អាងត្រពាំងថ្ម Archives - Kampuchea Thmey Daily

អាងស្តុកទឹកដ៏ធំ ២ ជាប់ទាក់ទិននឹងអតីតកាលដ៏ឈឺចាប់របស់កម្ពុជា
ក្នុងអំឡុងដែលកម្ពុជា ធ្លាក់ខ្លួនក្រោមការកាន់កាប់របស់របបដ៏យ៉ងឃ្នង ចន្លោះឆ្នាំ១៩៧៥-១៩៧៩ ជាពេលវេលាដែលរាស្ត្រខ្មែររស់នៅលើទឹកដីជាតិកំណើតខ្លួន ដោយក្តីខ្លោចផ្សារជាទីបំផុត។ រាស្ត្រខ្មែរទាំងអស់ ត្រូវបង្ខំឱ្យធ្វើពលកម្មទាំង​យប់​​ថ្ងៃ ដើម្បីបំពេញតម្រូវការរបស់មេដឹកនាំខ្មែរក្រហម ក្នុងការជីកកសាងទំនប់ទឹក និងប្រឡាយជាច្រើន ដែលក្នុងនោះ អាងស្តុកទឹកធំ២ លើទឹកដីនៃខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ជាទីដែលប្រើកម្លាំងរាស្ត្រខ្មែរច្រើនបំផុត។

១. អាងទឹកកំពីងពួយ
នាអំឡុង​ឆ្នាំ​១៩៧៦ ខ្មែរក្រហ​មមានផែន​ការ​​លើក​ទំនប់​​នេះ​​ឡើង ក្នុង​​គោល​បំណង​​ស្ដុក​​ទឹក​​ទុក ដើម្បី​​ផ្គត់​ផ្គង់​​​ការ​ស្រោច​ស្រព​ក្នុង​​វិស័យ​​កសិកម្ម ដែលមាន​ទី​តាំង​ស្ថិត​នៅចន្លោះភ្នំពីរ ទឹក​ដី​នៃ​ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ មូលហេតុ​ដែល​ខ្មែរ​ក្រហម​ជ្រើស​យក​តំបន់​នេះ គឺ​ដោយ​សារ​តែ​ទី​តាំង​​នេះ មាន​​ភ្នំ​​ព័ទ្ធ​ជុំ​វិញ ដែល​​​អំណោយ​ផល​​ខ្លាំង​​ដល់​​ការ​កសាង​​ទំនប់​​នៃ​​អាង​។

ប៉ុន្តែទម្រាំ​សាង​សង់​បាន​ជា​អាង​ដ៏​ធំ​ល្វឹង​ល្វើយ​នេះ​បាន​ ​ជីវិតរាស្ត្រ​ខ្មែរ​ច្រើន​រាប់​មិន​អស់ ត្រូវពលកម្ម​ទាំង​យប់ ទាំង​ថ្ងៃ លំបាក​វេទនា​គ្រប់​បែប​យ៉ាង និងស្លាប់ច្រើនអណេក។ បច្ចុប្បន្ន ទីតាំងនេះ​បាន​ប្រែ​ក្លាយ​ជា​តំបន់​ទេសចរណ៍​កែច្នៃ រមណីយដ្ឋាន​ធម្មជាតិអាច​ឱ្យ​ទេសចរជាតិ និង​អន្តរជាតិ​មក ​កម្សាន្ត​អារម្មណ៍​ជាមួយ​ទេសភាព​ព្រៃ​ភ្នំ ទឹក​ធំ​ល្វឹង​ល្វើយ ទទួល​ទាន​អាហារ ជិះ​ទូក​គយ​គន់​ថ្ងៃ​លិច និង​ស្ទូច​ត្រី​ជា​ដើម។

២. អាងត្រពាំងថ្ម
អាងត្រពាំងថ្ម ជាអតីតទំបន់ការដ្ឋានមួយផ្សេងរបស់ខ្មែរក្រហម ដែលបង្ខំយកជីវិតរាស្ត្រខ្មែរច្រើនរាប់មិនអស់ បង្កប់នូវប្រវត្តិដ៏ខ្លោចផ្សារបស់ពលរដ្ឋកម្ពុជា នៅលើទឹកដី នៃឃុំប៉ោយចា ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ អំឡុងឆ្នាំ១៩៧៧-ឆ្នាំ១៩៧៩ ។ ទំនប់នេះ សាងសង់ឡើងដោយកម្លាំងមនុស្សរាប់ពាន់នាក់ តាមផែនការ របស់ខ្មែរក្រហម ដោយរងទុក្ខទារុណជាទីបំផុត។

បើតាមចាស់ទុំនៅក្នុងភូមិ បានឱ្យដឹងថា កាលដើមឡើយ ទីនេះមិនមែនជាអាងទឹក បឹង ឬជាទំនប់ឡើយ គឺជាវាលស្រែរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែបច្ចុប្បន្ន អាងត្រពាំងថ្ម មិនត្រឹមតែជាប្រព័ន្ធធារាសាស្រ្ត ដ៏មានសក្តានុពលប៉ុណ្ណោះទេ​ ត្រូវបានគេរៀបចំជាតំបន់អេកូទេសចរណ៍មួយ និងទទួលបានព្រះរាជក្រឹត្យ កំណត់ឱ្យទៅជាតំបន់ការពារ និងរក្សាទុកជា​ដែន​បម្រុង​ដ៏សំខាន់ សម្រាប់អភិរក្សសត្វក្រៀល និងសត្វស្លាបដទៃទៀត ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០០០ មកម្ល៉េះ។

ប្រភពរូបភាព៖ ក្រសួងបរិស្ថាន

The post អាងស្តុកទឹកដ៏ធំ ២ ជាប់ទាក់ទិននឹងអតីតកាលដ៏ឈឺចាប់របស់កម្ពុជា appeared first on Kampuchea Thmey Daily.