អង្ករឥណ្ឌា Archives - Kampuchea Thmey Daily

តម្លៃអង្ករថៃអាចធ្លាក់ចុះជាគំហុក ​បើឥណ្ឌាបញ្ចេញអង្ករ ២០ លាន​តោន ពីក្នុងស្តុកតាមគម្រោង
សមាគមអ្នកនាំចេញអង្ករថៃ បានព្រមានថា តម្លៃអង្ករថៃទំនងជានឹងធ្លាក់ចុះខ្លាំង​បន្ថែមទៀតនៅខែក្រោយ ប្រសិន​បើ​រដ្ឋាភិបាល​ឥណ្ឌាបញ្ចេញអង្ករចំនួន ២០ លានតោនពីក្នុង​ស្តុករបស់ខ្លួន ទៅតាមផែនការដែលប្រកាសឡើងកាលពីចុង​ខែមុន​។

តាមការចុះផ្សាយរបស់កាសែត The Nation ប្រធានកិត្តិយសសមាគម លោក​ Chukiart Opaswong ​បាននិយាយថា ផែនការរបស់ឥណ្ឌា នឹង​ធ្វើឱ្យ​ការប្រកួតប្រជែងអង្កររបស់ថៃលើទីផ្សារអន្តរជាតិ​កាន់តែចុះខ្សោយ ដែលធ្វើឱ្យតម្លៃអង្ករធ្លាក់ចុះ មិនថាក្នុងស្រុក ហើយ​បង្កើតបាន​ជាផលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់កសិករ។

អ្នកជំនាញដដែល​ បាន​ឱ្យដឹងថា ឥណ្ឌា​ដកអង្ករពីក្នុងស្តុកដើម្បីជម្រះកន្លែងសម្រាប់ដាក់អង្ករថ្មី ក្រោយខ្លួនប្រមូលទិញ​ស្រូវពីកសិកររបស់ខ្លួន​ក្នុងរដូវប្រមូលផលថ្មី។ យោងតាមសេចក្ដីរាយការណ៍នានា ការបញ្ចេញអង្ករពីក្នុងស្រុកតាមរយៈ៖ ការលក់ទៅឱ្យ​ក្រុមហ៊ុនផលិតអេតាណុល ការចែកចាយទៅឱ្យជនក្រីក្រ និងការលក់ទៅឱ្យ​ឈ្មួញទិញអង្ករសម្រាប់នាំចេញ។

ការណ៍គួរឱ្យកត់សម្គាល់នោះ លោក ​Chukiart បានអះអាងថា៖ «យើងភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេល​បានឮបរិមាណនេះ (២០ លាន​តោន) ដោយសារតែ​ឥណ្ឌាបានកំណត់តម្លៃលក់របស់ខ្លួនត្រឹមតែ ២៣០ ដុល្លារ/តោន»។  ​អ្នកនាំចេញឥណ្ឌា​អាច​ចំណាយ ៣០ ដុល្លារបន្ថែមពីលើនេះ ដើម្បី​ធ្វើឱ្យប្រសើរឡើងនូវគុណភាព​តាម​ស្តង់ដារនាំចេញ ដែលអាចឱ្យ​តម្លៃចុងក្រោយ​លក់នៅចន្លោះពី ២៨០-៣០០ ដុល្លារ/តោន ដែល​នេះ​ទាបជាងតម្លៃទីផ្សារអង្កររបស់ថៃនាពេលបច្ចុប្បន្ន។ ​

បច្ចុប្បន្ន ថៃ​នាំ​ចេញ​អង្ករ​​បាក់ ៥ ភាគរយ​ ក្នុង​តម្លៃ ៣៦៥-៣៧០ ដុល្លារ​​/​តោន។ ​ តម្លៃ​ទាំងនេះ មាន​ន័យថា កសិករថៃអាច​លក់ស្រូវ​បាន​ត្រឹមតែ ៥​ ០០០- ៦ ០០០ បាត/តោន ប៉ុណ្ណោះ ធៀប​នឹង​ ១១ ០០០-១២ ០០០ បាត/តោន កាលពីឆ្នាំំមុន។ ​​

លោក ​Chukiart បាន​បន្តទៀតថា​ ការផ្គត់ផ្គង់នៅលើទីផ្សារសកលនឹង​កើនឡើងបន្ថែមទៀត ដែល​ធ្វើឱ្យ​ការប្រកួតប្រជែងកាន់តែខ្លាំង ដែលអាចធ្វើឱ្យតម្លៃអង្ករអន្តរជាតិ​បន្តធ្លាក់ចុះ ចំពេលដែលឥណ្ឌូណេស៊ី និងហ្វីលីពីន កាត់បន្ថយ ឬបិទការនាំចូលអង្ករ។ ការធ្លាក់ចុះនេះ នឹង​ប៉ះពាល់ដល់បណ្ដាប្រទេសនាំចេញអង្ករធំៗ រួមទាំងវៀតណាម ជាដើម៕

The post តម្លៃអង្ករថៃអាចធ្លាក់ចុះជាគំហុក ​បើឥណ្ឌាបញ្ចេញអង្ករ ២០ លាន​តោន ពីក្នុងស្តុកតាមគម្រោង appeared first on Kampuchea Thmey Daily.

តម្លៃអង្ករអន្តរជាតិ បន្តធ្លាក់ចុះ​ខ្លាំង ជាមួយការថមថយតម្រូវការសកល
​និន្នាការសកល តម្លៃនាំចេញអង្កររបស់ប្រទេស​ថៃ បានធ្លាក់ចុះដល់កម្រិតទាបបំផុត​ក្នុងរយៈពេល​ជាង ២ ឆ្នាំ ​នា​សប្តាហ៍នេះ ​ដោយសារតែកម្សោយ​នៃតម្រូវការសកល​ និង​កំណើន​នៃការផ្គត់ផ្គង់ ខណៈ​តម្លៃនាំចេញអង្កររបស់ឥណ្ឌា​រក្សាស្ថិរភាព​ក្បែរកម្រិតទាបបំផុត​ក្នុងរយៈពេល ២១ ខែ។ នេះបើតាម​ការចុះផ្សាយរបស់​កាសែតបាងកកប៉ុស្តិ៍។

តម្លៃអង្ករបាក់ ៥ ភាគរយ របស់​ថៃ បានធ្លាក់ចុះមកនៅត្រឹម ៤០៥ ដុល្លារ/តោន ​ដែល​ជា​តម្លៃ​ទាបបំផុតចាប់តាំងពីចុងខែតុលា ឆ្នាំ ២០២២។ តម្លៃអង្ករដដែល ត្រូវបាន​ជួញដូរ​ចន្លោះពី ៤០៥-៤០៨ ដុល្លារ/តោន កាលពីសប្ដាហ៍មុន។

មិនត្រឹមតែប៉ុណ្ណោះទេ អាជីវករ​នៅ​ទីក្រុង​បាងកក​បាន​និយាយ​ថា តម្រូវការ​អង្ករ​បាន​ស្ងប់ស្ងាត់​ខ្លាំង ហើយ​​វា​ប្រហែលជា​នឹង​បន្តស្ថិត​នៅក្នុងស្ថានភាព​បែបនេះ​រយៈពេល ២-៣ ខែ​ខាង​មុខទៀត​។

បាងកកប៉ុស្តិ៍ បាន​ស្រង់សម្ដីអាជីវករម្នាក់ដែលនិយាយថា​៖ «វា​គួរ​ឱ្យ​បារម្ភ​ខ្លាំង​ណាស់​ ព្រោះ​តម្លៃ​អង្ករ​របស់​ឥណ្ឌា​ និង​វៀតណាម​ ក៏មាន​កម្រិត​ទាប​ខ្លាំងដែរ​​។​ អតិថិជន​ធម្មតា​ កំពុង​ទិញ​តាម​តម្រូវការ​។​ វា​មាន​ការ​ផ្គត់ផ្គង់​លើស​ទីផ្សារ​»​។

ប្រហាក់ប្រហែលនឹង​អង្ករថៃដែរ អង្ករបាក់ ៥ ភាគរយ របស់​ឥណ្ឌា ត្រូវបាន​ជួញដូរ​ ៤០៣-៤១០ ដុល្លារ/តោន នៅសប្ដាហ៍នេះ ដោយ​មិន​ប្រែប្រួល​ពីសប្ដាហ៍មុនទេ ខណៈអាជីវករឥណ្ឌាលើកឡើងពីការផ្គត់ផ្គង់ច្រើន​ពីប៉ាគីស្ថាន និងវៀតណាម។

បើតាម​សមាគមស្បៀងអាហារវៀតណាម  អង្ករបាក់ ៥ ភាគរយ​ របស់​វៀតណាម ​ត្រូវបាន​លក់ក្នុងតម្លៃ ៣៩៤ ដុល្លារ/តោន ​កាលពីថ្ងៃព្រហស្បតិ៍ បើធៀបនឹងសប្តាហ៍មុន ដែលមានតម្លៃ ៣៩២ ដុល្លារ/តោន ដោយ​​អាជីវករវៀតណាម​ត្អូញត្អែរ​កម្សោយ​តម្រូវការ​អង្ករ​។ អង្ករវៀតណាម ត្រូវបាន​ជួញដូរ​ជាមធ្យមក្នុងតម្លៃលើស ៦០០ ដុល្លារ/តោន កាលពីឆ្នាំមុន។

ជុំវិញបញ្ហា​នេះ កាលពីថ្ងៃពុធ រដ្ឋមន្ត្រីពាណិជ្ជកម្មវៀតណាមបានដឹកនាំទីភ្នាក់ងារពាក់ព័ន្ធឱ្យពន្លឿនកិច្ចខិតខំប្រឹងប្រែង​ផ្សព្វផ្សាយ​អង្ករ​នៅ​ហ្វីលីពីន និង​ចិន ខណៈ​កំពុងស្វែងរកទីផ្សារថ្មីៗយ៉ាងសកម្ម ដើម្បីដោះស្រាយកង្វល់របស់​កសិករ៕

The post តម្លៃអង្ករអន្តរជាតិ បន្តធ្លាក់ចុះ​ខ្លាំង ជាមួយការថមថយតម្រូវការសកល appeared first on Kampuchea Thmey Daily.