមកកាន់កម្ពុជានាពេលនេះ គឺដើម្បីចូលរួមក្នុងសិក្ខាសាលាមួយ ដែលរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីខាងកើត ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកញ្ញា ហើយលោកស្រី នឹងថ្លែងបាឋកថាមួយនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកស្រី បញ្ជាក់ថា សិក្ខាសាលានេះ មានគោលដៅ​​ជំរុញ និងលើកកម្ពស់របៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ និងស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល។ លោកស្រី បានបន្តជម្រាបជូនសម្ដេចតេជោ ថា អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន គាំទ្រចំពោះគម្រោងនេះ និងលើកទឹកចិត្តឱ្យជប៉ុនតែងតាំងប្រេសិតពិសេសសម្រាប់ការកសាងសន្តិភាព។

លោកស្រី ក៏បានបញ្ជាក់អំពីការជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងរដ្ឋមន្ត្រីក្រសួងកិច្ចការនារីរបស់កម្ពុជា ទាក់ទងទៅនឹងតួនាទីរបស់ស្ត្រី ក្នុងការរួមចំណែកថែរក្សាសុខសន្តិភាពនៅក្នុងសង្គមផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ប្រាប់លោកស្រីសាស្ត្រាចារ្យ YAMANAKA Akiko ថា ក្នុងនាមជាអនុប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី សម្តេចបានបន្តរួមចំណែក និងធ្វើការរួមគ្នាដើម្បីស្ត្រី តាមរយៈការទម្លាក់ថវិកាផ្ទាល់ ការបង្កើតក្រុមមេធាវី ស្វះស្វែងផ្តល់ឱកាសដល់ស្ត្រី​ ជាពិសេសគឺការដាក់ចេញនូវកូតាចំនួនស្ត្រីក្នុងគណៈអភិបាលរាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ និងក្នុងជួរថ្នាក់ដឹកនាំកំពូលរបស់ស្ថាប័ននានា។ តួយ៉ាង មានស្ត្រីជាប្រធានរដ្ឋសភាដំបូងក្នុងប្រវត្តិសាស្ត្រ និងរដ្ឋមន្ត្រីជាស្ត្រីជាច្រើនរូបថែមទៀត។

សម្តេចតេជោ ថា កម្ពុជា ជាប្រទេសមាតាធិបតេយ្យ ដូច្នេះត្រូវវិនិយោគលើស្ត្រីបន្ថែមទៀត ដែលសម្តេចមានពាក្យស្លោកមួយថា «ជួយស្ត្រី គឺជួយខ្លួនឯង» ហើយអ្វីដែលត្រូវយកចិត្តទុកដាក់បន្តគឺស្ត្រីត្រូវជួយស្ត្រីគ្នាឯង។ សម្តេច បន្តថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងអាស៊ាន ចំពោះចំនួននៃការបញ្ជូនកងទ័ព​ស្ត្រីនៅក្នុងប្រតិបត្តិការសន្តិភាពរបស់អង្គការសហប្រជាជាតិ។

បន្ថែមពីនេះ ស្ត្រីដែលជាកម្មការិនីក្នុងអំឡុងពេលសម្រាកមាតុភាព៣ខែ ​មានប្រាក់បៀវត្សចំនួន១២០% ដែលសម្តេចបានលើកឡើងថា ​ប្រហែលជាប្រទេសដទៃមិនទាន់មានគោលការណ៍នេះនៅឡើយទេ ហើយរាជរដ្ឋាភិបាលអាណត្តិថ្មី ក៏បានកំពុងតែខិតខំប្រឹងប្រែងដើម្បីអនុវត្តដូចគ្នានេះដែរចំពោះមន្ត្រីរាជការ៕

The post សម្ដេច ហ៊ុន សែន ប្រាប់ជប៉ុនថា នៅអាស៊ាន កម្ពុជាបានយកចិត្តទុកដាក់លើស្ត្រីខ្លាំងជាងគេ appeared first on Kampuchea Thmey Daily.

ជារឿងកម្រណាស់! យុវតីខ្មែរ១រូប បានអភិវឌ្ឍខ្លួនពីនារីអាកាសចរណ៍ ក្លាយជាអ្នកបើកយន្តហោះ
កញ្ញា ហុង ចិន្តា ដែលជាស្ត្រីខ្មែរ១រូប មានមហិច្ឆតាខ្ពស់ ខិតខំប្រឹងប្រែងរៀនសូត្រ ចាប់យកនូវចំណេះដឹងថ្មីៗ បានប្រែខ្លួនជានារីអាកាសចរណ៍នៅលើយន្តហោះ ក្លាយជាអាកាសយានិកាម្នាក់ ដែលជារឿងមួយគួរឱ្យមានមោទនភាព ដែលនារីខ្មែររូបនេះ មានសមត្ថភាពអាចបម្រើការងារនេះមិនចាញ់បុរសឡើយ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកិច្ចការនារី នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។

សព្វថ្ងៃ កញ្ញា ហុង ចិន្តា គឺជាអាកាសយានិកានៃក្រុមហ៊ុនអាកាសចរណ៍ឡានម៉ី (Lanmei Airline)។ ក្រសួងកិច្ចការនារីបានឱ្យដឹងថា កញ្ញា ជាអតីតសិស្សវិទ្យាល័យបាក់ទូក និងបានបន្តការសិក្សាផ្នែកបរិញ្ញាបត្រសណ្ឋាគារទេសចរណ៍ នៅសាកលវិទ្យាល័យន័រតុន។ នៅពេលខ្លួនកំពុងសិក្សាជានិស្សិតឆ្នាំទី៣លើជំនាញនេះ កញ្ញាក៏ចង់ស្វែងយល់ និងស្វែងរកបទពិសោធការងាររវាងការផ្តល់សេវាកម្មដល់ភ្ញៀវនៅលើយន្តហោះ និងនៅសណ្ឋាគារ។ ដោយហេតុនេះ កញ្ញា ហុង ចន្តា ក៏សម្រេចចិត្តដាក់ពាក្យបម្រើការងារជានារីអាកាសចរណ៍នៅក្រុមហ៊ុន Cambodia Angkor Air។

បន្ទាប់ពីការដាក់ពាក្យនៅទីនោះ ជាឱកាសល្អមួយដែលក្រុមហ៊ុន Cambodia Angkor Air បានសហការជាមួយ Viet Flight Training Center ដើម្បីផ្តល់ឱកាសដល់និស្សិតខ្មែរដែលចង់ក្លាយជាអាកាសយានិក អាចសិក្សាលើជំនាញនេះបាន។ នៅពេលឱកាសបានមកដល់ កញ្ញា​ ហុង ចិន្តា ក៏បានចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលនៅទីនោះ ដោយកញ្ញា គឺជានិស្សិតជំនាន់ទី៣ក្នុងនាមជាកូនខ្មែរដែលបានទៅរៀនជំនាញនេះនៅវៀតណាម។

កញ្ញាបានចែករំលែកថា ជំនាញនេះ តម្រូវឱ្យមានការចេះស្ទាត់ និងទំនួលខុសត្រូវខ្ពស់ ហើយការសិក្សាវិញ គឺត្រូវសិក្សារហូត ដោយសារតែងតែមានអ្វីៗថ្មីៗច្រើន។ ចំពោះផ្នែកភាសាវិញ ប្រសិនជាចេះភាសាអង់គ្លេសស្ទាត់ជំនាញគឺជារឿងល្អ ព្រោះជាភាសាផ្លូវការ ប៉ុន្តែ ប្រសិនជាចេះភាសាផ្សេងច្បាស់ទៀតកាន់តែប្រសើរ។

បើក្រឡេកមើលពីដំណាក់កាលនីមួយៗរបស់កញ្ញា ហុង ចិន្តា មុនក្លាយជាអាកាសយានិកានេះ គឺកញ្ញាត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាលជាច្រើនដូចជា ទី១ គឺការដាក់ពាក្យសិក្សាវគ្គបណ្តុះបណ្តាលទ្រឹស្តីនៅប្រទេសវៀតណាមរយៈពេល៦ខែ។ សម្រាប់វគ្គសិក្សានេះ គឺសិក្សាពីបច្ចេកទេសរបស់យន្តហោះ និងសិក្សាពីអាកាសធាតុ។ ជំហានទី២. ដាក់ពាក្យចូលរៀនវគ្គបណ្តុះបណ្តាលពីការហោះហើរនៅប្រទេសហ្វីលីពីនរយៈពេល១៣ខែ ដោយវគ្គសិក្សានេះ និស្សិតមានការយល់ដឹងពីរបៀបហោះហើរ ចុះចត និងការទំនាក់ទំនងជាមួយអ្នកបញ្ជាចរាចរណ៍យន្តហោះ ជាដើម។

បន្ទាប់ពីមានការសិក្សាពីជំហាននីមួយៗហើយ គឺឈានដល់ជំហានទី៣ ជាវគ្គសិក្សាពីប្រភេទយន្តហោះនីមួយៗនៅប្រទេសកូរ៉េរយៈពេល ១ខែ ២០ថ្ងៃ។ បន្ទាប់ពីសិក្សាពីប្រភេទយន្តហោះ គឺជំហានទី៤ ត្រូវមាន Student pilot license នៅប្រទេសម៉ាឡេស៊ី ថែមទៀតផង។

ជាការគួរសម្គាល់ អាកាសយានិកជាស្ត្រី គឺកម្រមានណាស់ ជាពិសេស គឺនៅកម្ពុជាតែម្តង។ នេះ គឺជាមោទនភាពមួយរបស់កម្ពុជា ដែលកញ្ញា ហុង ចិន្តា ជាកូនខ្មែរមួយរូប ថែមទាំងជាស្រ្តីទៀតនោះ មានសមត្ថភាពខ្ពស់អាចក្លាយជាអាកាសយានិកាបែបនេះ។ ក្នុងនាមជាស្ត្រីមានសមត្ថភាពខ្លាំង កញ្ញា ហុង ចិន្តា បានផ្តាំផ្ញើដល់សាធារណជនគ្រប់រូប ជាពិសេស ស្ត្រីគ្រប់រូបថា នៅពេលដែលខ្លួនចង់ធ្វើអ្វីមួយ ឬស្រឡាញ់អ្វីមួយនោះ ចូរកុំគិតពីសម្តីរបស់អ្នកដទៃខ្លាំងពេក ប្រសិនជាស្រឡាញ់អ្វីមួយ ត្រូវធ្វើរឿងនោះឱ្យបានសម្រេច។ កញ្ញា ជឿជាក់ថា ស្រ្តី គឺមានភាពជាអ្នកដឹកនាំមិនចាញ់បុរសឡើយ ទោះបីមានកម្លាំងខ្សោយជាងបុរសមែន ប៉ុន្តែ សមត្ថភាពមិនចាញ់បុរសនោះទេ៕

The post ជារឿងកម្រណាស់! យុវតីខ្មែរ១រូប បានអភិវឌ្ឍខ្លួនពីនារីអាកាសចរណ៍ ក្លាយជាអ្នកបើកយន្តហោះ appeared first on Kampuchea Thmey Daily.

លោក ទេព អស្នារិទ្ធ៖ ស្រ្តីជាអ្នកសារព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ និងសកម្មក្នុងការរួមចំណែកលើកស្ទួយសមភាពយេនឌ័រ
ស្ត្រីជាធនធានមនុស្សមិនអាចខ្វះបានក្នុងវិស័យព័ត៌មាន ហើយស្រ្តីដែលជាអ្នកសារព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ និងយ៉ាងសកម្មក្នុងការរួមចំណែកលើកស្ទួយសមភាពយេនឌ័រ ការពារ និងលើកកម្ពស់តម្លៃស្ត្រីនៅក្នុងសង្គម។ នេះបើតាមការលើកឡើងរបស់លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន។

លោក ទេព អស្នារិទ្ធ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៤នេះថា ស្របពេលដែលសង្គមមានការរីកចម្រើន ការអភិវឌ្ឍក្នុងវិស័យព័ត៌មាន បានបង្កឱកាសបន្ថែមទៀតសម្រាប់ស្ត្រី ដែលការចូលរួមរបស់ស្ត្រីទាំងក្នុងសារព័ត៌មាន ការផលិតមាតិកាព័ត៌មានអនឡាញ និងជាអ្នកដឹកនាំកម្មវិធីផ្សាយព័ត៌មាននានា មានការកើនឡើង ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ដំណឹង ចំណេះដឹង ការកំសាន្ត និងព័ត៌មានផ្សេងៗទៀត ជាពិសេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយទំនើប សម្រាប់ជាប្រយោជន៍ដល់ការប្រកបការងារ របរចិញ្ចឹមជីវិត និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។

យ៉ាងណាក៏ដោយ ឱកាសក្នុងការទទួលបានការងារក្នុងវិស័យព័ត៌មាននៅមានកម្រិតនៅឡើយ ជាពិសេសសម្រាប់ស្រ្តីដែលរស់នៅតាមជនបទ បើធៀបនឹងចំនួនអ្នកសារព័ត៌មានទាំងអស់។ ម្យ៉ាងទៀត ស្ត្រីប្រឈមនឹងហានិភ័យមួយចំនួន ជាពិសេសពាក់ព័ន្ធនឹងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងសុខុមាលភាពការងារ។ ទន្ទឹមនេះ វប្បធម៌ និងផ្នត់គំនិតចំពោះស្ត្រីដែលចាក់ឫសយ៉ាងជ្រៅក្នុងសង្គមកម្ពុជា ក៏ជាកត្តារារាំងដល់ស្ត្រី និងក្មេងស្រី ក្នុងការចូលរួមឲ្យបានពេញលេញ។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងបន្តថា ទោះយ៉ាងនេះក្តី ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល វាមានភាពចាំបាច់ក្នុងការប្រែក្លាយឱកាសជាមធ្យោបាយ ដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យព័ត៌មាន ជាពិសេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីបង្កើនការរួមចំណែករបស់ស្រ្តីក្នុងវិស័យព័ត៌មាន ជួយដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រី ព្រមទាំងលើកទឹកចិត្តពួកគាត់ឲ្យសម្របខ្លួនបាន ទៅនឹងសម័យកាលនៃការវិវត្តបច្ចុប្បន្ន។

ក្នុងន័យនេះ រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន បានផ្តល់តម្លៃខ្ពស់ដល់ការចូលរួមរបស់ស្ត្រី ជាវិស័យអាទិភាពមួយ ដោយបានដាក់បញ្ចូល «ស្ត្រី និង ក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល» ទៅក្នុងផែនការយុទ្ធសាស្ត្រ សម្រាប់ការអនុវត្ត។ ក្នុងនោះ ក្រសួងព័ត៌មានបានផ្តល់ឱកាសជូនដល់មន្ត្រីរាជការ និងអ្នកសារព័ត៌មានជាស្ត្រី និងលើកទឹកចិត្តដល់ស្ត្រីនៅកម្ពុជា ឲ្យទទួលបានការបណ្តុះបណ្តាលផ្នែកព័ត៌មាន ក្រមសីលធម៌វិជ្ជាជីវៈ អក្ខរកម្មឌីជីថល បច្ចេកវិទ្យា ធុរកិច្ចឌីជីថល ដែលចំណេះ និងជំនាញទាំងនេះនឹងផ្តល់ឲ្យពួកគាត់នូវភាពអង់អាច លទ្ធភាព និងបង្កើនសក្តានុពលសម្រាប់ស្ត្រីក្នុងការអភិវឌ្ឍខ្លួនឯង និងចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនឡើងថែមទៀត។

លោក ទេព អស្នារិទ្ធ បានលើកឡើងទៀតថា «យើងចាំបាច់ត្រូវធានាថា ស្ត្រី និងក្មេងស្រី នឹងទទួលបានឱកាស និងអត្ថប្រយោជន៍ពីបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍនៃវិស័យព័ត៌មាន តាមរយៈការលើកទឹកចិត្តឲ្យបងើ្កនកូតាស្រ្តីក្នុងការទទួលបានការបណ្តុះបណ្តាល ជំរុញការផ្សព្វផ្សាយប្រធានបទ ស្តីពី ស្ត្រីបន្ថែមទៀត បង្កឱកាសការងារសម្រាប់ស្ត្រីទាំងក្នុងក្របខណ្ឌរដ្ឋ និងឯកជន ក៏ដូចជាសកម្មភាពក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការនានា  លើកកម្ពស់ការផ្សព្វផ្សាយពីយេនឌ័រ បង្កបរិយាកាសសមរម្យ និងងាយស្រួលសម្រាប់ស្ត្រីក្នុងការងារព័ត៌មាន និងទំនាក់ទំនង ព្រមទាំងលើកកម្ពស់សិទ្ធិស្ត្រីក្នុងសង្គមកម្ពុជាទាំងមូល។

លោកបញ្ជាក់ថា ក្រសួងព័ត៌មាន បាននិងកំពុងពាំនាំនូវគំនិត សំឡេងរបស់ស្ត្រីនិង ក្មេងស្រី ទៅកាន់សង្គមទាំងមូល និងពិភពលោក ព្រមទាំងជំរុញការលើកកម្ពស់សិទ្ធិរបស់ពួកគេ ឲ្យបានកាន់តែទូលំទូលាយនៅគ្រប់ស្រទាប់សង្គម ដើម្បីបង្កឱកាស និងលើកតម្កើងការចូលរួមរបស់ស្ត្រី និងក្មេងស្រី សម្រាប់ការអភិវឌ្ឍទទួលបានលទ្ធផលជា វិជ្ជមាន ជាប្រយោជន៍ដល់ស្ត្រី និងក្មេងស្រីផ្ទាល់ ក៏ដូចជាដល់សហគមន៍ និងជាតិទាំងមូល៕

The post លោក ទេព អស្នារិទ្ធ៖ ស្រ្តីជាអ្នកសារព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ និងសកម្មក្នុងការរួមចំណែកលើកស្ទួយសមភាពយេនឌ័រ appeared first on Kampuchea Thmey Daily.