ស្រុកវាលវែង Archives - Kampuchea Thmey Daily

ព្រហើនមែន! ថៃបំផ្ទុះអាវុធ ពេលដែលអ្នកសង្កេតការណ៍អាស៊ានកំពុងចុះពិនិត្យនៅតំបន់ថ្មដា ពោធិ៍សាត់
ភាគីថៃបានបំផ្ទុះអាវុធ ក្នុងពេលដែលក្រុមអ្នកសង្កេតការណ៍អាស៊ានកំពុងចុះសង្កេតការណ៍ពិនិត្យ និងផ្ទៀងផ្ទាល់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្រុមអ្នកសង្កេតការណ៍ត្រូវបង្ខំចិត្តផ្អាកការផ្ទៀងផ្ទាត់ និងដកថយ ដើម្បីគេចចេញពីគ្រោះថ្នាក់។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា សរសេរដូច្នេះ៖«នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១១:០៨នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជាបានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅអំឡុងពេលចុះពិនិត្យនោះ មានការ ផ្ទុះអាវុធនៅខាងភាគីថៃ។ ដើម្បីសុវត្ថិភាព ក្រុមអ្នកសង្កេតការណ៍អាស៊ានសម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះ និងដកថយត្រឡប់វិញ។ »។

រូបថតឯកសារ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះពិនិត្យការអនវុត្តបទឈប់បាញ់នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធី៍សាត់ កាលពីខែកញ្ញា កន្លងទៅ។

ក្រសួងការពារជាតិកម្ពុជា មិនបានលម្អិតថា ការបំផ្ទុះអាវុធពីសំណាក់ភាគីថៃនោះ មានរយៈពេលប៉ុន្មាននាទី ហើយបាញ់ឡើងទៅលើមេឃ ឬបាញ់ចូលមកខាងភាគីកម្ពុជា ឬយ៉ាងណាទេ។

ការផ្ទុះអាវុធរបស់ភាគីថៃ នាថ្ងៃទី១៩ ខែវិច្ឆិកា នេះ គឺបន្ទាប់ពីកាលពីពេលថ្មីៗនេះ មានសេចក្ដីរាយការណ៍ពីប្រភពព័ត៌មានដ៏គួរឱ្យទុកចិត្តបានមួយមកថា យោធាថៃគ្រោងវាយប្រហារនៅតំបន់ថ្មដា និងតំបន់អូរភ្លុកដំរី ក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

តំបន់ច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់  ដែលភាគីថៃបំផ្ទុះអាវុធនាថ្ងៃទី១៩ ខែវិច្ឆិកា នេះ គឺស្ថិតនៅចន្លោះទីតាំង ដែលក្រសួងការបរទេសកម្ពុជា ធ្លាប់លើកឡើងថា យោធាថៃមានបំណងប្រើកម្លាំងដណ្តើម យកទឹកដីនៅទីតាំងចំនួន ១៧ ចាប់ពីខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ភាគពាយ័ព្យនៃប្រទេសកម្ពុជា។

សកម្មភាពបំផ្ទុះនេះ កើតឡើងបន្ទាប់ពីកាលពីថ្មីៗនេះ មានសេចក្ដីរាយការណ៍របស់សារព័ត៌មានថៃថា ភាគីថៃសម្រុកធ្វើផ្លូវ យុទ្ធសាស្ត្រសម្រាប់ដឹកជញ្ជូនយុទ្ធោបករណ៍ ស្បៀង សំដៅមកតំបន់អូរភ្លុកដំរី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងធ្វើលេណដ្ឋាននៅទីតាំងជាប់ជាមួយព្រំដែនកម្ពុជា៕

The post ព្រហើនមែន! ថៃបំផ្ទុះអាវុធ ពេលដែលអ្នកសង្កេតការណ៍អាស៊ានកំពុងចុះពិនិត្យនៅតំបន់ថ្មដា ពោធិ៍សាត់ appeared first on Kampuchea Thmey Daily.

សហគមន៍​​ភូមិ​ទំព័រ​នៅវាលវែង អះអាង​បន្លែ​ដាំដុះ​ជុំវិញ​ផ្ទះ​មិន​ខ្វះទីផ្សារ ​ថែមទាំងលក់​បាន​ថ្លៃ
នៅ​ស្រុកវាលវែង ជា​តំបន់​ព្រៃ​ភ្នំ​ដែល​ពលរដ្ឋ​មួយ​ចំនួន​ធ្លាប់​ចូលព្រៃ​កាប់​ឈើ​ប្រឈម​មុខ​គ្រោះ​ថ្នាក់​ផ្សេងៗ ប៉ុន្តែ​ពលរដ្ឋ​មួយ​ភាគ​ធំ​បច្ចុប្បន្ន​បាន​ផ្លាស់ប្ដូរ​មុខ​របរ​មក​ប្រកប​របរ​កសិកម្ម​ដាំ​ដុះ​ដំណាំ​ជុំវិញ​ផ្ទះ​។

សហគមន៍​តំបន់ការពារ​ធម្មជាតិ​ភូមិទំព័រ នៃតំបន់​ការពារធម្មជាតិ​ភ្នំសំកុស ស្ថិតក្នុងភូមិទំព័រ ឃុំ​ប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មាន​ពលរដ្ឋ​ជាច្រើន​គ្រួសារ​បាន​ចងក្រង​គ្នា​ជា​សហគមន៍ ក្នុង​ការ​ប្រកប​របរ​កសិកម្ម និង​ចិញ្ចឹម​សត្វ​ដើម្បី​បាន​ចំណូល​ទ្រទ្រង់​ជីវភាព ​ដោយ​មានការ​គាំទ្រ​បច្ចេកទេស​និង​ថវិកា​ពី​អង្គការ​ដៃគូ​នានា។

អ្នកស្រី ប៉េ​ន ស៊ី​ថុល និង​ស្វាមី លោក កែវ ពក ជា​សមាជិក​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ភូមិ​ទំព័រ ក្នុង​ឃុំ​ប្រម៉ោយ ស្រុក​​វាលវែង ខេត្ត​ពោធិ៍សាត់ ដែល​មាន​ដី​ជាង ២ ហិកតា បាន​ដាំដុះ​ដំណាំ​ចម្រុះ​ជុំវិញ​ផ្ទះ​មាន​ដូចជា ស្ពៃ​ក្តោប ខាត់ណា ពោត ដំឡូង សណ្តែក​គួរ ល្ហុង រួម​ទាំង​ការ​ចិញ្ចឹម​សត្វ​មួយ​ចំនួន​ដើម្បី​រក​បាន​ចំណូល​បន្ថែម​។

អ្នក​ស្រី ស៉ីថុល បាន​បញ្ជាក់​ថា ការ​ចាប់ផ្តើម​ដំបូង​ជា​ការ​ផ្សងព្រេង ប៉ុន្តែ​ដោយសារ​មានការ​ជួយ​ជ្រោមជ្រែង​ពី​បណ្ដា​អង្គការ​ដៃគូ​រួម​ទាំង​ក្រសួង​បរិស្ថានដែល​ជួយ​ទាំង​បច្ចេកទេស និង​ថវិកា ​ធ្វើ​ឲ្យ​ដាំដុះ​ដំណាំកសិកម្ម​របស់អ្នកស្រី​​ទទួល​បាន​ជោគជ័យ។

អ្នក​ស្រី​អះអាង​ថា ដំណាំ​បន្លែ​ដែលអ្នកស្រី​ដាំដុះរាល់ថ្ងៃ ក្រៅ​ពី​មិន​ខ្វះ​ទីផ្សារ​ ថែម​ទាំង​លក់​បាន​ថ្លៃ​ទៀត​ផង៕

The post សហគមន៍​​ភូមិ​ទំព័រ​នៅវាលវែង អះអាង​បន្លែ​ដាំដុះ​ជុំវិញ​ផ្ទះ​មិន​ខ្វះទីផ្សារ ​ថែមទាំងលក់​បាន​ថ្លៃ appeared first on Kampuchea Thmey Daily.

ទៅ​វាលវែង​កុំ​ភ្លេច​សាក​ម្ហូប​ក្រវាញ រុក្ខជាតិ​ប្រចាំ​តំបន់ ថែម​ទាំង​ផ្តល់​ជំនួយ​សុខភាព​ថែម​ទៀត
ស្រុក​វាលវែង​ជា​តំបន់​ព្រៃភ្នំ មាន​សក្ដានុពល​ទាក់ទាញ​សំខាន់​គឺ​ទេសចរណ៍​ធម្មជាតិ។ នៅ​តំបន់​នេះ​មាន​រុក្ខជាតិ​ពិសេស​ម្យ៉ាង​ដែល​ដុះ​តាម​ព្រៃ​ភ្នំ ដែល​ត្រូវ​បាន​អ្នក​ស្រុក​វាលវែង​ខេត្ត​ពោធិ៍សាត់​ប្រាប់​ថា អាច​យក​ទៅ​ច្នៃ​ធ្វើ​ជា​ម្ហូប​ដ៏​មាន​ឱជា​រស ថែម​ទាំង​ជំនួយ​ដល់​សុខភាព​ថែម​ទៀត​ផង។

រុក្ខជាតិ​ដែល​អ្នកស្រុក​អះអាង​នេះ​គឺ​ដើម​ក្រវាញ ​ដែល​តាម​អ្នក​ស្រុក​ប្រាប់​ថា​មាន​តែ​ដុះ​នៅ​ស្រុក​វាលវែង​ខេត្ត​ពោធិ៍សាត់ និង​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​បាត់ដំបង។

រុក្ខជាតិ​ក្រវាញ​ត្រូវ​បាន​ក្រសួង​បរិស្ថាន​ចុះ​បញ្ចូល​ទៅក្នុង​សៀវភៅ​គ្រឿង​ទេស​ទាំង ៤៣ មុខ ដែល​បាន​ដាក់​សម្ពោធ​ឱ្យប្រើប្រាស់ជាផ្លូវការកាល​ឆ្នាំ២០២២។

ឯកសារ​បាន​បង្ហាញ​ថា ក្រវាញ​ជា​រុក្ខជាតិ​ដុះ​ដោយ​ខ្លួនឯង​ក្នុង​ព្រៃ​ធម្មជាតិ​រង​ក្រោម​ម្លប់​ឈើ​ធំៗ នៅ​តំបន់​មិនសូវ​ក្តៅ​ ហើយ​មាន​ដី​និង​អាកាស​សើម ពិសេស​នៅ​តំបន់​ជួរ​ភ្នំក្រវាញខេត្ត​ពោធិ៍សាត់​។

ប្រជាជន​ខ្មែរ​ប្រើប្រាស់​រុក្ខជាតិ​នេះ​ជា​គ្រឿងទេស​ និង​ឱសថ។ ស្លឹក​ខ្ចី​អាច​យក​ទៅ​ធ្វើ​បន្លែ​សម្រាប់​ស្ល ហើយ​ផ្លែ​មាន​ធាតុ​ក្តៅ​អាច​ជួយ​ឱ្យ​ដើរ​ខ្យល់​ស្រួល ជា​ថ្នាំព្យាបាល​ក្រពះ ចុក​សៀត​ច្រាល​ខ្យល់ និង​អាហារ​មិន​រលាយ។ ស្លឹក​អាច​ព្យាបាល​ស្ពឹក​ស្រពន់ និងហើម​អញ្ចាញ​ធ្មេញ។ ផ្កា​ព្យាបាល​ឈឺ​ឬ​ស្រវាំង​ភ្នែក។ មើម​យក​ទៅ​ធ្វើ​ថ្នាំ​កម្លាំង៕

ចុចអាន៖ ដំណាំ «ក្រវាញ» កំពុងទទួលបានការចាប់អារម្មណ៍ ខណៈទីផ្សារមានតម្លៃសមរម្យ

The post ទៅ​វាលវែង​កុំ​ភ្លេច​សាក​ម្ហូប​ក្រវាញ រុក្ខជាតិ​ប្រចាំ​តំបន់ ថែម​ទាំង​ផ្តល់​ជំនួយ​សុខភាព​ថែម​ទៀត appeared first on Kampuchea Thmey Daily.

នៅ​ស្រុក​វាលវែង​ អ្នកវិនិយោគ​អាច​ជួលដីពី​រដ្ឋ​រៀបចំ​បង្កើត​តំបន់អេកូទេសចរណ៍
ស្រុក​វាលវែង​ជា​ស្រុក​មួយ​មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍ ខណៈ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​គោល​នយោបាយ​​ជំរុញ​ការ​​វិនិយោគ​បង្កើត​តំបន់​អេកូ​ទេសចរណ៍ ដើម្បី​លើក​ស្ទួយ​ជីវភាព​និង​រុញ​កំណើន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

លោក ម៉ុម បូផាន់ អភិបាល​រង​ស្រុក​វាលវែង

លោក ម៉ុម បូផាន់ អភិបាល​រង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​បាន​បញ្ជាក់​ថា នៅ​ភូមិសាស្រ្ត​ស្រុក​វាលវែង រដ្ឋាភិបាល​មិន​បណ្តោយ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ពាសវាលពាសកាល​នោះ​ទេ គឺ​បានកំណត់​​ទីតាំង​សម្រាប់​វិនិយោគ មិន​អាច​វិនិយោគ​ស្រេច​​តែ​ចិត្ត​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​រួម ​និង​ប៉ះពាល់​តំបន់​អេកូ​ទេសចរណ៍​នៅ​ក្នុង​មូលដ្ឋាន។

លោក ម៉ុម បូផាន់ បាន​បន្ត​ថា ក្នុង​ចំណោម​​​ផ្ទៃដី​ជាង ៤៩ ម៉ឺន​ហិតានៅ​ស្រុក​វាលវែង រដ្ឋាភិបាល​បាន​កាត់​ឆ្វៀល​ប្រគល់​ជូន​ដល់​ពលរដ្ឋ​ទាំង​ដី​សម្បទាន​សេដ្ឋកិច្ច និង​ដី​សម្បទាន​សង្គម​កិច្ច​សរុប​មាន​​ជាង ៤ ម៉ឺន​ហិកតា។ ក្នុង​នោះ​រដ្ឋាភិបាល​ក៏​បាន​រៀបចំ​ដី​សម្រាប់​ជួល​ដល់​​ក្រុមហ៊ុន​វិនិយោគ​ បង្កើត​ជា​តំបន់​អេកូ​ទេសចរណ៍​ខ្នាត​តូច​។

«អ្នក​វិនិយោគ​ដែល​ចង់​វិនិយោគ​នៅ​ស្រុក​វាលវែង អាច​ជួល​ដី​ពី​រដ្ឋ​មិន​ពិបាក​ទិញ​ដី​ខុស​ច្បាប់ ពីព្រោះ​រដ្ឋ​បាន​អនុញ្ញាត​ឲ្យ​មាន​ក្រុមហ៊ុន​ជួល​ដី​ពី​រដ្ឋ​មក​អភិវឌ្ឍ»។ លោក ម៉ុម បូផាន់ បញ្ជាក់។

សក្ដានុពល​នៃ​ស្រុក​វាលវែង​មាន​ភូមិសាស្ត្រ​អំណោយ​ផល​សម្រាប់​អេកូ​ទេសចរណ៍ ដោយសារ​តំបន់​នេះ​សំបូរ​ធនធាន​ធម្មជាតិ ជា​គោលដៅ​សម្រាប់​ទេសចរ​មក​កម្សាន្ត។

បើ​តាម​លោក ម៉ុម បូផាន់ បច្ចុប្បន្ន​អាជ្ញាធរ​បាន​រឹត​បន្តឹង​ការ​ចូល​កាប់​ទន្ទ្រាន​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់​ ហើយ​ការ​វិនិយោគ​នៅ​តំបន់​ហាម​ឃាត់​មិន​អនុញ្ញាតិ​នោះ​ទេ។

ថ្មីៗនេះ ​​​រដ្ឋាភិបាល​បាន​បង្កើត​អនុគណៈកម្មការ​ចម្រុះ​ចុះ​បង្ក្រាប​ និង​​រិបអូស​ផ្ទៃដីព្រៃ​ដែល​រង​ការ​កាប់ទន្ទ្រាន​ដោយ​​​​ខុសច្បាប់​​ជាង ៤ ម៉ឺនហិកតា ខណៈ​អាជ្ញាធរ​ស្រុក​វាលវែង​មាន​ផែនការ​នឹង​ដាំ​ស្តារ​ផ្ទៃដីព្រៃឈើ​ឡើងវិញ​នៅទីតាំង​ដី​ដែល​បាន​ដក​ហូត។

អាជ្ញាធរ​​​ស្រុកវាលវែង បាន​​លើក​ឡើង​ពី​មូលហេតុ​នៃ​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​ ដោយសារ​ដី​នៅ​តំបន់​​​ស្រុក​វាលវែង​បាន​​ឡើង​ថ្លៃ ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​នាំ​គ្នា​ទៅ​កាប់​រុករាន​យក​ដី​លក់ តាម​ការ​​បំផុស​បំផុល​ពី​ឈ្មួញ​ខិលខូច​។

ស្រុកវាលវែង ជាស្រុកមួយ​ក្នុង​ចំណោម​ក្រុងស្រុកទាំងប្រាំពីរ នៃខេត្តពោធិ៍សាត់ មាន​ព្រំប្រទល់​ខាង​លិច​ទល់​នឹងខេត្តត្រាត ប្រទេសថៃ ខាងកើត​ទល់នឹង​ស្រុកភ្នំក្រវាញ មួយផ្នែក​នៃ​ស្រុក​តាលោសែន​ជ័យ ខាង​ជើងទល់​ស្រុករុក្ខគីរី ស្រុក​គាស់ក្រឡ ស្រុកសំឡូត ខេត្តបាត់ដំបង ខាងត្បូង​ទល់នឹង​ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ។

ស្រុក​វាលវែង មាន ៥ ឃុំ ភូមិ​ផ្លូវការ​ចំនួន ២០ ភូមិ និងភូមិឧបសម្ព័ន្ធចំនួន ២៤ ភូមិ និង​មាន​ចំនួន​គ្រួសារ​សរុប ៩ ១៣៣ គ្រួសារ មាន​ប្រជាពលរដ្ឋ​រស់នៅ​សរុបចំនួន ៤០ ៤៩៨ នាក់ ស្រី ២១ ០៤៨ នាក់ ប្រជាពលរដ្ឋដែល​មានអាយុ​ចាប់​ពី ១៨ ឆ្នាំ ឡើង​មាន​ចំនួន ២២ ៧៤០ នាក់ ស្រី ១១ ៣៣៥ នាក់៕

The post នៅ​ស្រុក​វាលវែង​ អ្នកវិនិយោគ​អាច​ជួលដីពី​រដ្ឋ​រៀបចំ​បង្កើត​តំបន់អេកូទេសចរណ៍ appeared first on Kampuchea Thmey Daily.

ដាក់​ឱសានវាទ​​ចុះ​រៀបចំ​តំបន់​អន្ទង់អាំង (ភ្នំ ១៥០០) ឱ្យ​ទៅជា​តំបន់​បៃតង ជា​តំបន់អេកូទេសចរណ៍ធម្មជាតិ
រដ្ឋបាលខេត្តពោធិ៍សាត់បាន​ចេញសេចក្តីជូនដំណឹងពីការ​ចុះ​រៀបចំ និង​ដោះស្រាយ​តំបន់​អន្ទង់អាំង (ភ្នំ១៥០០) នៅក្នុង​ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បី​​ប្រែក្លាយ​ឱ្យទៅជាតំបន់បៃតង ជាគោលដៅអេកូទេសចរណ៍​ធម្មជាតិ​ស្រប​តាម​ការ​ណែនាំ​ពី​​ប្រមុខរដ្ឋាភិបាលកម្ពុជា​។

​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់បានលើកពាក់ព័ន្ធដល់​​​ប្រជាពលរដ្ឋចំនួន ៩៨ គ្រួសារ នៅ​​តំបន់​អន្ទង់អាំង (ភ្នំ១៥០០) ក្នុងភូមិសាស្ត្រ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

​​ដើម្បី​ធានា​បានការ​អនុវត្ត​មាន​ប្រសិទ្ធភាព​ខ្ពស់ រដ្ឋបាលខេត្តបាន​ជូនដំណឹងដល់ប្រជាពលរដ្ឋពាក់ព័ន្ធ​តំបន់អន្ទង់អាំងទាំង ៩៨ គ្រួសារដូចខាងក្រោម៖

១. សម្រាប់ប្រជាពលរដ្ឋទាំង ៦៧ គ្រួសារ ដែលយល់ព្រមចាកចេញពីតំបន់អន្ទង់អាំង (ភ្នំ១៥០០) ត្រូវបន្ត​សហការ​ជាមួយ​​​អាជ្ញាធរភូមិ ឃុំ ស្រុក និងខេត្ត ដើម្បី​ត្រៀមរុះរើ​ចាកចេញ​ពីតំបន់អន្ទង់អាំង​ទៅទីតាំង​ថ្មី ដែល​រដ្ឋបាលខេត្ត​ទទួលបាន​​ការអនុញ្ញាតក្នុងការរៀបចំគោលនយោបាយដីធ្លីពី​រាជរដ្ឋាភិបាលជូនពលរដ្ឋ​ទាំង ៦៧ គ្រួសារ ព្រមទាំងត្រូវចូលរួមដាំ​ដើមឈើ​ស្តារឡើងវិញ​នៅតាមចន្លោះដី​ដែលគ្មានដំណាំ ឬដីទំនេរ​ដែលធ្លាប់កាន់កាប់កន្លងមក។

២. សម្រាប់ប្រជាពលរដ្ឋចំនួន ៥ គ្រួសារ ដែលយល់ព្រមចាកចេញ ហើយទទួលបានគោលការណ៍អនុញ្ញាត​បន្តប្រមូលផលទុរេនរយៈពេល​បីឆ្នាំ ដើម្បីរំលោះទុនដែលបានវិនិយោគ ដោយ​ត្រូវចូលរួម​ដាំដើម​ឈើនៅ​ចន្លោះដីដែលគ្មានដំណាំ និង​មិនត្រូវសាងសង់​ហេដ្ឋារចនាសម្ព័ន្ធថ្មី​បន្ថែម ប៉ុន្តែ​អាច​កាន់កាប់និង​អាស្រ័យផលនៅ​ទីតាំងថ្មីជាបណ្ដោះអាសន្ន លុះត្រាបោះបង់ទីតាំងចាស់ ទើបមាន​សិទ្ធស្នើសុំ​ធ្វើប័ណ្ណកម្មសិទ្ធិលើទីតាំងថ្មីបាន។

៣. សម្រាប់ប្រជាពលរដ្ឋចំនួន ៣១ គ្រួសារ ដែលមិនទាន់យល់ព្រមចាកចេញពីតំបន់អន្ទង់អាំង ត្រូវ​ពិចារណា​សម្រេចចិត្តក្នុងរយៈពេល ៣០ ថ្ងៃ (ចាប់ពីថ្ងៃជូនដំណឹង) ក្នុងការយល់ព្រមចាកចេញ ហើយ​ដាក់ពាក្យ ស្នើសុំគោលនយោបាយ​ដី​ធ្លីមករដ្ឋបាលខេត្តពោធិ៍សាត់។

ករណីផុតកំណត់រយៈពេល ៣០ ថ្ងៃ នៅតែមិនព្រមសម្រេចចិត្តរុះរើចាកចេញ ឬដាក់​ពាក្យស្នើ​សុំ​គោលនយោបាយ​ដីធ្លីទេ ការខាតបង់​ផលប្រយោជន៍ផ្សេងៗ​របស់បងប្អូនប្រជាពលរដ្ឋ​ជាការទទួលខុសត្រូវ​ដោយ​ខ្លួនឯង ព្រមទាំងត្រូវប្រឈមក្នុងការទទួលខុស​ត្រូវចំពោះមុខច្បាប់​ផងដែរ។

ឆ្លើយត​បការ​សាកសួរ​ពី​កម្ពុជាថ្មី​ក្នុ​ងដំណើរ​ទៅ​ស្រុក​វាលវែង​កាលពីសប្តាហ៍​មុន​នេះ លោក ម៉ុម បូផាន់ អភិបាល​រង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​បាន​បញ្ជាក់ថា ផ្ទៃដី​នៅ​តំបន់​ជើង​ភ្នំ ១៥០០ ដែល​​អាជ្ញាធរ​បង្រ្កាប​បាន​ពី​កា​ររុករានដោយខុសច្បាប់​មាន​ទំហំប្រហែល ៥០ ហិកតា។

លោកថា ជា​គោលដៅ​របស់​រដ្ឋាភិបាលនៅ​តំបន់​ភ្នំ ១៥០០ ឬ​ផ្លូវ​អន្ទង់អាំង​ ​គឺ​មិន​អនុញ្ញាតិ​ឲ្យមាន​ការ​សាងសង់សំណង់​ណាមួយនោះទេ ដោយរក្សា​ទុកជាព្រៃឈើធម្មជាតិ​ដើម្បី​រៀបចំ​ជាតំបន់អេកូទេសចរណ៍​។

រដ្ឋបាល​ស្រុក​វាលវែង​ បាន​ត្រៀម​​​​ដាំ​កូន​ឈើ​ចម្រុះរាប់ម៉ឺន​ដើម​​នៅ​ចំណុច​ផ្លូវ​អន្ទង់​អាំង​លើភ្នំ ១៥០០ ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៥៥ ក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ក្រោយ​​ទទួល​កូន​ឈើ​ព្រៃ​ត្រូពិក​ដ៏​កម្រ​ចំនួន ២ ម៉ឺន​ដើម ​ពី​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ (Wildlife Alliance)។

លោក ម៉ុម បូផាន់ អភិបាល​រង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា កូនឈើ​ទាំងនោះ​នឹង​​យក​ទៅ​ដាំ​នៅ​តំបន់​ជើង​​ភ្នំ ១៥០០ តាមផ្លូវអន្ទង់អាំង ដែល​ជា​តំបន់​គោលដៅ​អេកូ​ទេសចរណ៍​ដ៏​ទាក់ទាញ​នៅ​ស្រុក​វាលវែង​ខេត្ត​ពោធិ៍សាត់។

​កូនឈើចំនួន​​ពីរ​ម៉ឺន​ដើម​ ដែល​គ្រោង​ដាំ​នៅ​ចំណុច​ផ្លូវ​អន្ទង់អាំង មាន​កូន​ឈើ​ចំនួន ៧ ​​ប្រភេទ ត្រូវ​បាន​ចាត់ថ្នាក់​ជាប្រភេទ​រងការគំរាមកំហែង បើ​យោង​តាម​សហភាព​អន្តរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ (IUCN)។ កូនឈើ​ទាំង​នោះ​រួមមាន ធ្នង់ ក្រញូង បេង នាងនួន ផ្តៀក គគីរ ឈើទាល និង​ប្រភេទ​ផ្សេងទៀត៕

The post ដាក់​ឱសានវាទ​​ចុះ​រៀបចំ​តំបន់​អន្ទង់អាំង (ភ្នំ ១៥០០) ឱ្យ​ទៅជា​តំបន់​បៃតង ជា​តំបន់អេកូទេសចរណ៍ធម្មជាតិ appeared first on Kampuchea Thmey Daily.

មានប្រវត្តិ​ជា​អ្នក​កាប់​ឈើ​ខុស​ច្បាប់ ប្តូរ​​ធ្វើ​កសិកម្ម​​ដាំ​ដំណាំ​ជុំវិញ​ផ្ទះ មួយ​ខែ​រក​ចំណូល​បាន​ជិត ១ ពាន់​ដុល្លារ
មាន​អតីតកាលជាអ្នក​​ប្រកប​របរ​កាប់​ឈើ​ខុស​ច្បាប់ ប៉ុន្តែ​គ្រួសារ​អ្នក​ស្រី ពេន ស៊ីថុល បាន​កែប្រែ​ជីវភាព​ល្អ​ប្រសើរ​ជាង​មុន​ តាម​រយៈ​ការប្តូរ​មុខ​របរ​មក​ធ្វើ​កសិកម្ម​ ដោយ​មានការ​ជួយ​ជ្រោមជ្រែងនិង​គាំទ្រ​​ពី​ក្រសួង​និង​ស្ថាប័ន​អង្គការ​នានា​។

អ្នក​ស្រី ពេន ស៊ីថុល

អ្នក​ស្រី ប៉េន​ ស៊ីថុល ជា​សមាជិក​សហគមន៍តំបន់​ការពារ​ធម្មជាតិ​ភូមិទំព័រ នៃ​​តំបន់ការពារធម្មជាតិ​​ភ្នំ​សំកុស ស្ថិត​ក្នុង​ភូមិ​ទំព័រ ​​ឃុំ​ប្រម៉ោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​បាន​លើក​ឡើង​ពី​ភាព​ខុស​គ្នា ក្រោយ​​ពី​គ្រួសារ​អ្នក​ស្រី​ផ្លាស់ប្ដូរ​មុខ​របរពី​ការ​ចូល​ព្រៃ​​កាប់​ឈើ​កាល​ពី​ច្រើន​ឆ្នាំ​មុន ដោយ​បង្វែរ​មក​ធ្វើ​កសិកម្ម​ដាំដុះ​ដំណាំ​ចម្រុះ​ជុំវិញ​ផ្ទះ ដែល​ក្នុង​មួយ​ខែ​គ្រួសារ​​អ្នក​ស្រី​អាច​រក​ចំណូល​បាន​ប្រហែល ៤ លាន​រៀល​។

អ្នក​ស្រីបាន​ប្រាប់ពី​​ប្រវត្តិ​ថា កាល​ពី​អំឡុង​ឆ្នាំ ២០១០ ប្តី​​អ្នក​ស្រី​បាន​ប្រកប​របរ​ចូលព្រៃ​កាប់​ឈើ​ដែល​ត្រូវ​ប្រឈម​មុខ​គ្រោះថ្នាក់​គ្រប់​បែប​យ៉ាង ហើយ​ចំណូល​ទៀត​រក​បាន​ត្រឹម​ដោះ​ទាល់​ជីវភាព​​មួយ​គ្រាៗប៉ុណ្ណោះ។ ការ​ប្ដូរ​មក​​ប្រកប​របរ​កសិកម្ម​ដោយ​ដាំដុះ​ដំណាំ​ចម្រុះ ​រួម​ទាំង​ចិញ្ចឹម​សត្វ​មួយ​ចំនួន​ផង​នោះ បាន​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​របស់​អ្នក​ស្រី​បាន​រីកចម្រើន​ធូធារ​ជាង​មុន​ច្រើន ថែម​ទាំង​មាន​លំនឹង​ខាង​ផ្លូវ​ចិត្ត​រស់នៅ​មិន​ខ្លាច​មុខ​ខ្លាច​ក្រោយ​ដូច​មុន​ទៀត៕

The post មានប្រវត្តិ​ជា​អ្នក​កាប់​ឈើ​ខុស​ច្បាប់ ប្តូរ​​ធ្វើ​កសិកម្ម​​ដាំ​ដំណាំ​ជុំវិញ​ផ្ទះ មួយ​ខែ​រក​ចំណូល​បាន​ជិត ១ ពាន់​ដុល្លារ appeared first on Kampuchea Thmey Daily.

​​ផ្លូវអន្ទង់អាំង​លើ​​ភ្នំ ១៥០០ ដាក់អាទិភាពដាំ​កូន​ឈើ​ព្រៃ​ត្រូពិក​​កម្រ​ ២ ម៉ឺន​ដើម ស្តារព្រៃឈើ​ធម្មជាតិឡើងវិញ
ដោយ​មានការ​គាំទ្រ​ពី​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ (Wild Alliance) រដ្ឋបាល​ស្រុក​វាលវែង​ដែល​ទើបទទួលបាន​កូន​ឈើ​ព្រៃ​ត្រូពិក​ដ៏​កម្រ​ចំនួន ២ ម៉ឺន​ដើម បានដាក់គោលដៅនឹង​​​ដាំ​កូនឈើចម្រុះ​នៅ​ចំណុច​ផ្លូវ​អន្ទង់អាំងលើភ្នំ ១៥០០ ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៥៥ ក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។

ក្នុងចំណោមកូនឈើ​ទាំងនោះ មានកូនឈើចំនួន ៧ ​​ប្រភេទ ដែល​ត្រូវបានចាត់ថ្នាក់រងការគំរាមកំហែង បើ​យោង​តាមសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។

លោក ម៉ុម បូផាន់ អភិបាល​រង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា កូនឈើ​ទាំងនោះ​នឹង​ត្រូវ​បាន​ថែទាំ​និង​យក​ទៅ​ដាំ​នៅ​តំបន់ជើង​​ភ្នំ ១៥០០ តាមផ្លូវអន្ទង់អាំង ដែល​ជា​តំបន់​គោលដៅ​អេកូ​ទេសចរណ៍​ដ៏​ទាក់ទាញ​នៅ​ស្រុក​វាលវែង​ខេត្ត​ពោធិ៍សាត់។

កាលពីប៉ុន្មានខែមុន​នេះ ​ប្រមុខ​ដឹកនាំ​កម្ពុជាសម្តេច​ធិបតី ហ៊ុន ម៉ាណែត បាន​ដាក់​បទបញ្ជា​ឲ្យ​ចុះ​បង្ក្រាប​បទ​ល្មើស​ធនធាន​​​ធម្មជាតិ​នៅ​ស្រុក​វាលវែង ហើយ​លទ្ធផល​​ដក​ហូតបាន​​ដី​ព្រៃដែល​បាន​កាប់​រុករាន​យ៉ាង​អានាធិបតេយ្យ​បាន​ជាង ៤ ម៉ឺន​ហិកតា។

លោក ម៉ុម បូផាន់ បាន​បញ្ជាក់ថា ក្នុង​ចំណោម​ផ្ទៃដីជាង ៤ ម៉ឺន​ហិកតា​ ដែល​ដក​ហូត​បានពីជនល្មើស រដ្ឋបាល​ស្រុក​នឹង​ដាំ​​ស្តារព្រៃឈើ​ឡើងវិញ​ ដោយ​ដាក់គោលដៅចាប់ផ្តើម​មុនគេ​​នៅ​ចំណុច​ភ្នំ ១៥០០ ដែលរដ្ឋាភិបាល​បានប្រកាស​ដាក់ជា​តំបន់អេកូទេសចរណ៍ធម្មជាតិ និងបន្ត​ដាំ​​នៅតាម​​តំបន់​មួយ​ចំនួន​ទៀត​ដែល​រង​ការ​កាប់​ទន្ទ្រាន​ដោយ​ខុសច្បាប់​។

លោក​អភិបាល​រង​ស្រុក​ ក៏​លើក​ឡើង​ពី​មូលហេតុ​នៃ​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃរបស់​រដ្ឋ​ ដោយសារ​នៅ​តំបន់​​​ស្រុក​វាលវែង​ដី​មាន​ការ​ឡើង​ថ្លៃ ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​នាំ​គ្នា​ទៅ​កាប់​រុករាន​យក​ដី​លក់ តាម​ការ​​បំផុសបំផុល​ពី​​មេក្លោង​ជា​ឈ្មួញ​ខិលខូច​មួយ​ចំនួន។

បើតាមអភិបាលស្រុក​វាលវែង នៅស្រុក​វាលវែង​មាន​ផ្ទៃដី​ជាង ៤៩ ម៉ឺន​ហិកតា ហើយផ្ទៃដី​​ព្រៃដែល​រងការ​បាត់បត់​តាមការ​ប៉ាន់ស្មាន​មាន​ប្រហែល ១០ ភាគរយ។ លោកថា ថ្មីៗនេះ​ក្រោយ​​​រដ្ឋាភិបាល​បាន​បង្កើត​អនុគណៈកម្មការ​ចម្រុះ​ចុះ​បង្ក្រាបនិង​​រិបអូស​ផ្ទៃដីព្រៃ​ដែល​រង​ការ​កាប់ទន្ទ្រានដោយ​​​​ខុសច្បាប់​​ជាង ៤ ម៉ឺនហិកតា រដ្ឋបាលស្រុក​មាន​ផែនការ​នឹង​ដាំ​ស្តារ​ជាផ្ទៃដីព្រៃឈើ​ឡើងវិញ​។

នៅ​ក្នុង​ពិធី​ប្រគល់​កូនឈើ​ ២ ម៉ឺន​ដើម ដល់​រដ្ឋបាល​ស្រុក​វាលវែង លោក John Willis នាយក​ប្រចាំ​ប្រទេស​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​បាន​បញ្ជាក់​ថា ការ​ផ្តល់​កូនឈើ​ដល់​រដ្ឋបាល​ស្រុក​វាលវែង​ ជា​ការ​ចូលរួម​ចំណែក​ដើម្បី​លើក​សម្រស់​ធម្មជាតិ​ពណ៌បៃតង​ឡើងវិញ​សម្រាប់​ស្រុក​ព្រៃភ្នំ​ដែល​មានសក្តានុពលលើវិស័យ​ទេសចរណ៍​ធម្មជាតិ។

លោក John Willis បានលើកឡើង​ថា ដើម្បី​ចូលរួម​គាំទ្រ​យុទ្ធនាការ​ដាំដើម​ឈើមួយលាន​ដើមក្នុង​មួយឆ្នាំរបស់ក្រសួងបរិស្ថាន អង្គការ​សម្ព័ន្ធមិត្តសត្វព្រៃ​បាន​បរិច្ចាគ​កូនឈើចំនួន ១៩៧ ០០០ ដើម ដែលជា​ប្រភេទពូជ​ព្រៃត្រូពិក​ចំនួន ១៨ ប្រភេទរួមមានដូចជា ធ្នង់ គ្រញូង បេង នាងនួន ក្លៀក គគីរ ឈើទាល និង​ពូជ​ប្រភេទ​ផ្សេង​ទៀត។

ក្នុងចំណោមកូនឈើចំនួន ១៩៧ ០០០ ដើម ​អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នឹង​បរិច្ចាគជូន​ដល់​ក្រសួង​បរិស្ថាន មន្ទីរ​បរិស្ថានខេត្តកោះកុង មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ រដ្ឋបាល​ស្រុក​វាលវែង និង​មួយផ្នែកសម្រាប់​រក្សាទុក​ដាំ​នៅ​ចំណុច​អន្ទង់អាំង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​ ៥៥។

ក្នុងឆ្នាំ២០២៣ ក្រសួងបរិស្ថានដែលមាន ​លោក អ៊ាង សុផល្លែត ជារដ្ឋមន្ត្រីបាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​ចក្រាវិស័យបរិស្ថាន ក្នុងគោលបំណង​តម្រង់ទិស និង​ចង្អុល​បង្ហាញ​ការងារ​ជា​អាទិភាព ដើម្បីធានា​ឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹត្យកម្មបរិស្ថានកិច្ច ឆ្លើយ​តប​នឹង​ការ​ប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេច​គោលដៅ​យុទ្ធសាស្ត្រ​បញ្ចកោណ «គឺជាប្រទេសដែលមានអព្យាក្រឹត្យកាបូន និងមានគម្របព្រៃឈើ ៦០% នៅ​ឆ្នាំ២០៥០។

យុទ្ធសាស្ត្រចក្រវិស័យបរិស្ថានមានមុំចំនួន ៣ និង​មានយុទ្ធសាស្ត្របីសំខាន់គឺ ទី១ ភាពស្អាត ទី២​ ភាពបៃតង និងទី ៣ ចីរភាព៕

The post ​​ផ្លូវអន្ទង់អាំង​លើ​​ភ្នំ ១៥០០ ដាក់អាទិភាពដាំ​កូន​ឈើ​ព្រៃ​ត្រូពិក​​កម្រ​ ២ ម៉ឺន​ដើម ស្តារព្រៃឈើ​ធម្មជាតិឡើងវិញ appeared first on Kampuchea Thmey Daily.

សាលាបឋមសិក្សា ស្រែយក្ស នឹងត្រូវកែលម្អសាងសង់អគារសិក្សាថ្មី ក្រោមការជួយឧបត្ថម្ភពីសំណាក់សប្បុរសជន
សាលាបឋមសិក្សាស្រែយក្ស ជាឧបសម្ព័ន្ធមួយ​ នៃសាលាបឋមសិក្សាកុំប៉ង ដែលនៅចំណុចតំបន់ (ស្រែយក្ស) ស្ថិតនៅក្នុង ភូមិកុំប៉ង ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានសាធារណជន ជួយឧបត្ថម្ភគាំទ្រ ក្នុងការជួសជុល និងកែលម្អ ដើម្បីសាងសង់អគារសិក្សាថ្មី ជូនសិស្សានុសិស្សចំនួន ២ថ្នាក់ គឺថ្នាក់ទី១ និង ទី២​ មានសិស្សសរុបចំនួន ២១នាក់ ស្រី ៩នាក់ និងមានគ្រូកិច្ចសន្យាចំនួន ១នាក់ ដែលកំពុងបង្រៀននៅទីនោះផ្ទាល់។

លោក នី សុវណ្ណ អ្នកផ្ដួចផ្ដើមគំនិតបង្កើតមូលនិធិ ដើម្បីសាងសង់អគារថ្មី បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា មូលហេតុ ដែលលោក និងសប្បុរសជននានា បានរួមគ្នាបង្កើតមូលនិធិ ស្វែងរកថិវិកា ដើម្បីសាងសង់អគារថ្មី នៃសាលាបឋមសិក្សាស្រែយក្ស ដោយសារតែលោក បានមើលឃើញថា តំបន់ស្រែយក្ស ជាតំបន់ដាច់ស្រយ៉ាលខ្លាំង ជាក់ស្តែងសាលាបឋមសិក្សានេះ នៅឆ្ងាយខ្លាំងពីទីរួមខេត្តពោធិ៍សាត់ ផងដែរ។ លោក បន្ថែមថា សម្រាប់ពេលបច្ចុប្បន្ន សាលាបឋមសិក្សាស្រែយក្ស កំពុងតែស្ថិតនៅក្នុងគម្រោងនៃរៀបចំសាងសង់នៅឡើយ ព្រោះកំពុងតែរកច្បាប់ពីអាជ្ញាធរ​ ភូមិ ឃុំ ក្នុងមូលដ្ឋាន ទើបរៀបចំសាងសង់អគារសិក្សាថ្មី ១ខ្នង មាន ៣បន្ទប់ និងការកសាងអណ្ដូងទឹកសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម ក្នុងសាលាបឋមសិក្សាស្រែយក្សទាំងមូល។

លោក នី សុវណ្ណ បានបញ្ជាក់ទៀតថា ថវិកានៃការសាងសង់អគារសិក្សាថ្មីនេះ កើតចេញពីការឧបត្ថម្ភពីសំណាក់សប្បុរសជនខ្មែរនៅឯបរទេសខ្លះ និងមួយចំណែកទៀតនោះ បានមកពីសប្បុរសជនក្នុងស្រុក ដែលថវិកាដែលត្រូវការយកមកសាងសង់អគារសិក្សាថ្មីនេះ អាចចំណាយរហូតទៅដល់ប្រមាណជិត ៤ម៉ឺនដុល្លារ ពីព្រោះត្រូវចំណាយទៅលើសម្ភារៈ ក្នុងនោះមាន ៖ បន្ទប់ទឹក អណ្ដូងទឹក អគារ ១ខ្នង មាន៣បន្ទប់ រួមទាំងសម្ភារៈសិក្សាផ្សេងៗទៀត ផងដែរ។

លោក នី សុវណ្ណ ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភគាំទ្រថវិកាតាមរយៈរូបលោកកន្លងមក ដើម្បីយកមកធ្វើជាសប្បុរសធម៌ ពិសេសទៀតនោះការសាងសង់អគារសិក្សាថ្មីជូនដល់សិស្សានុសិស្ស ក្នុងសាលាបឋមសិក្សាស្រែយក្សនាពេលខាងមុខនេះ។

សូមជម្រាបថា សាលាបឋមសិក្សាស្រែយក្ស ជាសាលាឧបសម្ព័ន្ធមួយ នៃសាលាបឋមសិក្សាកុំប៉ង ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០២៣-២០២៤ មានសិស្សថ្នាក់ទី១ និងថ្នាក់ទី២ ជាគួបគ្នា មានសិស្សសរុប ២១នាក់ ស្រី៩នាក់ និងមានគ្រូបង្រៀនជាប់កិច្ចសន្យាចំនួន១នាក់។ ដើម្បីអាចទទួលបានគ្រូបង្រៀន សាលាឧបសម្ព័នស្រែយក្ស ត្រូវដាក់បញ្ចូលចំនួនថ្នាក់ និងសិស្សទៅក្នុងសាលាបឋមសិក្សាកុំប៉ង រួចដាក់ឈ្មោះថា «សាលាឧបសម្ព័ន្ធ ស្រែយក្ស» តាមការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា៕

អត្ថបទ ៖ សួស សិត

The post សាលាបឋមសិក្សា ស្រែយក្ស នឹងត្រូវកែលម្អសាងសង់អគារសិក្សាថ្មី ក្រោមការជួយឧបត្ថម្ភពីសំណាក់សប្បុរសជន appeared first on Kampuchea Thmey Daily.