អង្កការសហប្រជាជាតិ Archives - Kampuchea Thmey Daily

UN៖ ក្នុង​១​ថ្ងៃ ស្ត្រីនិងកុមារី១៤០នាក់ត្រូវបានសម្លាប់ដោយគូស្នេហ៍ឬសាច់ញាតិ​នៅ​ឆ្នាំ២០២៣
ទីភ្នាក់ងារអង្គការសហប្រជាជាតិបានចេញរបាយការណ៍​មួយ​កាលពីថ្ងៃចន្ទថា កន្លែងដែលស្លាប់ច្រើន​បំផុតសម្រាប់ស្ត្រីគឺនៅផ្ទះ ហើយជាមធ្យមស្ត្រីនិងក្មេងស្រីចំនួន១៤០នាក់ត្រូវបានសម្លាប់ដោយដៃគូជិតស្និទ្ធ ឬសមាជិកគ្រួសារក្នុងមួយថ្ងៃកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៥ខែវិច្ឆិកានេះ។

(រូបភាព៖ AP)

នៅទូទាំងពិភពលោក ដៃគូរស្នេហាឬសមាជិកគ្រួសារត្រូវជាប់ពាក់ព័ន្ធចំពោះការស្លាប់របស់ស្ត្រី និងកុមារីប្រមាណ ៥១១០០ នាក់ក្នុងកំឡុងឆ្នាំ ២០២៣ ដែលជាការកើនឡើងពីចំនួនជនរងគ្រោះប៉ាន់ស្មាន៤៨៨០០នាក់ ក្នុងឆ្នាំ ២០២២ នេះបើតាមការបញ្ជាក់របស់ UN Women និងការិយាល័យគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ។

របាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃទិវាអន្តរជាតិសម្រាប់ការលុបបំបាត់អំពើហិង្សាលើស្ត្រីបាននិយាយថាការកើនឡើងនេះភាគច្រើនជាលទ្ធផលនៃទិន្នន័យកាន់តែច្រើនដែលអាចរកបានពីប្រទេសនានា និងមិនមែនការសម្លាប់កាន់តែច្រើននោះទេ។

ប៉ុន្តែទីភ្នាក់ងារទាំងពីរបានសង្កត់ធ្ងន់ថា «ស្ត្រី និងកុមារីនៅគ្រប់ទីកន្លែងបន្តរងផលប៉ះពាល់ដោយទម្រង់ធ្ងន់ធ្ងរនៃអំពើហិង្សាយេនឌ័រ ហើយគ្មានតំបន់ណាមួយត្រូវបានដកចេញទេ» ហើយថា«ផ្ទះគឺជាកន្លែងគ្រោះថ្នាក់បំផុតសម្រាប់ស្ត្រី និងក្មេងស្រី»។

របាយការណ៍បាននិយាយថា ចំនួនដៃគូស្និទ្ធស្នាលដែលជាគូរស្នេហ៍ និងសម្លាប់គ្រួសារខ្ពស់បំផុតគឺនៅទ្វីបអាហ្រ្វិក ដែលមានជនរងគ្រោះប្រមាណ២១៧០០ នាក់ក្នុងឆ្នាំ ២០២៣។ អាហ្រ្វិកក៏មានចំនួនជនរងគ្រោះខ្ពស់បំផុតទាក់ទងទៅនឹងទំហំនៃចំនួនប្រជាជនរបស់ខ្លួនផងដែរ ដោយមានជនរងគ្រោះ ២.៩ នាក់ក្នុង ១០០០០០នាក់។

វាក៏​មានអត្រា​​​ខ្ពស់ផងដែរកាលពីឆ្នាំមុននៅអាមេរិកដែលមានជនរងគ្រោះជាស្ត្រី ១.៦ នាក់ក្នុង១០០០០០ នាក់ និងនៅអូសេអានីដែលមាន ១.៥ នាក់ក្នុង ១០០០០០នាក់។ ប៉ុន្តែអត្រាជនរងគ្រោះមានការថយចុះគួរឱ្យកត់សម្គាល់នៅអាស៊ីនៅ ០.៨ និងអឺរ៉ុបនៅ ០.៦ ក្នុង ១០០០០០នាក់។

(រូបភាព៖ AP)

ការសម្លាប់ស្ត្រីដោយចេតនានៅអឺរ៉ុប និងអាមេរិក គឺភាគច្រើនដោយសារគូរស្នេហ៍ ផ្ទុយ​ទៅ​វិញ ឃាតកម្ម​លើ​បុរស​ភាគ​ច្រើន​កើត​ឡើង​នៅ​ក្រៅ​ផ្ទះ និង​ក្រុម​គ្រួសារ។ របាយ​ការណ៍​បាន​និយាយ​ថា​៖ «​ទោះ​បី​ជា​បុរស​និង​ក្មេង​ប្រុស​រាប់​ជា​ភាគ​ច្រើន​នៃ​ជន​រង​គ្រោះ​ដោយ​អំពើ​ឃាតកម្ម​ក៏​ដោយ ស្ត្រី​និង​កុមារី​នៅ​តែ​បន្ត​រង​ផល​ប៉ះពាល់​ដោយ​អំពើ​ហិង្សា​ដ៍សាហាវ​ក្នុង​វិស័យ​ឯកជន»។

ការប៉ាន់ប្រមាណ ៨០% នៃជនរងគ្រោះអំពើឃាតកម្មទាំងអស់ក្នុងឆ្នាំ ២០២៣ គឺជាបុរស ខណៈដែល ២០% ជាស្ត្រី ប៉ុន្តែអំពើហិង្សាដ៍សាហាវនៅក្នុងគ្រួសារធ្វើឱ្យចំនួនអ្នកស្លាប់ខ្ពស់ជាងស្ត្រីជាងបុរស ដោយស្ទើរតែ ៦០% នៃស្ត្រីទាំងអស់ដែលត្រូវបានសម្លាប់ដោយចេតនាក្នុងឆ្នាំ ២០២៣ គឺជាជនរងគ្រោះពី​ការ​ធ្វើ​អត្តឃាត​ដោយសមាជិក​គ្រួសារ​ស្និទ្ធស្នាល» ។

ទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីការពារការសម្លាប់ស្ត្រី និងក្មេងស្រីតាមប្រទេសនានាក៏ដោយ ការសម្លាប់របស់ពួកគេ «នៅតែមានកម្រិតខ្ពស់គួរឱ្យព្រួយបារម្ភ»៕

(រូបភាព៖ AP)

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post UN៖ ក្នុង​១​ថ្ងៃ ស្ត្រីនិងកុមារី១៤០នាក់ត្រូវបានសម្លាប់ដោយគូស្នេហ៍ឬសាច់ញាតិ​នៅ​ឆ្នាំ២០២៣ appeared first on Kampuchea Thmey Daily.

អ៊ីស្រាអែល វាយប្រហារលើសាលារៀន UN នៅហ្គាហ្សា ស្លាប់មនុស្សច្រើននាក់
យោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera នៅថ្ងៃទី១៥ ខែ​កក្កដា មនុស្សចំនួន១៥នាក់បានស្លាប់ក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល លើសាលារៀន Abu Oreiban គ្រប់គ្រងដោយទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ដែលផ្តល់ជម្រកដល់ពលរដ្ឋប៉ាឡេស្ទីន នៅកណ្តាលតំបន់ហ្គាហ្សា។

(រូបភាព៖ Al Jazeera)

អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ក្រៅពីមនុស្សស្លាប់ ក៏មានអ្នករបួស៨០នាក់ផ្សេងទៀតផងដែរ ខណៈជនរងគ្រោះភាគច្រើនគឺជាកុមារនិងស្ត្រី។

តាមការបញ្ជាក់ពីកងទ័ព​អ៊ីស្រាអែល, ការ​វាយ​ប្រហារនេះគឺដើម្បី​កម្ទេចសាលារៀនដែលប្រើ​ជា​កន្លែង​លាក់​ខ្លួន និង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រតិបត្តិការ​សម្រាប់​ការ​វាយ​ប្រហារ​ប្រឆាំង​នឹង​កង​កម្លាំង​របស់​ខ្លួន។

សូមបញ្ជាក់ថា ការវាយប្រហារនេះ កើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមនុស្សយ៉ាងតិច ៩០ នាក់បាត់បង់ជីវិត និងជិត ៣០០ នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់មនុស្សធម៌សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅភាគខាងត្បូងហ្គាហ្សា។

(រូបថត៖ AP)

ដោយសារបដិសេធសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់, អ៊ីស្រាអែលត្រូវប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិ ចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅឥតឈប់លើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារថ្ងៃទី៧ខែតុលាដោយក្រុមហាម៉ាសមក។

អ៊ីស្រាអែល ក៏ត្រូវចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិផងដែរ ខណៈសេចក្តីសម្រេចចុងក្រោយរបស់តុលាការនេះ បញ្ជាឲ្យបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធាក្នុងទីក្រុង Rafah ភាគខាងត្បូង៕

អត្ថបទ៖ ប៊ុន សុភាព

The post អ៊ីស្រាអែល វាយប្រហារលើសាលារៀន UN នៅហ្គាហ្សា ស្លាប់មនុស្សច្រើននាក់ appeared first on Kampuchea Thmey Daily.

UN ថា បើលើផែនដីមានឋាននរកមែន វាគឺនៅភាគខាងជើងតំបន់ហ្គាហ្សា​នេះហើយ
ការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃសុក្រថា ពួកគេមិនអាចបញ្ជូនរថយន្តដឹកជំនួយមនុស្សធម៌ចូលទៅកាន់ភាគខាងជើងនៃតំបន់ហ្គាហ្សាបាននោះទេ ដោយសារតែសង្គ្រាមបានឡោមព័ទ្ធតំបន់ជុំវិញនោះអស់ហើយ ។

លោក Jens Laerke

លោក Jens Laerke អ្នកនាំពាក្យការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌បានប្រាប់សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅទីក្រុងហ្សឺណែវថា “ប្រសិនបើនៅលើភពផែនដីយើងពិតជាមានឋាននរកមែននោះ វាគឺនៅភាគខាងជើងនៃតំបន់ហ្គាហ្សានេះហើយ” ។

លោក Laerke បាននិយាយទៀតថា បច្ចុប្បន្នរថយន្តដឹកជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានទៅដល់ភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីបហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ពួកគេមិនអាចផ្តល់ជំនួយដល់ផ្នែកខាងជើងនៃតំបន់ដែលនៅតែមានមនុស្សរាប់សែននាក់រស់នៅបាននោះទេ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិបានព្រមានថា “ប៉ាឡេស្ទីនស្ថិតក្នុងហានិភ័យធ្ងន់ធ្ងរនៃអំពើប្រល័យពូជសាសន៍ ខណៈដែលរដ្ឋាភិបាលអ៊ីស្រាអែលនៅតែរក្សាការឡោមព័ទ្ធទាំងស្រុងលើតំបន់ហ្គាហ្សាស្ទ្រីប” ។

បច្ចុប្បន្នអ៊ីស្រាអែលបាននិងកំពុងបង្កើនសកម្មភាពយោធារបស់ខ្លួន រួមទាំងការវាយប្រហារតាមអាកាស ប្រតិបត្តិការជើងគោក និងការទម្លាក់គ្រាប់បែក ជាពិសេសនៅតំបន់ភាគខាងជើងនៃតំបន់ហ្គាហ្សាស្ទ្រីប ជាកន្លែងដែលកងរថក្រោះរបស់អ៊ីស្រាអែលកំពុងរុលចូលទៅមុខ ។

យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ជនស៊ីវិលជាង ១១,០០០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារជាង ៤,៥០០ នាក់ និងស្ត្រី ៣,០២៧ នាក់ ចាប់តាំងពីជម្លោះថ្មីបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ក្រោយការវាយប្រហារឆ្លងព្រំដែនចូលអ៊ីស្រាអែលពីសំណាក់ក្រុមហាម៉ាស ដោយបានសម្លាប់មនុស្សជិត ១,៦០០ នាក់ ៕

ក្រៅ​ពី​ចំនួន​អ្នក​ស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ២៧,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

The post UN ថា បើលើផែនដីមានឋាននរកមែន វាគឺនៅភាគខាងជើងតំបន់ហ្គាហ្សា​នេះហើយ appeared first on Kampuchea Thmey Daily.

៣​ចំណុច​របស់​តំណាង​កម្ពុជា​នៅ អសប ពន្យល់​អ្នករាយការណ៍​ពិសេស​៤​រូប នៅ​ហ្សឺ​ណែវ
​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ប្រចាំ​អង្គការ​សហ​ប្រជា​ជាតិ និង​អង្គការ​អន្តរជាតិ​នានា នៅ​ទីក្រុង​ហ្សឺ​ណែវ លោក អាន សុខ​ខឿន បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​របាយការណ៍​របស់​អ្នក​រាយ​ការ​ណ៏​ពិសេស អសប ចំនួន​៤​រូប ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់​នៅ​ប្រទេស​កម្ពុជា និង​ការជំនុំជម្រះ​ក្តី​លើ​លោក សម រង្ស៊ី​។

បើតាម​លោក អាន សុខ​ខឿន ៣​ចំណុច​នោះ គឺ​ទី​១, អ្នកជំនាញ​ខាងលើ ដែល​បម្រើ​ការងារ​ក្នុង​សមត្ថភាព​ផ្ទាល់ខ្លួន និង​មិន​មែន​ជា​មន្ត្រី អង្គការសហប្រជាជាតិ បាន​តាំងខ្លួន​ជា​ចៅក្រម អារកាត់​កិច្ចការ​ផ្ទៃក្នុង​របស់​តុលាការ​នៃ​រដ្ឋ អធិបតេយ្យ​មួយ​។ អ្នករាយការណ៍​ពិសេស​ត្រូវ​បំពេញ​តួនាទី​របស់​ខ្លួន ឲ្យ​បាន​ម៉ឺងម៉ាត់​តាម “​ក្រមសីលធម៌ និង​សៀវភៅ​ណែនាំ​ប្រតិបត្តិការ សម្រាប់​អ្នក​កាន់​អាណត្តិ​នីតិវិធី​ពិសេសៗ ដែល បាន​គូស​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​គោរព​បទប្បញ្ញត្តិ​ក្នុងស្រុក និង​ធម្មនុញ្ញ​អង្គការ សហប្រជាជាតិ​។​

​ទី​២, លោកស្រី​សាស្ត្រាចារ្យ រ៉ូ​ណា ស្មី​ត ហាក់​ភ្លេច​ថា លោកស្រី​ផ្ទាល់​ធ្លាប់​បាន​ថ្លែង​ថ្កោលទោស សម រង្ស៊ី នៅ​ក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស កាលពី​ឆ្នាំ​២០១៩ ចំពោះ​សម្ដី​បរិហារកេរ្តិ៍ និង លោក សម ញុះញង់​ឲ្យ​ផ្តួលរំលំ​រដ្ឋាភិបាល​ជ្រើសតាំង​ ដោយ​ពលរដ្ឋ​កម្ពុជា​តាមរយៈ​ការបោះឆ្នោត ។​បទល្មើស ដូចគ្នា​នេះ​ហើយ ដែល​លោក សម រង្សី និង​បក្ខពួក ត្រូវ​បាន​តុលាការ​រកឃើញថា មាន​ពិរុទ្ធ​។ តុលាការ​កម្ពុជា​ធ្វើការ​ជំនុំ​ជម្រះក្តី មិន​ផ្អែកលើ​ពាក្យ​ចចាមអារ៉ាម​ទេ ប៉ុន្តែ​សំអាង​លើ​ភស្តុតាង រឹងមាំ​ជាក់ស្តែង និង​ស្របតាម​នីតិវិធី​ត្រឹមត្រូវ រួម​ទាំង​គោរព​សិទ្ធិ​មាន​មេធាវី​ការពារ​។ ផែនការ​ដ៏ គ្រោះថ្នាក់​របស់​បុគ្គល​មួយ​ក្រុម​នោះ​បាន​ញុះញង់​កងទ័ព មន្ត្រីរាជការ និង​ពលរដ្ឋ​ឲ្យ​ផ្តួល​រំលំ រដ្ឋាភិបាល​ស្របច្បាប់ និង​កៀរគរ​ថវិកា ដើម្បី​ផ្គត់ផ្គង់​កម្លាំង​ខុសច្បាប់​គាំទ្រ​ចលនា​របស់​ខ្លួន ដែល​ទង្វើ​នេះ​គឺ​ស្មើនឹង​ការ​ធ្វើ​រដ្ឋប្រហារ ប៉ុន្តែ​ត្រូវ​បាន​ទប់ស្កាត់​ទាន់ ពេលវេលា​។ ជនល្មើស ត្រូវ​ផ្តន្ទាទោស តាម​បញ្ញត្តិ​មាត្រា​២៧ និង​មាត្រា​៤៥១ នៃ​ក្រមព្រហ្មទណ្ឌ​របស់​កម្ពុ​ជា​។​

​ទី​៣, ការ​អះអាង​ថា ការ​ជំនុំជម្រះ​មិនបាន​ធ្វើ​ឡើងជា​សាធារណៈ និង​ដោយ​គ្មាន​វត្តមាន ជនជាប់ចោទ បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា អ្នករាយការណ៍​ពិសេស​ទាំងនោះ​ពឹងផ្អែក ទាំងស្រុង​លើ​ប្រភព​ព័ត៌មាន​មិនបាន​ផ្ទៀងផ្ទាត់ និង​ថា អ្នក​ជំនាញ​ទាំងនោះ​ហាក់​មាន​ការយល់ ដឹង​តិចតួច ឬ​ពុំ​មាន​ឆន្ទៈ​ចង់​យល់​អំពី​នីតិ​វិធី​តុលា​ការ​របស់​កម្ពុជា​។ ការពិត​គឺថា មេធាវី​ការពារ​ជនជាប់ចោទ តំណាង​អង្គទូត​បរទេស និង​អង្គការ​សង្គម​ស៊ីវិល បាន​មាន​វត្តមាន​ចូលរួម​ដោយ ផ្ទាល់ នៅ​ក្នុង​បន្ទប់​សវនាការ ដែល​នេះ​បង្ហាញ​ថា នីតិ​វិធីតុលាការ​បាន​ប្រព្រឹត្តទៅ​ដោយមាន ការចូលរួម​និង​តម្លាភាព​ត្រឹមត្រូវ​។ នៅ​គ្រប់​ប្រទេស​ប្រជាធិបតេយ្យ​ទាំងអស់ ការសម្រេច​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់​សវនាការ តែងតែ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ ដោយ​ពិចារណា​លើ​ទំហំ​ជាក់ ស្តែង​នៃ​បន្ទប់ និង​ការ​ប្រព្រឹត្តទៅ​នៃ​សវនាការ​ប្រកប​ដោយរ​បៀ​ប​រៀបរយ​និង​សុវត្ថិភាព​។​

​លោក អាន សុខ​ខឿន អះអាងថា ការវាយតម្លៃ​ដោយ​ធ្វេសប្រហែស​របស់​អ្នករាយការណ៍​ពិសេស នឹង​អាច​បញ្ចៀស​បាន ប្រសិនបើ​ពួកគាត់​បាន​ប្រកាន់យក​វិធីសាស្ត្រ​ធ្វើការ​ប្រកបដោយ​យុត្តិធម៌​និង​ស្ថាបនា ជាមួយ​រាជរដ្ឋាភិបាល មុន​ពេល​ពួកគាត់​ប្រញាប់ប្រញាល់​ចេញផ្សាយ​ព័ត៌មាន​ខាងលើ ក្រោម​ហេតុផល​គួរ​ឲ្យ​សង្ស័យ​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​លោក កឹម សុខា មិនបាន​ហាមឃាត់ ឬ​រារាំង ក្រុម​ណា​ក្នុង​ការបង្កើត​បក្សនយោបាយ​នោះទេ​

The post ៣​ចំណុច​របស់​តំណាង​កម្ពុជា​នៅ អសប ពន្យល់​អ្នករាយការណ៍​ពិសេស​៤​រូប នៅ​ហ្សឺ​ណែវ appeared first on Kampuchea Thmey Daily.