ស្នាក់នៅផ្ទះ Archives - Kampuchea Thmey Daily

៥ យ៉ាង ជួយបំបាត់អារម្មណ៍ឯកាពេលយើងនៅផ្ទះម្នាក់ឯងយូរពេក
ក្នុង​ស្ថានភាព​​យើង​ពិបាក​ចេញ​ទៅ​ខាង​ក្រៅ ជួប​ជុំ​មិត្តភក្ដិ ឬ​ក្រុម​គ្រួសារ​បែប​នេះ ច្បាស់​ជា​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ធុញ​ថប់ ឬ​អារម្មណ៍​ឯកា​ចាប់​ផ្ដើម​កើត​ឡើង​ភ្លាម។ អារម្មណ៍​ឯកា​យូរ អាច​ធ្វើ​ឲ្យ​យើង​ប៉ះពាល់​​ផ្លូវចិត្ត​ ធ្វើ​ឲ្យ​​គិត​អី​លែង​ចេញ និង​ធ្វើ​ឲ្យ​យើង​មិន​សប្បាយ​ចិត្ត​ក៏​មាន ហើយ​បើ​វា​បន្ត​ក្នុង​រយៈ​ពេល​យូរ វា​អាច​ធ្វើ​ឲ្យ​រាងកាយ​យើង​មាន​ការ​ឈឺ​ចាប់ ពិបាក​គេង និង​ប្រព័ន្ធការពារ​រាងកាយ​ចុះ​ខ្សោយ​ផងដែរ។ ពេល​​​ជួយ​បញ្ហា​បែបនេះ គ្នា​យើង​អាច​សាកល្បង​ដោះ​ស្រាយបាន​ដោយ​ធ្វើ​សកម្មភាព​ដូច​ខាង​ក្រោម​នេះ។

១. បង្កើត​សំឡេង​ក្នុង​ផ្ទះ

ពេល​ចាប់ផ្ដើម​មាន​អារម្មណ៍​ឯកាប្រជ្រៀតចូល​ក្នុង​ការ​គិត ឬ​ខួរក្បាល យើង​អាច​បំបាត់​វា​ទៅ​វិញ​ដោយ​ការ​បន្ថែម​សំឡេងនៅ​ក្នុង​ផ្ទះ ឬ​បន្ទប់​យើង​នៅ។ តន្ត្រី​អាច​ជួយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ និង​ស្រស់ស្រាយ​ឡើងវិញ ហើយ​យើង​ក៏​អាច​មើល​រឿង ឬ​ស្ដាប់​កម្មវិធី Podcast ឬ Audiobook ដើម្បី​បន្លប់​អារម្មណ៍​ឯកា។

២. រក្សា​ទំនាក់​ទំនង

ត្បិត​តែ​មិន​អាច​ចេញ​ក្រៅ​ជួប​គ្នា​បាន យើង​អាច​រក្សា​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ជិតស្និទ្ធ​តាមរយៈ​ប្រព័ន្ធ​អ៊ីនធើណែត​បាន​ដែរ។ បើ​យើង​មានអារម្មណ៍​ឯកា​នឹក​ពួក​គេ យើង​អាច​ឆាត​អន​ឡាញ ទូរស័ព្ទ ឬ​តេ​តាម​វីដេអូ​យើង​អាច​ជួប​មុខ​គ្នា ឬ facetime ជាមួយ​មិត្តភក្ដិ និង​សមាជិក​គ្រួសារ​ដទៃ។

៣. ចេញ​ក្រៅ​ផ្ទះ

ចំពោះគ្នា​យើង​មួយ​ចំនួន​ធំ ការ​ដែល​សម្ងំ​ក្នុង​ផ្ទះ​យូរ​ពេក អារម្មណ៍​ស្មុគស្មាញ​នឹង​កើត​ឡើង​ដោយ​ឯកឯង យូរៗ​ទៅ​បណ្ដាល​ទៅ​ជា​ស្ត្រេស​វិញ។ ហេតុ​នេះ យើង​គួរ​ចេញ​ពី​បន្ទប់ ឬ​ចេញ​ទៅ​យ៉រ​មុខ​ផ្ទះ ឬ​ចេញ​ទៅ​អង្គុយ​លេង​មុខ​ផ្ទះ​ខ្លះ ឬ​អាច​ដើរ​ហាត់​ប្រាណ មើល​គេ​ឯង​នៅ​តំបន់​ក្បែរៗ​ផ្ទះ​ក៏​បាន (បើ​អាច​ចេញ​ក្រៅ​ផ្ទះ​បាន)។

៤. ចិញ្ចឹម​សត្វ

ការ​ចិញ្ចឹម​សត្វ​ទាមទារ​ភាព​អត់ធ្មត់ ពេល​វេលា និង​ថវិកា ដើម្បី​ថែទាំ​វា​ឲ្យ​បាន​ល្អ មិន​ថា​ជា​សត្វ​ឆ្កែ ឬ​សត្វ​ឆ្មារ ឬ​ត្រី​ក្នុង​អាង​នោះ​ទេ។ ត្បិត​តែ​សត្វ​មិន​អាច​និយាយ​ភាសា​យើង​យល់​បាន ក៏​ប៉ុន្តែ​ពួក​គេ​តែង​តែ​នៅ​ក្បែរ​យើង ចាំ​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​គ្រប់​ពេល​វេលា​ដែល​យើង​ត្រូវ​ការ។

៥. ធ្វើ​អ្វី​ដែល​យើង​ស្រលាញ់

អារម្មណ៍​ឯកា​អាច​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​រហូត​យើង​លែង​ចង់​ធ្វើ​អ្វី​ៗ​ទាំង​អស់​ក៏​មាន ឬ​លែង​ចង់​ធ្វើ​អ្វី​ដែល​យើង​ស្រលាញ់​ទៀត។ ដូច​នេះ យើង​គួរ​បន្ត​ធ្វើ​សកម្មភាព​ណា​ដែល​យើង​ស្រលាញ់ និង​ផ្ដល់​ភាព​សប្បាយ​រីករាយ​ដល់​យើង ដើម្បី​បន្លប់​ពេល​វេលា ក៏​ដូច​ជា​ភាព​ឯកា។ ឧ. ការ​អាន​សៀវភៅ មើល​រឿង​ភាគ ភាព​យន្ត ឬ​បង្កើត​អ្វី​ៗ​ថ្មី​តាម​គំនិត​ច្នៃ​ប្រឌិត​របស់​ខ្លួន​ក៏​បាន៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ទើបជាពីកូវីដ-១៩ សុខភាពនៅខ្សោយ ងាយអស់កម្លាំង គួរអនុវត្តតាមវិធីនេះ

ចុចអាន៖ វិធី​ផ្លាស់ប្ដូរ​ជីវិត​ឲ្យ​ប្រសើរ​ជាង​មុន ចាប់ផ្ដើមពីពេលនេះទៅ

The post ៥ យ៉ាង ជួយបំបាត់អារម្មណ៍ឯកាពេលយើងនៅផ្ទះម្នាក់ឯងយូរពេក appeared first on Kampuchea Thmey Daily.

តិចនិកមួយចំនួនជួយកាត់បន្ថយស្ត្រេស អំឡុងពេលបិទខ្ទប់
ក្នុង​កាលៈទេសៈ​រាជ​រដ្ឋាភិបាល​ចេញ​វិធានការ​បិទ​ខ្ទប់​ទីក្រុង​ដើម្បីទប់​ស្កាត់​ការ​រាល​ដាល​វីរុស​កូវីដ​១៩ ​​បាន​តម្រូវ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ផ្ទះ មិន​ត្រូវ​ចេញ​ក្រៅ​បើ​មិន​ចាំ​បាច់​។ ការ​នៅ​ក្នុង​ផ្ទះ​យូរ​ថ្ងៃ​អាច​ធ្វើ​ឲ្យ​គ្នា​យើង​មាន​អារម្មណ៍​តប់ប្រមល់ និង​អាច​កើត​ស្រេ្ដស​ផង​ដែរ​។ ​

វិធីសាស្រ្ត​ដែល​ល្អ​ក្នុង​ការ​ធ្វើ​ឲ្យ​ខ្លួន​យើង​ធន់​នឹង​ស្ថានភាព​ពេល​នេះ​បាន​គឺ​ការ​ថែទាំ​សុខភាព​របស់​យើង​ឲ្យ​រឹងមាំ​ មិន​មាន​បញ្ហា​ស្ត្រេស​។

១. ហាត់ប្រាណ និង​ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខភាព​​

វា​ជាការ​សំខាន់​ណាស់​ដែល​យើង​ត្រូវ​បញ្ចេញ​ញើស​ក្នុង​អំឡុង​ពេល​នៅ​តែ​ក្នុង​ផ្ទះ​នេះ វា​មិន​ត្រឹម​តែ​ជួយ​ឲ្យ​រាង​កាយ​យើង​មាន​សុខភាព​ល្អ​ទេ តែ​ការ​ហាត់​ប្រាណ​ក៏​ជួយ​កាត់​បន្ថយ​ស្ត្រេស​ផង​ដែរ​។ ការ​ហាត់​ប្រាណ​បាន​ជា​ប្រចាំ​ត្រឹម​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ក៏​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​។ ក្រៅ​ពី​ការ​ហាត់​ប្រាណ គ្នា​យើង​ក៏​គួរ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ចន្លោះ​ពី​ប្រាំពីរ​ទៅ​ប្រាំ​បី​ម៉ោង​ក្នុង​មួយ​យប់​។

ដូច​គ្នា​ដែរ ក្នុង​ពេល​នេះ យើង​គួរ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​កែច្នៃ​ច្រើន ហើយ​ងាក​មក​ញ៉ាំ​​បន្លែ ផ្លែឈើ និង​ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ ដើម្បី​ជួយ​ឲ្យ​ប្រព័ន្ធភាព​ស៊ាំ​របស់​យើង​រឹងមាំ អាច​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ​បាន​។​​​​

២. រក្សា​ទំនាក់​ទំនង

ថ្វី​បើ​យើង​មិន​អាច​ចេញ​ទៅ​ណា​បាន តែ​យើង​នៅ​មាន​បណ្ដាញ​សង្គម​សម្រាប់​ទាក់​ទង​ជាមួយ​គ្រួសារ​បាន​។ ការ​ចែក​រំលែក​ក្ដី​កង្វល់ ជាមួយ​នរណា​ម្នាក់ ឬ​គ្រួសារ​ នឹង​ជួយ​យើង​កាត់​បន្ថយ​អារម្មណ៍​តាន​តឹង​បាន​។ យ៉ាង​ណា គ្នា​យើង​ត្រូវ​ចាំ​ថា​ ថ្វី​បើ​យើង​អាច​ប្រើ​បណ្ដាញ​សង្គម​សម្រាប់​ទាក់​ទង​គ្នា​មែន តែ​ក៏​មិន​គួរ​ប្រើ​ច្រើន​ពេក​ដែរ ព្រោះ​អាច​នាំឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ ពេល​ឃើញ​ព័ត៌មាន​ច្រើន​ពី​កូវីដ១៩​។

៣. បង្កើត​ភាព​រីក​រាយ​ក្នុង​គ្រួសារ

ទោះ​មិន​អាច​ចេញ​ក្រៅ​បាន ក៏​យើង​មិន​ត្រូវ​ភ្លេច​ការ​បង្កើត​សកម្មភាព​សប្បាយ​ក្នុង​គ្រួសារ​ដែរ​។ ការ​សម្រាក​ ញ៉ាំ​កាហ្វេ​ជាមួយ​សមាជិក​គ្រួសារ ជជែក​ពីនេះពីនោះ ឬ​លេង​ជាមួយ​កូន សុទ្ធ​តែ​អាច​ជួយ​សម្រួល​​អារម្មណ៍​កុំ​ឲ្យ​យើង​គិត​តែ​រឿង​កូវីដ១៩ នាំ​ឲ្យ​ស្ត្រេស​កាន់តែ​ខ្លាំង​។

៤. កុំ​អាន​ព័ត៌មាន​កូវីដ-១៩ ច្រើនពេក

ការ​តាម​ដាន​ព័ត៌មាន​កូវីដ១៩ ច្រើនពេក​អាច​នាំឲ្យ​យើង​កើត​ស្ត្រេស​ និង​អាច​ហត់​នឿយ​ផង​ដែរ​។ មួយ​វិញ​ទៀត នៅ​លើ​បណ្ដាញ​សង្គម​អាច​មាន​ការ​ផ្សាយ​ពាក្យចចាមអារ៉ាម​ច្រើន​ទាក់ទង​នឹង​កូវីដ១៩ ដែល​នាំឲ្យ​យើង​អាន​ច្រើន​កាន់​តែ​មាន​អារម្មណ៍​មិន​ល្អ។ ក្នុង​ចំណុច​នេះ យើង​គួរ​ចេះ​ជ្រើស​រើស​ព័ត៌​មាន​សម្រាប់​អាន នឹង​ប្រាកដ​ថា​ជា​ព័ត៌មាន​មាន​ប្រភព​ច្បាស់​លាស់ និង​ជឿ​ជាក់​បាន​។​ ផ្ទុយ​ពី​តាម​ដាន​បញ្ហា​កូវីដ១៩ ច្រើន​ ចូរ​ងាក​មក​តាម​ដាន​ព័ត៌មាន​និយាយ​ពី​សុខភាព និង​អាន​ព័ត៌​មាន​​ណា​ដែល​មើល​ទៅ​ហាត់​ផ្ដល់​កម្លាំង​ចិត្ត​ដល់​យើង ជា​ជាង​ឃើញ​តែ​ពី​បញ្ហា​បង្ក​ដោយ​កូវីដ១៩​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ កូវីដមិនទាន់ទៅណា! ប្រសិនមានសមាជិក​ក្នុងផ្ទះ​ឆ្លងជំងឺ ត្រូវការពារដោយវិធីទាំងនេះ

ចុចអាន៖ នៅក្នុងផ្ទះយូរពេកអាចប្រឈមបញ្ហាផ្លូវចិត្ត សាកវិធីនេះអាចជួយដោះស្រាយបាន

The post តិចនិកមួយចំនួនជួយកាត់បន្ថយស្ត្រេស អំឡុងពេលបិទខ្ទប់ appeared first on Kampuchea Thmey Daily.

នៅក្នុងផ្ទះយូរពេកអាចប្រឈមបញ្ហាផ្លូវចិត្ត សាកវិធីនេះអាចជួយដោះស្រាយបាន
អ្នក​ជំនាញ​ជំងឺ​ឆ្លង​បាន​លើក​ឡើង​ថា​ការ​រស់​នៅ​ដាច់​ដោយ​ឡែក​រយៈពេល​យូរ​អាច​បង្ក​ឲ្យ​មនុស្ស​យើងមាន​​វិបត្តិ​ផ្លូវ​ចិត្ត​ដោយ​សារ​ការ​រាតត្បាត​នៃ​វីរុស COVID-19។ លោក Sandro Galea ព្រឹទ្ធបុរស​នៅ​ផ្នែក​សុខភាព​សាធារណៈ​នៃ​សាកលវិទ្យាល័យ Boston និយាយ​ថា​ការ​រស់នៅ​ដាច់​ដោយ​ឡែក និង​ភាព​មិន​ប្រាកដ​ពី​រយៈពេល​នៃ​ការ​រស់​នៅ​ដាច់​ដោយឡែក និង​ការ​រាតត្បាត​នៃ​វីរុស​នេះ​អាច​ធ្វើ​ឲ្យ​មាន​ជំងឺ​ថប់បារម្ភ។ ដូចនេះ​គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សុខភាព​ផ្លូវចិត្ត​ពេល​នៅ​ផ្ទះ។

១. រក្សា​ទំនាក់ទំនង

ការ​រក្សា​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​ដូចជា​សមាជិកគ្រួសារ ឬ​មិត្តភក្តិ​គឺ​សំខាន់​សម្រាប់​សុខភាព​ផ្លូវចិត្ត​។ យើង​អាច​រក្សា​ទំនាក់ទំនង​ជាមួយ​អ្នកទាំងអស់នេះ​​តាមរយៈ​ការនិយាយ​ទូរស័ព្ទ ផ្ញើសារ ការខល​ជា​វីដេអូ ឬ​តាមរយៈ បណ្ដាញ​សង្គមផ្សេងទៀត​ជាដើម។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ឲ្យ​យើង​ដោះស្រាយ​បញ្ហាដែល​ជួប​ប្រទះ​​ក្នុង​អំឡុងពេល​លំបាក​នេះបាន​។

២. ទម្លាយ​អំពី​ការ​បារម្ភ​របស់យើង​

នៅ​ក្នុង​ស្ថានភាព​នេះ គ្នាយើង​​នឹងមានក្ដី​បារម្ភ និងអាចមានទាំងការ​ភ័យខ្លាចផង​។ ប៉ុន្តែ​ត្រូវ​ចាំ​ថា​យើង​​អាច​ចែក​រំលែក​ការបារម្ភ​របស់យើង​​ជាមួយ​ដែល​អ្នក​ទុក​ចិត្ត​ដូចជាសមាជិក​​គ្រួសារ ឬ​មិត្តភកិ្ត​ជា​ដើម ហើយ​ការ​ធ្វើ​បែប​មិន​ត្រឹម​ជួយ​ខ្លួនយើង​​ទេ នៅ​អាច​ជួយ​ដល់​ទាំងនោះ​ផង​​ដែរ។​

៣. ថែ​រក្សា​សុខភាព

ការ​ថែ​សុខភាពបានល្អ ឬអត់​​គឺ​មាន​ផល​ប៉ះពាល់​ទៅ​លើ​អារម្មណ៍​របស់​យើង។ នៅ​អំឡុង​ពេល​នៅ​ផ្ទះ យើង​​អាច​នឹង​មាន​ទម្លាប់​មួយចំនួន​ដែល​មិន​ល្អ​ចំពោះ​សុខភាព។ ដូចនេះ គួរ​ញ៉ាំ​អាហារ​ដែល​មាន​សុខភាព​ល្អ ផឹក​ទឹក​គ្រប់គ្រាន់ និង​ហាត់ប្រាណ។ ចៀស​វាង​ការ​ផឹក​គ្រឿង​ស្រវឹង និង​ការ​ប្រើប្រាស់​ថ្នាំ​ញៀន។ យើង​​អាច​ចេញ​ទៅ​ក្រៅ​ម្នាក់ឯង ឬ​ជាមួយ​សមាជិក​គ្រួសារ​ដើម្បី​ដើរ ឬ​រត់​ហាត់ប្រាណក្នុងករណីមិនមានការបិទប្រទេស ឬហាមឃាត់ណាមួយ​​ ប៉ុន្តែ​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព មានន័យថាត្រូវនៅឆ្ងាយ​ពី​អ្នកដទៃ​ពី១,៥ទៅ២​ម៉ែត្រ ឬ​អាច​ហាត់​ប្រាណ​នៅ​ផ្ទះ​ត្រឹម​តែ​១០​នាទីក៏បាន​។

៤. បន្ថយ​ការ​អាន​ព័ត៌មាន

អំឡុងពេល​បែបនេះ ការ​តាមដាន​ព័ត៌មាន​ច្រើន​អាច​មាន​ផល​ប៉ះពាល់​ដល់​ផ្លូវចិត្ត។ ដូចនេះ​គួរ​កំណត់​ពេលវេលា​ទៅ​លើ​ការ​អាន មើល ឬ​ស្តាប់​ព័ត៌មាន​ រួមទាំង​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម។ យើង​អាច​កំណត់​ពេល​វេលា​ច្បាស់លាស់​ក្នុង​ការ​តាមដាន​ព័ត៌មាន ឬ​មើល​ព័ត៌មាន​ត្រឹម​តែ​ពីរដង​ក្នុង​មួយ​ថ្ងៃ។

អត្ថបទពាក់ព័ន្ធ៖តាម​ដាន​ព័ត៌មាន​បែប​រន្ធត់​អំឡុង​ពេល​កូវីដ ១៩ គ្រោះ​ថ្នាក់​ដល់​សុខភាព​ផ្លូវចិត្ត

៥. ធ្វើ​សកម្មភាព​ដែលយើង​ចូលចិត្ត

ប្រសិន​ជា​អ្យើង​បារម្ភ ភ័យខ្លាច​ ឬ​ឯកោ យើង​​អាច​នឹង​លែង​ធ្វើ​សកម្មភាព​ដែល​​ចូលចិត្ត​ទៀត។ យកល្អ​យើង​គួរ​បន្ត​ធ្វើ​សកម្មភាព​ទាំង​អស់​នោះ​ ឬ​រៀន​អ្វី​ថ្មីៗ​អំឡុងពេល​នៅ​ផ្ទះ។ យើង​​អាច​អាន​សៀវភៅ​ដែល​ខ្លួន​ចូលចិត្ត ឬ​តាម​បណ្ដាញ​អ៊ីនធើណេត ស្តាប់ចម្រៀង ឬ​លេងហ្គេម​ផ្សេងៗដូចជា​ល្បែង​ប្រាជ្ញា ផ្គុំពាក្យ ឬគូររូប​ជាដើម។ ក្រៅពីនេះ យើង​​អាច​រក​មើល​វគ្គ​សិក្សា​ខ្លី​នៅ​លើ​បណ្ដាញ​អ៊ីនធើណេត​ដែល​ទាក់ទង​នឹង​ការងារ ឬ​អ្វី​ថ្មីៗ​ដែល​យើង​​ចាប់​អារម្មណ៍។

៦. គិត​ពី​ទម្លាប់​ប្រចាំថ្ងៃ​ថ្មី

ទម្លាប់​ប្រចាំថ្ងៃ​របស់យើង​​អាច​នឹង​មាន​ការ​ផ្លាស់ប្តូរ​អំឡុងពេល​នេះ។ យើង​គួរ​រៀន​សម្រប​ខ្លួន​ និង​បង្កើត​ទម្លាប់​ថ្មី​ដែល​មាន​ផល​ល្អ​សម្រាប់​យើង​​ទាំង​ផ្លូវ​កាយ និង​ចិត្ត។ យើង​​អាច​សរសេរ​​កិច្ចការ​រួមទាំងការងារផ្ទះដែលយើង​​ចង់​ធ្វើ​ពេញ​មួយ​ថ្ងៃ​ ​ហើយយើងក៏ត្រូវ​បំពេញ​កិច្ចការ​ទាំង​នេះ​ដែរ។ ក្នុង​នោះ​យើង​អាច​កំណត់​ពេល​វេលា​ច្បាស់​លាស់​សម្រាប់​កិច្ចការ​នីមួយៗ។

៧. គេង​ឲ្យ​បាន​គ្រប់គ្រាន់​

ការ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​អាច​ជួយ​ដល់​ផ្លូវចិត្ត​របស់​យើង។ ដូចនេះ​គួរ​រក្សា​ពេលវេលា​នៃ​ការ​ចូលគេង​របស់យើង​ឲ្យបានទៀងទាត់។

៨.ស្វែងយល់​ពី​សិទ្ធ​ការងារ និង​អត្ថប្រយោជន៍

យើង​អាច​នឹង​បារម្ភ​ពី​បញ្ហាលុយ​កាក់ ក៏​ដូចជា​ការងារ​ពេល​នៅ​ផ្ទះ ហើយ​បញ្ហា​នេះ​អាច​ប៉ះពាល់​ខ្លាំង​ដល់​ផ្លូវ​ចិត្ត​របស់យើង​។ ដូចនេះ​យើង​គួរ​និយាយ​ជាមួយ​​ថ្នាក់​លើ​អំពី​ការ​ធ្វើ​ការ​ពី​ផ្ទះ និង​ស្វែង​យល់​ពី​សិទ្ធ​ការងារ ឬ​អត្ថប្រយោជន៍​ផ្សេងៗ​សម្រាប់​បុគ្គលិក។ ការ​យល់​ដឹង​លម្អិត​អាច​ជួយ​កាត់បន្ថយ​ការ​បារម្ភរបស់​យើង​បាន​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ សម្រួល​ភាពតានតឹង អំឡុងការរាលដាល​វីរុសកូវីដ-១៩ ដោយ​វិធីទាំងនេះ​

ចុចអាន៖ គុណសម្បត្តិ និងគុណវិបត្តិទម្លាប់ក្រោកពីដំណេកព្រឹកពេក គ្នាយើងគួរដឹង

The post នៅក្នុងផ្ទះយូរពេកអាចប្រឈមបញ្ហាផ្លូវចិត្ត សាកវិធីនេះអាចជួយដោះស្រាយបាន appeared first on Kampuchea Thmey Daily.

តិចនិកថែទាំអ្នកសង្ស័យ និងព្យាបាលកូវីដ-១៩ នៅផ្ទះ ចៀសវាងឆ្លងសមាជិកគ្រួសារ
ចាប់​តាំង​ពី​សប្ដាហ៍មុន​មក យើង​សង្កេត​ឃើញ​ថា ករណី​កូវីដ-១៩ កើន​ឡើង​រាប់​រយ​នាក់​។ ទន្ទឹម​នេះ​ដែរ ​រដ្ឋា​ភិបាល​ក៏​បាន​សម្រេច​ឲ្យ​មាន​ការ​ព្យាបាល​នៅ​ផ្ទះ សម្រាប់​អ្នក​ជំងឺ​កូវីដ-១៩ ករណី​ស្រាល។ ទោះ​ជា​ករណី​ស្រាល ត្រូវ​ព្យាបាល​នៅ​ផ្ទះ​ក៏​ដោយ ទាំង​អ្នក​ជំងឺ អ្នក​ថែទាំ និង​សមាជិក​គ្រួសារ​ដទៃ ត្រូវ​ការពារ​ឲ្យ​បាន​ខ្ពស់ ចៀសវាង​ចម្លង​ជំងឺ​នោះ ដល់​អ្នក​រស់​នៅ​ក្នុង​ផ្ទះ​ជាមួយ។ ខាង​ក្រោម​នេះ ជា​ការ​ណែនាំ ពី​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភព​លោកដូច​ជា៖

តិចនិក​ថែទាំ និង​ការពារ​ខ្លួន​សម្រាប់​សមាជិក​គ្រួសារ អ្នក​ថែទាំ​អ្នក​ជំងឺ និង​អ្នក​ជំងឺ

អ្នក​ថែទាំ​អ្នក​ជំងឺ

ត្រូវ​ធានា​អ្នក​ជំងឺ​សម្រាក ញ៉ាំ​អាហារ​មាន​ជីវជាតិ និង​ផឹក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់

ត្រូវ​ពាក់​ម៉ាស់​ពេទ្យ​ជាប់​ជានិច្ច​ពេល​នៅ​បន្ទប់​ជាមួយ​អ្នក​ជំងឺ

មិន​ត្រូវ​យក​ដៃ​ប៉ះ​ម៉ាស់ ឬ​មុខ និង​ត្រូវ​បោះ​ម៉ាស់​ចោល​ភ្លាម​ក្រោយ​ប្រើ​រួច

ត្រូវ​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់​ជាមួយ​សាប៊ូ​នឹង​ទឹក ឬ​ទឹក​អាល់​កុល​ដៃ​សម្លាប់​មេរោគ ពិសេស ក្រោយ​ប៉ះពាល់​អ្នក​ជំងឺ ឬ​របស់​របរ​នៅ​ជុំ​វិញ​អ្នក​ជំងឺ មុន​ពេល និង​បន្ទាប់​ពី​រៀប​ចំ​ចម្អិន​អាហារ មុន​ពេល​ញ៉ាំ​អាហារ និង​ក្រោយ​ពេល​ប្រើ​បន្ទប់​ទឹក​រួច

ត្រូវ​ឲ្យ​អ្នក​ជំងឺ​ប្រើ​ចាន កែវ សម ឬ​ស្លាបព្រា និង​សម្ភារៈ​​ដទៃ ដាច់​ដោយ​ឡែក​ពី​សមាជិក​ផ្សេង

ត្រូវ​លាង​សម្អាត សម្ភារៈ​អ្នក​ជំងឺ​ជាមួយ​សាប៊ូ នឹង​ទឹក​ស្អាត

កត់​សម្គាល់​ទីតាំង​នានា​ដែល​អ្នក​ជំងឺ​ប៉ះ​ញឹក​ញាប់ និង​ត្រូវ​ជូត​សម្អាត​សម្លាប់​មេ​រោគ​លើ​ផ្ទៃ​ទាំង​នោះ​ជា​ប្រចាំ

បើ​អ្នក​ជំងឺ​មាន​អាការៈ​ធ្ងន់ធ្ងរ ទូរស័ព្ទ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់

អ្នក​ជំងឺ

ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​នឹង​ទឹក ឬ​ទឹក​អាល់កុល​លាង​ដៃ​សម្លាប់​មេរោគ​ឲ្យ​ញឹក​ញាប់

សម្រាក​នៅ​ផ្ទះ មិន​ត្រូវ​ទៅ​ធ្វើ​ការ សាលា ឬ​ទី​សាធារណៈ​ឡើយ

សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន និង​ញ៉ាំ​អាហារ​មាន​ជីវជាតិ​ឲ្យ​បាន​គ្រប់​គ្រាន់

នៅ​បន្ទប់​ដាច់​ដោយឡែក​ពី​សមាជិក​គ្រួសារ​ផ្សេង

ត្រូវ​ពាក់​ម៉ាស់​ពេទ្យ និង​រក្សា​គម្លាត​យ៉ាង​ហោច​ណាស់ ២​ម៉ែត្រ ពី​សមាជិក​គ្រួសារ

បើក​ទ្វារ​បង្អួច​ឲ្យ​ខ្យល់​ចេញ​ចូល​ល្អ ហើយ​បើ​អាច ប្រើ​បន្ទប់​ទឹក​ដាច់​ដោយ​ឡែក​ពី​អ្នក​ផ្សេង

ក្អក ឬ​កណ្ដាស់ ខ្ទប់​មាត់ និង​ច្រមុះ​ដោយ​ប្រើ​កែង​ដៃ ឬ​ក្រដាស​ជូត​មាត់ ហើយ​បោះ​ចោល​ក្រដាស​ជូត​មាត់​នោះ​ភ្លាម ក្រោយ​ប្រើ​រួច​ក្នុង​ធុង​សម្រាម​បិទ​ជិត

បើ​មាន​អាការៈ​ពិបាក​ដក​ដង្ហើម គួរ​ប្រាប់​អ្នក​ថែទាំ ឬ​ទូរស័ព្ទ​ទៅ​មន្ទីរពេទ្យ​ភ្លាម

សមាជិក​គ្រួសារ​ទាំង​អស់

ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ នឹង​ទឹក​ស្អាត​ញឹក​ញាប់ ពិសេស ក្រោយ​ក្អក ឬ​កណ្ដាស់ មុន​ពេល អំឡុង​ពេល និង​ក្រោយ​រៀប​ចំ​ចម្អិន​អាហារ មុន​ពេល​ញ៉ាំ​បាយ ក្រោយ​ប្រើ​បង្គន់​រួច ពេល​ដៃ​កខ្វក់ ឬ​ប្រឡាក់

ត្រូវ​ពាក់​ម៉ាស់​ជាប់​ជា​ប្រចាំ​ក្នុង​ផ្ទះ

ចៀសវាង​ការ​ប៉ះពាល់​មិន​ចាំ​ជាមួយ​អ្នក​ជំងឺ

មិន​ត្រូវ​ប្រើ​របស់​រួច​គ្នា​ជាមួយ​អ្នក​ជំងឺ​ដូច​ស្លាប​ព្រា កន្សែង។ល។

តាម​ដាន​សុខភាព​សមាជិក​គ្រប់​គ្នា ដើម្បី​រក​រោគ​សញ្ញា​ដូច​ជា ក្ដៅ​ខ្លួន ក្អក

បើ​អាការៈ​ពិបាក​ដក​ដង្ហើម ត្រូវ​ទូរស័ព្ទ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ អ្នក​កំពុង​ធ្វើ​ចត្តាឡីស័ក ​គួរ​អនុវត្ត​គោលការណ៍​ណែនាំ​ទាំង​នេះ ការពារ​ខ្លួន​ឆ្លង​កូវីដ

ចុចអាន៖ WHO ព្រមានថា កុំអាងតែមានវ៉ាក់សាំង ភ្លេចវិធានការការពារខ្លួនពីកូវីដ

The post តិចនិកថែទាំអ្នកសង្ស័យ និងព្យាបាលកូវីដ-១៩ នៅផ្ទះ ចៀសវាងឆ្លងសមាជិកគ្រួសារ appeared first on Kampuchea Thmey Daily.

៥ចំណុចគួរធ្វើពេលសម្ងំតែក្នុង​ផ្ទះ អំឡុងកូវីដកំពុងរាតត្បាត
អំឡុង​ពេល​សម្ងំនៅផ្ទះ គ្នាយើង​អាច​មាន​បញ្ហា​ផ្លូវ​ចិត្ត​បន្តិច​បន្តួច​ហើយ ប៉ុន្តែ​អត្ថបទ​មុនៗធ្លាប់​បាន​ណែនាំ​ខ្លះៗ​ហើយ ដើម្បី​ជួយ​យើង​គេច​ចេញ​ពី​វិបត្តិ​សតិអារម្មណ៍។ លើស​ពី​នេះ ដើម្បី​ជួយ​ខ្លួន​យើង​មាន​សុទិដ្ឋិនិយម​កាន់​តែ​ខ្លាំង​ចំពោះ​ខ្លួន​ឯង នឹង​អាច​ជួយ​អ្នក​ដទៃ​អំឡុង​ពេល​នេះ គឺ​មាន ៥ចំណុច​សំខាន់ៗ​គ្នា​យើង​ត្រូវ​ដឹង។

១- ចែក​រំលែក​រឿង​ល្អៗ និង​ក្តី​សង្ឃឹម​ទៅ​កាន់​មិត្ត​ភក្តិ និង​អ្នក​ដទៃ

សម្រាប់​កាលៈ​ទេសៈ​បច្ចុប្បន្ន ហាក់​ពិបាក​ទុក​ចិត្ត​បន្តិច​ហើយ​ជា​មួយ​ព័ត៌មាន​លើ​បណ្តាញ​សង្គម ព្រោះ​ព័ត៌មាន​ខ្លះ​ជា​រឿង​ឆបោក ព័ត៌មាន​ខ្លះ​ទៀត បង្ហាញ​តែ​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ។ បើ​អ៊ីចឹង ហេតុ​អ្វី​គ្នា​យើង​មិន​គិត​ចែក​រំលែក​អ្វី​ដែល​វិជ្ជមាន​សម្រាប់​ពិភពលោក ដូចជា​វីដេអូ​បង្ហាញ​ពី​សកម្ម​ភាព​មនុស្ស​ម្នា​សាមគ្គី​គ្នា​អំឡុង​ពេល​កូវីដ ១៩ កំពុង​រាតត្បាត​ខ្លាំង ឬ​ព័ត៌មាន​ល្អៗ ដែល​យើង​ប្រទះ​ឃើញ​លើ​បណ្តាញ​សង្គម។

ព័ត៌មាន​ល្អៗ អាច​ជា អ្វី​បង្ហាញ​ពី​មនុស្ស​ម្នា​នៅ​តែ​មាន​សង្ឃឹម បើ​ទោះ​ជា​ពិភពលោក​កំពុង​តែ​រង​គ្រោះ​ដោយ​ការ​រាតត្បាតវីរុសCOVID-19 ​ក្តី ព្រោះ​ថា​សារជាតិ​មនុស្ស​យើង ជា​ធម្មតា នឹង​រួបរួម​គ្នា​ដើម្បី​យក​ឈ្នះ​ឧបសគ្គ​ចំពោះ​មុខ។

មួយ​វិញ​ទៀត ព័ត៌មាន​មិន​ច្បាស់​លាស់ ព័ត៌មាន​កុហក​ភូតភរ បោកប្រាស់ គ្មានប្រភព​ច្បាស់​លាស់ គួរ​កុំ​ចែក​រំលែក​ឲ្យ​តែ​បានៗ​អី អត្ថបទ​ព័ត៌មាន​យើង​គួរ​ចែក​រំលែក គួរ​តែ​មាន​ប្រភព​ជាក់​លាក់ ជា​ព័ត៌មាន​ណែនាំ​ដោយ​អ្នក​ជំនាញ ដូច​ជាអង្គការ​សុខភាពពិភពលោក ហើយ​ព័ត៌មាន​ទាំង​នោះ ត្រូវ​មាន​ប្រយោជន៍​ជួយ​មនុស្ស​ម្នាក់​ឈប់​ភ័យ​ខ្លាច​ត​ទៅ​ទៀត។

២- បង្កើន​ចំណេះ​ដឹង​សម្រាប់​ខ្លួន​ឯង

ដើម្បី​ធានា​ថា ចំណុច​ដំបូង​យើង​អាច​ធ្វើ​បាន​ល្អ​នោះ ត្រូវ​ប្រាកដ​ថា គ្នា​យើង​ចេះ​ប្រើ​ប្រាស់​ពេល​វេលា​អំឡុង​ពេល​នៅ​ផ្ទះ​នេះ ប្រមែល​ប្រមូល​ទិន្នន័យ និង​អ្វី​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​អប់រំ ពិសេស​រឿង​សិទ្ធ​មនុស្ស​ដែល​គ្នា​យើង​គួរ​រៀន​ស្វែង​យល់​ឲ្យ​បាន​ច្បាស់។ ជាក់​ស្តែង​អ្វី​យើង​គួរ​បណ្តុះ​ចំណេះ​ដឹង​ខ្លួន​ជាមួយ​បញ្ហា​សិទ្ធ​មនុស្ស​មាន​ដូច​ជា៖

– ចូល​រួម​វគ្គ​សិក្សា​តាម​អ៊ីនធើណេត​ស្តី​ពី​គោល​គំនិត​សំខាន់ៗ​នៃ​សិទ្ធមនុស្ស។
– ស្វែង​យល់​ពី​វិធីសាស្ត្រ​ការពារ​ខ្លួន​យើង និង​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ឌីជីថល។
– បើ​អាច ចូល​រួម​វគ្គ​អនឡាញ និង​ជួប​ជា​មួយ​សកម្មជន​សិទ្ធមនុស្ស ក្នុង​វគ្គ​សិក្សាស្តី​ពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។
– ស្វែង​យល់​ពី​សិទ្ធ​ការ​ពារ​ខ្លួន។

៣- រឿង​ធ្វើ​ខ្លួន​ជា​គ្រូ​ល្អ​ម្នាក់ សម្រាប់​អ្នក​ដទៃ

នៅ​ពេល​គ្នា​យើង​អាច​អប់រំ​ខ្លួន​ឯង យល់​ច្បាស់​ពី​បញ្ហា​សិទ្ធមនុស្ស​ហើយ​នោះ ជំហាន​បន្ទាប់ គឺ​ត្រូវ​តែ​ដឹង​ថា គួរ​ធ្វើ​បែប​ណា​ដើម្បី​ណែនាំ​ដល់​អ្នក​ដទៃ ហើយ​ចំណុច​សំខាន់​ដើម្បី​ឲ្យ​អ្នក​ដទៃ​ជឿ​ជាក់​លើ​ខ្លួន​យើង គឺ​ត្រូវ​បង្រៀន​ខ្លួន​យើង​ឲ្យ​ដឹង​ច្បាស់​ពី​វិធី​កំណត់​អ្វី​ជា​ព័ត៌មាន​បោក​ប្រាស់ អ្វី​ជា​ការ​ឆ្លើយ​តប​ប្រកប​ដោយ​សន្តិវិធី។

៤- ជួយ​អ្នក​ដទៃ​តាម​រយៈ​បច្ចេកវិទ្យា និង​បណ្តាញ​សង្គម

បើ​គ្នា​យើង​ប៉ិន​ប្រសព្វ​ជាមួយ​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា និង​បណ្តាញ​សង្គម គឺ​យើង​ជា​មនុស្ស​មាន​តម្លៃ អាច​ជួយ​គ្នា​យើង​ផ្សេង​ទៀត ដែល​មិន​សូវ​យល់​ពី​បច្ចេកវិទ្យា ឬ​បណ្តាញ​សង្គម​នា​ពេល​បច្ចុប្បន្ន។ យើង​អាច​ណែនាំ​អ្នកទាំងនោះ ប្រើ​ប្រាស់​កម្មវិធី​ផ្ញើ​សារ និង​បណ្តាញ​សង្គម​ឲ្យ​បាន​ត្រឹម​ត្រូវ ទូរសព្ទ​ទៅ​ពួក​គេ ប្រាប់​ពី​របៀប​ប្រើ​ប្រាស់​នៅ​ពេល​ណា​មួយ​ត្រូវ​ការ​ជំនួយ​បន្ទាន់ ក៏​ដូច​ជា​វិធី​ស្វែង​រក​ប្រភព​ច្បាស់​លាស់ និង​កម្មវិធី​អនឡាញ​ល្អៗ​មាន​ប្រយោជន៍​ជាដើម។ ជួយ​អ្នកដទៃ​រក​ឃើញ​សហគមន៍​របស់​ខ្លួន​ និង​មិត្ត​ភ័ក្តិ​ផ្សេង​ទៀត​លើ​អនឡាញ ដែល​យើង​អាច​ធ្វើ​ទំនាក់​ទំនង​ជាមួយ​បាន។

៥- បង្ហាញ​​ពី​សាមគ្គី​ភាព ការ​យក​ចិត្ត​ទុក​ដាក់ និង​ការ​ស្ម័គ្រ​ចិត្ត

ក្នុង​កាលៈទេសៈ​នេះ មាន​វិធី​​ច្រើន​ណាស់​ដែល​គ្នា​យើង​អាច​ជួយ​មនុស្ស​វិញ​ខ្លួន​បាន ដោយ​មិន​ចាំ​បាច់​ជួប​គ្នា​ផ្ទាល់ ដូច​ជា៖

– ធ្វើ​អ្វី​ទៅ​តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​សុខាភិបាល និង​ការណែនា​ពី​វិធានការ​រក្សា​គម្លាត​សង្គម ព្រោះ​វិធីនេះ​​ជួយ​ការពារ​ក្រុម​មនុស្ស​ងាយ​រងគ្រោះ​បំផុត​ក្នុង​សហគមន៍​យើង​រស់នៅ ក៏​ដូច​ជា​បន្ធូរ​បន្ថយ​បន្ទុក​លើ​ក្រុម​គ្រូពេទ្យ​ទៀត​ផង។
– ជួយ​ផ្តល់​ការ​គាំទ្រ​ផ្នែក​សតិ​អារម្មណ៍ ទៅ​កាន់​អ្នក​ដទៃ​តាម​រយៈ​ទូរសព្ទ ឬសារ ពិសេស​ក្រុម​មនុស្ស​យើង​គិត​ថា កំពុង​ស្ថិត​ក្នុង​ភាពឯកោ​តែម្តង។
– ចូល​រួម​បញ្ឈប់​ការ​ចែក​រំលែក​ព័ត៌មាន​បោក​ប្រាស់ ដោយ​ចែក​រំលែក​តែព័ត៌​មាន​ចេញ​ពី​ប្រភព​ត្រឹម​ត្រូវ និង​ការ​អះអាង​ពីអ្នក​ជំនាញ។
– ចែក​រំលែក​ព័ត៌មាន​ល្អៗ ពិសេស​ពាក់​ព័ន្ធ​អ្វី​យើង​ត្រូវ​ការ​ប្រើ​ប្រាស់​ជាចាំ​បាច់​អំឡុង​ពេល​នេះ ទៅ​កាន់​គ្នា​យើង​ឲ្យ​បាន​ដឹង ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ៤ វិធី ដើម្បី​ជម្នះ​ភាព​ភ័យខ្លាច​ ដែល​យើង​ច្រើន​តែ​មើល​រំលង

ចុចអាន៖ ៧ចំណុច ជឿថាលែង​ស្ត្រេស​ពេល​សម្ងំ​នៅ​ផ្ទះ អំឡុង​កូវីដកំពុង​រាតត្បាត

The post ៥ចំណុចគួរធ្វើពេលសម្ងំតែក្នុង​ផ្ទះ អំឡុងកូវីដកំពុងរាតត្បាត appeared first on Kampuchea Thmey Daily.

នៅផ្ទះយូរ កូនៗកើតរោគធុញទ្រាន់ ម៉ាក់ប៉ាអាចបង្កើតភាពរីករាយពីសកម្មភាពទាំងនេះ
ស្ថានភាពពេលនេះ ត​ម្រូវឱ្យគ្រប់គ្នានៅផ្ទះតាមដែលអាចធ្វើទៅបាន ដើម្បីចូលរួមកាត់បន្ថយការចម្លងនៃវីរុសកូវីដ-១៩ទៅកាន់សហគមន៍កាន់តែច្រើន។

ទន្ទឹមនឹងនេះ សាលារៀនត្រូវបានបិទទទ្វារជាបណ្ដោះអាសន្ន រីឯក្មេងៗក៏ត្រូវនៅផ្ទះជាមួយប៉ាម៉ាក់​ឬសាច់ញាតិ ដែលនាំឱ្យពួកគេកើតរោគធុញទ្រាន់ ព្រោះមិនបានចេញក្រៅដូចមុន។

យ៉ាងណាក្ដី កុំឱ្យកូនៗស្មុគ ម៉ាក់​ប៉ា​អាច​បង្កើត​ភាព​រីករាយ​ជាមួយ​សកម្មភាពនៅ​ផ្ទះមួយចំនួនដូចខាងក្រោម៖

១. រៀនចម្អិន​អាហារជាមួយគ្នា

ចម្អិន​អាហារ ឬ​ធ្វើ​បង្អែម​ដែល​​គ្រួសារ​ចូល​ចិត្ត​ញ៉ាំ​ជាមួយ​គ្នា ​ឬបង្រៀនពួកគេឱ្យចេះធ្វើម្ហូបងាយៗ ក៏កាន់តែល្អ។ រៀនបណ្ដើរ ឆ្លៀតណែនាំ​ពួកគេឱ្យដឹង​ពី​សារធាតុ​ចិញ្ចឹមពីបន្លែ ផ្លែឈើទាំងនោះបណ្ដើរ ​ ដើម្បីជួយ​បង្កើត​ទម្លាប់ឱ្យកូនៗញ៉ាំ​អាហារ​ដែលមានសុខភាព​ល្អ​។

២. នាំកូនធ្វើលំហាត់​ប្រាណ

ហាត់ប្រាណងាយៗដែលក្មេងធ្វើបានឬធ្វើតាម នៅក្នុងឬជុំវិញផ្ទះ ជួយ​បញ្ចេញ​ញើសហើយ ថែមទាំងបង្កើនភាពសប្បាយរីករាយជាមួយគ្នាបានទៀតផង។ បើមិនអ៊ីចឹងទេ! ប៉ាម៉ាក់អាចនាំកូនរៀនរាំចម្រៀងកាយវិការ ឬចង្វាក់ប្រពៃណីខ្មែរ ដើម្បីឱ្យពួកគេស្រស់ស្រាយ ក៏ដូចជាបង្កើនចំណេះដឹងបានថែមទៀត។

៣. បង្កើតសួនដាំដំណាំ

ចាប់ផ្ដើមបង្កើតសួនដំណាំនៅផ្ទះក្នុងពេលនេះ​ ពិតជាល្អបំផុត។ មិនចាំបាច់ទាល់តែសួនផ្លែឈើអីទេ ត្រឹមតែដាំជីរក្នុងផើងតូចៗ ដាំផ្កា ឬបន្លែខ្លះៗក៏ពិសេសបាត់ទៅហើយ។ ពេលក្មេងបានដាំ ហើយបានថែទាំវារាល់ថ្ងៃ លុះពួកគេបានឃើញសមិទ្ធិផលរបស់ខ្លួន​ ពួកគេមុខតែញញឹមសប្បាយចិត្តមិនខាន។

៤. នាំកូនអានសៀវភៅ ឬមើល​រឿងអប់រំ

អានសៀវភៅជាសកម្មភាពមានប្រយោជន៍ទាំងខួរក្បាល និងអារម្មណ៍។ ក្មេងៗទទួលបានចំណេះដឹងច្រើន ក្រោយពីពួកគេអាន តែ​ច្បាស់ជាមានកូនខ្លះមិនចូលចិត្តអាននោះទេ។ យ៉ាងណា ប៉ាម៉ាក់នៅតែមានវិធី ព្រោះរឿងអប់រំជាវីដេអូក៏មានច្រើន អ៊ីចឹង! អាចនាំពួកគេ មើលវីដេអូក៏បាន។ ចៀសវាងនាំកូនមើលរឿងវ៉ៃតប់ ​កាប់ចាក់ រឿងស្នេហា ឬរឿងខ្មោច។ល។ ជាងនេះទៅទៀត ប៉ាម៉ាក់គួរតែនាំកូនគូររូប ផាត់រូប ឬលេងល្បែងល្បងប្រាជ្ជាជាមួយពួកគេផងដែរ ដើម្បីបង្វឹកភាពឆ្លាតវៃរបស់ពួកគេ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ចំណុច​សំខាន់ៗ​មួយ​ចំនួន ការពារ​ក្រុម​គ្រួសារ​គេច​ផុត​កូវីដ

ចុចអាន៖ ហេតុអ្វី​ក្មេង​ខ្លះ​​រឹងមាំ ​ក្មេង​ខ្លះ​ភ័យ​ខ្លាច​បាក់ស្បាត​អៀន​អន់​ខុស​របៀប?

The post នៅផ្ទះយូរ កូនៗកើតរោគធុញទ្រាន់ ម៉ាក់ប៉ាអាចបង្កើតភាពរីករាយពីសកម្មភាពទាំងនេះ appeared first on Kampuchea Thmey Daily.

ក្រៅពីវិធានការ ៣ការពារ ៣កុំ ទាំងនេះជាវិធីប្រឆាំងការចម្លងពីវីរុសកូវីដ កំលុងនៅផ្ទះ
កំលុងស្នាក់នៅផ្ទះ ក្រៅពីគោរពតាមការណែនាំពីក្រសួងសុខាភិបាល ដោយរក្សាអនាម័យ និងអនុវត្តវិធានការសុខភាព ៣ ការពារ ៣ កុំ អ្នកក៏ត្រូវមើលថែខ្លួនឯងដែរដើម្បីចៀសបាននូវការចម្លងរោគ។

ខាងក្រោមជាគោលការណ៍សុខភាពទាំង ៧ ដែលអាចជួយពង្រឹងភាពស៊ាំ ដើម្បីប្រឆាំងនឹងកូវីដអំឡុងនៅផ្ទះ៖

១. របបអាហារ

អាហាររពិតជាសំខាន់សម្រាប់ទ្រទ្រង់រាងកាយនិងការពាខ្លួនប្រាណឱ្យរឹងមាំ ចៀសបាននូវការវាយលុកពីជំងឺនានា។ សូមជ្រើសរើសអាហារបរិភោគឱ្យបានគ្រប់ជីជាតិរួមមាន បន្លែ ​ត្រីសាច់ ស៊ុត និង​ផ្លែឈើ។ល។

កាលណាសុខភាពមាំហើយ ទោះជំងឺចង់ក្បែរ ក៏ពិបាករុកគួនដែរ។

២. ហាត់ប្រាណ

មិនថា ស្ថិតក្នុងកាលៈទេសៈណា ការហាត់ប្រាណនៅតែជាសកម្មភាពសំខាន់ មិនអាចអាក់ខាន ដើម្បីប្រព័ន្ធភាពស៊ាំរឹងមាំ និងយកឈ្នះការយាយីពីជំងឺ។ ហាត់ប្រាណគ្រប់ទម្រង់ទាំងការដើរយឺតៗ រត់ ហាត់យូហ្កា និងវិធីផ្សេងទៀត សុទ្ធតែមានប្រយោជន៍ទាំងអស់។ អ៊ីចឹង! កុំខ្ជិល ចាប់ផ្ដើមពីពេលនេះទៅ ដើម្បីពង្រឹងសុខភាពខ្លួនឯង។

៣. ទឹក

ទឹកជាប្រភពនៃជីវិត និងសុខភាពល្អ។ ផឹកទឹកគ្រប់គ្រាន់ចាប់ពីពេល ២ លីត្រឡើងទៅ មិនត្រឹមតែអាចការពារខ្លួនប៉ុណ្ណោះទេ តែអាចព្យាបាលជំងឺមួយចំនួនថែមទៀត។ ជាពិសេសទឹកមួយកែវពេលព្រលឹមឡើង ហើយបើសិនជាបានផឹកទឹកក្ដៅឧណ្ហៗទៀត វាកាន់តែច្រើនដល់សុខភាពរាងកាយ។

៤. ពន្លឺព្រះអាទិត្យ​និងខ្យល់

ពន្លឺព្រះអាទិត្យជាឱសថធម្មជាតិ ជំនួយរាងកាយ បន្ថែមវីតាមីន D និងសម្លាប់មេរោគ។  រីឯខ្យល់អាកាសបរិសុទ្ធ នាំឱ្យដកដង្ហើមបានស្រួល សួតមានសុខភាពល្អ ព្រមទាំងលូតលាស់នូវកោសិកាថ្មី។ ដូច្នេះ កុំភ្លេចស្រូបយកពន្លឺឱ្យបានរាល់ព្រឹក និងបើកទ្វារបង្អួចផ្ទះឱ្យមានពន្លឺនិងខ្យល់ចេញចូលគ្រប់គ្រាន់ ដើម្បីកម្ចាត់មេរោគឬបាក់តេរី។

៥. សម្រាក

គេងបានគ្រប់គ្រាន់ ជួយផ្ដល់នូវថាមពលដែលបាត់បង់ត្រឡប់មកវិញ​ ក៏ដូចជាការពារជំងឺដូចគ្នាដែរ។ ការសិក្សាថ្មីៗនេះ ក៏បានលើកឡើងដែរថា សម្រាកមិនគ្រប់ នាំឱ្យវីរុសងាយនឹងចម្លងបំផុត។ សម្រាកមិនសំដៅតែលើការគេងនោះទេ តែជាការបន្ធូរដៃពីការងារខ្លះ កុំប្រឹងដល់ថ្នាក់ គ្មានពេលផឹកទឹក​ ច្បាស់ណាស់ថា អ្នកនឹងជាឈឺមិនខានទេ។

៦. ចេះប្រមាណ

ចេះកំណត់ការងារប្រចាំ មិនបន្ថែមសម្អាធដល់ខួរក្បាល មិនបរិភោគអាហារបង្ខូចសុខភាព ចេះផឹកភេសជ្ជៈល្អៗដោយចៀសវាង ភេសជ្ជៈមានអាល់កុល កាហ្វេអ៊ីន ជាតិហ្កាស ជាការចេះប្រមាណ គិតគូរដល់សុខភាពខ្លួនឯង។

៧. សមាធិ

​ការ​ធ្វើ​សមាធិ​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ដំណើរការ​បាន​យ៉ាង​ល្អ ដោយអាច​ជួយ​ឲ្យ​រាងកាយ​ឆ្លើយ​តប​នឹង​ស្ថានភាព​តានតឹង​បាន​ប្រសើរ​ឡើង។ ដើម្បី​ចាប់ផ្តើម​សមាធិ គ្រាន់តែ​យើងផ្ដោត​អារម្មណ៍​ទៅ​លើ​ដង្ហើម​របស់​អ្នក ហើយ​ការ​អង្គុយ​ត្រង់​ខ្នងក៏​អាច​ជួយ​បាន។ ប្រសិនជា​មាន​អារម្មណ៍មិនមូល ចេះតែមានគំនិត​ផ្សេង​មក​រំខាន អ្នក​អាច​ត្រលប់​ទៅ​ផ្ដោត​លើ​ដង្ហើម​របស់​យើង​ជាថ្មី​វិញ។ ​ត្រូវ​អនុវត្ត​យ៉ាង​តិច ១០នាទី​ក្នុង​មួយ​ថ្ងៃ​រយៈពេល​៨​ទៅ​១០សប្ដាហ៍​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍ទាំងផ្លូវចិត្តនិងរាងកាយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ អំឡុងពេលកូវីដ មិនគួរញ៉ាំអាហារអស់នេះ ប្រយ័ត្នប្រព័ន្ធភាពស៊ាំចុះខ្សោយ

ចុចអាន៖ ៧ចំណុច ជឿថាលែង​ស្ត្រេស​ពេល​សម្ងំ​នៅ​ផ្ទះ អំឡុង​កូវីដកំពុង​រាតត្បាត

The post ក្រៅពីវិធានការ ៣ការពារ ៣កុំ ទាំងនេះជាវិធីប្រឆាំងការចម្លងពីវីរុសកូវីដ កំលុងនៅផ្ទះ appeared first on Kampuchea Thmey Daily.

ខណៈ​គ្រប់គ្នា​ស្នាក់​នៅ​ផ្ទះ ក្រុម​មនុស្ស​ទាំង​នេះ​កំពុង​ធ្វើ​ការងារ​ប្រឈម​ហានិភ័យ​ខ្លាំង​ជាមួយ​កូវីដ
កំឡុង​ពេល​គ្រប់គ្នា​ស្នាក់​នៅ​ផ្ទះ​ឃុំ​ខ្លួន​១៤​ថ្ងៃ​ ឬ​ស្នាក់នៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ យើង​មិន​ដឹង​ទេ​ថា​ អ្នក​ដែល​ឈរ​ជើង​ជួរ​មុខ​ណា​ខ្លះ​កំពុង​តែ​ហត់នឿយ​ធ្វើការ​មិន​គិត​យប់​ថ្ងៃ​ ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​កូវីដ ដែលកំពុងតែឆ្លង​រាលដាល​ក្នុង​សហគមន៍​កាន់​តែ​ច្រើន​ឡើងៗ។

១ មន្រ្តី​ក្រសួង​សុខាភិបាល

មិន​ត្រឹម​តែ​ជា​អ្នក​ផ្ដល់​ព័ត៌មាន​ពី​ជំងឺ​រាតត្បាត​នោះ​ទេ តែ​ក៏​ជាក្រុម​អ្នក​ជួយ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ទាំង​ថ្នាក់​កណ្ដាល​រាជធានី​ខេត្ត​មួយ​ចំនួន។ ជាពិសេស​រៀបចំ​ការ​ការពារ​ពី​ជំងឺ​ ​ត្រួតពិនិត្យ​ចំណី​អាហារ​និង​ថែទាំ​សុខភាព​ប្រជាពលរដ្ឋ​ក្នុង​កំលុង​កូវីដ។

២ ក្រុម​គ្រូពេទ្យ​និង​គិលានុដ្ធាយិកា

ជា​ក្រុម​ដែល​មាន​ឱកាស​នៃ​ការ​ឆ្លង​ច្រើន​ជាង​គេ​បង្អស់​ ដោយត្រូវ​ឆ្លង​កាត់​ការ​ថែទាំ​និង​ប៉ះពាល់​ផ្ទាល់​ឬ​ប្រយោល​ជាមួយ​អ្នកជំងឺ​កូវីដ​សឹង​ទាំងអស់។ ក្រុម​គ្រូពេទ្យ​ផ្សេង​ទៀត​ក៏​មិន​អាច​ទៅ​ផ្ទះ​ជួបជុំ​គ្រួសារ​បាន​ ដោយសារ​ខ្លាច​ខ្លួនឯង​ចម្លង​ទៅ​កាន់​អ្នក​ផ្ទះ។

៣ កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស

បំពេញ​បេសកកម្ម ពុះពារ សស្រាក់សស្រាំ ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ និង​បំពេញ​នូវ​កិច្ចការពារ​សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​រួមចំណែក​សម្រួល​ចរាចរណ៍ ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ជូន​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ការពារ​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​ជាតិ អន្តរជាតិ​ក្នុង​អំឡុង​ពេល​ជំងឺ​រាតត្បាត។

៤ ប៉ូលិស​ចរាចរណ៍​

គ្រប់គ្នា​ស្នាក់នៅ​ផ្ទះ​មាន​សុវត្ថិភាព​ តែ​ក្រុម​ប៉ូលិស​ចរាចរណ៍​ត្រូវ​តែ​បំពេញ​តួនាទី​ខ្លួន ​ជួយ​សម្រួល​ សន្តិសុខ សណ្ដាប់ធ្នាប់​​ដល់​មន្ត្រី​សុខាភិបាល​ដែល​ចុះ​យក​សំណាក​ពី​ប្រជាពលរដ្ឋ​តាម​តំបន់។

៥ កងទ័ព​ព្រំដែន

ពលករ​ចំណាក​ស្រុក​កាន់​តែ​ចូល​មក​ច្រើន​ឡើងៗ ​ក្រុម​កងទ័ព​ព្រំដែន​មិន​អាច​ឈរ​ស្ងៀម​បាន​ទេ។ ពួកគាត់​មាន​តួនាទី​បញ្ជូន​អ្នក​ចំណាក​ស្រុក​ទៅ​ធ្វើ​ចត្តាឡីស័ក​ ទាំង​អ្នក​លួច​ឆ្លង​ដែន​ចូល​ប្រទេស​ឬ​ចេញ​​ដោយ​មិន​បាន​ត្រួតពិនិត្យ​សុខភាព​គ្រប់​ជ្រុងជ្រោយ​។

៦ អ្នក​ដឹក​ជញ្ជូន​ម្ហូប

ពួកគាត់​មិន​អាច​ឈប់​សម្រាក​បាន​ទេ​ ព្រោះ​នេះ​ជា​តួនាទី​ការងារ។ ពេលខ្លះ​អ្នក​ដឹក​ជញ្ជូន​ម្ហូប​ ត្រូវ​ចែកចាយ​អាហារ​ទៅ​កាន់​អ្នក​កំពុង​ធ្វើ​ចត្តាឡីស័ក​ ឬ​កំពុង​ស្នាក់​នៅ​ព្យាបាល​ជំងឺ​តាម​ទីតាំង​ផ្សេង​គ្នា។

៧ អ្នក​ប្រមូល​សំរាម

ជា​អ្នក​មាន​ហានិភ័យ​ខ្ពស់​ដូច​ក្រុម​គ្រូពេទ្យ​ដែរ ​ពួកគាត់​ត្រូវ​ចាប់​កាន់​សំរាម​ផ្ទាល់​ដោយ​ដៃ។ ជា​ពិសេស​បើ​សិន​សំរាម​នោះ​មាន​សំណល់​សល់​ពី​អ្នក​ជំងឺ​កូវីដ។

៨ អ្នក​លក់​ទំនិញ​តាម​ផ្សារ

មិន​ខុស​ពី​អ្នក​ដឹកជញ្ជូន​នោះ​ទេ ​ពួកគេ​ក៏​ជា​ក្រុម​ប្រឈម​នឹង​ហានិភ័យ​ជួប​មនុស្ស​ច្រើន​ដែរ។ នេះ​ជា​ការកិច្ច​របស់​ពួកគេ ​ក្នុង​ការ​លក់​ដូរ​ទំនិញ​ជូន​ភ្ញៀវ​ដែល​អាក់ខាន​មិនបាន។

៩ សន្តិសុខ​ភូមិ​ឬ​ប្រជា​ការពារ​ភូមិ

ពួកគាត់​មាន​តួនាទី​ជួយ​សម្រួល​ការងារ​ក្រុម​គ្រូពេទ្យ​ ក៏ដូចជា​រៀបចំ​សណ្ដាប់ធ្នាប់​ឃុំ​ភូមិឬតាមតំបន់ផ្សារ ​និង​ជួយ​សម្រួល ​ពន្លឿន​ដល់​មនុស្ស​ដែល​មាន​វ័យ​ចំណាស់​នៅ​ពេល​ទៅ​ចាក់​វ៉ាក់សាំង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ គឺជា​កាតព្វកិច្ច​របស់​យើង​ទាំងអស់​គ្នា​ត្រូវអនុវត្ត​ន៍​ដាច់ខាត

ចុចអាន៖គ្រូពេទ្យ​ម្នាក់បកស្រាយថា ក្រុមឈាម O មិនអាចការពារកូវីដ​បាននោះទេ

The post ខណៈ​គ្រប់គ្នា​ស្នាក់​នៅ​ផ្ទះ ក្រុម​មនុស្ស​ទាំង​នេះ​កំពុង​ធ្វើ​ការងារ​ប្រឈម​ហានិភ័យ​ខ្លាំង​ជាមួយ​កូវីដ appeared first on Kampuchea Thmey Daily.