អាហារកញ្ចប់ Archives - Kampuchea Thmey Daily

គ្រឿងផ្សំមានក្នុងអាហារ និងអាហារកញ្ចប់មួយចំនួននេះ អាចបង្កគ្រោះថ្នាក់ដល់សុខភាព
បច្ចុប្បន្ននេះ អាហារកញ្ចប់ ឬអាហារចម្អិនស្រាប់សម្បូរហើយក៏ពេញនិយមដែរ តែបើគិត​ពីសុខភាពយើង​មិនគួរញ៉ាំញឹកញាប់ពេកទេ បើមានពេលយើង​គួរចម្អិនអាហារ​ដោយ​ខ្លួនឯងញ៉ាំទើបមិនប៉ះពាល់សុខភាព។ សារធាតុគីមីប៉ុន្មានមុខខាងក្រោមនេះ ឧស្សាហ៍រកឃើញក្នុងអាហារកញ្ចប់ ឬអាហារចម្អិនស្រាប់ គ្នាយើងបើអាចគួរចៀសវាង​ដើម្បីការពារសុខភាពបានល្អ។

១- ខ្លាញ់មិនឆ្អែត (Trans Fats ឬប្រេង Hydrogenated)

ការប្រើប្រាស់គ្រឿងផ្សំក្នុងអាហារ ជាធម្មតាគឺដើម្បីបង្កើនរសជាតិ និងជួយឲ្យសុខភាពល្អ ប៉ុន្តែមិនមែនជាពពួកខ្លាញ់មិនឆ្អែតនោះទេ (Trans Fats ឬប្រេង Hydrogenated) ព្រោះខ្លាញ់មិន​ឆ្អែត​នឹងធ្វើឲ្យរាងកាយកើនខ្លាញ់មិនល្អ LDL និងបញ្ចុះកម្រិតខ្លាញ់ល្អ HDL ជាហេតុនាំឲ្យយើងប្រឈមជំងឺបេះដូង ទឹកនោមផ្អែម និងបញ្ហាសុខភាពជាច្រើនទៀត។

ខ្លាញ់មិនឆ្អែក (Trans Fats) ត្រូវគេហាមមិនឲ្យប្រើនោះឡើង ប៉ុន្តែជាច្រើនឆ្នាំមកនេះ គេនៅតែរកឃើញពពួកខ្លាញ់ប្រភេទនេះ នៅក្នុងអាហារចម្អិនស្រាប់ដាក់លក់លើទីផ្សារ។

២- ជាតិស្ករចម្រាញ់ HFCS (High Fructose corn syrup)

HFCS ជាជាតិស្ករចម្រាញ់ ដែលឧស្សាហ៍រកឃើញក្នុងអាហារចម្អិនស្រាប់ (ពពួក​អាហារកំប៉ុង) ដូចគ្នា។ ជាតិស្ករនេះ​ជាសារធាតុបន្ថែម​ដែលផ្ទុកបរិមាណកាឡូរីខ្ពស់ ជាសារធាតុចម្បងបង្កឲ្យពិភពលោកពោរពេញដោយជំងឺធាត់។ មិនខុសគ្នាពីខ្លាញ់ឆ្អែក Trans Fats នោះទេ សារធាតុនេះ នឹងធ្វើឲ្យកម្រិតខ្លាញ់អាក្រក់ LDL កើនឡើង បង្កជាជំងឺទឹកនោមផ្អែម។

៣- ជាតិស្ករសប្បនិម្មិត (sucralose, aspartame, and saccharine)

ស្ករសប្បនិម្មិត ត្រូវគេផលិតឡើងដោយជាតិគីមី ដែលគេដឹងថា អាចបង្កជាតិពុលលើប្រព័ន្ធប្រសាទ និងជំងឺមហារីក ហើយ​វាថែមទាំងប៉ះពាល់ដល់មុខងារ និងដំណើរការរបស់ខួរក្បាលថែមទៀត។

សារធាតុគីមីក្នុងស្ករសប្បនិម្មិត ជះឥទ្ធិពលមិនល្អដល់ការគ្រប់គ្រងទម្ងន់រាងកាយ ដោយសារវានឹងទៅជំរុញបង្កើនកម្រិត​អ័រម៉ូនមួយប្រភេទ ដែលមាននាទីរក្សាជាតិខ្លាញ់កាន់តែច្រើនក្នុងរាងកាយ និងទម្លាក់កម្រិតអ័រម៉ូនសេរ៉ូតូនីន ដែលជាអ័រម៉ូនមាននាទីគ្រប់គ្រង់អារម្មណ៍ វដ្ដដំណេក និងដំណើរការរំលាយអាហាររបស់យើង។

៤- ជាតិពណ៌សប្បនិម្មិត

ជាពណ៌សប្បនិម្មិតដែលគេប្រើក្នុងអាហារ គឺមានទំនាក់ទំនងនឹងវិបត្តិធ្លាក់ចុះការយកចិត្តទុកដាក់ និងផ្ចង់អារម្មណ៍ ហៅថា ADHD បំផ្លាញក្រូម៉ូសូម និងបង្កទៅជាមហារីកក្រពេញទីរ៉ូអ៊ីត រួមទាំងបញ្ហាសុខភាពជាច្រើនទៀត។

៥- សូដ្យូមនីត្រីត និងសូដ្យូមនីត្រាត

គ្រឿងផ្សំក្នុងអាហារប្រភេទនេះ គឺប្រើដើម្បីបន្ថែមរសជាតិ និងពណ៌ទៅលើអាហារកែច្នៃដូចជាសាច់ជ្រូក ៣ជាន់ សាច់ជ្រូក Ham និង Hot Dog។ សារធាតុនេះ នឹងប៉ះពាល់ទៅដល់មុខងាររបស់ថ្លើម និងលំពែង ធ្វើឲ្យសរីរាង្គទាំងពីរ បញ្ចេញជាតិអាំងស៊ុយលីន​កាន់តែច្រើនក្នុងរាងកាយ។

៦- សារធាតុអ័រម៉ូន​លូតលាស់ (Growth Hormone) (rBST and rBGH)

ការសិក្សាជាច្រើនរកឃើញថា ការកើនកម្រិតអ័រម៉ូនខុសប្រក្រតីក្នុងរាងកាយ មានទំនាក់ទំនងជាមួយនឹងការញ៉ាំសត្វចិញ្ចឹម ដូច​ចាសាច់គោ សាច់ក្របីដែលគេចញ្ចឹមក្នុងកសិដ្ឋាន បង្កឲ្យមានបញ្ហាឆាប់ពេញវ័យមុនអាយុ និងជំងឺធាត់លើក្មេងៗ។

៧- សារធាតុប៊ីចេង (Monosodium glutamate)

ការបន្ថែមសារធាតុជួយបង្កើនរសជាតិទឹកស៊ុប អាហារក្លាសេ និងអាហារតាមភោជនីយដ្ឋានមួយចំនួន គឺជាសារធាតុ MSG (ប៊ីចេង) ដែលត្រូវគេស្គាល់ថា អាចធ្វើឲ្យភ្ញោចកោសិកាខួរក្បាលនៅក្នុង​ផ្នែក Hypothalamus (ផ្នែកមួយ​របស់​ខួរក្បាល) លើសកម្រិត។ ការសិក្សារបង្ហាញថា សាធាតុនេះនឹងធ្វើឲ្យយើងកាន់តែឃ្លានអាហារ ស្រេកឃ្លានខ្លាំងឡើងៗ ជាហេតុនាំឲ្យញ៉ាំអាហារលើកម្រិតរហូតទាល់តែហល់។

៨- សារធាតុ Butylated hydroxyanisole (BHA) និង butylated hydroxytoluene (BHT)

សារធាតុទាំងពីរនេះ ត្រូវគេរកឃើញក្នុងអាហារសម្រន់ពពួកសេរៀល ស្ករកៅស៊ូ និងដំឡូងបន្ទះ។ ជាមួយកម្រិត BHA និង BHT លើសកម្រិត អាចបង្កមហន្តរាយដល់រាងកាយយើង តាមរយៈការរំខានដល់ប្រព័ន្ធអង់ដូគ្រីន (Endocrine system) នាំឲ្យ​ក្លាយ​ជាហានិភ័យវិវត្តទៅរកកើត​ជាជំងឺមហារីកជាច្រើនប្រភេទ។

៩- ថ្នាំផ្សះ

ញ៉ាំសាច់សត្វចិញ្ចឹមក្នុងកសិដ្ឋាន ច្បាស់ជាគេចមិនផុតពីជាតិថ្នាំផ្សះ ជ្រាបចូលរាងកាយយើងនោះឡើយ ខណៈជាតិថ្នាំផ្សះដែលគេប្រើលើសត្វមាន់ទា អាចប៉ះពាល់ដល់សមត្ថភាពបំប្លែងកាបូអ៊ីដ្រាតរបស់រាងកាយ និងកាត់បន្ថយសមត្ថភាពស្រូបយកវីតាមីន ក៏ដូចជាជាតិរ៉ែផ្សេងៗ រួមទាំងរំខានដល់ការធ្វើសំយោគអ័រម៉ូនទៀតផង។

១០- ថ្នាំសម្លាប់សត្វល្អិត

អាហារយើងញ៉ាំដែលមានផ្ទុកថ្នាំសម្លាប់សត្វល្អិត សុទ្ធតែមានទំនាក់ទំនងទៅនឹងបញ្ហាជំងឺធាត់លើកុមារ។ ជាតិគីមីទាំងនោះ នឹងរំខានដល់ប្រព័ន្ធឆ្លើយតបនឹងសារធាតុគីមីរបស់រាងកាយ បណ្តាលឲ្យខូតខាតមុខងារធ្វើម៉េតាបូលីសរបស់រាងកាយតែម្តង។

ដូចអ្វីបានលើកឡើងខាងលើ គ្រឿងផ្សំជាច្រើនក្នុងអាហារយើងញ៉ាំ មិនមែនសុទ្ធតែមានសុវត្ថិភាពនោះឡើយ ហេតុនេះត្រូវចេះថ្លឹងថ្លែងឲ្យបានច្បាស់ មុខសម្រេចចិត្តញ៉ាំអាហារណាមួយ ពិសេសអាហារចម្អិនស្រាប់ដាក់ក្លាសេ និងអាហារកែច្នៃ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ គ្រឿងផ្សំក្នុងអាហារទាំង ៥នេះ ជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងសម័យរោគរាតត្បាត

ចុចអាន៖ ប្រើគ្រឿងផ្សំ ៣ មុខនេះច្រើនក្នុងអាហារ ប្រៀបបាននឹងយកជំងឺដាក់ខ្លួន

The post គ្រឿងផ្សំមានក្នុងអាហារ និងអាហារកញ្ចប់មួយចំនួននេះ អាចបង្កគ្រោះថ្នាក់ដល់សុខភាព appeared first on Kampuchea Thmey Daily.