អាជីវកម្ម Archives - Kampuchea Thmey Daily

អភិបាលខេត្តកំពង់ចាម ព្រមានបិទអាជីវកម្មមណ្ឌលកម្សាន្ត ដែលបំពងសម្លេងឮខ្លាំង ចេញក្រៅលើសពីម៉ោង ១០យប់
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានព្រមានបិទអាជីវកម្ម នៃមណ្ឌលកម្សាន្តណា ដែលប្រើឧបករណ៍បំពងសំឡេងឮខ្លាំងចេញមកខាងក្រៅ លើសពីម៉ោង ១០យប់។ លោកបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួម ប្រជុំសាមញ្ញលើកទី១២ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៥ ។

រូបភាព៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម

លោកអភិបាលខេត្ត បានមានប្រសាសន៍ ណែនាំសមត្ថកិច្ចនគរបាល និងអ្នកពាក់ព័ន្ធ ចុះណែនាំ និងធ្វើកិច្ចសន្យាម្ចាស់មណ្ឌលកម្សាន្តនានា ដោយមិនអនុញ្ញាតឱ្យប្រើឧបករណ៍បំពងសំឡេងលើសពីម៉ោង ១០យប់នោះទេ។ ប៉ុន្តែប្រសិនបើម្ចាស់អាជីវកម្ម ដែលមានបន្ទប់បិទជិត ធ្វើឱ្យគ្មានសំឡេងបង្កការរំខានដល់ប្រជាពលរដ្ឋទេនោះ អាចបន្តលើសពីម៉ោង ១០ យប់បាន។ ដូច្នេះចំពោះម្ចាស់អាជីវកម្មណា ដែលមិនអនុវត្តទៅតាមការណែនាំរបស់សមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធទេនោះ សមត្ថកិច្ចធ្វើការបិទអាជីវកម្មចោលតែម្ដង។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានជំរុញឱ្យកម្លាំងសមត្ថកិច្ច ពង្រឹងការរក្សាសន្តិសុខ និងក្តាប់មុខសញ្ញាក្មេងអាណាថា និងទប់ស្កាត់បទល្មើសចោរកម្មផ្សេងៗ ឱ្យបានម៉ឺងម៉ាត់ ដើម្បីរក្សាសេចក្តីសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលមកកម្សាន្តនៅក្នុងខេត្តកំពង់ចាម៕

រូបភាព៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម

The post អភិបាលខេត្តកំពង់ចាម ព្រមានបិទអាជីវកម្មមណ្ឌលកម្សាន្ត ដែលបំពងសម្លេងឮខ្លាំង ចេញក្រៅលើសពីម៉ោង ១០យប់ appeared first on Kampuchea Thmey Daily.

អ្នក​ចុះឈ្មោះលើថ្នាលឌីជីថលនៃអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានចំនួន​ ៣៣ ៨០៤ គិតត្រឹមថ្ងៃទី១៧ ខែមីនា
​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានឱ្យដឹងថា គិតត្រឹមថ្ងៃ១៧ ខែមីនា ឆ្នាំ២០២៥ ថ្នាលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលសំណើចុះឈ្មោះចំនួន ៣៣ ៨០៤ ដោយក្នុងនោះមានកម្មករ-និយោជិតចំនួន ១ ៨៥៥,  សហគ្រាសធុនមីក្រូចំនួន ១ ១៦៩, និងបុគ្គលស្វ័យនិយោជន៍ចំនួន ៣០ ៧៨០ នាក់ ។

​លោក ហែម វណ្ណឌី រដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានឡើងនៅក្នុងយុទ្ធនាការផ្សព្វផ្សាយ និងជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តសៀមរាបកាលពីថ្ងៃទី១៩ ខែមីនាបានលើកឡើងអំពី អត្ថប្រយោជន៍សំខាន់ៗនៃការចុះឈ្មោះដែលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចទទួលបាន រួមមានវិញ្ញាបនបត្របញ្ជាក់អត្តសញ្ញាណ ការអភិវឌ្ឍជំនាញ អត្ថប្រយោជន៍សន្តិសុខសង្គម លទ្ធភាញទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ សេវាគាំពារសង្គមសម្រាប់ប្រជាពលរដ្ឋក្រីក្រ ការមិនជាប់កាតព្វកិច្ចពន្ធ និងការអនុគ្រោះពន្ធជាដើម។

លោកថា៖«ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជាកិច្ចការអាទិភាព និងចាំបាច់ដើម្បីជំរុញការចូលរួមរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងការបង្កើតតម្លៃបន្ថែម ក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ ព្រមទាំងចូលរួមដោយផ្ទាល់ក្នុងការកាត់បន្ថយអត្រាភាពក្រីក្រ និងវិសមភាពសង្គម»។​

លោក ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការអភិឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ដែលជាខេត្តធំជាងគេទី៤ របស់កម្ពុជា មានប្រជាជនជាង ១,២ លាននាក់។

​​លោកក៏បានអំពាវនាវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តសៀមរាប ស្វែងយល់អំពីអត្ថប្រយោជន៍ និងចុះឈ្មោះចូលរួមឱ្យបានច្រើន ដើម្បីរាជរដ្ឋាភិបាលអាចកសាងមូលដ្ឋានទិន្នន័យសម្រាប់ផ្តល់ការគាំទ្រ និងអន្តរាគមន៍បានចំគោលដៅ។

បើយោងតាម MISTI ​សម្រាប់ខេត្តសៀមរាបស្ថិតនៅលេខរៀងទី៧ ដែលមានការស្នើសុំចុះឈ្មោះចំនួន ១ ៤៦៦​សំណើ ហើយយុទ្ធនាការនេះគឺដើម្បីពន្លឿនការចុះឈ្មោះក្នុងខេត្តសៀមរាបឱ្យបានកាន់តែច្រើន។

ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អនុញ្ញាតឱ្យមានមធ្យោបាយចុះឈ្មោះច្រើនជម្រើស តាមរយៈកម្មវិធីទូរសព្ទដៃ (CAM-IE app) វិបផតថល និងតាមរយៈសាខានៃភ្នាក់ងារចុះឈ្មោះនៅទូទាំងប្រទេស ដែលបច្ចុប្បន្នរួមមាន ធនាគារវីង, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ SME, និង ធនាគារ ARDB ៕

The post អ្នក​ចុះឈ្មោះលើថ្នាលឌីជីថលនៃអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានចំនួន​ ៣៣ ៨០៤  គិតត្រឹមថ្ងៃទី១៧ ខែមីនា appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន និងសហគ្រាសថ្មីជិត១ម៉ឺនបានចុះបញ្ជីបើកដំណើការអាជីវកម្មនៅក្នុងកម្ពុជាក្នុង​រយៈពេល១១ខែឆ្នាំនេះ
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្ម(MoC) បានធ្វើការចុះបញ្ជីពាណិជ្ជកម្មសម្រេចបានចំនួន ៩ ៥៣០​ក្រុមហ៊ុន/​សហគ្រាស​ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣មានចំនួន ១១ ៥០៦ ថយចុះចំនួនជាង១៧% ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ (MoC)។

យោងតាមរបាយការណ៍ដដែល សម្រាប់ចំនួនការចុះបញ្ជីពាណិជ្ជកម្ម​ទាំងនោះ​រួមមាន ក្រុមហ៊ុនមូលធនចំនួន ៤ ៧២៥​ កើនឡើង៨% ក្រុមហ៊ុនពាណិជ្ជកម្មបរទេសចំនួន ៥៤ ថយចុះជិត១៧% សហគ្រាសឯកបុគ្គលចំនួន ៤ ៧៥០ ថយចុះ ៣២,៧៧% និងក្រុមហ៊ុនសហកម្មសិទ្ធិចំនួន១។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា វត្តមាននៃការការបើកដំណើការក្រុមហ៊ុនថ្មីក្នុងឆ្នាំ២០២៤នេះ បានឆ្លុះបញ្ចាំងអំពីទំនុកចិត្តរបស់បណ្តាធុរជនជាតិ និងអន្តរជាតិមកលើប្រទេសកម្ពុជា បើទោះបីជាស្ថានភាពសេដ្ឋកិច្ច​សកល និងក្នុងតំបន់ហាក់ពុំទាន់មានភាពល្អប្រសើរក្នុងឆ្នាំ២០២៤នេះក្តី។

អ្នកឧកញ៉ាបានមានប្រសាសន៍ថា៖«ជាការពិតណាស់ ក្នុងរយៈពេលជិត១ឆ្នាំមកនេះ យើងសង្កេតឃើញថារដ្ឋាភិបាលបានខិតខំបង្ករនូវបរិយាកាសវិនិយោគ និងធុរកិច្ច​កាន់តែល្អប្រសើរជាមួយការដាក់ឱ្យដំណើការជាបន្ត​បន្ទាប់នៃការប្រើប្រាស់ប្រព័ន្ធ​បច្ចេកវិទ្យាដើម្បីជួយសម្រួលដល់ការដាក់ពាក្យស្នើសុំនានា ជាពិសេសជួយកាត់បន្ថយពេលវេលា និងចំណាយមិនចាំបាច់នានាជាដើម»។

«បើទោះបីជាចំនួននេះមានការធ្លាក់ចុះបន្តិចធៀបទៅឆ្នាំមុន ខ្ញុំនៅតែមានសុទិដ្ឋិនិយមថា កម្ពុជានៅតែជាទិសដៅនៃការធ្វើធុរកិច្ច និងវិនិយោគ ដោយសារតែប្រទេសយើងបានទទួល​នូវការអនុគ្រោះពន្ធនានាតាមរយៈការអនុវត្ត​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគី»។

ជាមួយគ្នានេះដែរ ការស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្មមានចំណួន ១ ២៨៤ ក្រុមហ៊ុន/សហគ្រាស ដែលក្នុងនោះ មាន ក្រុមហ៊ុនមូលធនចំនួន ១ ០៦២​ កើនឡើង២៧% ក្រុមហ៊ុនពាណិជ្ជកម្មបរទេសចំនួន ៣១ កើនឡើងជាង​២៩% និងសហគ្រាសឯកបុគ្គលចំនួន ១៩១ កើនឡើង ៧៨,៥០% ​។

បើយោងតាមរបាយការណ៍ដដែល សម្រាប់ការស្នើសុំបម្រុងទុកនាមករណ៍មានចំនួន ៦ ៥៣២ កើនឡើងជាង១០% ពន្យារការបម្រុងទុកនាមករណ៍ក្រុមហ៊ុនមូលធនមានចំនួន ១៥៧ ថយចុះជាង១៤% ការបម្រុងទុកនាមករណ៍សហគ្រាសឯកបុគ្គលមានចំនួន ៥ ៣២១ ថយចុះ៣៣% និងការពន្យាការបម្រុងទុកនាមករណ៍សហគ្រាសឯកបុគ្គលមានចំនួន ៨៩ ថយចុះជិត៤៨%។​

កាលពីពេលថ្មីៗនេះ ធនាគារពិភពលោក បានធ្វើការវាយតម្លៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករណ៍ថានឹងសម្រេចបាន៥,៣ ភាគរយនៅឆ្នាំ ២០២៤ ដោយកើនឡើងពីអត្រា៥ ភាគរយកាលពីឆ្នាំ ២០២៣ ដោយសារតែការងើបឡើងវិញនៃវិស័យទេសចរណ៍ កសិកម្ម និងការនាំចេញ៕

The post ក្រុមហ៊ុន និងសហគ្រាសថ្មីជិត១ម៉ឺនបានចុះបញ្ជីបើកដំណើការអាជីវកម្មនៅក្នុងកម្ពុជាក្នុង​រយៈពេល១១ខែឆ្នាំនេះ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន​​​បឺហ្គឺអាមេរិក​ដំណើរការ​នៅអូស្ត្រាលី​​ប្រកាស​បិទ​ហាង​២០​ទីតាំង​
CJ’s Group ជា​ក្រុមហ៊ុន​ផ្គត់​ផ្គង់​​ខ្សែ​សង្វាក់​​ម្ហូប​អាហារ​​​រហ័ស​​​​​​​​ (បឺហ្គឺ)​​ដ៏​ពេញ​និយម​​​របស់​អាមេរិក​ដែល​បច្ចុប្បន្ន​កាន់​កាប់​និង​ដំណើរ​ការ​ហាង​​២៤​នៅ​អូស្រា្តលី​ បាន​​​ប្រកាសបិទ​ហាង​ភាគច្រើន​លើល​លប់​និង​ដាក់​ឱ្យ​​​ស្ថិត​នៅ​ក្រោម​​ការ​គ្រប់គ្រង​បណ្តោះអាសន្ន​ដើម្បីដំណើរ​ការលក់​ឡៃឡុង​ ខណៈ​​បុគ្គលិក​រាប់រយ​នាក់​រង​ផល​ប៉ះពាល់​​​។

ហាង​បឺហ្គឺ​ Carl’s Jr នៅ​ប្រទេស​អូស្ត្រាលី។ Insidertail

​ក្រុមហ៊ុន​​ម្ហូបអាហារ​​ដែល​​«បឺហ្គី»ជា​ផលិត​ផលសំខាន់​​របស់ខ្លួន​ កាល​ពីឆ្នាំ​២០១៦​ ធ្លាប់​បាន​ប្រកាស​ពី​គម្រោង​បើក​ដំណើរការ​​ហាង​​រហូត​ដល់​៣០០​​ទូទាំង​ប្រទេស​អូស្រ្តាលី បាន​ជួប​វិបត្តិ​​នៃការ​លក់​ ដោយសារ​ផលិត​ផល​របស់ខ្លួន​មាន​តម្លៃ​ខ្ពស់​ជាង​ផលិត​ផល​​របស់​ក្រុមហ៊ុន​ប្រកួតប្រជែង​ ចំពេល​ការ​កើន​ឡើង​​លើ​ការ​ចំណាយ​​​។

បច្ចុប្បន្ន​នេះ ក្រុមហ៊ុន CJ’s Group បាន​កាន់កាប់​ទាំង​ស្រុង​​ និងដំណើរការភោជនីយដ្ឋានចំនួន២៤​ ខណៈពេលដែល​ក្រុមហ៊ុន​នេះ​ជាម្ចាស់​កាន់​កាប់​អាជ្ញាប័ណ្ណភោជនីដ្ឋាន២៥​​ផ្សេង​ទៀតដែល​ជួ​ល​​​ឱ្យ​​ភាគីទីបី។

លោក David Hardy នាយក​គ្រប់គ្រង​ក្រុមហ៊ុន KPMG Australia ដែល​​ផ្តល់​សេវា​កម្ម​​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឡើង​វិញ ​បាន​លើក​ឡើង​​នូវ​ក្នុង​​​សេចក្តី​ប្រកាស​របស់ខ្លួន​ថា ​ការផ្តោតដំបូងនឹងជា «ស្ថិរភាព» ប្រតិបត្តិការរបស់ក្រុម​ហ៊ុន​មេ​។

តាមសេចក្តីរាយការណ៍ ការងាររាប់រយត្រូវបានគេរំពឹងថានឹងរងផលប៉ះពាល់ ហើយ​ប្រតិបត្តិការ​​ហាង​ភាគច្រើន​​នៅ​​ រដ្ឋ NSW, Queensland និង Victoria។ ហាងចំនួន​៤ ត្រូវបានគេរំពឹងថានឹងនៅបន្ត​បើកនៅក្រោមការកាន់កាប់​របស់ CJ’s Group ខណៈដែល ២០​ហាង​នឹងបិទភ្លាមៗ។

ការ​ផ្សព្វផ្សាយ​ពី​ការ​ដំណើរការ​ហាងធម្មតា​នៅ Queensland។ 7news

លោក David Hardy បន្ត​ថា​៖​«​យើង​​នឹង​ធ្វើ​ដំណើរ​ការ​លក់(ឡៃឡុង)​ភ្លាមៗ​នៃ​បណ្តាញ​ហាង​និង​ប្រតិបត្តិការ​ដែល​មាន​ស្រាប់​​។ យើងនឹងធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់ រួមទាំងនិយោជិត អ្នកផ្គត់ផ្គង់ និងម្ចាស់ដី ដើម្បីបង្កើនលទ្ធផលសម្រាប់ភាគីទាំងអស់»។ ភាគីពាក់ព័ន្ធត្រូវបានគេរំពឹងថានឹងត្រូវបានទាក់ទងក្នុងរយៈពេលប៉ុន្មានថ្ងៃ​ទៀត​នេះ​ ខណៈដែលកិច្ចប្រជុំម្ចាស់បំណុលត្រូវបានគ្រោងធ្វើនៅថ្ងៃទី៧ខែសីហា៕

ដោយ រ៉ាន់ រើយ​

The post ក្រុមហ៊ុន​​​បឺហ្គឺអាមេរិក​ដំណើរការ​នៅអូស្ត្រាលី​​ប្រកាស​បិទ​ហាង​២០​ទីតាំង​ appeared first on Kampuchea Thmey Daily.

BizKhmer Digital Media និង Legal Trust Law Firm ចាប់ដៃគ្នាដើម្បីពង្រឹងអាជីវកម្មក្នុងយុគសម័យឌីជីថល
ក្នុងយុគសម័យដែលវត្តមានឌីជីថលមានសារៈសំខាន់បំផុតសម្រាប់ភាពជោគជ័យក្នុងវិថីធុរកិច្ច BizKhmer Digital Media ដែលជាក្រុមហ៊ុនទីផ្សារឌីជីថលនៅកម្ពុជា និងក្រុមហ៊ុនមេធាវី Legal Trust Law Firm ដែលជាក្រុមហ៊ុនល្បីឈ្មោះបានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រដែលមានគោលបំណងពង្រឹងអាជីវកម្មនានា ដើម្បីរុករកភាពស្មុគស្មាញ​​នៃបញ្ហាឌីជីថលបម្រើការកសាងម៉ាកយីហោ​ និងការធ្វើទីផ្សារ​ ខណៈដែលគួរជំរុញឱ្យមានការធានាបាននូវការអនុលោមតាមច្បាប់ដែលពាក់ព័ន្ធក្នុងព្រះរាជាណាចក្រកម្ពុជា។​

កិច្ចសហការនេះ កើតឡើងនៅពេលអាជីវកម្មកំពុងទទួលស្គាល់កាន់តែខ្លាំងឡើងនូវតម្រូវការសម្រាប់វត្តមានអនឡាញ​​ដ៏រឹងមាំ ដើម្បីឈានដល់អតិថិជនគោលដៅ​របស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ពិភពឌីជីថល មិនមែនដោយគ្មានបញ្ហាប្រឈមតាមច្បាប់របស់វាទេ ដោយរាប់ចាប់ពីសិទ្ធិកម្មសិទ្ធិបញ្ញារហូតដល់បទប្បញ្ញត្តិការពារទិន្នន័យ​ កិច្ចសន្យា​ ការចូលហ៊ុនគ្នារកស៊ី និងមានបញ្ហាពាក់ព័ន្ធរាប់សិបទៀត។ ភាពជាដៃគូរវាង BizKhmer Digital Media និង Legal Trust Law Firm គឺផ្ដល់នូវដំណោះស្រាយលើបញ្ហាប្រឈមទាំងនេះដោយ ផ្ទាល់និងដោយប្រយោលតាមរយះកម្មវិធីចែករំលែករបស់ខ្លួន។

លោក យ៉ន សុភារិទ្ធ ស្ថាបនិក និងជានាយកគ្រប់គ្រងនៃ BizKhmer Digital Media បានលើកឡើងថា នៅក្នុងបរិយាកាសអាជីវកម្មដ៏មមាញឹកនាពេលបច្ចុប្បន្ននេះ ការយល់ដឹងពីផលប៉ះពាល់ផ្នែកច្បាប់នៃយុទ្ធសាស្ត្រទីផ្សារឌីជីថល គឺមានសារៈសំខាន់ណាស់។ លោក បញ្ជាក់ថា «ភាពជាដៃគូរបស់យើងជាមួយ Legal Trust Law Firm នឹងផ្តល់ ឱ្យអតិថិជនរបស់យើងនូវភាពស្ងប់ស្ងាត់ថាគំនិតផ្តួចផ្តើមឌីជីថលរបស់ពួកគេមិនត្រឹមតែមានប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងស្របច្បាប់ទៀតផង»។

បន្ថែមពីនេះ កិច្ចសហការនេះ ក៏នឹងពាក់ព័ន្ធនឹងការចែករំលែកចំណេះដឹងតាមរយៈសិក្ខាសាលាដែលអាជីវកម្មអាចទទួលបានការយល់ដឹងអំពីនិន្នាការទីផ្សារឌីជីថលចុងក្រោយបំផុត និងគន្លឹះផ្នែកច្បាប់ផ្សេងៗដែលពាក់ព័ន្ធគ្នា។ បណ្តាញបញ្ជូនបន្តនឹងត្រូវបានបង្កើតឡើង ដើម្បីភ្ជាប់អតិថិជនជាមួយនឹងសេវាកម្មជាក់លាក់ដែលពួកគេត្រូវការ ដើម្បីធានាបាននូវបទពិសោធដ៏រលូន។

លោកមេធាវី​ សួន ប៊ុនធឿន ស្ថាបនិក និងជាប្រធាន Legal Trust Law Firm មានបទពិសោធន៍ជាង២០ឆ្នាំក្នុង កិច្ចការច្បាប់ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពជាដៃគូនេះ ដោយបញ្ជាក់ថា «ទិដ្ឋភាពនៃឌីជីថលកំពុងវិវត្តឥតឈប់ ឈរ ហើយអាជីវកម្មត្រូវបោះជំហានទៅខាងមុខជានិច្ច។ លោកមេធាវី សួន ប៊ុនធឿន បានបន្តថា តាមរយៈកិច្ចសហការជាមួយ BizKhmer Digital Media យើងអាចផ្តល់ជូនអតិថិជនរបស់យើងនូវវិធីសាស្រ្តរួមសម្រាប់កំណើនអាជីវកម្ម ដោយផ្សំជំនាញផ្នែកច្បាប់ជាមួយនឹងយុទ្ធសាស្ត្រឌីជីថលទំនើបៗ។

«ភាពជាដៃគូនេះ ត្រូវបានគេរំពឹងថា នឹងមានផលប្រយោជន៍យ៉ាងសំខាន់ទៅលើទិដ្ឋភាពអាជីវកម្មកម្ពុជា ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលប្រហែលជាមិនមានលទ្ធភាពបង្កើតក្រុមផ្នែកច្បាប់ ឬទីផ្សារ ឌីជីថលផ្ទាល់ខ្លួន។ តាមរយៈការផ្តល់ការណែនាំដោយអ្នកជំនាញ និងសំណុំសេវាកម្មដ៏ទូលំទូលាយ BizKhmer Digital Media និង Legal Trust Law Firm ត្រៀមខ្លួនជាស្រេចដើម្បីក្លាយជាទីប្រឹក្សាដែលគួរឱ្យទុកចិត្តសម្រាប់អាជីវកម្មដែលកំពុងស្វែងរកភាពរីកចម្រើនក្នុងយុគសម័យឌីជីថល។ នេះជាការបន្ថែមរបស់លោកមេធាវី សួន ប៊ុនធឿន។
កិច្ចសហការនេះ ក៏បានបង្ហាញពីនិន្នាការកើនឡើងនៃភាពជាដៃគូឆ្លងវិស័យ ដែលអាជីវកម្មទទួលស្គាល់ពីតម្លៃនៃការផ្សំបញ្ចូលគ្នានូវភាពខ្លាំងពិសេសរបស់ពួកគេ ដើម្បីផ្តល់ជូនអតិថិជននូវដំណោះស្រាយកាន់តែទូលំទូលាយ​ក្នុង ស្ថានភាពដ៏ចាំបាច់នេះ។ ខណៈពេលដែលទិដ្ឋភាពឌីជីថល បាននិងកំពុងបន្តវិវត្ត ភាពជាដៃគូបែបនេះនឹងក្លាយជារឿងដ៏សំខាន់កាន់​តែខ្លាំងឡើង ជំរុញឱ្យមានការច្នៃប្រឌិត និងជំរុញកំណើនអាជីវកម្ម៕

The post BizKhmer Digital Media និង Legal Trust Law Firm ចាប់ដៃគ្នាដើម្បីពង្រឹងអាជីវកម្មក្នុងយុគសម័យឌីជីថល appeared first on Kampuchea Thmey Daily.

ពលរដ្ឋនៅបុរីសៀង ណាំ ខេត្តសៀមរាប ស្នើឱ្យអាជ្ញាធរដោះស្រាយរឿងបុគ្គលម្នាក់យកចំណីផ្លូវធ្វើអាជីវកម្ម
ពលរដ្ឋដែលធ្លាប់ធ្វើដំណើរតាមផ្លូវលេខ១៣ ទល់មុខផ្សារបុរី សៀង ណាំ ក្នុងភូមិខ្នារមសង្កាត់ ជ្រាវ ក្រុងសៀមរាប បានសម្តែងការខឹងសម្បារយ៉ាងខ្លាំងចំពោះម្ចាស់ផ្ទះបោះដុំទឹកសុទ្ធ លីយ៉ុង បានយកផ្លូវ និងចំណីផ្លូវមកធ្វើជាអាជីវកម្មផ្តាច់មុខរបស់ខ្លួនមិនឱ្យប្រជាពលរដ្ឋចេញចូលបានដូចគ្រាមុននោះទេ។

ប្រភពព័ត៌មានពីពលរដ្ឋជិតខាងនោះជាច្រើននាក់បានឲ្យដឹងថា ពួកគាត់មករស់នៅទីនេះច្រើនឆ្នាំមកហើយ និងធ្វើដំណើរលើផ្លូវនេះជាធម្មតា។ ទើបតែបុគ្គលឈ្មោះ ហ៊ុន ស៊ីមហេង ជាម្ចាស់ផ្ទះបោះដុំទឹកសុទ្ធ លីយ៉ុង រស់នៅទីតាំងខាងលើ បានធ្វើឱ្យពលរដ្ឋក្តៅក្រហាយមិនអាចធ្វើដំណើរទៅមកបាន ដោយគាត់បានយកផ្លូវ និងចំណីផ្លូវមកធ្វើជាអាជីវកម្មផ្តាច់មុខរបស់ខ្លួន (ធ្វើរោងឲ្យកម្មករស្នាក់នៅលើចំណីផ្លូវ, រោងកិនកាហ្វេ និងចតឡានបិទផ្លូវ…)។

ពលរដ្ឋបានបន្តឱ្យដឹងទៀតថា កន្លងទៅ ពួកគាត់បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានរួចហើយ ប៉ុន្តែ នៅមិនទាន់មានលទ្ធផល។ ពលរដ្ឋ ក៏បានសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេស អ្នកមើលការខុសត្រូវក្នុងបុរី មេត្តាជួយគិតគូរលើការលំបាករបស់ពលរដ្ឋរស់នៅជុំវិញនេះផង។

ពាក់ព័ន្ធនឹងករណីនេះ លោក ទុំ ពៀត ចៅសង្កាត់រងទី១នៃសង្កាត់ជ្រាវ មិនអាចទាក់ទងសុំការពន្យល់តាមទូរស័ព្ទបានទេនៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នេះ ដោយខលចូលលោកមិនលើកទូរសព្ទ។ ចំណែក លោក ហាយ យ៉ង់ អភិបាលរងក្រុងសៀមរាប បានប្រាប់តាមទូរស័ព្ទថា លោកសុំពេលប្រមូលព័ត៌មានពីអ្នកជិតខាងនោះសិន ដើម្បីជាមូលដ្ឋានឲ្យលោកចុះធ្វើការងារនេះជាមួយសមត្ថកិច្ច និងធ្វើយ៉ាងណាឱ្យពលរដ្ឋធ្វើដំណើរបានស្រួលឡើងវិញ៕

ដោយ៖ ជុន កុសល

The post ពលរដ្ឋនៅបុរីសៀង ណាំ ខេត្តសៀមរាប ស្នើឱ្យអាជ្ញាធរដោះស្រាយរឿងបុគ្គលម្នាក់យកចំណីផ្លូវធ្វើអាជីវកម្ម    appeared first on Kampuchea Thmey Daily.

សហគ្រិនខ្មែរ បង្កើតកម្មវិធីហិរញ្ញវត្ថុ ដើម្បីជំរុញអភិវឌ្ឍ​អាជីវកម្មនៅកម្ពុជា
សហគ្រិនខ្មែរ បានបង្កើតកម្មវិធីហិរញ្ញវត្ថុសម្រាប់ប្រមូលផ្តុំអាជីវកម្ម និងធនាគារ ឱ្យស្ថិតនៅក្បែរគ្នា ដើម្បីងាយ​ស្រួលក្នុងការដោះស្រាយបញ្ហា និងទទួលបានហិរញ្ញវត្ថុ ដែលជាផ្នែកឆ្ពោះទៅកសាង​ប្រព័ន្ធអេកូឡូស៊ី​សហគ្រិនភាពឱ្យកាន់តែរស់រវើកនៅកម្ពុជា។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ​ បានលើកឡើងថា កម្មវិធីហិរញ្ញវត្ថុ សម្រាប់អាជីវកម្ម ជាផ្នែកមួយនៃចក្ខុវិស័យរួមរបស់សហគ្រិនខ្មែរ ក្នុងការលើកកម្ពស់សហគ្រិនភាព នៅកម្ពុជា និងផ្តល់វេទិកា​ដើម្បីកសាង​បរិយាកាស​សហគ្រិនភាពឲ្យមានភាពលូតលាស់ ដោយផ្សារភ្ជាប់ធុរកិច្ចក្នុងស្រុក ជាមួយអ្នក​ជំនាញផ្នែកហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ី ដើម្បីមានលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងឱកាសផ្សាភ្ជាប់​បណ្តាញទំនាក់ទំនង​ផ្សេងៗទៀត។

បើតាមលោក ឈៀង វណ្ណមុនិណ្ឌ កម្មវិធីនេះ មានគោលបំណងផ្តល់នូវវេទិកាមួយ​សម្រាប់ធុរកិច្ច ក្នុងការរៀប​ចំអាជីវកម្ម ដើម្បីត្រៀមខ្លួនក្នុងការទទួលសេវាហិរញ្ញវត្ថុ ក៏ដូចជាធ្វើការសម្រេច​ចិត្តទទួលយកហិរញ្ញប្បទាននានា ដែលអាចជួយឱ្យធុរកិច្ច រីកដុះដាល និងជោគជ័យ ខណៈដែលស្ថាប័នហិរញ្ញវត្ថុអាចយល់​កាន់តែច្បាស់អំពី​តម្រូវការ​របស់ធុរកិច្ច និងការកែច្នៃលើផលិតផល​របស់ស្ថាប័នដែលឆ្លើយតបតាមតម្រូវការទីផ្សារ។

ជាមួយគ្នានេះ លោកស្រី ម៉ារ អមរា អនុប្រធាន​នាយក​ប្រតិបត្តិជាន់ខ្ពស់ ជាគណៈប្រធាន​នាយិកា​ប្រតិបត្តិ​ហិរញ្ញវត្ថុ និងគណៈប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការនៃធនាគារអេស៊ីលីដាភីអិលស៊ី បានលើកឡើងថា ធនាគារ ក៏បានរួមចំ​ណែកក្នុងប្រព័ន្ធអេកូឡូស៊ីនេះ ដោយការផ្តល់ប្រាក់កម្ចីដែលបានរៀបចំតាមតម្រូវការរៀងៗខ្លួន របស់សហគ្រាសធុនតូច និងមធ្យម ដើម្បីសម្រួលដល់ការពង្រីកអាជីវកម្ម និងការវិនិយោគ។ បើតាមលោកស្រី ម៉ារ អមរា គោលដៅសំខាន់ គឺដើម្បីបង្កើនប្រាក់ចំណូល បង្កើតឱកាសការងារ កាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព។

បច្ចុប្បន្ននេះ ហិរញ្ញវត្ថុគឺជាបញ្ហាប្រឈមមួយសម្រាប់ធុរកិច្ចជាច្រើន​ដែលទើបនឹងចាប់ផ្តើម ឬនៅពេលមានវិបត្ដិជាសកល ដូចជាផលប៉ះពាល់នៃ​ជំងឺរាតត្បាតកូវីដ១៩ ជាដើម។ យោងតាមរបាយការណ៍របស់ធនាគារពិភពលោក កម្ពុជា កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការស្តារឡើងវិញនៃសេដ្ឋកិច្ច។ របាយការណ៍នេះបានព្យាករណ៍ពីសន្ទុះ នៃកំណើន​ផ្នែកសេដ្ឋកិច្ចដល់ទៅ ៥.៥% ក្នុងឆ្នាំ២០២៣។ ដោយឡែកកាលពីខែតុលាកន្លងទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ក្នុងឆ្នាំ២០២៤ ខាងមុខ សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង ៦.៦% តាមការគ្រោងទុក។

សហគ្រាសធុនតូច និងមធ្យមមានតួនាទីសំខាន់ក្នុងការជួយ​ដល់ភាពជោគជ័យ​​ក្នុងវិស័យសេដ្ឋកិច្ចកម្ពុជា នាពេល​អនាគត ដោយបច្ចុប្បន្ន ៩៨% នៃធុរកិច្ចសរុបនៅក្នុងប្រទេសកម្ពុជា គឺជា SME ដែលរួមចំណែក ៥៨% នៃផលិតផល​ដុលក្នុងស្រុករបស់ប្រទេសទាំងមូល។

សូមបញ្ជាក់ថា សហគ្រិនខ្មែរ បានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលបំណងកៀរគរ វិនិយោគ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដ៏រស់រវើកនៅកម្ពុជា និងជំរុញ សកម្មភាពសហគ្រិន​ភាពទៅដល់នវានុវត្តន៍ និងការបង្កើតតម្លៃបន្ថែម នៅក្នុងសេដ្ឋកិច្ចកម្ពុជា។ សហគ្រិនខ្មែរ មានចក្ខុវិស័យក្នុង​ការក្លាយ​ជាវេទិកាថ្នាក់ជាតិសម្រាប់ការលើកកម្ពស់សកម្មភាពសហគ្រិនភាព ក្នុងវិស័យ អាទិភាពចំនួនបួនរួមមាន៖ វិស័យបច្ចេកវិទ្យា ដោយផ្តោតលើធុរកិច្ចបង្កើតថ្មី ដោយប្រើបច្ចេកវិទ្យា, វិស័យសេវាកម្ម ផ្តោតលើផ្នែកបដិសណ្ឋារកិច្ច និងផ្នែកដឹកជញ្ជូន, វិស័យកសិកម្ម ផ្តោត លើកសិកម្មបែបកែច្នៃ សម្រាប់ការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ, និងវិស័យ កម្មន្តសាល ផ្តោតសំខាន់ទៅលើផលិតកម្មជំនួសការនាំចូល៕

The post សហគ្រិនខ្មែរ បង្កើតកម្មវិធីហិរញ្ញវត្ថុ ដើម្បីជំរុញអភិវឌ្ឍ​អាជីវកម្មនៅកម្ពុជា appeared first on Kampuchea Thmey Daily.

ភាគីនិយោជក ស្នើ រដ្ឋាភិបាល ជួយបញ្ចុះតម្លៃភស្តុភារកម្ម ៣៥% សម្រួលការធ្វើអាជីវកម្ម
ភាគី​និយោជក ស្នើ​ឲ្យ​រដ្ឋាភិបាល ជួយ​បញ្ចុះតម្លៃ​ភស្តុភារ​កម្ម ៣៥% ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​អាជីវកម្ម ក៏ដូចជា​សម្រួល​ការ​ចរចា​ប្រាក់ឈ្នួល​កម្មករ​និយោជិត​កាន់តែ​រលូន និង​ងាយស្រួល​បន្ថែម​ទៀត។

ថ្លែង​ក្រោយ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​លើក​ទី ៥ នៅ​ថ្ងៃ​ទី ១៨ កញ្ញា​នេះ ឧកញ៉ា ណាង សុធី អនុប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​អាណត្តិ​ទី ៣ តំណាង​ភាគី​និយោជក បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​កិច្ចប្រជុំ​ភាគី​និយោជក​បាន​ដាក់​សំណើ​តែមួយគត់​ដល់​រាជរដ្ឋាភិបាល​ជួយ​ដោះស្រាយ គឺ ភស្តុភារ​កម្ម ក្នុង​នោះ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​សម្រួល​បញ្ចុះតម្លៃ ៣៥% នៃ​កញ្ចប់​បង់​ប្រចាំថ្ងៃ។

ឧកញ៉ា ណា​ង សុធី បាន​បន្តថា ការ​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ចុះ​ភស្តុភារ​កម្ម ៣៥% នេះ ព្រោះថា​បច្ចុប្បន្ន​នេះ ភស្តុភារ​កម្ម ជា​ចំណុច​ដែល​អ្នក​វិនិយោគ​កំពុង​ប្រឈម និង​ជួប​ការ​លំបាក​ដោយសារ​មាន​ការ​ចំណាយ​ច្រើន​លើស​តាម​បណ្ដា​ប្រទេស​នានា​នៅ​ទ្វីប​អាស៊ី​អាគ្នេយ៍។

ឧកញ៉ា ណា​ង សុធី បាន​បន្ត​ថា «​ការ​បញ្ចុះ​ភស្តុភារ​កម្ម​នេះ​វា​ជា​អំណោយផល​ល្អ នៃ​កិច្ចពិភាក្សា​ប្រាក់ឈ្នួល​ឆ្នាំ ២០២៥ ខាងមុខ ដែល​នៅសល់​ពេលវេលា​តែ ៩ ខែ​ទៀត​ប៉ុណ្ណោះ ហើយ​ប្រសិនបើ​រដ្ឋាភិបាល​ជួយ​សម្រួល​បញ្ហា​នេះ​បានការ​ពិភាក្សា​ប្រាក់​ឈ្នួល​នឹង​មាន​លទ្ធភាព​ច្រើនជាង និង​ងាយស្រួល​ជាង​»។

បើតាម ឧកញ៉ា ណា​ង សុធី សំណូមពរ​របស់​ភាគី​និយោជក​នេះ រដ្ឋាភិបាល នឹង​ពិចារណា ហើយ​សង្ឃឹមថា​នៅ​ថ្ងៃ​ទី ១៣ ខែ​វិច្ឆិកា ក្នុង​កម្មវិធី​ជំនួប​រាជរដ្ឋាភិបាល​ជាមួយ​វិស័យ​ឯកជន​ខាងមុខ នឹង​ទទួល​បាន​លទ្ធផល​ពិតប្រាកដ​ជាមិនខាន​ឡើយ។

លោក គឹម ចាន់​សំណាង អនុប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​អាណត្តិ​ទី ៣ បាន​មាន​ប្រសាសន៍​ថា ភាគី​សហជីព នឹង​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ពី​ទុក្ខ​កង្វល់​របស់​កម្មករ​ដែល​គ្រោង​នឹង​ប្រជុំ​ពិភាក្សា​គ្នា​សម្រេច​ចុងក្រោយ​នៅមុន​ថ្ងៃ​ទី ២៨ កញ្ញា ដែល​ជា​ប្រជុំ​ប្រាក់ឈ្នួល​លើក​ចុង​ក្រោយ។

លោក​បាន​បន្ត​ថា សំណើ​របស់​សហជីព​ផ្តោត​ទៅ​លើ​ការ​ជួយ​បញ្ចុះ​ថ្លៃ​ទឹក​ភ្លើង ត​បណ្ដាញ​ទឹក​រដ្ឋ​តាម​ផ្ទះ​ជួល​កម្មករ​សាងសង់​ថ្មី បន្ថែម​អត្ថប្រយោជន៍​លើ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) ពិសេស​លើ​ការ​ថែទាំ​សុខភាព​កម្មករ​ដោយ​ឲ្យ​មន្ទីរពេទ្យ​ដែល​ជា​ដៃគូ​របស់ ប​.​ស​.​ស ផ្តល់​សេវា​បាន​ល្អ​ប្រសើរ​ជាង​មុន​ជាដើម៕

អត្ថបទ ៖ សំអឿន

The post ភាគីនិយោជក ស្នើ រដ្ឋាភិបាល ជួយបញ្ចុះតម្លៃភស្តុភារកម្ម ៣៥% សម្រួលការធ្វើអាជីវកម្ម appeared first on Kampuchea Thmey Daily.