អង្គការអុកស្វាម (Oxfam) Archives - Kampuchea Thmey Daily

សហគមន៍តាមដងទន្លេ ស្នើស្ថាប័នពាក់ព័ន្ធពង្រឹងគោលនយោបាយការពារទន្លេដើម្បីធានាសិទ្ធិរស់នៅ
អង្គការអុកស្វាមកម្ពុជា សហការជាមួយអង្គការសង្គមស៊ីវិល សហគមន៍តាមដងទន្លេ និងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ បានរួមគ្នាប្រារព្ធអបអរសាទរទិវាសំខាន់ចំនួន៣ពីថ្ងៃ២៤​ដល់២៦ មីនា ២០២៦ រួមមាន ទិវាអន្តរជាតិនារី ទិវាអន្តរជាតិនៃសកម្មភាពសម្រាប់ទន្លេ និងទិវាទឹកពិភពលោក នៅខេត្តស្ទឹងត្រែង។ ពិធីអបអរសាទរ ដែលបានរៀបចំឡើង កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ មានអ្នកចូលរួមជាង៩០នាក់ រួមមានស្ត្រី យុវជន ជនជាតិដើមភាគតិច ជនមានពិការភាព ស្ថាប័នរដ្ឋាភិបាល ស្ថាប័នសិក្សាស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍នានា បានជួបជុំគ្នាដើម្បីបង្ហាញពីប្រធានបទ “ទឹក ទន្លេ ភាពធន់ និងបរិយាបន្ន  (សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម)”។

តាមរយៈព្រឹត្តិការណ៍នេះ អ្នកចូលរួម បានស្នើដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធពង្រឹងគោលនយោបាយការពារទន្លេ ដើម្បីធានាសិទ្ធិរស់រានមានជីវិត សិទ្ធិសេដ្ឋកិច្ច សង្គម និងបរិស្ថាន របស់សស្រ្តី កុមារ ជនមានពិការភាព យុវជន និងជនងាយរងគ្រោះផ្សេងៗ។ ពោលរាល់គម្រោងអភិវឌ្ឍន៍ដែលទាក់ទងនឹងទន្លេត្រូវមានការសិក្សា និងពិគ្រោះយោបល់គ្រប់ជ្រុងជ្រោយ ដើម្បីធានាថា សំណូមពរ និងកង្វល់របស់សហគមន៍ត្រូវបានពិចារណា និងរៀបចំផែនការត្រឹមត្រូវសម្រាប់ការការពារបរិស្ថាន វប្បធម៌ និងសង្គមប្រកបដោយចីរភាព។

សេចក្តីប្រកាសព័ត៌មានអង្គការអុកស្វាម បញ្ជាក់ថា ការប្រារព្ធពិធីនេះបានប្រមូលផ្តុំនូវវត្តមានចម្រុះមកជួបជុំគ្នា ដើម្បីសិក្សាអំពីគំនិតផ្តួចផ្តើមដឹកនាំដោយសហគមន៍ ចែករំលែកចំណេះដឹង និងជំរុញសកម្មភាពរួមគ្នាសម្រាប់ការគ្រប់គ្រងទឹកប្រកបដោយភាពធន់ និងចីរភាព។ អ្នកចូលរួមបានបោះជំរុំតាមបណ្តោយទន្លេមេគង្គ នៅសហគមន៍ទេសចរណ៍ធម្មជាតិកោះសាមសាប ដោយមានការពិសាអាហាររួមគ្នា ការសម្តែងសិល្បៈវប្បធម៌ និងការពិភាក្សាតុមូលជាមួយសហគមន៍ក្នុងតំបន់ និងយុវជន។ បទពិសោធន៍បោះជំរុំបានផ្តល់ឱកាសពិសេសដល់អ្នកចូលរួមដើម្បីភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយប្រព័ន្ធជីវៈចម្រុះទន្លេ ឃើញពីជីវភាពរស់នៅបែបប្រពៃណីដូចជា ការនេសាទ និងការធ្វើស្រែចម្ការតាមដងទន្លេ និងការឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការការពារធនធានទាំងនេះសម្រាប់មនុស្សជំនាន់ក្រោយ។

រូបភាពផ្តល់ដោយ៖ អង្គការអុកស្វាម

អ្នកចូលរួមក៏បានធ្វើដំណើរតាមទូកទស្សនាព្រៃលិចទឹកទន្លេមេគង្គ ដោយពិនិត្យមើលដោយផ្ទាល់នូវប្រព័ន្ធជីវៈចម្រុះទន្លេមេគង្គដ៏សំខាន់បំផុតនៅប្រទេសកម្ពុជា។ ដំណើរទស្សនានេះបានបង្ហាញពីតួនាទីដ៏សំខាន់នៃព្រៃលិចទឹកក្នុងការរក្សាធនធានជលផល ទេសចរណ៍ធម្មជាតិ ការការពារជីវភាពរស់នៅ និងការការពារសហគមន៍ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ការដើរ​សាមគ្គីភាព​ និង​ការសម្អាត​បរិស្ថានតាម​ដងទន្លេ ដែលដឹកនាំដោយក្រសួងបរិស្ថាន គឺជានិមិត្តរូបនៃការទទួលខុសត្រូវរួមគ្នាក្នុងការការពារប្រព័ន្ធជីវៈចម្រុះទន្លេ។

លោក អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា អាងទន្លេមេគង្គគាំទ្រដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់។ ការពង្រឹងអភិបាលកិច្ចទឹកមានន័យថាស្តាប់សហគមន៍ សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធទាំងអស់ ដូច្នេះការសម្រេចចិត្តនាំឱ្យមានភាពធន់ពិតប្រាកដ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកស្រី ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការការពារប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គ មានន័យថា ការការពារសរសៃឈាមជីវិតរបស់សហគមន៍របស់យើង ការលើកកម្ពស់សុខភាពសាធារណៈ ការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការពង្រឹងឱកាសេស្ឋកិច្ច។ តាមរយៈការដើរជាមួយគ្នាគឺបង្ហាញពីភាពសាមគ្គីនិងការទទួលខុសត្រូវរួមរបស់យើងក្នុងការការពារជីវៈចម្រុះ បេតិកភណ្ឌវប្បធម៌ សុខមាលភាព និងជីវភាពរស់នៅនាពេលអនាគតរបស់មនុស្សរាប់លាននាក់ដែលពឹងផ្អែកលើទន្លេ។ លោកស្រីថា៖«ការរៀបចំគម្រោងអភិវឌ្ឍន៍ណាមួយត្រូវពិគ្រោះយោបល់ប្រកបដោយបរិយាបន្ន និងតម្លាភាពជាមួយសហគមន៍ អង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាថាគម្រោងអភិវឌ្ឍន៍មានទំនួលខុសត្រូវខាងសង្គមសេដ្ឋកិច្ច និងបរិស្ថាន ហើយយុវជនគឺជាកម្លាំងស្នូល ដែលត្រូវចូលរួមចំណែកទទួលខុសត្រូវ»។

លោកស្រី​ ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមកម្ពុជា មានប្រសាសន៍ថា នៅចំពោះមុខការប្រែប្រួលអាកាសធាតុ និងការគំរាមកំហែងដល់អត្ថិភាព ការការពារទន្លេតម្រូវឱ្យមានអភិបាលកិច្ចបែបបរិយាបន្ន កិច្ចសហប្រតិបត្តិការឆ្លងដែន និងការអនុវត្តប្រកបដោយចីរភាព។ ការចូលរួម និងសំឡេងជាពិសេសរបស់ក្រុមងាយរងគ្រោះបំផុតគឺជាការចាំបាច់។  លោកស្រីបន្តថា នៅពេលដែលសំឡេងចម្រុះ ត្រូវបានឮសម្រាប់ការធ្វើការសម្រេចចិត្ត ទន្លេត្រូវបានគ្រប់គ្រងប្រកបដោយចីរភាពដែលមានភាពធន់ និងសមធម៌សម្រាប់មនុស្សជំនាន់ក្រោយៗទៀត។

លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង ក៏មានប្រសាសន៍ថា ”ទឹកទន្លេមេគង្គ និងទន្លេងផ្សេងៗទៀត មានសារ:សំខាន់ណាស់ក្នុងការរក្សាប្រព័ន្ធជីវៈចម្រុៈ និនជីវភាពរបស់ប្រជាជនតាមដងទន្លេទាំងនៅខេត្តស្ទឹងត្រែង និងក្នុងតំបន់មេគង្គ ហើយការគ្រប់គ្រងធនធានទឹកតាមសហគមន៍មានសារៈសំខាន់ណាស់ដើម្បីធានាបរិយាបន្ន និងនិរន្តរភាព”។

កញ្ញា ចេង ភារុន តំណាងស្រ្តី មកពីសហគមន៍កោះក្រូច ខេត្តស្ទឹងត្រែង បាននិយាយថា “ជំនាន់របស់យើងកំពុងទទួលមរតកទាំងសម្រស់ធម្មជាតិ និងបញ្ហាប្រឈមនៃទន្លេមេគង្គ។ តាមរយៈការធ្វើការរួមគ្នា និងភាពជាអ្នកដឹកនាំរបស់សហគមន៍ ជាពិសេសជនជាតិដើមភាគតិច និងស្ត្រី យើងកំពុងបង្ហាញថា ការការពារទន្លេ មិនមែនសម្រាប់តែការរស់រានមានជីវិតប៉ុណ្ណោះ ប៉ុន្តែជាយុត្តិធម៌នៃការប្រើប្រាស់ធនធាន អត្តសញ្ញាណ និងអនាគតរួមរបស់យើង”។

លោកស្រី អាន ភារី តំណាងស្រ្តីយុវជនជនជាតិដើមភាគតិច មកពីភូមិកំពង់ប៉ាង ខេត្តស្ទឹងត្រែង បាននិយាយថា “ទន្លេថែររក្សានូវប្រពៃណី និងស្មារតីរបស់យើង។ នៅពេលដែលយើងសម្តែងមតិក្នុងការធ្វើសេចក្តីសម្រេចចិត្តមិនត្រឹមតែការពារសហគមន៍របស់យើងប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងការពារទន្លេមេគង្គសម្រាប់អ្នកទាំងអស់ដែលពឹងផ្អែកលើវា”។

ការប្រារព្ធពិធីនៅខេត្តស្ទឹងត្រែង និងក្រចេះឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសំខាន់ៗនៅទូទាំងអាងទន្លេមេគង្គ ស្របពេលដែលការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍធនធានទឹក និងការប្រើប្រាស់ធនធានមិនមានចីរភាពគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ី និងជីវភាពរស់នៅរបស់សហគមន៍។ សកម្មភាពក្នុងស្រុកទាំងនេះស្របនឹងការប្តេជ្ញាចិត្តជាសកល ដូចជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ ជាពិសេសគោលដៅទី៦ (ទឹកស្អាត និងអនាម័យ) គោលដៅទី១៣ (សកម្មភាពអាកាសធាតុ) និងគោលដៅទី១៥ (ជីវិតនៅលើដី) និងពង្រឹងការអំពាវនាវរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីសសម្រាប់ភាពធន់នៃអាកាសធាតុដែលដឹកនាំដោយសហគមន៍៕

The post សហគមន៍តាមដងទន្លេ ស្នើស្ថាប័នពាក់ព័ន្ធពង្រឹងគោលនយោបាយការពារទន្លេដើម្បីធានាសិទ្ធិរស់នៅ appeared first on Kampuchea Thmey Daily.

រយៈពេល៥ឆ្នាំ គម្រោង “សមភាពសម្រាប់ទាំងអស់គ្នា” រួមចំណែកលើកកម្ពស់សមធម៌សង្គម​​ក្នុងវិស័យ​​​កសិកម្មកម្ពុជា​
អង្គការអុកស្វាម ក្រោមការ​សហការជាមួយបណ្ដា​អង្គការក្នុងស្រុក ក្រសួងរដ្ឋាភិបាល និងដៃគូក្នុង​វិស័យឯកជន បាន​បិទបញ្ចប់​ដោយមោទនភាព នូវ​គម្រោង​ “សមភាពសម្រាប់ទាំងអស់គ្នា” (Fair for All) ដែល​បានអនុវត្តអស់រយៈពេល៥ឆ្នាំ​កន្លងមក។ គម្រោងនេះ​ បានចាប់ផ្ដើមអនុវត្ត​ក្នុងឆ្នាំ ២០២១ ហើយចាប់តាំងពីពេលនោះមក គម្រោងបានជួយ​ជំរុញការផ្លាស់ប្តូរដ៏មានអត្ថន័យនៅក្នុងវិស័យកសិកម្មរបស់កម្ពុជា ដោយបាន​ជះឥទ្ធិពលលើគោលនយោបាយ ​បង្កើនសំឡេងសហគមន៍ និងលើកកម្ពស់អភិបាលកិច្ចប្រកបដោយបរិយាបន្ន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានអុកស្វាម នៅថ្ងៃទី​១៩ ខែវិច្ឆិកានេះ។

ជាជាង​ផ្តោត​លើកិច្ច​​អន្តរាគមន៍​ដាច់​ដោយ​ឡែកផ្សេងៗ​ពីគ្នា គម្រោង​សមភាពសម្រាប់ទាំងអស់គ្នា ប្រើយុទ្ធសាស្ត្រ​ប្រមូលផ្ដុំ​​ភាគី​ពាក់ព័ន្ធ​ចម្រុះ​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​ប្រព័ន្ធ​ក្នុង​ខ្សែច្រវាក់​តម្លៃ​ដំណាំ​ចេក និង​កៅស៊ូ។ តាមរយៈ​កិច្ច​សន្ទនា​ថ្នាក់​ជាតិ និង​ការចូលរួម​ពី​មូលដ្ឋាន គម្រោង​នេះ​បានឆ្លុះបញ្ចាំង​ក្ដីកង្វល់​​របស់​កម្មករ​​ក្នុងវិស័យ​កសិកម្ម ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​កិច្ចគាំពារ​ការងារ​​ និង​អនុវត្ត​ច្បាប់​របប​សន្តិសុខ​សង្គម។ កិច្ចខិតខំប្រឹងប្រែង​ទាំងនេះ​បាន​​នាំឱ្យមានការ​ចុះធ្វើអធិការកិច្ចជាថ្មី និង​ការត្រួតពិនិត្យឡើងវិញ ពីបេឡាជាតិ​​​សន្តិសុខ​សង្គម (ប.ស.ស.) ដែលនេះ​​ជា​សញ្ញា​នៃ​ការ​ឆ្ពោះទៅរក​គណនេយ្យភាព និង​សុខុមាលភាព​កម្មករប្រសើរ​ជាងមុន ។

គម្រោងសមភាពសម្រាប់ទាំងអស់គ្នា ក៏បានជំរុញលទ្ធភាព​ទទួលបានយុត្តិធម៌ តាមរយៈការ​គាំទ្រនីតិវិធីថ្មីៗ ដែលអនុញ្ញាតឱ្យកម្មករម្នាក់ៗដាក់ពាក្យបណ្តឹង និងស្វែងរកដំណោះស្រាយតាមរយៈយន្តការ​សន្ធានកម្ម និង​មជ្ឈត្តកម្មជាផ្លូវការ។ ការជំរុញនេះធានាថា បណ្ដឹងសារទុក្ខ​នៅកន្លែងធ្វើការត្រូវបានដោះស្រាយដោយយុត្តិធម៌ និងមានតម្លាភាព ដោយជួយពង្រឹងសិទ្ធិរបស់កម្មករកសិកម្មនៅក្នុងខេត្តចំនួន៦ រួមមានខេត្តកំពត កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងរតនគិរី។

គម្រោងនេះ​ក៏បានជះ​ឥទ្ធិពលដល់ការចូលរួមរបស់ពលរដ្ឋផងដែរ ដោយ​ក្នុងនោះ គម្រោងបានជួយលើក​កម្ពស់កិច្ចសន្ទនាបែបស្ថាបនារវាងសហគមន៍ និងអាជ្ញាធរ។ តាមរយៈការរំលេច​បញ្ហាក្នុងមូលដ្ឋាន​​ឱ្យបានដឹងដល់ថ្នាក់ជាតិ គម្រោងសមភាពសម្រាប់ទាំងអស់គ្នា បានជួយជំរុញឱ្យមានការ​ឆ្លើយតប​ជា​គោលនយោបាយ និងការប្តេជ្ញាចិត្តរបស់ស្ថាប័នក្នុងការ​អនុវត្តការងារ​អភិបាលកិច្ចឱ្យកាន់តែមានការឆ្លើយតបខ្លាំងជាងមុន។ ការងារ​របស់គម្រោងដែលផ្ដោតលើ​ការវិនិយោគប្រកបដោយទំនួលខុសត្រូវ និងសិទ្ធិដីធ្លីបានជួយធ្វើឲ្យភាគីពាក់ព័ន្ធកាន់តែយល់ដឹងស៊ីជម្រៅ​ ទាក់ទងនឹង​ការអនុវត្ត​ទម្លាប់​អនុវត្ត​បែបបរិយាបន្ន និង​គិតគូរពីវិវាទ ដែលទាំងនេះ​គឺជា​ការ​កសាង​មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ​ប្រកប​ដោយ​សមធម៌ជាងមុន។

លោកស្រី ភាណ សោភ័ណ នាយិការ​អង្គការ​អុកស្វាម មានប្រសាសន៍ថា “គម្រោង សមភាពសម្រាប់ទាំងអស់គ្នា បាន​បង្ហាញថា ការ​ផ្លាស់ប្ដូរយូរអង្វែង​កើត​ចេញពីសកម្មភាពជាសមូហភាព និង​ការ​សន្ទនា​យ៉ាងមោះមុត ។ តាមរយៈការកៀរគរកម្មករ សហគមន៍ និងអ្នកធ្វើការសម្រេចចិត្តឱ្យ​មកជួបជុំគ្នា មានន័យថាយើងបានជួយរៀបចំគោលនយោបាយផ្សេងៗ ដែលការពារសិទ្ធិ និងលើកកម្ពស់សមធម៌នៅក្នុងវិស័យកសិកម្មរបស់កម្ពុជា”។

លោកស្រី សេង រាសី នាយកប្រតិបត្តិអង្គការ ស៊ីលីកា មានប្រសាសន៍ថា “គម្រោងនេះ​ផ្ដល់ភាពអង់អាចដល់សហគមន៍​ឲ្យ​ហ៊ាននិយាយស្ដីឱ្យគេបាន​ដឹង ។ រាប់តាំងពី​កសិករ​នៅមូលដ្ឋាន រហូតដល់វេទិកា​ថ្នាក់ជាតិ គឺយើង​បានឃើញថា ការ​ចូលរួមបែបបរិយាបន្ន​អាចជំរុញ​ឱ្យ​មានការ​កែប្រែគោលនយោបាយ​ពិត​ប្រាកដ​​ និងពង្រឹង​ដល់​អភិបាលកិច្ច​តាមបែបលទ្ធិប្រជាធិបតេយ្យ”។

រូបតំណាង

ភាពធន់នឹងអាកាសធាតុ និងសមភាពយេនឌ័រ ក៏ជាផ្នែកស្នូល​នៃការងារតស៊ូមតិរបស់គម្រោង​សមភាពសម្រាប់ទាំងអស់គ្នា ផងដែរ។ តាមរយៈការពិគ្រោះយោបល់ និងឯកសារគោលនយោបាយ គម្រោងនេះបានរួមចំណែកដល់របៀបវារៈជាតិស្តីពីអាកាសធាតុរបស់ប្រទេសកម្ពុជា ដោយលើកកម្ពស់ថាមពលកកើតឡើងវិញ និងយុទ្ធសាស្ត្រសម្របខ្លួនប្រកបដោយបរិយាបន្ន។ ទន្ទឹមនឹងនេះ គំនិតផ្តួចផ្តើមនានាដូចជា “ទឹកភ្នែកពណ៌ស” ជាដើម​ បានប្រើប្រាស់សិល្បៈ និងសកម្មនិយម ដើម្បីបង្ហាញពីបទពិសោធន៍របស់ស្ត្រី ដែលបានបំផុស​​ឱ្យមានការសន្ទនាជាសាធារណៈ និងជំរុញយុត្តិធម៌យេនឌ័រ។

បើទោះបីជាគម្រោង សមភាពសម្រាប់ទាំងអស់គ្នា បានបិទបញ្ចប់​ហើយក្ដី​ ប៉ុន្តែមរតករបស់អ្វីដែលគម្រោងបានធ្វើ គឺជាការ​ផ្លាស់ប្ដូរយូរអង្វែង​ ដែល​​បានជួយ​ជំរុញ​ឱ្យ​មាន​កិច្ចគាំពា​រ​កាន់តែប្រសើរជាងមុនដល់​កម្មករ សហគមន៍កាន់តែមានភាពអង់អាច ហើយ​វិស័យកសិកម្មរបស់កម្ពុជា​កាន់តែ​មាន​ភាពយុត្តិធម៌ និងចីរភាព​ នាពេលអនាគត៕

The post រយៈពេល៥ឆ្នាំ គម្រោង “សមភាពសម្រាប់ទាំងអស់គ្នា” រួមចំណែកលើកកម្ពស់សមធម៌សង្គម​​ក្នុងវិស័យ​​​កសិកម្មកម្ពុជា​ appeared first on Kampuchea Thmey Daily.

រដ្ឋនិងអង្គការដៃគូ រៀបចំកិច្ចពិភាក្សាពង្រឹងកិច្ចគាំពារសង្គម និងលើកកម្ពស់ការងារសមរម្យ
អង្គការ​អុកស្វាម សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការដៃគូ រួមគ្នា​រៀបចំវេទិកាប្រចាំតំបន់លើកទីបី ដែលវេទិកានេះផ្តោតលើការជំរុញ “គាំពារសង្គម ដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន”។វេទិការនេះ ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ដោយ​មានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីដោះស្រាយភាព​ចាក់ស្រេះនៃបញ្ហាប្រែប្រួលអាកាសធាតុ សិទ្ធិការងារ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។

ខុសពីវេទិកាតំបន់ពីរមុន ដែលបានរៀបចំឡើងនៅខេត្តរតនគិរី និងខេត្តកំពង់ស្ពឺ វេទិកាលើក​នេះគឺ​ស្របពេល​នឹងការប្រារព្ធ “ទិវាអន្តរជាតិនៃស្ត្រីជនបទ” ដែលឆ្លុះបញ្ចាំងពីតួនាទីសំខាន់របស់ស្ត្រីជនបទក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នឹងអាកាសធាតុ។ អង្គការអុកស្វាម និងដៃគូ បានសង្កត់ធ្ងន់លើភាពចាំបាច់ជាបន្ទាន់នៃកិច្ចគាំពារសង្គមតាមរយៈសកម្មភាពបរិស្ថាន និងអាកាសធាតុរួមបញ្ចូល​គ្នា ដោយទទួលស្គាល់ថា ការងារទាំងនេះមិនមែនមានគោលដៅដាច់ដោយឡែកពីគ្នានោះ​ទេ ប៉ុន្តែជាអាទិភាពដែលមានទំនាក់ទំនងគ្នាទៅវិញទៅមកយ៉ាងជ្រាលជ្រៅ។

សេចក្តី​ប្រកាសព័ត៌មានអុកស្វាម គូសបញ្ជាក់ថា ស្ត្រីជនបទ គឺជា​បុគ្គល​ស្នូលនៅ​ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការ​អនុវត្តការងារ​កសិកម្មប្រកបដោយចីរភាព និងការការពារជីវៈចម្រុះ។ ទោះជាយ៉ាងណា ស្ត្រីជនបទបន្តស្ថិតនៅ​ក្នុង​ចំ​ណោម​ជនងាយរងគ្រោះបំផុតពីហានិភ័យទាក់ទងនឹងអាកាសធាតុដូចជា គ្រោះរាំងស្ងួត ទឹកជំនន់ និងការប្រែប្រួលរដូវ ដែលគំរាមកំហែងដល់ជីវភាពរស់នៅ និងសន្តិសុខស្បៀងរបស់ពួកគាត់ ។

ដូចនេះ ដើម្បីរក្សាបាននូវភាពប្រកួតប្រជែងក្នុងតំបន់ រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍របស់ខ្លួន ត្រូវតែផ្តល់អាទិភាពចំពោះគោលនយោបាយគាំពារសង្គមដែលរឹងមាំ និងការអភិវឌ្ឍជំនាញចំ​គោលដៅ ដើម្បីបង្កើតឱកាសការងារប្រកបដោយបរិយាប័ន្នទាំងក្នុងសេដ្ឋកិច្ចឧស្សាហកម្ម និងសេដ្ឋកិច្ចបៃតង ។ ព្រម​ជាមួយគ្នានេះដែរ ការលើកកម្ពស់ការងារសមរម្យក្នុងវិស័យកសិកម្ម ផលិតកម្មម្ហូបអាហារ កសិ-ឧស្សាហកម្ម និងសវាយនភណ្ឌ នៅតែជាបញ្ហាសំខាន់។ ការបង្កើនស្តង់ដារការងារ និងការការពារសិទ្ធិកម្មករនៅក្នុងវិស័យទាំងនេះ គឺជាមូលដ្ឋានគ្រឹះក្នុងការកែលម្អតម្លាភាពនៃ​ខ្សែសង្វាក់ផ្គត់ផ្គង់ និងការពង្រឹងទំនួល​ខុសត្រូវរបស់ក្រុមហ៊ុន ។

លោក ហេង សុផាន់ណារិទ្ធ

លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា នៅពេលដែលយើងជំរុញកិច្ចគាំពារសង្គមសម្រាប់ការផ្លាស់ប្តូរដោយយុត្តិធម៌ និងសកម្មភាពអាកាសធាតុ យើងត្រូវតែយល់ដឹងអំពីភាពធន់ និងភាពជាអ្នកដឹកនាំរបស់ស្ត្រីជនបទនៅទូទាំងប្រទេសកម្ពុជា។
លោកមានប្រសាសន៍ថា៖«សំឡេងរបស់ពួកគេ ត្រូវតែជាបេះដូង នៃការឆ្លើយតបរបស់យើងចំពោះបញ្ហាប្រឈមអាកាសធាតុ និងការខិតខំប្រឹងប្រែងក្នុងការកសាងប្រព័ន្ធគាំពារសង្គមមួយប្រកបដោយនិរន្តរភាព និងបរិយាបន្ន»។

ថ្លែងក្នុងវេទិកានេះ លោក តាន់ វិសាល តំណាងអង្គការអុកស្វាម​ បានមានប្រសាសន៍ថា ការផ្លាស់ប្តូរដែលយុត្តិធម៌ត្រូវតែធានាថា ស្ត្រីជនបទមិនត្រូវបានទុកចោលនោះទេ ។ នេះមានន័យថា ជា​ការធានា​ឱ្យបាននូវ​សមធម៌​នៃ​ការទទួលបានការងារបៃតង ការបណ្តុះបណ្តាលអំពីសិទ្ធិដីធ្លី សេវាហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន និងការចូលរួមប្រកប​ដោយអត្ថន័យនៅ​ក្នុងការសម្រេចចិត្ត។ ទន្ទឹមនឹងនេះ ត្រូវតែ​មានការ​ទទួលស្គាល់ និង​ការ​គាំទ្រ​ចំពោះ​ភាពជាអ្នកដឹកនាំរបស់ស្ត្រីជនបទក្នុងការ​កសាង​ភាពធន់នឹងអាកាសធាតុ”។

លោក តាន់ វិសាល

វេទិការៀបចំ​នៅខេត្តសៀមរាបនេះ មានការ​ចូលរួមពី​ភាគីពាក់ព័ន្ធប្រមាណ ៣៦០ នាក់ រួមមានថ្នាក់ដឹកនាំសហគមន៍ តំណាងកម្មករនិយោជិត តំនាងក្រសួង-មន្ទីរ អ្នកតាក់តែងគោលនយោបាយ និងអ្នកឯកទេសនានា​។ ការពិភាក្សាបា​នផ្តោតលើការពង្រឹងប្រព័ន្ធជំនួយសង្គមនៅកម្ពុជា ឱ្យ​កាន់តែមាន​តម្លាភាព បរិយាបន្នយេនឌ័រ និងភាពធន់នឹងអាកាសធាតុ ដែលជាសសរស្តម្ភសំខាន់ៗសម្រាប់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព និងសមធម៌។

ដូចគ្នា​នឹង​បណ្ដា​ប្រទេសអាស៊ីអាគ្នេយ៍ជា​ច្រើនផ្សេងទៀតដែរ ប្រទេស​កម្ពុជាក៏​ប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ ដែលប៉ះពាល់ដល់និរន្តរភាពសេដ្ឋកិច្ច និងធនធានធម្មជាតិ ជាពិសេសនៅក្នុងវិស័យកសិ-ស្បៀងអាហារ។ បញ្ហាប្រឈមទាំងនេះប៉ះពាល់ដល់សុខុមាលភាពរបស់កម្មករក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ បុគ្គលស្វ័យនិយោជន៍ និងក្រុមងាយរងគ្រោះរួមមានស្ត្រី មនុស្សចាស់ ជនមានពិការភាព​ និងជនជាតិដើមភាគតិចជាដើម​។

ស្របពេលដែលកម្ពុជាកំពុងពុះពារឱ្យបាន​​ក្លាយជាប្រទេស មានចំណូលមធ្យមកម្រិត​ខ្ពស់​នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ នោះ ការ​បន្ត​ជំរុញលើក​កម្ពស់​សេដ្ឋកិច្ចបៃតង ព្រមជាមួយនឹងវិស័យ​កសិកម្ម និងឧស្សាហកម្មមានចីរភាព គឺជារឿងសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចប្រកប ដោយបរិយាប័ន្ន។ វឌ្ឍនភាពនេះត្រូវតែមានសមធម៌ និងភាពធន់ ដោយធានាថាទាំងកម្លាំងពលកម្ម និងសហគមន៍សុទ្ធតែ​ទទួលផលប្រយោជន៍ពីការអភិវឌ្ឍ ដែលមានទំនួលខុសត្រូវចំពោះបរិស្ថាន និងមាន​យុត្តិធម៌សង្គម។

អង្គការ​អុកស្វាម​ រួមជាមួយ​អង្គការ​ដៃគូ បាននិងកំពុង​អនុវត្តកម្មវិធី​នានា ដើម្បីពង្រឹងសិទ្ធិការងារ និងកិច្ចគាំពារសង្គម។ កម្មវិធីទាំងនេះរួមមាន ការកែលម្អលក្ខខណ្ឌការងារសម្រាប់ស្ត្រីនៅ​ក្នុងវិស័យកសិកម្ម ការបញ្ចូល​កិច្ចគាំពារសង្គមទៅ​ក្នុងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ​ និងការដោះស្រាយតម្រូវការបរិស្ថាន និងសង្គមរបស់កម្មកររោង​ចក្រ​កាត់ដេរ។ ការងារទាំងអស់នេះ​មានគោលបំណងលើកកម្ពស់​ការងារ​ដែលមានភាព​យុត្តិធម៌ និងពង្រីកការគាំទ្រដល់កម្មករដែលងាយរងគ្រោះ ដែលជាការរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព៕

The post រដ្ឋនិងអង្គការដៃគូ រៀបចំកិច្ចពិភាក្សាពង្រឹងកិច្ចគាំពារសង្គម និងលើកកម្ពស់ការងារសមរម្យ appeared first on Kampuchea Thmey Daily.

អង្គការអុកស្វាម ផ្តល់ជំនួយជាសាច់ប្រាក់សង្គ្រោះបន្ទាន់សម្រាប់គ្រួសារភៀសសឹក ២០០គ្រួសារ ក្នុងខេត្តឧត្តរមានជ័យ
អង្គការអុកស្វាម សហការជាមួយអង្គការក្រុមទ្រទ្រង់ភូមិដែលជាដៃគូអនុវត្តគម្រោងភាពធន់នឹងអាកាសធាតុសម្រាប់ទាំងអស់គ្នា បានអនុវត្តកម្មវិធីផ្ទេរសាច់ប្រាក់បន្ទាន់មួយនៅដើមខែតុលា ដើម្បីគាំទ្រដល់គ្រួសារភៀសសឹកងាយរងគ្រោះចំនួន ២០០ គ្រួសារ ក្នុងខេត្តឧត្តរមានជ័យ។ គំនិតផ្តួចផ្តើមនេះ ឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់របស់សហគមន៍ដែលកំពុងរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសសហគមន៍ព្រៃឈើ សហគមន៍តំបន់ការពារធម្មជាតិនៅក្នុងស្រុកអង្លង់វែង ស្រុកបន្ទាយអំពិល សង្កាត់សំរោង និងតំបន់ការពារផ្សេងៗទៀតដែលនៅជុំវិញនោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានអង្គការអុកស្វាម ចេញផ្សាយនៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២៥។

អង្គការក្រុមទ្រទ្រង់ភូមិបានចុះធ្វើការវាយតម្លៃផលប៉ះពាល់រួមគ្នាមួយនៅក្នុងភូមិចំនួន ១៩ នៃឃុំចំនួន ៤ និងស្រុកចំនួន ៣ ក្នុងខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៥ ។ ក្រុមការងារបានធ្វើការស្ទង់មតិគ្រួសារចំនួន ៤៩៩ តាមរយៈការសម្ភាសន៍ ការចុះសួរសុខទុក្ខគ្រួសារ និងការសង្កេតជាក់ស្តែង ដោយបានកំណត់អត្តសញ្ញាណគ្រួសារចំនួន ៤១៥ ដែលត្រូវការជំនួយបន្ទាន់។ អាទិភាពត្រូវបានផ្តល់ទៅឱ្យគ្រួសារដែលងាយរងគ្រោះបំផុតដែលមាន​បណ្ណសមធម៌ (ប័ណ្ណក្រីក្រ បណ្ណជនមានពិការភាព និងបណ្ណចាស់ជរា) ស្ត្រីមេម៉ាយ និងគ្រួសារដែលប្រឈមនឹងភាព​ងាយរងគ្រោះខ្លាំង ដូចជាអ្នកដែលមានផ្ទះខូចខាតដោយសារសង្គ្រាម ដីស្រែដែលមិនអាចប្រើប្រាស់បានដោយសារតែការគំរាមកំហែងពីយោធាថៃ ការបាត់បង់ប្រាក់ចំណូល កង្វះមធ្យោបាយធ្វើដំណើរ លទ្ធភាពទទួលបានសេវាសាធារណៈមានកម្រិត និងសមាជិកដែលមានផ្ទុកវីរុសអេដស៍ជាដើម។

ការវាយតម្លៃបានបង្ហាញពីការបាត់បង់ទ្រព្យសម្បត្តិ និងដីស្រែចម្ការជាច្រើន ការរំខានដល់ជីវភាពរស់នៅធ្ងន់ធ្ងរ ការទទួលបានសេវាសំខាន់ៗមានកម្រិត និងអនាម័យមិនល្អក្នុងចំណោមគ្រួសារដែលរងផលប៉ះពាល់។ ក្នុងចំណោមគ្រួសារទាំង ៤៩៩ គ្រួសារ ដែលបានសម្ភាសន៍ មានគ្រួសារចំនួន ១៣៨ ដែលបានបាត់បង់ការងារធ្វើភាគច្រើនធ្លាប់ធ្វើការជាកម្មករ។ ទន្ទឹមនឹងនេះផងដែរ គ្រួសារចំនួន ៣៦១ បានបញ្ជាក់ថាមានការងារធ្វើមិនស្ថិតស្ថេរ ឬមិនទៀងទាត់។

នៅថ្ងៃទី២ និង ទី៣ ខែតុលា ឆ្នាំ ២០២៥ នេះ ក្រុមការងារអង្គការក្រុមទ្រទ្រង់ភូមិ និងអង្គការអុកស្វាម បានផ្តល់ជំនួយជាសាច់ប្រាក់សង្គ្រោះបន្ទាន់ដោយផ្ទាល់ដល់គ្រួសារដែលខ្វះខាតចំនួន ២០០ គ្រួសារ។ គ្រួសារដែលបានកំណត់អាទិភាពផ្សេងទៀតត្រូវបានគាំទ្រដោយស្ថាប័នផ្សេង។ ក្នុងចំណោមគ្រួសារទាំង ២០០ គ្រួសារនេះ មានស្ត្រី ៤៩% កុមារ៦៨% ចាស់ជរា១៤% និងជនមានពិការភាព១០% ដែលប្រឈមនឹងបញ្ហាចល័តចុះឡើង កង្វះលទ្ធភាពទទួលបានសេវាថែទាំសុខភាព និងហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់។ គ្រួសារនីមួយៗទទួលបានសាច់ប្រាក់ចំនួន ៥០ដុល្លារអាមេរិក ដើម្បីជួយសម្រួលដល់ការចំណាយប្រចាំថ្ងៃ បង្កើនស្ថិរភាពជីវភាព និងចាប់ផ្តើមកសាងជីវិតឡើងវិញ។ គ្រួសារជាច្រើនដែលបានទទួលជំនួយបានបង្ហាញពីចំណាប់អារម្មណ៍ថា នឹងប្រើបា្រស់ថវិកាដែលទទួលបានសម្រាប់ជាទុនក្នុងការស្តារជីវភាពឡើងវិញ បើទោះបីជាពួកគេនៅមានការព្រួយបារម្ភអំពីអស្ថិរភាពដែលកំពុងបន្តក៏ដោយ។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម មានប្រសាសន៍ថា ជំនួយសាច់ប្រាក់នេះទោះបីជាមានចំនួនស្តួចស្តើងក៏ដោយ តែយើងសង្ឃឹមថាអាចជួយបំពេញតម្រូវការបន្ទាន់ និងជាទុនមួយជួយដល់គ្រួសារដែលបានបាត់បង់អ្វីៗ​គ្រប់យ៉ាងពីជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីជម្រករហូតដល់ជីវភាពរស់នៅរបស់ពួកគេ។ លោកស្រីបន្តថា៖«យើងជឿថា ជំនួយមនុស្សធម៌ត្រូវតែដើរទន្ទឹមគ្នានឹងសន្តិភាព បទឈប់បាញ់នាពេលថ្មីៗនេះ បានផ្តល់ឱកាសដ៏សំខាន់មួយមិនត្រឹមតែបញ្ឈប់អំពើហិង្សាប៉ុណ្ណោះទេ ប៉ុន្តែដើម្បីស្តារសេចក្តីថ្លៃថ្នូរ ជីវភាពរស់នៅ និងក្តីសង្ឃឹមឡើងវិញ»។

ជាមួយគ្នានេះ អង្គការអុកស្វាមសូមអំពាវនាវឱ្យគ្រប់ភាគីរក្សាបទឈប់បាញ់ និងផ្តល់អាទិភាពដល់សិទ្ធិ និងសុវត្ថិភាពរបស់ប្រជាជនទូទៅ។ ការប្តេជ្ញាចិត្តរបស់យើងគឺច្បាស់លាស់ ពោលគឺគាំទ្រការស្តារឡើងវិញ ការពារក្រុមងាយរងគ្រោះ និងធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ។”

ចំណែកលោកស្រី រស់ ឆវីវណ្ណ នាយិកាប្រតិបត្តិអង្គការក្រុមទ្រទ្រង់ភូមិ មានប្រសាសន៍ថា ការឆ្លើយតបនេះត្រូវបានបង្កើតឡើងដោយផ្អែកលើតម្រូវការរបស់សហគមន៍ផ្ទាល់។ លោកស្រីបន្តថា៖«យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំមូលដ្ឋានដើម្បីធានាថា គ្រួសារដែលងាយរងគ្រោះបំផុតត្រូវបានគាំទ្រមិនត្រឹមតែតាមរយៈសាច់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈទឹកស្អាត និងអនាម័យផងដែរ»។

លោក រស់ ផល្លី ប្រធានសហគមន៍ព្រៃឈើរលុះធំ បានថ្លែងអំណរគុណដល់អង្គការអុកស្វាម និងអង្គការក្រុមទ្រទ្រង់ភូមិ សម្រាប់ជំនួយជាសាច់ប្រាក់ និងប្រព័ន្ធទឹកស្អាត ដែលបានជួយសហគមន៍នៅទីនេះឲ្យមានទឹកហូបស្អាតដាំស្លក៏បាន។ លោកថា៖«ពីមុនពួកខ្ញុំទៅដួសទឹកស្រះក្បែរនេះ ទឹកមិនស្អាតទេហើយសុទ្ធតែសំរាម តែកាលនោះមិនមានជម្រើស។ ឥឡូវបានធុងទឹកស្អាតដែលមានប្រព័ន្ធចម្រោះទឹក និងមានបង្គន់ត្រឹមត្រូវ អញ្ជឹងទៅពួកខ្ញុំបានធូរច្រើនជាងមុន»។

ចំណែកលោកស្រី សល់ រតនា ជាស្ត្រីមេម៉ាយដែលត្រូវមើលថែទាំកូនបីនាក់ មកពីភូមិសែនមនោរម្យ២ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល និងទើបត្រលប់មកជំរុំ ជនភៀសសឹកវត្តថ្មកំបោរកាលពីថ្ងៃទី២៥ ខែកញ្ញា ដោយសារស្ថានភាពតាមព្រំដែនមិនប្រក្រតី និងទទួលដំណឹងពីអាជ្ញាធរឲ្យត្រលប់មកជំរុំភៀសសឹកវិញ មានប្រសាសន៍ថា ៖«ខ្ញុំទុកលុយដែលឲ្យនេះសម្រាប់កូនខ្ញុំពេលឈឺថ្កាត់។ ខ្ញុំមិនហ៊ានទាន់ត្រលប់ទៅផ្ទះវិញទេ ព្រោះស្ថានភាពមិនទាន់ដូចដើម ខ្លាចមានគ្រាប់ផ្លោងទៀត។ មកនេះចោលអស់ហើយមាន់ ជ្រូក ទ្រុងអីខ្ចេចខ្ទីអស់ហើយ ទៅវិញមិនដឹងរកស៊ីអីទេ»។

កម្មវិធីផ្ទេរសាច់ប្រាក់នេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមជាបន្តបន្ទាប់ក្នុងការជួយដល់ពលរដ្ឋភៀសសឹកជាពិសេសជនងាយរងគ្រោះ។ នៅចុងខែកក្កដា ឆ្នាំ ២០២៥ ខណៈដែលសហគមន៍កំពុងប្រមូលផ្តុំនៅជំរុំជនភៀសសឹក អង្គការអុកស្វាម និងអង្គការក្រុមទ្រទ្រង់ភូមិបានដំឡើងបង្គន់ចល័តចំនួន១៣ និងប្រព័ន្ធចម្រោះទឹកស្អាតចំនួនពីរនៅជុំរំវត្តភ្នំថ្មកំបោរ និងវត្តបាត់ថ្កូវ ក្នុងខេត្តឧត្តរមានជ័យ។ គ្រឿងបរិក្ខារទាំងនេះបានជួយដល់ប្រជាពលរដ្ឋភៀសសឹកនៅទីនោះចំនួន ៧.៤៣១ គ្រួសារ ដែលសរុបចំនួន ២៥.២៨១នាក់។ កិច្ចខិតខំប្រឹងប្រែងទាំងនេះអាចធ្វើទៅបានតាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏សប្បុរសពីរដ្ឋាភិបាលនៃប្រទេសអៀរឡង់ និងមូលនិធិសង្គ្រោះបន្ទាន់ផ្ទាល់របស់អង្គការអុកស្វាម៕

The post អង្គការអុកស្វាម ផ្តល់ជំនួយជាសាច់ប្រាក់សង្គ្រោះបន្ទាន់សម្រាប់គ្រួសារភៀសសឹក ២០០គ្រួសារ ក្នុងខេត្តឧត្តរមានជ័យ appeared first on Kampuchea Thmey Daily.

សហភាពអឺរ៉ុប ផ្ដល់ថវិកាជិត ៤ លានដុល្លារ ពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​នៅកម្ពុជា
សហភាពអឺរ៉ុបបានផ្ដល់ថវិកា ៣,៥ លានអឺរ៉ូ (ប្រមាណជិត ៤ លានដុល្លារ) ដល់កម្ពុជា ​ដើម្បី​ពង្រឹង​ការចូល​រួមរបស់​ពលរដ្ឋ​បង្កើន​តម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងហិរញវត្ថុសាធារណៈ ដែលគម្រោងនេះមានរយៈពេល៣ឆ្នាំ (២០២៥-២០២៨)​។

លោក មាស សុខសេនសាន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងថវិកាត្រូវបានយកចិត្តទុកដាក់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ការចូលរួមការអង្កេតលើការបើកចំហថវិកា (OBS) ដែល​ប្រព្រឹត្តទៅជារៀងរាល់ ២ឆ្នាំម្តង ចាប់ពីឆ្នាំ២០០៨ មក។

លោកក៏បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប (EU Delegation) និងវេទិកានៃអង្គការមិនមែនរដ្ឋា​ភិបាល ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការល្អ ជាមួយរាជរដ្ឋាភិបាលនាពេលកន្លងមក ដែលជាលទ្ធផលពិន្ទុ OBS របស់កម្ពុជា​មាន​ការកើនឡើងខ្លាំង នៅឆ្នាំ ២០២៣ ដោយទទួលបាន ៤៣ ពិន្ទុ ធៀបនឹង ៣៣ ពិន្ទុ នៅឆ្នាំ២០២១។

លោក Bryan FORNARI ប្រធានកិច្ចសហប្រតិបត្តិការ សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានមានប្រសាសន៍នៅក្នុងកម្មវិធីប្រកាសចាប់ផ្តើមគម្រោង ការពង្រឹងការចូលរួមរបស់ពលរដ្ឋ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈថា គម្រោងដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុបនេះបញ្ជាក់បន្ថែមពីការប្តេជ្ញាចិត្តរួមគ្នារវាងសហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជាដើម្បីពង្រឹងតម្លាភាពសារពើពន្ធ និងគណនេយ្យភាព ដោយមានការចូលរួមពីប្រជាពលរដ្ឋ។

លោកបានកត់សម្គាល់ថា តាមរយៈការពង្រឹងយន្តការត្រួតពិនិត្យ និងបង្កើតឲ្យមានលំហរចូលរួមជាសាធារណៈថែមទៀត គម្រោងនេះរួមចំណែកដល់អភិបាលកិច្ចបែបបរិយាបន្ន និងឆ្លើយតប។

លោកបានបញ្ជាក់ថា៖ «ការលើកកម្ពស់សិទ្ធិដល់ពលរដ្ឋក្នុងការចូលរួមការគ្រប់គ្រងធនធានសាធារណៈមានសារៈសំខាន់ណាស់ដើម្បីកសាងទំនុកចិត្តសាធារណៈ និងធ្វើឲ្យប្រសើរសេវាសាធារណៈ»។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមមានប្រសាសន៍ថា៖ «អភិបាលកិច្ចបែប​ប្រជា​ធិបតេយ្យចាប់ផ្តើមពីការចូលរួមរបស់ពលរដ្ឋដែលទទួលបានព័ត៌មានគ្រប់គ្រាន់។ តាមរយៈគម្រោងនេះ យើងមានមោទនភាពក្នុងសហការជាមួយអង្គការដៃគូ ដើម្បីពង្រឹងការចូលរួមរបស់ពលរដ្ឋ និងចូលរួមចំណែកធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកាន់តែមានតម្លាភាព និងគណនេយ្យភាព​ តាមរយៈកិច្ចសន្ទនាររវាងភាគីពាក់ព័ន្ធ»។

គម្រោងនេះមិនត្រឹមតែចូលរួមចំណែកក្នុងដំណើរការនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប៉ុណ្ណោះទេ  ហើយថែមទាំងបង្កើននូវសម្លេងរបស់ពលរដ្ឋ និងធានាថាធនធានត្រូវបានប្រើប្រាស់ដើម្បីបម្រើផលប្រយោជន៍សាធារណៈយ៉ាងពិតប្រាកដ។

រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមដំណើរការកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសារធារណៈ ចាប់តាំងពីឆ្នាំ​២០០៤ ដោយបានពង្រឹងប្រព័ន្ធនៃការគ្រប់គ្រងថិវកា ជាពិសេសនៅថ្នាក់ជាតិ។

ជាពិសេស ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសារធារណៈ បានពង្រឹងការប្រមូលចំណូលសារធារណៈ តាមរយៈការធ្វើទំនើបកម្ម និងឌីជីថលលូបនីយកម្ម នៃប្រព័ន្ធគយ និងពន្ធដារ ការធ្វើឱ្យប្រសើរឡើងនូវសេវាសម្រាប់អ្នកបង់ពន្ធ ការពង្រីកមូលដ្ឋានគិតពន្ធ និងការពង្រឹងអនុលោមភាព។

ការអនុវត្តប្រព័ន្ធបច្ចេកព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)  បានចូលរួមលើកកម្ពស់តម្លាភាព, គណនេយ្យភាព និងប្រសិទ្ធភាព ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការធ្វើស្វ័យប្រវត្តកម្មលើដំណើរការនានា រួមមាន ប្រតិបត្តិការរបស់រតនាគារ របាយការណ៍ហិរញ្ញវត្ថុ លទ្ធកម្មសាធារណៈ និងនីតិវិធីអនុវត្តហិរញ្ញវត្ថុ។

ទោះបីមានការរីកចម្រើនក៏ដោយ កម្ពុជានៅតែប្រឈមនឹងបញ្ហាប្រឈមលើតម្លាភាពថវិកា និងប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

គម្រោងនេះត្រូវបានរៀវចំឡើងដើម្បីរួមចំណែក្នុងការឆ្លើយតបទៅនឹងគម្លាតទាំងនេះតាមរយៈវិធីសាស្ត្រជាយុទ្ធសាស្រ្ត រួមទាមងការលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋ ការពង្រឹងការត្រួតពិនិត្យថវិកា ការចូលរួមជាមួយស្ថាប័នរដ្ឋាភិបាល សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងសាធារណៈជនក្នុងការលើកកម្ពស់ចក្ខុវិស័យរួមនៃអភិបាលកិច្ចរួមគ្នា និងការគ្រប់គ្រង​ហិរញ្ញវត្ថុកាន់តែរឹងមាំ៕

អត្ថបទ៖ ឡេង ដេត

The post សហភាពអឺរ៉ុប ផ្ដល់ថវិកាជិត ៤ លានដុល្លារ ពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​នៅកម្ពុជា appeared first on Kampuchea Thmey Daily.

អង្គការអុកស្វាម ដាក់ពង្រាយបង្គន់ចល័តចំនួន ១៣ និងម៉ាស៊ីនចម្រោះទឹកចំនួន ២ នៅក្នុងជំរុំជនភៀសសឹកសំខាន់ៗក្នុងខេត្តឧត្តរមានជ័យ
ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលអៀរឡង់ និងមូលនិធិសង្គ្រោះបន្ទាន់របស់អង្គការអុកស្វាម និងដៃគូ បានដំឡើងបង្គន់ចល័តចំនួន១៣ ប្រព័ន្ធចម្រោះទឹកស្អាតរួមចំនួន ២ នៅវត្តភ្នំថ្មកំ​បោរ និងវត្តបាត់ថ្កៅក្នុងខេត្តឧត្តរមានជ័យ ដើម្បីលើកកម្ពស់អនាម័យជាមូលដ្ឋាន និងការទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាពសម្រាប់សហគមន៍។ នេះបើតាមសេចក្តីប្រកាសព័ត៌មានអង្គការអុកស្វាម។

ការដាក់ពង្រាយបង្គន់ចល័តនេះ បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានធ្វើឡើងនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ជាមួយគ្នានេះ អង្គការអុកស្វាម (Oxfam) ស្វាគមន៍ចំពោះលទ្ធផលការទូតដ៏មានសារៈសំខាន់នេះ និងបន្តការប្តេជ្ញាចិត្តក្នុងការគាំទ្រសហគមន៍ជនភៀសសឹក ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែននាពេលថ្មីៗនេះ។

ខណៈពេលដែលបទឈប់បាញ់ គឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកសន្តិភាព តម្រូវការមនុស្សធម៌របស់ជនភៀសសឹក ជាង ១៧០,០០០នាក់ នៅតែជាកិច្ចការបន្ទាន់។ អង្គការអុកស្វាម នៅតែបន្តឆ្លើយតបទៅនឹងតម្រូវការទាំងនេះ ជាពិសេសនៅក្នុងជំរុំជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលគ្រួសារនៅតែជួបប្រទះនឹងផលវិបាកនៃការផ្លាស់ទីលំនៅ។

ចាប់ពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ២ ខែសីហា អង្គការអុកស្វាម បានធ្វើការវាយតម្លៃតម្រូវការរហ័ស ដោយមានការសម្របសម្រួលជាមួយដៃគូក្នុងស្រុករួមមាន ក្រុមទ្រទ្រង់ភូមិ (VSG) និងអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD)។
ការវាយតម្លៃតម្រូវការរហ័សដែលធ្វើឡើងដោយអង្គការអុកស្វាម និងដៃគូ បានបង្ហាញពីបញ្ហាប្រឈមផ្នែកមនុស្សធម៌ដ៏សំខាន់ដែលជនភៀសសឹកកំពុងជួបប្រទះ។

ជំរុំជនភៀសសឹកជាច្រើនកំពុងតស៊ូជាមួយនឹងគម្លាតធ្ងន់ធ្ងរនៅក្នុងសេវាមូលដ្ឋាន រួមទាំងលទ្ធភាពទទួលបានទឹកស្អាត អនាម័យ និងសម្ភារៈអនាម័យផ្សេងៗ ដែលបង្កហានិភ័យដល់សុខភាពធ្ងន់ធ្ងរ។ ការផ្គត់ផ្គង់អាហារមូលដ្ឋានភ្លាមៗត្រូវបានផ្តល់ដោយយន្តការសាធារណៈ និងឯកជន។ ប្រព័ន្ធថែទាំសុខភាពនៅក្នុងតំបន់ដែលរងផលប៉ះពាល់ត្រូវបានពង្រីក ដោយមានតម្រូវការបន្ទាន់សម្រាប់ថ្នាំសំខាន់ៗ ការថែទាំមាតា និងការព្យាបាលសម្រាប់ស្ថានភាពរ៉ាំរ៉ៃ។

បន្ថែមពីលើតម្រូវការរាងកាយ ការវាយតម្លៃបានបង្ហាញពីភាពតានតឹងផ្នែកចិត្តសាស្ត្រយ៉ាងសំខាន់ ជាពិសេសក្នុងចំណោមកុមារ និងបុគ្គលវ័យចំណាស់ ដែលភាគច្រើនកំពុងប្រឈមមុខនឹងការប៉ះទង្គិច និងភាពមិនច្បាស់លាស់ដែលកើតចេញពីការផ្លាស់ទីលំនៅរបស់ពួកគេ។ លើសពីនេះ ជនមានពិការភាពប្រឈមមុខនឹងឧបសគ្គកាន់តែខ្ពស់ក្នុងការទទួលបានសេវា និងទាមទារការគាំទ្រដែលសមស្រប និងប្រកបដោយបរិយាបន្នដើម្បីធានាសុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ពួកគេ។

ជាការឆ្លើយតប អង្គការអុកស្វាមដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលអៀរឡង់ និងមូលនិធិសង្គ្រោះបន្ទាន់ផ្ទាល់បានដាក់ពង្រាយបង្គន់ចល័តចំនួន ១៣ ដែលបំពាក់ដោយប្រព័ន្ធទឹក និងលូ ដើម្បីលើកកម្ពស់អនាម័យនៅក្នុងជំរុំជនភៀសសឹក និងម៉ាស៊ីនចម្រោះទឹកចំនួនពីរនៅវត្តភ្នំថ្មកំបោរ និងវត្តបាត់ថ្កៅ ក្នុងខេត្តឧត្តរមានជ័យ។ ជំរុំជនភៀសសឹកទាំងពីរនេះមានគ្រួសារប្រមាណ ៧.៤៣១គ្រួសារ សរុបចំនួន ២៥.២៨១ នាក់ ។

នៅពេលដែលគ្រួសារជនភៀសសឹករៀបចំសម្រាប់ការត្រឡប់ទៅផ្ទះវិញដែលអាចកើតមានបន្ទាប់ពីបទឈប់បាញ់ អង្គការអុកស្វាម និងដៃគូកំពុងពិនិត្យលទ្ធភាពកម្មវិធីផ្ទេរសាច់ប្រាក់ ដែលនឹងផ្តល់អាទិភាពដល់អ្នកដែលមានប័ណ្ណក្រីក្រ ប័ណ្ណជនមានពិការភាព និងមនុស្សចាស់។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមប្រចាំនៅកម្ពុជា មានប្រសាសន៍ថា “បទឈប់បាញ់នាំមកនូវក្តីសង្ឃឹម និងអំពាវនាវទាំងប្រទេសថៃ និងកម្ពុជាឱ្យគោរពកិច្ចព្រមព្រៀង និងផ្តល់អាទិភាពដល់តម្រូវការរបស់ជនភៀសសឹក។ លោកស្រីបញ្ជាក់ថា អង្គការអុកស្វាម ត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយដៃគូក្នុងស្រុក និងរដ្ឋាភិបាលដើម្បីផ្តល់ជំនួយសង្គ្រោះជីវិត និងធានាថាការស្តារឡើងវិញ គឺប្រកបដោយបរិយាបន្ន យុត្តិធម៌ និងយូរអង្វែង៕

The post អង្គការអុកស្វាម ដាក់ពង្រាយបង្គន់ចល័តចំនួន ១៣ និងម៉ាស៊ីនចម្រោះទឹកចំនួន ២ នៅក្នុងជំរុំជនភៀសសឹកសំខាន់ៗក្នុងខេត្តឧត្តរមានជ័យ appeared first on Kampuchea Thmey Daily.

នាយិកាអង្គការអុកស្វាម ថា រដ្ឋាភិបាលកម្ពុជាបានធានាយ៉ាងពេញលេញកម្មវិធីគាំពារសង្គមដល់កម្មករនិយោជិត
រាជរដ្ឋាភិបាលកម្ពុជា បានធានាយ៉ាងពេញលេញចំពោះប្រជាជនកម្ពុជាក្នុងការទទួលបានកម្មវិធីគាំពារសង្គម ជាពិសេសកម្មវិធីគាំពារសង្គមសម្រាប់កម្មករនិយោជិតក្នុងវិស័យការងារ ពិសេសវិស័យវាយនភ័ណ្ឌកាត់ដេរនៅកម្ពុជា។ នេះជាការលើកឡើងរបស់នាយិកាអង្គការអុកស្វាម លោកស្រី ភាណ សោភ័ណ។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម ចាត់ទុកថា កិច្ចគាំពារសង្គមនៅក្នុងប្រទេសកម្ពុជា ជាសសរស្តម្ភស្នូលមួយនៃការងារសមរម្យ ដែលបានរួមបញ្ចូលនូវគោលនយោបាយ និងកម្មវិធីជាតិសំខាន់ៗជាច្រើន ក្នុងន័យដើម្បីកាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះក្នុងចំណោមប្រជាជនកម្ពុជា។ តាមការគូសបញ្ជាក់របស់លោកស្រីនាយិកាអង្គការអុកស្វាម កិច្ចគាំពារសង្គមដែលដាក់ចេញដោយរាជរដ្ឋាភិបាល គឺស្របទៅតាមរដ្ឋធម្មនុញ្ញកម្ពុជា ដែលចែងថា ប្រជាពលរដ្ឋគ្រប់រូប ទទួលបានការគាំពារសង្គម សុវត្ថិភាព និងអត្ថប្រយោជន៍ផ្សេងៗទៀត តាមប្រព័ន្ធសន្តិសុខសង្គមសម្រាប់កម្មករនិយោជិត និងប្រជាពលរដ្ឋ។

ជាការកត់សម្គាល់របស់លោកស្រី ភាណ សោភ័ណ ពាក់ព័ន្ធនឹងអត្ថប្រយោជន៍ដែលកម្មករនិយោជិតទទួលបានពីកម្មវិធីគាំពារសង្គម  នាពេលបច្ចុប្បន្នជាអាទិ៍ ៖ ការថែទាំសុខភាពដោយឥតគិតថ្លៃ ប្រព័ន្ធហានិភ័យការងារ របបប្រាក់សោធន គម្រោងធានារ៉ាប់រងសុខភាពសាធារណៈជាសកល អត្ថប្រយោជន៍មាតុភាព កម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់ក្រុមគ្រួសារងាយរងគ្រោះ ជាដើម។ អត្ថប្រយោជន៍ទាំងអស់នេះ បានធានាយ៉ាងគត់មុតសម្រាប់សុខមាលភាព សន្តិសុខប្រាក់ចំណូល និងភាពធនរបស់កម្មករនិយោជិត។

លោកស្រីនាយិកាអង្គការអុកស្វាម ក៏បានគូសបញ្ជាក់ពីការចូលរួមរបស់អង្គការអុកស្វាម និងអង្គការដៃគូ ដែលបានបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងសកម្ម តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម និងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាក់ព័ន្ធផ្សេងទៀត ដើម្បីកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គមសម្រាប់ទាំងអស់គ្នាកម្ពុជា។ នាយិកាអង្គការរូបនេះ ថា តាមរយៈការដាក់ឱ្យអនុវត្តគំនិតផ្តួចផ្តើមកន្លងមក ភាគីពាក់ព័ន្ធ រំពឹងថា នឹងជួយកម្ពុជាឱ្យកាន់តែខិតទៅជិតការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដូចជា លុបបំបាត់ភាពក្រីក្រ ការមានសុខភាព និងសុខុមាលភាពល្អ សមភាពយេនឌ័រ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច។

លោកស្រី បន្តថា គំនិតផ្តួចផ្តើមទាំងនេះ ក៏បានដើរទន្ទឹមគ្នាជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងគោលនយោបាយចម្បងរបស់រដ្ឋាភិបាលឆ្នាំ២០២៣-២០២៨ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងប្រព័ន្ធគាំពារសង្គម និងការសម្រេចឱ្យបាននូវការគ្រប់ដណ្តប់ការថែទាំសុខភាពជាសកលនៅកម្ពុជា៕

The post នាយិកាអង្គការអុកស្វាម ថា រដ្ឋាភិបាលកម្ពុជាបានធានាយ៉ាងពេញលេញកម្មវិធីគាំពារសង្គមដល់កម្មករនិយោជិត appeared first on Kampuchea Thmey Daily.

អង្គការអុកស្វាម រៀបចំកិច្ចសន្ទនាគោលនយោបាយទទួលបានការងារសមរម្យ និង ប.ស.ស សម្រាប់កម្មការិនីរោងចក្រម៉ៅការដេរបន្ត
អង្គការអុកស្វាម (Oxfam) បានរៀបចំវេទិកាថ្នាក់ជាតិស្តីពីកិច្ចសន្ទនាគោលនយោបាយ និងផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវពី «ការទទួលបានការងារសមរម្យ និងរបបសន្តិសុខសង្គមក្នុងចំណោមកម្មការិនីរោងចក្រម៉ៅការដេរបន្តនៅកម្ពុជា»។ វេទិកានេះ បានរៀបចំឡើងនារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ក្រោមវត្តមានលោក ហ៊ីវ រស្មី អនុរដ្ឋលេខាធិការក្រសួងការងារ និងលោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម។

វេទិកាកិច្ចសន្ទនាគោលនយោបាយនេះ មានគោលបំណងបង្ហាញលទ្ធផលនៃការស្រាវជ្រាវ និងអនុសាសន៍នានាស្តីពីការទទួលបានការងារសមរម្យ និងអត្ថប្រយោជន៍សន្តិសុខសង្គមក្នុងចំណោមកម្មការិនីក្នុងរោងចក្រម៉ៅការដេរបន្តនៅកម្ពុជាដល់អ្នកតាក់តែងគោលនយោបាយ តំណាងក្រសួងពាក់ព័ន្ធ ក្រុមហ៊ុនបញ្ជាទិញ និងភាគីពាក់ព័ន្ធដើម្បីសហការគ្នាស្វែងរកដំណោះស្រាយឱ្យបានសមសម្រប ក៏ដូចជាពង្រឹងការយល់ដឹងអំពីតួនាទីដ៏ចម្បងនៃការងារសមរម្យ និងរបបសន្តិសុខសង្គមក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការពង្រឹងប្រព័ន្ធធានារ៉ាប់រងសាធារណៈនៅកម្ពុជា។

វេទិកានេះ ក៏បង្កើតជាវេទិកាពិភាក្សាគោលនយោបាយមួយជូនដល់អ្នកតាក់តែងច្បាប់ តំណាងក្រសួង ដៃគូអភិវឌ្ឍន៍ តំណាងកម្មករនិយោជិត និងក្រុមហ៊ុនបញ្ជាទិញ ដើម្បីផ្លាស់ប្តូរការយល់ដឹងអំពីស្ថានភាពនៃការអនុវត្ត និងការទទួលបានការងារសមរម្យ និងរបបសន្តិសុខសង្គមក្នុងចំណោមកម្មករនិយោជិត (ស្ត្រី) នៅតាមរោងចក្រម៉ៅការដេរបន្ត ហើយជំរុញ និងជួយជ្រោមជ្រែងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពិនិត្យ និងកែសម្រួលច្បាប់ និងគោលនយោបាយពាក់ព័ន្ធ ដើម្បីការពារសិទ្ធិនិងធានាការទទួលបានការងារសមរម្យ និងរបបសន្តិសុខសង្គមក្នុងចំណោមកម្មករនិយោជិត (ស្ត្រី) នៅក្នុងរោងចក្រម៉ៅការដេរបន្ត។

ថ្លែងបើកវេទិកានារសៀលថ្ងៃទី២១ ខែមិថុនានេះ លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម លើកឡើងថា​ អង្គការអុកស្វាមមានបេសកកម្មរួមចំណែកកសាងសង្គមមួយដែលគ្មានភាពក្រីក្រ និងអយុត្តិធម៌។ លោកស្រី បញ្ជាក់ថា យើងប្តេជ្ញាសហការ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធ ដើម្បីកាត់បន្ថយភាពក្រីក្រ និងដោះស្រាយវិសមភាព ក្នុងចំណោមកម្មករ-និយោជិត ក្រុមប្រជាជនងាយរងគ្រោះ និងគ្រួសារជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ។

លោកស្រី ភាណ សោភ័ណ បន្តថា ការស្រាវជ្រាវនេះ បានបង្ហាញឱ្យឃើញពីចំណុចមួយចំនួនដែលត្រូវបន្តសហការជាមួយរាជរដ្ឋាភិបាល ក្រុមហ៊ុនបញ្ជាទិញ អ្នកប្រើប្រាស់ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីធានាថា កម្មករនិយោជិតនៅតាមរោងចក្រម៉ៅការដេរបន្ត ទទួលបានការងារសមរម្យ និងអត្ថប្រយោជន៍របបសន្តិសុខសង្គមដូចគ្នានឹងកម្មករនិយោជិតធ្វើការនៅតាមរោងចក្រសហគ្រាសដែលបានចុះបញ្ជីការដែរ។

ជាអធិបតីក្នុងវេទិកានេះដែរ លោក ហ៊ីវ រស្មី អនុរដ្ឋលេខាធិការក្រសួងការងារ បានថ្លែងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយតំណាងភាគីកម្មករនិយោជិក តំណាងភាគីនិយោជក ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ​-អន្តរជាតិនានាក្នុងការអនុវត្តកម្មវិធីសំខាន់ៗជាច្រើន ជាអាទិ៍ ការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ក្នុងគោលដៅលើកកម្ពស់ការងារសមរម្យ ការបណ្ដុះបណ្ដាលជំនាញលើផលិតភាពប្រកួតប្រជែង ការគាំពារសង្គម និងសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងការអនុវត្តរួមគ្នានៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ និងសេរីភាពវិជ្ជាជីវៈ ។

លោក ហ៊ីវ រស្មី បានគូសបញ្ជាក់ថា តាមរយៈកម្មវិធីទាំងនេះ បានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូសង្គមក្នុងការដោះស្រាយបញ្ហាប្រឈមលើផ្នែកទីផ្សារការងារ ទំនាក់ទំនងវិជ្ជាជីវៈក្នុងប្រទេសកម្ពុជា និងជំរុញឱ្យប្រជាជនកម្ពុជាទាំងអស់​ទទួលបាននូវការងារសមរម្យ និងកាន់តែច្រើន។

លោកអនុរដ្ឋលេខាធិការ បានបន្តថា ការរៀបចំវេទិកានៃកិច្ចសន្ទនាគោលនយោបាយស្ដីពីការទទួលបានការងារសមរម្យ និងរបបសន្តិសុខសង្គមសម្រាប់កម្មការិនីរោងចក្រម៉ៅការដេរបន្ត នៅថ្ងៃនេះ ក៏ស្ថិតក្នុងបរិយាកាសដែលរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក៏ដូចជាកម្មវិធីនយោបាយជាច្រើន ក្នុងរបៀបវារៈអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។

ដោយផ្អែកលើមូលដ្ឋាននេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានរៀបចំ និងដាក់ឱ្យអនុវត្តនូវផែនការយុទ្ធសាស្ត្រលើវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ សំដៅរួមចំណែកសម្រេចឱ្យបាននូវយុទ្ធសាស្ត្រទាំង៥ របស់រាជរដ្ឋាភិបាល គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជាពិសេសការបង្កើនការងារឱ្យបានកាន់តែច្រើន ទាំងបរិមាណ និងគុណភាពដល់ប្រជាជនកម្ពុជា ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជាជាអប្បបរមា៕

The post អង្គការអុកស្វាម រៀបចំកិច្ចសន្ទនាគោលនយោបាយទទួលបានការងារសមរម្យ និង ប.ស.ស សម្រាប់កម្មការិនីរោងចក្រម៉ៅការដេរបន្ត appeared first on Kampuchea Thmey Daily.