អាល្លឺម៉ង់ Archives - Kampuchea Thmey Daily

ក្រុម​ហ៊ុន​ផលិត​អាវុធធំៗ​​របស់​​អាល្លឺម៉ង់ ប្រកាស​​​ផែនការ​អភិវឌ្ឍ​ខែល​ការពារដ្រូន​​
ក្រុមហ៊ុន​ការពារជាតិ​ខ្នាត​​យក្ស​​របស់​ប្រទេស​អាល្លឺម៉ង់ Rheinmetall និង​ក្រុមហ៊ុន​ទូរគមនាគមន៍ Deutsche Telekom នៅ​ថ្ងៃចន្ទ បាន​ប្រកាស​ពី​ផែនការ​អភិវឌ្ឍ​ខែល​ការពារដ្រូន​ ដើម្បីការពារទីក្រុងនិងហេដ្ឋា​រចនាសម្ព័ន្ធ​សំខាន់ៗ​​​។​

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មានតួកគី Anadolu ផ្សាយ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២៦ ក្នុងសេចក្តីថ្លែងការណ៍​រួមមួយ ក្រុមហ៊ុនទាំងពីរ​ បាន​​បញ្ជាក់​ថា ពួកគេ​នឹង​អភិវឌ្ឍបច្ចេកវិទ្យានិងសមត្ថភាព ដើម្បី​ទប់ទល់នឹងសេណារីយ៉ូ​គំរាម​កំហែង​ស្មុគស្មាញ រួមទាំងការវាយប្រហារដែល​អាចកើតមាន​លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ពាក់ព័ន្ធ​នឹង​ដ្រូន​គ្រប់​ប្រភេទ​។

ក្រុមហ៊ុន​ការពារជាតិ​យក្ស​អាល្លឺម៉ង់ Rheinmetall. រូបភាព៖ Reuters

លោក Armin Papperger នាយកប្រតិបត្តិក្រុម​ហ៊ុន Rheinmetall លើក​ឡើង​ក្នុងសេចក្តីថ្លែង​ការណ៍ថា៖ « ការគំរាម​កំហែង​​បង្ក​ឡើងដោយ​ដ្រូនគឺជាឌីជីថល​កម្រិត​ខ្ពស់។ នេះ​ជាមូលហេតុនៃការការពារ​ប្រកប​ដោយប្រសិទ្ធភាព តម្រូវ​ឱ្យមានការរួមបញ្ចូលគ្នា​នៃ​ឧបករណ៍​ចាប់​សញ្ញា និង​បណ្តាញទំនាក់ទំនងដែល​មានសុវត្ថិភាព»។

ដោយ​ឡែក លោក Tim Hoettges នាយកប្រតិបត្តិក្រុមហ៊ុន Deutsche Telekom លើក​ឡើង​ថា៖ « គម្រោងនេះនឹង​ពឹងផ្អែកលើ​ឆ្អឹង​ខ្នង​ទំនាក់​ទំនង និង​សមត្ថភាពទិន្នន័យ​របស់ក្រុមហ៊ុន។ ដោយមាន​ជំនាញ​របស់​យើង​ក្នុងការតភ្ជាប់​ ​ពពក និងការវិភាគទិន្នន័យ យើង​កំពុង​លើក​កម្ពស់​ការការពារដ្រូន​ដល់កម្រិតថ្មីមួយ»។

យោង​តាមក្រុមហ៊ុននានា ដ្រូន​កាន់តែច្រើន​កំពុង​ត្រូវបាន​គ្រប់​គ្រង​តាមរយៈបណ្តាញ​ទូរស័ព្ទចល័ត។​

ក្រុម​ហ៊ុន​ទាំង​ពីរ​និយាយថា៖ « មិនយូរប៉ុន្មានបណ្តាញទូរស័ព្ទ​ចល័តអាច​ដំណើរការជា​ឧបករណ៍ចាប់សញ្ញាជា​មូលដ្ឋាន​គឺ​រ៉ាដា​តំបន់​ធំ​ទូលាយ​។ ​មិន​តែ​ប៉ុណ្ណោះ​ វា​មាន​លំនាំ​មិនធម្មតានៅ​ក្នុង​ចរាចរណ៍​ទិន្នន័យ​ដែល​អាចជាសញ្ញានៃតំណភ្ជាប់​បញ្ជា​របស់​ដ្រូន​។​ ​ឧបករណ៍​ទាំង​នោះ​នឹង​ជួយ​អ្នកឆ្លើយ​តប ​បន្ទាន់​ រកឃើញដ្រូន​និង​កំណត់​អត្តសញ្ញាណ​ប្រតិបត្តិករ​បាន​យ៉ាងឆាប់រហ័ស រួមទាំង​​ក្នុងតំបន់ហាមឃាត់ការ​ហោះហើរបណ្តោះ​អាសន្នផងដែរ​»៕

ប្រែដោយ​៖ ណឺ មិនា

The post ក្រុម​ហ៊ុន​ផលិត​អាវុធធំៗ​​របស់​​អាល្លឺម៉ង់ ប្រកាស​​​ផែនការ​អភិវឌ្ឍ​ខែល​ការពារដ្រូន​​ appeared first on Kampuchea Thmey Daily.

អាល្លឺម៉ង់និង​អ៊ុយក្រែន ​ត្រៀម​សហការ​អភិវឌ្ឍ​អាវុធ​ប្រើ​បច្ចេកវិទ្យា​ទំនើប វាយប្រហារ​បាន​ឆ្ងាយ​
ប្រទេស​អាល្លឺម៉ង់ ​លើក​ឡើង​​នៅ​ថ្ងៃចន្ទ​ថា ​ខ្លួន​​មាន​គោល​បំណង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយអ៊ុយក្រែន​ក្នុង​ការអភិវឌ្ឍអាវុធ​បច្ចេកវិទ្យា​ខ្ពស់​ វាយ​ប្រហារ​បាន​ឆ្ងាយ​និង​មាន​សមត្ថភាព​ខ្លាំង​ជាង​មុន​។

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន AFP ផ្សាយ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៦ រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិអាល្លឺម៉ង់​ លោក Boris Pistorius ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​អាល្លឺម៉ង់ (DPA) នៅ​ទីក្រុងគៀវ ថា៖ « ទីក្រុងប៊ែរឡាំង​ប្តេជ្ញាចិត្ត​ក្នុង​ការអភិវឌ្ឍប្រព័ន្ធ​អាវុធ​ថ្មីៗ​ដោយសហការជាមួយអ៊ុយក្រែន។ ការពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​នេះ​ជា​ផ្នែក​មួយ​នៃ​ភាពជាដៃគូយុទ្ធសាស្ត្រ​ វា​គឺ​ជាគោលដៅសំខាន់​នៃដំណើរទស្សនកិច្ច»។

រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិអាល្លឺម៉ង់​ លោក Boris Pistorius ។ រូបភាព៖ Reuters

យ៉ាង​ណា ដំណើរទស្សនកិច្ច​របស់​រដ្ឋ​មន្រ្តី​អាល្លឺ​ម៉ង់​​នៅ​ថ្ងៃ​ចន្ទនេះ ​មិនបានប្រកាសជាសាធារណៈ​ទេ។

លោក​លើក​ឡើង​ថា៖ « ការផ្តោតសំខាន់​គឺទៅលើការអភិវឌ្ឍ​រួម​គ្នា​នៃប្រព័ន្ធដ្រូន​ទំនើបៗនៅ​គ្រប់​ចម្ងាយទាំង​អស់​ ជាពិសេក្នុង​តំបន់នៃការវាយប្រហារ​ដ៏​​​​ជ្រៅ»។

ប្រយោគ «ការវាយប្រហារដ៏ជ្រៅ» កន្លែង​នេះ​ សំដៅ​ទៅលើសមត្ថភាព​ក្នុង​ការបំផ្លាញគោលដៅសំខាន់ៗ​យ៉ាងជ្រៅ​ក្នុងទឹក​ដី​របស់​ប្រទេស​សត្រូវ។

ដោយ​ឡែក អ្នកវិភាគ​និយាយ​ថា ដៃគូ​ណាតូអឺរ៉ុបមាន​ចន្លោះប្រហោង​ក្នុង​វិស័យ​អាវុធ​រយៈចម្ងាយឆ្ងាយ​ដែលអនុវត្តការវាយប្រហារឆ្ងាយ​ៗ​។

លោក Pistorius ថា ​ជា​រឿង​ចាំបាច់សម្រាប់រដ្ឋ​ជាសមាជិកណា​តូក្នុងការធ្វើសកម្មភាពយ៉ាងឆាប់រហ័ស។ រដ្ឋាភិបាលអាល្លឺម៉ង់​កំពុងបន្តផែនការសម្រាប់​ការបណ្តាក់ទុនរួមគ្នា​បន្ថែមទៀតជាមួយអ៊ុយក្រែន​។

រដ្ឋមន្ត្រីរូប​នេះ​បន្ត​ថា «ក្នុងការធ្វើដូច្នេះ យើងទទួលបានអត្ថប្រយោជន៍ពី​បទពិសោធន៍របស់អ៊ុយក្រែននៅលើសមរភូមិ»៕

ប្រែដោយ​៖ ណឺ មិនា

The post អាល្លឺម៉ង់និង​អ៊ុយក្រែន ​ត្រៀម​សហការ​អភិវឌ្ឍ​អាវុធ​ប្រើ​បច្ចេកវិទ្យា​ទំនើប វាយប្រហារ​បាន​ឆ្ងាយ​ appeared first on Kampuchea Thmey Daily.

មេដឹក​នាំ​អឺរ៉ុប​ភ្ញាក់​ផ្អើល ​ដែល ​ត្រាំ ដក​ទ័ព​ភ្លាមៗ​​ចេញ​ពី​អាល្លឺម៉ង់​ ខណៈ​​ស្ថានភាព​ពិភពលោកកាន់តែអាក្រក់​
មេដឹក​នាំអឺរ៉ុប​ ​បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ការ​សម្រេច​ចិត្ត​ភ្លាមៗ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ក្នុង​ការដកកងទ័ព​អាមេរិក​រាប់​ពាន់នាក់ចេញ​ពីប្រទេសអាល្លឺម៉ង់​ជារឿង​គួរឱ្យភ្ញាក់​ផ្អើល ប៉ុន្តែ​វា​ជា​សញ្ញាថ្មីមួយ​​បង្ហាញថា អឺរ៉ុប​ត្រូវតែ​ពង្រឹង​សមត្ថ​ភាព​​​វិស័យ​ការ​ពារ​ជាតិ​​​ផ្ទាល់​ខ្លួន។

យោង​តាម​សារព័ត៌មាន ABC ផ្សាយ​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២៦ មន្ទីរបញ្ចកោណបាន​ប្រកាសកាលពីសប្តាហ៍​មុនថា ខ្លួននឹងដកកងទ័ពប្រមាណ​ ៥ ០០០នាក់ ចេញពីប្រទេសអាល្លឺម៉ង់ ប៉ុន្តែ​ លោក ត្រាំ ប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍​ថា៖ « យើងនឹង​កាត់​បន្ថយ​ចំនួន​កងទ័ពបន្ថែម​ទៀត! យើងនឹងកាត់បន្ថយ​ច្រើន​ជាង ៥ ០០០នាក់»។

យោធាអាមេរិក។ រូបភាព៖ Reuters

ការ​សម្រេចចិត្តរបស់​លោក ត្រាំ កើតឡើង ចំពេលមានជម្លោះ​ពាក្យ​សម្តី​កាន់តែ​ខ្លាំង​ជាមួយ​អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ជុំវិញ​សង្គ្រាម​អាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ និង​ការស្ទាក់ស្ទើរ​របស់សម្ព័ន្ធមិត្តអឺរ៉ុប​ក្នុងការចូលរួមក្នុង​ជម្លោះនៅមជ្ឈិមបូព៌ា​​។

ពេលសួរ​​ពីការសម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រី​ន័រ​វេស​ លោក Jonas Gahr Støre លើក​ឡើង​ថា៖ « ខ្ញុំមិននិយាយបំផ្លើស​ទេ ​ព្រោះ​ខ្ញុំរំពឹងថាអឺរ៉ុប​នឹង​ទទួល​បន្ទុកផ្នែក​សន្តិសុខ​ផ្ទាល់​ខ្លួន​កាន់​តែ​ខ្លាំង​»។

លោក​ប្រាប់អ្នកយកព័ត៌មាននៅ​ទីក្រុង Yerevan​ ប្រទេសអាមេនី​ ថា៖ « ខ្ញុំមើល​​មិន​ឃើញ​តួលេខទាំងនោះ​គួរឱ្យភ្ញាក់ផ្អើល​ទេ ប៉ុន្តែខ្ញុំ​គិត​ថា ​រឿង​នេះ​គួរតែត្រូវបានដោះស្រាយតាម​របៀប​ក្នុង​ក្របខ័ណ្ឌ​នៃ​អង្គការណាតូ»។

ដោយ​ឡែក នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និយាយថា៖ « ខ្ញុំគ្មាន​ការសង្ស័យទេ​ ព្រោះ​វា​ចាំបាច់​ត្រូវមានធាតុ​ផ្សំ​​អឺរ៉ុប​ដ៏រឹងមាំមួយ​នៅ​ក្នុងអង្គការណាតូ។ […] ​វា​​ជា​រឿង​សារៈសំខាន់​ខ្លាំង​ណាស់​​ដែល​យើង​ត្រូវប្រឈមមុខនឹង​រឿងនេះ[អឺរ៉ុប​ត្រូវ​រឹង​មាំ​ខ្លួន​ឯង​]»។

ទាក់​ទង​នឹង​បញ្ហា​នេះ ប្រធានគោលនយោបាយ​ការបរទេស​របស់សហ​ភាពអឺរ៉ុប លោកស្រី Kaja Kallas ថា៖ « វាមានការពិភាក្សា​អំពីការដក​កងទ័ពអាមេរិក​ចេញពីអឺរ៉ុបយូរមកហើយ។ ប៉ុន្តែ​ជា​ការ​ពិត! ពេលវេលា​នៃការប្រកាសនេះបានក្លាយជារឿងគួរឱ្យភ្ញាក់ផ្អើល»។

លោកស្រីបន្ថែម​ថា៖ « ខ្ញុំគិតថា​បញ្ហានេះ​បង្ហាញ​​ថា យើងត្រូវតែពង្រឹង​សសរស្តម្ភ​អឺរ៉ុបនៅ​ក្នុង​អង្គការណាតូ»៕

ប្រែសម្រួល៖ ណឺ មិនា

The post មេដឹក​នាំ​អឺរ៉ុប​ភ្ញាក់​ផ្អើល ​ដែល ​ត្រាំ ដក​ទ័ព​ភ្លាមៗ​​ចេញ​ពី​អាល្លឺម៉ង់​ ខណៈ​​ស្ថានភាព​ពិភពលោកកាន់តែអាក្រក់​ appeared first on Kampuchea Thmey Daily.

អាល្លឺម៉ង់ ​រៀប​ចំផែន​ការ​​ពង្រឹង​វិស័យ​យោធា ​ដើម្បី​ការពារ​សមាជិក​ណា​តូ
រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​អាល្លឺម៉ង់ លោក Boris Pistorius ​បង្ហាញ​យុទ្ធសាស្ត្រយោធា​ដ៏​សំខាន់​មួយ​សម្រាប់ប្រទេស​អាល្លឺម៉ង់ ដែលឲ្យឈ្មោះថា «ការ​ទទួល​ខុស​ត្រូវ​ចំពោះ​អឺរ៉ុប» ក្នុងសន្និ​សីទ​សារព័ត៌មាន​មួយនៅថ្ងៃទី២២ ខែមេសា។

យុទ្ធ​សាស្ត្រ​នេះ​ បង្ហាញពីការគំរាមកំហែង​កាន់តែខ្លាំង​​ពី​រុស្ស៊ី​ ដែលបង្ក​ឡើង​ចំពោះ​សន្តិសុខអឺរ៉ុបនិងសមាជិក​របស់​អង្គការ​​ណាតូ ហើយក៏​គូសបញ្ជាក់​ពីមាគ៌ា​របស់​អាល្លឺម៉ង់​ក្នុង​ការកសាង​លើ​វិស័យ​​កងទ័ព​រឹងមាំបំផុត​របស់​អឺរ៉ុប ​នៅឆ្នាំ ​២០៣៩ ។ នេះ​បើយោង​តាម​សារព័ត៌មាន​ Kyiv Independent របស់អ៊ុយក្រែន​​ ផ្សាយ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៦ ។

រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​អាល្លឺម៉ង់ លោក Boris Pistorius ។ រូបភាព៖ Reuters

លោក Pistorius មានប្រសាសន៍ថា៖ « យើងកំពុងផ្លាស់ប្តូរកងកម្លាំងប្រដាប់​អាវុធ​ Bundeswehr ទៅ​ជាកងទ័ព​ដ៏​រឹងមាំបំផុតរបស់​អឺរ៉ុប។ ក្នុង​រយៈពេល​ខ្លី យើង​កំពុងបង្កើន​សមត្ថភាព​ការពារ​របស់យើង។ យើង​មានគោលបំណងកសាងសមត្ថភាពយ៉ាងសំខាន់ ហើយ​ក្នុងរយៈពេលវែង យើង​នឹងធានា​បាននូវឧត្តមភាព​បច្ចេកវិទ្យា»។

កិច្ចព្រមព្រៀងរបស់​អាល្លឺម៉ង់​​​សម្គាល់ពី​ការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុង​គោលនយោបាយការពារជាតិរបស់ខ្លួន​ បណ្តាល​មកពីសង្គ្រាម​របស់​រុស្ស៊ីលើអ៊ុយក្រែននិងការគំរាមកំហែងកាន់តែខ្លាំង​ ចំពោះសន្តិសុខអឺរ៉ុប។

ការប្រកាស​របស់ លោក Pistorius នៅថ្ងៃទី២២ ខែមេសា ក៏ជាលើក​ដំបូង​របស់​​អាល្លឺម៉ង់​ដែល​​ដាក់ចេញនូវយុទ្ធសាស្ត្រយោធាជាតិ​ចាប់តាំង​ពីសង្គ្រាមលោកលើកទី២។ យុទ្ធសាស្ត្រ «ការទទួលខុសត្រូវចំពោះអឺរ៉ុប» របស់​អាល្លឺម៉ង់​ព្រមាន​ថា ​ការគំរាមកំហែងរបស់រុស្ស៊ីគឺធ្ងន់ធ្ងរនិងជិតមកដល់។

​ក្នុង​ឯក​សារ​យុទ្ធ​សាស្រ្ត​លើក​ឡើងថា៖ « រុស្ស៊ី​កំពុង​បង្កើត​លក្ខខណ្ឌ​សម្រាប់​សង្គ្រាមប្រឆាំង​នឹងណាតូ ហើយ​កំពុង​ធ្វើ​ប្រតិបត្តិការ​ចម្រុះ​ប្រឆាំង​នឹងរដ្ឋជាសមាជិកនៃសម្ព័ន្ធមិត្ត។ ដូច្នេះ រុស្ស៊ី​សព្វថ្ងៃនេះ​បង្ក​ការ​គំរាមកំហែងភ្លាមៗ​ដ៏ធំបំផុត​ចំពោះសន្តិភាព និងសន្តិសុខនៅក្នុង​ប្រទេសអាល្លឺម៉ង់ និងតំបន់អឺរ៉ុប​-អាត្លង់ទិក​ពេល​អនាគត»។​

ផែនការ​ខាង​លើក៏​អំពាវនាវឱ្យមានកងកម្លាំងអាល្លឺម៉ង់​យ៉ាងហោច​ណាស់ ៤៦០ ០០០ នាក់ ទប់​ទល់​នឹងការគំរាមកំហែង​របស់រុស្ស៊ី​។

ដើម្បីសម្រេចគោលដៅនេះ​ ប្រទេសអាល្លឺម៉ង់នឹងត្រូវពង្រីកទាហាន​បំពេញ​កាតព្វកិច្ចរបស់ខ្លួន​ពីកងទ័ពជាង​ ១៨៥ ៤២០នាក់​ នា​ពេល​បច្ចុប្បន្ន ដល់ ២៦០ ០០០នាក់ នៅ​ពាក់កណ្តាលឆ្នាំ២០៣០ ខណៈការ​បង្កើន​ចំនួនទាហាន​បម្រុងពី ៦០ ០០០នាក់ ដល់ ២០០ ០០០នាក់។

មិន​តែ​ប៉ុណ្ណោះ ផែនការ​ក៏អំពាវនាវឱ្យប្រទេសអាល្លឺម៉ង់​ដើរតួនាទីជាអ្នកដឹកនាំដ៏រឹងមាំក្នុងអង្គការណាតូ ដោយផ្លាស់​ប្តូរបន្ទុកការពារជាតិ​សម្ព័ន្ធមិត្តមួយ​ចំនួនពីសហរដ្ឋអាមេរិក។

យ៉ាង​ណា ក្រោម​ការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែល​ជាអ្នករិះគន់អង្គការណាតូ​ដ៏ចាស់​ដៃ​ម្នាក់​ ហើយ​តែងតែ​គំរាម​កំហែង​ដកខ្លួនចេញពីសម្ព័ន្ធមិត្ត៕

ប្រែសម្រួល៖ ណឺ មិនា

The post អាល្លឺម៉ង់ ​រៀប​ចំផែន​ការ​​ពង្រឹង​វិស័យ​យោធា ​ដើម្បី​ការពារ​សមាជិក​ណា​តូ appeared first on Kampuchea Thmey Daily.

ពល​រដ្ឋនៅ​ហូឡង់ បែល​ហ្ស៊ិក និង​អាល្លឺម៉ង់ ​ច្រឡំ​​អាចម៍​ផ្កាយ​​ថា​មីស៊ីល
មនុស្ស​ជា​ច្រើនក្នុង​ប្រទេសហូឡង់ បែល​ហ្ស៊ិក និង​អាល្លឺម៉ង់ ប្រទះ​ឃើញ​ដុំភ្លើងមួយ​​ធ្លាក់​ពី​​លើមេឃ​ពេល​ព្រលប់​ថ្ងៃអាទិត្យ។ នាពេលនោះ ប៉ូលិសហូឡង់​ បាន​ទទួល​ការហៅទូរស័ព្ទយ៉ាង​ច្រើន ដោយ​មនុស្ស​បានរាយការណ៍​ថា​​ មាន​ភ្លើង​អ្វី​ម្យ៉ាងចេញ​ពីមីស៊ីល​រហូតដល់​បុក​យន្តហោះ​។ យោង​តាម​អ្នក​ជំនាញ វា​គឺជាអាចម៍ផ្កាយ​មួយ​ប៉ុណ្ណោះ​។ កម្ទេច​កម្ទី​របស់​វា​ធ្លាក់​នៅ​ប្រទេសអាល្លឺម៉ង់ ជា​កន្លែងដែលអាចម៍​ផ្កាយ​នេះ​ បានបំផ្លាញដំបូលផ្ទះ​​ជា​ច្រើន​។

អាចម៍ផ្កាយមួយបង្កើតជាខ្សែពន្លឺឆ្លងកាត់លើមេឃពេលយប់នៅ​អង់គ្លេស។ រូបភាព៖ Reuters

អ្នក​នាំ​ពាក្យ​ប៉ូលិសប្រាប់សារព័ត៌មាន​ NOS ថា បន្ទប់​ត្រួត​ពិនិត្យ​ប៉ូលិស​ទូទាំង​ប្រទេសហូឡង់​ទទួលបាន​​របាយ​ការណ៍​ពី​ដុំ​ភ្លើងដែល​កំពុងហោះ។ ​ការ​សង្កេត​មានភាពខុសប្លែកគ្នា ទៅ​តាម​ទី​តាំង​នី​មួយៗ។

យោង​តាម​សារព័ត៌មាន​ហូឡង់ NL Times, កាល​ពី​ថ្ងៃ​ទី​៩ខែមីនា, មនុស្ស​មួយ​ចំនួន​គិត​ថាវាជា​រ៉ុក្កែត​ ប្រហែល​​ដោយ​សារ​តែ​សង្គ្រាម​នៅ​អ៊ុយក្រែន និងមជ្ឈិមបូព៌ា​។ អ្នកផ្សេងទៀត​រាយការណ៍ថា​ជាផ្កាយ​ដុះ​កន្ទុយ។ ចំណែក​នៅតំបន់​ Lelystad ប៉ូលិស​ទទួល​របាយការណ៍​ជាច្រើន​អំពីការ​ធ្លាក់​យន្ត​ហោះ​។​

លោក Joost Hartman ជា​អ្នក​ជំនាញ​អវកាស​ ​Rob van den Berg របស់​ប្រទេសហូឡង់ ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «ដុំ​ភ្លើង​នេះ​ទំនង​ជាអាចម៍ផ្កាយ បំណែក​ថ្ម ឬ​លោហៈ​ពី​លំហអាកាស»។

​ផ្ទុយពី​រឿង​ពិតដែលកើត​ជាក់ស្តែង​និង​អះអាងដោយ​ប៉ូលិសនិង​អ្នក​វិទ្យាសាស្ត្ត្រ ​វីដេអូ​នៃ​ដុំ​ភ្លើង​នេះ​កំពុង​ចរាចរ​នៅ​លើបណ្តាញសង្គម​។ វា​បាន​បង្ហាញ​ពីការ​ផ្ទុះ​មួយ។

លោក Hartman ឱ្យ​ដឹង​ថា ​វា​ជា​កម្ទេច​កម្ទីរបស់​អវកាសចូល​ទៅ​ក្នុងបរិយាកាសប៉ុណ្ណោះ​។

លោកប្រាប់សារប័ត៌មាន​ NOS ថា៖ «វា​មាន​ផ្កាយ​ដុះកន្ទុយជា​ធម្មតា​រាប់​សិបជារៀងរាល់យប់។ អ្នក​ឃើញ​ពួកវានៅ​យប់ដែលមានអាកាសធាតុល្អ។ ផ្កាយ​ដុះកន្ទុយភ្លឺឡើង ហើយ​រសាត់​បាត់​ទៅវិញ បន្ទាប់ពីពីរបីវិនាទី។ ប្រសិន​បើវត្ថុដែលមានទំហំប៉ុន​ឥដ្ឋ បាល់​ទាត់ ឬ​បាល់ហោះ​ចូល​ទៅក្នុងបរិយាកាសក្នុង​ល្បឿនលឿន បំណែក​នោះ​អាចបែក​ខ្ទេចខ្ទី​បាន»។

យ៉ាងណា​ ប៉ូលិសអាល្លឺម៉ង់​រាយការណ៍ថា កម្ទេច​កម្ទី​អាចម៍​ផ្កាយ​បាន​ធ្លាក់​នៅរដ្ឋ Rhineland-Palatinate ភាគខាងលិច បង្ក​ឱ្យ​ខូចខាត​ដល់ដំបូល​ផ្ទះ​ក្នុងតំបន់ Hunsrück ភ្នំ Eifel និង Koblenz។

ចំណែក​នៅប្រទេសហូឡង់ និង​បែលហ្ស៊ិកមិន​មានការខូចខាតណាមួយកើតឡើងទេ៕

ប្រែសម្រួល៖ ណឺ មិនា

The post ពល​រដ្ឋនៅ​ហូឡង់ បែល​ហ្ស៊ិក និង​អាល្លឺម៉ង់ ​ច្រឡំ​​អាចម៍​ផ្កាយ​​ថា​មីស៊ីល appeared first on Kampuchea Thmey Daily.

ថ្នាក់ដឹកនាំធនាគារ ARDB និង អង្គការ GIZ របស់​អាល្លឺម៉ង់ ជួបពិភាក្សាអំពីវិស័យហិរញ្ញវត្ថុបៃតង
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៥ បានទទួលជួបក្រុមការងារនៃ Deutsche Gesellschaft fur Internationale Zusammenarbeit (GIZ) ដើម្បីពិភាក្សាលើបទពិសោធន៍ និងការអនុវត្តរបស់ ARDB ពាក់ព័ន្ធនឹង Green Finance និង Taxonomies ក៏ដូចជាបញ្ហាប្រឈមនានា ព្រមទាំងស្វែងយល់ពីកាលានុវត្តភាពនៃកិច្ចសហការនាពេលអនាគត។

បើតាម​លោក​បណ្ឌិត កៅ ថាច បាន​​ឱ្យ​ដឹង​ថា ជំនួប​រវាង​ ARDB និង GIZ ​ដើម្បី​សុំ​​ពិភា​ក្សា​ដោយ​ផ្ទាល់​ជា​មួយ​លោក​ អំ​ពីវិស័យ Green Finance (ហិរញ្ញប្បទានបៃតង) និង Taxonomies​ (ប្រព័ន្ធកំណត់ស្តង់ដារបៃតង)។

ជាក់ស្តែង ពាក់ព័ន្ធ​ទៅ​នឹង​ការ​ងារ​នេះ ក្រោយ​ពេល​ដែល​ GIZ ពិភាក្សា​ និង​សុំ​យោបល់​រួច GIZ ក៏​នឹង​បន្ត​ជួបជា​មួយ​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ ដើម្បី​ពិភាក្សា​បន្ថែម​ទៅ​លើ​ការងារ​នេះ​បន្ថែម​ផង​ដែរ។

ឆ្លៀតក្នុងឱកាសនេះ លោក​បណ្ឌិត កៅ ថាច ក៏បានស្នើសុំឱ្យ GIZ ជួយ​ពិនិត្យមើល​លទ្ធភាព​នៅកម្ពុជា​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ការ​ទាក់ទង​គ្នា​ឱ្យមាន​ទីផ្សារ​កាបូន​ណា​មួយច្បាស់លាស់​ ដើម្បីជុំរុញកិច្ចការ​ងារ ជាពិសេស​កិច្ចការងារក​សិកម្ម​ដែល​មាន​ការ​បំភាយ​ឱស្ម័ន​កាបូនិច​តិច​តួច​បំផុត​ទៅលើបរិយាកាស។

លោក​បណ្ឌិត កៅ ថាច ក៏​បាន​ស្នើ​សុំភ្ជាប់​បន្ថែម​ទៅ​ដល់ GIZ ឱ្យ​ពិនិត្យមើល​ជួយ​ការ​បច្ចេកទេស​ណា​ម្នាក់​(Technical assistance) ឬ​ក៏​នរណា​ម្នាក់​ដើម្បីធ្វើ​កិច្ចការ​ទៅលើ​ការ​ដាំដុះស្រូវ​ដែល​មាន​ការ​បំភាយ​ឧស្ម័ន​កាបូនិច​តិចតួច​ទៅ​លើអាកាស។

ជា​ការ​ឆ្លើយ​តប GIZ បានភ្ជាប់កិច្ចពិភាក្សាលើការងារខាងលើនេះទៅកាន់អ្នកពាក់ព័ន្ធ​ដែលបានពិភាក្សានាពេលកន្លងមក ដែល​សន្យា​ថា​នឹងផ្តល់​លេខ​ទំនាក់ទំនង​ដែល​ពាក់ព័ន្ធ​ទៅ​និង​កិច្ចការ​នេះ​៕

The post ថ្នាក់ដឹកនាំធនាគារ ARDB និង អង្គការ GIZ របស់​អាល្លឺម៉ង់ ជួបពិភាក្សាអំពីវិស័យហិរញ្ញវត្ថុបៃតង appeared first on Kampuchea Thmey Daily.

ចិនវ៉ាដាច់អាមេរិក ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាល្លឺម៉ង់
ប្រទេសចិន​បាន​វ៉ាដាច់សហរដ្ឋអាមេរិកជាថ្មី ក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាល្លឺម៉ង់ ដែលរងហានិភ័យនៃការធ្លាក់ចុះទៅទីផ្សារអាមេរិក ដោយសារតែពន្ធខ្ពស់របស់ប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រនៅថ្ងៃពុធ (២២ តុលា)។

ទិន្នន័យបឋមពីការិយាល័យស្ថិតិអាល្លឺម៉ង់ បានបង្ហាញថា ​ពាណិជ្ជកម្ម​ទ្វេភាគីរបស់អាល្លឺម៉ង់​ និងចិន មាន​ប្រមាណ ១៦៣,៤ ប៊ីលាន​អឺរ៉ូ (១៩០,៧ ប៊ីលាន​ដុល្លារអាមេរិក) ចន្លោះពីខែមករា ដល់ខែសីហា។ ក្នុង​រយៈ​ពេលដូចគ្នា ពាណិជ្ជកម្មភាគីជាមួយ​អាមេរិក​វិញ មាន​ប្រមាណ ១៦២,៨ ប៊ីលាន​អឺរ៉ូ។ ​

សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មកំពូលរបស់អាល្លឺម៉ង់ក្នុងឆ្នាំ ២០២៤ ក្រោយចិន​កាន់ដំណែងនេះអស់រយៈពេល ៨ ឆ្នាំ។ ​វា​កើតឡើងចំពេលដែលអាល្លឺម៉ង់​ព្យាយាមកាត់បន្ថយការពឹងផ្អែកលើ​ចិន ​ដោយសារបញ្ហានយោបាយ និងពាណិជ្ជកម្ម​រវាងប្រទេសទាំង២។ អាល្លឺម៉ង់ និងលោកខាងលិចផ្សេងទៀត បាន​ចោទចិនថាអនុវត្តទីផ្សារមិនស្មើភាពគ្នា រួមទាំងការឧបត្ថម្ភធនដល់ក្រុមហ៊ុនខ្លួនជាដើម។

យ៉ាងណាមិញ និន្នាការថ្មីបាន​កើតឡើងម្ដងទៀត ចំពេលដែល​ពន្ធខ្ពស់របស់ ត្រាំ ធ្វើឱ្យ​អាល្លឺម៉ង់ពង្រឹងនូវការធ្វើពិពិធកម្ម​ទីផ្សាររបស់ខ្លួន។ ​ពន្ធ​ខ្ពស់ បាន​ធ្វើឱ្យការនាំចេញរបស់អាល្លឺម៉ង់ទៅអាមេរិក ធ្លាក់ចុះ ៧,៤ ភាគរយ ក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ ធៀប​នឹង​រយៈពេលដូចគ្នាឆ្នាំមុន មកត្រឹម ៩៩,៦ ប៊ីលាន​អឺរ៉ូ។ ​នៅខែសីហា ការនាំចេញទៅកាន់​អាមេរិកបានធ្លាក់ចុះ ២៣,៥ ភាគរយ ដែលនេះបង្ហាញពីកំណើននៃនិន្នាការធ្លាក់ចុះ។​

ការនាំចេញទៅកាន់​ចិនបានធ្លាក់ចុះកាន់តែខ្លាំងជាង​ការនាំចេញទៅអាមេរិក ប្រមាណ ១៣,៥ ភាគរយ មកត្រឹម ៥៤,៧ ប៊ីលាន​អឺរ៉ូ នៅ ៨ ខែដើមឆ្នាំ។ ​ការនាំចូលពីចិនវិញ កើនឡើង ៨,៣ ភាគរយ ដល់ ១០៨,៨ ប៊ីលាន​អឺរ៉ូ។ ​

អ្នកជំនាញលើកឡើងថា ​ដោយសារតែពន្ធខ្ពស់ និងភាពរឹងមាំនៃប្រាក់អឺរ៉ូ ការនាំចេញរបស់អាល្លឺម៉ង់ទៅអាមេរិក​ មិនងើបឡើងវិញភ្លាមៗទេ ខណៈកំណើនការនាំចូលពីចិន​បង្កើនកង្វល់សម្រាប់ផលិតកម្មក្នុងស្រុក និងជំរុញការពឹងផ្អែកលើចិន៕

The post ចិនវ៉ាដាច់អាមេរិក ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាល្លឺម៉ង់ appeared first on Kampuchea Thmey Daily.

​អាល្លីម៉ង់​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​
អាល្លីម៉ង់​កំពុង​បង្កើន​ការ​ពង្រឹង​​ទំនាក់ទំនង និង​ស្វែង​រក​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​បណ្តា​ប្រទេស​នៅ​អាស៊ី រួម​ទាំង​កម្ពុជា ​ដែល​ជា​គោលដៅ​លេចធ្លោ​ទទួល​បានការ​ចាប់អារម្មណ៍។​​

​លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ ​បានអនុញ្ញាតឱ្យលោក Andreas Scheuer ប្រធានក្រុមប្រឹក្សាភិបាលស្ថាប័ន Asia Bridge និងជាអតីតរដ្ឋមន្ត្រីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទទួលបន្ទុកវិស័យដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ចូលជួបពិភាក្សាការងារ ក្រោមការសម្របសម្រួលរបស់លោក Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី និងលោក Andreas Scheuer បានពិភាក្សាផ្លាស់ប្តូរយោបល់ពាក់ព័ន្ធនឹង៖ បទពិសោធន៍ការងារកន្លងមក, បរិយាកាសវិនិយោគនៅកម្ពុជា, ពិពិធកម្មសេដ្ឋកិច្ច និងគោល​ដៅវិនិយោគ, ពាណិជ្ជកម្មអន្តរជាតិ, ការអភិវឌ្ឍ​លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេក​វិទ្យាឌីជីថល។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបបន្ថែមអំពីការបំបែកកំណត់ត្រា​ការអនុម័តគម្រោង​វិនិយោគក្នុងឆ្នាំ២០២៤ និងការឈានទៅបំបែកកំណត់ត្រាសារជាថ្មីម្តងទៀតក្នុងឆ្នាំ២០២៥ ដែលលទ្ធផលនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់បរិយាកាស​វិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពអំណោយផល និងជាទីទុកចិត្តសម្រាប់​ការវិនិយោគ​ដោយផ្ទាល់ពីបរទេស។

លោកប្រធានក្រុមប្រឹក្សាភិបាល បានសម្តែងនូវការកត់សម្គាល់ខ្ពស់​ចំពោះកំណែទម្រង់​នានាដែល​នាំឱ្យកម្ពុជាមានការផ្លាស់ប្តូរមុខមាត់ក្នុងរយៈពេលចុងក្រោយ ព្រមទាំងបានសម្តែងនូវ​ការកោតសសើរខ្ពស់ចំពោះចក្ខុវិស័យ និងឆន្ទៈយ៉ាងមោះមុតរបស់ឧបនាយករដ្ឋមន្ត្រី ក្នុងការជំរុញកម្ពុជាជាមួយនឹង ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។

លោកប្រធានក្រុមប្រឹក្សាភិបាល បានបង្ហាញនូវការតាំងចិត្តក្នុងការពាំនាំអំពីចំនុចវិជ្ជមាន និងសក្តានុពលនានារបស់កម្ពុជាដែលលោកបានស្វែងយល់ក្នុងទស្សនកិច្ចនេះ ទៅផ្សព្វផ្សាយបន្តនៅ​ក្នុងសហគមន៍ធុរកិច្ច និងពាណិជ្ជកម្ម ដែលមានទំនាក់ទំនងជាមួយស្ថាប័ន Asia Bridge ផងដែរ។

​លោកឧបនាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាភិបាល សង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ច​សហប្រ​តិបត្តិការ​រវាងកម្ពុជា និងអាល្លឺម៉ង់ កាន់តែប្រសើរឡើងនាពេលអនាគត។

​យោងតាមក្រសួងពាណិជ្ជកម្ម ​នៅក្នុងរយៈពេល ​៩ ខែ (មករា-កញ្ញា) ឆ្នាំ ២០២៥ ​ការដោះដូរ​ទំនិញ​កម្ពុជា-អាល្លឺម៉ង់ សម្រេចបាន ៨៤៤ លានដុល្លារ កើនឡើង ៧,៦៤% ក្នុងនោះកម្ពុជានាំ​ចេញទៅ​អាល្លឺម៉ង់​ជាង ៦៩០ លានដុល្លារ កើន ២,៧៩% ចំណែកឯអាល្លឺម៉ង់នាំចូលមកវិញមានទំហំ ១៥៤ លានដុល្លារ កើន ៣៦,៥៣%៕​​

The post ​អាល្លីម៉ង់​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ appeared first on Kampuchea Thmey Daily.