អង្គការ Archives - Kampuchea Thmey Daily

អង្គការ CHAI បន្តគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាល និងលើកកម្ពស់សុខភាពប្រជាជនកម្ពុជា
អង្គការ Clinton Health Access Initiative (CHAI) បន្តគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាល និងលើកកម្ពស់សុខភាពប្រជាជនកម្ពុជាប្រកបដោយចីរភាព។

នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យលោក Zachary Katz អនុប្រធានអង្គការ Clinton Health Access Initiative (CHAI) ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងសុខាភិបាល។ ក្នុងជំនួបនេះ លោក Zachary Katz បានថ្លែងអំណរគុណ ចំពោះក្រសួងសុខាភិបាល ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ CHAI ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក និងបានជម្រាបជូនអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការគាំទ្រដល់ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រសុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា។

គណៈប្រតិភូ CHAI បានលើកឡើងអំពីសកម្មភាព និងលទ្ធផលសំខាន់ៗនៃកិច្ចសហការជាមួយ ក្រសួងសុខាភិបាល រួមមាន ការពង្រឹងប្រព័ន្ធថែទាំសុខភាពបឋម និងការរួមបញ្ចូលសេវាជំងឺមិនឆ្លង ការគាំទ្រកម្មវិធីចាក់វ៉ាក់សាំងជាតិ និងការពង្រីកការចាក់វ៉ាក់សាំង HPV ការអភិវឌ្ឍប្រព័ន្ធសុខាភិបាលឌីជីថល និងប្រព័ន្ធព័ត៌មានសុខាភិបាល ការពង្រឹងយន្តការហិរញ្ញប្បទានសុខាភិបាល និងនិរន្តរភាពកម្មវិធីសុខាភិបាល ការអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែនវេជ្ជសាស្ត្រ និងបច្ចេកវិទ្យាសុខាភិបាលសំខាន់ៗ ព្រមទាំងការគាំទ្រដល់ការរៀបចំ និងអនុវត្តកម្មវិធីមូលនិធិសកលជុំទី៨ (Global Fund Grant Cycle 8-GC8)។

ជាការឆ្លើយតប លោកស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះអង្គការ CHAI ដែលតែងតែជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ និងជាទីទុកចិត្តរបស់ក្រសួងសុខាភិបាល ក្នុងការគាំទ្រដល់ការពង្រឹងប្រព័ន្ធសុខាភិបាល និងការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា។ លោកបានគូសបញ្ជាក់ថា ក្រសួងសុខាភិបាល កំពុងបន្តជំរុញការអនុវត្ត ផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៥-២០៣៤ (HSP4) ដោយផ្តោតលើការពង្រឹងប្រព័ន្ធថែទាំសុខភាពបឋម ការពង្រឹងធនធានមនុស្សសុខាភិបាល ការអភិវឌ្ឍប្រព័ន្ធសុខាភិបាលឌីជីថល ការធានាហិរញ្ញប្បទានប្រកបដោយចីរភាព និងការឈានទៅសម្រេចបាននូវ ការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage-UHC)។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានស្វាគមន៍ ចំពោះការបន្តគាំទ្ររបស់អង្គការ CHAI ជាពិសេសលើវិស័យអាទិភាព ដូចជា សុខភាពមាតា ទារក និងកុមារ កម្មវិធីចាក់វ៉ាក់សាំង ការគ្រប់គ្រងជំងឺមិនឆ្លង ការអភិវឌ្ឍប្រព័ន្ធព័ត៌មានសុខាភិបាលឌីជីថល និងការពង្រឹងនិរន្តរភាពហិរញ្ញប្បទានសុខាភិបាល ស្របតាមអាទិភាពរបស់ក្រសួងសុខាភិបាល និងបរិបទនៃការប្រែប្រួលជំនួយអភិវឌ្ឍន៍សកល។

ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា ដោយភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល និងអង្គការ CHAI ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាល និងលើកកម្ពស់សុខភាពប្រជាជនកម្ពុជាប្រកបដោយចីរភាព៕

The post អង្គការ CHAI បន្តគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាល និងលើកកម្ពស់សុខភាពប្រជាជនកម្ពុជា appeared first on Kampuchea Thmey Daily.

អង្គការ និងសមាគមជាង១០០ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ក្នុងពេល៩ខែឆ្នាំនេះ
ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ មានអង្គការមិនមែនរដ្ឋាភិបាល និងសមាគមចំនួន១៦៨ទៀត បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ ក្នុងចំណោមសមាគម និងអង្គការ ដែលបានចុះបញ្ជីនោះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា មានសមាគមចំនួន១០២ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៦៦។ ស្របពេលគ្នានេះ ក្រសួងក៏បានលុបឈ្មោះសមាគម និងអង្គការចេញពីបញ្ជីចំនួន៦៩។

លោក ទូច សុឃៈ បានបន្ថែមថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ បច្ចុប្បន្នមានសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគតិច បានចុះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃសរុបចំនួន ៦ ៦៤៩ហើយ ដោយក្នុងនោះ មានសមាគមចំនួន ២ ៩២៣ អង្គការមិនមែនរដ្ឋាភិបាលចំនួន ៣ ៥៧០ និងសហគមន៍ជនជាតិដើមភាគតិចចំនួន ១៥៦។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចាត់ទុកការចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាបន្តបន្ទាប់នេះ ថា ជាការឆ្លុះបញ្ចាំងពីលំហនៃការអនុវត្តសិទ្ធិសេរីភាពយ៉ាងពេញលេញរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បម្រើផលប្រយោជន៍សង្គមជាតិ និងមនុស្សជាតិស្របតាមច្បាប់។

យោងតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល សមាគមក្នុងស្រុក សំដៅដល់អង្គការសមាជិកភាពដែលត្រូវបានបង្កើតឡើងក្រោមច្បាប់ របស់កម្ពុជា ដោយរូបវន្តបុគ្គល ឬ/និងនីតិបុគ្គល ក្នុងគោលបំណងធ្វើជាតំណាង និងការពារផលប្រយោជន៍របស់សមាជិកខ្លួន ដោយមិនទាញយកចំណេញ ឬ មិនយកកម្រៃមកចែកគ្នា។ ចំណែក អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក សំដៅដល់អង្គការមិនមែនសមាជិកភាពរួមទាំងមូលនិធិ ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់របស់កម្ពុជា ដោយរូបវន្តបុគ្គល ឬ/និងនីតិបុគ្គល ក្នុងគោលបំណងផ្តល់មូលនិធិ ឬសេវាកម្មលើវិស័យមួយ ឬច្រើនដើម្បីបម្រើផលប្រយោជន៍សាធារណៈ ដោយមិនទាញយកចំណេញ ឬមិនយកកម្រៃមកចែកគ្នា៕

The post អង្គការ និងសមាគមជាង១០០ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ក្នុងពេល៩ខែឆ្នាំនេះ appeared first on Kampuchea Thmey Daily.

អង្គការសិទ្ធិកុមារផ្តល់វគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ស្តីពីការរក្សាសុវត្ថិភាព និងរាយការណ៍អំពីកុមារ
ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ អង្គការចំនួន៥ គឺ អង្គការ ឃែរកម្ពុជា អង្គការភ្លែនអន្តរជាតិកម្ពុជា អង្គការ Save the Children ប្រចាំកម្ពុជា យូនីសេហ្វប្រចាំកម្ពុជា និងអង្គការទស្សនៈពិភពលោក អន្តរជាតិប្រចាំនៅកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានកម្ពុជា ដើម្បីលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មានប្រកបដោយសីលធម៌ យល់ដឹងពីគោលការណ៍រក្សាសុវត្ថិភាព និងការរាយការណ៍ពីកុមារ ការពារកុមារ និងសហគមន៍ដែលងាយរងគ្រោះកាន់តែប្រសើរឡើង។

ក្នុងវគ្គបណ្តុះបណ្តាលនេះ លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទីអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា បាននិយាយថា៖ «ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ក្នុងការង្កើនការយល់ដឹង និងការយល់ឃើញរបស់សាធារណជន ហើយ នេះជាការទទួលខុសត្រូវដ៏ធំ។ នៅពេលរាយការណ៍ អំពីកុមារ យុវជន និងបុគ្គលដែលងាយរងគ្រោះ យើងត្រូវធានាថាសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់ពួកគេ មិនត្រូវបានប៉ះពាល់ឬបំពានឡើយ។ ឧត្តមប្រយោជន៍របស់ពួកគេ មិនគួរត្រឹមតែជាការពិចារណាប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែជាគោលការណ៍ណែនាំ ក្នុងគ្រប់រឿងរ៉ាវទាំងអស់ ដើម្បីផ្លាស់ប្តូរការយល់ឃើញ និងជំរុញឱ្យមានការផ្លាស់ប្តូរ»។

ជាមួយគ្នានេះ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា អ្នកសារព័ត៌មានដែលមានក្រមសីលធម៌ដើរតួនាទីសំខាន់ណាស់ ក្នុងការនាំយកព័ត៌មានពិតជូនសាធារណជន ការរាយការណ៍ដែលមានតម្លៃ ផ្តល់ព័ត៌មានអប់រំ ជាពុទ្ធិ និងរួមចំណែកដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ លោក បានសំណូមពរឱ្យអ្នកសារព័ត៌មានគ្រប់រូប គួរមានការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់មុននឹងធ្វើប្រធានបទអ្វីមួយ និងមានការពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាថា រាល់ព័ត៌មានដែលបានចេញផ្សាយ មិនមែនជាអាវុធមុតស្រួច មិនមានផលប៉ះពាល់ដល់ជនរងគ្រោះ កុមារ ឬស្ត្រី ពោល គឺ អ្នកសារព័ត៌មាន មិនមែនត្រឹមតែទៅ ហើយយកព័ត៌មានទេ​។

បន្ថែមពីនេះ លោកបានសង្កត់ធ្ងន់ដល់អ្នកសារព័ត៌មានអនឡាញ ចូរអនុវត្តក្រមសីលធម៌របស់ខ្លួនឱ្យបានល្អ ចៀសវាងការផលិតព័ត៌មានដែលចង់បានការចាប់អារម្មណ៍ ច្រើនជាងមានក្រមសីលធម៌។ លោកថា​ប្រសិនជាអ្នកសារព័ត៌មានចង់ដឹងបន្ថែមពីក្រមសីលធម៌របស់ខ្លួន អាចស្នើសុំការណែនាំពីក្រសួងបាន។

វគ្គបណ្តុះបណ្តាលនេះពង្រឹងការរាយការណ៍ប្រកបដោយក្រមសីលធម៌ និងជំរុញការយល់ដឹងកាន់តែ ស៊ីជម្រៅ អំពីបញ្ហារបស់កុមារ ដោយផ្តោតជាពិសេសលើផលប៉ះពាល់ដល់កុមារី និងស្ត្រីវ័យក្មេង។ អ្នកសារព័ត៌មាន នឹងត្រូវបានបំពាក់ដោយឧបករណ៍ និងចំណេះដឹងដើម្បីរាយការណ៍ ក្នុងលក្ខណៈដែល គោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ និងភាពឯកជនរបស់បុគ្គលគ្រប់រូប ជាពិសេសអ្នកដែលមានហានិភ័យបំផុត។

បើតាមអង្គការទស្សនៈពិភពលោក ខណៈពេលដែលមានគោលការណ៍ណែនាំ សម្រាប់ការរាយការណ៍ប្រកបដោយក្រមសីលធម៌ និងការ រាយការណ៍លើប្រធានបទរសើបរបស់កុមារ អ្នកសារព័ត៌មានជាច្រើន ប្រហែលជាមិនទាន់ស្គាល់ច្បាស់អំពី គោលការណ៍ការរក្សាសុវត្ថិភាព ជាពិសេសនៅពេលនិយាយអំពីប្រធានបទស្មុគស្មាញ និងរសើបដែល ពាក់ព័ន្ធនឹងកុមារ ក្មេងជំទង់ និងសហគមន៍ដែលងាយរងគ្រោះ។ ការពង្រឹងសមត្ថភាព និងការយល់ដឹង របស់អ្នកសារព័ត៌មាន អំពីការអនុវត្តទាំងនេះគឺចាំបាច់ណាស់ ដើម្បីធានាថា ការផ្សាយព័ត៌មានរបស់ប្រព័ន្ធ ផ្សព្វផ្សាយអាចរក្សារាល់សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់កុមារ និងមនុស្សពេញវ័យ។ កត្តាទាំងនេះមានសារៈ សំខាន់ជាពិសេសនៅក្នុងរឿងទាក់ទងនឹងអំពើហិង្សា ការកេងប្រវ័ញ្ច ជម្លោះផ្នែកច្បាប់ ឬការរើសអើងសង្គម។

តាមរយៈការផ្តល់អាទិភាពលើឧត្តមប្រយោជន៍របស់កុមារក្នុងការរាយការណ៍របស់អ្នកសារព័ត៌មាន ប្រព័ន្ធ ផ្សព្វផ្សាយអាចការពារការបង្កគ្រោះថ្នាក់ដោយអចេតនា និងបណ្តុះនូវទំនុកចិត្ត ការយល់ចិត្ត និងការយល់ដឹង កាន់តែច្រើននៅក្នុងសង្គម។

គំនិតផ្តួចផ្តើមនេះបង្ហាញពីជំហានឆ្ពោះទៅរក ការបង្កើតបរិយាកាសប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជា ដែល សិទ្ធិកុមារត្រូវបានការពារ និងលើកកម្ពស់ជាជាងការគំរាមកំហែង។ យើងជំរុញឱ្យអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ ទាំងអស់ ចូលរួមជាមួយយើង ក្នុងការបង្កើតសារព័ត៌មានដែលមានទំនួលខុសត្រូវ មានបរិយាបន្ន និងមាន ការគិតគូរពីកុមារ៕

The post អង្គការសិទ្ធិកុមារផ្តល់វគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ស្តីពីការរក្សាសុវត្ថិភាព និងរាយការណ៍អំពីកុមារ appeared first on Kampuchea Thmey Daily.