ឡុង ភារ៉ាត់ Archives - Kampuchea Thmey Daily

កីឡាករ​លេច​​ធ្លោ​​​​៣​រូប​ព្រះ​​ខ័ន​​រាជ​​ស្វាយ​​រៀង​​​​និយាយ​​ពី​ជំនួប​​​ធំ​​ជា​មួយ​​​​ភ្នំពេញ​​ក្រោន
សមាជិក​លេច​ធ្លោ​៣​រូប​របស់​ព្រះ​ខ័ន​រាជ​​ស្វាយ​រៀង​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​អំពី​ការ​ប្រកួត​ទល់​ជា​មួយ​នឹង​ភ្នំពេញ​ក្រោន​ វេលា​ម៉ោង​៦:៣០​នាទី​​ល្ងាច ថ្ងៃ​អង្គារ៍ ទី​៦ ខែ​កក្កដា ស្អែក​​នេះ​នៅ​ទឹក​ដី​​ស្វាយរៀង ក្នុង​សប្តាហ៍​ទី​៩ ​នៃ​ការ​ប្រកួត​​​​​​​ជម្រើស​ជើង​ឯក​ខេមបូឌានព្រីមៀរលីគ ​រដូវ​កាល​​២០២២។

អៀន ពិសី

ខ្សែ​បម្រើ​ស្លាប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង អៀន ពិសី បង្ហាញ​អារម្មណ៍​ផ្ទាល់​ខ្លួន​ថា ៖«សម្រាប់​ខ្ញុំ​យល់​ឃើញ​ថា ការ​ប្រកួត​នេះ​គឺ​ជា​ការ​ប្រកួត​មួយ​ដ៏​ល្អ។ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​ប្រកួត​ជា​មួយក្រុម​ខ្លាំង។ ការ​ប្រកួត​មួយ​នេះ​នឹង​ល្អ​មើល​សម្រាប់​​អ្នក​គាំទ្រ ពី​ព្រោះ​អី​​ក្រុម​ទាំង​ពីរ​នឹង​លេង​បុក​គ្នា​ទៅ​វិញ​ទៅ​មក»។

ចំណែកយុវជន​លេច​ធ្លោ ជូ ស៊ីនទី បាន​និយាយ​ថា ៖«ខ្ញុំគិត​ថា នេះ​ជាការប្រកួត ដ៏អស្ចារ្យមួយ ហើយជាការប្រកួតដ៏ស្វិតស្វាញ និងជាការប្រកួតដែលមានការចាប់អារម្មណ៍បំផុត។ យើង​ខ្ញុំ​ប្តេជ្ញាថា នឹងប្រឹង​ឲ្យ​អស់​សមត្ថភាព​ និង នាំរឿងល្អសម្រាប់អ្នកគាំទ្ររបស់យើង»។

ជូ ស៊ីនទី

ទន្ទឹម​ជា​មួយ​គ្នា ឡុង ភារ៉ាត់ ខ្សែ​បម្រើ​កណ្តាល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​រូប​របស់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង បាន​លើក​ឡើង​ថា ៖«ថ្ងៃ​ស្អែក​គឺ​ជា​ការ​ប្រកួត​ដ៏​ពិបាក និង​តឹង​តែង​សម្រាប់​ក្រុម​យើង។ ទោះ​ជា​ការ​ប្រកួត​ពិបាក​យ៉ាង​ណា តែ​ពួក​យើង​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​សម្រាប់​ការ​ប្រកួត​នេះ»។

កាល​ពី​ជុំ​ទី​១ ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​យក​ឈ្នះ​​ភ្នំពេញ​ក្រោន​ដោយ​លទ្ធផល ៣-១​ នៅ​ទឹក​ដី​របស់​ភ្នំពេញ​ក្រោន ក្នុង​រាជ​ធានី​ភ្នំពេញ។

ឡុង ភារ៉ាត់

ដល់​ពេល​នេះ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង នៅ​តែ​ជា​ក្លឹប​មិន​ទាន់​ស្គាល់​បរាជ័យ​ក្នុង​ការ​ប្រកួត​ជម្រើស​ជើង​ឯក​ខេមបូឌានព្រីមៀរលីគ ​រដូវ​កាល​​២០២២នេះ បន្ទាប់​ពី​៨​​ប្រកួត​គឺ​ឈ្នះ​៧​ និង​ស្មើ១ មាន​​២២​ពិន្ទុ កំពុង​ឈរ​លើ​កំពូល​តារាង។ ថ្ងៃ​អង្គារ៍​ស្អែក​នេះ​គឺ​ជា​ការ​ប្រកួត​​សប្តាហ៍​ទី​៨​​របស់​ភ្នំពេញ​ក្រោន ដោយ​សារ​​ក្រុម​តំណាង​កម្ពុជា​នេះ​បាន​ចេញ​ទៅ​ប្រកួត​ពាន​រង្វាន់ AFC Cup។ ការ​ប្រកួត​នៅ​លីគ​៧​លើក​កាល​ពី​ជុំ​ទី​១​ ភ្នំពេញ​ក្រោន​ ឈ្នះ​១ ស្មើ​៤ និង​ចាញ់​២ មាន​៧​ពិន្ទុ​ កំពុង​ឈរ​ចំណាត់​ថ្នាក់​លេខ​៦៕

អត្ថបទ៖ វីរបុត្រ<gwmw style="display:none;">

The post កីឡាករ​លេច​​ធ្លោ​​​​៣​រូប​ព្រះ​​ខ័ន​​រាជ​​ស្វាយ​​រៀង​​​​និយាយ​​ពី​ជំនួប​​​ធំ​​ជា​មួយ​​​​ភ្នំពេញ​​ក្រោន appeared first on Kampuchea Thmey Daily.

ឡុង​ ភារ៉ាត់​ មាន​​​គោល​​ដៅ​​​ចម្បង​២​​​ពេល​​ចូល​​ព្រះ​​ខ័ន​​រាជ​​ស្វាយ​រៀង​
ឡុង ភារ៉ាត់ ​បាន​ឆ្លង​កាត់​ក្នុង​​ក្លឹប​​បាល់ទាត់​ជា​ច្រើន​​​មុន​ពេល​​លេច​ធ្លោ​ក្នុង​ក្លឹប​​អាជីព​ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រុម​ធំ។

ឡុង ភារ៉ាត់

កីឡាករ​ខ្សែ​បម្រើ​អាយុ​២៤​ឆ្នាំ​​បាន​ចូល​ព្រះ​ខ័នរាជ​ស្វាយរៀង​កាល​ពី​ដើម​ឆ្នាំ​២០២២​កន្លង​ទៅ​នេះ។ រូប​គេ​ជា​អតីត​យុវជន​​​ភ្នំពេញ​​រយៈ​ពេល​ប្រហែល​ជា​៥​ឆ្នាំ​មុន​​ផ្លាស់​ចូល​​​​ក្លឹប​​អាជីព វេស្ទើន ភ្នំពេញ អេហ្វស៊ី ក្នុង​ឆ្នាំ​២០១៦។

ឆ្នាំ២០១៨ ឡុង ភារ៉ាត់ បាន​ផ្លាស់​ទៅ​​នៅ​ក្លឹប សូលទីឡូអង្គរ រហូត​ដល់ឆ្នាំ២០១៩ ​ទើប​​បាន​​បន្ត​​ផ្ទេរ​ទៅ​ចូល​រួម​ជា​មួយ ក្លឹប​អង្គរ​ថាយហ្គឺរ។ លេង​ជា​មួយ​ក្លឹប​អាជីព​ដែល​មាន​ម្ចាស់​ជា​ជន​ជាតិ​ជប៉ុន​នេះ​គឺ​ជា​ឱកាស​ដែល​រូប​គេ​បង្ហាញ​សមត្ថភាព​កាន់​តែ​អស្ចារ្យ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍ ហើយ​ទី​បំផុត​ក្លឹប​អាជីព​ធំ ព្រះខ័នរាជស្វាយរៀង នាំ​ចូល​ក្នុង​ឆ្នាំ២០២២។

ឡុង ភារ៉ាត់​នៅ​លើ​ទី​លាន

សម្រាប់​ការ​​ផ្ទេរ​មក​កាន់​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​នេះ ឡុង ភារ៉ាត់ បាន​ប្រាប់​ថា ៖«ខ្ញុំ​ឆ្លង​កាត់​បទ​ពិសោធ​នៅ​ក្លឹប​ជា​ច្រើន​ដែល​ពី​មួយ​ក្លឹប​ទៅ​មួយ​ក្លឹប ខ្ញុំ​តែង​តែ​បាន​រៀន​សូត្រ និង​អភិវឌ្ឍ​ខ្លួន​រហូត។ មើល​ឃើញ​សមត្ថភាព​ខ្លួន​កាន់​តែ​រីក​ចម្រើន ខ្ញុំ​ចង់​បាន​អ្វី​ដែល​ថ្មី​បន្ថែម​ទៀត»។

«ខ្ញុំ​ចូល​ព្រះ​ខ័នរាជ​​ដោយ​មាន​គោល​ដៅ​សំខាន់​ពីរ។ ទី១ គឺ​ខ្ញុំ​ចង់​ប្រកួត​ប្រជែង​ថ្មី ពី​ព្រោះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ជា​ក្លឹប​អាជីព​ធំ ដូច្នេះ​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់។ ទី​២ គឺ​ខ្ញុំ​ចង់​ឈ្នះ​ពាន​រង្វាន់​ជា​មួយ​ព្រះ​ខ័ន​រាជ​ស្វាយរៀង»។ ឡុង ភារ៉ាត់​ បញ្ជាក់។

ឡុង ភារ៉ាត់ (លេខ​១៦) ក្នុង​ក្រុម​ជម្រើស​ជាតិ

បន្ទាប់​ពី​ចូលព្រះ​ខ័ន​រាជ​ស្វាយរៀង និង​​បាន​ក្លាយ​ជា​សមាជិក​សំខាន់​​មួយ​រូប​ជួយ​ឲ្យ​ក្លឹប​មាន​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង​នេះ​ឈរ​លើ​កំពូល​តារាង​នៃ​លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០២២ ឡុង ភារ៉ាត់ ត្រូវ​បាន​កោះ​ហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រុម​ធំ​ដើម្បី​ចេញ​ទៅ​ប្រកួត​ពាន​រង្វាន់ AFC Asian Cup វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​នៅ​ប្រទេស​ឥណ្ឌា។ រូប​គេ​ក៏​បាន​បង្ហាញ​ប្រកួត​ជម្រើស​១១​នាក់​ដំបូង​នៅ​លើ​ទី​លាន​ដែរ៕

អត្ថបទ៖ វីរបុត្រ

The post ឡុង​ ភារ៉ាត់​ មាន​​​គោល​​ដៅ​​​ចម្បង​២​​​ពេល​​ចូល​​ព្រះ​​ខ័ន​​រាជ​​ស្វាយ​រៀង​ appeared first on Kampuchea Thmey Daily.