អំពីសត្វ Archives - Kampuchea Thmey Daily

ប្រទះឃើញកូនកាត់ឆ្កែ-កញ្ជ្រោងដំបូងបង្អស់នៅប្រទេស ប្រេស៊ីល (មានវីដេអូ)
កូនកាត់ឆ្កែ-កញ្ជ្រោងដំបូងបង្អស់ ដែលត្រូវគេហៅថា “dogxim” ត្រូវបានប្រទះឃើញនៅប្រទេស ប្រេស៊ីល ។

សត្វនេះត្រូវបានរថយន្តបុក ហើយនាំទៅពេទ្យក្នុងឆ្នាំ ២០២១ ប៉ុន្តែគ្រូពេទ្យមិនដឹងថា វាជាសត្វអ្វីឲ្យប្រាកដ ។ អ្នកវិទ្យាសាស្ត្របានតេស្តហ្សែន ហើយកំណត់ថា មេវាជាកញ្ជ្រោង Pampas ចំណែកឯបាគឺជាឆ្កែស្រុក ។

“dogxim” មានលក្ខណៈជាឆ្កែ និងកញ្ជ្រោងលាយគ្នា ដោយមានត្រចៀកស្រួចធំ រោមក្រាស់ និងច្រមុះស្តើងហើយវែង ។ វាប្រុងប្រយ័ត្នជាមួយមនុស្ស ប៉ុន្តែមិនបង្កគ្រោះថ្នាក់ទេ ថែមទាំងអនុញ្ញាតឲ្យយើងអង្អែលលេងទៀតផង ។

យ៉ាងណាមិញសត្វតែមួយដែលគេរកឃើញបានងាប់កាលពីដើមឆ្នាំ ២០២៣ នេះ ដោយមិនដឹងមូលហេតុ ។

សូមបញ្ជាក់ថា dogxim ខាងលើ ជាសត្វកូនកាត់ឆ្កែ-កញ្ជ្រោងដំបូងបង្អស់ ក្នុងកំណត់ត្រា ដែលមានក្រូម៉ូសូម ៧៦ (ជាការលាយបញ្ចូលរវាងក្រូម៉ូសូមឆ្កែ ៧៨ និងកញ្ជ្រោង ៧៤) ៕

ប្រែសម្រួល៖ វារី

ប្រភព៖ Dailymail

ចុចអាន៖ កញ្ជ្រោងខ្មៅដ៏កម្រនៅ អង់គ្លេស ដើររសាត់អណ្ដែតតាមផ្លូវពីរសប្ដាហ៍មានអ្នកជួយសង្គ្រោះហើយ

The post ប្រទះឃើញកូនកាត់ឆ្កែ-កញ្ជ្រោងដំបូងបង្អស់នៅប្រទេស ប្រេស៊ីល (មានវីដេអូ) appeared first on Kampuchea Thmey Daily.

មកដឹងកាន់តែច្បាស់ពីការពិតទាំង ១០ របស់ខ្លាឃ្មុំផេនដា
ខ្លាឃ្មុំផេនដាជាសត្វងាយរងគ្រោះមួយប្រភេទ ប៉ុន្តែផ្ដល់ប្រយោជន៍ជាច្រើនចំពោះព្រៃភ្នំដែលវារស់ និងមនុស្សក្នុងតំបន់ដូចជាផ្គត់ផ្គង់ចំណីអាហារ ប្រាក់ចំណូល និងឥន្ធនៈ ។ ខាងក្រោមជាការពិតទាំង ១០ របស់ខ្លាឃ្មុំផេនដា ដែលអ្នកគួរឈ្វេងយល់ ៖

១. ផេនដាពូកែពួន

ផេនដាមានសម្បុរសលាយខ្មៅដែលអាចឲ្យវាលាក់ខ្លួនក្នុងទីជម្រកដែលមានព្រិល ឬនៅទីងងឹតបានយ៉ាងងាយស្រួល ។

២. មានភ្នែកខុសពីខ្លាឃ្មុំធម្មតា

ខ្លាឃ្មុំផេនដាមានប្រឡោះរន្ធប្រស្រីភ្នែកបញ្ឈរដូចសត្វឆ្មាក្នុងស្រុកដែរ ។

៣. មើលថែកូនប្រយ័ត្នបំផុតមួយខែដំបូង

ម្ដាយផេនដាមើលថែកូនទើបនឹងកើត សឹងតែគ្រប់វិនាទីរយៈពេលមួយខែដំបូងដោយបីដាក់ខាងមុខរបស់ខ្លួនជាប់ជានិច្ច ។

៤. ផេនដាចេះហែលទឹក និងឡើងដើមឈើ

កូនផេនដាដែលមានអាយុ ៥ ខែនឹងរៀនឡើងដើមឈើ ពេលខ្លះពួកវាឡើងខ្លួនម្ដាយជំនួសវិញ ។

៥. មានឆ្អឹងដៃជំនួយ

មានឆ្អឹងដៃប្រើជំនួសមេដៃដើម្បីកាន់អាហារ ។

៦. ស៊ីច្រើនហើយយូរ

ក្នុងមួយថ្ងៃពួកវាស៊ីចំណីជាមធ្យមពី ១០-១៦ ម៉ោង ។

៧. ឫស្សីជាអាហារចម្បងរបស់ផេនដា

ផេនដាត្រូវការយ៉ាងហោចណាស់ ឫស្សីចំនួន ២ ប្រភេទផ្សេងគ្នានៅក្នុងតំបន់របស់ពួកគេ ដើម្បីជៀសវាងការអត់ឃ្លាន ។

៨. ជួនកាលស៊ីអាហារផ្សេងក្រៅពីឫស្សី

ក្រៅពីឫស្សី ផេនដាចេះស៊ីស៊ុត សត្វតូចៗ និងសាច់រលួយៗជាដើម ។

៩. នោមលើកជើងឡើងលើទាំងពីរ

វាឡើងដើមឈើថយក្រោយរហូតដាំក្បាលចុះក្រោមបានសម្រេច ទើបនោមដើម្បីឲ្យក្លិនជាប់កន្លែងខ្ពស់ ។

១០. បត់ជើងធំច្រើន

តាមធម្មតា ផេនដាបញ្ចេញលាមក ៤០ ដង ក្នុងមួយថ្ងៃ  ។

យោងតាម WWF បានបញ្ជាក់ថា ខ្លាឃ្មុំផេនដានៅសល់ជាង ១៨០០ ក្បាលប៉ុណ្ណោះ ក្នុងចំណោមនោះមានផេនដាផឿកតែមួយក្បាលគត់លើលោកដែលគេទើបនឹងថតជាប់ថ្មីៗ ៕

ប្រែសម្រួល​ ៖ វារី

ចុចអាន ៖ រឿងគួរឲ្យភ្ញាក់ផ្អើលពីសត្វស្រមោច ១០ យ៉ាង យើងគួរស្វែងយល់

The post មកដឹងកាន់តែច្បាស់ពីការពិតទាំង ១០ របស់ខ្លាឃ្មុំផេនដា appeared first on Kampuchea Thmey Daily.

ការសិក្សាថ្មី៖ មឹកចេះយល់សុបិនទាំងល្អនិងអាក្រក់ មិនខុសពីមនុស្ស
ការស្ទង់មតិប្រព្រឹត្តទៅដោយក្រុមអ្នកវិទ្យាសាស្ត្រនៅញូវយ៉ក ធ្វើឲ្យពួកគេចម្លែកចិត្តជាខ្លាំងព្រោះអាកប្បកិរិយាមិនប្រក្រតីរបស់មឹកដែលគេចាប់ទុកមួយក្បាលឈ្មោះ Costello ។

អ្នកស្រាវជ្រាវសង្កេតឃើញមឹក Costello ផ្លាស់ប្ដូរពណ៌ និងលំនាំអំឡុងពេលគេងញឹកញាប់គួរឲ្យកត់សម្គាល់ ចំណុចនេះនាំឲ្យពួកគេជឿជាក់ថាមឹកកំពុងយល់សប្តិ ហើយព្យាយាមបញ្ចេញកាយវិការដើម្បីឆ្លើយតបនឹងអ្វីដែលវាឃើញ ។

យោងតាមអ្នកវិទ្យាសាស្ត្របានឲ្យដឹងថា មឹក Costello ធ្លាប់បង្វិលដៃ និងបាញ់ទឹកពណ៌ចេញពីខ្លួនក្រោយភ្ញាក់ពីដំណេកភ្លាមៗ ដែលជាវិធីមឹកទូទៅប្រើពេលរត់គេចពីសត្រូវ ដូច្នេះគេសន្និដ្ឋានថាវាប្រាកដជាយល់សុបិនអាក្រក់មិនខាន ។ មិនតែប៉ុណ្ណោះអ្នកស្រាវជ្រាវប៉ាន់ស្មានទៀតថា “លំដាប់លំដោយនៃអាកប្បកិរិយាស្មុគស្មាញកន្លងមកបង្ហាញថា សត្វមឹកមានជំងឺ Parasomnias ដែលបណ្ដាលឲ្យពួកវាសុបិនអាក្រក់និងរំខានដល់ដំណេក” ។

យ៉ាងណាការសិក្សាខាងលើទើបតែបានធ្វើជាមួយមឹក Costello មួយក្បាលនៅឡើយទេ ទើបគេមិនទាន់អះអាង ១០០ ភាគរយអំពីការរកឃើញនេះ ប៉ុន្តែអ្នកវិទ្យាសាស្ត្រនៅតែព្យាយាមសង្កេតមើលបន្ថែមដើម្បីប្រមូលព័ស្តុតាងកាន់តែច្បាស់ ៕

ប្រភព ៖ sputnik

ចុចអាន ៖ រកឃើញមូលហេតុ ធ្វើឲ្យកង្កែបកញ្ចក់មានខ្លួនថ្លា

The post ការសិក្សាថ្មី៖ មឹកចេះយល់សុបិនទាំងល្អនិងអាក្រក់ មិនខុសពីមនុស្ស appeared first on Kampuchea Thmey Daily.

សត្វ ៦ ប្រភេទ ទើបតែផុតពូជក្នុងសតវត្សទី ២១
ចាប់តាំងពីសតវត្សទី ១៦ មានសត្វឆ្អឹងខ្នងចំនួន ៦៨០ ប្រភេទបានផុតពូជ ហើយយ៉ាងហោចណាស់សត្វ ១,០០០ ប្រភេទទៀតកំពុងទទួលរងការគំរាមកំហែងពីមនុស្ស ។ ខាងក្រោមជាសត្វ ៦ ប្រភេទដែលទើបតែផុតពូជថ្មីៗក្នុងសតវត្សទី ២១ នេះ ៖

១. អណ្ដើកយក្ស Pinta

អណ្ដើកយក្ស Pinta ចុងក្រោយគេបង្អស់មានឈ្មោះថា Lonesome George វាងាប់នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១២ ក្នុងអាយុជាង ១០០ ឆ្នាំ ។

២. កង្កែបពុលដ៏អស្ចារ្យ

កង្កែបពុលដ៏អស្ចារ្យផុតពូជនៅឆ្នាំ ២០២០ ហើយត្រូវគេកត់ត្រាចុងក្រោយក្នុងឆ្នាំ ១៩៩២ ។

៣. Spix’s Macaw

សេក Macaw មានដើមកំណើតនៅប្រទេសប្រេស៊ីល ត្រូវបានគេឃើញចុងក្រោយនៅក្នុងព្រៃឆ្នាំ ២០១៦ និងប្រកាសថាផុតពូជនៅឆ្នាំ ២០១៩ ។

៤. Pyrenean Ibex

Pyrenean ibex ចុងក្រោយគឺជាសត្វញីឈ្មោះ Celia ដែលងាប់នៅភាគខាងជើងនៃប្រទេសអេស្ប៉ាញក្នុងថ្ងៃទី៦ ខែមករា ឆ្នាំ២០០០ ដោយគ្មានមូលហេតុពិតប្រាកដ ។

៥. Bramble Cay Melomys

Bramble Cay Melomys ត្រូវបានប្រកាសថាផុតពូជដោយ IUCN ក្នុងខែឧសភា ឆ្នាំ២០១៥ គេឃើញវាចុងក្រោយក្នុងឆ្នាំ២០០៩ នៅលើកោះផ្កាថ្មតូច Bramble Cay ។

៦. រមាសខ្មៅលោកខាងលិច

រមាសខ្មៅលោកខាងលិចត្រូវបានប្រកាសថាផុតពូជដោយ IUCN ក្នុងឆ្នាំ២០១១ ។

សត្វជាច្រើនបានផុតពូជដោយសារសកម្មភាពរបស់មនុស្សដែលបណ្ដាលឲ្យពួកវាឈឺ បាត់បង់ទីជម្រក ខ្វះចំណី និងការរំខានផ្សេងៗដូចជាការបរបាញ់ជាដើម ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ សត្វ ៥ ប្រភេទ ផុតពូជពីផែនដីគ្មានសល់

The post សត្វ ៦ ប្រភេទ ទើបតែផុតពូជក្នុងសតវត្សទី ២១ appeared first on Kampuchea Thmey Daily.

ពេទ្យសត្វចែករំលែកមូលហេតុ ៣ យ៉ាង​ មិនគួរឲ្យឆ្មាស៊ីចំណីឆ្កែ
វេជ្ជបណ្ឌិត Hunter Finn ពេទ្យសត្វ និងជាម្ចាស់គ្លីនិក Pet Method Vet បានឲ្យដឹងថា សត្វឆ្មានិងសត្វឆ្កែត្រូវការសារធាតុចិញ្ចឹមខុសគ្នា ដូច្នេះការស៊ីចំណីដូចគ្នាអាចធ្វើឲ្យសត្វមួយទៀតមានបញ្ហាសុខភាព។ ខាងក្រោមគឺជាមូលហេតុ ៣ យ៉ាងមិនគួរឲ្យឆ្មាស៊ីចំណីឆ្កែ ៖

១. ឆ្មាត្រូវការសារធាតុចិញ្ចឹមដែលមាននៅក្នុងសាច់តែប៉ុណ្ណោះ

ឆ្មាគឺជាសត្វស៊ីសាច់មានន័យថាពួកគេត្រូវការសារធាតុចិញ្ចឹមពីប្រភពសាច់ ចំណែកឆ្កែវិញស៊ីសាច់ផងនិងបន្លែផងទើបចំណីឆ្កែអាចផ្ទុករុក្ខជាតិដូចជា គ្រាប់ធញ្ញជាតិ ពោត និងស្រូវសាលីដែលមិនត្រូវជាមួយប្រព័ន្ធរំលាយអាហារសត្វឆ្មា” ។

២. ឆ្មាត្រូវការខ្លាញ់ច្រើនជាងឆ្កែ

ឆ្មាត្រូវការខ្លាញ់ ៩ ភាគរយ ខណៈឆ្កែត្រូវការត្រឹមតែ ៥.៥ ភាគរយប៉ុណ្ណោះ បើឆ្មាខ្វះខ្លាញ់វាអាចនឹងមានបញ្ហាសុខភាពរួមមាន ស្បែកស្លេក ជ្រុះរោម ភ្នែកព្រិល និងមិនប្រក្រតី ។

៣. ឆ្មាមានតម្រូវការអាមីណូងអាស៊ីដខុសគ្នា

ឆ្មាត្រូវការអាមីណូអាស៊ីដ Taurine ដើម្បីដំណើរការសរីរាង្គ ហើយចំណីឆ្កែមិនមានអាស៊ីដនេះទេ ដែលបណ្ដាលឲ្យឆ្មាខ្វាក់ ថ្លង់ ប្រព័ន្ធការពាររាងកាយខ្សោយ និងគាំងបេះដូងជាដើម ។

ដើម្បីប្រាកដចិត្តថាឆ្មាជាទីស្រលាញ់របស់លោកអ្នកទទួលបានជីវជាតិគ្រប់គ្រាន់ អ្នកគប្បីផ្ដល់នូវចំណីធ្វើសម្រាប់ឆ្មាជាពិសេស ឬពិភាក្សាជាមួយគ្រូពេទ្យជំនាញក្នុងការជ្រើសរើសចំណីបានត្រឹមត្រូវ ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ កូឡុំប៊ី ត្រូវចំណាយប្រាក់រាប់លានដុល្លារ ដឹកជញ្ជូនដំរីទឹករបស់ស្ដេចគ្រឿងញៀនទៅបរទេស

The post ពេទ្យសត្វចែករំលែកមូលហេតុ ៣ យ៉ាង​ មិនគួរឲ្យឆ្មាស៊ីចំណីឆ្កែ appeared first on Kampuchea Thmey Daily.

កូឡុំប៊ី ត្រូវចំណាយប្រាក់រាប់លានដុល្លារ ដឹកជញ្ជូនដំរីទឹករបស់ស្ដេចគ្រឿងញៀនទៅបរទេស
ប្រទេសកូឡុំប៊ី បាននិយាយថា ផែនការផ្ទេរសត្វដំរីទឹកចំនួន ៧០ ក្បាលទៅកាន់ទីជម្រកនៅក្រៅប្រទេសនឹងត្រូវចំណាយអស់ ៣.៥ លានដុល្លារ ។

ស្ដេចគ្រឿងញៀន Pablo Escobar ដែលត្រូវបានបាញ់សម្លាប់ដោយប៉ូលិសក្នុងឆ្នាំ ១៩៩៣ បាននាំចូលសត្វកម្រ និងដោយខុសច្បាប់ចូលមកក្នុងប្រទេស រួមទាំងសត្វដំរីទឹកជាច្រើនក្បាលផងដែរក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ។

បន្ទាប់ពីគាត់ត្រូវគេបាញ់សម្លាប់ក្នុងឆ្នាំ ១៩៩៣ ដំរីទឹកទាំងអស់បានរួចខ្លួនមករស់នៅទីជនបទដោយសេរីភាពក្បែរកសិដ្ឋានចាស់របស់គាត់ ។ហើយគេជឿជាក់ថាបច្ចុប្បន្ន ដំរីទឹកសរុបមានចំនួន ១៥០ ក្បាល ហើយជាហ្វូងធំបំផុតលើពិភពលោកនៅខាងក្រៅទ្វីបអាហ្វ្រិក ។

អាជ្ញាធរសង្ឃឹមថា នឹងផ្ទេរសត្វដំរីទឹកមួយចំនួនក្នុងប៉ុន្មានខែខាងមុខនេះដោយ ១០ ក្បាល ទៅប្រទេសម៉ិកស៊ិក និង ៦០ ក្បាលទៅឥណ្ឌា ៕

ប្រភព ៖ BBC

ចុចអាន ៖ គយគន់សម្រស់ដង្កូវនៅ អាមេរិក មុន និងក្រោយប្រែក្លាយជាមេអំបៅ ៥ ប្រភេទ

The post កូឡុំប៊ី ត្រូវចំណាយប្រាក់រាប់លានដុល្លារ ដឹកជញ្ជូនដំរីទឹករបស់ស្ដេចគ្រឿងញៀនទៅបរទេស appeared first on Kampuchea Thmey Daily.

គយគន់សម្រស់ដង្កូវនៅ អាមេរិក មុន និងក្រោយប្រែក្លាយជាមេអំបៅ ៥ ប្រភេទ
ក្នុងពិភពលោកមានមេអំបៅប្រហែល ១៧,៥០០ ប្រភេទ និង ៧៥០ ប្រភេទក្នុងសហរដ្ឋអាមេរិក។ ថ្ងៃនេះ កម្ពុជាថ្មី នឹងបង្ហាញប្រិយមិត្តពីដង្កូវមេអំបៅដែលមានរូបរាងស្រស់ស្អាត ៥ ប្រភេទនៃសហរដ្ឋអាមេរិក ៖

១. ដង្កូវមេអំបៅ Spicebush Swallowtail

សត្វនេះមានទីជម្រកនៅភាគខាងកើតសហរដ្ឋអាមេរិក វាពួនក្នុងស្លឹកឈើពេលថ្ងៃហើយចេញរកស៊ីនៅពេលយប់ ។

២. ដង្កូវមេអំបៅ Hickory Horned Devil

Hickory ជាប្រភេទដង្កូវធំបំផុតនៃអាមេរិកខាងជើងដែលអាចលូតលាស់ដល់ប្រវែងវែងជាង ៥ អ៊ីញ និងមានទីជម្រកនៅព្រៃភាគខាងកើតសហរដ្ឋអាមេរិក ។

៣. ដង្កូវមេអំបៅ សេះបង្កង់ស្លាបវែង

សត្វដង្កូវដ៏គួរឲ្យស្រលាញ់ខាងលើមានច្រើននៅអាមេរិកកណ្ដាល, ប្រទេសមិចស៊ិក, រដ្ឋផ្លរីដា និងរដ្ឋតិចសាស ចំណែកចំណីរបស់វាគឺផ្កាផាសិនផ្លរ៉ា ។

៤. ដង្កូវមេអំបៅ ទីទុយ

វារស់នៅព្រៃទឹកភ្លៀងអាមេរិកកណ្ដាលនិងខាងត្បូងដែលមានប្រវែងរហូតដល់ ៦ អ៊ីញមុនក្លាយជាមេអំបៅស្លាបប្រវែងវែងជាង ៥ អ៊ីញ ។

៥. ដង្កូវមេអំបៅ Cecropia

គេរកឃើញ Cecropia នៅសហរដ្ឋអាមេរិក និងកាណាដា វាលូតលាស់ធំជាង ៤ អ៊ីញ ហើយមិនបង្កគ្រោះថ្នាក់ឬរមាស់ដល់មនុស្សទេ ៕

ប្រែសម្រួល ៖ វារី់

ចុចអាន ៖ រឿងគួរឲ្យភ្ញាក់ផ្អើលពីសត្វស្រមោច ១០ យ៉ាង យើងគួរស្វែងយល់

The post គយគន់សម្រស់ដង្កូវនៅ អាមេរិក មុន និងក្រោយប្រែក្លាយជាមេអំបៅ ៥ ប្រភេទ appeared first on Kampuchea Thmey Daily.

រឿងគួរឲ្យភ្ញាក់ផ្អើលពីសត្វស្រមោច ១០ យ៉ាង យើងគួរស្វែងយល់
នៅលើលោកនេះគ្មាននរណាម្នាក់គេចផុតពីស្រមោចខាំឡើយ យ៉ាងហោចណាស់ ១០ ដងក្នុងមួយជីវិតហើយវាក៏ជាសត្វសំខាន់មួយប្រភេទសម្រាប់បរិស្ថានដែរ ។ ស្រមោចជាសត្វដែលយើងប្រទះឃើញសឹងរាល់ថ្ងៃ ប៉ុន្តែមនុស្សភាគច្រើនមិនសូវដឹងពី ១០ ចំណុចនេះទេ ៖

១. ស្រមោចមាន ១២០០០ ប្រភេទ

ជាការពិតណាស់ដែលវាមានពូជច្រើនបែបនេះ មិនមែនមានត្រឹមស្រមោចស ស្រមោចខ្មៅ និងស្រមោចភ្លើងទេ ។ កាលពីនៅក្មេងយើងនិយមហៅស្រមោចខ្មៅថាជាស្រមោចចិត្តល្អ រីឯស្រមោចភ្លើងជាស្រមោចចិត្តអាក្រក់ព្រោះវាខាំឈឺជាងគេ ។

២. ស្រមោចគ្រាប់កាំភ្លើងជាពូជដែលខាំឈឺបំផុត

ពូជនេះរស់នៅក្នុងព្រៃដែលមានអាកាសធាតុសើមដូចជាព្រៃអាម៉ាហ្សូន បើនិយាយពីការឈឺចាប់ពេលវាខាំវិញគឺប្រៀបបានត្រូវគេបាញ់មួយគ្រាប់ចូលសាច់ ។

៣. ស្រមោចភ្លើងបំផ្លាញទ្រព្យសម្បត្តិជិត ៤ ពាន់លានដុល្លារក្នុងឆ្នាំ

ទោះបីជាវាមានមាឌតូចមែន ប៉ុន្តែវាជាសត្វពូកែបំផ្លាញដំណាំកសិករនិងបំផ្លាញសំណង់ស្រដៀងកណ្ដៀរដែរ ។

៤. ស្រមោចជាសត្វល្អិតអាយុវែងជាងគេ

ស្ដេចស្រមោចប្រភេទ Pogonomyrmex Owyheei អាចរស់បាន៣០ឆ្នាំលើសសត្វឆ្កែទៅទៀត ។

៥. ស្រមោចមានកម្លាំងខ្លាំងជាងមាឌ ៥០ ដង

ស្រមោចមួយក្បាលអាចលើកវត្ថុទម្ងន់ធំជាងខ្លួន ៥០ ដង កុំថាឡើយស្រមោចមួយសំបុក ។

៦. ស្រមោចបំបែកកំណត់ត្រាខាងចលនាលឿនបំផុតក្នុងអាណាចក្រសត្វ

ស្រមោចពូជថ្គាមអន្ទាក់ (trap-jaw) អាចបិតបើកមាត់ក្នុងល្បឿន ១៤០ ម៉ាយក្នុងមួយម៉ោងដែលជាសមត្ថភាពសម្លាប់សត្វទន់ខ្សោយជាងវា ឬសត្វកំពុងត្រូវរបួសយ៉ាងងាយ ។

៧. ស្រមោចមាននៅគ្រប់ទៅកន្លែងលើកលែងតែទ្វីបអង់តាកទិច

វាមិនអាចរស់នៅទ្វីបអង់តាកទិចបានព្រោះអាកាសធាតុត្រជាក់ខ្លាំងសូម្បីតែសត្វធំៗមួយចំនួនក៏មិនអាចនៅកន្លែងត្រជាក់ខ្លាំងដែរ ។

៨. ស្រមោចជាសត្វរស់នៅក្រោមអាណានិគម

វារស់នៅគោរពតួនាទីនិងផែនការច្បាស់លាស់ មិនមែនជាសត្វដើរហើរពាសវាលពាសកាលដូចសត្វដទៃទេ ស្រមោចមានការងារដូចជារកចំណី ធ្វើសំបុក និងមើលកូនជាដើម ។

៩. ស្រមោចគ្មានត្រចៀកទេ ខ្លះទៀតគ្មានទាំងភ្នែកផង

ស្រមោចអាចដឹងអារម្មណ៍ចលនាពីដីតាមជើងរបស់វា សម្រាប់ស្រមោចគ្មានភ្នែកដូចជាពូជអ្នកបើកបរ (driver ant) វិញមានតែអង់តែនដើម្បីទាក់ទងគ្នាប៉ុណ្ណោះ ។

១០. សំបុកស្រមោចធំបង្អស់មានប្រវែងទទឹងជាង ៣៧០០ម៉ាយ

សំបុកនេះត្រូវគេរកឃើញនៅប៉ែកអឺរ៉ុបក្នុងឆ្នាំ ២០០០ វាមានប្រវែង ៦ ពាន់គីឡូម៉ែត្រជាប្រភេទស្រមោចអាហ្សង់ទីន ។

ក្រៅពីរឿងពិសេសៗនោះ អ្នកប្រហែលជាមិនដឹងទេថាស្ដេចស្រមោចរួមភេទតែម្ដងគត់ ហើយផ្ទុកមេជីវិតបានរហូតទៅដល់ ២០ ឆ្នាំ បន្ទាប់ពីរួមភេទរួចសត្វស្រមោចស្លាបនោះនឹងរំលាយស្លាបហើយបង្កើតជាអាណាចក្រស្រមោចមួយនៅទីអាថ៌កំបាំងផុតភ្នែកមនុស្ស ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ រឿងពិសេសៗ ៧ យ៉ាងពីសត្វខ្លាឈីតា រត់លឿនជាងគេបំផុតនៅលើពិភពលោក

The post រឿងគួរឲ្យភ្ញាក់ផ្អើលពីសត្វស្រមោច ១០ យ៉ាង យើងគួរស្វែងយល់ appeared first on Kampuchea Thmey Daily.