អភិបាលខេត្តសៀមរាប Archives - Kampuchea Thmey Daily

អភិបាលខេត្តសៀមរាប៖ “ខេត្តមួយនេះ ខ្ញុំបានត្រៀមចិត្តឱ្យគ្រប់យ៉ាង”
ឆ្លើយតបនឹងការលើកឡើងលើបណ្ដាសង្គមហ្វេសប៊ុក ឈ្មោះ Ret Phlong លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា រឿងលិចទឹក លោកបានចុះដោយផ្ទាល់ មើលផ្ទាល់ អន្តរាគមន៍ឱ្យកាយដាក់លូភ្លាមៗ ដើម្បីរំដោះទឹក ដោយលោកចំណាយថវិកាផ្ទាល់ដោយមិនឱ្យនរណាចំណាយទេ ហើយប៉ះផ្ទះប្រជាពលរដ្ឋ លោកសូមគេដាក់លូ រួចរៀបបេតុងឱ្យវិញផងដែរ។

លោក ប្រាក់ សោភ័ណ បានលើកឡើងទៀតថា ផ្លូវតុលាការ លោក បានសុំអន្តរាគមន៍ធ្វើដោយចំណាយថវិកាខ្លួនឯង មានទាំងផ្លូវត្រាំនាគ បូកជាមួយខ្សែផ្លូវសំខាន់ៗជាច្រើន មិនទាន់រាប់ចូលផ្លូវដីតូចៗក្នុងក្រុង ដែលត្រូវរៀបជាផ្លូវបេតុង។

លោក បានបញ្ជាក់ទៀតថា “បើបងស្រឡាញ់ខេត្តនេះ គួរមើលតើខ្ញុំបានធ្វើអីខ្លះ ក្រពះបង គ្រួសារបងត្រូវការបង តែពុកម៉ែបងប្អូន ១លាន ២សែននាក់ ត្រូវការខ្ញុំ”។

លោកអភិបាលបានបន្តទៀតថា “ជនភៀសសឹក ៦ ៣០០គ្រួសារ ពេលយើងប៉ះជាមួយសៀម បងដែលបង្ហោះហៅគេជួយ ឬអត់? បងបានចុះមើលផ្ទាល់ ឬអត់? អ្នកទោសជាង ១ ១០០នាក់ មកស្នាក់នៅយើងបងមានដឹងអត់ អ្នករងរបួសស្រាល មធ្យម និងធ្ងន់យើងជាអ្នកមើលថែ សាកសពនាយទាហានពលីដើម្បីប្រទេសយើង ក្រុមការងារពេទ្យយើងឡើងទៅទទួល និងពិនិត្យទាំងអស់ កងទ័ពពលីយើងរៀបបុណ្យជូនទាំងអស់តាមបែបប្រពៃណីសាសនា រួមទាំងសពខេត្តគេក៏យើងទទួលរៀបចំជូនដោយមិនអោយខ្វះខាត។ ប្អូនៗប្រឡងបាក់ឌុបក៏យើងទទួលការស្នាក់នៅមណ្ឌលប្រឡងជូន”។

លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានបើមិនដើម្បីផលប្រយោជន៍ជាតិ ត្រូវមើលឱ្យគ្រប់ជ្រុងជ្រោយ តាមរាល់សារព័ត៌មានដែលអាចទុកបាន វិភាគឱ្យគ្រប់ជ្រុងជ្រោយ ប្រសិនបើខ្វះខាតព័ត៌មានណាមួយ លោកអនុញ្ញាតឱ្យទាក់ទងសុំព័ត៌មានផ្ទាល់តែម្តង៕

ដោយ៖ គឿនវេត

The post អភិបាលខេត្តសៀមរាប៖ “ខេត្តមួយនេះ ខ្ញុំបានត្រៀមចិត្តឱ្យគ្រប់យ៉ាង” appeared first on Kampuchea Thmey Daily.

អភិបាលខេត្តសៀមរាប ណែនាំដល់មន្ទីរអង្គភាពក្នុងខេត្ត អនុវត្ដឱ្យបានហ្មត់ចត់ដើម្បីអភិវឌ្ឍមូលដ្ឋានឱ្យបានល្អ
លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានណែនាំដល់រដ្ឋបាលខេត្ត ក្រុងស្រុក និងមន្ទីរអង្គភាពក្នុងខេត្តសៀមរាប អនុវត្ដឱ្យបានហ្មត់ចត់ នូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍមូលដ្ឋានឱ្យសម្រេចបានលទ្ធផលល្អប្រសើរ។ ការណែនាំនេះ ធ្វើឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតសំខាន់លើបាវចនាប្រាំ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព និងអាទិភាពគន្លឹះទាំង៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជារបៀបវារៈគោលនយោបាយសង្គម សេដ្ឋកិច្ច។ ក្នុងនាមក្រុមប្រឹក្សាខេត្ត ក៍ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវអនុវត្ដឱ្យបានហ្មត់ចត់ នូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងកម្មវិធីជាតិរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋានឱ្យសម្រេចបានលទ្ធផលល្អប្រសើរ។

លោកបានបន្ថែមថា សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តសៀមរាប គឺជាយន្តការ ការងារសម្រាប់ធ្វើការរួមគ្នា ដើម្បីត្រួតពិនិត្យ វាយតម្លៃអំពីលទ្ធផលការងារ ដែលសម្រេចបាន និងដឹងអំពីបញ្ហាប្រឈមដែលនៅសេសសល់ សំដៅរួមគ្នាលើកបទពិសោធន៍ការងារកំណត់ជាទិសដៅអនុវត្តក្នុងឆ្នាំ២០២៥ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ លោកបន្ដថា ក្នុងឆ្នាំ២០២៥ នេះ ត្រូវរៀបចំផែនការព្រឹត្តិការណ៍នានា និងសកម្មភាពអនុវត្តប្រកបដោយប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបតាមតម្រូវការចាំបាច់ ដើម្បីជំរុញឱ្យវិស័យទេសចរណ៍ កសិកម្ម សេវាកម្ម និងសង្គមកិច្ច ជាពិសេសជំរុញការយកចិត្តទុកដាក់ខ្ពស់លើកិច្ចប្រតិបត្តិការ របស់តួអង្គពាក់ព័ន្ធក្នុងកិច្ចគាំទ្រ សម្របសម្រួលលើការងារសេវាសង្គម នៅក្នុងខេត្តសៀមរាបទាំងមូល ឱ្យមានសន្ទុះឡើង និងស័ក្ដិសិទ្ធភាពថែមទៀត។

ស្របពេលជាមួយនឹងសមិទ្ធផលជាច្រើន ដែលសម្រេចបាន រដ្ឋបាលខេត្ដ ក៏បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដែលត្រូវត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីមានមូលដ្ឋានជាក់លាក់ ក្នុងការរៀបចំផែនការយុទ្ធសាស្ដ្រថ្មីៗ សម្រាប់អនុវត្ដបន្ដឱ្យទទួលបាននូវជោគជ័យក្នុងឆ្នាំ២០២៥ នេះ។ នេះជាការបញ្ជាក់របស់ លោក ប្រាក់ សោភ័ណ

ជាមួយគ្នានេះ លោកក៍បានស្នើរឱ្យអ្នកចូលរួមសន្និបាត យកចិត្តទុកដាក់ស្ដាប់ និងប្ដេជ្ញាប្រើប្រាស់បទពិសោធន៍ កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីផ្តល់ធាតុចូលបន្ថែមលើបទអន្តរាគមន៍ របស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធនានា ដែលនឹងលើកមកបង្ហាញជូនអង្គសន្និបាតបន្ទាប់ពីស្ដាប់របាយការណ៍រួច៕

ដោយ៖ គឿន វេត

The post អភិបាលខេត្តសៀមរាប ណែនាំដល់មន្ទីរអង្គភាពក្នុងខេត្ត អនុវត្ដឱ្យបានហ្មត់ចត់ដើម្បីអភិវឌ្ឍមូលដ្ឋានឱ្យបានល្អ appeared first on Kampuchea Thmey Daily.

អភិបាលខេត្តសៀមរាប ផ្តាំដល់មន្ត្រីរាជការត្រូវបន្តខិតខំបំពេញការងារ បម្រើពលរដ្ឋឱ្យបានល្អប្រសើរ
នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោក តោ គឹមស៊ាន តំណាងលោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្រ្ដីជាប់កិច្ចសន្យា ក្នុងទីចាត់ការ អង្គភាពទាំង៦ នៃសាលាខេត្តសៀមរាប និងកម្មករ ក្នុងឱកាសដែលប្រជាពលរដ្ឋកម្ពុជា ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ព្រមទាំងបានផ្តាំដល់មន្ត្រីរាជការខិតខំបម្រើពលរដ្ឋឱ្យបានល្អ។

អភិបាលខេត្ដ បានធ្វើការណែនាំមួយចំនួន និងផ្តាំផ្ញើដល់មន្ត្រីរាជការ សាលាខេត្តទាំងអស់ ត្រូវបន្តបំពេញនូវភារកិច្ចស្នូលរបស់ខ្លួន និងមានការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ព្រមទាំងបម្រើនូវសេវាជូនប្រជាជនឲ្យបានទាន់ពេលវេលា និងធ្វើការគ្រប់គ្រងឲ្យបានល្អ  ចំពោះមន្ត្រីក្រោមឱវាទនៃទីចាត់ការ អង្គភាពទាំង៦ និ មានការទំនាក់ទំនងល្អជាមួយ បណ្តាមន្ទីរ អង្គភាព និង ភ្ញៀវជាតិ អន្តរជាតិ  ក្នុងការសម្រួលដល់ការទំនាក់ទំនង និង ផ្តល់សេវាឲ្យទាន់ពេលជូនប្រជាពលរដ្ឋ។

លោក ប្រាក់ សោភ័ណ  បានមានប្រសាសន៍ថា ក្នុងលក្ខណៈជាគ្រួសារតែមួយ នៃមហាគ្រួសារមន្ត្រីរាជការសាលាខេត្តសៀមរាប ដែលឆ្លងតាមរយៈការបំពេញការងារនឿយហត់ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកម្មករសាលាខេត្ត  អស់រយៈពេល១ឆ្នាំមកនេះ ធ្វើឲ្យទទួលបាននូវលទ្ធផល ជាផ្លែផ្កាជាទីមោទនក្រៃលែង។ អភិបាលខេត្តបានបន្តថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រោមគោលនយោបាយឈ្នះ ឈ្នះ បានធ្វើឲ្យប្រទេសជាតិទាំងមូលទទួលបានសន្តិភាពពេញលេញ និងធ្វើឲ្យសេដ្ឋកិច្ចជាតិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

លោកបានលើកឡើងថា នេះជាប្រពៃណី របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំដែលជាទំនៀមទំលាប់ប្រពៃណីជាតិម្តងៗ តែងតែធ្វើការជួបសំណេះសំណាលជាមួយបងប្អូនជាមន្ត្រីចូលនិវត្តន៍ ដែលជារៀមច្បង និង បងប្អូនមន្ត្រីរាជការ កម្មករ  សាលាខេត្តសៀមរាបទាំងអស់  ព្រមទាំងឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និង ថវិកា ដើមី្បឲ្យបងប្អូនយកទៅប្រើប្រាស់ទៅតាមសេចក្តីតម្រូវការក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើមី្បឲ្យបងប្អូនមន្រ្ដីរាជការធ្វើនូវចង្ហាន់ យកទៅប្រគេនព្រះសង្ឃ  ដើមី្បឧទិ្ទសកុសលផល បុណ្យជូនដល់វិញ្ញាណក្ខន្ត លោកអ្នកមានគុណ ញាតិកាប្រាំពីរសន្ដាន ដែលបានចែកឋានទៅ តាមរយៈព្រះសង្ឃជាស្រែបុណ្យ  ព្រមទាំងសូមឲ្យវិញ្ញាណក្ខន្ធអ្នកទាំងអស់ បានទទួល និងជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយឲ្យបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។ ក្នុងនោះដែរលោក ក៏បានលើកឡើងពីផែនការរៀបចំ តំបន់ទេសចរណ៍វប្បធម៌ក្នុងក្រុង ដើមី្បបង្កើតនូវទីកន្លែងសម្រាប់ភ្ញៀវទេសចរណ៍កម្សាន្ត ។

ក្នុងពិធីនេះដែរ អភិបាលខេត្តសៀមរាប ក៏បានធ្វើការប្រគល់ថវិកាឧបត្ថម្ភ ជានិមិត្តរូបដល់បណ្តាទីចាត់ការ អង្គភាពទាំង៦ និងតំណាងមន្ត្រីជាប់កិច្ចសន្យា ព្រមទាំងកម្មករផងដែរ ៕

ដោយ៖ គឿនវេត

The post អភិបាលខេត្តសៀមរាប ផ្តាំដល់មន្ត្រីរាជការត្រូវបន្តខិតខំបំពេញការងារ បម្រើពលរដ្ឋឱ្យបានល្អប្រសើរ appeared first on Kampuchea Thmey Daily.

អភិបាលខេត្តសៀមរាប៖ ដើម្បីអនាគតកូនចៅ សូមកុំចែកចាយ និងប្រើប្រាស់គ្រឿងញៀន
លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លើកឡើងថា ដើម្បីអនាគតកូនចៅ កុំជឿ កុំជក់ កុំជួញ គ្រឿងញៀន។លោកលើកឡើងបែបនេះ ក្នុងពិធីប្រកួតកីឡាបាល់ទាត់មិត្តភាព រវាងក្រុមកីឡាបាល់ទាត់សៀមរាប យូណាក្លឹប និងក្លឹបបាល់ទាត់ផ្ការីកគ្រប់រដូវ U១២ និង ១៦ឆ្នាំ និងក្រុមកីឡាបាល់ទាត់ រដ្ឋបាលខេត្តសៀមរាប និងក្លឹបបាល់ទាត់ ផ្ការីកគ្រប់រដូវ នៅកីឡាដ្ឋានហនុមាន ខេត្តសៀមរាប នៅរសៀលថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២៤។

ថ្លែងបើកការប្រកួតនាឱកាសនោះ លោក ប្រាក់ សោភ័ណ បានគូសបញ្ជាក់ថា កម្មវិធីប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរទិវា អន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ក្រោមប្រធានបទ “រួមគ្នាវិនិយោគលើ ការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន”។ កីឡារស់ក្នុង សន្តិភាព ដើម្បីមិត្តភាព សុខភាព សប្បុរសធម៌ និងចៀសឆ្ងាយពីគ្រឿងញៀន។ លោកសង្ឃឹម យ៉ាងមុតមាំថា ប្រជាពលរដ្ឋ សិស្សានុសិស្ស និស្សិត សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយ រួមគ្នាធ្វើការផ្សព្វផ្សាយប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសហគមន៍គ្មានគ្រឿងញៀន ដោយនិយាយថាទេចំពោះគ្រឿងញៀន។

លោកបន្ថែមថា ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងគ្រឿងញៀន ចូលរួមលុបបំបាត់គ្រឿងញៀន ការសេពគ្រឿងញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គម។ ដូច្នេះ ត្រូវចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន រួមគ្នាវិនិយោគ លើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន។

លោកថា ដើម្បីអនាគតកូនចៅ កុំជឿ កុំជក់ កុំជួញ គ្រឿងញៀន ហើយការផលិត ចរាចរ រក្សាទុក ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ជាអំពើខុសច្បាប់។ លោកទាមទារ ឱ្យមានការចូលរួមគ្រប់អ្នកពាក់ព័ន្ធទាំងអស់អនុវត្ត ៣កុំ មួយរាយការណ៍  គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងមួយរាយការណ៍ អំពីបទល្មើសគ្រឿងញៀនសំដៅធ្វើឱ្យសៀមរាបផ្ទះខ្ញុំ គ្មានគ្រឿងញៀន។ កីឡារស់ក្នុងសន្តិភាព ដើម្បីមិត្តភាព សុខភាព សប្បុរសធម៌ និង ចៀសឆ្ងាយពីគ្រឿងញៀន ចាប់ពីពេលនេះតទៅ។

លោកលើកឡើងថា ចំពោះបញ្ហាគ្រឿងញៀនខុសច្បាប់នេះ ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការដ៏មុតស្រួច តាមរយៈបទបញ្ជាលេខ០១ បប ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ និងបទបញ្ជាដាច់ខាត ចំពោះមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់ អាវុធ និងមន្ត្រីជាប់កិច្ចសន្យា តាមបណ្តាក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលពាក់ព័ន្ធនិងការប្រើប្រាស់ និងបទល្មើសគ្រឿងញៀន ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែងឡើយ។

សូមជម្រាបថា លទ្ធផលនៃការប្រកួតបាល់ទាត់នៅគូទី១ រវាងក្រុមកីឡាបាល់ទាត់សៀមរាប យូណាក្លឹប និងក្លឹបបាល់ទាត់ផ្ការីកគ្រប់រដូវ U១២ និង១៦ឆ្នាំ ត្រូវបានក្រុមកីឡាបាល់ទាត់សៀមរាប យូណាក្លឹប យកឈ្នះលើក្រុមក្លីបបាល់ទាត់ផ្ការីកគ្រប់រដូវ៧ ទល់នឹង៤។ ចំពោះក្រុមទី២ រវាងក្រុមកីឡាបាល់ទាត់ រដ្ឋបាលខេត្តសៀមរាប និង ក្រុមក្លឹបបាល់ទាត់ផ្ការីកគ្រប់រដូវ ជាលទ្ធផល នៅពេលទាត់បញ្ចូលទី ក្រុមក្លឹបបាល់ទាត់ផ្ការីកគ្រប់រដូវយកឈ្នះ ក្រុមកីឡាបាត់ទាត់ រដ្ឋបាលខេត្ត សៀមរាប២ ទល់នឹង១៕

អត្ថបទ៖ គឿនវេត

The post អភិបាលខេត្តសៀមរាប៖ ដើម្បីអនាគតកូនចៅ សូមកុំចែកចាយ និងប្រើប្រាស់គ្រឿងញៀន appeared first on Kampuchea Thmey Daily.

អភិបាលខេត្ត៖ ឆាប់ៗនេះ ខេត្តសៀមរាប នឹងមានស្នាក់ការធ្វើលិខិតឆ្លងដែន
ក្នុងពេលជួបជាមួយប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជា​ នាថ្ងៃទី០៦ ខែកុម្ភៈ នេះ  អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ បានបង្ហើបឱ្យដឹងថា  នាពេលឆាប់ៗខាងមុខនេះ ក្នុងខេត្ត នឹងមានទីស្នាក់ការសម្រាប់ធ្វើលិខិតឆ្លងដែន ជូនប្រជាពលរដ្ឋ។

តាមលោក ប្រាក់ សោភ័ណ ការបង្ខិតទីស្នាក់ការធ្វើលិខិតឆ្លងដែនមកដល់ខេត្តសៀមរាបនេះ គឺក្នុងគោលបំណង ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ត និងពលរដ្ឋរស់នៅក្នុងខេត្តដែលនៅជុំវិញ ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរទៅធ្វើលិខិតឆ្លងដែននៅទីកន្លែងឆ្ងាយ។

ដោយឡែក ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានណែនាំឱ្យសមាគមសហគ្រិនស្ត្រីកម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធ ត្រូវចូលរួមរក្សា ការពារ ទ្រទ្រង់ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់របស់ខ្មែរ វប្បធម៌ ជាពិសេស នៅពេលមានពិធីបុណ្យប្រពៃណី ឬក្នុងពេលទទួលប្រតិភូជាតិ អន្តរជាតិ អ្នកបម្រើសេវាទេសចរណ៍ត្រូវស្លៀកពាក់តាមបែបប្រពៃណីដើមី្ប រំលឹកនូវពីអត្តសញ្ញាណរបស់ជាតិខ្មែរ។

ក្រៅពីនេះ លោក ប្រាក់ សោភ័ណ ក៏បានជំរុញដល់សហគ្រិនស្ត្រី ក៏ដូចប្រជាពលរដ្ឋ ត្រូវចូលរួមការពារបរិស្ថាន អនាម័យ សំដៅធ្វើឲ្យខេត្តសៀមរាប ទទួលភ្ញៀវកាន់តែច្រើនឡើង៕

អត្ថបទ៖ គឿន វេត

The post អភិបាលខេត្ត៖ ឆាប់ៗនេះ ខេត្តសៀមរាប នឹងមានស្នាក់ការធ្វើលិខិតឆ្លងដែន appeared first on Kampuchea Thmey Daily.