អង់ទីគ័រ Archives - Kampuchea Thmey Daily

រកឃើញហើយ អង់ទីគ័រការពារមនុស្សពីជំងឺកូវីដ-១៩ និងវីរុសបំប្លែងខ្លួន
នៅទីបំផុត ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញអង់ទីគ័រមួយ ដែលអាចការពារមនុស្សពីជំងឺកូវីដ-១៩, ធាតុបំប្លែងខ្លួនរបស់វា និងវីរុសកូរ៉ូណាប្រភេទផ្សេងទៀត។

អង់ទីគ័រ DH1047 បានធ្វើការ ដោយការភ្ជាប់ទៅនឹងកោសិការបស់មេរោគ ហើយបន្សាបពួកវា រួចការពារពួកវាមិនឲ្យបញ្ចេញវីរុសកាន់តែច្រើន។

វាមានប្រសិទ្ធភាពទាំងក្នុងការទប់ស្កាត់ការឆ្លង និងជួយព្យាបាលអ្នកដែលធ្លាប់ឆ្លងកូវីដ។

ក្រុមស្រាវជ្រាវនៅសាកលវិទ្យាល័យ North Carolina – Chapel Hill (UNC) និងសាកលវិទ្យាល័យ Duke ក្នុងទីក្រុង Durham និយាយថា ខ្លួនជឿថា ខ្លួនបានរកឃើញផ្នែកដ៏សំខាន់ដែលអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតបច្ចុប្បន្ន និងការផ្ទុះឡើងនៃមេរោគនាពេលអនាគត។

លោកវេជ្ជបណ្ឌិត Barton Haynes នាយកវិទ្យាស្ថាន Duke Human Vaccine និងជាសហអ្នកនិពន្ធនៃការសិក្សាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អង់ទីគ័រនេះ មានសក្តានុពលក្នុងការព្យាបាលជំងឺរាតត្បាតបច្ចុប្បន្ន”។

វាក៏អាចការពារការផ្ទុះឡើងនាពេលអនាគតផងដែរ ប្រសិនបើឬនៅពេលដែលមេរោគឆ្លងផ្សេងទៀត ឆ្លងចេញពីសត្វមកមនុស្ស។

អង់ទីគ័រ DH1047 បានបង្ហាញសមត្ថភាព ១០០% ក្នុងការបន្សាបកោសិកាមេរោគកូវីដ-១៩, SARS និងវីរុសឆ្លងផ្សេងទៀតដែលត្រូវបានរកឃើញនៅក្នុងសត្វ។

លោកវេជ្ជបណ្ឌិត Barton Haynes នាយកវិទ្យាស្ថាន Duke Human Vaccine

អ្នកស្រាវជ្រាវដែលបានបោះពុម្ពផ្សាយការរកឃើញរបស់ពួកគេកាលពីថ្ងៃទី២ខែវិច្ឆិកានៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រ បានកំណត់អត្តសញ្ញាណអង់ទីគ័រមេរោគឆ្លងជាង ១,៧០០ប្រភេទ។

ក្នុងចំណោមនោះ មាន៥០ប្រភេទត្រូវបានគេកំណត់ថាអាចភ្ជាប់ទៅនឹងកោសិកាជំងឺកូវីដនិង SARS ដែលជាមេរោគផ្លូវដង្ហើមផ្ទុះឡើងក្នុងទ្វីបអាស៊ីនៅដើមទសវត្សរ៍ឆ្នាំ២០០០៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ពិភពលោកទទួលបានអាវុធពិសេសមួយទៀត ដើម្បីសម្លាប់ កូវីដ

The post រកឃើញហើយ អង់ទីគ័រការពារមនុស្សពីជំងឺកូវីដ-១៩ និងវីរុសបំប្លែងខ្លួន appeared first on Kampuchea Thmey Daily.

អ្នកជាសះស្បើយពី ដែលតា មានអង់ទីគ័រការពារបានល្អដូចចាក់វ៉ាក់សាំងពីរដូស
យោងតាមប្រភពពីគេហទំព័រ Daily Mail បានឱ្យដឹងថា អ្នកជំងឺជាសះស្បើយពីកូវីដបំប្លែងខ្លួន ដែលតា ភាគច្រើន សរីរាង្គពួកគេអាចផលិតអង់ទីគ័រការការពារវីរុសបានល្អដូចគ្នាទៅនឹងអ្នកចាក់វ៉ាក់សាំងពីរដូសពេញលេញដែរ។

របាយការណ៍ពីការិយាល័យស្ថិតិជាតិ អង់គ្លេស (ONS) ដែលចុះផ្សាយដោយ Daily Mail នៅថ្ងៃទី១៨ តុលា ឆ្នាំ២០២១ បានរកបង្ហាញថា ជនជាតិអង់គ្លេសដែលមិនទាន់ចាក់វ៉ាក់សាំង តែធ្លាប់ឆ្លងកូវីដបំប្លែងខ្លួនប្រភេទ ដែលតា មិនមានហានិភ័យតេស្តវិជ្ជមានជាលើកទីពីររហូតដល់ ៧១%។

បន្ថែមពីលើនេះ របាយការណ៍ដដែលបានបញ្ជាក់អំពីប្រសិទ្ធភាពវ៉ាក់សាំងក្រោយចាក់ដូសទី២រួចរាល់ផងដែរ។ ក្នុងនោះហានិភ័យនៃការឆ្លងមេរោគត្រូវបានកាត់បន្ថយប្រមាណ ៦៧ ភាគរយ ចំពោះមនុស្សដែលបានចាក់វ៉ាក់សាំង Pfizer ឬ AstraZeneca ពីរដង។

ONS អះអាងថា គ្មានវ៉ាក់សាំងណាមួយមានភស្តុតាងផ្តល់ឱ្យរាងកាយមនុស្សអាចបង្កើតភាពស៊ាំមិនឱ្យឆ្លងកូវីដទាល់តែសោះនោះទេ បើទោះបីជាការស្រាវជ្រាវមួយចំនួនហាក់បង្ហាញលទ្ធផលផ្ទុយពីនេះក៏ដោយ។ នេះបើផ្អែកលើការធ្វើតេស្តវិជ្ជមានមនុស្សជាង ៨ពាន់នាក់ នៅទូទាំងចក្រភពអង់គ្លេស ដោយបានរកឃើញករណីថ្មីនៃកូវីដបំប្លែងខ្លួនប្រភេទ ដែលតា ​ហក់ឡើងខ្ពស់នៅក្នុងស្រុក។

ដោយឡែក ការការពារពីការចាក់វ៉ាក់សាំងពីរដូសហាក់ដូចជាធ្លាក់ចុះប្រសិទ្ធភាព កំលុងចាក់បាន ៥-៦ខែរួចមក ហើយនេះជាមូលហេតុដែលមនុស្សត្រូវចាក់ដូសជំរុញ ដើម្បីផលិតអង់ទីគ័រទប់ទល់ជាមួយនឹង កូវីដបំប្លែងខ្លួនប្រភេទ ដែលតា។

ONS បានពិនិត្យមើលលទ្ធផល PCR វិជ្ជមានចំនួន ៨៣០៦ នាក់ នៅចន្លោះថ្ងៃទី ១៧ ខែឧសភា ដល់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២១។ លទ្ធផលបង្ហាញថា អ្នកបានចាក់វ៉ាក់សាំងពេញលេញរួចហើយ អាចទប់ស្កាត់ការចម្លងប្រមាណពី ៦៤-៧០% ខណៈអ្នកជំងឺធ្លាប់វិជ្ជមាន កូវីដបំប្លែងខ្លួនប្រភេទ ដែលតា សរីរាង្គមានកងការពារជាមធ្យម ៦៧%៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ វ៉ាក់​សាំង​ Valneva​ បង្កើត​អង់​ទីគ័រ​​ដល់​​​៩៥%​ ខ្លាំង​ជាង ​AstraZeneca ទៀត

ចុចអាន៖ អ៊ីស្រាអែល រកឃើញក្រុមមនុស្សមួយប្រភេទ មានបញ្ហារលាកសាច់ដុំបេះដូង ក្រោយចាក់ដូសទី២

The post អ្នកជាសះស្បើយពី ដែលតា មានអង់ទីគ័រការពារបានល្អដូចចាក់វ៉ាក់សាំងពីរដូស appeared first on Kampuchea Thmey Daily.

ការសិក្សា៖ អ្នកជាសះស្បើយពីកូវីដបំប្លែងខ្លួន មានអង់ទីគ័រការពាររយៈពេលខ្លី
អ្នកជំងឺកូវីដបំប្លែងខ្លួនប្រភេទ Delta ដែល​ជាសះស្បើយ​ អាចនឹង​មិនមានអង់ទីគ័រ​ប្រឆាំង​នឹង​ការឆ្លងម្ដងទៀតនោះទេ ឬបើមាន បានតែរយៈេពេលខ្លីប៉ុណ្ណោះ។ ​នេះបើ​យោង​តាម​ការ​ស្រាវជ្រាវ​ទៅ​លើ​អង់ទីគ័រ​ថ្មី​ដោយ​អ្នកវិទ្យាសាស្ត្រ​ចិន និង​អាមេរិក។

ការ​សិក្សា​នេះ​បាន​សិក្សា​ទៅ​លើ​ក្រុមគ្រូពេទ្យ​នៅ​ទីក្រុង​អ៊ូហាន​ដែល​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​នឹង​អ្នកជំងឺ​។ ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​ថា ​អ្នកដែល​​​ធ្លាប់​ឆ្លង​វីរុស​បំប្លែងខ្លួន Delta ​​ត្រឹម​តែ​ ៤%​ប៉ុណ្ណោះ​ដែល​មាន​អង់ទីករ​ការពារបានដល់ទៅ ៤ខែ។ ក្រៅពីនោះសុទ្ធមានរយៈពេលខ្លីក្រោម ៣ខែទាំងអស់។

ការ​សិក្សា​ដដែល​​បាន​ណែនាំ​ថា​ មិនមែន​​មនុស្ស​គ្រប់គ្នា​ដែល​ឆ្លង​វីរុសបំប្លែងខ្លួនប្រភេទ Delta សុទ្ធតែ​មាន​អង់ទីគ័រការពារនោះទេ ឬ​មាន​អង់ទីគ័ររយៈពេល​យូរ​អង្វែង​ឡើយ។ អង់ទីគ័រ​នេះ​គឺ​បង្កើត​ដោយ​ប្រព័ន្ធ​ភាព​ស៊ាំ​ដើម្បី​ភ្ជាប់​ជាមួយ​នឹង​សំបក​វីរុស និង​បញ្ឈប់​វីរុស​ក្នុង​ការ​ឆ្លង​ទៅ​ក្នុង​កោសិកា​។

លទ្ធផលបង្ហាញ​ទៀតថា​ អ្នក​ជំងឺ​ដែល​ឆ្លង​ និង​មាន​រោគសញ្ញា​ច្បាស់​ នឹង​ផលិត​អង់ទីគ័រ​ច្រើន​ ហើយ​អ្នកជំងឺ​ផលិត​អង់ទីគ័រ IgG ២សប្ដាហ៍​បន្ទាប់ពី​ចេញ​រោគសញ្ញា។ ប៉ុន្តែ​ច្រើន​ជាង​ ២០%​នៃ​អ្នក​ជំងឺ​ក្នុង​ការ​សិក្សា​អាច​នឹង​បាត់បង់​អង់ទីគ័ររ​នេះ​ក្នុង​រយៈពេល​មួយខែ។ ម៉្យាងទៀត ការសិក្សា​នេះ​បាន​លើកឡើង​ថា​ ការ​តេស្ដ​រក​អង់ទីគ័រ​អាច​នឹង​មិន​គ្រប់គ្រាន់​ឲ្យ​ដឹង​ថា ​នរណា​ម្នាក់​បាន​ឆ្លង​ទេ ហើយ​អង់ទីគ័រ IgG ក៏​មិន​អាច​ផ្តល់​ការ​ការពារ​បាន​យូរ​ដែរ។

ដោយឡែក នាពេលកន្លងមក លោកជំទាវបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងថា បុគ្គលម្នាក់មិនថាធ្លាប់ឆ្លងអាល់ហ្វាហើយ ឬធ្លាប់ឆ្លងដែលតានោះទេ ពួកគេអាចឆ្លងកូវីដអាល់ហ្វា រួចទៅឆ្លង ដែលតា បន្តទៀត ឬក៏ឆ្លងកូវីដប្រភេទផ្សេងទៀតក៏មានដែរ។ នេះមានន័យថា កម្រិតអង់ទីគ័ររបស់អ្នកជំងឺធ្លាប់ឆ្លង Delta នឹងមិនអាចស្ថិតនៅបានយូរដូចអ្នកជំងឺកូវីដ-១៩ឡើយ។

ដូច្នេះ មិនថាអ្នកធ្លាប់ឬមិនធ្លាប់ឆ្លងកូវីដ-១៩ ឬកូវីដបំប្លែងខ្លួនក៏ដោយ ការប្រកាន់ខ្ជាប់នូវការពាក់ម៉ាស លាងសម្អាតដៃ រក្សាគម្លាត និងចៀសវាងការប្រមូលផ្ដុំនានា នៅតែជាវិធានការណ៍ចាំបាច់ដើម្បីសុវត្ថិភាព បន្ថែមពីលើការចាក់វ៉ាក់សាំង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ៤៣ម៉ោង មុនពេលចេញរោគសញ្ញា វីរុសបំប្លែងខ្លួន Delta អាចចម្លងទៅអ្នកដទៃបាន

ចុចអាន៖ អ្នកឆ្លងកូវីដបំប្លែងខ្លួន Delta អាចឆ្លងម្ដងទៀត ទាំងនេះជាចំណុចសំខាន់ៗត្រូវដឹង

The post ការសិក្សា៖ អ្នកជាសះស្បើយពីកូវីដបំប្លែងខ្លួន មានអង់ទីគ័រការពាររយៈពេលខ្លី appeared first on Kampuchea Thmey Daily.

អ្នកជំនាញថា ការធ្វើតេស្តអង់ទីគ័រដើម្បីកំណត់ភាពស៊ាំប្រឆាំងនឹងកូវីដ-១៩ គឺមិនចាំបាច់ឡើយ
រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) បានចេញនូវសេចក្ដីព្រមានរំឭកជនជាតិអាមេរិកថា ការធ្វើតេស្តរកអង្គបដិប្រាណ (អង់ទីគ័រ) ប្រឆាំងនឹងវីរុសកូវីដ-១៩ មិនគួរប្រើសម្រាប់កំណត់ថាតើនរណាម្នាក់បានការពារ ឬមានភាពស៊ាំប្រឆាំងការឆ្លងជំងឺនោះទេ។

ការប្រាស្រ័យទាក់ទងប្រកបដោយសុវត្ថិភាព មិនពឹងផ្អែកលើការធ្វើតេស្តថាមនុស្សម្នាក់មានអង់ទីទីគ័រការពារឬអត់ឡើយ ជាពិសេសការប្រើប្រាស់តេស្តអង់ទីគ័រចំពោះអ្នកដែលទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩រួចថ្មីៗ។ នេះបើតាមវេជ្ជបណ្ឌិត Tim Stenzel ប្រធានរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។

វេជ្ជបណ្ឌិតរូបនេះបន្តថា FDA កំពុងរំឭកដល់សាធារណជនអំពីដែនកំណត់នៃតេស្តអង់ទីគ័រប្រឆាំងកូវីដ-១៩ និងផ្តល់នូវអនុសាសន៍បន្ថែមអំពីការប្រើប្រាស់តេស្តនេះ ដើម្បីកុំឱ្យពលរដ្ឋមានការភ័ន្តច្រឡំ។ ការធ្វើតេស្តអង់ទីគ័រអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់អត្តសញ្ញាណបុគ្គលដែលធ្លាប់បានប៉ះពាល់នឹងវីរុស SARS-CoV-2 ហើយសរីរាង្គពួកគេអាចបង្កើតអង់ទីគ័រមានប្រតិកម្មភាពស៊ាំទៅនឹងជំងឺកូវីដ។

ទោះយ៉ាងណាការធ្វើតេស្តអង់ទីគ័រមិនគួរត្រូវបានប្រើនាពេលនេះដើម្បីកំណត់ភាពស៊ាំក្នុងការការពារប្រឆាំងនឹងកូវីដ-១៩ ឡើយ ជាពិសេសបន្ទាប់ពីមនុស្សម្នាក់បានទទួលការចាក់វ៉ាក់សាំង ដោយសារតែចាក់វ៉ាក់សាំងរួចភ្លាមៗ ទោះបីតេស្តក៏មិនអាចរកឃើញដែរ។ មូលហេតុនេះអាចបង្កជាក្ដីព្រួយបារម្ភទៅវិញ ហើយពលរដ្ឋអាចយល់ច្រឡំថា វ៉ាក់សាំងគ្មានប្រសិទ្ធភាពឬមិនអាចបណ្ដុះអង់ទីគ័រការពារវីរុសបាន។

ពាក់ព័ន្ធករណីនេះ លោក​ស្រី​វេជ្ជបណ្ឌិត Li Ailan តំណាង​អង្គការ​សុខភាព​ពិភព​លោក ​(WHO) ប្រចាំ​នៅ​កម្ពុជា ឆ្លើយ​ថា គ្មាន​ការ​ចាំបាច់​ទេ​​ចំពោះ​​ការ​ធ្វើ​​តេស្ត​រហ័ស​រក​អង់ទីគ័រលើ​បុគ្គល​ដែល​បាន​ចាក់​​វ៉ាក់សាំង​កូវីដ-១៩ រួច​នោះ ដោយ​ហេតុផល​ថា វ៉ាក់សាំង​ដែល​ពលរដ្ឋ​ចាក់​នោះ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​ ដាក់​ក្នុង​បញ្ជី​ប្រើប្រាស់​បន្ទាន់​ក្នុង​គ្រា​អាសន្ន​រួច​ហើយ។ លោកស្រី​បន្ត​ថា វ៉ាក់សាំង​ទាំង​អស់​នោះ សុទ្ធ​តែ​បាន​ធ្វើ​តេស្ត​តាម​លក្ខណៈ​វិទ្យាសាស្ត្រ ឆ្លង​កាត់​ការ​សិក្សា​ជា​ច្រើន​ទាក់​ទង​ទៅ​នឹង​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង។

លោកស្រី​សង្កត់​ធ្ងន់ថា អង្គការ​សុខភាព​ពិភព​លោក​មិន​បាន​ផ្តល់​អនុសាសន៍​ឲ្យ​ទៅ​ទិញ​ឧបករណ៍​ធ្វើ​តេស្ត​រក​អង់ទីគ័រនោះ​ទេ ព្រោះ​ថា​ឧបករណ៍​នេះ​មិន​ទាន់​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភព​លោក​នៅ​ឡើយទេ។

ដោយឡែក លោកស្រីបណ្ឌិត ឱ វណ្ណឌីន បានយល់ស្របថា “នៅពេលវ៉ាក់សាំងចូលទៅក្នុងសរីរាង្គយើងហើយនោះ មានន័យថាវ៉ាក់សាំងនេះ បានទៅបង្រៀនសរីរាង្គយើង ពីការប្រឆាំងមេរោគកូវីដ-១៩ ហើយសរីរាង្គយើងក៏បានរៀនពីវ៉ាក់សាំងនោះដែរ។ អ៊ីចឹងការណ៍ដែលយើងគិតថា ចង់រកមើលអង់ទីគ័រអង្គការពារឡើង ឬមិនឡើង ឬវាធ្លាក់យ៉ាងណានោះ ខ្ញុំសូមជម្រាបជូនថា ទោះបីនៅសហរដ្ឋអាមេរិកក៏មិនអនុញ្ញាត ឬជំរុញឱ្យទៅវាស់វែងរកអង់ទីគ័រដែរ”។

ជាមួយគ្នាដែរ ក្នុង​កាលៈទេសៈ​នេះ ពលរដ្ឋ​គួរ​ណា​កុំ​ចំណាយ​ថវិកា​ដើម្បីទិញ​ឧបករណ៍​តេស្ត​រហ័ស​រក​អង់ទីគ័រ។ អ្វី​ដែល​ចាំបាច់​គឺ​ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង និង​បន្ត​អនុវត្ត​តាម​វិធានការ​សុខាភិបាល​ត្រឹម​ត្រូវឲ្យបានគ្រប់គ្នា ដើម្បី​ការពារ​ខ្លួន​យើង ក្រុម​គ្រួសារ​យើង និង​សហគមន៍​យើង​ពី​ជំងឺ​កូវីដ-១៩៕

អត្ថបទ៖ សន្យា

ចុចអាន៖ មនុស្សទាំងនេះ អាចចំណាយថ្លៃចាក់វ៉ាក់សាំងកូវីដដូសជំរុញដោយខ្លួនឯង

ចុចអាន៖ តើចាំបាច់ទេក្នុងការពិនិត្យរកមើលអង់ទីគ័រការពារមេរោគកូវីដ-១៩?

The post អ្នកជំនាញថា ការធ្វើតេស្តអង់ទីគ័រដើម្បីកំណត់ភាពស៊ាំប្រឆាំងនឹងកូវីដ-១៩ គឺមិនចាំបាច់ឡើយ appeared first on Kampuchea Thmey Daily.

តើចាំបាច់ទេក្នុងការពិនិត្យរកមើលអង់ទីគ័រការពារមេរោគកូវីដ-១៩?
បច្ចុប្បន្ននៅតែមានប្រជាពលរដ្ឋមួយចំនួនហាក់មិនអស់ចិត្ត រហូតទៅប្រើសេវាឯកជន ឬទិញឧបករណ៍តេស្តដោយខ្លួនឯង ដើម្បីធ្វើតេស្តរកមើលអង់ទីគ័រការពារមេរោគកូវីដ-១៩ក្នុងសរីរាង្គរបស់ខ្លួន បន្ទាប់ពីពួកគេបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចហើយ។ ជុំវិញការមន្ទិលសង្ស័យ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានពន្យល់ និងលើកករណីមួយចំនួនមកបង្ហាញ។

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស មានប្រសាសន៍ថា កាលណាយើងចាក់វ៉ាក់សាំងទៅ វាចូលសរីរាង្គយើងរួចទៅហើយ ចង់បូមចេញវិញ ក៏ចេញមិនរួចដែរ។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បន្តថា៖ “អ៊ីចឹងនៅពេលវ៉ាក់សាំងចូលទៅក្នុងសរីរាង្គយើងហើយនោះ មានន័យថាវ៉ាក់សាំងនេះ បានទៅបង្រៀនសរីរាង្គយើង [ពីការប្រឆាំងមេរោគកូវីដ-១៩] ហើយសរីរាង្គយើងក៏បានរៀនពីវ៉ាក់សាំងនោះដែរ។ អ៊ីចឹងការណ៍ដែលយើងគិតថា ចង់រកមើលអង់ទីគ័រអង្គការពារឡើង ឬមិនឡើង ឬវាធ្លាក់យ៉ាងណានោះ ខ្ញុំសូមជម្រាបជូនថា ទោះបីនៅសហរដ្ឋអាមេរិកក៏មិនអនុញ្ញាត ឬជំរុញឱ្យទៅវាស់វែងរកអង់ទីគ័រដែរ”។

លោកស្រីវេជ្ជបណ្ឌិត មានប្រសាសន៍បន្ថែមថា៖ “អង្គការសុខភាពពិភពលោក ក៏មិនជំរុញ មិនផ្ដល់អនុសាសន៍ ក្រោយពីចាក់វ៉ាក់សាំងហើយ ត្រូវធ្វើការវាស់វែងរកអង់ទីគ័រនោះដែរ។ អ៊ីចឹងកន្លែងនេះត្រូវឱ្យច្បាស់ទាំងអស់គ្នាថា នៅពេលយើងចាក់វ៉ាក់សាំងហើយ គឺយើងមានកងការពារនៅក្នុងខ្លួនយើងហើយ ព្រោះវាមានកត្តាច្រើនណាស់”។

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ លើកឡើងថា មានអ្នកខ្លះថា វ៉ាក់សាំងនោះល្អ វ៉ាក់សាំងនោះមិនល្អ និយាយឱ្យចំទៅគេច្រើននិយាយថា វ៉ាក់សាំងផលិតនៅប្រទេសចិនមិនល្អ តែធាតុពិតនៅប្រទេសចិនមកដល់ពេលនេះគេចាក់បាន១ពាន់លានដូសទៅហើយសម្រាប់ប្រជាជនគេជាង១ពាន់លាននាក់នោះ ហើយចិនគេប្រើតែវ៉ាក់សាំងផលិតនៅប្រទេសគេ គឺស៊ីណូហ្វាម ស៊ីណូវ៉ាក់ ហើយឥឡូវប្រទេសចិនបានប្រើវ៉ាក់សាំងហ្នឹងសម្រាប់ចាក់ឱ្យកូនក្មេងទៀត។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បន្តថា៖ “វ៉ាក់សាំងនេះផលិតតាមបច្ចេកទេសបែបអភិវឌ្ឍបុរាណដែលគេផលិតវ៉ាក់សាំងជាច្រើនកន្លងមក។ អ៊ីចឹងការប្រើប្រាស់វ៉ាក់សាំងនេះ គេមិនឱ្យវាស់វែងអង់ទីគ័រទេ ព្រោះមានកត្តាច្រើនណាស់ ដែលពេលខ្លះក៏យើងអាចដឹង ពេលខ្លះក៏យើងមិនដឹង។ ឧទាហរណ៍ បើបុគ្គលនោះមានជំងឺធ្វើឱ្យមានភាពខ្សោយនៃប្រព័ន្ធការពារ ដែលប្រព័ន្ធការពារមានលទ្ធភាពបង្កើតអង់ទីគ័រយឺត ឬតិច ករណីនេះគេអាចដឹងបាន”។

ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស រូបនេះ លើកឡើងថា ដូចនេះហើយបច្ចុប្បន្ន នៅប្រទេសមួយចំនួនកំពុងសិក្សា ផ្ដោតលើការផ្ដល់វ៉ាក់សាំងដូសទី៣ជាជំហានទៅលើក្រុមហានិភ័យខ្ពស់។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បន្តថា៖ “ក្នុងនោះក៏មានក្រុមដែលមានភាពខ្សោយនៃប្រព័ន្ធការពារ។ អ៊ីចឹងការផ្ដល់វ៉ាក់សាំងថែមដល់ពួកគាត់ដើម្បីជួយជំរុញឱ្យសរីរាង្គរបស់គាត់មានកងការពារឡើងវិញ”។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា អ្វីដែលសំខាន់គឺការការពាររ ពោលគឺដើម្បីកុំឱ្យមានការឆ្លងវីរុសកូវីដ-១៩ យើងត្រូវការពារខ្លួនយើងជាប់ជានិច្ច ៣កុំ៣ការពារ រួមជាមួយការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យយើងមានភាពរឹងមាំសម្រាប់ទប់ការឆ្លងនៃវីរុសកូវីដ-១៩។

គួរបញ្ជាក់ថា យោងតាមគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេសបានឱ្យដឹងថា គិតត្រឹមថ្ងៃទី០២ ខែកញ្ញានេះ មានប្រជាពលរដ្ឋប្រមាណជិត១១លាននាក់ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស្មើនឹង ៦៨.៦១ភាគរយ ធៀបនឹងគោលដៅ១៦លាននាក់ ក្នុងនោះមានក្រុមមនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅដែលបានចាក់នៅថ្ងៃទី១០ ខែកម្ភៈ ឆ្នាំ២០២១ មានចំនួន ៩,៣៧៧,២៥៨នាក់ ស្មើនឹង ៩៣.៧៧ភាគរយ ធៀបនឹងគោលដៅ ១០លាននាក់ និងក្រុមមនុស្សចាប់ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំដែលបានចាក់ចាប់ពីថ្ងៃទី០១ ខែសីហាកន្លងទៅនេះមានចំនួន ១,៦៨០,៧៩៨នាក់ ស្មើនឹង ៨១.៣៩ភាគរយ ធៀបនឹងគោលដៅជិត២លាននាក់៕

អត្ថបទ៖ ច័ន្ទ វីរៈ

The post តើចាំបាច់ទេក្នុងការពិនិត្យរកមើលអង់ទីគ័រការពារមេរោគកូវីដ-១៩? appeared first on Kampuchea Thmey Daily.

ជួយប្រាប់អ្នកទើបចាក់វ៉ាក់សាំង! ៤ វិធីជួយឱ្យថ្នាំផ្ដល់ប្រសិទ្ធភាពខ្លាំង និងមានអង់ទីគ័ររឹងមាំ
វ៉ាក់សាំងគ្រប់ដូសសុទ្ធតែមានប្រសិទ្ធភាព តែដើម្បីឱ្យវ៉ាក់សាំងដែលបានចាក់រួចរាល់កាន់តែផ្ដល់ប្រសិទ្ធភាពខ្លាំង ក៏ដូចជាបណ្ដុះអង់ទីគ័ររឹងមាំប្រឆាំងនឹងវីរុស អ្នកគួរប្រយ័ត្នចំពោះសកម្មភាពមួយចំនួន។

យោងតាមការដកស្រង់សម្ដីពីអ្នកជំនាញសុខាភិបាល បានលើកឡើងថា ដើម្បីជួយឱ្យប្រព័ន្ធភាពស៊ាំនៃរាងកាយមានភាពរឹងមាំ អាចប្រឆាំងនឹងជំងឺនានាបានល្អ ក្រោយពីចាក់វ៉ាក់សាំងទាំងពីរលើក អ្នកត្រូវអនុវត្តវិធីសាស្រ្តចំនួន ៤ ដូចខាងក្រោម។

១. ហាមផឹកស្រាដាច់ខាត

គ្រូពេទ្យជំនាញអាមេរិកាំងព្រមាន ហាមផឹកស្រាដាច់ខាតមុនឬក្រោយពេលចាក់វ៉ាក់សាំងកូវីដ-១៩ ព្រោះវាមិនងាយបង្កើតអង់ទីគ័រការពារខ្លួននិងនាំឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ និងធ្វើឱ្យងាយកើតជំងឺផ្តាសាយតូច ជំងឺផ្តាសាយធំ ឬជំងឺឆ្លងផ្សេងទៀត។

ដោយសារតែរាងកាយត្រូវការពេល២សប្តាហ៍ បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី២ដើម្បីបង្កើតអង់ទីគ័រ ដូច្នេះការផឹកសា្រច្រើនមុនឬក្រោយពេលចាក់ថ្នាំក្ដី សុទ្ធតែអាចពន្យារពេលមិនឱ្យប្រព័ន្ធភាពស៊ាំធ្វើការងាររបស់វា។

២. គេងឱ្យបានគ្រប់គ្រាន់

ការគេងឱ្យបានគ្រប់គ្រាន់មានសារៈសំខាន់សម្រាប់ប្រព័ន្ធភាពស៊ាំ។ ក្នុងនោះការស្រាវជ្រាវអំពីដំណេកនិងវ៉ាក់សាំងកូវីដ-១៩ ដែលចុះផ្សាយដោយ wellandgood.com បានរកឃើញថា គេងមិនគ្រប់គ្រាន់អាចកាត់បន្ថយប្រសិទ្ធភាពរបស់ថ្នាំបង្ការ។

គេងមិនឆ្អែតបង្កផលប៉ះពាល់ដល់កត្តាភាពស៊ាំផ្សេងៗគ្នានៃរាងកាយ ផ្ទុយទៅវិញ ​បើសិនគេងបានគ្រប់គ្រាន់នឹងធ្វើឱ្យហានិភ័យនៃការឆ្លងមេរោគមានការថយចុះ ហើយការឆ្លើយតបរបស់វ៉ាក់សាំងកាន់តែប្រសើរ។

៣. គ្រប់គ្រងផ្លូវចិត្តកុំឱ្យស្រ្តេស

យោងតាមការចុះផ្សាយពី health.com បាននិយាយថា ស្ត្រេសមិនត្រឹមតែជះឥទ្ធិពលមិនល្អដល់អារម្មណ៍និងផ្លូវចិត្តនោះទេ តែវាក៏ផ្ដល់ផលអាក្រក់ចំពោះរាងកាយផងដែរ។ ស្ត្រេសអាចរារាំងការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ បណ្ដាលឱ្យប្រព័ន្ធភាពស៊ាំរងសម្ពាធ​ខ្លាំង​ពេក​ មិន​អាច​ការពារ​រាងកាយ​​បាន​ត្រឹមត្រូវ​ឡើយ។ វាក៏ធ្វើឱ្យសុខភាពចុះខ្សោយ ដូច្នេះអង់ទីគ័រនឹងមិនងាយដុះឡើយ។

៤. ទទួលទានអាហារល្អៗ

ដើម្បី​បង្កើន​ភាព​ស៊ាំ​ក្នុង​រាងកាយបានរហ័ស ​ជួយ​ប៉ូវ​កម្លាំង និងជួយ​កាត់បន្ថយ​ការឈឺចាប់​ព្រមទាំង​រលាក​ក្រោយ​ពេល​ចាក់វ៉ាក់សាំង​ គួរហូប​ស៊ុប​មិន​ថា​​ជា​ស៊ុប​សាច់មាន់ ត្រី ​ជ្រូក ​សាច់​គោ​ ឬស៊ុបន្លែឡើយ សុទ្ធតែផ្ដល់ផលល្អទាំងអស់។ នេះបើតាមដំបូន្មានរបស់ CDC អាមេរិក។

បន្ថែមពីលើនេះ មជ្ឈមណ្ឌលបង្ការនិងត្រួតនិត្យជំងឺឆ្លង CDC របស់អាមេរិក បានរកឃើញថា ការទទួលទានតែបៃតងនិងតែរមៀត បន្ទាប់ចាក់វ៉ាក់សាំង អាច​​ជួយ​ទប់ស្កាត់​ការ​រលាក បន្ថែមជាតិទឹក ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ-១៩ ដោយធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំទ្វេរឡើង។

ក្រៅពីនោះ អាហារដែលរួួមមាន បន្លែបៃតង ត្រី សាច់ ស៊ុត បូករូមជាមួយទឹកដោះគោ និងផ្លែឈើជាដើម សុទ្ធសឹងតែសម្បូរជីជាតិល្អៗ ជំនួយសុខភាព បង្កើនភាពរឹងមាំដល់ប្រព័ន្ធភាពស៊ាំផងដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ សកម្មភាពគ្រោះថ្នាក់ ៣ យ៉ាង គួរចៀសវាងក្រោយចាក់វ៉ាក់សាំងបង្ការកូវីដ-១៩​ ​

ចុចអាន៖ ប្រការគួរនិងមិនគួធ្វើ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីជួយពន្លឿនការបណ្ដុះអង់ទីគ័រ

The post ជួយប្រាប់អ្នកទើបចាក់វ៉ាក់សាំង! ៤ វិធីជួយឱ្យថ្នាំផ្ដល់ប្រសិទ្ធភាពខ្លាំង និងមានអង់ទីគ័ររឹងមាំ appeared first on Kampuchea Thmey Daily.

មកដឹងពីតេស្ដរកអង់ទីគ័រការពារកូវីដ-១៩ ក្រោយចាក់វ៉ាក់សាំងរួច
អង់ទីគ័រការពារ​ជា​ភ្នាក់ងារ​មួយ​ក្នុង​រាងកាយ​ចាំ​ប្រឆាំង​រាល់​មេរោគ និង​វីរុស​បណ្ដាល​ឲ្យ​យើង​ឈឺ​បាន។ បច្ចុប្បន្ន​នេះ គ្នា​យើង​មួយ​ចំនួន​ធំ​ច្បាស់​ជា​​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩​ បាន​គ្រប់​ដូស និង​ប្រហែល​ជា​ឆ្ងល់​ថា ខ្លួន​យើង​ដុះ​អង់ទីករ​ការពារ​ជំងឺ​កូវីដ-១៩​ ហើយ​ឬ​នៅ។ ខាង​ក្រោម​នេះ ជា​ការ​បក​ស្រាយ​របស់​គ្រូពេទ្យ​ជំនាញ​អំពី​តេស្ដ​អង់ទីករ​ការពារ​កូវីដ-១៩ និង​ប្រភេទ​វ៉ាក់សាំង។

១. អ្វី​ទៅ​ជា​អង់ទីគ័រ?

តាម​ការ​ពន្យល់​របស់​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ពេល​យើង​ឆ្លង​មេរោគ ឬ​ពេល​ចាក់​វ៉ាក់សាំង ខ្លួន​យើង​នឹង​ផលិត​អង់ទីគ័រ និង​កោសិកា​ជើង​ចាស់ (Lymphocytes B និងT)។ ពេល​មេរោគ​ឆ្លង​លើក​ទី​២ ឬ​ចាក់​វ៉ាក់សាំង​លើក​ទី​២ នោះ​អង់ទីគ័រនឹង​ដុះ​ច្រើន ហើយ​ក៏​មាន​ដុះ​កោសិកា​ជើង​យ៉ាង​ច្រើន​ដែល​លាក់​ខ្លួន​នៅ​ក្នុង​កូន​កណ្ដុរ និង​ខួរ​ឆ្អឹង​ត្រៀម​ប្រយុទ្ធ​នឹង​ការ​ឆ្លង​មេរោគ​សារ​ជា​ថ្មី។ លោក​បន្ត​ថា មែន​ទែន​ទៅ វីរុស​កូវីដ-១៩​ អាច​ឲ្យ​ដុះ​អង់ទីគ័រ​ច្រើន​ប្រភេទ។

ដើម្បី​ឲ្យ​គ្នា​យើង​ងាយ​ស្រួល​យល់ វេជ្ជបណ្ឌិត​រូប​នេះ​បាន​លើក​ឧទាហរណ៍​ថា យើង​ប្រដូច​មេរោគ​ទៅ​នឹង​ផ្លែ​សាវម៉ាវ វា​មាន​ព្រុយ សំបក សាច់ និង​គ្រាប់។ ពេល​ឆ្លង​មេរោគ​ចូល ឬ​ពេល​ចាក់​វ៉ាក់សាំង ​Sinopharm ឬ Sinovac (ផលិត​ឡើង​ពី​មេរោគ​ងាប់) នឹង​មាន​ដុះ​អង់ទីគ័រ​ប្រឆាំង​ព្រុយ សំបក និង​សាច់ តែ​មិន​មាន​អង់ទីគ័រប្រឆាំង​នឹង​គ្រាប់ទេ ព្រោះ​គ្រាប់​ផ្ទុក​គ្រឿង​សម្គាល់​ខ្លួន (RNA) មិន​អាច​ឲ្យ​មាន​ដុះ​អង់ទីគ័រប្រឆាំង​នឹង​គ្រាប់​ទេ គឺ​អង់ទីគ័រប្រឆាំង​នឹង​ព្រុយ​ដែល​មាន​នាទី​រារាំង​កុំ​ឲ្យ​តោង​ជាប់ និង​ចូល​ទៅ​ក្នុង​កោសិកា​ផ្លូវ​ដង្ហើម​ហើយ​នាំ​ឲ្យ​យើង​ឈឺ។

ដូច​នេះ​ហើយ​ទើប ប្រទេស​ជឿនលឿន​គេ​ផលិត​វ៉ាក់សាំង​ឲ្យ​បង្កើត​តែ​អង់ទីគ័រ​ប្រឆាំង​នឹង​ព្រុយ ដោយ​មិន​ខ្វល់​នឹង​អង់ទីគ័រ​ផ្សេង​ទៀត​ទេ។ វ៉ាក់សាំងកូវីដ-១៩​ ទាំង​នោះ​មាន Pfizer (អាមេរិក/អាល្លីម៉ង់) Moderna (អាមេរិក) AstraZeneca (អង់គ្លេស) ជាដើម។ វ៉ាក់សាំង​ទាំង​នេះ​នឹងបង្កើត​អង់ទីគ័រ​ប្រឆាំង​នឹង​ព្រុយ និងបង្កើត​កោសិកា B និង T បាន​ខ្លាំង​ល្អ (Very immunogenic)។ ចំណែក​ឯ វ៉ាក់សាំង​​ Sinopharm ឬ Sinovac ដោយ​ហេតុ​ជា​មេរោគ​ទាំង​មូល (វាងាប់ទេ) ដូច្នេះ​ឲ្យ​ដុះ​អង់ទីគ័រ​ប្រឆាំង​នឹង​ព្រុយ​ផង និង​សំបក​ផង និង​សាច់​ផង។ ដូច្នេះ ដើម្បី​ដឹង​ថា​ឆ្លង​មេរោគ​ហើយ​មាន​ដុះ​អង់ទីគ័រ​ការពារ ឬអត់ គេ​ត្រូវ​វាស់​អង់ទីគ័រប្រឆាំង​នឹង​ព្រុយ (neutralizing antibodies) តែ​មក​ដល់​ពេល​នេះ​គេ​មិន​ទាន់​អាច​ចែក​ឲ្យ​ដាច់​ថា កម្រិត​ណា​ការពារ​បាន ១០០ ឬ ១០០០ ឬ ១លាននោះទេ។

២. តើ​តេស្ដ​រក​អង់ទីគ័រចង់​ដឹង​ពី​អ្វី?

វេជ្ជបណ្ឌិត​បន្ត​ថា បើ​តេស្ដ​រក​អង់ទីគ័រប្រឆាំង​នឹង​សំបក (Envelope ដែល​មាន​ប្រូតេអ៊ីន E និង M) ឬ​ប្រឆាំង​នឹង​សាច់ (Nucleocapsid) គឺ​មិន​អាច​រក​ឃើញ​អង់ទីគ័រប្រឆាំង​នឹង​ព្រុយ​ទេ (Spike Protein ឬ​ហៅ​ថា neutralizing antibodies) ដូច្នេះ​គ្រាន់​តែ​អាច​ប្រាប់​ថា ធ្លាប់​មាន​ឆ្លង​មេរោគ។ អ្នក​ចាក់​វ៉ាក់សាំង AstraZeneca, Pfizer, Moderna, Sputnik V ដុះ​តែ​អង់ទីគ័រ​ប្រឆាំង​នឹង​ព្រុយ​តែ​ប៉ុណ្ណោះ បើ​យក​តេស្ដ​ខាង​លើ​មក​ប្រើ​នឹង​ឃើញ​អវិជ្ជមាន ទាល់​តែ​យក​តេស្ដ​រក​អង់ទីគ័រ​ប្រឆាំង​នឹង​ព្រុយ​បាន​អាច​វិជ្ជមាន តែ​ដូច​បាន​រៀបរាប់​ខាងលើ តែ​អត់​ដឹង​ការពារ​បាន ឬ​អត់​ផង? ចំណែក​អ្នក​ដែល​បាន​យក​តេស្ដ អង់ទីគ័រប្រឆាំង​នឹង​នឹង​ព្រុយ (Spike Protein ឬ​ហៅ​ថា neutralizing antibodies) មក​ធ្វើ​តេស្ដ ដើម្បី​រក​អង់ទីគ័រក្រោយ​ចាក់​វ៉ាក់សាំង ​Sinopharm ឬ Sinovac មិន​ខុស​ពី​យក​ឧបករណ៍​ស្វែង​រក​មីន ទៅ​រក​រ៉ែ​ពេជ្រ​នោះ​ទេ។ និយាយ​ឲ្យ​ស្រួល​យល់ គឺ​ថា​ជួន​កាល​យើង​អាច​មិន​ដុះ​អង់ទីគ័រប្រឆាំង​នឹង​ព្រុយ ឬ​អង់ទីគ័រដុះ​តិច ប៉ុន្តែ​យើង​អាច​ដុះ​អង់ទីគ័រ​ប្រឆាំងនឹងសំបក ឬ​ដុះ​អង់ទីគ័រប្រឆាំង​នឹង​សាច់​មេរោគ។

លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី បាន​បញ្ជាក់​បន្ថែម​ថា ឆ្លង​មេរោគ​ក៏​ដោយ ចាក់​វ៉ាក់សាំង​ក៏​ដោយ អាទិត្យ​ទី១ ដុះ​អង់ទីគ័រប្រភេទ lgM អាទិត្យ​ទី២ ដុះ​អង់ទីគ័រប្រភេទ lgG និង​អាទិត្យ​ទី​៦ បាត់​អង់ទីគ័រ ​lgM សល់​តែ lgG ដែល​នៅ​បាន​រាប់ខែ។

ពាក់ព័ន្ធនឹងការធ្វើតេស្ត​រហ័ស​រក​អង់ទីគ័រក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ ១៩​ នេះ លោក​ស្រី​វេជ្ជបណ្ឌិត Li Ailan តំណាង​អង្គការ​សុខភាព​ពិភព​លោក ​(WHO) ប្រចាំ​នៅ​កម្ពុជា បញ្ជាក់ថា គ្មាន​ការ​ចាំបាច់​ទេ​​ចំពោះ​​ការ​ធ្វើ​​តេស្ត​រហ័ស​រក​អង់ទីគ័រ​លើ​បុគ្គល​ដែល​បាន​ចាក់​​វ៉ាក់សាំង​កូវីដ-១៩ រួច​នោះ ដោយ​ហេតុផល​ថា វ៉ាក់សាំង​ដែល​ពលរដ្ឋ​ចាក់​នោះ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​ ដាក់​ក្នុង​បញ្ជី​ប្រើប្រាស់​បន្ទាន់​ក្នុង​គ្រា​អាសន្ន​រួច​ហើយ។ លោកស្រី​បន្ត​ថា វ៉ាក់សាំង​ទាំង​អស់​នោះ សុទ្ធ​តែ​បាន​ធ្វើ​តេស្ត​តាម​លក្ខណៈ​វិទ្យាសាស្ត្រ ឆ្លង​កាត់​ការ​សិក្សា​ជា​ច្រើន​ទាក់​ទង​ទៅ​នឹង​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង។

លោកស្រី​សង្កត់​ធ្ងន់ថា អង្គការ​សុខភាព​ពិភព​លោក​មិន​បាន​ផ្តល់​អនុសាសន៍​ឲ្យ​ទៅ​ទិញ​ឧបករណ៍​ធ្វើ​តេស្ត​រក​អង់ទីគ័រនោះ​ទេ ព្រោះ​ថា​ឧបករណ៍​នេះ​មិន​ទាន់​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភព​លោក​នៅ​ឡើយទេ។ ក្នុង​កាលៈទេសៈ​នេះ លោក​ស្រី​ថា ពលរដ្ឋ​គួរ​ណា​កុំ​ចំណាយ​ថវិកា​ដើម្បីទិញ​ឧបករណ៍​នេះ អ្វី​ដែល​ចាំបាច់​គឺ​ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង និង​បន្ត​អនុវត្ត​តាម​វិធានការ​សុខាភិបាល​ត្រឹម​ត្រូវឲ្យបានគ្រប់គ្នា ដើម្បី​ការពារ​ខ្លួន​យើង ក្រុម​គ្រួសារ​យើង និង​សហគមន៍​យើង​ពី​ជំងឺ​កូវីដ-១៩៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ចាំបាច់អត់ក្នុងការធ្វើតេស្តរហ័សរកអង់ទីគ័រ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩?

ចុចអាន៖ ប្រការគួរនិងមិនគួធ្វើ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីជួយពន្លឿនការបណ្ដុះអង់ទីគ័រ

The post មកដឹងពីតេស្ដរកអង់ទីគ័រការពារកូវីដ-១៩ ក្រោយចាក់វ៉ាក់សាំងរួច appeared first on Kampuchea Thmey Daily.

ចាំបាច់អត់ក្នុងការធ្វើតេស្តរហ័សរកអង់ទីគ័រ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩?
ថ្មីៗ​នេះ​មាន​គណនី​ហ្វេសប៊ុក​មួយ​ចំនួន​បាន​ប្រកាស​ដាក់​លក់​ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​រក​អង់ទីគ័រការពារ​ជំងឺ​កូវីដ-១៩ ដែល​ពុំ​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល។ តើ​ចាំបាច់​ទេ​ក្នុង​ការ​ធ្វើ​តេស្ត​រហ័ស​រក​អង់ទីគ័រក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ-១៩?

សំណួរ​នេះ លោក​ស្រី​វេជ្ជបណ្ឌិត Li Ailan តំណាង​អង្គការ​សុខភាព​ពិភព​លោក ​(WHO) ប្រចាំ​នៅ​កម្ពុជា ឆ្លើយ​ថា គ្មាន​ការ​ចាំបាច់​ទេ​​ចំពោះ​​ការ​ធ្វើ​​តេស្ត​រហ័ស​រក​អង់ទីគ័រលើ​បុគ្គល​ដែល​បាន​ចាក់​​វ៉ាក់សាំង​កូវីដ-១៩ រួច​នោះ ដោយ​ហេតុផល​ថា វ៉ាក់សាំង​ដែល​ពលរដ្ឋ​ចាក់​នោះ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​ ដាក់​ក្នុង​បញ្ជី​ប្រើប្រាស់​បន្ទាន់​ក្នុង​គ្រា​អាសន្ន​រួច​ហើយ។ លោកស្រី​បន្ត​ថា វ៉ាក់សាំង​ទាំង​អស់​នោះ សុទ្ធ​តែ​បាន​ធ្វើ​តេស្ត​តាម​លក្ខណៈ​វិទ្យាសាស្ត្រ ឆ្លង​កាត់​ការ​សិក្សា​ជា​ច្រើន​ទាក់​ទង​ទៅ​នឹង​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង។

លោកស្រី​សង្កត់​ធ្ងន់ថា អង្គការ​សុខភាព​ពិភព​លោក​មិន​បាន​ផ្តល់​អនុសាសន៍​ឲ្យ​ទៅ​ទិញ​ឧបករណ៍​ធ្វើ​តេស្ត​រក​អង់ទីគ័រនោះ​ទេ ព្រោះ​ថា​ឧបករណ៍​នេះ​មិន​ទាន់​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភព​លោក​នៅ​ឡើយទេ។

ក្នុង​កាលៈទេសៈ​នេះ លោក​ស្រី​ថា ពលរដ្ឋ​គួរ​ណា​កុំ​ចំណាយ​ថវិកា​ដើម្បីទិញ​ឧបករណ៍​នេះ អ្វី​ដែល​ចាំបាច់​គឺ​ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង និង​បន្ត​អនុវត្ត​តាម​វិធានការ​សុខាភិបាល​ត្រឹម​ត្រូវឲ្យបានគ្រប់គ្នា ដើម្បី​ការពារ​ខ្លួន​យើង ក្រុម​គ្រួសារ​យើង និង​សហគមន៍​យើង​ពី​ជំងឺ​កូវីដ-១៩៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ អាមេរិកព្រមាន កុំពឹងផ្អែកលើតេស្តអង់ទីគ័រដើម្បីកំណត់ភាពស៊ាំប្រឆាំងនឹងកូវីដ-១៩

ចុចអាន៖ អ្នកជំងឺស្រាល មានអង់ទីគ័រប្រឆាំងវីរុសបាន ១១ខែ ឬមួយជីវិតតែម្ដង ក្រោយជាសះស្បើយពីកូវីដ

The post ចាំបាច់អត់ក្នុងការធ្វើតេស្តរហ័សរកអង់ទីគ័រ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩? appeared first on Kampuchea Thmey Daily.