ហ្គាហ្សា Archives - Kampuchea Thmey Daily

​ត្រាំ​ ប្រកាស​កញ្ចប់​ទឹកប្រាក់ដំបូង​​៥​ពាន់​លានដុល្លារដើម្បី​ស្ថាបនា​​ហ្គាហ្សា​ឡើងវិញ​
​នៅ​មុន​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​​សន្តិភាព​​លើក​ដំ​​បូង​​នៅ​សហរដ្ឋអាមេរិក​​ ដោយ​មានការ​ចូលរួម​ពី​បណ្តា​​ប្រមុខ​រដ្ឋ​​ជាច្រើន​ដែល​បានដាក់​ពាក្យ​​ចូល​​ជាសមាជិក​​​​​​​​ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​​ឲ្យ​ដឹង​មុន​​​ជាស្រេចថា ​​​សមាជិក​នៃ​ក្រុមប្រឹក្សា​សន្តិភាព​​​បាន​សន្យា​​​​ទឹកប្រាក់​​៥​ពាន់​លានដុល្លារ​សំដៅ​កសាង​​តំបន់ហ្គាហ្សា​​ដែល​ខ្ទិច​ខ្ទំ​ដោយសារ​សង្គ្រាម​។​

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុង​ពិធីចុះ​ហត្ថលេខា​ដំបូង​នៅទីក្រុងដាវ៉ូស។ Reuters

​​​យោង​តាមការ​ផ្សាយ​របស់​សារព័ត៌មាន​ AP ​​​​​​​​​​​​​​ក្រុមប្រឹក្សា​សន្តិភាព​មិនត្រឹមតែ​សន្យា​​​ទម្លាក់​ថវិកា​​រាប់​ពាន់​លាន​ដុល្លារ​នោះទេ ប៉ុន្តែ​​​​ថែម​ទាំង​​​​កងកម្លាំង​រក្សាសន្តិភាព​​រាប់​ពាន់​នាក់​ផង​ដែរ​ ដើម្បី​ស្ថិរភាព​អន្តរជាតិ​​ និង​កងកម្លាំងប៉ូលិស​​​​សម្រាប់​ដែន​ដី​នោះ។​

​​​​​កិច្ច​ប្រជុំ​​ក្រុម​ប្រឹក្សា​សន្តិភាព​នឹង​ប្រព្រឹត្តទៅ​ជាលើក​ដំបូង​​ក្នុងសប្តាហ៍​នេះ ហើយ ការ​ប្រកាស​​​​​ជាផ្លូវ​ការ​​​​ចំពោះ​​​ការ​សន្យា​​​​​នានា​​នឹ​ងធ្វើឡើង​នៅ​​ថ្ងៃ​ព្រហស្បតិ៍​​។ ទោះបី​ជាបែបណា​ ​មិន​មាន​សេចក្តី​រាយការណ៍​បញ្ជាក់​​ឲ្យ​ច្បាស់ថា ទឹកប្រាក់​​ដែល​នឹង​ទម្លាក់​ទៅតំបន់់​​​ហ្គាហ្សា​​​នោះ​នឹង​ធ្វើ​​ឡើង​ក្នុងរូបភាព​​ ​ជំនួយ​ឥតសំណង ឬ​កម្ចី ឬ​ក៏​ក្នុងរូប​ភាព​វិនិយោគ​​ទេ។

​ប្រធានាធិបតី​ ត្រាំ បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គ​ម​ផ្ទាល់ខ្លួន​ថា៖ «ក្រុមប្រឹក្សាសន្តិភាពនឹងបង្ហាញថាជាស្ថាប័នអន្តរជាតិដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រ ហើយវាជាកិត្តិយសរបស់ខ្ញុំក្នុងការបម្រើការជាប្រធានរបស់ស្ថាប័​​ន​មួយនេះ​​»។

​​​រហូត​មក​ដល់​ពេលនេះ មានតែ​ប្រទេស​ឥណ្ឌូណេស៊ី​មួយ​គត់​ដែល​ធ្លាប់បាន​ប្រកាស​ឲ្យ​ដឹង​អំពីការ​​​ផ្តល់​​នូវក​ងកម្លាំង​សន្តិសុខ​​រហូតដល់​៨០០០​នាក់ សម្រាប់​​បេសកកម្ម​រក្សា​សន្តិភាព​​នៅ​តំបន់ហ្គាហ្សា​។ នេះ​​យោង​​​​ការ​ផ្សាយ​របស់បណ្តាញ​ការ​ផ្សាយ​អន្តរជាតិ​ជាច្រើន។​

​​​សារ​ព័ត៌មាន Jerusalem Post ដោយ​ដកស្រង់​​​​​ពី​របាយការណ៍​​​មួយ​ បាន​​​ផ្សាយថា ​ឥណ្ឌូណេស៊ី​​​នឹ​ងចាប់ផ្តើម​ដាក់​ពង្រាយ​កង​កម្លាំង​រក្សា​សន្តិភាព​​នៅ​ក្នុង​ខែ​មេសា​។ ​ការ​​ពង្រាយ​កងកម្លាំង​នៅហ្គាហ្សា​​​​នឹង​ចាប់ផ្តើមដំបូងនៅ​ក្នុងខែមេសា​ខាងមុខ ​នឹង​មានចំនួន​១០០០​នាក់ ហើយ​នឹង​ឡើង​ដល់​ចំនួន​ពេញលេញ​នៅ​ក្នុងខែមិថុនា មាន​ចំនួន​សរុប​៨០០០នាក់​។​

​ក្រុមប្រឹក្សា​សន្តិភាព​​​ដែលផ្តួច​ផ្តើម​ឡើង​ដោយ​សហរដ្ឋអាមេរិក​​​ បាន​ចុះ​ហត្ថលេខា​​ផ្តើមដំណើរ​ការ​ដំបូង​កាលពីថ្ងៃទី​២២ខែ​​​មករា​​ អំឡុង​ពេលនៃ​វេទិកា​​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ប្រទេសស្វីស​។ អំឡុង​ពេលនៃការចុះ​ហត្ថលេខាលើក​ដំបូងនោះ ប្រទេស​ជិត​​២០ បាន​​ចូលរួម​ជាលើក​ដំបូង​ ហើយ ក្រោយ​មកទៀត​ប្រទេស​មួយចំនួនទៀត ក៏បាន​ប្រកាស​ចូលរួម​​ជាមួយស្ថាប័ន​នេះ​៕

រ៉ាន់ រើយ​​

The post ​ត្រាំ​ ប្រកាស​កញ្ចប់​ទឹកប្រាក់ដំបូង​​៥​ពាន់​លានដុល្លារដើម្បី​ស្ថាបនា​​ហ្គាហ្សា​ឡើងវិញ​ appeared first on Kampuchea Thmey Daily.

អ៊ីស្រាអែល គំរាមដាក់បញ្ចូលតំបន់ហ្គាហ្សាជាទឹកដីរបស់ខ្លួន
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានគំរាមដាក់បញ្ចូលផ្នែកខ្លះនៃជ្រោយហ្គាហ្សា ប្រសិនបើក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស មិនព្រមដោះលែងចំណាប់ខ្មាំងដែលនៅសល់។

លោក Katz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានណែនាំយោធាអ៊ីស្រាអែលឲ្យវាយដណ្តើមយកទឹកដីបន្ថែម និងពង្រីកតំបន់សន្តិសុខជុំវិញតំបន់ហ្គាហ្សា នៅក្នុងលក្ខខណ្ឌដែលក្រុមហាម៉ាស់នៅតែបន្តបដិសេធមិនដោះលែងចំណាប់ខ្មាំង។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz រូបភាព៖​ AP

ជាការឆ្លើយតប ក្រុមហាម៉ាសបានចេញសេចក្តីថ្លែងការណ៍វាយបកទៅវិញថា ចលនាប្រដាប់អាវុធរបស់ខ្លួននឹងបន្តចូលរួមក្នុងការចរចាលើសំណើដោះដូរចំណាប់ខ្មាំង ជាពិសេសនឹងស្នើទៅសហរដ្ឋអាមេរិកពាក់ព័ន្ធទៅនឹងលទ្ធភាពបញ្ចប់សង្គ្រាមមួយនេះ ។

កិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសដែលបានចូលជាធរមានក្នុងខែមករា ហាក់ដូចជាមិនទទួលបានផលនោះឡើយ បន្ទាប់ពីយោធាអ៊ីស្រាអែលនៅតែបន្តបើកការវាយប្រហារទ្រង់ទ្រាយធំតាមផ្លូវអាកាសលើតំបន់ហ្គាហ្សា ។

ជាការសងសឹក ក្រុមហាម៉ាសបានបាញ់គ្រាប់រ៉ុកកែតឆ្ពោះទៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលវិញ ។ យ៉ាងណា យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានស្ទាក់ចាប់គ្រាប់រ៉ុកកែតចំនួន ២ គ្រាប់របស់ក្រុមហាម៉ាសផងដែរ ។

គួរបញ្ជាក់ថា សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមហាម៉ាសបើកការវាយប្រហារចូលមកក្នុងទឹកដីនៃប្រទេសអ៊ីស្រាអែល ។ រហូតមកពេលនេះ សង្គ្រាមបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជិត ៥ ម៉ឺននាក់ និងជាង ១១២,០០០ នាក់រងរបួស ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

ចុចអាន៖អង់គ្លេស បារាំង និង​អាល្លឺម៉ង់ ​ជំរុញ​​ឲ្យ​អ៊ីស្រាអែល​ស្តារ​លទ្ធភាព​មនុស្សធម៌​នៅ​ហ្គាហ្សា​ឡើង​វិញ

The post អ៊ីស្រាអែល គំរាមដាក់បញ្ចូលតំបន់ហ្គាហ្សាជាទឹកដីរបស់ខ្លួន appeared first on Kampuchea Thmey Daily.

ភាពអត់ឃ្លានកាន់តែធ្ងន់ធ្ងរនៅហ្គាហ្សា ខណៈអ៊ីស្រាអែលរារាំងការ​ដឹក​ជំនួយចូល
អគ្គស្នងការនៃទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន UNRWA បានព្រមានថា ស្ថានការណ៍នៅហ្គាហ្សាកាន់តែយ៉ាប់យ៉ឺនខ្លាំងឡើង ជាងមួយសប្តាហ៍មកនេះបន្ទាប់ពីអ៊ីស្រាអែលបានបញ្ឈប់ការផ្គត់ផ្គង់ទាំងអស់ចូលទៅក្នុងហ្គាហ្សាម្តងទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១១ខែមីនានេះ។

(រូបភាព៖ EPA)

លោក Philippe Lazzarini អគ្គស្នងការនៃទីភ្នាក់ងារអង្គការសហប្រជាជាតិ បានប្រាប់អ្នកយកព័ត៌មាននៅឯការិយាល័យអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវកាលពីថ្ងៃចន្ទថា «នេះជាចេតនាយ៉ាងច្បាស់ ដែលរារាំងជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា»។

លោក បាននិយាយថា «វាជារឿងសំខាន់ដែលជំនួយមនុស្សធម៌ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងហ្គាហ្សា ម្តងទៀតដើម្បីរក្សាវឌ្ឍនភាពដែលបានធ្វើឡើងក្នុងដំណាក់កាលដំបូងនៃបទឈប់បាញ់ និងបំពេញតម្រូវការមូលដ្ឋានរបស់ប្រជាជន» ខណៈប្រជាជនហ្គាហ្សានៅតែរងភាពអត់ឃ្លានដូចមុនពេលមានបទឈប់បាញ់នៅឡើយ»។

ជាមួយគ្នានេះលោក Lazzarini បានបន្ថែមថា ស្ថានភាពហិរញ្ញវត្ថុរបស់ទីភ្នាក់ងារនេះគឺកាន់តែយ៉ាប់យឺននិងមានភាពមិនច្បាស់លាស់។ កាលពីមុនថ្ងៃទី ២៦ខែមករា ឆ្នាំ២០២៤ សហរដ្ឋអាមេរិកគឺជាអ្នកផ្តល់មូលនិធិដ៏ធំបំផុតរបស់ UNRWA ប៉ុន្តែ​បន្ទាប់ពីការចោទប្រកាន់ពីអ៊ីស្រាអែល រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក Joe Biden បានកាត់បន្ថយការរួមចំណែករបស់ខ្លួនចំពោះ UNRWA ទាំងស្រុង ដោយសន្យាថា ខ្លួននឹងបន្តផ្តល់ជំនួយដល់តំបន់ហ្គាហ្សា តាមរយៈទីភ្នាក់ងារផ្សេងទៀតរបស់អង្គការសហប្រជាជាតិ ដូចជាកម្មវិធីស្បៀងអាហារពិភពលោក និងអង្គការមិនមែនរដ្ឋាភិបាលជាដើម។

មកដល់ពេលនេះការផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយដល់តំបន់ហ្គាហ្សា ប្រហែលជាត្រូវបានជាប់គាំងនៅក្នុងការកាត់ផ្តាច់រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump ទៅកាន់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)។

(រូបភាព៖ AP)

ទោះបីជាយ៉ាងណាលោក Lazzarini  បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងកសាងតំបន់ហ្គាហ្សាជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman កាលពីថ្ងៃចន្ទ ខណៈអារ៉ាប៊ីសាអូឌីតគឺជាប្រទេសមួយក្នុងចំណោមប្រទេសរាប់សិបដែលបានសម្តែងការគាំទ្រសម្រាប់ផែនការដែលដឹកនាំដោយអេហ្ស៊ីបចំនួន ៥៣ ពាន់លានដុល្លារក្នុងការកសាងតំបន់ហ្គាហ្សាឡើងវិញជាជម្រើសមួយរារាំងផែនការរបស់លោក Trump ក្នុងការបណ្តេញប្រជាជនប៉ាឡេស្ទីនដោយបង្ខំចេញពីហ្គាហ្សា។

ផែនការកសាងតំបន់ហ្គាហ្សាឡើងវិញនេះគឺកំពុងត្រូវបានពិចារណាដោយអ្នកចរចាមកពីអ៊ីស្រាអែល និងក្រុមហាម៉ាស និងអ្នកសម្រុះសម្រួលពីអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិកក្នុងកិច្ចពិភាក្សាក្នុងគោលបំណងស្តារឡើងវិញនូវកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានជាប់គាំងបន្ទាប់ពីអ៊ីស្រាអែលបដិសេធមិនចូលទៅក្នុងដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀង៕

(រូបភាព៖ AP)

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post ភាពអត់ឃ្លានកាន់តែធ្ងន់ធ្ងរនៅហ្គាហ្សា ខណៈអ៊ីស្រាអែលរារាំងការ​ដឹក​ជំនួយចូល appeared first on Kampuchea Thmey Daily.

មេដឹកនាំ​អារ៉ាប់​កំណត់​យក​លើផែនការកសាង​ហ្គាហ្សាឡើងវិញ ផ្ទុយសំណើ​ត្រាំ​
មេដឹកនាំអារ៉ាប់បានជួបប្រជុំគ្នានៅទីក្រុងរីយ៉ាដកាលពីថ្ងៃសុក្រ ដើម្បីរៀបចំផែនការសម្រាប់ការកសាងឡើងវិញ ក្រោយសង្គ្រាម​យ៉ាងខ្ទេចខ្ទាំ​​រយៈពេល​១៥ខែ​​។ កា​រកំណត់​កសាងហ្គាហ្សា​ឡើង​វិញ​ កំពុង​ប្រឆាំងនឹងសំណើរបស់លោក ដូណាល់ ត្រាំ របស់​សហរដ្ឋអាមេរិកក្នុងការកាន់កាប់ទឹកដីដោយគ្មានប្រជាជនប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២២ខែកុម្ភៈនេះ។

មេដឹកនាំអារ៉ាប់ជាច្រើនរូបបានជួបប្រជុំគ្នានៅរាជធានីនៃប្រទេសអារ៉ាប៊ីសាអូឌីត អំពីផែនការកាសាងតំបន់ហ្គាហ្សាឡើងវិញ និងប្រឆាំងនឹងផែនការរបស់លោកត្រាំ។ ប្រភព​ស្និទ្ធ​នឹង​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​បាន​បញ្ជាក់​ថា​កិច្ច​ប្រជុំ​បាន​បញ្ចប់​ហើយ ប៉ុន្តែ​ក្រុម​ម្ចាស់​ផ្ទះ​មិន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ចុង​ក្រោយ​ភ្លាមៗ​ទេ។

ការិយាល័យរបស់ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al-Sisi បាននិយាយថា លោកបានចាកចេញពីរដ្ឋធានីអារ៉ាប៊ីសាអូឌីត បន្ទាប់ពីកិច្ចប្រជុំជាមួយមេដឹកនាំប្រទេសបារ៉ែន ហ្ស៊កដានី គុយវ៉ែត កាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម។ ទោះយ៉ាងណាលទ្ធផលនៃកិច្ចប្រជុំមិនទាន់ត្រូវបានផ្សព្វផ្សាយនោះទេ។

បើតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអូឌីត បាននិយាយថា ការសម្រេចចិត្តដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំភាតរភាពក្រៅផ្លូវការនេះ នឹងត្រូវបានដាក់ក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់គ្រាអាសន្នដែលនឹងធ្វើឡើងនៅក្នុងប្រទេសអេហ្ស៊ីបនៅថ្ងៃទី៤ខែមីនាខាងមុខ។

(រូបភាព៖ New York Times)

គួរបញ្ជាក់ថាផែនការរបស់លោក ត្រាំ បានបង្កឱ្យមានការខឹងសម្បារជាសកល នៅពេលដែលលោកបានស្នើឱ្យសហរដ្ឋអាមេរិក កាន់កាប់តំបន់ហ្គាហ្សា និងផ្លាស់ប្តូរទីលំនៅប្រជាជនប៉ាឡេស្ទីនជាងពីរលាននាក់ទៅកាន់ប្រទេសអេហ្ស៊ីប និងហ្ស៊កដានី។

មេដឹកនាំអារ៉ាប់មើលឃើញថាផែនការជំនួសសម្រាប់ការកសាងឡើងវិញនៅតំបន់ហ្គាហ្សាជារឿងចាំបាច់និងជាបញ្ហាប្រឈមបំផុត ខណៈតំបន់ហ្គាហ្សាដែលភាគច្រើនស្ថិតក្នុងការបំផ្លិចបំផ្លាញ បន្ទាប់ពីសង្គ្រាមជាង១៥ខែរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដោយអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ការកសាងឡើងវិញនឹងត្រូវចំណាយអស់ជាង ៥៣ ពាន់លានដុល្លារអាមេរិក។

បើតាមផែនការនេះមានចំនួន៣ដំណាក់កាល ក្នុងរយៈពេលពី៣ទៅ៥ឆ្នាំដើម្បីសាងសង់ហ្គាហ្សាឡើងវិញ។ ដំណាក់​កាល​ដំបូង​ដែល​មាន​រយៈ​ពេល​ប្រាំមួយ​ខែ​នឹង​ផ្តោត​លើការ​ងើប​ឡើង​វិញ​ដំបូងនិង​ការ​យក​កំទេច​កំទី​ចេញ។ ដំណាក់កាលទីពីរ​នឹង​តម្រូវ​ឱ្យ​មាន​សន្និសីទ​អន្តរជាតិ​មួយ​ដើម្បី​កំណត់​ផែនការ​លម្អិត​សម្រាប់​ការ​កសាង​ឡើង​វិញ​និង​ការ​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ។ ដំណាក់កាលចុងក្រោយនឹការផ្តល់លំនៅដ្ឋាន និងសេវាកម្ម និងការបង្កើតផ្លូវនយោបាយដើម្បីអនុវត្តដំណោះស្រាយរដ្ឋពីរដែលជាប៉ាឡេស្ទីនឯករាជ្យពីអ៊ីស្រាអែល៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

The post មេដឹកនាំ​អារ៉ាប់​កំណត់​យក​លើផែនការកសាង​ហ្គាហ្សាឡើងវិញ ផ្ទុយសំណើ​ត្រាំ​ appeared first on Kampuchea Thmey Daily.

​​​​បទ​ឈប់​បាញ់​​​ហ្គាហ្សា​​​ស្ថិត​នៅ​ក្នុងភាព​​ស្រពេច​ស្រពិល ខណៈភាគី​ជម្លោះ​​បន្ត​​ចោទ​គ្នា​​
​កិច្ច​ព្រមពៀង​​បទ​ឈប់​បាញ់​​​​​​​​ហ្គាហ្សា​​​រវាង​ ​អ៊ីស្រាអែលនិង​ក្រុម​ហាម៉ាស​​​ ដែល​បាន​ចុះ​ហត្ថលេខា​​​នៅ​​​យប់​ថ្ងៃទី​​១៥ខែ​​មករា​២០២៥ ​ក្រោម​សម្ពាធ​នៃ​ការ​ចរចា​​​​​ដ៏​តាន​តឹង​នោះ ស្ថិតនៅ​ក្នុង​ភាព​ស្រ​ពេច​ស្រពិល​នៅឡើយ ខណៈ​ពេលដែល​អ៊ីស្រាអែល ​​និង​​ហាម៉ាស​បន្ត​ចោទ​ប្រកាន់​គ្នាទៅវិញទៅ​មក​​​។

អគារ​ដែលរងការបំផ្លាញ​ដោយ​​​ការ​ផ្លោង​ដោយ​អ៊ីស្រាអែល​នៅតំបន់ហ្គាហ្សា​។​ reuter

​បទ​ឈប់បាញ់​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​សាទរ​​​​មិនត្រឹមតែ​​​ប្រជាជន​ប៉ាឡេស្ទីន​នៅតំបន់ហ្គាហ្សា​ដែល​រងគ្រោះ​ដោយសារ​ការ​ផ្លោង​​​​របស់​យោធាអ៊ីស្រាអែល​រាល់ថ្ងៃ​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ​​មេ​ដឹកនាំ​​​សំខាន់ៗជុំវិញ​ពិភពលោក​ក៏បានចូល​រួម​​​សាទរ​​និង​ចាត់​ទុក​ថា​ វា​ជាដំណើរ​ការ​​ចាប់​ផ្តើម​មួយ​ឆ្ពោះ​ទៅរក​ការ​ចរចា​​សន្តិភាព​​​ពេញលេញ​។​

​​ទោះបី​យ៉ាងណា កិច្ច​ព្រម​ព្រៀង​​​បទ​ឈប់​បាញ់​​​ដែល​បាន​ហត្ថលេខា​​កាល​ល្ងាចថ្ងៃពុធ​ ត្រឹមតែ​ភាគី​ចរចា​​ទាំង​សង​ខាង​គឺ​ស្ថិតនៅ​ក្នុង​ភាព​ផុយស្រួយ​​​​នៅឡើយ ហើយ​វា​នឹង​ក្លាយ​ទៅ​​​ជា​កិច្ចខិត​ខំ​ដ៏ឥតខ្លឹមសារមួយ​​យ៉ាងងាយបំផុត ដោយសារតែ​​ គណៈរដ្ឋមន្ត្រី​អ៊ីស្រាអែល​​​ទំនង​មិន​​អនុម័ត​យល់​ព្រម​ឡើយ ព្រម​ទាំង​​ចោទ​​ប្រកាន់ភាគី​​ក្រុម​ហាម៉ាស់​​ថា​ បាន​ព្យាយាម​កែ​ប្រែ​​​​កិច្ច​ព្រម​ព្រៀង​។

យោង​​ការផ្សាយ​របស់​ BBC ​ក្រុមហាម៉ាស​បានព្យាយាម​ទាមទារ​ការ​បន្ថែម​​​ចំនួន​អ្នក​ទោស​របស់ខ្លួន​ដែល​ជាប់​​​គុក​ក្នុង​ប្រទេសអ៊ីស្រាអែល​​ទៅក្នុង​បញ្ជី​ដោះលែង​​​ក្រោម​​​​​​កិច្ច​ព្រម​ព្រៀង​នេះ​ ខណៈអ៊ីស្រាអែលវិញ​​បាន​ព្យាយាម​​​​​ពន្យា​​​​កិច្ច​ប្រជុំគណៈរដ្ឋមន្ត្រីដើម្បី​អនុម័ត​​​​​កិច្ច​ព្រម​ព្រៀង​​ដែល​កំណត់​​ចូល​ជាធរមាន​​នៅថ្ងៃទី​​១៩​​ខែ​មករា​នេះ​​។

​​​គណៈរដ្ឋមន្ត្រី​អ៊ីស្រាអែល​គ្រោង​ប្រជុំ​​អនុម័ត​​នៅថ្ងៃ​ព្រហស្បតិ៍​មួយថ្ងៃ​បន្ទាប់​ពីកិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​បានចុះ​ហត្ថលេខា ប៉ុន្តែ​ត្រូវ​​ពន្យា​ដល់​ថ្ងៃ​សុក្រ​វិញ​។ ក្នុងកិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​​សន្តិសុខនៅថ្ងៃសុក្រទៀតសោត ភាគី​អ៊ីស្រាអែលស្ថិត​ក្នុង​ជំហ​រ​មិនច្បាស់​លាស់​ក្នុង​ការ​គាំទ្រ​​កិច្ចព្រមព្រៀង​នេះ​ជាផ្លូវការ។

​ការិយាយល័យ​​នាយករដ្ឋមន្ត្រី Benjamin Netanyahu ​បាន​អះអាងនៅ​ថ្ងៃ​​សុក្រនេះ​​ក្រោយប្រជុំគណៈរដ្ឋមន្ត្រីថា ទោះបីជាង​​គណៈរដ្ឋមន្ត្រី​មិន​អនុម័ត​​កិច្ច​ព្រមព្រៀង​នោះ ប៉ុន្តែ​ការ​ដោះលែង​ចំណាប់ខ្មាំង​នៅតែ​ធ្វើ។ យោង​តាម The Times of Israel​។

​កិច្ច​ព្រម​ព្រៀង​​បទ​ឈប់បាញ់​នោះ​​មាន​ចែង​ជាសំខាន់​​ អំពីដំណាក​កាល​នៃការ​​រៀបចំ ​ការ​ដក​កង​ទ័ព​របស់​អ៊ីស្រាអែល ការ​ដោះលែង​ចំណាប់ខ្មាំង​​​អ៊ីស្រាអែល​​ជាថ្នូរ​នឹង​ការដោះលែង​​អ្នក​​ទោស​​​ហាម៉ាស ការ​​​កំណត់​ច្រក ការ​​​​កំណត់ការ​វិល​ត្រឡប់​របស់​ប្រជាជន និង​ការផ្តល់​ជំនួយ​មនុស្សធម៌​ជាដើម។

​​នៅ​ចំណុច​ផ្លាស់ប្តូរ​អ្នកទោស យោង​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Times of Israel ​ចំណាប់​ខ្មាំង​​​​៩​នាក់​ដែល​មានជំងឺ​និងរង​របួស​​​ពី​បញ្ជី​ឈ្មោះ​ចំណាប់ខ្មាំង​ទាំង​៣៣​នាក់​នឹង​ត្រូវដោះលែង​ជាថ្នូរ​​​សម្រាប់​ការដោះលែង​​​​​អ្នក​ទោស​ប៉ាឡេស្ទីន​​​​១១០​នាក់​​ដែល​​​ត្រូ​វ​បានដាក់​ទោស​អស់​មួយជីវិត។

​អ៊ីស្រាអែល​នឹង​ត្រូវ​ដោះលែង​​​អ្នក​ជាប់​ឃុំ​​​​​​​​ពី​តំបន់​ហ្គាហ្សា​​​​១០០០​នាក់ចាប់តាំងពីថ្ងៃ​ទី​​៨​ខែ​​តុលា​​២០២៣ ដែល​ពួកគេ​​មិន​​​ពាក់​ព័ន្ធ​​​​​​ហេតុការណ៍​វាយប្រហារ​​​នៅថ្ងៃទី​៧​ខែ​តុលា​ឆ្នាំ​២០២៣​។ ​​​​

​​កិច្ច​ព្រមព្រៀង​នោះ​​ ក៏បា​ន​​អះអាង​ថា ​​បុរស​វ័យ​ចំណាស់​ (អាយុ​លើស​​៥០ឆ្នាំ) ​​ពីក្នុង​បញ្ជី​​​នៃ​ចំណាប់ខ្មាំង​ទាំង​​៣៣​នាក់​នឹង​ត្រូវ​បាន​ដោះលែង​​​ជាថ្នូរ​​​សម្រាប់​ការដោះលែង​​​​​សំខាន់ៗ គឺ​​​ចំណាប់​ខ្មាំង​១នាក់ ស្មើ​ការដោះលែង​​អ្នកជាប់​​ទោស​អស់​មួយជីវិត​​៣​នាក់ និង​​​អ្នក​ទោស​ធម្មតា​​​២៧​នាក់​។​

​ជន​ជាតិ​អ៊ីស្រាអែល​ពីរនាក់ គឺ Avera Mengistu និង​ Hisham al-Sayed នឹង​ត្រូ​វ​បាន​ដោះលែង​​ជាថ្នូរ​១នាក់ ស្មើ​ការដោះលែង​អ្នក​ទោស​​​​ហាម៉ាស​​​៣០​នាក់​ ព្រម​ទាំង​​អ្នក​តោស​​ Shalit ៤៧​នាក់​។

អ្នក​ទោស​​ប៉ាឡេស្ទីន​​​​ជាច្រើនទៀត​នឹងត្រូវបាន​ដោះលែង​នៅ​ក្រៅ​ប្រទេស ឬ​នៅ​​ក្នុង​តំបន់ហ្គាហ្សា​ផ្អែក​តាម​បញ្ជីឈ្មោះ​ដែល​ភាគី​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា​។

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិន បាន​ថ្លែង​នៅ​ក្រោយ​​កិច្ច​ព្រម​ព្រៀង​​នោះ​បានចុះ​ហត្ថលេខា​ថា កិច្ចព្រម​ពៀង​នេះ​​បទឈប់បាញ់​នេះ ជាកិច្ចការ​​ចរចា​ដ៏​តាន​តឹងបំផុតដែល​លោក​ធ្លាប់ជូប​៕​

ដោយ រ៉ាន់ រើយ​

The post ​​​​បទ​ឈប់​បាញ់​​​ហ្គាហ្សា​​​ស្ថិត​នៅ​ក្នុងភាព​​ស្រពេច​ស្រពិល ខណៈភាគី​ជម្លោះ​​បន្ត​​ចោទ​គ្នា​​ appeared first on Kampuchea Thmey Daily.

អាមេរិក​លក់​អាវុធថ្មី​តម្លៃ​៨ពាន់​លាន​ដុល្លារ​ឲ្យអ៊ីស្រាអែល ដោយ​មិនអើពើ​នឹងការ​អំពាវ​នាវជាអន្តរជាតិ​
រដ្ឋបាលរបស់ប្រធានាធិបតី​​​​ជិត​ផុតអាណត្តិ​​​របស់​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន (Joe Biden) បានជូនដំណឹងដល់សភាអំពីការលក់អាវុធ​តម្លៃ​​​៨ពាន់លានដុល្លារអាមេរិក ទៅកាន់ប្រទេសអ៊ីស្រាអែលដែល​កំពុង​​ធ្វើ​សង្គ្រាម​ច្រើន​មុខ​ព្រួញ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​។​

អគារ​ខ្ទេចខ្ទាំ​ដោយសារ​ការ​បាញ់​ផ្លោង​របស់​យោធាអ៊ីស្រាអែល​។ Reuter

​សារព័ត៌មាន​រ៉យទ័របាន​ផ្សាយ​នៅថ្ងៃទី​៤ខែមករា​នេះ​ឲ្យ​ដឹង​ថា មន្ត្រីអាមេរិកបាននិយាយនៅថ្ងៃទី៣ខែមករា​ថា ទីក្រុងវ៉ាស៊ីនតោន​នៅ​តែ​​រក្សាការគាំទ្រសម្រាប់​សម្ព័ន្ធមិត្តរបស់ខ្លួន ដែលបច្ចុប្បន្ន​នៅ​តែ​បន្ត​ប្រយុទ្ធ​នៅ​តំបន់ហ្គាហ្សា​ និង​សម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់​។​

អន្តរជាតិ​បាន​​​ថ្កោល​ទោស​​ និង​ដាក់សម្ពាធ​​​ប្រទេស​អ៊ីស្រាអែល​​ឲ្យ​​​ទទួល​យក​បទ​ឈប់បាញ់​​នៅតំបន់ហ្គាហ្សា ដោយសារ​តែ​​​​សង្គ្រាម​​នោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាននាក់​បាត់​បង់​​​លំនៅឋាន ខ្វះខាតស្បៀងអាហារ ថ្នាំ​ព្យាបាល ទឹកប្រើប្រាស់ និង​​​វិបត្តិមនុស្សធម៌​យ៉ាងធ្ងន់​ធ្ងរ​។

សារព័ត៌មាន Axios បានរាយការណ៍ថា កិច្ចព្រមព្រៀង​ទិញ-លក់​អាវុធ​​រវាង​ភាគី​អាមេរិក​និង​អ៊ីស្រាអែល​នេះនឹងត្រូវការការយល់ព្រមពីសភា និងគណៈកម្មាធិការព្រឹទ្ធសភា ហើយរួមបញ្ចូលនូវគ្រាប់រំសេវសម្រាប់យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រវាយប្រហារ ក៏ដូចជាគ្រាប់កាំភ្លើងធំ។ កញ្ចប់​​ទិញលក់​នេះ​ក៏​រួម​បញ្ចូល​ទាំង​គ្រាប់បែក​ទំហំ​តូច និង​ក្បាល​គ្រាប់​ផង​ដែរ។

ក្រុម​ប្រទេស​នានា​​បានទាមទារអស់រយៈពេលជាច្រើនខែមកហើយ ដោយ​​ទាមទារឱ្យមានការដាក់ទណ្ឌកម្មអាវុធប្រឆាំងនឹងអ៊ីស្រាអែល ប៉ុន្តែគោលនយោបាយរបស់សហរដ្ឋអាមេរិកនៅតែមិនផ្លាស់ប្តូរ។ នៅខែសីហា ឆ្នាំ២០២៤​ សហរដ្ឋអាមេរិកបានយល់ព្រមលក់យន្តហោះ​ចម្បាំង និងសម្ភារៈយោធាផ្សេងទៀតចំនួន ២០​ពាន់លានដុល្លារទៅឱ្យអ៊ីស្រាអែល។

រដ្ឋបាលលោក ចូ បៃ​ដិន​ និយាយថា ខ្លួនកំពុងជួយសម្ព័ន្ធមិត្តរបស់ខ្លួនការពារប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ ដូចជាក្រុម Hamas នៅតំបន់ Gaza ក្រុម Hezbollah នៅលីបង់ និងក្រុម Houthi នៅយេម៉ែន៕​

ដោយ រ៉ាន់ រើយ​

The post អាមេរិក​លក់​អាវុធថ្មី​តម្លៃ​៨ពាន់​លាន​ដុល្លារ​ឲ្យអ៊ីស្រាអែល ដោយ​មិនអើពើ​នឹងការ​អំពាវ​នាវជាអន្តរជាតិ​ appeared first on Kampuchea Thmey Daily.

ប្រជាជនប៉ាឡេស្ទីនរត់ភៀសខ្លួន ខណៈកងកម្លាំងអ៊ីស្រាអែល បន្តវាយលុកតំបន់ហ្គាហ្សា
ប្រជាជនប៉ាឡេស្ទីនបន្តរត់ភៀសខ្លួនចេញពីតំបន់ហ្គាហ្សាបន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បើកធ្វើការវាយឆ្មក់តាមអាកាស និងបញ្ជូនរថក្រោះវាយប្រហារតំបន់ដែលធ្លាប់ត្រូវបានរងការបំផ្លាញរួចទៅហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera នៅថ្ងៃទី ២៨ ខែ មិថុនា​។

ប្រជាជាជនភាគច្រើននៅក្នុងសង្កាត់ Shujayea និង Tuffa ក្នុងទីក្រុងហ្គាហ្សា ត្រូវផ្លាស់ទីលំនៅបន្ទាប់ពីយោធាអ៊ីស្រាអែល ចេញបញ្ជាជម្លៀសខ្លួនបន្ទាន់ ពោលគឺប្រហែល៣០នាទីមុនប្រតិបត្តិការយោធាចាប់ផ្តើម។ យ៉ាងណាមិញគ្រួសារ​មួយ​ចំនួន​មិន​អាច​ជម្លៀស​ចេញ​បានទេ​ដោយ​សារ​តែមានផ្សេងអ័ព្ទដ៏ក្រាស់ពីការវាយប្រហារនិងបំណែកអគារបាក់បែក, យន្តហោះ​គ្មាន​មនុស្ស​បើក​ឈ្លបយកការណ៍ និង​កាំភ្លើង​ធំ។

ស្របពេលជាមួយគ្នានោះ កងកម្លាំងអ៊ីស្រាអែលក៏បានបន្តទម្លាក់គ្រាប់បែកលើទីក្រុង Rafah ភាគខាងត្បូង ផងដែរ ខណៈយោងតាមក្រសួងសុខាភិបាលហ្គាហ្សាបានឲ្យដឹងថា មានជនជាតិប៉ាឡេស្ទីនចំនួន ៤៧ នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតរងរបួសក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។

គួរបញ្ជាក់ថា ជាងប្រាំបីខែនៃការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា បានបណ្ដាលឲ្យមនុស្សជិតកន្លះលាននាក់ប្រឈមមុខនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ។ ការសម្រុះសម្រួលអន្តរជាតិដែលគាំទ្រដោយសហរដ្ឋអាមេរិក ក៏បរាជ័យក្នុងការផ្តល់កិច្ចព្រមព្រៀងបទឈប់បាញ់ទៅទៀត បើទោះបីជាកិច្ចចរចាកំពុងបន្តចំពេលមានសម្ពាធខ្លាំងពីលោកខាងលិចដើម្បីទទួលបានជំនួយបន្ថែមទៀតក៏ដោយ។

ទន្ទឹមនោះកងកម្លាំងអ៊ីស្រាអែលកំពុងបន្តរារាំងជំនួយមនុស្សធម៌ ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងប្រេងឥន្ធនៈដែលត្រូវការជាចាំបាច់ ក្រោយការបិទព្រំដែនដ៏សំខាន់នៅRafah កាលពីខែមុន។

យោងតាមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន (PRCS) បាន្យដឹងថា រថយន្តសង្គ្រោះបន្ទាន់ចំនួន ១៨ គ្រឿងមិនអាចដំណើរការបាន ដោយសារតែខ្វះប្រេងឥន្ធនៈ ហើយ PRCS កំពុងអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យអន្តរាគមន៍ជាបន្ទាន់ដើម្បីបើកច្រកព្រំដែន Rafah ឡើងវិញ និងអនុញ្ញាតឱ្យមានលំហូរនៃជំនួយមនុស្សធម៌ ជាពិសេសប្រេងឥន្ធនៈ ដើម្បីការពារការដួលរលំទាំងស្រុងនៃប្រព័ន្ធថែទាំសុខភាព៕

អត្ថបទ៖ ប៊ុន សុភាព

The post ប្រជាជនប៉ាឡេស្ទីនរត់ភៀសខ្លួន ខណៈកងកម្លាំងអ៊ីស្រាអែល បន្តវាយលុកតំបន់ហ្គាហ្សា appeared first on Kampuchea Thmey Daily.

មហាសេដ្ឋី Elon Musk ឆ្លើយតបក្រុមហាម៉ាស ក្រោយអញ្ជើញលោកទៅទស្សនកិច្ចនៅហ្គាហ្សា
នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk បានបដិសេធសំណើរបស់មន្ត្រីជាន់ខ្ពស់នៃក្រុមឧទ្ទាមហាម៉ាសដែលអញ្ជើញឱ្យទៅទស្សនាតំបន់ហ្គាហ្សាដើម្បីមើលការដួលរលំនៃការវាយប្រហាររបស់អ៊ីស្រាអែល។

កាលពីថ្ងៃចន្ទមហាសេដ្ឋីអាមេរិករូបនេះ បានទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ក្នុងអំឡុងពេលដែលលោកបានយល់ស្របថា ប្រទេសនេះគ្មានជម្រើសអ្វីផ្សេងក្រៅពីការបំផ្លាញក្រុមហាម៉ាសនោះទេ។ លុះមកដល់ថ្ងៃអង្គារ លោក Osama Hamdan សមាជិកនៃការិយាល័យនយោបាយហាម៉ាសបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង បេរ៉ូត ប្រទេសលីបង់ថា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីននឹងរីករាយក្នុងការបង្ហាញលោក Musk អំពីទំហំនៃការសម្លាប់រង្គាល និងការបំផ្លិចបំផ្លាញដែលអ៊ីស្រាអែលបានប្រព្រឹត្តលើប្រជាជនហ្គាហ្សា។

ភ្លាមៗមហាសេដ្ឋីវ័យ ៥២ឆ្នាំ បានឆ្លើយតបថា វាហាក់ដូចជាគ្រោះថ្នាក់បន្តិចនៅទីនោះ សម្រាប់ពេលបច្ចុប្បន្ននេះ។ ការឆ្លើយតបរបស់មហាសេដ្ឋីអាមេរិកធ្វើឡើងបន្ទាប់ពីលោកបានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃចន្ទ ដោយជួបជាមួយនាយករដ្ឋមន្ត្រី Benjamin Netanyahu និងប្រធានាធិបតី Isaac Herzog ។

យ៉ាងណាមិញ ក្រោយជំនួបជាមួយរដ្ឋាភិបាលអ៊ីស្រាអែល លោក Elon Musk បានយល់ស្របជាមួយនឹងគោលជំហរចុងក្រោយរបស់ពួកហាម៉ាស ដោយលើកហេតុផលថា អ្នកដែលមានបំណងធ្វើឃាតត្រូវតែបង្រ្កាប៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ RT

ចុចអាន៖ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ផ្ដើមជើងហោះហើរក្នុងស្រុកចំនួន ៩ ឡើងវិញ

The post មហាសេដ្ឋី Elon Musk ឆ្លើយតបក្រុមហាម៉ាស ក្រោយអញ្ជើញលោកទៅទស្សនកិច្ចនៅហ្គាហ្សា appeared first on Kampuchea Thmey Daily.