ស្ត្រេស Archives - Kampuchea Thmey Daily

ក្បួនសាមញ្ញៗទាំង ៦ ជួយថែទាំផ្លូវចិត្តមិនឱ្យស្ត្រេសផ្ដេសផ្ដាស
បញ្ហា​សុខភាព​ផ្លូវចិត្តជា​រឿង​ស្មុគស្មាញ ពេលខ្លះ​យើង​ខំ​ប្រឹង​តាំង​ចិត្ត​មិន​គិត​សោះ តែ​នៅ​ធ្វើ​មិន​បាន ព្រោះ​ខួរក្បាល​មិន​ស្តាប់​បញ្ជា។ ដើម្បី​ឲ្យ​មាន​សុខភាព​ផ្លូវ​ចិត្ត​ល្អ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​ឲ្យ​យើង​ធ្វើ​រឿង ៦ ចំណុច ខាងក្រោម​នេះ។

១- ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ

ការ​ហាត់​ប្រាណ​ជា​ប្រចាំ​ជួយ​ឲ្យ​រាងកាយ​យើង​មាំមួន មិន​សូវ​មាន​ជំងឺ​មក​បៀត​បៀន ឯ​បញ្ហា​ផ្លូវចិត្ត​ក៏​ល្អ​ទៀត។ យើង​គួរ​តែ​ឆ្លៀត​ពេល​ហាត់​ប្រាណ លេង​កីឡា ឬ​ជិះកង់ ឲ្យ​បាន​ហោច​ណាស់ ៣០នាទី/ថ្ងៃ។

២- ញ៉ាំ​អាហារ​សុខភាព

មិន​ខុស​ពី​ការ​ហាត់ប្រាណ​ប៉ុន្មាន​ទេ ការ​ញ៉ាំ​អាហារ​បាន​ត្រឹមត្រូវ​តាម​ក្បូន​ខ្នាត មានបន្លែ ផ្លែឈើ ត្រី សាច់ ចម្រុះគ្នា ឯ​រសជាតិ​វិញ​មិន​ប្រៃ-ផ្អែម ឬ​មាន​ខ្លាញ់​ច្រើន នោះ​ជួយ​ទាំង​សុខភាព​ផ្លូវកាយ និង​ផ្លូវ​ចិត្ត។

៣- គេង​ឲ្យ​បាន​គ្រប់​គ្រាន់

ដំណេក​​គ្រប់​គ្រាន់​ធ្វើ​ឲ្យ​យើង​អារម្មណ៍​ស្រស់ស្រាយ មាន​ថាមពល​​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ការងារ ដូច្នេះ​យើង​ត្រូវ​គេង​ឲ្យ​បាន ៨ ម៉ោង/ថ្ងៃ។

៤- កុំលាក់​រឿង​ស្មុគស្មាញ

មាន​រឿង​ក្នុង​ចិត្ត​ត្រូវ​និយាយ​ចេញ​ឲ្យ​អស់​ជាមួយ​មនុស្ស​ដែល​យើង​ទុក​ចិត្ត អាច​ជួយ​ជា​គំនិត​យើង​បាន កុំ​លាក់​ទុក​ម្នាក់​ឯង នាំ​ឲ្យ​បញ្ហា​កាន់​ចាក់ស្រែះ ដោះស្រាយ​មិន​រួច​ទៅ​ជា​មាន​សម្ពាធ​ផ្លូវ​ចិត្ត​កាន់​តែ​ធ្ងន់​ទៅៗ។

៥- ដើរ​លេង​ជាមួយ​គ្រួសារ ឬ​មិត្តភក្តិ

យើង​គួរ​តែ​ចំណាយ​ពេល​សប្បាយ​ខ្លះ​ជាមួយ​ក្រុម​គ្រួសារ ឬ​ពួកម៉ាក​ជិតស្និទ្ធ កុំ​គិត​តែ​ពី​សម្រុក​ធ្វើការ ឬ​រៀន​ពេក បើ​មិន​អ៊ីចឹង​ទេ​ខួរក្បាល​ច្បាស់​ជា​ស្ត្រេស​ស្លាប់​ហើយ។

៦- កាត់​បន្ថយ​គ្រឿង​ស្រវឹង

មនុស្ស​មួយ​ចំនួន​គិត​ថា គ្រឿង​ស្រវឹង​អាច​បំបាត់​ទុក្ខ​កង្វល់​បាន តែ​មិន​ដូច្នេះ​ទេ ផឹកស្រា​រឹត​តែ​ស្មុគ​ស្មាញ​ឡើង និង​មាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ច្រើន​ទៀត៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ គោលបំណងក្នុងឆ្នាំ២០២២ គឺវិលត្រឡប់មកស្រឡាញ់ខ្លួនឯងវិញ

ចុចអាន៖ ដឹងគុណសម្បត្តិមួយនេះ អ្នកខ្ជិលសមាធិនឹងភ្ញាក់ខ្លួនមិនខាន

The post ក្បួនសាមញ្ញៗទាំង ៦ ជួយថែទាំផ្លូវចិត្តមិនឱ្យស្ត្រេសផ្ដេសផ្ដាស appeared first on Kampuchea Thmey Daily.

រវល់ការងារយ៉ាងណាក៏មិនស្រ្តេស បើអនុវត្ត ៣ក្បាច់នេះ
មនុស្សសម័យបច្ចុប្បន្នសម្បូរស្ត្រេសណាស់ ទាំងការងារ និងការរកស៊ី។ ការងារច្រើនពេក មុខរបរមមាញឹកខ្លាំង ធ្វើឱ្យអ្នកខ្លះស្មុគស្មាញ រហូតក្លាយជាទៅជាជំងឺបាក់ទឹកចិត្តក៏មាន។

ដូច្នេះដើម្បីបង្ការបញ្ហានេះ អ្នកអាចអនុវត្តក្បួនគ្រប់គ្រងស្រ្តេសទាំង ៣ខាងក្រោម មិនថាអ្នករវល់ខ្លាំងក៏ដោយ គ្មានថ្ងៃអាចស្ត្រេសបានឡើយ។

១. បែងចែក​ពេលវេលា​​ត្រឹមត្រូវ​

​គុណភាព​ជីវិត មិនស្មុគស្មាញហួសប្រមាណ ​ផ្អែកលើ​ការរក្សា​តុល្យភាព​ពេលវេលា​បាន​ត្រឹមត្រូវ​។ យើង​គួរតែ​លះបង់​ពេលវេលា​ដែល​ចាយ​លើ​បណ្តាញ​សង្គម​ខ្លះ ដោយ​ចំណាយ​ពេលវេលា​ទៅ​អភិវឌ្ឍន៍​ជំនួញ ឬ​ផ្នែក​ណាមួយ​ដែល​ធ្វើ​ឲ្យ​ខ្លួនឯង​រីកចម្រើន​ នោះយើងនឹងមិនសស្ត្រេស ទោះបីបរាជ័យ ព្រោះយើងបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ​។​

​២. ប្ដូរ​ទម្លាប់​នៃ​ការ​គេង​

​រឿង​​ដ៏​សំខាន់មួយទៀត យើង​ត្រូវ​ប្រាកដថា​បាន​ដក​ទូរ​សព្ទ​ដាក់​ឆ្ងាយ​ពី​ខ្លួន ហើយ​ឆ្ងាយ​ពី​ដៃ ដើម្បី​កុំ​ចេះតែ​ចង់យក​វា​មក​ប្រើ​។ ទម្លាប់​បែបនេះ​នឹងធ្វើ​ឲ្យយើង​ឆាប់​បាន​គេង និង​ក្រោក​មក​មាន​ថាមពល​។ មួយវិញទៀត​ ការធ្វើ​សមាធិ​ក៏​អាចជួយ​ឲ្យ​គេង​លក់បាន​ស្កប់ស្កល់​ផងដែរ​។​

​ក្រៅពីនោះការគ្រប់គ្រង​ភាពស្មុគស្មាញ​ ត្រូវតែមាន​ការថែទាំ​សុខភាព​តាមរយៈ​ការ​ញ៉ាំ​អាហារ​ល្អៗ ព្រមទាំង​គេង​គ្រប់គ្រាន់​ជាមុនសិន ទើប​អាច​ដោះស្រាយ​បញ្ហា​នានា​ជា​ក្រោយ​បាន​។​

​នៅពេល​យើង​មាន​សុខ​ភាពល្អ យើង​អាច​នឹងមាន​ការគិត​ដ៏​ល្អ​មួយ ​ដែល​នាំ​ឲ្យ​សម្រេចចិត្ត​បានល្អ​ទៅតាម​នោះ​។ យើង​គួរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់ និង​កាត់បន្ថយ​ពេលវេលា​ក្នុង​ពិភព​ឌីជីថល​ខ្លះ​។ រីឯ​ការ​គេង​មិន​លក់​បណ្តាលមកពី​ការធ្វើការ​ច្រើនពេក និង​ភាព​សកម្ម​ជ្រុល​លើ​បណ្តាញ​សង្គម​។​

​៣. ហ៊ាន​ប្រឈមមុខ​នឹង​ភាពភ័យខ្លាច​

​គន្លឹះ​ចុងក្រោយ​ដើម្បី​ជម្នះ​ភាព​តានតឹង​គឺ ហ៊ាន​ប្រឈមមុខ​នឹង​ភាពភ័យខ្លាច​។ ការព្រួយបារម្ភ​ពី​ភាពបរាជ័យ ឬ​ភ័យខ្លាច​មិន​សម្រេច​អ្វីមួយ និងគួរ​គេចវេសទេ​។ ផ្ទុយទៅវិញ នៅពេល​ល​យើង​ហ៊ាន​ទទួលយក វា​នឹង​បង្ហាញ​ពី​សមត្ថភាព​និង​ភាពរឹងមាំ​របស់​យើង​ខ្លាំង​ប៉ុនណា៕

​ប្រែ​សម្រួល ​៖ សន្យា​

ចុចអាន៖ ចំណាយពេល ២០នាទី ជាមួយធម្មជាតិ ជួយបន្ថយបញ្ហាស្រ្តេសយ៉ាងល្អ

The post រវល់ការងារយ៉ាងណាក៏មិនស្រ្តេស បើអនុវត្ត ៣ក្បាច់នេះ appeared first on Kampuchea Thmey Daily.

ចំណាយពេល ២០នាទី ជាមួយធម្មជាតិ ជួយបន្ថយបញ្ហាស្រ្តេសយ៉ាងល្អ
និយាយ​រឿងស្ត្រេស ឬបញ្ហា​ស្មុគស្មាញ នរណា ក៏មាន​ដែរ ដោយ​វាបណ្ដាល​មកពី​កត្ដា​ជាច្រើន ដូចជា ការសិក្សា ការងារ ការរកស៊ី ឬគ្រួសារ​ជាដើម។ តែមាន​ការស្រាវជ្រាវ រកឃើញ​ថា ការ​ចំណាយ​ពេល ២០​នាទី ជាមួយ​ធម្មជាតិ អាច​បន្ថយ​បញ្ហា​ស្ត្រេស​បាន ហើយ​គ្នាយើង ក៏អាច​សាកល្បង​បាន​ដែរ។

ការសិក្សា​នេះ ចេញផ្សាយ​លើ​គេហទំព័រ​សាលា​វេជ្ជសាស្ត្រ Harvard របស់​អាមេរិក នៅ​ខែកក្កដា ឆ្នាំ២០១៩។ ពីមុន មាន​ការសិក្សា បញ្ជាក់​ថា ការចំណាយពេល​ជាមួយ​ធម្មជាតិ កាត់បន្ថយ​បញ្ហា​ស្ត្រេស ប៉ុន្ដែពុំមាន​ការបញ្ជាក់​ច្បាស់ ថាតើ​គួរចំណាយ​ពេល​ប៉ុន្មាន ហើយ​ញឹកញាប់​ប៉ុណ្ណា​នោះទេ?

សម្រាប់​ការសិក្សា​ថ្មីនេះ អ្នកស្រាវជ្រាវ បាន​ឲ្យ​មនុស្ស ៣៦​នាក់ ចំណាយ​ពេល ១០​នាទី និង​លើសនេះ ៣ថ្ងៃ/សប្ដាហ៍ នៅ​ទីតាំង​ដែល​អាច​មាន​ទំនាក់ទំនង​ជាមួយ​ធម្មជាតិ ​នៅ​តាម​សួនសាធារណៈ និង​តំបន់បៃតង នៅជិត​កន្លែង​ធ្វើការ។ ពួកគេ អង្គុយ និង​ដើរ អំឡុងចំណាយ​ពេលជាមួយ​ធម្មជាតិ។

អ្នកចូលរួម​ក្នុង​ការសិក្សា ក៏ត្រូវ​ណែនាំ​មិនឲ្យ​ហាត់ប្រាណ និង​ចៀសវាង​ប្រើប្រាស់​បណ្ដាញ​សង្គម ទូរស័ព្ទ និង​ការ​អានសៀវភៅ ហើយ​មុន និង​ក្រោយ​​ចំណាយ​ពេល​ជាមួយ​ធម្មជាតិ អ្នកសិក្សា​បាន​ធ្វើ​តេស្ដ​លើ​កម្រិត​អ័រម៉ូន Cortisol ដែល​ជាអ័រម៉ូន​ស្ត្រេស តាមរយៈ​គំរូទឹកមាត់។

លទ្ធផល រកឃើញ​ថា ការចំណាយ​ពេល យ៉ាងតិច ២០-៣០​នាទី ជាមួយ​ធម្មជាតិ ជួយ​ធ្វើ​ឲ្យ​កម្រិត​អ័រម៉ូន Cortisol ធ្លាក់ចុះ​យ៉ាងខ្លាំង។ ដូច្នេះ គ្នាយើង​អាច​កាត់បន្ថយ​បញ្ហា​ស្ត្រេស ឬ​សុខភាព​ផ្លូវចិត្ត ដោយ​ស្វែងរក​ធម្មជាតិ ដែល​នៅ​ជិត ដើម្បី​ចំណាយ​ពេល​រីករាយនៅ​ទីនោះបាន៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ស្រ្តេស តប់ប្រមល់ខ្លាំង សាកល្បងយុទ្ធសាស្ត្រនេះ ដើម្បីយកសុភមង្គលមកឲ្យជីវិត

ចុចអាន៖ ស្រ្តេស​​​កើត​មាន​ មិន​អាច​ចៀស​បាន តែ​យើង​អាច​​ដោះ​ស្រាយ​តាម​វិធី​នេះ​

The post ចំណាយពេល ២០នាទី ជាមួយធម្មជាតិ ជួយបន្ថយបញ្ហាស្រ្តេសយ៉ាងល្អ appeared first on Kampuchea Thmey Daily.

ប្រើប្រាស់សារលើទូរសព្ទ ជាមូលហេតុធ្វើឱ្យយើងស្ត្រេសកាន់តែខ្លាំង?
ជាមួយ​បច្ចេកវិទ្យាបច្ចុប្បន្នកាន់តែ​ជឿនលឿន ទូរសព្ទវ័យឆ្លាត រួមទាំងកម្មវិធីបណ្តាញ​សង្គម​​ជាច្រើន កំពុង​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​យើង។ ​សារ​ខ្លីៗ (SMS) ឬសារ Notification ពីសង្គម​ផ្សេង​ៗ​ទៀត ត្រូវ​គេ​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​សម្រាប់​ធ្វើ​ការ​ទំនាក់​ទំនង។ ចុះ​គ្នា​យើង​មាន​ធ្លាប់​មាន​អារម្មណ៍ស្ត្រេស​​​ពេលទទួល នឹង​​សរសេរ​សារ​តបទៅ​វិញ​ដែរអត់? ព្រោះ​ការ​សិក្សា​ថ្មី​មួយ បញ្ជាក់ថាការសរសេរ ឬ​ផ្ញើសារ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​តាន​តឹង ស្ត្រេស​ខ្លាំង។

១- ម៉េច​បានយើង​មានអារម្មណ៍​តានតឹងពេលកំពុងសរសេរសារ?

ក្នុង​ការ​សិក្សា​ថ្មី​ ​ធ្វើ​ឡើង​ដោយក្រុម​ហ៊ុនបណ្តាញសង្គមជប៉ុន Viber រកឃើញ​ចា ១/៣ ក្នុង​ចំណោម​គ្នា​យើង​លេង និង​ឆ្លើយ​តប​សារ​ទាំង SMS និង​បណ្តាញ​សង្គម គឺ​​មាន​អារម្មណ៍​​តាន​តឹងនៅ​ពេល​​ផ្ញើ​សារ​ម្តងៗ។

បញ្ហា​ស្ត្រេស​​ភាគ​ច្រើន ​បណ្តាល​មក​ពី​ការ​ផ្ញើ​សារ​ អំឡុង​ពេល​យើង​កំពុង​មាន​អារម្មណ៍​ឆេវឆាវ។ ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ ៣២% ក្នុង​ចំណោម​គ្នា​យើង​ប្រើ​ប្រាស់ ឬ​ឆ្លើយ​តប​សារ គឺ​​មាន​អារម្មណ៍​ឆាប់​ខឹង ពិសេស​ពេលសារ​យើង​កំពុង​សរសេរ​បាន​ពាក់​កណ្តាល ស្រាប់​តែរលុប​បាត់ ខណៈ​ការ​ប្រើ​វេយ្យាករណ៍​មិនត្រឹមត្រូវ ប្រើ​រូប​បង្ហាញ​ពី​អារម្មណ៍ (Emojis) ច្រើន​ពេក​ ក៏​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​តាន​តឹង​ ស្ត្រេស​ខ្លាំង​ដូច​គ្នា។ គ្នា​យើង​កំពុង​ប្រើ​ប្រាស់សារ SMS ឬសារ​ពី​កម្មវិធី​បណ្តាញ​សង្គម​​មួយ​ចំនួន​ បាន​បង្ហាញ​ផល​វិបាកដើម្បី​​យល់​ពី​អត្ថន័យ​សារដែលទទួល​បាន ពេល​ក្នុង​សារ​នោះ​​មាន Emojis ច្រើន​ពេក។

ការ​សិក្សា​រក​ឃើញ​ថា អារម្មណ៍​ឆាប់​​ខឹង​ ជា​ធម្មតា​ច្រើនកើត​​​ក្រុម (Group) ​មាន​គ្នា​ច្រើន​ជាង ៣ នាក់។ ៣៩% គ្នា​យើង​ឆ្លើយ​សារ បាន​បង្ហាញ​ពី​ភាព​មិន​ពេញ​ចិត្ត នៅ​ពេល​​ឆ្លើយ​តប​ជា​ក្រុម។ ការ​សន្ទនា​បង្ហាញ​អាកប្បកិរិយា​ឆាប់​ខឹង​បំផុត​ ក៏​ពាក់​ព័ន្ធ​ការ​ជជែក​គ្នា​ជា​ក្រុម​ផង​ដែរ អាច​បណ្តាល​មក​ពី​​ការ​ចែក​រំលែក​រូប​ភាព និង​វីដេអូ​ច្រើន​ពេក។ ដូច្នេះ​មាន ១៧% គ្នាយើង​លេង​​សារ ​បាន​បិទ​សម្លេង​នៅ​ពេល​​ចូល​ក្នុង​ក្រុម​ណា​មួយ។

ចុះ​បើយើង​​ទទួល​បាន​សារបន្ទាប់​ចប់​​ម៉ោង​ធ្វើ​ការ? គ្នា​យើង​ភាគ​ច្រើន ធ្វើ​ការ​ឆ្លើយ​ឆ្លង​ភ្លាម​ៗ ប៉ុន្តែ​ក្នុង​នោះ​មាន​ ២៣% បង្ហាញ​​អារម្មណ៍​ថា​រំខាន​ ប៉ុន្តែ​ពួក​គេ​នៅ​តែ​ធ្វើ​ការ​ឆ្លើយ​តប​នឹង​សារ​ទាំង​នោះដដែល។

ការ​ស្រាវ​ជ្រាវ​​បង្ហាញ​ដែរថា ២០% ពាក់ព័ន្ធ​អារម្មណ៍​ស្ត្រេស ដោយ​សារ​ការ​ឆ្លើយ​តប​សារទទួលបាន​តែ​ម្តង និង ១១% ទៀត​កើត​មាន​នៅ​ពេល​ យើង​មិន​អើ​ពើ​នឹង​សារ​ទាំង​អស់​នោះ។

២- ដំណោះ​ស្រាយ​កុំ​ឲ្យ​តាន​តឹង​ពេល​ទទួល ឬ​ផ្ញើសារ

ទោះ​បីជា​ការ​ផ្ញើ​សារ​ ធ្វើ​ឲ្យ​យើង​មាន​ភាព​តាន​តឹង​ក៏​ដោយ​ ប៉ុន្តែ​វា​បាន​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​យើង​ដូច​គ្នា។ យើង​អាច​ប្រើ​វា​សម្រាប់​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន ឬ​ការ​ងារ​ ​រក្សា​ទំនាក់​ទំនង​ជាមួយ​មិត្ត​ភក្តិ ក្រុម​គ្រួសារ ឬដើម្បី​ទទួល​បាន​ការ​ឆ្លើយ​តប​យ៉ាង​ឆាប់​រហ័ស​ពី​អតិថិជន​។ ដើម្បី​ដោះ​ស្រាយ​អារម្មណ៍​ស្ត្រេស ​បណ្តាល​មក​ពី​ការ​ផ្ញើ​សារ វិធី​ល្អ​បំផុត​ គឺ​កាត់​បន្ថយ​ពេល​វេលា​យើង​​ចំណាយ​លើ​ទូរសព្ទ និង​ជួប​គ្នា​និយាយ​ដោយ​ផ្ទាល់​ ឬ​ខល​ទូរសព្ទ ​ជំនួស​ការ​ផ្ញើ​សារក៏បាន៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ បណ្ដាញសង្គម ធ្វើឲ្យរឹតត្បិតសេរីភាពផ្លូវចិត្ត សាកល្បងបន្សាបជាតិពុលតាមវិធីនេះ

ចុចអាន៖ យុវវ័យ​ស្ត្រេសច្រើន កុំទៅផឹកស្រាបន្លប់ទុក្ខ ប្រើវិធីនេះវិញ ហុចផលល្អខ្លាំង

The post ប្រើប្រាស់សារលើទូរសព្ទ ជាមូលហេតុធ្វើឱ្យយើងស្ត្រេសកាន់តែខ្លាំង? appeared first on Kampuchea Thmey Daily.

កុំចេះតែហ៊ាន! កើតជំងឺ​ទឹកនោមផ្អែម មិនអាចស្ត្រេស​ផ្ដេសផ្ដាស​ទេ
ជីវិត​មនុស្ស​ម្នាក់​ណា​មិន​ធ្លាប់​ស្ត្រេស គ្រាន់​តែ​ថា ខ្លះ​អាច​ធ្វើ​ចិត្ត រិះ​រក​វិធី​គ្រប់​គ្រង​អារម្មណ៍​ធុញ​ថប់​នេះ​បាន ប៉ុន្តែ​ខ្លះ​ទៀត​កាន់​តែ​ព្យាយាម កាន់​តែ​ស្ត្រេស ពិសេស​គ្នាយើង​ ឬម៉ាក់ប៉ា អ៊ំៗ មាន​ជំងឺ​រ៉ាំរ៉ៃ ដូច​ទឹក​ជា​ទឹកនោម​ផ្អែម​ជា​ដើម កាន់​តែ​ពិបាក​គ្រប់គ្រង​បញ្ហា​ស្ត្រេស​មួយ​កម្រិត​ទៀត។ បើ​៊អ៊ីចឹង​អត្ថបទនេះ មាន​​វិធីសាស្ត្រ​គ្រប់​គ្រង​អារម្មណ៍​ស្ត្រេស​ សម្រាប់គ្នា​យើង ឬម៉ាក់ប៉ា អ៊ំៗ មាន​ជំងឺ​ទឹក​នោម​ផ្អែម អាច​ជួយ​បន្ធូរ​អារម្មណ៍​ឲ្យ​ស្រស់​ស្រាយ​បាន។

នៅ​ពេល​អារម្មណ៍​ស្ត្រេស រាង​កាយ​នឹង​ផលិត​អ័រ​ម៉ូន បញ្ជូន​ព័ត៌មាន​តាម​សរសៃ​ប្រសាទ។ បើ​ស្រ្តេស​ខ្លាំង​ពេក ​អាច​ធ្វើ​អោយ​ប៉ះ​ពាល់​ការ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម ហេតុ​នេះ​គ្នា​យើង ម៉ាក់​ប៉ា អ៊ំៗ មាន​ជំងឺ​ទឹក​នោម​ផ្អែម ចាំ​បាច់​បំផុត​ត្រូវ​គ្រប់គ្រង​ស្ត្រេស​ឲ្យ​បាន។

១- ប្រភពនាំឲ្យស្រ្តេស

ស្រ្តេស​អាច​បណ្ដាល​មក​ពី​កត្តា​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ ពិសេសសម្រាប់យើង​កំពុង​មាន​​ជំងឺ​ឈាម​ផ្អែម​ទឹកនោម​ផ្អែម​ប្រភេទ​ទី ២ តែម្តង។ ពេល​ស្រ្តេស​ដោយ​សារ​សម្ពាធ​ផ្លូវ​ចិត្ត​ម្តងៗ នឹង​ធ្វើឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​យ៉ាង​គំហុក។ ផ្ទុយ​ទៅ​វិញ​សម្រាប់​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ១ អាច​ឡើង​ជាតិ​ស្ករ ​ឬ​ចុះ​មិន​ទៀងទាត់ ខណៈ​ស្រ្តេស​ផ្លូវ​កាយ​វិញ បើមានជំងឺទាំង​ពីរ​ប្រភេទ​ ជាតិ​ស្ករ​នឹង​កើន​ឡើង​ដូច​គ្នា។

២- វិធីគ្រប់គ្រងស្រ្តេស

យើង​អាច​ជួប​ស្ថាន​ភាព​នាំ​ឲ្យ​ស្រ្តេស​​គ្រប់​ពេល អ៊ី​ចឹង​ត្រូវ​ចេះ​រក​វិធី​ដោះ​ស្រាយ។ ឧ. បើ​ឃើញ​ ​ផ្លូវ​ខាង​មុខ​ស្ទះ​ គួរ​បើក​ផ្លូវ​ផ្សេង​ ឬ​ចេញ​ទៅ​ផ្ទះ​មុន​ម៉ោង​កុំ​ឲ្យ​ស្ទះ​ជាប់​នឹង​គេ។ បើ​មាន​បញ្ហា​នៅ​កន្លែង​ធ្វើការ​ ​គួរ​និយាយ​ជាមួយ​មេ​ ឬ​រក​ជំនួយ​ពី​មិត្ត​រួម​ការងារ​ ដើម្បី​ទទួល​បាន​ដំណោះ​ស្រាយ​ល្អៗ។

ក្រៅ​ពី​នេះ​ អាច​ធ្វើ​អ្វី​ខ្លួន​ចង់ធ្វើ ​ឬ​ជាមួយ​មិត្តភក្តិ ព្រោះ​អាច​ជា​ប្រយោជន៍​ដោះ​ស្រាយ​​ស្ថាន​ភាព​ស្ត្រេស​បាន​ភ្លាមៗ។ ឧទាហរណ៍​ថា​ ទៅ​ហាត់​ប្រាណ ដើម្បី​រាង​កាយ​មាំមួន ព្រោះ​ការ​លើក​ដៃ​លើក​ជើង​ ធ្វើ​ឲ្យ​អ័រម៉ូន ​ដូប៉ាមីន (Dopamine) ឬ​អ័រម៉ូន​រីករាយ បញ្ចេញ​ច្រើន​ជួយ​កាត់​បន្ថយ​ ស្រ្តេស​បាន។ ​លេង​កីឡា រៀន​រាំ ជិះកង់ ឬ​ហាត់​យូហ្គា​ ក៏​អាច​ជួយ​បានដូច​គ្នា ឬ​អាច​រៀន​ជំនាញ​ផ្សេងៗ ដើម្បីជីវិត​កាន់​តែ​រីករាយ។

រំសាយ​ស្រ្តេស​បង្ក​ដោយ​ជំងឺទឹក​នោម​ផ្អែម​ អាច​ពិបាក​បន្តិច ​ត្រូវ​ការ​ភាព​អត់ធ្មត់​ច្រើន អ៊ី​ចឹង​ព្យាយាម​រក​មើល​បញ្ហា​នាំ​ឲ្យ​យើង​ស្រ្តេស​ជាមុន ចាំ​រក​ដំណោះ​ស្រាយ​តាម​ក្រោយ។ តែ​បើ​នៅ​មិន​អាច​ដោះ​ស្រាយ​បាន ​គួរ​ទៅ​ជួប​ជំនាញ​ប្រឹក្សា ពី​វិធី​សម្រប​ខ្លួន ​ដោះ​ស្រាយ​បញ្ហា​ ក៏​ដូច​ជា​ដំបូន្មាន​បែប​វេជ្ជ​ផ្សេង​ទៀត​ ជា​ប្រយោជន៍​សម្រាប់​យើង។ ក្រៅ​ពីនេះ​ទៀត ​ការ​ញ៉ាំ​ថ្នាំ តាម​ដាន​ជាតិ​ស្ករ​ក្នុង​ឈាម ញ៉ាំ​អាហារ​​សមស្រប និង​​ហាត់​ប្រាណ​​ទៀង​ទាត់ ​ជា​ការ​គ្រប់​គ្រង​ស្ត្រេស និង​ស្ថាន​ភាព​ជំងឺ​កាន់​តែ​ប្រសើរ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ធ្វើរឿងទាំងនេះបាន អ្នកជំងឺទឹកនោមផ្អែមអាចរស់នៅបានយូរដូចមនុស្សធម្មតា

ចុចអាន៖ មូលហេតុ២នេះហើយ ទើបយុវវ័យឥឡូវឆាប់លើសខ្លាញ់ ឡើងឈាម ប្រឈមជំងឺទឹកនោមផ្អែម

The post កុំចេះតែហ៊ាន! កើតជំងឺ​ទឹកនោមផ្អែម មិនអាចស្ត្រេស​ផ្ដេសផ្ដាស​ទេ appeared first on Kampuchea Thmey Daily.

រួមភេទជួយកាត់បន្ថយស្ត្រេសបានបែបណាខ្លះ?
គ្នា​យើង​ទំនង​ជា​ធ្លាប់​បាន​ឮ ឬ​ក៏បាន​ដឹង​ហើយ​ថា​ស្រ្តេស​​ជា​ដើម​ចម​មួយ​ធ្វើ​ឲ្យ​គ្នា​យើង​បាត់​បង់​ចំណង់​ផ្លូវ​ភេទ តែ​ផ្ទុយ​មក​វិញ​ ការ​រួម​ភេទ​​​ក៏ផ្ដល់​នូវ​អារម្មណ៍​ស្រើបស្រាល​​ជួយ​យើង​កាត់​បន្ថយ​ស្ត្រេស​​ដូច​គ្នា។ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ​យើង​នឹង​និយាយ​ថា​តើ​ការ​រួម​ភេទ​ជួយ​កាត់​បន្ថយ​ស្រ្តេស​បាន​ដោយ​របៀប​ណា?

១.​ទំនាក់​ទំនង​រវាង​ផ្លូវ​អារម្មណ៍ និង​ផ្លូវ​ភេទ

កាសិក្សា​មួយ​ធ្វើ​ឡើង​ដោយ​សាកល​វិទ្យាល័យArizona State ​លើ​ស្រ្តី​វ័យ​កណ្ដាល​ចំនួន​៥៨នាក់ បាន​រក​ឃើញ​ថា​ការ​មាន​មាន​ភាព​ស្និទ្ធ​ស្នាល និង​សកម្មភាព​លើ​គ្រែ​ជាមួយ​ដៃ​គូមាន​ទំនាក់​ទំនង​ទៅ​នឹង​ការ​ធ្លាក់​ចុះ​នៃ​អារម្មណ៍​អវិជ្ជមាន និង​ស្រ្តេស ហើយ​នឹង​ជួយ​ឲ្យ​អ្នក​ទាំងនោះ​មាន​អារម្មណ៍​កាន់តែ​ល្អ​នៅ​ថ្ងៃ​បន្ទាប់។

ការ​សិក្សា​បន្តថា​ភាព​ស្រើម​ស្រាល និង​សកម្មភាព​លើគ្រែ​ជួយ​ឲ្យ​ស្រីៗ​មិន​សូវ​មាន​អារម្មណ៍​ស្ត្រេស និង​មាន​អារម្មណ៍​កាន់តែ​ល្អ​នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត​។​

ផ្ទុក​មក​វិញ បើ​កាល​ណា​មនុស្ស​យើង​មាន​អារម្មណ៍​ល្អ ក៏​នាំ​ឲ្យ​មាន​សកម្មភាព​ផ្លូវ​ភេទ​ល្អ​ដូច​គ្នា​ដែរ។ ការ​សិក្សា​ដដែល​រក​ឃើញ​ថា កាល​ណា​យើង​មាន​អារម្មណ៍​ល្អ នោះ​សកម្មភាព​សិច​របស់​យើង​ក៏​ល្អ​ទៅ​តាម​ហ្នឹង​ដែរ។ សិច​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​អារម្មណ៍ល្អ ហើយ​ត្រឡប់​មក​វិញ​ ពេ​ល​យើង​មាន​អារម្មណ៍​ល្អ​យើង​ក៏​​គិត​ដល់​រឿង​លើ​គ្រែ​ដូច​គ្នា។

២.រឿង​លើ​គ្រែ និង​សម្ពាធ​ឈាម

ការ​សិក្សា​មួយ​ផ្សេង​ទៀត​បាន​រក​ឃើញ​ថា​​អ្នក​ចូល​រួម​ក្នុង​ការ​សិក្សា​តែង​មាន​ការ​ឡើង​សម្ពាធ​ឈាម​នៅ​ពេល​ត្រូវ​ឡើង​ធ្វើ​បទ​បង្ហាញ ឬ​ក្នុង​ពេល​ប្រឡង​ប្រ​ជែង​ជា​​ដើម​។ ដោយ​ថា​ព្រឹត្តិការណ៍​ទាំងនេះ​តែង​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​មាន​អារម្មណ៍​ស្ត្រេស​ តែ​ថា​សម្រាប់​អ្នក​ដែល​បាន​រួម​ភេទ​មុន​ដល់​ព្រឹត្តិការណ៍​ទាំងនេះ បែ​រ​ជា​មាន​សម្ពាធ​ឈាម​នៅ​កម្រិត​ធម្មតា ឬ​មាន​ឡើង​សម្ពាធ​ឈាម​តិច​តួច​ពេល​ស្ថិត​ក្នុង​ព្រឹត្តិកាណ៍​ទាំង​នោះ។

ជារួម​ការ​សិក្សា​បញ្ជាក់ថា​ ការ​រួម​ភេទ​​ជួយ​កាត់​បន្ថយ​ស្រ្តេសបាន​ល្អ​អំឡុង​ពេល​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​ប្រ​កួត​ប្រ​ជែង​ណាមួយ ដែល​ថា​ការ​រួមភេទ​ជា​រឿង​ល្អ​មួយ​។​

៣.ភាព​ស្រើបស្រាល និង​សុខភាព

ភាព​ស្រើប​ស្រាល ឬ​អារម្មណ៍​ឈាន​ដល់​ចំណុច​កំពូល​ពេល​រួម​ភេទ​ មាន​ប្រ​យោជន៍​ច្រើន​ដល់​សុខ​ភាព និង​ការ​កាត់​បន្ថយ​ស្រ្តេស​របស់​យើង​ផង​ដែរ។​ អារម្មណ៍​បែប​នេះ​ធ្វើឲ្យ​អារម្មណ៍​យើង​បាន​ធូរ​ស្រាល និង​បញ្ចេញ​អ័រម៉ូន​ជា​ច្រើន ដែល​ជួយ​គាំទ្រ​ដល់​សុខភាព​របស់​យើង និង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ចំណុចមួយចំនួន​គួរដឹងសម្រាប់អ្នករួមភេទលើកដំបូង

ចុចអាន៖ ​៧ សំណួរពីរឿងរួមភេទ ទាំងប្រុសទាំងស្រីឆ្ងល់ខ្លាំង តែខ្មាសអត់ហ៊ានសួរ!

The post រួមភេទជួយកាត់បន្ថយស្ត្រេសបានបែបណាខ្លះ? appeared first on Kampuchea Thmey Daily.

មិនលេងសើចទេ ស្ត្រេសច្រើន អាចវាយប្រហារប្រព័ន្ធភាពស៊ាំចុះខ្សោយ ងាយមានជំងឺ
គ្នា​យើង​ធ្លាប់​ឆ្ងល់​ទេ​ថា​ហេតុ​អ្វី​ពេល​មនុស្ស​យើង​បាក់​ទឹក​ចិត្ត ឬ​មាន​អារម្មណ៍​ថា​ស្ត្រេស​ខ្លាំង ងាយ​នឹង​ធ្លាក់​ខ្លួន​ឈឺ ឬ​បើ​ឈឺ​ហើយ​មិន​ងាយ​ជា?​ គ្នា​យើង​ត្រូវ​ដឹង​ថា​ពេល​មាន​អារម្មណ៍​ស្ត្រេស​ខ្លាំង ក៏​អាច​មាន​ឥទ្ធិ​ពល​ដល់​ប្រព័ន្ធភាព​ស៊ាំ និង​ធ្វើ​ឲ្យ​យើង​ងាយ​ឈឺ​ទៀត​ផង​។ ហេតុ​អ្វី?

១. ឥទ្ធិ​ពល​ស្រ្តេស​លើ​ប្រព័ន្ធ​ភាព​ស៊ាំ

​ប្រព័ន្ធ​ភាពស៊ាំ​យើង​បង្កើត​ឡើង​ដោយ​កោសិកា​រាប់ពាន់​លាន ដែល​ធ្វើ​ដំណើរ​ជា​ប្រចាំ​តាម​ចរន្ត​ឈាម​​ទៅ​គ្រប់​កន្លែង​នៃ​រាង​កាយ​។ ប្រ​ព័ន្ធ​ភាព​ស៊ាំ​ការ​ពារ​រាង​កាយ​យើង​ប្រឆាំង​នឹង​អង់ទីហ្សែន ដូច​ជា​ពពួក​បាក់តេរី វីរុស និង​កោសិកា​មហារីក​។ ពេល​មនុស្ស​យើង​កើត​ស្ត្រេស​រាង​កាយ​របស់​យើង​នឹង​បញ្ចេញ​អ័រម៉ូន​ម្យ៉ាង​ហៅ​ថា corticosteroid ដែល​អ័រម៉ូន​នេះ​អាច​ធ្វើ​ឲ្យ​​ដំណើរ​ការ​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ដោយ​បាន​បន្ថយ​ចំនួន​កោសិកា​មួយ​ប្រភេទ​ដែល​តែ​តែង​ប្រឆាំង​នឹង​មេរោគ​ឆ្លង​ផ្សេងៗ​។

បើ​យើង​មាន​បញ្ហា​ស្ត្រេស​តែ​ក្នុង​រយៈពេល​ខ្លី​ រាង​កាយ​យើង​អាច​ទប់​ទល់​​បាន ប៉ុន្តែ​បើ​យើង​កើត​ស្ត្រេស​រយៈពេល​វែង​ ឬ​ស្ត្រេស​រ៉ាំរ៉ៃ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​មិន​ខាន។​ ស្ត្រេស​រ៉ាំរ៉ៃ អាច​បន្ថយ​សមត្ថភាព​ប្រ​ព័ន្ធ​ភាព​ស៊ាំ និង​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ។ ការ​មាន​បញ្ហា​ស្ត្រេស​រ៉ាំរ៉ៃ ត្រូវ​តែ​ស្វែង​រក​វិធី​ដោះស្រាយ និង​គ្រប់​គ្រង​ឲ្យ​បាន​ទាន់​ពេល​វេលា​។

ស្ត្រេស​ចេះ​តែ​បន្ត​កើត​មាន​រយៈពេល​វែង គឺ​មានន័យ​ថា​រាង​កាយ​យើង​ធ្វើ​ការ​គ្មាន​ពេល​សម្រាក និង​មិន​អាច​ដំណើរ​ការ​បាន​ដូច​ប្រក្រតី។ បើ​យើង​ក្នុង​ដំណាក់​កាល​នេះ បាន​ន័យ​ថា​ប្រព័ន្ធ​ភាព​ស៊ាំ​កំពុង​ស្ថិត​ក្នុង​ហានិភ័យ​ហើយ​។​

២. ឥទ្ធិ​ពល​ស្ត្រេស​លើ​ការ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​

ស្ត្រេស​មិន​ត្រឹមតែ​រារាំង​មិន​ឲ្យមាន​ការ​ផលិត​កោសិកា​ប្រ​ព័ន្ធ​ភាព​ស៊ាំ​នោះ​ទេ តែ​វា​ក៏​រារាំង​ដល់​ពោះ​វៀន​មិន​ឲ្យ​ស្រូប​យក​សារធាតុចិញ្ចឹម​ល្អ​ៗ​ពី​អាហារ​ដែល​យើង​បាន​ញ៉ាំ​សម្រាប់​បង្កើន​ប្រ​ព័ន្ធ​ភាព​ស៊ាំ ​ដូច​គ្នា​។​

អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​រំលាយ​អាហារ​ពន្យល់​ថា ស្ត្រេស​រ៉ាំរ៉ៃ អាច​កាត់​បន្ថយ​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ ព្រោះ​វា​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​រំលាយ​អាហារ​។ ការណ៍​នេះ កើតឡើង​ដោយ​សារ​តែ​ពោះ​វៀន​មិន​អាច​ធ្វើ​ការ​បាន​ត្រឹម​ត្រូវ ពេល​មនុស្ស​យើង​កើត​ស្ត្រេស​។ ដូច​នេះ​ហើយ កិច្ចការ​សំខាន់​ដែល​ពោះវៀន​ត្រូវ​បញ្ជូន​សារធាតុ​ចិញ្ចឹម​ទៅ​កាន់​កន្លែង​ដែល​ត្រូវ​ទៅ​ ត្រូវ​បាន​រអាក់រអួល។

ដូច​គ្នា​ដែរ អ្នក​មាន​ជំងឺ ក៏​អាច​កើត​មាន​ស្ត្រេស​ ដោយ​សារ​តែ​ជំងឺ​របស់​ខ្លួន​ដែរ ហើយ​ការណ៍​នេះ​នឹង​ធ្វើ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​បន្ថែម​ទៀត។ ដូច​នេះ ដើម្បី​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​រឹង​មាំ គ្នា​យើង​ប្រហែល​ជា​ត្រូវ​កាត់​បន្ថយ​បញ្ហា​ស្រ្តេស​ក្នុង​ជីវិត​ឲ្យ​បាន​នៅ​ទាប​បំផុត​ដែរ​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ បើភ្ញាក់ពីគេង ហើយអស់កម្លាំងខ្លាំង មានន័យថា យើងស្ត្រេសដល់កំពូលហើយ

ចុចអាន៖ យុវវ័យ​ស្ត្រេសច្រើន កុំទៅផឹកស្រាបន្លប់ទុក្ខ ប្រើវិធីនេះវិញ ហុចផលល្អខ្លាំង

The post មិនលេងសើចទេ ស្ត្រេសច្រើន អាចវាយប្រហារប្រព័ន្ធភាពស៊ាំចុះខ្សោយ ងាយមានជំងឺ appeared first on Kampuchea Thmey Daily.

ហាត់យូហ្គាត្រឹមត្រូវ អាចបញ្ចុះសម្ពាធឈាម និងបំបាត់ស្រ្តេស យ៉ាងមានប្រសិទ្ធភាព
គ្នា​យើង​ប្រាកដ​ជា​ដឹង​ខ្លះ​ហើយ ហាត់​យូហ្គា​ មាន​ប្រយោជន៍​​ច្រើនចំពោះ​សុខភាព ហើយ​បើ​ហាត់​បាន​​ត្រឹម​ត្រូវ និង​ដឹង​ពី​តិចនិក​បន្ថែម​​ទៀត​នោះ កាន់​តែ​ប្រសើរ​សម្រាប់​សុខភាព​។

បើ​តាម​ លោក​​ស្រី​វេជ្ជបណ្ឌិត​​ Stacy Hunter ​ប្រធាន​ផ្នែក​សិក្សា​បេះដូង និង​សរសៃ​ឈាម នៃ​សាកលវិទ្យាល័យ​រដ្ឋ​តិច​សាស់ របស់​អាមេរិក បាន​បង្ហាញ​លទ្ធ​ផល​សិក្សា​ថ្មី ឃើញ​ថា គ្នា​យើង​​ហាត់​​យូហ្គា នៅ​សីតុណ្ហភាព​ក្តៅ​ល្មម ពោល​ក្នុង​បរិស្ថាន​​មាន​កម្តៅ ៤០​អង្សារសេ​ នឹងទទួល​បាន​ប្រយោជន៍​សុខភាព​ច្រើន ពិសេស​អាច​ជួយ​បញ្ចុះសម្ពាធ​ឈាម បន្ថយ​ហានិភ័យ​ជំងឺ​បេះ​ដូង កម្ចាត់​ភាព​ស្រេ្តស និង​ស្រក​ទម្ងន់។

លទ្ធផ​ល​បាន​បង្ហាញ​បែប​​នេះ បន្ទាប់​ពី​ក្រុម​ស្រាវជ្រាវ​ ដឹក​នាំ​ដោយ​ លោក​ស្រី Stacy Hunter បាន​តាម​ដានលើ​គ្នា​យើង​មួយ​ចំនួន មាន​វ័យ​ពី ២០​–៦៥ ​ឆ្នាំ ដោយ​ប្រើ​ពេល​​ហាត់​ប្រមាណ ​១២​សប្តាហ៍ ទើប​ទទួល​បាន​​លទ្ធ​ផល​ប្រសើរ​​បែប​នោះ។ តែ​ទោះ​យ៉ាង​ណា លោក​ស្រី​វេជ្ជបណ្ឌិត ​នៅ​តែ​អះ​អាង​ថា នេះ​គ្រាន់​តែ​ជា​លទ្ធផល​បឋម​តែ​ប៉ុណ្ណោះ ពោលត្រូវ​ការ​ ការ​សិក្សា​បន្ថែម​ទៀត ទើប​ហ៊ាន​អះអាង​ដោយ​ទំនុក​ចិត្ត​ទៅ​លើ​ការ​ហាត់​យូហ្គា​ក្នុង​សីតណ្ហភាព​ក្តៅ​ល្មម​ អាច​ទទួល​បាន​ប្រយោជន៍​ល្អ​ទាំង​នោះ។

ជា​មួយ​គ្នា​នេះដែរ មាន​ការ​លើក​​ឡើង​ពី​ក្រុម​អ្នក​​ជំនាញ​ពី​សាកលវិទ្យាល័យ​Wisconsin-La Crosse​ ចំពោះ​គ្នា​យើង​ហាត់​យូហ្គា ដូច​ខាង​លើ​ថា​ គប្បីផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ ទាំង​មុន និង​ក្រោយពេល​ហាត់​ ព្រោះវិធី​ហាត់​ក្នុង​សីតណ្ហភាព​ក្តៅ ប្រសិន​បើយើង​មិន​ធ្លាប់​ហាត់ និង​ពិបាក​ប្រឈម​ជា​មួយសីតណ្ហភាព​ក្តៅ​ទាំង​ខាង​ក្រៅ និង​ក្នុង​ខ្លួន។ ដូច​នេះផឹក​​ទឹកឲ្យ​បាន​ច្រើន​ ​រាង​កាយ​ទទួល​សំណើម​​គ្រប់​គ្រាន់ មុន​ពេល​ហាត់​ប្រាណ​ប្រភេទ​នេះ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ខ្លាចបាក់ទឹកចិត្ត គួរស្វែង​រក​សន្តិភាព​ផ្លូវ​ចិត្តពីសមាធិ និងយូហ្គា

ចុចអាន៖ អាថ៌កំបាំងពិសេស អាច​ជួយ​យើង​​ហាត់​ប្រាណ​ជោគជ័យ

The post ហាត់យូហ្គាត្រឹមត្រូវ អាចបញ្ចុះសម្ពាធឈាម និងបំបាត់ស្រ្តេស យ៉ាងមានប្រសិទ្ធភាព appeared first on Kampuchea Thmey Daily.