ស្រូវ Archives - Kampuchea Thmey Daily

ធនាគារកណ្តាលវៀតណាមជំរុញការផ្តល់ប្រាក់កម្ចីដល់វិស័យស្រូវអង្ករ ចំពេលតម្លៃធ្លាក់ចុះ
ធនាគារកណ្តាលវៀតណាមបានស្នើ​ឱ្យ​ធនាគារពាណិជ្ជ​ក្នុងស្រុក​បំពេញតម្រូវការកម្ចីរបស់បុគ្គល និងអាជីវកម្ម ដែលពាក់ព័ន្ធនឹងការផលិត ការ​កែច្នៃ ការទិញ ការ​រក្សាទុកបណ្តោះអាសន្ន និង​ការ​ប្រើប្រាស់ស្រូវអង្ករ​នៅឆ្នាំ ២០២៥ ជាពិសេសនៅតំបន់ដីសណ្ដទន្លេមេគង្គ​។ នេះបើតាម​ការ​ចុះផ្សាយ​របស់​កាសែត​ The Investor។

ការ​ណែនាំ​របស់ធនាគាររដ្ឋ​​​វៀតណាម (SBV) ដែលជាធនាគារកណ្ដាល​របស់​ប្រទេស​ ធ្វើ​ឡើង​ចំពេល​ដែល​តម្លៃស្រូវអង្ករធ្លាក់ចុះគួរ​ឱ្យ​ព្រួយ​បារម្ភ។ យោងតាមក្រសួងកសិកម្ម​វៀតណាម​ ការនាំចេញអង្កររបស់​វៀតណាម​ក្នុងខែកុម្ភៈ មានចំនួន ៥៦០ ០០០ តោន ឬ​ ២៨៨,២ លាន​ដុល្លារ ដោយធ្លាក់ចុះ ១៣,៦ ភាគរយ បើ​គិតពីតម្លៃ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។  ​អង្ករវៀតណាម​ត្រូវ​បាន​នាំចេញក្នុងតម្លៃ​ជាមធ្យម ៥៥៣,៦០ ដុល្លារ/តោន ក្នុងរយៈពេល​២ខែដំបូងនៃឆ្នាំ ២០២៥  ​ដោយ​ធ្លាក់ចុះ ១៨,៣ ភាគរយ ធៀប​នឹ​ងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។ ​

សមាគមស្បៀងអាហារវៀតណាម (VFA) បាន​ឱ្យដឹងថា​ ការធ្លាក់ចុះ​នេះ​បណ្ដាល​មក​ពី​កំណើន​នៃការផ្គត់ផ្គង់​សកល​ ក្រោយ​ពេល​ឥណ្ឌា​បើក​ការនាំចេញ​អង្ករឡើងវិញ ខណៈផលិតកម្មស្រូវក៏កើនឡើង​ទាំងនៅទីផ្សារប្រទេសវៀតណាម ថៃ និង ប៉ាគីស្ថាន​។ ​

បន្ទាប់ពីការណែនាំកាលពីដើម​ខែ​នេះ​របស់លោក​នាយករដ្ឋមន្ត្រី ផាម មិញ ឈិញ ​ស្តីពីតុល្យភាពការផ្គត់ផ្គង់ និងតម្រូវការអង្ករ ធនាគាររដ្ឋវៀតណាមបានណែនាំដល់ធនាគារផ្សេង​ៗ ​ឱ្យ​គាំទ្រដល់ការផលិត និងនាំចេញអង្ករ។ ធនាគារទាំងនោះ ត្រូវតែធានាឱ្យបាននូវមូលនិធិគ្រប់គ្រាន់សម្រាប់កម្ចីលើ​សកម្មភាពទាក់ទងនឹងស្រូវអង្ករ​ដូចជា​ផលិតកម្ម ការកែច្នៃ ការទិញ ការ​ស្ដុកទុកបណ្ដោះអាសន្ន និងការនាំចេញ​ជាដើម​ ក្នុងឆ្នាំ ២០២៥នេះ។ ​

SBV ក៏បាន​លើកទឹកចិត្តឱ្យធនាគារ និងអាជីវកម្មវៀតណាម សម្របសម្រួលជាមួយសមាគមស្បៀងអាហារវៀតណាម និងសមាគមឧស្សាហកម្មអង្ករវៀតណាម ផងដែរ​ ដើម្បីចែករំលែកព័ត៌មានអំពីគោលនយោបាយឥណទាន និងជួយអាជីវកម្មទទួលបានហិរញ្ញប្បទាននៅពេលចាំបាច់។

​ក្រៅពីវៀតណាម ថៃដែលជាប្រទេស​ផ្គត់ផ្គង់​អង្ករដ៏ធំ ​ក៏​បាន​ចាត់​វិធានការ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ធ្លាក់​ចុះ​តម្លៃ​អង្ករផងដែរ។ រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោក Pichai Naripthaphan បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន​ថា ​ថៃកំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយ​ឥណ្ឌា និងវៀតណាម ដើម្បីស្វែងរកមធ្យោបាយដើម្បីដោះស្រាយការធ្លាក់ថ្លៃស្រូវ។

Pichai បានប្រាប់សភាថា ​ថៃកំពុងពិភាក្សាជាមួយប្រទេសទាំង ២ ដើម្បីកាត់បន្ថយការប្រកួតប្រជែងដោយសង្ឃឹមថា នេះ​នឹងបង្កើតតុល្យភាពតម្លៃស្រូវនៅ​លើ​ទីផ្សារពិភពលោក និងជួយកសិករឱ្យ​មាន​ស្ថិរភាព​ប្រាក់ចំណូល៕

The post ធនាគារកណ្តាលវៀតណាមជំរុញការផ្តល់ប្រាក់កម្ចីដល់វិស័យស្រូវអង្ករ ចំពេលតម្លៃធ្លាក់ចុះ appeared first on Kampuchea Thmey Daily.

អ្នក​វិទ្យាសាស្ត្រ​ចិន​ បង្កើត​ពូជ​ស្រូវ​ដែល​ជួយ​ដល់​សុខភាព​បេះដូង
អ្នកវិទ្យាសាស្ត្រចិនបានប្រើការកែសម្រួលហ្សែនដើម្បីបង្កើតពូជស្រូវដែលអាចផលិត កូអង់ស៊ីម CoQ10 ដែលផ្តល់ឱ្យអ្នកទទួលទាននូវសារធាតុចិញ្ចឹមជំនួយដល់សុខភាពបេះដូង។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២៥។

(រូបភាព៖ Xinhua)

CoQ10 គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលរាងកាយរបស់យើងផលិតដោយធម្មជាតិ ហើយវាមានសារៈសំខាន់សម្រាប់សុខភាពទូទៅ ជាពិសេសសុខភាពបេះដូងតែម្តង។ នៅពេលមនុស្សកាន់តែចាស់ សមត្ថភាពរបស់រាងកាយក្នុងការផលិតសារធាតុប្រឆាំងអុកស៊ីតកម្មដែលរលាយក្នុងខ្លាញ់នេះកាន់តែថយចុះ ដែលមានន័យថាការបន្ថែមសារធាតុបន្ថែមទៅក្នុងរបបអាហារអាចមានប្រយោជន៍។

ជាធម្មតាដំណាំអាហារធញ្ញជាតិដូចជាអង្ករ ក៏ដូចជាបន្លែ និងផ្លែឈើមួយចំនួន គឺសំយោគបានត្រឹម CoQ9 ប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីធ្វើការវិភាគវិវត្តន៍នៃបម្រែបម្រួលធម្មជាតិនៅក្នុងអង់ស៊ីម Coq1 លើប្រភេទរុក្ខជាតិលើដីជាង ១ ០០០ ប្រភេទ និងអនុវត្តម៉ាស៊ីនរៀនបច្ចេកទេស អ្នកស្រាវជ្រាវក្នុងការសិក្សានេះបានប្រើការកែសម្រួលហ្សែនដើម្បីកែប្រែអាស៊ីត​អាមីណូសំខាន់ៗចំនួន ៥ នៃអង់ស៊ីម Coq1 នៅក្នុងអង្ករ បង្កើតពូជស្រូវថ្មីដែលមានសមត្ថភាពសំយោគ CoQ10 ។

ចុះផ្សាយក្នុងទស្សនាវដ្តី Cell កាលពីថ្ងៃសុក្រ ការសិក្សានេះបង្ហាញថា ការកើនឡើងបរិមាណ CoQ10 មិនមានផលប៉ះពាល់ដល់ទិន្នផលស្រូវទេ។

យោងតាមសហអ្នកនិពន្ធដំបូងរបស់ការសិក្សានេះ លោក Xu Jingjing អ្នកស្រាវជ្រាវរងនៅសួនរុក្ខសាស្ត្រ Shanghai Chenshan ក្រោមបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន (CAS) ការសិក្សាពីមុនបានបង្ហាញថា CoQ10 នៅតែមានស្ថិរភាពក្នុងកំឡុងពេលមានកម្ដៅ ដែលបង្ហាញថាការចម្អិនអាហារមិនប៉ះពាល់ដល់កម្រិត CoQ10 ខ្លាំងឡើយ។

(រូបភាព៖ rice and heart health)

គួរកត់សម្គាល់ថា ប្រសិនបើមនុស្សញ៉ាំបាយដែលមាន CoQ10 ជារៀងរាល់ថ្ងៃ ពួកគេអាចបន្ថែម CoQ10 ប្រហែល ១ ទៅ ២ មីលីក្រាម ក្នុងមួយថ្ងៃ។ ជាធម្មតាមនុស្សទទួលទានជាមធ្យមនៃ CoQ10 ពីសាច់គឺប្រហែល ២ ទៅ ៣ មីលីក្រាម ក្នុងមួយថ្ងៃ ដូចនេះ CoQ10 នៅក្នុងអង្ករដែលទើបបង្កើតថ្មីនេះគឺអាចប្រៀបធៀបទៅនឹង CoQ10 ដែលមាននៅក្នុងសាច់ ដែលមានន័យថាវាអាចបម្រើជាអាហារបំប៉នដ៏មានប្រសិទ្ធភាពសម្រាប់របបអាហារប្រចាំថ្ងៃ។

ជាមួយគ្នានេះលោក Zhao Qing អ្នកស្រាវជ្រាវនៅសួនរុក្ខសាស្ត្រ Shanghai Chenshan ដែលចូលរួមក្នុងការស្រាវជ្រាវនេះ ជឿជាក់ថា សមិទ្ធិផលនៃការបង្កើតពូជស្រូវថ្មីនេះ មិនត្រឹមតែអាចអនុវត្តបានតែ CoQ10 ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវវិធីសាស្រ្តជាសាកលដល់ការស្រាវជ្រាវជីវសាស្ត្រផ្សេងៗទៀតផងដែរ៕

(រូបភាព៖ Getty)

(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

The post អ្នក​វិទ្យាសាស្ត្រ​ចិន​ បង្កើត​ពូជ​ស្រូវ​ដែល​ជួយ​ដល់​សុខភាព​បេះដូង appeared first on Kampuchea Thmey Daily.