ហ្វេសប៊ុក Archives - Kampuchea Thmey Daily

លោក​ ដួង តារា ប្រកាសប្រគល់ហ្វេសប៊ុកដែលសម្ដេចតេជោបោះបង់ចោល ជូនសម្ដេចតេជោវិញ
លោក ដួង តារា ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន បានប្រកាសប្រគល់ទំព័រហ្វេសប៊ុកផ្លូវការដែលសម្ដេចតេជោបានបោះបង់ចោល ជូនសម្ដេចតេជោ ទុកប្រើប្រាស់ឡើងវិញ ចាប់ពីល្ងាចថ្ងៃទី២៩ ខែសីហាឆ្នាំ២០២៣ នេះតទៅ។

លោក ដួង តារា បានប្រកាសក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនបែបនេះ បន្ទាប់ពីក្រុមហ៊ុន Meta ប្រកាសថា មិនដាក់ពិន័យផ្អាកទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ តាមការស្នើសុំរបស់ក្រុមប្រឹក្សាភិបាលហ្វេសប៊ុក។ លោក ដួង តារា បានសរសេរថា លោកអរគុណដល់ពលរដ្ឋដែលគាំទ្រសម្ដេចតេជោប្រើប្រាស់ហ្វេសប៊ុក ដើម្បីផ្ដល់ទំនាក់ទំនងជាមួយពលរដ្ឋទាំងក្នុង និងក្រៅប្រទេស។

សូមរំលឹកថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោបានប្រកាសថា ឈប់ប្រើប្រាស់ទំព័រហ្វេសប៊ុក បន្ទាប់ពីក្រុមប្រឹក្សាភិបាលហ្វេសប៊ុកស្នើឱ្យក្រុមហ៊ុន Meta ផ្អាកហ្វេសប៊ុករបស់សម្ដេចតេជោ។ ពេលនោះ សម្តេចតេជោ បានប្រាប់ឱ្យក្រុមការងាររបស់សម្ដេច លុបទំព័រហ្វេសប៊ុកដែលមានអ្នកតាមដានជាង១៤លាននាក់នោះចោលតែម្ដង ដោយសម្ដេចតេជោ ងាកទៅប្រើប្រាស់គណនីតេឡេក្រាម និងតិកតុកជំនួសវិញ។

ប៉ុន្តែ ក្រោយមក លោក ដួង តារា បានប្រកាសយកទំព័រហ្វេសប៊ុកសម្តេចតេជោ មកគ្រប់គ្រងឡើងវិញ។ លោក ដួង តារា បានប្រកាសថា លោកសម្រេចយកហ្វេសប៊ុកមកប្រើ​ ទោះបីសម្តេច​តេ​ជោ ​លែង​ប្រើក៏ដោយ ក៏ព្រោះមូលហេតុលោកនៅស្ដាយទំព័រហ្វេសប៊ុកនេះដែលធ្លាប់តែផ្ដល់ប្រយោជន៍ជូនពលរដ្ឋកម្ពុជា តាមរយៈការសំណូមពរនានារបស់ពលរដ្ឋកម្ពុជា ទៅកាន់សម្ដេចតេជោដោយផ្ទាល់ ​។

បន្ទាប់ពីលោក ដួង តារា យកទំព័រហ្វេសប៊ុកសម្តេចតេជោមកគ្រប់គ្រង់បានរយៈពេល១ខែ១០ថ្ងៃ ពោល គឺនៅល្ងាចថ្ងៃទី២៩ ខែសីហានេះ​ ក្រុមហ៊ុនMeta ក៏បានប្រកាសថា មិនផ្អាកទំព័រហ្វេកប៊ុកសម្តេចតេជោឡើយ។ បែបនេះហើយ ទើបលោក ដួង តារា ប្រកាសថា លោកនឹងប្រគល់ហ្វេសប៊ុកដែលសម្ដេចធ្លាប់បោះបង់ចោលជូន សម្ដេចតេជោទុកប្រើប្រាស់ឡើងវិញ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឳ្យដឹងថា ក្រុមហ៊ុន Meta Platforms Inc. បានបដិសេធនូវការផ្ដល់អនុសាសន៍របស់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc. ចំនួន ២២រូប ដែលបានស្នើឱ្យផ្អាកជាបណ្ដោះអាសន្នចំពោះទំព័រFacebook ផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសទទួលយក និងអបអរសាទរ ចំពោះការវិនិច្ឆ័យដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន Meta Platforms Inc.នេះ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាត់ទុកការសម្រេចនេះថា គឺបញ្ជាក់អំពីសុចរិតភាពនៃការផ្សព្វផ្សាយមាតិកាព័ត៌មានលើទំព័រFacebook ផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ មិនតែប៉ុណ្ណោះ ក្រសួង បានប្រកាសស្វាគមន៍ចំពោះតំណាងក្រុមហ៊ុន Meta Platforms Inc. ដើម្បីបន្តបំពេញការងារនៅកម្ពុជាតទៅទៀត។ ប៉ុន្តែ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសមិនស្វាគមន៍ឡើយចំពោះបុគ្គលទាំង ២២រូប ជាសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc. ដែលបានផ្ដល់អនុសាសន៍ដ៏អាក្រក់មានចរិតនយោបាយ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា៕

អត្ថបទដោយ៖ ង៉ិល ណារ៉ាត់

The post លោក​ ដួង តារា ប្រកាសប្រគល់ហ្វេសប៊ុកដែលសម្ដេចតេជោបោះបង់ចោល ជូនសម្ដេចតេជោវិញ appeared first on Kampuchea Thmey Daily.

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ៖ អំឡុងពេលបោះឆ្នោត អ្នកលេងបណ្ដាញសង្គមគួរផ្សព្វផ្សាយ ឬចែករំលែកនូវព័ត៌មានដែលពិត
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានស្នើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមនានា ត្រូវផ្សព្វផ្សាយ ឬចែករំលែកនូវព័ត៌មានពិត នៅក្នុអំឡុងពេលនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ។

លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន មានប្រសាសន៍ថា ការប្រើប្រាស់បណ្ដាញសង្គម នៅក្នុងអំឡុងពេលបោះឆ្នោតនេះ អ្នកប្រើប្រាស់ត្រូវតែផ្សព្វផ្សាយ ឬចែករំលែកនូវព័ត៌មានដែលពិត ហើយក៏ត្រូវពិនិត្យមើលផងដែរទៅលើច្បាប់ពាក់ព័ន្ធនានា។

លោកមានប្រសាសន៍បែបនេះថា «ទាក់ទងជាមួយនឹងការលេងបណ្ដាញទំនាក់ទំនងសង្គម ក្នុងអំឡុងពេលបោះឆ្នោតនេះ អញ្ចឹងយើងដូចតែគ្នាចឹង យើងគិតថា យើងប្រើប្រាស់ដោយផ្សព្វផ្សាយតែព័ត៌មានពិត ដែលបង្ហាញពីការពិតទៅបានហើយ…ហើយយើងពិនិត្យមើលផ្លូវច្បាប់ផ្សេងៗផង ទាក់ទងនឹងច្បាប់ ជាពិសេសអំឡុងពេលបោះឆ្នោតនេះ មានច្បាប់ស្ដីពីគណបក្សនយោបាយ ច្បាប់ស្ដីពីការបោះឆ្នោត ហើយនិងនីតិវិធីផ្សេងៗទៀត»។

ម្យ៉ាងទៀត អ្នកប្រើប្រាស់បណ្ដាញសង្គម មិនគួរវិនិច្ឆ័យ ឬសន្និដ្ឋានភ្លាមៗទៅលើព័ត៌មានណាមួយ ដែលមានប្រភពមិនច្បាស់លាស់ តែគួរតែរកមើលប្រភពព័ត៌មានផ្សេងទៀត ដើម្បីយកមកផ្ទៀងផ្ទាត់គ្នា ថាតើជាព័ត៌មានពិត ឬមិនពិត។

លោក ផុស សុវណ្ណ បានបន្ថែមថា «យើងកុំអាលឈានទៅដល់ការសន្និដ្ឋាន ឬក៏វាយតម្លៃស្ថានការណ៍ណាមួយ ដែលវាផ្ទុយពីការពិត អាហ្នឹងហើយរឿងដែលយើងត្រូវចូលរួមទាំងអស់គ្នា ហើយស៊ែរតែព័ត៌មានទាំងអស់ណា ដែលមានប្រភពដែលយើងស្គាល់ច្បាស់លាស់ ដើម្បីឲ្យមានសុវត្ថិភាពទាំងអស់គ្នា ចៀសវាងព័ត៌មានដែលយើងស៊ែរហ្នឹងទៅក្លាយជារឿងមួយ បង្កព្យសនកម្មដល់សង្គម»។

ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០​២៣ ​ដោយមានគណបក្សនយោបាយចំនួន ១៨ បានចុះប​ញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះ ចូលរួមប្រកួតប្រជែង។ ក្នុងនោះដែរ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣ ជាយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ដែលចូលរួមការបោះឆ្នោត៕

The post មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ៖ អំឡុងពេលបោះឆ្នោត អ្នកលេងបណ្ដាញសង្គមគួរផ្សព្វផ្សាយ ឬចែករំលែកនូវព័ត៌មានដែលពិត   appeared first on Kampuchea Thmey Daily.

បណ្ឌិត យង់ ពៅ ៖ ពលរដ្ឋប្រើហ្វេសប៊ុក ដូចអាហារប្រចាំថ្ងៃ បានប្រយោជន៍លើសពីនយោបាយ
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី១ ខែកក្កដានេះ  បានបញ្ចេញទស្សនៈផ្ទាល់ខ្លួននៅលើគណនីហ្វេសប៊ុករបស់លោកថា ពលរដ្ឋកម្ពុជាប្រើហ្វេសប៊ុក ដូចអាហារប្រចាំថ្ងៃ ហើយទទួលបានប្រយោជន៍លើសពីនយោបាយ។ លោកបណ្ឌិត យង់ ពៅ បញ្ចេញទស្សនៈនេះ គឺបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា សម្ដេច នឹងមិនបិទហ្វេសប៊ុកនៅកម្ពុជាទេ។

សម្រាប់លោកបណ្ឌិត យង់ ពៅ បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានផ្ដល់ជាគុណសម្បត្តិដល់ពល​រដ្ឋ​ផ្ទាល់តាមរយៈអាចផ្សព្វផ្សាយលក់ផលិតផលផ្ទាល់ខ្លួន ជាថ្នាក់រៀនអនឡាញគ្រប់ពេលវេលា សម្រាប់ទទួលបានចំណេះដឹង ចំណេះធ្វើ រួមមានកសិកម្ម ពាណិជ្ជកម្ម សេវាកម្ម ពលរដ្ឋអាចទំនាក់ទំនងសាច់ញាតិ និងជាវេទិកាកម្សាន្ត និងបញ្ចេញអារម្មណ៍។  បន្ថែមពីនេះ  រាជការសាធារណៈ ក៏ទទួលផលច្រើន ដោយអាចឆ្លុះបញ្ចាំងពីចំណុចខ្វះខាតនានា តាមរយៈប្រតិកម្មពីពលរដ្ឋ ជាប្រព័ន្ធផ្សព្វផ្សាយពីគោលនយោបាយ វិធានការ ច្បាប់រដ្ឋ ការផ្សព្វផ្សាយពីមរតកវប្បធម៌ ទេសចរណ៍ យល់ដឹងពីនិន្នាការ ឥរិយាបថសង្គម ។ល។

សូមបញ្ជាក់ថា បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០០៤ ដោយលោក ម៉ាកហ្សុកឃឺបឺក(Markzuckerberg) និងមិត្តភក្តិរបស់លោក អាដាមឌី   អែងជីឡូ (Adam D’Angelo) និង ខលធីច(caltech) ដែលជាមិត្តភក្តិដ៏ល្អបំផុតរបស់លោក។ ជាបន្តបន្ទាប់មកទៀត បណ្តាញទំនាក់ទំនងសង្គមមួយនេះ ទទួលបានការនិយមប្រើប្រាស់យ៉ាងច្រើនពីប្រជាពលរដ្ឋនៅទូទាំងពិភពលោក ពិសេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

សម្រាប់ប្រទេសកម្ពុជា បណ្តាញទំនាក់ទំនងសង្គមមួយនេះ បាន និងកំពុងក្លាយជាកន្លែងលេងកម្សាន្តតាមអនឡាញ និងធ្វើអាជីវកម្មយ៉ាងពេញនិយមពីសំណាក់ប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់ស្រទាប់វណ្ណៈ។ យ៉ាងណាមិញ ដោយសារមានការក្លែងបន្លំគណនីយ៉ាងច្រើន និងមានបញ្ហាមិនប្រក្រតីផ្សេងៗទៀត សម្តេចតេជោ ហ៊ុន សែន បានប្រកាសលុបចោលទំព័រហ្វេសប៊ុកជាផ្លូវការរបស់សម្តេច និងប្រកាសមិនផ្តល់ព័ត៌មាន ឬដំណឹងតាមហ្វេសប៊ុកតទៅទៀតទេ។ សម្តេចតេជោ បានប្រកាសលុបតែហ្វេសប៊ុករបស់សម្តេចប៉ុណ្ណោះ ដោយមិនបិទបណ្តាញទំនាក់ទំនងសង្គមនេះនៅក្នុងប្រទេសកម្ពុជាឡើយ។

យ៉ាងណាក៏ដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីយប់ថ្ងៃសុក្រ បានប្រកាសបណ្តេញតំណាងក្រុមហ៊ុន Facebook ចេញពីប្រទេសកម្ពុជា និងបញ្ឈប់រាល់សកម្មភាព ដូចជា ភាពជាតំណាងរបស់ក្រុមហ៊ុនទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល និងកិច្ចសហការដៃគូក្នុងវិស័យឯកជន នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ តទៅ។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកហេតុផលនៃការបណ្តេញតំណាង Facebook ចេញពីកម្ពុជាថា ដោយសារតែមានភាពមិនប្រក្រតីនៃសេវារបស់ក្រុមហ៊ុននេះសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា ដូចជា ការបង្កើតគណនីក្លែងបន្លំ ហានិភ័យលើទិន្នន័យឯកជន ការប្រើប្រាស់ និងប្រមូលទិន្នន័យឯកជន ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ កង្វះគណនេយ្យភាព និងតម្លាភាព និងការជ្រៀតជ្រែកចូលកិច្ចការនយោបាយរបស់ប្រទេស ជាអាទិ៍៕

អត្ថបទដោយ ៖ ង៉ិល ណារ៉ាត់

The post បណ្ឌិត យង់ ពៅ ៖ ពលរដ្ឋប្រើហ្វេសប៊ុក ដូចអាហារប្រចាំថ្ងៃ បានប្រយោជន៍លើសពីនយោបាយ appeared first on Kampuchea Thmey Daily.

សម្ដេចតេជោ ហ៊ុន សែន សម្រេចឈប់ប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឈប់ប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដោយសារមានការក្លែងបន្លំគណនីហ្វេកប៊ុក (Facebook) របស់សម្ដេចច្រើន និងបន្ទាប់ពីសង្កេតឃើញថា បណ្ដាញសង្គមតេលេក្រាម (Telegram) មានប្រសិទ្ធភាពជាង។

តាមរយៈសារផ្ញើជូនជនរួមជាតិ នៅយប់ថ្ងៃទី ២៩ មិថុនា ឆ្នាំ ២០២៣ តាមបណ្ដាញសង្គមតេលេក្រាម សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ដោយសាររយៈពេលកន្លងមក មានការក្លែងបន្លំគណនីហ្វេកប៊ុករបស់សម្ដេចជាច្រើន មានរហូតជាង ២០ ដែលធ្វើឲ្យមានការភ័នច្រឡំពីអ្នកប្រើប្រាស់ហ្វេសប៊ុកដូចគ្នា។

ម្យ៉ាងទៀត មួយរយៈពេលចុងក្រោយនេះ សម្ដេចបានរកឃើញបណ្តាញទំនាក់ទំនង ដែលមានប្រសិទ្ធភាពជាងគឺបណ្តាញតេលេក្រាម ដែលមិនបារម្មណ៍ពីការចូលលួចដូចហ្វេសប៊ុកឡើយ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «អាស្រ័យហេតុនេះ ខ្ញុំសម្រេចបញ្ឈប់ជាស្ថាពរពីការប្រើប្រាស់ Facebook ដែលមានអ្នកចូលរួមជាង ១៤លាននាក់។ ខ្ញុំសូមស្នើឲ្យជំនួយការ ខ្ញុំលុបចោលគណនី Facebook របស់ខ្ញុំភ្លាម និងប្រាប់ទៅក្រុមហ៊ុន Facebook ឲ្យលុបឈ្មោះខ្ញុំចេញពីបញ្ជី Facebook»។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំការយោគយល់ពីអ្នករាប់អានសម្ដេច តាមបណ្ដាញសង្គមហ្វេសប៊ុក និងសូមបង្វែរមកភ្ជាប់ជាមួយឆាណែលរបស់សម្ដេច ដើម្បីទទួលបានព័ត៌មាន និងមានយោបល់មកសម្ដេច តាមរយៈតេលេក្រាមវិញ។

ក្នុងនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្កើតគណនី TikTok ថ្មី និងមានមនុស្ស ២នាក់ យកឈ្មោះរបស់សម្ដេចទៅបង្កើតTikTok ដែលមួយមានអ្នកតាមជាង ៣០ម៉ឺននាក់ ចូលចិត្តជាង ៤លាននាក់។ ឯមួយទៀតមានអ្នកតាម ១លាន ២សែននាក់ និងអ្នកចូលចិត្តជាង ១២លាននាក់។ ចាប់ពីពេលនេះហ្វេសប៊ុកណាមានឈ្មោះ ហ៊ុន សែន គឺក្លែងក្លាយទាំងអស់។ នេះបើតាមការគូសបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន៕

The post សម្ដេចតេជោ ហ៊ុន សែន សម្រេចឈប់ប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក appeared first on Kampuchea Thmey Daily.

វិធីសាស្ត្រចំនួន ៣ បញ្ជាក់ថា គណនីហ្វេសប៊ុកមានសុវត្ថិភាព ១០០ភាគរយ
បច្ចុប្បន្នបញ្ហានៃការលួចជ្រៀតចូលគ្រប់គ្រងគណនីហ្វេសប៊ុកពីសំណាក់ជនអនាមិកនៅតែបន្តកើតមានឡើងគួរឲ្យកត់សម្គាល់។ គោលបំណងរបស់ជនអនាមិកគឺសម្ងំលួចប្រើប្រាស់គណនីហ្វេសប៊ុករបស់ជនរងគ្រោះ ដើម្បីប្រព្រឹត្តិបទ​ល្មើសផ្សេងៗ ដូចជាបទល្មើសឆបោកប្រាក់ ឬលួចប្រើប្រាស់គណនីធនាគាររបស់ជនរងគ្រោះជាដើម។

ជាការកត់សម្គាល់ម្ចាស់គណនីហ្វេសប៊ុកភាគច្រើន នៅមិនទាន់អាចដឹងច្បាស់ថា គណនីហ្វេសប៊ុក​របស់ខ្លួន​កំពុងតែប្រើប្រាស់នោះ មានសុវត្ថិភាព ១០០% នៅឡើយទេ។

ក្រុមការងារបច្ចេកទេសនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បង្ហាញជូនអំពីវិធីសាស្ត្រចំនួន៣ ដែលជាមុខងាររបស់កម្មវិធីទូរស័ព្ទឆ្លាតវៃ (iOS App) ដើម្បីបញ្ជាក់ថា គណនីមានសុវត្ថិភាពដូចជាខាងក្រោម៖

១. បើកកម្មវិធីហ្វេសប៊ុករួចចុចពាក្យ “Menu” នៅខាងស្តាំ និងខាងក្រោម នៃកម្មវិធីហ្វេសប៊ុក។

២. អូសមកក្រោម រួចចុចលើពាក្យ “Privacy and Security” ដែលមានសញ្ញា (កងចក្រ)។

៣. ចុចចូលទៅកាន់ “Privacy shortcuts” ត្រង់ចំនុន “Privacy” ចូលទៅកាន់ “Take a Privacy Checkup”។

៤. ត្រង់កន្លែង “Privacy Checkup” ហ្វេសប៊ុកមាន ៦ មុខងារ ដែលលោកអ្នកអាចធ្វើការពិនិត្យ និងកំណត់​ពីឯកជនភាពរបស់លោកអ្នកលើបណ្តាញទំនាក់ទំនងសង្គម ប៉ុន្តែចំពោះមុខងារសុវត្ថិភាព ចុចលើពាក្យ “How to keep account secure” រួចធ្វើការអនុវត្តតាមការណែនាំ ៣ជំហាន ដើម្បីបើកដំណើរ​ការមុខងារសុវត្ថិភាពគឺ៖

ជំហានទី១- ពាក្យសម្ងាត់ (Your password)៖ សូមធ្វើការប្តូរពាក្យសម្ងាត់ ដែលជាពាក្យសម្ងាត់រឹងមាំ (ស្វែងយល់ពីការបង្កើតបានពាក្យសម្ងាត់រឹងមាំ https://shorturl.at/bdCSY)។

ជំហានទី២- ដាក់ពាក្យសម្ងាត់ពីរជាន់ (Two-factor authentication) (ស្វែងយល់ពីការដំឡើងមុខងារ Two-factor authentication : https://shorturl.at/ampG1)។

ជំហានទី៣- ដាក់ការជូនដំណឹងពេលមានការចូលគណនី (Login alert) ដើម្បីទទួលបានការជូនដំណឹង​អំពីសុវត្ថិភាពនៅពេលមានការព្យាយាម )Login) ចូលប្រើប្រាស់គណនីហ្វេសប៊ុករបស់អ្នក។

សូមបញ្ជាក់ថា បន្ទាប់ពីអនុវត្ត និងបើកដំណើរការមុខងារ៣ជំហានខាងលើរួចរាល់ហើយ លោកអ្នកក៏ត្រូវបង្កើន​ការប្រុងប្រយ័ត្នចំពោះល្បិច លួងលោមបោកបញ្ឆោតឲ្យលោកអ្នកផ្តល់ទិន្នន័យសំខាន់​របស់ខ្លួនទៅកាន់ជន​អនាមិកផងដែរ ដូចជាល្បិចកលជំរុញឲ្យជនរងគ្រោះចុចលើតំណភ្ជាប់ក្លែងក្លាយ (scams link) ជាដើម៕

The post វិធីសាស្ត្រចំនួន ៣ បញ្ជាក់ថា គណនីហ្វេសប៊ុកមានសុវត្ថិភាព ១០០ភាគរយ appeared first on Kampuchea Thmey Daily.

សម្ដេចតេជោ ហ៊ុន សែន ហួសចិត្តនៅពេលឃើញការទិតៀន សម្តេច សៅរ៍ ចន្ទថុល្ល លើហ្វេសប៊ុក
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងការហួសចិត្តនៅពេលឃើញមានការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកមួយ ពាក់ព័ន្ធនឹងការទិតៀនសម្តេចព្រះធម្មលិខិត​បណ្ឌិត សៅរ៍ ចន្ទថុល្ល។

ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និង ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «យប់មិញហ្នឹង គឺហួសចិត្តមួយត្រង់ថា ស្រាប់តែឃើញដូចជា អគ្គេលខាធិការគណៈសង្ឃនាយក? ចេញសេចក្ដីប្រកាសមួយទៅទិតៀនអីណា សម្ដេច សៅរ៍ ចន្ទថុល្ល ឱព្រះហើយព្រះ ព្រះអង្គអើយព្រះអង្គ សុទ្ធតែសម្ដេចហើយ សម្ដេច ព្រះអង្គ អាចហៅគ្នាមកនិយាយបានទេ?»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា បញ្ហានេះ មានតែសម្ដេច ចេញមុខទៅដោះស្រាយទៀតហើយ។ ក្នុងនោះ សម្ដេច ក៏បានអង្វរករឲ្យបញ្ឈប់ការទិតៀនគ្នា នៅលើបណ្ដាញសង្គមហ្វេសប៊ុក តទៅទៀត។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ហើយអ្នកណា ទៅនិយាយជាមួយលោកកើត វាមានតែខ្ញុំទៅទៀត អញ្ចឹងខ្ញុំព្រះករុណាខ្ញុំ សុំអង្វរករពីចម្ងាយចំពោះសម្ដេចព្រះសង្ឃរាជ ព្រះរាជាគណៈ សម្ដេចព្រះសង្ឃនាយក នាយករង មេត្តាអធ្យាស្រ័យ ហើយនិយាយគ្នាទៅ ចាំបាច់អីចេញសេចក្ដីប្រកាសព័ត៌មានតាមហ្វេសប៊ុក»៕

The post សម្ដេចតេជោ ហ៊ុន សែន ហួសចិត្តនៅពេលឃើញការទិតៀន សម្តេច សៅរ៍ ចន្ទថុល្ល លើហ្វេសប៊ុក appeared first on Kampuchea Thmey Daily.

វៀតណាម ចាប់ខ្លួនអ្នកប្រើប្រាស់ Facebook ម្នាក់ ពីបទប៉ុនប៉ងផ្ដួលរំលំរដ្ឋ
ប៉ូលិសក្នុងប្រទេសវៀតណាម នៅថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣នេះ បានចាប់ខ្លួនអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ ដែលអាជ្ញាធរចោទប្រកាន់ថាបាន ប៉ុនប៉ងផ្តួលរំលំរដ្ឋ ដោយចែករំលែកខ្លឹមសារដែលបង្ខូចកេរ្តិ៍ឈ្មោះមេដឹកនាំបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច។

ក្រសួងសន្តិសុខសាធារណៈដែលគ្រប់គ្រងដោយប៉ូលិសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Phan Thi Thanh Nha អាយុ ៣៩ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទបង្ហោះ ចែករំលែកអត្ថបទ និងវីដេអូចំនួន ២៥ ចាប់តាំងពីឆ្នាំ២០១៨ ដើម្បីបំភ្លៃ និងបង្ខូចកេរ្តិ៍ឈ្មោះមេដឹកនាំនៃបក្សកុម្មុយនិស្តវៀតណាម។

កន្លងមក ទោះបីជាមានការកែទម្រង់សេដ្ឋកិច្ចយ៉ាងទូលំទូលាយ និងការបង្កើនការបើកចំហចំពោះការផ្លាស់ប្តូរសង្គមក៏ដោយ ក៏បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់វៀតណាមនៅតែរក្សាការចាប់ពិរុទ្ធប្រព័ន្ធផ្សព្វផ្សាយយ៉ាងតឹងរ៉ឹង ចំពោះការរិះគន់រដ្ឋាភិបាល ហើយក្នុងនោះមនុស្សរាប់សិបនាក់ត្រូវជាប់គុកដោយសារនិយាយប្រឆាំងនឹងអាជ្ញាធរ។

តួយ៉ាងលោក Phan Thi Thanh Nha ត្រូវបានប៉ូលិសចោទប្រកាន់ពីបទចូលរួម និងជ្រើសរើសសមាជិកសម្រាប់បង្កើតរដ្ឋាភិបាលវៀតណាមបណ្តោះអាសន្ន ដែលមានមូលដ្ឋាននៅ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលក្រុមនេះជាក្រុមដែលរដ្ឋាភិបាលវៀតណាមបានចុះបញ្ជីថាជា អង្គការភេរវកម្ម។

ពេលនេះ ប្រភពពីសារព័ត៌មាន Reuters មិនទាន់អាចកំណត់អត្តសញ្ញាណលោក Phan Thi Thanh Nha បាននៅឡើយ ចំណែកមេធាវីរបស់លោក ក៏មិនទាន់សុំការអត្ថាធិប្បាយបានដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Reuters

ចុចអាន៖ នារីអូតែសវៀតណាម៤នាក់ រត់ពន្ធគ្រឿងញៀនតាមយន្តហោះ ពី ប៉ារីស មក ហូជីមិញ

ចុចអាន៖ Elon Musk បង្ហាញចេតនាទិញយកធនាគារធំមួយរបស់អាមេរិក

The post វៀតណាម ចាប់ខ្លួនអ្នកប្រើប្រាស់ Facebook ម្នាក់ ពីបទប៉ុនប៉ងផ្ដួលរំលំរដ្ឋ appeared first on Kampuchea Thmey Daily.

ប្រយ័ត្នបាត់ផេក! មានជនអនាមិកបន្លំជាក្រុមហ៊ុន Meta មកស្នើសុំសហការជាដៃគូផ្សព្វផ្សាយ ពាណិជ្ជកម្ម
នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃអាទិត្យនេះ បានប្រាប់ឲ្យដឹងថា នៅមួយរយៈចុងក្រោយនេះ មានករណីលួចកាន់កាប់ដោយខុសច្បាប់នូវគណនី ឬទំព័រហ្វេសប៊ុក(ផេក)ដោយប្រើប្រាស់វិធីសាស្ត្រ ក្លែងបន្លំក្នុងរូប ភាពផ្សេងៗ។

បើតាមនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ គឺនៅពេលថ្មីៗនេះ ជនខិលខូចបានប្រើប្រាស់ល្បិចបន្លំផ្សេងៗក្នុងគោលបំណងអូសទាញអ្នកប្រើប្រាស់ហ្វេសប៊ុក  គោលដៅចុចលើតំណភ្ជាប់  ដើម្បីវាយបញ្ចូលនូវព័ត៌មានគណនី (ឈ្មោះគណនី  និងលេខសម្ងាត់)  ដូចខាងក្រោម៖

ទី១. បង្កើតទំព័រ ផេកដែលមានឈ្មោះស្រដៀងទៅនឹងក្រុមហ៊ុន  Meta ធ្វើការផុស ឬឆាតទៅអ្នក រួចបោកបញ្ឆោតអ្នកដោយនិយាយថា គណនី ឬផេករបស់អ្នកកំពុងតែគ្មានសុវត្ថិភាព រួចបញ្ជាឲ្យអ្នកចុចលើតំណរ ភ្ជាប់ដែលជាអន្ទាក់។ ទី២. ប្រើអ៊ីម៉ែល( Scams Mail ) មកដើរតួជាក្រុមហ៊ុន Meta ក្នុងការស្នើសុំសហការ ក្នុងភាពជាដៃគូផ្សព្វផ្សាយពាណិជ្ជកម្ម នឹងទទួលបានប្រាក់កម្រៃជាប្រចាំពីក្រុមហ៊ុន Meta។

អាស្រ័យហេតុដូច្នេះហើយ នាយកដ្ឋានព័ត៌មានវិទ្យា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ មេត្តាពិនិត្យពិច្ច័យ   មុនពេលចុចលើតំណភ្ជាប់ ឬវាយបញ្ចូលនូវព័ត៌មានសម្ងាត់របស់ខ្លួន ដោយពិចារណានូវទស្សនាទានមួយចំនួន គឺ ទី១. ពិនិត្យប្រភពគណនីអ៊ីម៉ែលដែលបានផ្ញើមកដោយ Domain ពិតរបស់ក្រុមហ៊ុន Meta មានដូចជា @fb.com, @facebookmail.com, @facebook.com, @support.facebook.com  ជាដើម។ ទី២.សូមធ្វើការ គិតពិចារណាឲ្យច្បាស់លើខ្លឹមសារនៃអ៊ីម៉ែលដែលបានទទួលក្នុងករណីទាមទារឱ្យអ្នកផ្តល់ទិន្នន័យ ឬចុចលើ តំណភ្ជាប់អ្វីមួយ។ ទី៣. សូមធ្វើការរាយការណ៍ (Report) អត្ថបទផ្សព្វផ្សាយពាណិជ្ជកម្ម (Ads) ឬអត្ថបទ (Posts) នៃផលិតផល ឬសេវាទាំងនោះ ដើម្បីកុំឱ្យមានជនរងគ្រោះធ្លាក់ចូលក្នុងល្បិចឆបោកនេះជាបន្តបន្ទាប់៕

The post ប្រយ័ត្នបាត់ផេក! មានជនអនាមិកបន្លំជាក្រុមហ៊ុន Meta មកស្នើសុំសហការជាដៃគូផ្សព្វផ្សាយ ពាណិជ្ជកម្ម appeared first on Kampuchea Thmey Daily.