ស្រ្តីមានផ្ទៃពោះ Archives - Kampuchea Thmey Daily

ការសិក្សា៖ ស្រ្តីមានផ្ទៃពោះផឹក​កាហ្វេ​ អាចកាត់បន្ថយ​ហានិភ័យនៃ​ជំងឺ​តំណពូជ​​
ការសិក្សាមួយដែលដឹកនាំដោយសាស្ត្រាចារ្យ Kim Yu-jun មកពីនាយកដ្ឋានវេជ្ជសាស្ត្របរិស្ថាននៃសាកលវិទ្យាល័យ Ewha Womans នៃ​ប្រទេសកូរ៉េខាងត្បូង ដែល​ត្រូវ​បានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្ដី Healthcare Informatics Research បាន​រក​ឃើញ​ថា ទារកដែលកើតពីស្ត្រីដែលផឹកកាហ្វេ​ក្នុងកម្រិត​តិចជាង​មួយពែងក្នុងមួយថ្ងៃ មានហានិភ័យទាបជាង ១១ភាគរយនៃ​ប្រភេទ​ជំងឺ​​តំណពូជ​ (atopy) ជាង​ទារក​​ដែលកើត​​​​ពី​ម្តាយ​ដែល​មិនផឹកកាហ្វេទាល់តែសោះ។

រូបភាព៖Reuters

ចេញផ្សាយដោយ koreaherald ក្រុមស្រាវជ្រាវបានតាមដានស្ត្រីមានផ្ទៃពោះចំនួន ៣,២៥២ គូ និងកូនរបស់ពួកគេដែលត្រូវបានជ្រើសរើសរវាងឆ្នាំ ២០១៥ និង ២០១៩ ដោយបែងចែកពួកគេជាបីក្រុម៖ ស្ត្រីដែលមិនផឹកកាហ្វេ​ (១,៨០៩) ស្ត្រីដែលផឹកតិចជាងមួយពែងក្នុងមួយថ្ងៃ (១,២២៥) និងអ្នកដែលផឹកមួយពែង ឬច្រើនជាងនេះក្នុងមួយថ្ងៃ (១៨៨) ដើម្បីវាយតម្លៃពីផលប៉ះពាល់លើការវិវត្តនៃជំងឺតំណពូជ​។

ទារកដែលកើតពីស្ត្រីដែលផឹកមួយពែង ឬច្រើនជាងនេះក្នុងមួយថ្ងៃមានឱកាសតិចជាង ៩​ភាគរយក្នុងការវិវត្តទៅជាជំងឺ​​តំណពូជ (ហ្សែន) ជាងទារក​​ដែលម្តាយមិនបានផឹកកាហ្វេ ទោះបីជាទំនាក់ទំនងនេះមិនមានសារៈសំខាន់ខាងស្ថិតិក៏ដោយ។

ជំងឺតំណពូជ​ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុមនៃប្រតិកម្មអាឡ័កស៊ី។ អ្នកស្រាវជ្រាវបានណែនាំថា សមាសធាតុជីវសកម្មនៅក្នុងកាហ្វេ អាចមានឥទ្ធិពលលើការវិវត្តនៃប្រព័ន្ធភាពស៊ាំ។ ពួកគេបាននិយាយថា សារធាតុប្រឆាំងអុកស៊ីតកម្ម និងលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកនៅក្នុងកាហ្វេ អាចប៉ះពាល់ដល់ការវិវត្តនៃប្រព័ន្ធភាពស៊ាំរបស់ទារក។

ក្រុមនេះបាននិយាយទៀតថា នេះគឺជាការវិភាគក្រុមទារកដំបូងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបង្ហាញថា ការទទួលទានកាហ្វេក្នុងកម្រិតមធ្យមអំឡុងពេលមានផ្ទៃពោះក៏អាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃជំងឺ​តំណពូជ​ក្នុងវ័យកុមារភាព។ ទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវបន្ថែមទៀតគឺត្រូវការដើម្បីបង្កើតទំនាក់ទំនង​នៃ​មូលហេតុពិតប្រាកដ​ក្នុង​ដំណើរ​​​​ការ​​នេះ​​៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post ការសិក្សា៖ ស្រ្តីមានផ្ទៃពោះផឹក​កាហ្វេ​ អាចកាត់បន្ថយ​ហានិភ័យនៃ​ជំងឺ​តំណពូជ​​ appeared first on Kampuchea Thmey Daily.

ស្ត្រីមានផ្ទៃពោះ អាចទៅវត្តឬព្រះវិហារ អុជធូបក្នុងឱកាសបុណ្យចូលឆ្នាំចិនបានដែរឬទេ?
ការទៅវត្តឬព្រះវិហារនៅថ្ងៃចូលឆ្នាំចិនឬឆ្នាំថ្មី គឺជាទម្លាប់ និងវប្បធម៌របស់មនុស្សជាច្រើនដែលមានបំណងចង់អធិស្ឋានសុំសន្តិភាព និងសុខភាព។ ប្រសិនបើការមានផ្ទៃពោះមានស្ថេរភាព ស្ត្រីមានផ្ទៃពោះនៅតែអាចទៅវត្តដើម្បីសុំពរជ័យជួយឲ្យអារម្មណ៍ស្ងប់សុខ។

ទៅជាយ៉ាងណាក៏ដោយ វិហារឬវត្តខ្លះមានដីខ្ពស់ ជណ្តើរច្រើន និងកន្លែងធំទូលាយ ដូច្នេះអ្នកគោរពបូជាធ្វើចលនាច្រើន។ ការឡើងភ្នំ ការឈរយូរពេកអាចបណ្តាលឲ្យអស់កម្លាំង ដាក់សម្ពាធលើពោះខាងក្រោម បង្កើនការកន្ត្រាក់ស្បូន។ កត្តាទាំងនេះមិនអំណោយផលដល់ការផ្សាំ និងការជាប់គ្នារបស់អំប្រ៊ីយ៉ុងទេ ជាពិសេសចំពោះស្ត្រីដែលមានប្រវត្តិរលូតកូន និងមានផ្ទៃពោះក្នុងរយៈពេល ៣ ខែដំបូងនៃការមានផ្ទៃពោះ។ ការឈររយៈពេលយូរជាច្រើនម៉ោង ធ្វើឲ្យរោគសញ្ញាមានផ្ទៃពោះកាន់តែធ្ងន់ធ្ងរឡើងដូចជា ហើមជើង ឈឺប្រដាប់ភេទ ការប្រែប្រួលសម្ពាធឈាម ឈឺខ្នងផ្នែកខាងក្រោម។

បរិស្ថានដែលមានមនុស្សច្រើនក៏បង្កើនហានិភ័យនៃការឆ្លងមេរោគផ្លូវដង្ហើមដូចជា ជំងឺផ្តាសាយ រលាកផ្លូវដង្ហើមផ្នែកខាងលើជាដើម។ អំឡុងពេលមានផ្ទៃពោះ ប្រព័ន្ធភាពស៊ាំរបស់ស្ត្រីមានការផ្លាស់ប្តូរជាច្រើន ហើយរាងកាយច្រើនតែងាយនឹងប្រតិកម្មទៅនឹងភ្នាក់ងារទាំងនេះ។ សារធាតុពុលដែលបង្កើតឡើងនៅពេលដុតធូបនៅតាមវត្តអារាម និងវត្តអារាមអាចប៉ះពាល់អវិជ្ជមានដល់សុខភាពទូទៅរបស់ស្ត្រីមានផ្ទៃពោះ។ ផ្សែងធូបមានផ្ទុកភាគល្អិតធូលីល្អិតៗ សមាសធាតុគីមីដែលងាយបណ្តាលឲ្យមានការរំខានដល់អរម៉ូន អតុល្យភាពអ័រម៉ូន និងប៉ះពាល់ដល់ការលូតលាស់របស់ទារក។ សារធាតុទាំងនេះក៏បណ្តាលឲ្យរលាកផ្លូវដង្ហើម ភ្នែក ច្រមុះ រលាក និងខូចខាតជាលិកាផងដែរ។

ផ្សែងធូបមានផ្ទុកឧស្ម័ន CO (កាបូនម៉ូណូអុកស៊ីត) រួមផ្សំជាមួយអេម៉ូក្លូប៊ីននៅក្នុងឈាម ដែលកាត់បន្ថយសមត្ថភាពក្នុងការដឹកជញ្ជូនអុកស៊ីសែនទៅកាន់ជាលិកា និងសរីរាង្គនៅក្នុងរាងកាយ។ នៅពេលដែលបរិមាណអុកស៊ីសែនដែលផ្គត់ផ្គង់ថយចុះ ចរន្តឈាមទៅកាន់ស្បូនត្រូវបានប៉ះពាល់ ដែលប៉ះពាល់អវិជ្ជមានដោយប្រយោលដល់បរិស្ថានដែលចិញ្ចឹមទារក។

ប្រសិនបើស្ត្រីមានផ្ទៃពោះនៅតែចង់ទៅវត្តអារាមក្នុងឱកាសបុណ្យចូលឆ្នាំចិន ពួកគេគួរតែជ្រើសរើសទីតាំងដែលនៅជិតផ្ទះ ផ្លូវងាយស្រួល និងកន្លែងបើកចំហ។ ចៀសវាងវត្តអារាមដែលមានមនុស្សច្រើន ដីខ្ពស់ៗ ការត្រូវធ្វើចលនាច្រើនពេក ឬឈរយូរ។ ស្ត្រីមានផ្ទៃពោះជ្រើសរើសពេលវេលាដើម្បីទៅពិធីនៅពេលដែលមានមនុស្សតិចដូចជានៅពេលព្រឹកព្រលឹម ឬនៅថ្ងៃបន្ទាប់ពីបុណ្យចូលឆ្នាំចិន។

សម្លៀកបំពាក់នៅពេលទៅពិធីត្រូវតែមានទំហំធំទូលាយ និងមានផាសុកភាព ដើម្បីជួយស្ត្រីមានផ្ទៃពោះឲ្យធ្វើចលនាបានយ៉ាងងាយស្រួល។ វាត្រូវបានណែនាំឲ្យរក្សាភាពកក់ក្តៅដល់រាងកាយ ជាពិសេសនៅក្នុងពោះ ដើម្បីរក្សាចរន្តឈាមល្អទៅកាន់ស្បូន។ ការពាក់ស្បែកជើងដែលមានបាតទាប និងធន់នឹងការកកិត កាត់បន្ថយហានិភ័យនៃការដួល។

នៅពេលទៅវត្ត ស្ត្រីមានផ្ទៃពោះ ត្រូវបានណែនាំឲ្យយកអាហារសម្រន់ដូចជាទឹកដោះគោ ផ្លែឈើស្រស់ៗ និងគ្រាប់ធញ្ញជាតិមកជាមួយ ដើម្បីចៀសវាងការឃ្លាន និងការថយចុះជាតិស្ករក្នុងឈាម។ ការផឹកទឹកឲ្យបានគ្រប់គ្រាន់ជួយកាត់បន្ថយភាពអស់កម្លាំង។ ចៀសវាងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនដូចជាកាហ្វេ និងតែខ្លាំង។ ក្នុងអំឡុងពេលពិធី ស្ត្រីមានផ្ទៃពោះត្រូវកំណត់សកម្មភាពដែលហត់នឿយ កាត់បន្ថយពេលវេលាធ្វើដំណើរ ឬឈរដើម្បីធ្វើពិធី។ កុំយកគ្រឿងបូជាធ្ងន់ៗ វាជាការល្អបំផុតក្នុងការសុំជំនួយពីសាច់ញាតិ។

ស្ត្រីមានផ្ទៃពោះគួរតែពាក់ម៉ាស់ដែលអាចច្រោះធូលីល្អិតៗ ចៀសវាងការឈរនៅជិតកន្លែងដែលដុតធូប។ ប្រសិនបើអ្នកពិបាកដកដង្ហើម វិលមុខ ចង្អោរ និងអស់កម្លាំង ស្ត្រីមានផ្ទៃពោះត្រូវចាកចេញពីកន្លែងដែលមានមនុស្សច្រើនកុះករ ហើយស្វែងរកកន្លែងដែលមានខ្យល់ចេញចូលល្អដើម្បីសម្រាក៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

អាហារ៦មុខ កុំទទួលទានច្រើនក្នុងពេលបុណ្យចូលឆ្នាំចិន ប្រយ័ត្ននាំទុក្ខដល់សុខភាព

The post ស្ត្រីមានផ្ទៃពោះ អាចទៅវត្តឬព្រះវិហារ  អុជធូបក្នុងឱកាសបុណ្យចូលឆ្នាំចិនបានដែរឬទេ? appeared first on Kampuchea Thmey Daily.

អាជ្ញាធរខេត្តរតនគិរី ជំរុញស្រ្តីទៅសម្រាលកូននៅមណ្ឌលសុខភាព ចៀសវាងសម្រាលនៅផ្ទះ
ទោះបីជាមានការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងវិស័យសុខាភិបាលនៅពេលបច្ចុប្បន្នក៏ដោយ ក៏នៅតែមានស្រ្តីជនជាតិដើមភាគតិចមួយចំនួនតូច រក្សាទម្លាប់សម្រាលកូននៅផ្ទះ និងប្រើវិធីបុរាណ។ ដោយបារម្ភអំពីសុវត្ថិភាពរបស់ម្តាយ និងទារក អាជ្ញាធរខេត្តរតនគិរី ដែលមានប្រជាពលរដ្ឋជនជាតិដើមភាគតិចរស់នៅច្រើន បានជំរុញ និងលើកទឹកចិត្តឱ្យស្រ្តីមានផ្ទៃពោះទាំងអស់ទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឯកជនដែលនៅជិតគេហដ្ឋាន។

ការជំរុញរបស់អាជ្ញាធរ បន្ទាប់ពីអ្នកស្រី ថងលៀន ខៃ ជាជនជាតិដើមភាគតិចគ្រឹង នៅភូមិទៀមលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី បន្តសម្រាលកូននៅផ្ទះតាមបែបបុរាណ។ អ្នកស្រីប្រាប់កម្ពុជាថ្មីឱ្យដឹងថា គាត់បានសម្រាលកូននៅផ្ទះចំនួនពីរដងហើយ ដោយសារទៅមន្ទីរពេទ្យពុំទាន់ពេលវេលា។ អ្នកស្រីអះអាងថា៖«ខ្ញុំធ្លាប់សម្រាលកូននៅផ្ទះច្រើនដងហើយមិនបញ្ហាអ្វីដល់សុខភាពឡើយ ហើយចាស់ទុំក្នុងភូមិ(ឆ្មប) ជួយកាត់ទងសុកកូន»។

​ទោះបីជាស្រ្តីខាងលើអះអាងថា ពុំទាន់មានបញ្ហាដល់សុខភាព ប៉ុន្តែលោក ខាំ កាប៊ីន មេឃុំកាចូន នៅតែលើកទឹកចិត្តដល់ស្រី្តមានផ្ទៃពោះទៅសម្រាលកូននៅមណ្ឌលសុខភាព ដើម្បីសុវត្ថិភាពទាំងម្តាយនិងកូន។ លើសពីនេះ លោកជំរុញឱ្យក្រុមទ្រទ្រង់សុខភាពភូមិ យកចិត្តទុកដាក់ចំពោះស្ត្រីមានផ្ទៃពោះឱ្យបានគ្រប់ជ្រុងជ្រោយ និងជំរុញឱ្យពួកគាត់ទៅពិនិត្យសុខភាពឱ្យបានទៀងទាត់នៅមុនពេលសម្រាលកូន ។ លោកបន្តថា ៖«ក្រុមទ្រទ្រង់សុខភាពនេះហើយ ដែលដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងករណីស្ត្រីមានផ្ទៃពោះមិនមានលទ្ធភាពទៅសម្រាលកូននៅមណ្ឌលសុខភាព ក្រុមទ្រទ្រង់ មេភូមិ និងអនុភូមិ ត្រូវព្យាយាមដឹកគាត់តាមម៉ូតូទៅមណ្ឌលសុខភាពសម្រាលឱ្យបានត្រឹមត្រូវ ចៀសវាងគ្រោះថ្នាក់ដោយយថាហេតុ»។

លោក ហ្វឿយ បុប្ផា ប្រធានស្តីទីមណ្ឌលសុខភាពកាចូន បានថ្លែងប្រាប់ថា ជារឿយៗតាមរយៈក្រុមទ្រទ្រង់សុខភាពភូមិ បានអប់រំ និងណែនាំដល់ស្រ្តីមានផ្ទៃពោះឱ្យទៅពិនិត្យ និងសម្រាលកូននៅតាមមណ្ឌលសុខភាព។ លើសពីនេះ ក៏បានជម្រាបទៀតថា សម្រាប់ស្រ្តីមានផ្ទៃពោះដែលមានបណ្ណសមធម៌ នឹងទទួលបានការឧបត្ថម្ភប្រាក់អំឡុងពេលពពោះ និងសម្រាលកូនរួច។

សូមជម្រាបថា គ្រួសារជនជាតិដើមភាគតិចមួយចំនួនតូច នៅបន្តអនុវត្តទំនៀមទម្លាប់ចាស់ៗពីមុនដោយប្រើឆ្មបនៅតាមភូមិជួយសម្រាលកូននៅតាមផ្ទះ និងករណីខ្លះទៀតមិនព្រមយកកូនទៅចាក់វ៉ាក់សាំងដើម្បីការពារជំងឺផ្សេងនោះទេ។ ទោះជាយ៉ាងណា ក្រុមទ្រទ្រង់សុខភាពភូមិនៅតែបន្តបញ្ជ្រាបសារអប់រំពាក់ព័ន្ធការសម្រាលកូនទៅតាមខ្នងផ្ទះប្រជាជន៕

ដោយ៖ ខៀវ ចាប

The post អាជ្ញាធរខេត្តរតនគិរី ជំរុញស្រ្តីទៅសម្រាលកូននៅមណ្ឌលសុខភាព ចៀសវាងសម្រាលនៅផ្ទះ appeared first on Kampuchea Thmey Daily.

ស្ត្រីមានផ្ទៃពោះ គួរផឹកកាហ្វេរាល់ថ្ងៃដូចមនុស្សធម្មតាដែរទេ?
កាហ្វេមិនត្រឹមតែជាប្រភពនៃជាតិកាហ្វេអ៊ីនប៉ុណ្ណោះទេ ព្រោះវាថែមទាំងផ្តល់វីតាមីន B ដូចជា B1 (thiamine), B2 (riboflavin), B3 (niacin), B5 (អាស៊ីត pantothenic) និងសារធាតុរ៉ែសំខាន់ៗដូចជាម៉ង់ហ្គាណែស និងប៉ូតាស្យូម រួមជាមួយនឹងសារធាតុប្រឆាំងអុកស៊ីតកម្ម និងក្រុម polyphenol ។

ក្នុងពេលដែលមនុស្សជាច្រើននាបច្ចុប្បន្ននេះ តែងតែរីករាយជាមួយកាហ្វេ វាមានសារៈសំខាន់ណាស់ក្នុងការត្រួតពិនិត្យការទទួលទានជាតិកាហ្វេអ៊ីនប្រចាំថ្ងៃរបស់អ្នកពីគ្រប់ប្រភពទាំងអស់ – រួមទាំងតែបៃតង ម្សៅកាកាវ សូកូឡា តែពពុះ ភេសជ្ជៈប៉ូវកម្លាំង និងស្ករគ្រាប់មួយចំនួន ដើម្បីធានាថាវាមិនលើសពី ២០០មីលីក្រាម។

បរិមាណនៃជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេអាចប្រែប្រួលយ៉ាងខ្លាំងដោយផ្អែកលើម៉ាក ប្រភេទ និងវិធីនៃការញ៉ាំ។ ជាទូទៅវាត្រូវបានណែនាំថាស្ត្រីមានផ្ទៃពោះកំណត់ការទទួលទានរបស់ពួកគេត្រឹមមួយពែង ២៣៦ មីលីលីត្រក្នុងមួយកែវឬ១ដងប៉ុណ្ណោះ។ ប្រសិនបើកាហ្វេគឺជាប្រភពជាតិកាហ្វេអ៊ីនតែមួយគត់របស់អ្នកសម្រាប់មួយថ្ងៃនោះ រហូតដល់ទៅពីរពែង ឬប្រហែល ៤៧២មីលីលីត្រគឺអាចអនុញ្ញាតបាន អាស្រ័យលើបរិមាណជាតិកាហ្វេអ៊ីនជាក់លាក់នៃពែងនីមួយៗ។

ការទទួលទានកាហ្វេកម្រិតមធ្យម អាចមានប្រយោជន៍សម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះវាជួយកាត់បន្ថយភាពអស់កម្លាំង បង្កើនថាមពល និងបង្កើនការប្រុងប្រយ័ត្ន។ លើសពីនេះ ការទទួលទានជាតិកាហ្វេអ៊ីនតិចជាង ១០០ មីលីក្រាមក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមពេលមានគភ៌បាន ៤៧% ។

ទោះជាយ៉ាងណាក៏ដោយ ការទទួលទានកាហ្វេច្រើនពេកអំឡុងពេលមានផ្ទៃពោះ អាចនាំឲ្យមានហានិភ័យជាច្រើន។ ជាតិកាហ្វេអ៊ីនអាចបន្ថយលំហូរឈាមទៅកាន់ទារក ដែលអាចធ្វើឲ្យទារកក្នុងផ្ទៃបង្កើនអត្រាដកដង្ហើម ដើម្បីទូទាត់សងសម្រាប់កង្វះអុកស៊ីសែន។ កម្រិតខ្ពស់នៃការប្រើប្រាស់ជាតិកាហ្វេអ៊ីនក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃការគេងមិនលក់ ការរលូតកូន ការសម្រាលកូនមិនគ្រប់ខែ ការរឹតបន្តឹងការលូតលាស់គភ៌ និងទម្ងន់ទាបចំពោះទារកទើបនឹងកើតផងដែរ។

ទន្ទឹមនោះទៀតដែរ ដោយសារស្ត្រីមានផ្ទៃពោះមានស្ថានភាពសុខភាពខុសៗគ្នា ជំងឺមូលដ្ឋាន និងដំណាក់កាលនៃការអភិវឌ្ឍន៍គភ៌ ការពិគ្រោះជាមួយគ្រូពេទ្យឯកទេសខាងសម្ភព ឬអ្នកជំនាញអាហារូបត្ថម្ភ មុនពេលទទួលទានកាហ្វេជាផ្នែកធម្មតានៃរបបអាហាររបស់អ្នកគឺចាំបាច់ណាស់។

លើសពីនេះ ការជ្រើសរើសកាហ្វេសុទ្ធដែលមានសារធាតុបន្ថែមតិចតួច និងសារធាតុរក្សាទុកគឺល្អជាងកាហ្វេទឹកដោះគោ ឬប្រភេទភ្លាមៗ ដើម្បីចៀសវាងជាតិស្ករ និងខ្លាញ់ច្រើន ដែលកាត់បន្ថយហានិភ័យនៃការឡើងទម្ងន់លើស ឬជំងឺទឹកនោមផ្អែមពេលមានគភ៌។ ការបង្កើតរបបអាហារមានតុល្យភាពដែលរួមមានអាហារជាច្រើនប្រភេទគឺមានសារៈសំខាន់ណាស់ដើម្បីរក្សាបាននូវសារធាតុចិញ្ចឹមសំខាន់ៗដូចជាកាបូអ៊ីដ្រាត ប្រូតេអ៊ីន ខ្លាញ់ វីតាមីន និងសារធាតុរ៉ែ៕

រូបតំណាង

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖វេជ្ជបណ្ឌិត​ម្នាក់ប្រាប់មូលហេតុ ដែលអ្នក​​ជំងឺ​លើស​ឈាម​ មិនគួរផឹក​កាហ្វេ​នៅ​ព្រឹក​ព្រលឹម​

The post ស្ត្រីមានផ្ទៃពោះ គួរផឹកកាហ្វេរាល់ថ្ងៃដូចមនុស្សធម្មតាដែរទេ? appeared first on Kampuchea Thmey Daily.

ស្រ្តីមានផ្ទៃពោះក្នុងពន្ធនាគារ នឹងទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងពាក់ព័ន្ធសិក្សាពីលទ្ធភាពក្នុងការផ្តល់សេវាថែទាំសុខភាព ឬឧបត្ថម្ភដល់ស្រ្តីដែលមានផ្ទៃពោះនៅពន្ធនាគារ ដើម្បីគិតគូរពីអនាគតកូនក្នុងផ្ទៃដែលមិនបានប្រព្រឹត្តកំហុស និងជាធនធានមនុស្សកម្ពុជា។

ការចង្ហុលបង្ហាញរបស់សម្តេចធិបតី​ ធ្វើឡើងនាឱកាស អញ្ជើញជាអធិបតី “ប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគារអន្តេវាសិកដ្ឋានគ្រូ នៃវិទ្យាស្ថានជាតិគរុកោសល្យរាជធានីភ្នំពេញ” នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៤។ សម្តេចធិបតី ថ្លែងថា ការឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ គឺជាកំណែទម្រង់របស់រាជរដ្ឋាភិបាលមិនចំពោះមុខ មិនថាស្រ្តីមានផ្ទៃពោះជាមន្រ្តីរាជការ គ្រូបង្រៀន កម្មការនី ឬស្រ្តីមានផ្ទៃពោះក្នុងពន្ធនាគារនោះទេ។
សម្តេចមានប្រសាសន៍ថា៖«រឿងស្រ្តីមានផ្ទៃពោះនេះ យើងមានសម្រាប់កម្មករ កម្មការនី មន្រ្តីរាជការ ឥឡូវគិតគូរផងពីពិរុទ្ធជននៅក្នុងគុក។ លោក ជំទាវ អ៊ឹង កន្ថាផាវី ថាអ្នកក្នុងគុកមានអ្នកខ្លះទម្ងន់(ផ្ទៃពោះ) ចឹងគាត់ក៏ត្រូវការថែទាំងដែរ។ ម្តាយធ្វើខុស តែកូនអត់ខសុទេ»។

ក្រសួងដែលសម្តេចធិបតី បានណែនាំឱ្យចាប់ផ្តើមសិក្សាពីលទ្ធភាពផ្តល់ការឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះក្នុងពន្ធនាគាររួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសង្គមកិច្ច យុវជន និងយុវនីតិសម្បទា និង បេឡាជាតិសន្តិសុខសង្គម ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សម្តេចធិបតី បានគូសបញ្ជាក់ថា«៖ ព្រោះនេះជាការងារមនុស្សធម៌ សូមឱ្យ ប.ស.ស. ពិភាក្សាគ្នា ព្រោះចំណាយមិនច្រើនទេ ព្រោះជាកូនចៅយើងទេ។ ម្តាយធ្វើខុសរឿងគាត់ទទួលកំហុស ប៉ុន្តែពេលដែលគាត់មានផ្ទៃពោះ កូនក៏នៅតែជាកូនក្មេងរបស់យើង ហើយគ្នាអត់ដឹងអីទេ ត្រូវទទួលបានអត្ថប្រយោជន៍ដែលត្រូវគិតគូរផងសម្រាប់ឧបត្ថម្ភ»។
កន្លទៅ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក៏ធ្លាប់បានលើកគោលការណ៍បែបនេះ ដោយគិតគូរ អំពីអត្ថប្រយោជន៍ផ្តល់ការឧបត្ថម្ភទៅដល់ស្រី្តជាប់ទោសដែលមានទម្ងន់ និងកូននៅក្នុងផ្ទៃពោះម្តាយ។

ជាការកត់សម្គាល់ ការណែនាំនេះ ធ្វើឡើងក្រោយមួយថ្ងៃ បន្ទាប់ពីសម្តេចតេជោ ហ៊ុន​​ សែន ប្រធានព្រឹទ្ធសភា និងជាអនុប្រធានកិត្តិយសទី១ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៤។
នាជំនួបនោះ សម្ដេចតេជោ ក៏បានផ្ដល់អនុសាសន៍នៅចំពោះមុខក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី គួរធ្វើការសិក្សាលើស្ត្រីដែលមានទោស និងមានផ្ទៃពោះ ជាពិសេសអ្នកដែលមានកូននៅជាមួយ សូមឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើការពិភាក្សា ដើម្បីរៀបចំយ៉ាងណាបានសម្រួលដល់ស្ត្រីទាំងនោះ។

ស្រ្តីមានផ្ទៃពោះជាកម្មការនី

បើតាមការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យមានការឧបត្ថម្ភសម្រាប់ស្រ្តីមានផ្ទៃពោះក្នុងពន្ធនាគារ អនុវត្តដូចទៅនឹង សមាជិក ប.ស.ស. ដែលជាស្រ្តីដែរ។

លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គ (ប.ស.ស.) ធ្លាប់បានឱ្យដឹង សម្រាប់សមាជិក ប.ស.ស.​ដែលជាស្ត្រី ទទួលបានអត្ថប្រយោជន៍ច្រើនជាងបុរស នៅពេលដែលស្រ្តីមានផ្ទៃពោះ រហូតដល់អាយុ ២ ឆ្នាំ ។ លោកបានថ្លែងថា៖«នៅពេលស្រ្តីមានទម្ងន់អាចទៅពិនិត្យសុខភាព បាន ៤ដង ដោយទៅពិនិត្យសុខភាពម្តងទទួលបានថវិកា ៨ ម៉ឺនរៀល ហើយក្រោយសម្រាលកូន ទទួលបាន ១០ដងទៀត ដោយធ្វើការបែងចែកជា២ ក្នុងនោះ ៣ ដងសម្រាប់ម្តាយ ៧ ដងសម្រាប់កូន គឺមានន័យថាចាក់វ៉ាក់សាំងរហូតដល់អាយុ ២ ឆ្នាំ ដោយក្នុងម្តងៗទទួលបានថវិកា ៨ ម៉ឺនដូចគ្នា។ លោកបញ្ជាក់ថា ដូច្នេះយើងឃើញថាអត្ថប្រយោជន៍ដែលរដ្ឋាភិបាលបានផ្តល់ជូននេះគឺពេញលេញ ទាំងហានិភ័យការងារ ការថែទាំសុខភាព និងពិនិត្យផ្ទៃពោះរហូតកូនអាយុ ២ ឆ្នាំ។

បើតាម សម្តេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលនឹងបញ្ចូលស្ត្រីមានផ្ទៃពោះ និងកុមារតូចៗដែលជាប់នៅក្នុងពន្ធនាគារ ចូលក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ៕

អត្ថបទ៖ ឡាយ សាមាន

The post ស្រ្តីមានផ្ទៃពោះក្នុងពន្ធនាគារ នឹងទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា appeared first on Kampuchea Thmey Daily.

គ្រូពេទ្យនៅហ្គាហ្សា បង្ខំចិត្តប្រើពិលបញ្ចាំង និងគ្មានថ្នាំស្ពឹកចាក់ ពេលវះកាត់សម្រាលកូន
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ស្ត្រីមានផ្ទៃពោះនៅតំបន់ហ្គាហ្សា ត្រូវគ្រូពេទ្យប្រើពិលបញ្ចាំងឲ្យភ្លឺ និងគ្មានចាក់ថ្នាំស្ពឹកឡើយ អំឡុងពេលវះកាត់សម្រាលកូន ខណៈការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅតែបន្តកើតមាន ។

(រូបថត៖ Anadolu)

លោកស្រី Soraida Hussein-Sabbah អ្នកឯកទេសខាងផ្នែកយេនឌ័រ និងតស៊ូមតិនៅ អង្គការ ActionAid UK ដែលមានមូលដ្ឋាននៅទីក្រុង Ramallah នៃតំបន់ West Bank បាននិយាយថា “ភាពចលាចលនិងភាពភ័យរន្ធត់ដែលបានកើតឡើងនៅក្នុងតំបន់ហ្គាហ្សា កំពុងធ្វើឲ្យប៉ះពាល់ដល់ស្ត្រីខ្លាំងជាទីបំផុត។ ស្ថានភាពនៅក្នុងមន្ទីរពេទ្យគឺមានគ្រោះថ្នាក់ណាស់ ការសម្រាលកូនដោយវះកាត់ និងការវះកាត់នានា កំពុងធ្វើឡើងដោយប្រើត្រឹមពិល ឬ Flash ទូរសព្ទដើម្បីផ្តល់ពន្លឺ ហើយពេលពួកគេកំពុងអនុវត្តនីតិវិធីវេជ្ជសាស្ត្រទាំងនេះ គ្រាប់បែកកំពុងធ្លាក់នៅជុំវិញពួកគេផងដែរ”។

របាយការណ៍ខាងលើអះអាងទៀតថា ស្ត្រីមានផ្ទៃពោះម្នាក់ ត្រូវបង្ខំចិត្តបញ្ជូនចេញពីបន្ទប់ ក្រោយសម្រាលកូនបានត្រឹមតែបីម៉ោងប៉ុណ្ណោះ ដើម្បីទុកកន្លែងឲ្យអ្នកផ្សេង។

(រូបថត៖ Anadolu)

សូមបញ្ជាក់ ស្ត្រីមានផ្ទៃពោះប្រហែល ៥ ម៉ឺននាក់ កំពុងរស់នៅតំបន់ហ្គាហ្សាស្ទ្រីប ហើយស្ថិតក្នុងចំណោមក្រុមងាយរងគ្រោះដែលកំពុងរងទុក្ខ ដោយសារកង្វះឧបករណ៍វេជ្ជសាស្ត្រ ស្បៀងអាហារ និងទឹក។

យោងតាមមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ (UNFPA) បានឲ្យដឹងថា ជាងពាក់កណ្តាលនៃចំនួនប្រជាជន ២.១ លាននាក់របស់តំបន់ហ្គាហ្សាគឺជាកុមារ ខណៈទារកប្រហែល ១៦០ នាក់ ត្រូវបានគេប៉ាន់ស្មាន កើតជារៀងរាល់ថ្ងៃ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ទីបំផុត ក្រុមហាម៉ាស់ បើកច្រកព្រំដែន ឲ្យអ្នករបួសនិងជនបរទេស ចាកចេញពីហ្គាហ្សា

The post គ្រូពេទ្យនៅហ្គាហ្សា បង្ខំចិត្តប្រើពិលបញ្ចាំង និងគ្មានថ្នាំស្ពឹកចាក់ ពេលវះកាត់សម្រាលកូន appeared first on Kampuchea Thmey Daily.

សមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះជាង១៣០នាក់​ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមថ្មី​ពីរដ្ឋាភិបាល
នៅក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០ សីហាឆ្នាំ២០២៣ មានសមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះជាង ១៣០នាក់ ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមថ្មី ពីរាជរដ្ឋាភិបាល។

ថ្លែងក្នុងពិធីផ្សព្វផ្សាយការអនុវត្តរបបសន្ដិសុខសង្គមសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់​ស្ដីពី​ការ​ងារ​កាលពីថ្ងៃទី១១ សីហា នៅសាលប្រជុំសាលាខេត្តកណ្តាលលោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យនៃ ប.ស.ស. បានឱ្យដឹងថាបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលប្រកាសដំឡើងកម្រិត​នៃការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមខាងលើ គិតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នេះ សមាជិក ប.ស.ស. ជាស្រ្តីបានទទួលប្រាក់ឧបត្ថម្ភពិនិត្យផ្ទៃពោះមុនសម្រាលមានចំនួន ១៣៧នាក់, ទទួលប្រាក់ឧបត្ថម្ភពិនិត្យសុខភាពក្រោយសម្រាលមានចំនួន ៣០នាក់ និងទទួលប្រាក់ឧបត្ថម្ភពេល​ចាក់វ៉ាក់សាំងកូន​មានចំនួន ១២នាក់។

លោកបានបន្តថា គោលនយោបាយជាយុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាល ស្តីពីការបង្កើនប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាល សម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់​ក្នុងការ​លើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ​ចាប់តាំងពីកូន​ក្នុងផ្ទៃរហូតដល់អាយុក្រោម ២ឆ្នាំ ដែលជួយជំរុញដល់ការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី ឱ្យស្របតាមគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះ ប.ស.ស. បើកផ្ដល់ជូន​ជាបីដំណាក់កាល ដែលស្មើនឹងចំនួន ១៥លើក។

លោកបណ្ឌិតអគ្គនាយករង បានបញ្ជាក់ទៀតថា ដើម្បីធានាគោលការណ៍ទូទៅនៃប្រព័ន្ធសន្តិសុខសង្គម លើទស្សនា​ទាននៃការចែករំលែក និងគោលការណ៍សាមគ្គីធម៌ក្នុងសង្គម និងធានាបាននូវសន្តិសុខប្រាក់ចំណូល ប.ស.ស. បានសម្រេចបន្ថែមអត្ថប្រយោជន៍ក្នុងផ្នែកថែទាំសុខភាព គឺការផ្ដល់វិភាជន៍បូជាសពចំនួន ២លានរៀល និងបានកែ​សម្រួលវិភាជន៍បូជាសពក្នុងផ្នែកហានិភ័យការងារពី ៤លានរៀល ទៅ១០លានរៀលផងដែរ។

លោក ប្រាក់ សារ៉ាត អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ក្នុងខេត្តកណ្តាល ដែលទើបបើកថ្មីៗ ឬបើកយូរហើយ តែមិនទាន់បានចុះបញ្ជី ត្រូវប្រញ៉ាប់​ទៅចុះបញ្ជីជាមួយ ប.ស.ស. ដើម្បីឱ្យកម្មករនិយោជិតក្លាយជាសមាជិក ប.ស.ស. ចៀសវាងខាតបង់​អត្ថប្រយោជន៍របបសន្តិសុខសង្គម ពិសេសចំពោះសហគ្រាសដែលបានចុះបញ្ជីរួចត្រូវចូលរួមអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន នឹងត្រូវ​ចូលរួមសហការរាល់សកម្មភាពដែលក្រុមការងារ ប.ស.ស. ដែលបានចុះទៅផ្សព្វផ្សាយបញ្រ្ជាបចំណេះ​ដឹងអំពី​អត្ថប្រយោជន៍​របបសន្ដិសុខសង្គម និងចំណេះដឹងផ្សេងៗទៀត៕

អត្ថបទ ៖ សំអឿន

The post សមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះជាង១៣០នាក់​ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមថ្មី​ពីរដ្ឋាភិបាល appeared first on Kampuchea Thmey Daily.

មកដឹងអត្ថប្រយោជន៍កម្មការិនីមានផ្ទៃពោះជាសមាជិក ប.ស.ស ពេលសម្រាលកូន
កម្មការិនីមានផ្ទៃពោះ ជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស. ដែលកំពុងបម្រើការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជី និងបង់ភាគទានជាមួយ ប.ស.ស. អាចទទួលបានអត្ថប្រយោជន៍ជាច្រើន ពេលសម្រាល​កូន ប៉ុន្តែត្រូវបំពេញទៅតាមលក្ខខណ្ឌរបស់ប.ស.ស។

បើតាមមន្ត្រីប.ស.ស បានឱ្យដឹងថា ក្នុងនោះកម្មការិនីមានផ្ទៃពោះទាំងក្នុង និងក្រៅប្រព័ន្ធ ពេលសម្រាល នឹងទទួល​បានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ប៉ុន្តែកម្មករនិយោជិតជាស្រ្តី ត្រូវអញ្ជើញមកបំពេញ​បែបបទនៅទីស្នាក់ការ ប.ស.ស. ក្នុងរាជធានី ខេត្ត ក្នុងកំលុងពេលយ៉ាងយូរ ៣ខែ មុនសម្រាលកូន។ ជាមួយគ្នានេះ សាមីខ្លួនត្រូវភ្ជាប់​មកជាមួយនូវ លិខិតពិនិត្យផ្ទៃពោះ ដែលបានបញ្ជាក់កាលបរិច្ឆេទត្រូវសម្រាល(អេកូ) បណ្ណសមាជិក ប.ស.ស. ឬបណ្ណមូលនិធិសមធម៌សុខាភិបាល អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលេខទូរសព្ទច្បាស់លាស់របស់សាមីខ្លួន ដែលអាចទំនាក់ទំនងបាន។

ក្នុងករណីសាមីខ្លួនមិនបានមកបំពេញបែបបទនៅ ប.ស.ស. ក្នុងកំលុងពេលខាងលើ សាមីជន ឬអ្នកតំណាង ត្រូវជូនដំណឹងជាបន្ទាន់មកកាន់ ប.ស.ស. យ៉ាងយូរបំផុត ១(មួយ)ខែ ក្រោយថ្ងៃសម្រាលកូន។ សាមីខ្លួន ឬសាច់ញ្ញាតិត្រូវជូនដំណឹងមក ប.ស.ស. តាមលេខទូរសព្ទទំនាក់ទំនងបន្ទាន់ ១២៨៦ ពេលដែលសម្រាក​ក្នុងមូលដ្ឋានសុខាភិបាល (មន្ទីរពេទ្យ) ដែលគ្មានភ្នាក់ងារ ប.ស.ស. ។

លើសពីនេះទៀតកម្មការិនីមានផ្ទៃពោះក៏ទទួលបាន ប្រាក់បំណាច់ប្រចាំថ្ងៃ ៧០%  នៃប្រាក់ឈ្នូលជាប់ភាគទានប្រចាំថ្ងៃ រយៈពេល៩០ថ្ងៃ នៃការឈប់សមា្រកសម្រាលកូន ក្រោយពេលសម្រាលកូនរួចផងដែរ។

ប៉ុន្តែសាម៉ីខ្លួនជាសមាជិក ប.ស.ស. ត្រូវភ្ជាប់ឯកសារ រួមមាន សំបុត្រចេញពីមន្ទីរពេទ្យ ឬសំបុត្របញ្ជាក់សំបុត្រកំណើត ឬបញ្ជាក់ថា បានសម្រាលកូន និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរសព្ទបានច្បាស់លាស់។ ច្បាប់ឈប់​សម្រាក​៩០ថ្ងៃ ដែលចេញដោយក្រុមហ៊ុន ឬរោងចក្រ(បញ្ជាក់៖អ្នកឈប់ពីការងារត្រូវមានលិខិតលាឈប់ពីការងារ)។ ទម្រង់បំពេញទាមទារប្រាក់បំណាច់ប្រចាំថ្ងៃ ដែលបានចែកជូន ។ ប្រសិនបើការសម្រាលកូនធ្វើឡើងនៅមន្ទីរពេទ្យ ដែលមិនមែនជាដៃគូជាមួយ ប.ស.ស. សាម៉ីខ្លួនដែលជាអ្នកសម្រាលត្រូវតាមដានសុខភាពក្រោយសម្រាល​នៅ​មន្ទីរពេទ្យដែលជាដៃគូជាមួយ ប.ស.ស ។

សុពលភាពនៃការដាក់ឯកសារសម្រាប់ប្រាក់ឧត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល រយៈពេលយ៉ាងបំផុតត្រឹមតែ ៣០ថ្ងៃ ឬមួយខែនិងសម្រាប់ប្រាក់ ៧០% រយៈពេលយ៉ាងយូរបំផុតមួយឆ្នាំ។ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភ ៧០% នៃប្រាក់ឈ្នួលមធ្យមជាប់ភាគទាន លុះត្រាណាតែ រោងចក្រ សហគ្រាស បានបង់ភាគទានមកកាន់ ប.ស.ស. រយៈពេល ៩ខែ ក្នុងរយៈពេល ១២ខែចុងក្រោយ គិតមកដល់ថ្ងៃសម្រាល។

លោក បណ្ឌិត អ៊ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ​បានឱ្យដឹងថា រហូតមកដល់ពេលនេះ​រដ្ឋាភិបាលបានចំណាយថវិកាប្រមាណ ១១៤ ៩៥៥ ៦០០ ០០០រៀល ឬប្រហាក់ប្រហែល ២៨៧ ៣៨៩ ០០ដុល្លារ ដល់កម្មការិនីសម្រាលកូនចំនួន៣៥៩៩១៤នាក់នៅទូទាំងប្រទេស ក្នុងនោះមានកូនចំនួន ៣៦២ ៣៨៩ នាក់ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតក៏ដូចជារួមចំណែក​ដោះស្រាយ​នូវទុក្ខលំបាកការខ្វះខាតក្នុងអំឡុងពេលសម្រាលមាតុភាពក្នុងនោះស្ត្រីសម្រាលបានកូនម្នាក់ទទួលបាន ៤០ ម៉ឺនរៀល សម្រាលបានកូនភ្លោះ២ ទទួលបាន៨០ម៉ឺនរៀលនិងសម្រាលបានកូនភ្លោះ ៣ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១លាន២សែនរៀលដែលបើកផ្ដល់ជូនតាមរយៈ បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)ជាប្រតិបត្តិករផ្ទាល់៕

អត្ថបទ ៖ សំអឿន

The post មកដឹងអត្ថប្រយោជន៍កម្មការិនីមានផ្ទៃពោះជាសមាជិក ប.ស.ស ពេលសម្រាលកូន appeared first on Kampuchea Thmey Daily.