អាការ Archives - Kampuchea Thmey Daily

តើអ្នកដឹងទេជំងឺស្រឡទែនមានអាការៈបែបណាខ្លះ?
បើតាមរបាយការណ៍ពី Centers for Disease Control (CDC) ដែលជាគេហទំព័រផ្លូវការរបស់សហរដ្ឋអាមេរិក ចុះផ្សាយខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ស្រឡទែន គឺជាមេរោគដែលកើតឡើងឆ្លងតាមវីរុសនៅក្រពេញទឹកមាត់ អាចបង្កទៅជាធ្ងន់ធ្ងរបាន ដែលមានរោគសញ្ញាទូទៅ ហើមថ្គាម ក្តៅខ្លួន អស់កម្លាំង ក្តៅខ្លួន បាត់បង់ចំណង់អាហារ និងឈឺក្បាល។

តាមប្រភពខាងលើ ជំងឺស្រឡទែន មានជាទូទៅក្នុងប្រទេសជាច្រើន ហើយអ្នកដែលឆ្លងជំងឺស្រឡទែន មិនឈឺភ្លាមៗទេ អាចចំណាយពេលពី ២ទៅ៤ សប្តាហ៍ទើបសញ្ញានៃមេរោគចាប់ផ្តើមបង្ហាញខ្លួន។ សញ្ញាទូទៅនៃស្រឡទែនគឺថ្ពាល់ហើម និងថ្គាមហើម។ នេះបណ្តាលមកពីក្រពេញទឹកមាត់ហើមនៅក្រោមត្រចៀកមួយចំហៀង ឬទាំងពីរ។ រោគសញ្ញាដំបូងអាចចាប់ផ្តើម ពីរ ឬបីថ្ងៃមុនពេលហើម។ ចំពោះអ្នកដែលកើតជំងឺនេះ ភាគច្រើនជាសះស្បើយក្នុងរយៈពេល២សប្តាហ៍។

ជាមួយគ្នានេះ ស្រឡទែនគឺជាជំងឺឆ្លងដែលបង្កឡើងដោយវីរុសស្រឡទែន។ វាឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយទឹកមាត់ ឬដំណក់ទឹកផ្លូវដង្ហើមចេញពីមាត់ ច្រមុះ ឬបំពង់ក។ អ្នកអាចឆ្លងជំងឺស្រឡទែន និងចម្លងមេរោគដោយ ក្អក កណ្តាស់ ឬការនិយាយ។

ចំពោះការការពារខ្លួនេះពីជំងឺនេះ គឺការពារដោយចាក់វ៉ាក់សាំង។ ការទទួលថ្នាំបង្ការជំងឺស្រឡទែនចំនួនពីរដង គឺជាការការពារដ៏ល្អបំផុតប្រឆាំងនឹងជំងឺស្រឡទែន។ ជាធម្មតាវាត្រូវបានផ្តល់ជាវ៉ាក់សាំងរួមបញ្ចូលគ្នាហៅថា កញ្ជ្រឹល ស្រឡទែន និងវ៉ាក់សាំងស្អូច (MMR) ដែលការពារប្រឆាំងនឹងជំងឺទាំងបី។ ជំងឺនេះ ក៏អាច​ប៉ះពាល់​ដល់​ខួរ​ក្បាល​​ផងដែរ ព្រោះជំងឺនេះ​បាន​បង្ក​ការរលាក​នៅ​ខួរ​ក្បាល ដែលអាច​បង្ក​ឱ្យមាន​គ្រោះ​ថ្នាក់ដល់​ជីវិត​ដូចគ្នា៕​

The post តើអ្នកដឹងទេជំងឺស្រឡទែនមានអាការៈបែបណាខ្លះ? appeared first on Kampuchea Thmey Daily.

អនុវត្តតិចនិកទាំងនេះ អាចកាត់បន្ថយអាការ ភ្នែកចាញ់ពន្លឺ
ភ្នែកចាញ់ពន្លឺធ្វើឲ្យយើង​បើកភ្នែកព្រឹមៗ ឬ​បិទ​ភ្នែក​នៅពេល​ចាំងនឹងពន្លឺ ឬមើលចំពន្លឺដូចជា ពន្លឺថ្ងៃ ភ្លើង ភ្លើងហ្វារថយន្ត ឬម៉ូតូជាដើម ហើយ​អាចធ្វើឲ្យយើងឈឺភ្នែក ស្រវាំងភ្នែក ហៀរទឹកភ្នែក និង​ឈឺក្បាលទៀតផង។ យើងគួរធ្វើបែបម៉េចដើម្បីកាត់បន្ថយអាការៈភ្នែកចាញ់ពន្លឺ?

យើងអាចសាកល្បងវិធីសាស្រ្ត​ដូចខាងក្រោម​ដើម្បីកុំឲ្យ​ភ្នែកយើង​ចាញ់​ពន្លឺពេក៖

១. ពាក់វ៉ែនតាការពារពន្លឺ

វេជ្ជបណ្ឌិត Bradley Katz ឯកទេសសរសៃប្រសាទ និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Utah បានលើកឡើងថា មិនមែនពន្លឺទេដែលធ្វើឱ្យភ្នែករបស់យើងចាញ់ពន្លឺ ប៉ុន្តែជាពណ៌ដែលមាននៅ​ក្នុងពន្លឺ បង្ក​ឲ្យ​មាន​បញ្ហា​នេះ។

តាមការស្រាវជ្រាវបានឱ្យដឹងថា រលកពន្លឺពណ៌ខៀវនៅក្នុងពន្លឺអាចធ្វើឱ្យភ្នែករបស់យើងឈឺចាប់។ ការពាក់វ៉ែនតាការពារពន្លឺអាចរារាំង​​​​​​​រលកពន្លឺពណ៌ខៀវពីពន្លឺព្រះអាទិត្យ កុំព្យូទ័រ ឬទូរទស្សន៍​ជាដើម ​មិន​ឱ្យចាំងចូលភ្នែករបស់យើង។

២. បន្ថយពន្លឺគ្រឿងអេឡិចត្រូនិច

យើងគួរបន្ថយពន្លឺគ្រឿងអេឡិចត្រូនិចដូចជា កុំព្យូទ័រ ទូរទស្សន៍ ឬទូរស័ព្ទ​ដើម្បី​កុំឱ្យពន្លឺ​ចាំង​ភ្នែក​ពេក។

៣. ចៀសវាងប្រើអំពូលទូបណេអុងពណ៌ស

យើងគួរប្តូរអំពូលទូបណេអុងពណ៌សដោយប្រើអំពូលពងមាន់ ឬអំពូល LED ពណ៌ស្រទន់ (ពណ៌ថ្ងៃ)​ វិញ ព្រោះអំពូលភ្លើងទាំងពីរមិនមានពន្លឺភ្លឺខ្លាំងពេកដែលមិនធ្វើឱ្យយើងចាំងភ្នែក។

៤. ពាក់មួក និងពាក់វ៉ែនតាការពារពន្លឺថ្ងៃ

ពេលចេញក្រៅត្រូវពន្លឺថ្ងៃ យើងគួរពាក់មួក និងពាក់វ៉ែនតាការពារពន្លឺថ្ងៃ​ដើម្បីការពារភ្នែក​យើង​ពីការ​ត្រូវពន្លឺព្រះអាទិត្យ។

៥. កុំពាក់វ៉ែនតាការពារពន្លឺថ្ងៃនៅក្នុងម្លប់

ការពាក់វ៉ែនតាការពារពន្លឺថ្ងៃនៅក្នុងម្លប់រយៈពេលយូរអាចធ្វើឱ្យភ្នែករបស់យើងសុំានឹងភាពងងឹតដែលនឹងបណ្តាលឱ្យអាការៈភ្នែកចាញ់ពន្លឺរបស់យើងកាន់តែធ្ងន់ធ្ងរ។

៦. ញុំាបន្លែស្លឹកបៃតងចាស់

តាមការសិក្សាបានឱ្យដឹងថា បន្លែស្លឹកបៃតងចាស់ដូចជាស្ពៃពួយឡេង ខាត់ណា និង​ស្លឹកផ្ទី ជាដើម​មានផ្ទុក​សារធាតុ carotenoids, zeaxanthin, និង lutein ដែលអាចជួយកាត់បន្ថយអាការៈភ្នែកចាញ់ពន្លឺ ជួយ​ឱ្យ​ភ្នែកយើងមានសុខភាពល្អ និងកាត់បន្ថយហានិភ័យកើតជំងឺភ្នែកឡើងបាយ។

៧. ចៀសវាងសារធាតុបង្កអាលែកហ្ស៊ី

សារធាតុបង្កអាលែកហ្ស៊ីដូចជា លម្អងផ្កា និង​រោមសត្វជាដើមអាចធ្វើឱ្យយើងអាលែកហ្ស៊ី​ដែលបង្ក​ឱ្យ​យើង​ហៀរទឹកភ្នែក រមាស់ភ្នែក និងធ្វើឱ្យភ្នែកយើងចាញ់ពន្លឺដែរ​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន​​៖ផ្លែឈើ ៣ ប្រភេទនេះ ល្អចំពោះសុខភាពភ្នែក គួរញ៉ាំជាប្រចាំ

ចុចអាន៖ចូលវ័យជ្រេហើយ គួរដឹងតិចនិកថែទាំភ្នែកឲ្យនៅភ្លឺ មានសុខភាពល្

The post អនុវត្តតិចនិកទាំងនេះ អាចកាត់បន្ថយអាការ ភ្នែកចាញ់ពន្លឺ appeared first on Kampuchea Thmey Daily.

ពេទ្យបកស្រាយ ឆ្ពុង ពិតជាជួយព្យាបាលអាការកូវីដ-១៩ បានឬយ៉ាងណា?
ប្រិយមិត្តយើងមួយចំនួន ធ្លាប់ដឹង ​និងឮច្រើនមកហើយ អំពីការឆ្ពុងដោយប្រើស្លឹកគ្រៃ និងខ្ញី ដើម្បីព្យាបាលអាការនៃជំងឺកូវីដ-១៩។ ពាក្យចចាអារ៉ាមពីមាត់ទៅមាត់មួយ និយាយថា ការឆ្ពុងអាចជួយព្យាបាលអ្នកជំងឺកូវីដឱ្យឆាប់ជាសះស្បើយ រហូតយើងឃើញមានបងប្អូនខ្លះ បានយកវិធីនេះទៅអនុវត្តផ្ទាល់ៗតែម្ដង។

តើរឿងនេះ ជាការពិតដែរទេ? តោះ! មកអានការបកស្រាយរបស់គ្រូពេទ្យ។

ចែករំលែកនៅលើគេហទំព័រ VOV វេជ្ជបណ្ឌិត Bui Le Minh នៃសកលវិទ្យាល័យ Nguyen Tat Thanh ប្រទេសវៀតណាម បានឱ្យដឹងថា ការឆ្ពុងជាមួយស្លឹកគ្រៃ និងខ្ញីពិតជាមានប្រសិទ្ធភាពក្នុងការកាត់បន្ថយរោគសញ្ញាកូវីដដូចជា តឹងច្រមុះ ស្ងួតបំពង់ក ក៏ដូចជាជួយឱ្យអ្នកជំងឺមានអារម្មណ៍ធូរស្រាល និងស្រស់បស់ជាងមុន។ ថ្វីត្បិតការឆ្ពុងមិនអាចជួយព្យាបាលជំងឺកូវីដពិតមែន ប៉ុន្តែការឆ្ពុងជាទៀងទាត់ នឹងមិនធ្វើឱ្យអ្នកជំងឺឈឺរ៉ាំរ៉ៃរយៈពេលយូរ។

យ៉ាងណាមិញ ដើម្បីឱ្យការឆ្ពុងមានប្រសិទ្ធភាព ប្រិយមិត្តត្រូវអនុវត្តតាមការណែនាំជាជំហានៗជាមុនសិន ទើបហុចផលបានល្អទ្វេដង។

ដើម្បីទទួលបានទឹកឆ្ពុងមួយឆ្នាំង គ្រឿងផ្សំត្រូវមានដូចជា ស្លឹកគ្រៃ ខ្ញី ក្រូចឆ្មា ជីអង្កាម ស្លឹកក្រូចថ្លុង និងជីរអង្កាម។ ​ទោះយ៉ាងណា គ្រឿងផ្សំទាំងនេះ អាចមានត្រឹមតែពីរមុខក៏បាន អាស្រ័យទៅលើស្ថានភាពជាក់ស្ដែង រកគ្រឿងផ្សំបានប៉ុន្មានមុខ អាចដាក់លាយគ្នាប៉ុណ្ណឹងចុះ ខណៈមួយមុខៗត្រូវមានទម្ងន់ពី ២០០ក្រាម ទៅ ៤០០ក្រាម។

បន្ទាប់មក យកគ្រឿងផ្សំទាំងអស់លាងជម្រះ កាត់ជាដុំ ឬកាត់ជាចំណិតៗ រួចដាក់ចូលក្នុងឆ្នាំងទឹក គ្របឱ្យជិត និងស្ងោរពីរបីពុះ សឹមដាក់ចុះ។ បន្ទាប់មកទៀត ត្រូវប្រើកន្សែងស្អាត និងធំល្មម គ្របក្បាល និងមុខឱ្យជិត រួចហើយដកដង្ហើមឱ្យវែងៗ ដើម្បីឱ្យចំហាយទឹក និងប្រេងសំខាន់ៗចូលទៅក្នុងច្រមុះ និងបំពង់ក។ សម្ងំឆ្ពុងឱ្យបានយ៉ាងហោច ២០នាទី រួចទុកខ្លួនឱ្យស្ងួត សឹមងូតទឹកចេញ។

វេជ្ជបណ្ឌិត Bui Le Minh ក៏បានផ្ដល់ដំបូន្មានបន្ថែម ឱ្យអ្នកជំងឺព្យាយាមឆ្ពុងយ៉ាងតិចណាស់ ៣-៤ ដងក្នុងមួយសប្ដាហ៍ ឬបើធ្វើបានរាល់ថ្ងៃ ក្នុងរយៈពេល ៧-១០ ជាប់ៗគ្នា អ្នកជំងឺនឹងធូរស្រាលច្រើន ហើយមិនសូវធ្វើទុក្ខក្នុងខ្លួន៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ស្ត្រីពពោះអាចប្រើថ្នាំ Molnupiravir ព្យាបាលកូវីដ បានឬអត់?

ចុចអាន៖ គ្រូពេទ្យព្រមានជាថ្មី! អ្នកឆ្លងកូវីដពីមុន អាចអូសបន្លាយជិតមួយឆ្នាំ ប្រសិនបើប្រហែសខ្លួន

The post ពេទ្យបកស្រាយ ឆ្ពុង ពិតជាជួយព្យាបាលអាការកូវីដ-១៩ បានឬយ៉ាងណា? appeared first on Kampuchea Thmey Daily.

អ្នកជាសះស្បើយពី អូមីក្រុង អាចមានអាការទាំងនេះជាប់ខ្លួន
ថ្វី​ត្បិត​តែ​ជា​​សះស្បើយ​ពី ​អូមីក្រុង ​​ក៏​ដោយ​​​ ​អ្នកជំងឺអាច​នឹង​ជួប​ផលវិបាក​មួយ​ចំនួន​ ដែលបង្កផលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ​។ យោង​តាម​ការ​តាមដានពីគ្រូពេទ្យនៅប្រទេសថៃ លើអ្នកចាក់វ៉ាក់សាំងបាន ៣ ដូស បានរកឃើញថា អ្នកឆ្លង អូមីក្រុង​ ភាគច្រើនមានស្ថានភាពស្រាលប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីព្យាបាលជាសះស្បើយប្រហែលមួយខែ អ្នកជំងឺស្រាប់តែលេចចេញអាការមិនប្រក្រតីមួយចំនួនដូចជា៖

-ក្រោយជាសះស្បើយ ប្រហែលមួយខែ អ្នកជំងឺប្រុសម្នាក់ ចាប់ផ្តើមមានអាការនឿយហត់អស់កម្លាំង​ ធ្វើការមិនសូវពេញកម្លាំង ព្រមទាំងមានស្លេស្មញឹកញាប់។

-ចំណែកអ្នកជំងឺស្រ្តីម្នាក់ ក្រោយពេលជាសះស្បើយ មានការប៉ះពាល់សួតបន្តិចបន្តួច មានអាការអស់កម្លាំង ពិបាកជួយខ្លួនឯងក្នុងការបំពេញកិច្ចការប្រចាំថ្ងៃ និងមានបញ្ហាខួរក្បាលតិចតួច។

-ដោយឡែក ស្រ្តីម្នាក់ទៀត បន្ទាប់ពីជាសះស្បើយប្រហែល ៣០ថ្ងៃ នៅតែបន្តមានអាការក្អកមានស្លេស្ម ព្រមទាំងឆាប់ហត់។

-ចុងក្រោយ បុរសម្នាក់ មានអាការពិបាកដកដង្ហើម បណ្ដាលឱ្យដល់ប៉ះពាល់សួតធ្ងន់ធ្ងរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ អូមីក្រុង ពួតដៃ ដែលតា បង្កើតវីរុសកូនកាត់ ចេញមកអុកឡុកទៀតហើយ

ចុចអាន៖ ពិភពលោកចាំបាច់ត្រូវចាក់វ៉ាក់សាំងដូសទី ៤ ដើម្បីទប់ អូមីក្រុង (មានវីដេអូ)

The post អ្នកជាសះស្បើយពី អូមីក្រុង អាចមានអាការទាំងនេះជាប់ខ្លួន appeared first on Kampuchea Thmey Daily.

រោគសញ្ញាដំបូងមិនគួរមើលរំលង ចំពេលអូមីក្រុង កំពុងអុកឡុកពិភពលោក
ស្រប​ពេល​ដែល​​កម្ពុជា​យើង​ បាន​ប្រកាស​ពី​ការ​ឆ្លង​ក្នុង​សហគមន៍​នូវ​វីរុស​កូវីដ-១៩ បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង​ យើង​ក៏​គួរ​ដឹង​ពី​រោគ​សញ្ញា​ដំបូង និង​មិន​គួរ​មើល​រំលង​​ ប្រសិនបើ​ឆ្លង​អូមីក្រុង​។

អ្វី​ជា​រោគ​សញ្ញា​ដំបូង​នៃ​វីរុស​បំប្លែងថ្មី​អូមីក្រុង​មិន​គួរ​មើល​រំលង?

វេជ្ជបណ្ឌិត Allison Arwady បម្រើ​ការ​នៅ​នាយកដ្ឋាន​សុខភាព​សាធារណៈ​ទីក្រុង Chicago សហរដ្ឋអាមេរិក​បាន​និយាយ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​កាល​ពី​ថ្ងៃ​ទី​១១ ខែមករា ​ថា ការ​ឈឺ​បំពង់​ក​នៅ​តែ​ជា​រោគសញ្ញា​ដែល​កើត​មាន​លើ​អ្នក​ឆ្លង​អូមីក្រុង​ ជាពិសេស​សម្រាប់​អ្នក​ឆ្លង​ក្នុង​កម្រិត​ស្រាល។

វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ទោះ​ឈឺ​បំពង់ក​ក៏​ដោយ ឬ​ទោះ​បី​ឈឺ​បន្តិច​បន្តូច​ក៏​ដោយ ក្នុង​កាលៈទេសៈ​នេះ​គួរ​តែ​នៅ​ផ្ទះ​ និង​ស្វែង​រក​ការ​ធ្វើ​តេស្ដ ដើម្បី​ដឹង​លទ្ធផល​ថា​ជា​ជំងឺ​ធម្មតា ឬ​ក៏​ជំងឺ​កូវីដ-១៩ ពិសេស​នោះ​គឺ​អ្នក​ឈឺ​ហើយ​មាន​ចេញ​រោគ​សញ្ញា​ដូច​ជា​ជំងឺ​ផ្ដាសាយ។

ចំពោះ​ក្រុម​មនុស្ស​ដែល​ចាក់​វ៉ាក់សាំង​ហើយ ទោះ​ជា​ឆ្លង​វីរុស​បំប្លែងអូមីក្រុង​ ក៏​មិន​ងាយ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ឬ​ប្រឈម​នឹង​ការ​ស្លាប់​ដែរ ហើយ​ភាគ​ច្រើន​បើ​ឆ្លង​ហើយ​តែង​មាន​រោគ​សញ្ញា​ស្រាល​ដូច​ជា ចង្អោរ ក្ដៅខ្លួន​តិចតួច ឈឺ​ក ឈឺ​ក្បាល បាត់បង់​ចំណង់​អាហារ និងក្អួត។

យ៉ាង​ណា​មិញ វេជ្ជបណ្ឌិត Allison Arwady បាន​បន្ថែម​ថា អ្នក​ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ-១៩ អាច​នឹង​ជួប​ប្រទះ​រោគសញ្ញា​ប្រហាក់​ប្រហែល​​គ្នា​ទៅ​នឹង​ពេល​ជំងឺ​កូវីដ-១៩​ រាលដាល​ដំបូងៗ។

ជា​ចុង​ក្រោយ ទោះ​បី​ជា​គ្នា​យើង​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ហើយ​ក៏​ដោយ តែ​ដើម្បី​សុវត្ថិភាព​សុខភាព​ផ្ទាល់​ខ្លួន និង​មនុស្ស​ជុំ​វិញ​ខ្លួន យើង​គួរ​តែ​បន្ត​អនុវត្ត​វិធានការ​ណែនាំ​ដោយ​ក្រសួង​សុខាភិបាល​ដូច​ជា ពាក់​ម៉ាស់ រក្សា​គម្លាត​ពី​អ្នក​ដទៃ និង​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖មកដឹងរបៀប និងថ្នាំលេបព្យាបាល អូមីក្រុង កម្រិតស្រាលឆាប់ជា

ចុចអាន៖អូមីក្រុង អាចចេញរោគសញ្ញាមួយនេះ លើក្មេងក្រោម ៥ ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

The post រោគសញ្ញាដំបូងមិនគួរមើលរំលង ចំពេលអូមីក្រុង កំពុងអុកឡុកពិភពលោក appeared first on Kampuchea Thmey Daily.

ទោះជាសះស្បើយពីកូវីដ មនុស្សមួយចំនួន នៅតែមានអាការ ៥យ៉ាងនេះ រយៈពេល៦ខែ
ការស្ទាបស្ទង់មួយដោយក្រុមស្រាវជ្រាវនៅប្រទេសជប៉ុន បានបង្ហាញថា អ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺកូវីដ ៤នាក់ នៅតែមានរោគសញ្ញាក្រោយជាសះស្បើយបានកន្លះឆ្នាំ ហើយស្ត្រីមានហានិភ័យខ្ពស់ជាងបុរស។

ការស្ទាបស្ទង់ដោយ មជ្ឈមណ្ឌលជាតិសម្រាប់សុខភាពនិងវេជ្ជសាស្ត្រសកល និងស្ថាប័នដទៃទៀតបាន ស្ទង់មតិលើមនុស្សចំនួន ៤៥៧ នាក់ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ចាប់តាំងពីខែកុម្ភៈឆ្នាំ ២០២០មក។ ពួកគេមានអាយុចន្លោះពី ២០ ទៅ ៧០ ឆ្នាំ។

ក្រុមនេះនិយាយថា ២៦,៣ ភាគរយនៃពួកគេ គឺមានរោគសញ្ញាដូចជាអស់កម្លាំង បន្ទាប់ពីរយៈពេល ៦ ខែបានកន្លងផុតទៅ។

ស្របពេលជាមួយគ្នានោះ ប្រហែល ៧,៧ ភាគរយនៃអ្នកជាសះស្បើយ បានរាយការណ៍ថាមានបញ្ហាជាមួយនឹងក្លិន, ៦,៦ភាគរយមានអារម្មណ៍អស់កម្លាំង, ៣,៩ ភាគរយដកដង្ហើមខ្លី, ៣,៥ភាគរយមានបញ្ហាទាក់ទងនឹងរសជាតិនិង ៣,១ភាគរយជ្រុះសក់។

លើសពីនេះ មួយឆ្នាំបន្ទាប់ពីជាសះស្បើយ ៨,៨ភាគរយនៅតែមានរោគសញ្ញាខ្លះ ដោយក្នុងនោះ ៣,១ភាគរយបានត្អូញត្អែរពីភាពអស់កម្លាំង, ១,៥ភាគរយដកដង្ហើមខ្លី, ១,១ភាគរយបាត់បង់ក្លិននិងរសជាតិ ហើយ០,៤ភាគរយជ្រុះសក់។

ការស្ទាបស្ទង់ក៏បានបង្ហាញផងដែរថា បើប្រៀបធៀបទៅ ស្ត្រីគឺមានហានិភ័យបញ្ហាក្លិនខ្លាំងជាងបុរស ១.៩ដងរីឯការបាត់បង់ក្លិនខ្ពស់ជាង១.៦ដង អស់កម្លាំងខ្លាំងជាង២ដង និងជ្រុះសក់ច្រើនជាង៣ដង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ អាការ ៥យ៉ាងកើតឡើងទូទៅបំផុត ចំពោះអ្នកចាក់ Sinovac ២ដូស រួចចាក់ AstraZeneca ជាដូសជំរុញ

The post ទោះជាសះស្បើយពីកូវីដ មនុស្សមួយចំនួន នៅតែមានអាការ ៥យ៉ាងនេះ រយៈពេល៦ខែ appeared first on Kampuchea Thmey Daily.