អតិរេកពាណិជ្ជកម្មចិន Archives - Kampuchea Thmey Daily

ចិនកត់ត្រាអតិរេកពាណិជ្ជកម្ម ១០០ ប៊ីលា​នដុល្លារខែមុន ទោះពន្ធ ត្រាំ បន្ថយកំណើនការនាំចេញ
ទិន្នន័យ​ពាណិជ្ជកម្ម​​នៃ​ភ្នាក់ងារគយ​ចិន ដែល​ចេញផ្សាយ​នាថ្ងៃចន្ទនេះ បា​នបង្ហាញថា ចិន​បាន​ទទួល​នូវអតិរេកពាណិជ្ជកម្ម​ជាង ១០០ ប៊ីលាន​ដុល្លារ នៅខែសីហា ទោះបីជា​ពន្ធរបស់សហរដ្ឋអាមេរិក​បាន​បន្ថយនូវកំណើននៃការនាំចេញ ធៀប​នឹ​ងខែមុនៗក៏ដោយ​។ នេះបើតាម​ការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន​ AP។

ការនាំចេញសរុប​របស់ចិន ​មានចំនួន​ប្រមាណ ៣២១,៨ ប៊ីលាន​ដុល្លារ នៅខែសីហា ដោយ​កើនឡើង ៤,៤ ភាគរយ បើធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំំមុន ប៉ុន្តែខ្សោយជាងអត្រាកំណើន ៧,២ ភាគរយ នៅខែកក្កដា។ ការនាំចូលវិញ មាន​ចំនួនប្រមាណ ២១៩,៥ ប៊ីលាន​ដុល្លារ​ ដោយ​កើនឡើង ១,៨ ភាគរយ។ ​

តួលេខនេះបង្ហាញពីអតិរេកពាណិជ្ជកម្មប្រមាណ ១០២,៣ ប៊ីលាន​ដុល្លារ នេះធ្វើឱ្យអតិរេកពាណិជ្ជកម្មក្នុងរយៈពេល ៨ ខែដើមឆ្នាំ កើនឡើងដល់ ​៧៨៥,៣ ប៊ីលាន​ដុល្លារ​ ហើយចំនួននេះអាចនឹង​កើនឡើង​លើស ១ ទ្រីលានដុល្លារ ត្រឹមបំណាច់ឆ្នាំ ដែលជាអត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត។ ​

ទោះបីជាយ៉ាងណាក៏ដោយ តួលេខនៃការនាំចេញនៅសីហា បង្ហាញពីអត្រាខ្សោយបំផុតប្រចាំខែ រាប់តាំងពីដើមឆ្នាំ ដោយអ្នកជំនាញសង្កត់ធ្ងន់ពីឥទ្ធិពលនៃសង្រ្គាមពន្ធខ្ពស់​ជាមួយ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពេលដែលបច្ចុប្បន្នប្រឹងប្រែងធ្វើពិពិធកម្មទីផ្សារទៅអាស៊ី អាហ្វ្រិក និងអាមេរិកខាងត្បូង។

ការនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ៣៣ ភាគរយ​ ក្នុងខែសីហា មកត្រឹម ៤៧,៣ ប៊ីលាន​ដុល្លារ ខណៈការនាំចូលពីអាមេរិក បាន​ធ្លាក់ចុះ ១៦ ភាគរយ មកត្រឹម ១៣,៤ ប៊ីលាន​ដុល្លារ៕

The post ចិនកត់ត្រាអតិរេកពាណិជ្ជកម្ម ១០០ ប៊ីលា​នដុល្លារខែមុន ទោះពន្ធ ត្រាំ បន្ថយកំណើនការនាំចេញ appeared first on Kampuchea Thmey Daily.

អតិរេកពាណិជ្ជកម្មចិននឹង​កើន​ជិតកំណត់ត្រា ១ ទ្រីលាន​ដុល្លារ​ នៅ​បំណាច់​ឆ្នាំ ​
អតិរេកពាណិជ្ជកម្មរបស់ចិន កំពុង​ឆ្ពោះទៅរកកំណត់ត្រាថ្មីនៅឆ្នាំនេះ ដែល​បង្ហាញ​ពី​ការ​នាំ​ចេញ​ដ៏​រឹង​មាំ​នៃ​ការ​នាំ​ចេញ​របស់​ចិន​ និង​អតុល្យភាព​នៃ​ពាណិជ្ជកម្ម​សកល​ ខណៈ​ប្រធានាធិបតីជាប់ឆ្នោតអាមេរិក​ លោក ដូណាល់ ត្រាំ​ ដែល​ប្ដេជ្ញាកាត់បន្ថយឱនភាព​ពាណិជ្ជកម្ម​អាមេរិកតាម​រយៈ​គោលនយោបាយពន្ធ​បែប​ការពារ​និយម​​ គ្រោង​ឡើង​កាន់​អំណាច​ជាថ្មី​ចាប់​ពី​ដើម​ឆ្នាំ​ក្រោយ​។

សារព័ត៌មាន​ Bloomberg បាន​ចុះ​ផ្សាយ​នូវ​ការ​វិភាគ​ទិន្នន័យ​របស់​ខ្លួន ដោយ​ផ្អែក​លើ​តួលេខ​ពី​រដ្ឋបាលគយចិន ដែល​បង្ហាញ​ថា​ ​អតិរេកពាណិជ្ជកម្មរបស់ចិន​នឹង​ឈាន​ជិត​ដល់​ ១ ទ្រីលាន​ដុល្លារ​អាមេរិក​ ប្រសិន​បើ​វា​រក្សា​បាន​នូវ​ល្បឿនកំណើន​ដូច​អត្រា​រាប់​ចាប់​តាំងដើម​ឆ្នាំ​។

យោងតាមទិន្នន័យរបស់​គយ​ចិន​ ដែល​ចេញផ្សាយកាលពីសប្តាហ៍មុន អតិរេកពាណិជ្ជកម្មទំនិញបានកើនឡើងដល់ ៧៨៥ ប៊ីលាន​ដុល្លារ​ ក្នុង​រយៈពេល ១០ ខែ​ដំបូង​ដើមឆ្នាំ​ ដែល​ជា​កម្រិត​ខ្ពស់​បំផុត បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​នៃ ឆ្នាំ​ផ្សេង​ៗ​ទៀត​ និង​កើន​ឡើង​ជិត​​ ១៦ ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០២៣​។

សេដ្ឋវិទូមើល​ឃើញ​ថា​ តម្លៃ​នៃ​ទំនិញ​ចិន​បាន​ថយ​ចុះ​ ដែល​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​របស់​ចិន​កើន​ឡើង​កាន់​តែ​ធំ​ ធៀប​នឹង​ការ​នាំ​ចូល​របស់​ប្រទេស​មហាសេដ្ឋកិច្ច​ទី​២​មួយ​នេះ​។ ​ចិនបាននិងកំពុងពឹងផ្អែកលើការនាំចេញដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ចំពេល​ដែល​​កម្សោយ​នៃ​តម្រូវការ​ក្នុងស្រុក​ ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​នេះ​ស្ថិត​ក្នុងស្ថានភាព​ស្រពិច​ស្រពិល​។

កន្លង​មក​ មាន​សេចក្ដីរាយការណ៍​ថា​ ការ​នាំ​ចេញ​របស់​ចិន​កើន​ឡើង​ខ្ពស់​ ក្នុង​កាលៈទេសៈដែល​ក្រុមហ៊ុនក្នុងស្រុក​ចិន​ត្រៀម​ខ្លួន​សម្រាប់​អាណត្តិថ្មី​របស់​លោក​ ត្រាំ ដែល​ប្ដេជ្ញា​ដាក់​ពន្ធ​ ៦០ ភាគរយ​ លើទំនិញ​ចិន​នាំចូល​អាមេរិក​។ ទិន្នន័យ​ចុង​ក្រោយ​បង្ហាញ​ថា​ អតិរេកពាណិជ្ជកម្ម​ចិន​ជាមួយសហរដ្ឋអាមេរិក បានកើនឡើង ៤,៤ ភាគរយ​ នៅឆ្នាំនេះ ​គិត​មក​ទល់​ពេល​នេះ​ធៀប​នឹង​រយៈពេលដូច​គ្នា​កាល​ពីឆ្នាំ​មុន។ ​ ​អតិរេកពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប​វិញ​ បាន​កើន​ឡើង​ ៩,៦ ភាគរយ​ ខណៈ​ជាមួយ​ប្រទេស​អាស៊ីគ្នេយ៍​ចំនួន​ ១០ បាន​កើន​ឡើង​ជិត​ ៣៦ ភាគរយ​។

អ្នក​វិភាគ​លើក​ឡើង​ថា​ រដ្ឋបាល​​ ត្រាំ​ អាច​នឹង​បង្កើន​ផល​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​របស់​ចិន​ ដែល​បច្ចុប្បន្ន​រង​វិធានការពន្ធ​មួយ​ចំនួន ពី​សហភាព​អឺរ៉ុប​ ក៏ដូចជា​អាមេរិក​ រួច​ស្រាប់​ហើយ​។ មាន​ការ​ព្រមាន​ថា​ ប្រសិន​បើ​លោក​ ត្រាំ​ អនុវត្ត​វិធានការ​ពន្ធ​ ប្រទេសផ្សេង​ៗ​ទៀត​អាច​នឹង​ដើរ​តាម​គន្លង​ជាមួយ​គ្នា​ ដើម្បី​ទប់​ទល់​នឹង​ការ​ធ្វើ​ពិពិធកម្មការនាំចេញ​របស់​ចិន​៕

The post អតិរេកពាណិជ្ជកម្មចិននឹង​កើន​ជិតកំណត់ត្រា ១ ទ្រីលាន​ដុល្លារ​ នៅ​បំណាច់​ឆ្នាំ ​ appeared first on Kampuchea Thmey Daily.