ស្រុកសំឡូត Archives - Kampuchea Thmey Daily

ផ្អើលក្រុមហ៊ុនចុះចរចា​ទិញ​ដី​​មួយ​កន្លែងនៅ​​​ស្រុក​សំឡូត ក្រោយ​​អះអាង​មានរ៉ែមាស រ៉ែស្ពាន់​មានតម្លៃ
ទីតាំងដីមួយកន្លែង​ដែលប្រភពអះអាង​ថា​មានរ៉ែស្ពាន់រ៉ែមាសដ៏មានតម្លៃ​​កប់​ក្នុងដី ដែលទើបតែបែកធ្លាយដំណឹងនៅពេលថ្មីៗនេះ ក៏ស្រាប់តែមានក្រុមហ៊ុនបានចុះទៅពិនិត្យមើល និងសុំទិញដីដោយតថ្លៃគ្នាព្រោងព្រាតជាមួយនឹងម្ចាស់ដី ប៉ុន្តែទីបំផុតស្ត្រីដែលជាម្ចាស់ដីបានបញ្ជាក់យ៉ាងខ្លីថា “ទុកឱ្យក្រសួងរ៉ែនិងថាមពល ចុះពិនិត្យនិងដាក់ឲ្យក្រុមហ៊ុនណាមួយដែលមានអាជ្ញាប័ណ្ណច្បាស់លាស់”។

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយមានការផ្សព្វផ្សាយរកឃើញដីមួយកន្លែងដែលមានរ៉ែស្ពាន់ និងរ៉ែមាស រហូតដល់មានក្រុមហ៊ុនជាច្រើនបានចុះទៅពិនិត្យមើល និង​ធ្វើនិទស្សន៍ពីលើដីដើម្បីពិនិត្យមើលស្ថានភាពរ៉ែនៅក្រោមដីនាតំបន់នោះ។

ទីតាំងដែលគេចុះពិនិត្យមើលនេះគឺស្ថិតនៅចំណុចភ្នំកន្ធៀង ស្ថិតក្នុងភូមិអូររាំងខេន ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ដែលកាលពីមុននៅក្នុងតំបន់នេះគឺផ្លូវមានការពិបាកក្នុងការធ្វើដំណើរ ព្រោះវាជាផ្លូវលំមួយដែលមិនមានការអភិវឌ្ឍ​ងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋឡើយ ដោយសារទីតាំងនេះចូលទៅជ្រៅនិងឆ្ងាយពីផ្លូវជាតិ។

តាមរយៈទូរសព្ទ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១ និង ៣០ នាទីរសៀល អ្នកស្រី ឈួន អ៊ន ជាម្ចាស់ដីបានរៀបរាប់ថា ដីនៅក្នុងតំបន់នេះគឺអ្នកស្រីបានទិញនិងកាន់កាប់តាំងពីឆ្នាំ២០០០ មកម្ល៉េះ ហើយដីប្រមាណសរុបជាង ១០០ ហិចតា គឺជាកម្មសិទ្ធិសាច់ញាត់​របស់អ្នកស្រី​ទាំងអស់ដែលមានគ្នាប្រមាណ ១០ នាក់។

អ្នកស្រីបានបន្តថា នៅក្នុងរយៈពេល ២៥ ឆ្នាំនៃការរស់នៅលើដីតំបន់នេះ គឺគ្មាននរណាម្នាក់ដឹងថានៅក្រោមដីមានរ៉ែអ្វីនោះឡើយ។ ប៉ុន្តែថ្មីៗនេះប្អូនប្រុសអ្នកស្រី​ ដែលមានចំណែកដីនៅក្នុងតំបន់នេះដែរបានចាប់ផ្ដើមជួលត្រាក់ទ័រឲ្យ​ឈូស​ឆាយធ្វើផ្លូវចូលទៅកាន់ភូមិរស់នៅ ហើយនៅពេលនោះទើបដឹងថាថ្មនៅខាងក្រោមស្រទាប់ដីគឺមានភិនភាគជាប់លោហៈ​មក​ជាមួយដូចជាពណ៌ច្រេះ ពណ៌បៃតង និងពណ៌ទឹកប៊ិច ដូច្នេះហើយទើបពួកគាត់មានការសង្ស័យ ថាប្រាកដជាមានរ៉ែធម្មជាតិអ្វីម្យ៉ាងនៅក្រោមដីជាក់ជាមិនខាន។

ស្ត្រីរូបនេះបានបន្ថែមថា ចាប់តាំងពីពេលនោះមកប្ដីអ្នកស្រី​តែងតែដឹកដុំថ្ម ដែលមានពណ៌ស្អាតទាំងនោះយកមកទុកនៅខាងមុខផ្ទះ ក្រោយពេលចេញពីចម្ការ ដោយសារដុំថ្មទាំងនេះហើយដែលរថយន្តទៅមកឃើញ ក៏បានសុំម្នាក់ពីរបីដុំយកទៅទុកមើល ក្រោយមកទើបដឹងថាថ្មនេះគឺជារ៉ែស្ពាន់ ព្រោះមានបុគ្គលខ្លះដែលបើកឡានទំនើបៗចូលទៅកាន់ទីតាំងនោះហើយក៏មានឧបករណ៍វាស់ស្ទង់ពិនិត្យ និងប្រាប់ទៅស្ត្រីជាម្ចាស់ថា ស្រទាប់ខាងលើគឺជារ៉ែស្ពាន់ ប៉ុន្តែបើយកឲ្យដល់ជម្រៅ ២០ ទៅ ៣០ ម៉ែត្រ គឺអាចមានរ៉ែមាសនៅជាមួយរ៉ែស្ពាន់។

ដោយពាក្យទាំងនេះហើយបានធ្វើឲ្យឧកញ៉ា និងម្ចាស់ក្រុមហ៊ុនធំៗ បានចូលទៅពិនិត្យមើលបន្តកន្ទុយគ្នា ខ្លះក៏សុំចែកពីរហិចតា ខ្លះក៏សុំឲ្យលក់ឲ្យហើយទុកឱ្យគេអ្នករត់ការដោយខ្លួនឯង។ តែទីបំផុតស្ត្រីម្ចាស់ដីបាននិយាយយ៉ាងខ្លីថា ទុកឱ្យក្រសួងរ៉ែនិងថាមពលចុះមកពិនិត្យផ្ទាល់ ហើយបើ​មាន​ក្រុមហ៊ុនណាដែលមានអាជ្ញាប័ណ្ណច្បាស់លាស់នោះអ្នកស្រីមិនប្រកែកឡើយ ក្នុងការចាប់ដៃគ្នារុករករ៉ែនៅក្រោមដីនេះ៕

អត្ថបទ : សោ និយមរ័ត្ន

The post ផ្អើលក្រុមហ៊ុនចុះចរចា​ទិញ​ដី​​មួយ​កន្លែងនៅ​​​ស្រុក​សំឡូត ក្រោយ​​អះអាង​មានរ៉ែមាស រ៉ែស្ពាន់​មានតម្លៃ appeared first on Kampuchea Thmey Daily.

មេឃុំតាតោកជាប់ព្រំដែនថៃ ស្នើ​សាងសង់​ផ្លូវមួយខ្សែ​ភ្ជាប់​ទៅ​​ផ្លូវជាតិ​លេខ ១០ ដើម្បី​សម្រួល​ធ្វើ​ដំណើរ​​របស់ពលរដ្ឋ
មេឃុំតាតោក ស្រុកសំឡូត ខេត្ត​បាត់ដំបង បាន​ស្នើ​​សាងសង់​ផ្លូវមួយខ្សែ​តភ្ជាប់​ពីឃុំតាតោកទៅដល់​​​ផ្លូវជាតិ​លេខ ១០ ដើម្បី​សម្រួលដល់​ការ​​ធ្វើ​ដំណើរ​របស់ពលរដ្ឋ​ក្នុងមូលដ្ឋាន។

មេឃុំ​តាតោក ​លោក អ៊ុំ ខែម បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ខណៈ​ដែល​ផ្លូវ​បេតុង​មួយខ្សែ​ប្រវែង​ជាង ៥ គីឡូម៉ែត្របាន​ស្ថាបនា​រួច​រាល់​ លោក​ស្នើ​ឲ្យមានការ​សាងសង់​បន្ត​ផ្លូវដែលនៅសល់ប្រវែង​ជាង ៨ គីឡូម៉ែត្រ​ភ្ជាប់​ទៅដល់​ផ្លូវ​ជាតិ​លេខ ១០ ដើម្បី​សម្រូល​​ដល់​ការ​ធ្វើដំណើរ និង​បម្រើ​ផល​ប្រយោជន៍​​ពលរដ្ឋ​​នៅ​ក្នុង​តំបន់​ព្រៃភ្នំ​ដាច់ស្រយាលនេះ។

បើតាមលោកមេឃុំ ផ្លូវដែល​នៅ​សល់ជា​ផ្លូវ​ដី ហើយ​ខែ​វស្សាតែងតែ​រង​ការ​ជន់​លិចដែលបង្ក​ការ​ពិបាកសម្រាប់ពលរដ្ឋធ្វើដំណើរ។

ឃុំ​តាតោកជា​តំបន់ព្រៃ​ភ្នំជាប់ព្រំដែនថៃ មានចម្ងាយ​ប្រមាណ ២៥ គីឡូម៉ែត្រពីទីរួម​ស្រុកសំឡូត។ ភូមិសាស្ត្រ​តំបន់​​នេះមិន​សូវ​មានផ្ទៃដី​ធ្វើ​ស្រែច្រើន​នោះ​​ទេ ភាគច្រើន​ពលរដ្ឋ​​រស់នៅ​ពឹង​អាស្រ័យ​​លើ​ការ​ដាំដុះ​ដំណាំ​កសិកម្ម​ដូចជា​ពោត ដំឡូង សណ្តែក និងដំណាំ​ឈើ​ហូបផ្លែមួយចំនួន។

ឃុំ​តាតោក​​មានសរុប​ចំនួន​ ៩ ភូមិ និង​មាន​ពលរដ្ឋ​រស់នៅ​ប្រមាណ ១ ០០០ គ្រួសារ បើ​រាប់​ចំនួន​មនុស្ស​មាន​ប្រមាណ ៤ ០០០ នាក់៕

The post មេឃុំតាតោកជាប់ព្រំដែនថៃ ស្នើ​សាងសង់​ផ្លូវមួយខ្សែ​ភ្ជាប់​ទៅ​​ផ្លូវជាតិ​លេខ ១០ ដើម្បី​សម្រួល​ធ្វើ​ដំណើរ​​របស់ពលរដ្ឋ appeared first on Kampuchea Thmey Daily.

ហ្វូង​សត្វដំរីព្រៃជាង ២០ ក្បាល ចូលបំផ្លាញដំណាំក្នុង​ចម្ការពលរដ្ឋក្នុងស្រុកសំឡូត
ប្រជាពលរដ្ឋនៅក្នុងស្រុកសំឡូត មានការភ្ញាក់ផ្អើលបន្ទាប់ពីដឹងថា មានសត្វដំរីព្រៃប្រមាណ ២០ ក្បាល បានចូលអុក ឡុកបំផ្លាញផល​ដំណាំក្នុងចម្ការ​របស់ប្រជាពលរដ្ឋទាំងកណ្ដាលអាធ្រាត្រ ហើយក៏ចាកចេញបាត់អស់ទាំងយប់។

យោងតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី៣១ខែ តុលា វេលាម៉ោង​២២:៣០ នាទី មានដំរីព្រៃមួយហ្វូងប្រហែល ២៥ ក្បាល បានចុះមកបំផ្លាញដំណាំរបស់លោក សេរី កុសល នៅចំណុចជិតប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ ៤០០ ស្ថិតនៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដែលបណ្តាល​ឲ្យ​ខូចខាតដំណាំដូចជា ដេីមដូងធំចំនួន ២០ ដេីម ដេីមខ្នុរចំនួន ២ ដេីម និងបាក់មែកទុរេនចំនួន ២ ដេីម។

ក្រោយបានធ្វើសកម្មភាពបំផ្លាញដំណាំរួចមក ពួកវាក៏ចាកចេញបាត់អស់ទាំងយប់ ដោយបន្សល់តែដានជើងពេញដីចម្ការ និងដំណាំជាច្រើនបានបាក់រលំដល់ដី ដែលសមត្ថកិច្ចមិនទាន់ដឹងថាតើសត្វដំរីព្រៃមួយហ្វូងនេះចេញមកពីប្រភពណនោះ​ឡើយ​៕

អត្ថបទ : សោ និយមរ័ត្ន

The post ហ្វូង​សត្វដំរីព្រៃជាង ២០ ក្បាល ចូលបំផ្លាញដំណាំក្នុង​ចម្ការពលរដ្ឋក្នុងស្រុកសំឡូត appeared first on Kampuchea Thmey Daily.

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ
ប្រភពពី​មន្រ្តីសមត្ថកិច្ច​ឈរជើងនៅ​ស្រុកសំឡូត​ខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា ក្នុងស្រុកសំឡូតមានច្រកទ្វារ​ព្រំដែន​ចំនួន ៤ កន្លែង សម្រាប់​ទំនាក់ទំនង​ជាមួយប្រទេសថៃក្នុងនោះមានច្រក ៤០០ ច្រកចរិយា១ ច្រកសែនចៅ១ និងច្រកពាមតានៅក្នុងឃុំតាតោក១។

មន្រ្តីសមត្ថកិច្ច​ដដែល​បាន​បញ្ជាក់ថា ច្រកចរិយា១ ច្រកសែនចៅ១ និងច្រកពាមតា មិន​អនុញ្ញាតិ​ឲ្យ​​ពលរដ្ឋ​​​ធ្វើ​ដំណើរ​ចេញ​ចូលនោះទេ​ គឺសម្រាប់តែសមត្ថកិច្ចខ្មែរនិងថៃជួបគ្នាប្រចាំខែឬសប្តាហ៍ ដើម្បីសហការគ្នាពង្រឹងសន្តិសុខក្នុងតំបន់តែ​ប៉ុណ្ណោះ។

មន្រ្តីដដែល​បានបន្ត​ថា បើគិតពីច្រកពាមតាទៅច្រក​ថ្មដា ស្រុកវាលវែង ក្នុងខេត្តពោធិ៍សាត់ ដែល​គ្រោង​ដំឡើង​កម្រិត​ជា​ច្រកទ្វារព្រំដែនអន្តរជាតិមានចម្ងាយពីគ្នាប្រមាណ ៧៦ គីឡូម៉ែត្រ​។

ធ្លាប់ជាតំបន់ពោរពេញដោយភ្លើងសង្គ្រាម ស្រុកសំឡូតបានក្លាយជាតំបន់ឈានមុខគេទៅលើវិស័យកសិកម្ម សម្បូរទៅដោយភោគផលដំណាំ​កសិកម្មចម្រុះជាច្រើនប្រភេទ ដែលបង្កើនជាប្រភពចំណូលសេដ្ឋកិច្ចគ្រួសារ​របស់ពលរដ្ឋ​នៅក្នុងតំបន់។ ដោយសារតែប្រភពដីមានជីវជាតិល្អ ធ្វើឱ្យដំណាំលូតលាស់តាមបែបធម្មជាតិ ហើយផ្លែឈើ​ពលរដ្ឋ​និយម​ដាំដុះ​មានដូចជា ទុរេន សាវម៉ាវ មង្ឃុត ប៊រ័ មៀន ស្វាយ រួមទាំង​ដំណាំកសិកម្មមាន​ដំឡូងមី និងពោតជាដើម។

មន្ត្រីទេសចរណ៍ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹង​ថា ស្រុកសំឡូតក្រៅពី​សម្បូរដំណាំកសិកម្ម ក៏​មាន​គោលដៅទេសចរណ៍ទាក់ទាញ​ជាច្រើនកន្លែង​​ ដែល​ជំរុញ​ឲ្យ​ភ្ញៀវទេសចរ​ក្នុងនិងក្រៅស្រុកសម្រុកទៅលេងកម្សាន្តជារៀងរាល់ថ្ងៃ ក្នុងនោះមានដូចជា ទឹកធ្លាក់ចំការស្វាយ រមណីយដ្ឋានចំការទុរ៉េន ទឹកធ្លាក់អូរជាំ ទឹកធ្លាក់អេនជូលីណា ទឹកធ្លាក់ចម្លងកួយ រួមទាំង​មានរីសតធំៗ​ ៣ កន្លែង សម្រាប់ទទួលឲ្យភ្ញៀវស្នាក់នៅលំហែកម្សាន្តផង​ដែរ​។

ស្រុកសំឡូត មានផ្ទៃដីសរុបចំនួនជាង ១ ៧០០គីឡូម៉ែត្រការ៉េ ចែកចេញជា០៧ ឃុំ និងភូមិចំនួន ៥៩ភូមិ មានពលរដ្ឋ​រស់នៅ​ជាង​ ៥ ម៉ឺននាក់ ខណះស្រុកមួយនេះពលរដ្ឋ​ពឹងអាស្រ័យ​លើវិស័យកសិកម្មមាន​ប្រមាណ ៧៧ភាគរយ៕

អត្ថបទ៖ សៅ សារិទ្ធ

The post ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ appeared first on Kampuchea Thmey Daily.

ឆ្នាំនេះសាវម៉ាវសំឡូតមានទីផ្សារល្អ កសិករក៏លក់បានតម្លៃសមរម្យ
រដូវ​កាល​ប្រមូល​ផល​មក​ដល់​សាវម៉ាវ​សំឡូត​​មាន​ទីផ្សារ​ល្អ​ជា​ធម្មតា​មិនខុសពីឆ្នាំមុនៗ ដែលកសិករអាច​លក់​បាន​ក្នុង​តម្លៃ​ចន្លោះ​ពី ៣ ពាន់​រៀល ទៅ​ ៥ ពាន់​រៀល​ក្នុង​មួយ​គីឡូ​ក្រាម​។ នេះ​បើ​តាម​ការ​​ឱ្យ​ដឹង​ពី​លោក ឈឹម វជិរា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង​។

ថ្លែង​ប្រាប់«​កម្ពុជា​ថ្មី​» លោក ឈឹម វជិរា បាន​មាន​ប្រសាសន៍​ថា សាវម៉ាវ​សំឡូត​កសិករ​មិន​សូវ​ជា​មាន​ដាំ​ច្រើន​នោះ​ទេ គឺ​ប្រមាណ​ជាង ៥០ ហិតា​ប៉ុណ្ណោះ​ ក្នុង​នោះ សាវម៉ាវ​អាច​ហុច​ផល​ប្រមាណ​ជាង ៥០០ តោន​ក្នុង​មួយ​ឆ្នាំ​។ យ៉ាង​ណា​មិញ សម្រាប់​ឆ្នាំ​នេះ ក៏​មិន​ខុស​ពី​ឆ្នាំ​មុន​ៗ សាវម៉ាវ​មាន​ទីផ្សារ​ល្អ​ជា​ធម្មតា មិន​ចាល់​ ឬ​គ្មាន​អ្នក​ទិញ​នោះ​ទេ​ ដោយ​កសិករ​អាច​លក់​បាន​មួយ​គីឡូ​តម្លៃ​ចន្លោះ​ពី ៣ ពាន់​រៀល ទៅ ៥​ ពាន់​រៀល​។

លោក​ថា «សាវម៉ាវសំឡូតគឺកសិករ​ដាំ​តាម​បែប​ធម្មជាតិ មិន​មាន​ដាក់​ថ្នាំ​ឱ្យ​ឆាប់​ទុំ​ដែល​នាំ​ឱ្យ​ប៉ះពាល់​សុខ​ភាព​អ្នក​បរិភោគ​ទេ គឺ​ភ្ញៀវ​ក្នុង​ខេត្ត និង​បណ្តា​ខេត្តនាំគ្នា​ទៅ​ទិញ​បេះ​ផ្ទាល់​ពី​ចម្ការ​ និង​ខ្លះទៀតកសិករ​បេះ​លក់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ មិនមាន​នាំ​ចេញ​ទៅ​ខាង​ក្រៅ​ទេ​»។

«កសិករ​មាន​ដាំ​ដុះ​សាវម៉ាវ​តិច​តួច​ ហើយ​បើ​មាន​ច្រើន គឺ​ពួក​គេ​ដាំ​ដុះ​​ទុរេន​ដែល​មានផ្ទៃដី​ជាង ១ ពាន់​ហិតាទៅហើយ ដោយ​ឡែក​​សាវម៉ាវ​វិញ​ មាន​តែ​កសិករ​នៅ​ស្រុក​សំឡូត​ទេដែល​មាន​ដាំ​ ​នៅ​​លើ​ផ្ទៃ​ដី​ប្រមាណ​ជាង ៥០​ហិតា​ប៉ុណ្ណោះ​»។ លោក​ប្រធាន​មន្ទីរ​បន្ថែម​បែប​នេះ​។

ជាមួយគ្នានេះ លោក សយ នី រស់នៅ​ភូមិ​តា​សាញ​ត្បូង ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្ត​បាត់ដំបង បានឱ្យដឹងដែរថា តម្លៃ​សាវម៉ាវ​នៅ​លើ​ទីផ្សារ​ល្អ​ប្រសើរ មិន​ខុស​ពី​ឆ្នាំ​កន្លងទៅ​ឡើយ ប៉ុន្តែឆ្នាំនេះ ទិន្នផល​សាវម៉ាវ​របស់​លោក​មាន​ការ​ធ្លាក់​ចុះ ដោយសារតែ​គ្រោះធម្មជាតិ ដូចជា​ភ្លៀង​ធ្លាក់​ជោកជាំ​ពេក និង​ខ្យល់​កន្ត្រាក់​បោកបក់​ម្ដងៗ ដែល​ធ្វើ​ឲ្យ​ផ្លែ​សាវម៉ាវ​របេះ​ធ្លាក់​ចេញ​ពី​ដើម។

លោក ក៏បានឱ្យដឹងដែរថា កាលពី​បេះ​ដំបូង លោក​អាច​លក់​បាន​តម្លៃ ៨ ០០០ រៀល ក្នុង​មួយ​គីឡូក្រាម ហើយ​ជាទូទៅ សាវម៉ាវ នឹង​ធ្លាក់​តម្លៃ​បន្តិច​ម្ដងៗ ដោយសារតែ​វា​សម្បូរ​ពេក ដូច្នេះ​តម្លៃ​នឹង​ធ្លាក់​មក​នៅ ៦ ០០០ រៀល ឬក៏ ៥ ០០០ រៀល ក៏​អាច​ថា​បាន​ក្នុង​មួយ​គីឡូក្រាម។

ដោយ​យោង​តាម​របាយការណ៍​តារាង​ស្ថិតិ​ដំណាំ​ឧស្សាហកម្ម និង​សាវប្បកម្ម​ប្រចាំ​ឆ្នាំ​២០២៤ របស់​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង បាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៤ ស្រុក​សំឡូត​មាន​ផ្ទៃដី​ដាំ​ដុះ​សាវម៉ាវ​សរុប​ប្រមាណ ៥១ ហិតា ក្នុង​នោះ​ផ្ទៃដី​ប្រមូល​បាន​មាន​ ៤២ ហិតា ដោយ​អាច​ហុច​ផល​បាន​ប្រមាណ​ជាង ១២ តោន ក្នុង​មួយ​ហិតា និង​ទទួល​បាន​បរិមាណ​ផល​សរុប​​ប្រមាណ ៥១៤​ ហិតា៕

The post ឆ្នាំនេះសាវម៉ាវសំឡូតមានទីផ្សារល្អ កសិករក៏លក់បានតម្លៃសមរម្យ appeared first on Kampuchea Thmey Daily.

សេដ្ឋកិច្ចពលរដ្ឋកាន់តែល្អប្រសើរ បើកម្ពុជាបាននាំចេញទុរេនទៅទីផ្សារចិន
លោក ឈឹម វជិរា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាត់​ដំបង បានឱ្យដឹង​ថា នា​ពេល​ខាង​មុខ ប្រសិន​មាន​ការ​ប្រកួត​ប្រជែង អាច​នាំ​ចេញ​ទុរេន​ទៅ​កាន់​ទីផ្សារ​ខាង​ក្រៅ​បាន​មែន នោះ​វា​នឹង​ជួយ​ឱ្យ​សេដ្ឋកិច្ច​អ្នក​ដែល​រស់​នៅ​តំបន់​ខ្ពង់​រាប​ ដូច​ជា​ស្រុក​សំឡូត​ និងនៅក្បែរស្រុកសំឡូត​​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ។

ថ្លែង​ប្រាប់ «កម្ពុជា​ថ្មី» លោក ឈឹម វជិរា បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ស្រុក​សំឡូត​ មាន​ការ​ដាំដុះ​ដំណាំ​ទុរេន​ លើ​ឃុំ៣ ក្នុង​នោះ​រួម​មាន​ឃុំសំឡូត​ ឃុំស៊ុង​ ឃុំតាតោក​ ដែល​មាន​ផ្ទៃដី​ដាំ​ដុះ​ជាង​ ២ ពាន់​ហិតា និង​ផ្ទៃដី​អាច​ប្រមូល​ផល​បាន​ចន្លោះ​ពី ៦០០-៨០០ហិកតា។

យ៉ាងណា​មិញ​ដោយ​សារ​ដំណាំ​ទុរេន មាន​សក្ដានុពល និង​មាន​សេដ្ឋកិច្ច​ខ្ពស់ ដូច្នេះ​ទុរេន​សំឡូត​មិន​ត្រឹម​តែ​ទាក់​ទាញ​សាធារណជន​ឱ្យ​មក​ទិញ​ទុរេននៅ​ក្នុង​ខេត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ជួយ​ទាក់ទាញ​ទាំង​ភ្ញៀវ​ទេសចរ​មក​លេង​ក្នុង​ខេត្ត​មួយ​ផ្នែក​ធំ​ផង​ដែរ​។

ម្យ៉ាង​វិញ​ទៀត កន្លង​មក​ការ​ឱ្យ​តម្លៃ​ពី​សាធារណៈ​ជន ដោយ​យល់​ថា​ទុរេន​សំឡូត​មាន​រសជាតិ​ឆ្ងាញ់​ដែល​ធ្វើ​ឱ្យ​អ្នក​ណា​ក៏​ចង់​បាន។ តាម​រយៈ​នេះ ទុរេន​សំឡូត​ក៏​មាន​ឈ្មួញ​ដែល​រក​ស៊ី​នៅ​ប្រទេស​ជិត​ខាង​កម្ពុជា ដូច​ជា​​​ថៃ និង​ចិន បាន​ចាប់​អារម្មណ៍​ចង់​នាំ​ចេញ​ទុរេន​សំឡូត ​ទៅ​លក់នៅ​លើ​ទីផ្សារ​របស់​ពួកគេ។

ហេតុ​ដូចនេះ​ហើយ​ ទើបបាន​ជា​ថ្មី​ៗ​នេះ ​សហគមន៍​ទុរេន​នៅ​សំឡូត​ដែល​បង្កើត​ឡើង​ដោយ​មន្ទីរ​បាន​ប្រមូល​ផ្តុំ​គ្នា​បាន​ប្រមាណ​ជាង ១០០​នាក់​ចុះ​បញ្ជី​ចម្ការ​ត្រៀម​សម្រាប់​ការ​នាំ​ចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។

ពាក់ព័ន្ធ​ការងារ​នេះ លោក​ ឈឹម វជិរា បាន​សង្កត់​ធ្ងន់​ថា៖ «ប្រសិន​ជា​ខេត្ត​អាច​នាំ​ចេញ​ទុរេន​ទៅ​បាន​ ខ្ញុំ​រំពឹង​ថា ផ្ទៃដី​ដាំ​ដុះ​ទុរេន​នឹង​មាន​ការ​កើន​ឡើង​ជា​ពិសេស​នៅ​តំបន់​ខ្ពង់​រាប​នៃ​ស្រុក​សំឡូត​ និង​ស្រុក​ផ្សេង​ៗ​ទៀត​អាច​នឹង​ពង្រីក​ផ្ទៃដី​ដាំ​ដុះ ព្រោះ​បច្ចុប្បន្ន​នេះ​មាន​ការ​ដាំ​ដុះ​ទុរេន​លើ​ផ្ទៃ​ដី​ប្រមាណ​ជាង ១ ពាន់​ហិកតា​ប៉ុណ្ណោះ​ ដែល​ក្នុង​នោះ​ផ្ទៃ​ដី​អំណោយ​ផល​មាន​ប្រមាណ​ជិត ៦០០​ហិកតា»។

លោក​ ឈឹម វជិរា បន្ថែមថា៖ «នៅ​ថ្ងៃ​ខាង​មុខ​ប្រសិន​មាន​ការ​ប្រកួត​ប្រជែង​អាច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​​បាន​មែន​ វា​នឹង​ជួយ​ឱ្យ​សេដ្ឋកិច្ច​អ្នក​ដែល​រស់​នៅ​តំបន់​ខ្ពង់រាប​ឱ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ»​។

ជា​មួយ​គ្នា​នេះ លោក ឈឹម វជិរា បាន​បន្ត​ថា បច្ចុប្បន្ន​ទុរេន​សំឡូត​ចង់​ពង្រីក​ទីផ្សារ​បន្ថែម​ទៀត បើ​ទោះ​បី​ជា​បច្ចុប្បន្ន​ការ​ផ្គត់ផ្គង់​ទុរេន​ក្នុង​ស្រុក​នៅ​មិន​ទាន់​អាច​គ្រប់គ្រាន់​សម្រាប់​ពលរដ្ឋ​ក្នុង​ខេត្ត និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ក៏​ដោយ​ ដូច្នេះ​ក៏​ជា​ឱកាស​មួយ​ដែរ​ប្រសិន​បើ​មាន​ទីផ្សារ​កាន់​តែ​ច្រើន​ នោះ​នឹង​កាន់​តែ​ល្អ​សម្រាប់​អាជីវករ​ដាំ​ដុះ​ទុរេន​។

ដំណាំ​ទុរេន​បច្ចុប្បន្ន​ដាំដុះ​នៅ​ ស្រុកសំឡូត​ ជាទូទៅ​ ការដាំដុះ​ ដំណាំ​ទុរេន​ ចន្លោះពី​ ១៣០-១៣៨ដើម/ហិកតា​ (៩ម​x៨ម) ក្នុង​នោះ​អាយុ​ ៥ឆ្នាំ​-៧ឆ្នាំ អាស្រ័យ​លើ​ការ​ថែទាំ​​ ដើមទុរេនមួយដើម​ ចាប់​ផ្តើម​ឱ្យផល​ពី​ ១០-៣០ផ្លែ អាយុ​ ៧ឆ្នាំ​ ហុច​ផល​ ៤០-៧០ផ្លែ, អាយុ​ ៨-១០ឆ្នាំ​ ហុចផល​ ៩០-១០០ផ្លែ និង​អាយុ ១០ឆ្នាំ​ឡើងទៅ​ ហុចផល​ ១០០-១៣០ផ្លែ។

ជាទូទៅ​ ទិន្នផល​ ទុរេន​ ចន្លោះ​ពី​ ១៥-១៨តោន/ហិកតា​ដំណាំ​ទុរេន​ ក្នុង​ស្រុកសំឡូត​ ភាគច្រើន​ ដាំដុះ​ប្រភេទ​ពូជ​ ម៉ាន់ថង​, ឈុននី​ និង​កាឌុម​ មាន​តិច​តួច។

ក្នុង​នោះ​ ការ​ប្រមូលផល នៅ​ក្នុង​វគ្គទី១​៖​ ចាប់​ពីចុងខែ​ ឧសភា​ រហូត​ដល់​ សប្តាហ៍​ទី​២​ខែមិថុនា​។ បច្ចុប្បន្ន​ ទើបតែទុំមួយៗ​ដោយ​ក្នុង ១ដើមអាចទុំ​ ១-២ផ្លែ។ រីឯតម្លៃ​ ដើម​ដៃ​នេះ​លក់​បាន​ក្នុង​តម្លៃ ១គីឡូ ចន្លោះ​ពី​ ២៥០០០ រៀល ទៅ​ ២៨០០០រៀល​ ក្នុងមួយគីឡូក្រាម៕

The post សេដ្ឋកិច្ចពលរដ្ឋកាន់តែល្អប្រសើរ បើកម្ពុជាបាននាំចេញទុរេនទៅទីផ្សារចិន appeared first on Kampuchea Thmey Daily.

រដូវកាល ប្រមូលផលទុរេនសំឡូតបានមកដល់
ស្របពេលដែលការមកដល់នៃការប្រមូលផលដំណាំកសិកម្មមួយចំនួនជាពិសេសទុរេននាដើមរដូវ ផ្លូវទៅសំឡូតមានការកកស្ទះគួរកត់សម្គាល់ ដោយ​សារភ្ញៀវទេសចរ និងប្រជាពលរដ្ឋមកពីបណ្តារាជធានីខេត្ត ក្រុង ស្រុកនានា ធ្វើដំណើរឆ្ពោះទៅស្រុកសំឡូត ដើម្បីទស្សនា​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ជាពិសេស​ទៅលេងចំការទុរេន សាម៉ាវសំឡូត។

បើ​តាម​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន តាមចំការនីមួយៗ ប្រជាកសិករ​បាន​និង​កំពុងបេះផ្លែទុរេន សាម៉ាវ មង្ឃុត ប័រ ដាក់តាំងលក់ជូនភ្ញៀវស្ទើរតែគ្រប់ផ្ទះនៅតាមដងផ្លូវ។ ក្នុង​នោះ​ភ្ញៀវទេសចរ​អាចទិញ​ទុរេន​ដែល​ទើប​កាត់ថ្មីៗ​ពីដើមចេញពីចំការផ្ទាល់ ដើម្បីធានាគុណភាពនិងប្រភពច្បាស់លាស់។

ជា​មួយ​គ្នា​នេះ បើតាមលោក ឈឹម វជិរា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង បាន​បញ្ជាក់​ប្រាប់ ​«កម្ពុជា​ថ្មី​» ឱ្យ​ដឹង​ថា នៅដើមសប្តាហ៍ទី១ ខែមិថុនា នេះ ការ​ប្រមូល​ផល​ទុរេន​សំឡូត​ទើប​តែ​ចាប់​ផ្តើម​ប្រមូល​ផល​មួយៗ​ប៉ុណ្ណោះ ដែល​ការ​ប្រមូល​ពេញ​នឹង​ឈាន​មក​ដល់​នៅ​សប្ដាហ៍​ទី​២ នៃ​ខែ​មិថុនា ខាង​មុខ​នេះ​។

លោក​ថា ទុរេន​ដែល​បេះ​ប្រមូល​ផល​មុន​ៗ គឺ​មិន​មាន​ពូជ​ទុរេន​មាន់​ថង​នោះ​ទេ មាន​តែ​ប្រភេទ​ទុរេន​ពូជ​ឈុន​នី​ ដោយ​ឡែក​ពូជ​មាន់ថង ទើប​តែ​មាន​ទុំ​មួយ​ៗ ក្នុង​មួយ​ដើម​អាច​មាន​ទុំ​បេះ​បាន​មួយ​ផ្លែ​ប៉ុណ្ណោះ​។

នៅដើមរដូវប្រមូលផល កសិករ​អាចលក់ទុរេនពូជមាន់ថងបានក្នុង​តម្លៃ​ចន្លោះ ២២០០០ ​រៀល ទៅ ២៤០០០ ពាន់​ រៀល​។ ប៉ុន្តែ​នៅ​ចុង​ខែ​មិថុនា តម្លៃ​ទុរេន​ពូជ​មាន់​ថង​នេះ​ អាច​ធ្លាក់​មក​ក្នុង​តម្លៃ​ចន្លោះ​ពី ១៥០០០​រៀល ទៅ ១៦០០០​រៀល​ក្នុង​មួយ​គីឡូ​ក្រាម​។ លោកប្រធានមន្ទីរបន្ថែមបែបនេះ។

លោក​ប្រធាន​មន្ទីរ បាន​អះអាង​ថា «ឆ្នាំ​នេះ​ជាទូទៅ​ដោយ​សារ​អាកាស​ធាតុអំណោយ​ផល​ល្អ មិន​ក្តៅ​ខ្លាំង ឬ​មាន​ខ្យល់​កន្ត្រាក់​ដែល​នាំ​ឱ្យ​ខូច​ខាត​ដូច​ឆ្នាំ​មុន ខ្ញុំគិត​ថា ទិន្នផល​ទុរេន​​ឆ្នាំ​នេះ​អាច​ល្អ​ប្រសើរ​ជាង​ឆ្នាំមុន។ ជាក់ស្ដែង​ កាល​ពី​ឆ្នាំ​មុន​សម្រាប់​ដើម​ចាស់​ដែល​មាន​អាយុកាល​ប្រមាណ ១៤-១៥​ឆ្នាំ គឺ​អាច​ប្រមូល​ផល​បាន​ក្នុង​មួយ​ដើម​ចន្លោះ​ពី ៥០-៦០ផ្លែ ប៉ុន្តែ​ឆ្នាំ​នេះខ្ញុំ​រំពឹង​ថា​នឹង​ទទួល​​បាន​រហូត​ដល់ ១០០​ផ្លែ​ក្នុង​មួយ​ដើម»​។​

ដោយ​សារ​ដំណាំ​ទុរេន មាន​សក្ដានុពល និង​មាន​សេដ្ឋកិច្ច​ខ្ពស់ លោក ឈឹម វជិរា បានបន្តថា ​ទុរេន​សំឡូត​មិន​ត្រឹម​តែ​ទាក់​ទាញ​សាធារណជន​ឱ្យ​មក​ទិញ​ទុរេន​នៅ​ក្នុង​ខេត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ជួយ​ទាក់ទាញ​ទាំង​ភ្ញៀវ​ទេសចរ​មក​លេង​ក្នុង​ខេត្ត​បន្ថែម​ផង​ដែរ។

​ទុរេនសំឡូតពិតជាមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយសាររសជាតិឈ្ងុយឆ្ញាញ់ (សាច់​ទឹក​ដោះគោ)។ ចំការ​នីមួយៗ មានការដាំដុះទុរេនយ៉ាងមានសណ្តាប់ធ្នាប់ និងអនាម័យ​បរិស្ថាន​ល្អ​ដែល​បង្ករ​លក្ខណៈ​ងាយ​ស្រួល​ដល់​ការចូលទស្សនា​របស់ភ្ញៀវទេសចរ៕

The post រដូវកាល ប្រមូលផលទុរេនសំឡូតបានមកដល់ appeared first on Kampuchea Thmey Daily.

ម្ចាស់​រីសត​នៅស្រុកសំឡូតអះអាង​ថា ឆ្នាំនេះ​ខ្សត់ភ្ញៀវ ខណៈទេសចរ​សម្រុក​ចូលក្រុង​លេង​សង្រ្កាន្ត
ម្ចាស់រីសត​មួយចំនួនក្នុងស្រុកសំឡូត ដែលគេចាត់ទុកជាស្រុក​មួយ​មានតំបន់ទេសចរណ៍សំបូរបែបជាងគេក្នុងចំណោមស្រុកគោលដៅនានានៃខេត្តបាត់ដំបង បានឲ្យដឹងប្រហាក់ប្រហែលគ្នាថា ​រយៈពេល ៣ ថ្ងៃនៃ​ថ្ងៃ​ចូលឆ្នាំថ្មីកន្លងទៅ មិនសូវមានភ្ញៀវមកលេងកម្សាន្តច្រើន​នោះទេ ខណៈ​ទីតាំងខ្លះស្ទើ​រតែ​គ្មាន​ភ្ញៀវ​សោះ ហើយទីតាំងមួយចំនួនមានភ្ញៀវតិច​តួច​។

លោក សី ហា ម្ចាស់រមណីយដ្ឋាន (ផ្កាព្រៃរីស៊ត) នៅស្រុកសំឡូតបានឲ្យដឹងថា ក្នុងរយះពេលចូលឆ្នាំ ៣ ថ្ងៃ កន្លែងរបស់​លោកមានភ្ញៀវមកកម្សាន្តក្នុងមួយថ្ងៃបានប្រហែលចន្លោះពី ៧០ ទៅ ៨០ នាក់។

«អត់សូវមានភ្ញៀវ ដោយសារតែឆ្នាំនេះប្រជាពលរដ្ឋសម្រុកទៅលេងក្នុងខេត្តច្រើន ហើយកម្មវិធីសង្ក្រាន្តក្នុងក្រុងបាត់ដំបង ក៏បានរៀបចំប្លែកៗបាន​ទាញភ្ញៀវសម្រុក​​ទៅ​លេង​​ច្រើន»។ លោក សីហា បន្ថែម។

ចំណែក​ម្ចាស់រមណីយដ្ឋានទឹកធ្លាក់ចំការស្វាយ ស្រុកសំឡូត លោក ម៉ុន លី បានឲ្យដឹងដួចគ្នា​ថា ក្នុងរយះពេលចូលឆ្នាំថ្មី​ថ្ងៃទី ១ និងថ្ងៃទី ២ រីសត​របស់លោក​មានភ្ញៀវមកកម្សាន្តខ្លះៗដែរ ក្រោយពីស្ងាត់អស់មួយរយះធំនា​ប៉ុន្មានខែ​ចុងក្រោយ​។

លោកថា នៅក្នុងខេត្តមាន​ការរៀបចំសង្ក្រាន្តប្លែកជាងឆ្នាំមុន ហើយកម្មវិធីសប្បាយក៏​​​​រៀបចំច្រើន​ទីតាំង អីចឹងហើយប្រជាពលរដ្ឋបានសម្រុកចូលទៅសប្បាយច្រើន។

ខេត្តបាត់ដំបង មានគោលដៅទេសចរណ៍យ៉ាងសំបូរបែប មានតំបន់ទេសចរណ៌ធម្មជាតិ តំបន់ទេសចរណ៌វប្បធម៌ តំបន់ទេសណ៍ប្រវត្តិសាស្រ្ដ តំបន់ទេសចរណ៍កែច្នៃ និងតំបន់ទេសចរណ៍កសិឧស្សាហកម្ម ខណះនៅ​ទូទាំងខេត្តមាន​តំបន់ទេសចរណ៍​ចំនួន ១១៥ ទីតាំង។

បើតាម​មន្រ្តីមន្ទីរទេសចរណ៍​ខេត្ត​បាត់ដំបង​បានឲ្យដឹងថា ឆ្នាំនេះនៅក្នុងខេត្តបាត់ដំបងមានរៀបចំទីតាំងកម្សាន្ត​​ច្រើន​ ហើយប្លែកៗជាងឆ្នាំមុន ដែលធ្វើឲ្យប្រជាពលរដ្ឋតាមមូលដ្ឋានសម្រុកចូលក្នុងក្រុង​​ ដែលធ្វើឲ្យតាមតំបន់គោលដៅទេសចរណ៍មួយ​ចំនួនស្ងាត់​ភ្ញៀវទៅកម្សាន្ត។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា តំបន់គោលដៅទេសចរណ៍មួយចំនួនមិនមានភ្ញៀវទៅកម្សាន្ត ដោយសារតែទីតាំងនោះ​នៅ​ឆ្ងាយ​ពី​​ខេត្ត​ ខណៈ​​ភ្ញៀវទេសចរ​បានជ្រើសរកតំបន់កម្សាន្តនៅជិតខេត្ត ងាយស្រួលបម្លាស់​គោលដៅ​កម្សាន្ត។

លោកថា ឆ្នាំនេះកម្មវិធីសង្ក្រាន្តក្នុងក្រុង​បាន​រៀបចំច្រើន​និងប្លែក​ជាង​ឆ្នាំមុន​ ទើប​ទាក់ទាញ​ពលរដ្ឋ​មក​កម្សាន្ត​យ៉ាង​ច្រើន​កុះករ។

យ៉ាងណាមិញ បើ​តាមមន្រ្តី​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា គោលដៅទេសចរណ៍​មួយ​ចំនួន​​ក៏​នៅ​តែ​ទាក់ទាញ​បានទេសចរទៅកម្សាន្ត​​មានដូចជា ប្រាសាទបាណន់ ប្រាសាទឯកភ្នំ និងមរណីដ្ឋានជើងភ្នំសំពៅ ខណៈ​នៅតាមទីវត្តអារាមក៏​មានប្រជាជន​​និងពុទ្ធបរិស័ទជាច្រើនទៅធ្វើបុណ្យនិងលេងកម្សាន្តផងដែរ​។

បើតាមមន្ត្រីនៃមន្ទីរទេសចរណ៍​ខេត្ត​បាត់ដំបង ក្នុងស្រុកសំឡូត​មាន​តំបន់រមណីយដ្ឋានទេសចរណ៍ច្រើនជាងបណ្តាស្រុកនានាក្នុងខេត្តបាត់ដំបង ដែល​មាន ១៣ ទីតាំងក្នុងនោះសហគមន៍ទេសចរណ៍​មាន​ចំនួន ២ រមណីយដ្ឋាន​ទេសចរណ៍​ចំនួន​ ៥ តំបន់សក្តានុពល​ទេសចរណ៍​ចំនួន​ ៥ និង​តំបន់កសិទេសចរណ៍ចំនួន ១៕

អត្ថបទ÷សៅ សារិទ្ធ

The post ម្ចាស់​រីសត​នៅស្រុកសំឡូតអះអាង​ថា ឆ្នាំនេះ​ខ្សត់ភ្ញៀវ ខណៈទេសចរ​សម្រុក​ចូលក្រុង​លេង​សង្រ្កាន្ត appeared first on Kampuchea Thmey Daily.