អ៊ីណូ Archives - Kampuchea Thmey Daily

អ៊ីណូ ស្នើសុំឲ្យបញ្ឈប់ការវែកញែករឿង វណ្ណដា ខណៈសាមីខ្លួនបានចេញមុខសុំទោសរួចហើយ
តារា​ចម្រៀង​រៀម​ច្បង​លោក អ៉ីណូ បាន​ចេញ​មុខ​ដោយ​ស្នើ​សុំ​ឲ្យ​មហាជន ឬ​អ្នកគាំទ្រ ពិសេស​អ្នក​ដែល​ផុស​ចង់​បាន View បញ្ឈប់​ការ​វែកញែក និង​ចែក​រំលែក​រឿង​កំហុស​បន្តិច​បន្តួច​របស់​តារា​ចម្រៀង​រ៉េប វណ្ណដា ដោយ​អចេតនា​គឺពាក់​មួក​ពេល​មកដល់​ព្រលានយន្តហោះ​ជួបជាមួយអ្នកគាំទ្រ និង​ថ្នាក់​ដឹកនាំ​ដែល​បាន​ទៅ​ទទួល​ស្វាគមន៍​។

ជាមួយគ្នា​នឹង​ការ​ចេញ​មុខ​ស្នើ​សុំពី​សំណាក់​លោក អ៉ីណូ នេះដែរ​តារាប្រុស​ថ្គាមខ្លា​រូបនេះ ក៏បានលើកឡើងផងដែរ​ពីចំណុច​ល្អៗក៏ដូច​ជា​មោទនភាព​ដែល វណ្ណដា បាន​រំលេច​ចេញ​នៅសិល្បៈ​វប្បធម៌​ខ្មែរ​កាន់​ពិភពលោក​ដើម្បី​ឲ្យ​ប្រទេស​ជិត​ខាង​បាន​ស្គាល់​កាន់​តែ​ខ្លាំង និង​ល្បី​រន្ទឺ​ថែមទៀត។

លោក អ៊ីណូ បាន​លើក​ឡើង​ថា“ខ្ញុំបាទ​អ៊ីណូ​សុំ​បញ្ចេញ​យោលបល់​បន្តិចក្នុងនាមជា​ប្រជាជនខ្មែរ​មួយរូបដែរ ទោះបីខ្ញុំគ្មានឋានៈអ្វីក៏ដោយ ហើយ​ក៏មិនបាន​មាន​អត្ថន័យ ឬគំនិតចង់​ទៅតោងប្អូន Vanda ដើម្បី​ល្បីនោះទេ​តែសូម​សំណូមពរ​ខាង Website មួយចំនួន​មុនចុះផ្សព្វផ្សាយ ឬបំផុសបំផុល សូមថ្លឹងថ្លែង​ឲ្យ​បានច្បាស់​បង​ណាបងគិត​ថា View សំខាន់ ឬ ប្រទេសជាតិ​ មុខមាត់ សំខាន់ ? សូមឆ្លើយ ?”

តារាចម្រៀង អ៉ីណូ បានឲ្យដឹង​ទៀត​ថា ចំណុច​ទី១ ខ្ញុំ បាទENO ព្រម​ទាំង​បង​បង ប្អូន​ប្អូន សិល្បៈទាំង​អស់ ជាពិសេស​ប្រជាជនខ្មែរ​ទាំង​មូលបាន​ដឹងហើយ​ថា ប្អូន Vanda មានសម្ថភាព​ពេញលេញដែល​បាន​រំលេចចេញនៅសិល្បៈ​វប្បធម៌ខ្មែរ​កាន់តែ​ឲ្យ​ប្រទេសជិត​ខាងបាន​ស្គាល់​កាន់តែខ្លាំង ហើយ​ល្បីកក្រើក ឲ្យគេស្គាល់​កាន់តែខ្លាំង និងបានលើកស្ទួយ​ដល់​ប្រទេស​របស់​យើងតាមផ្នែកសិល្បៈ វប្បធម៌ នៅក្នុងសម័យថ្មីជំនាន់​ថ្មី​ពិត​ជា​អស្ចារ្យ។

ចំណុចទី២ គ្រាន់តែ​កំហុស​បន្តិចបន្តួច​ដែលប្អូនភ្លេច​ដោះមួកសោះ ក៏ចាប់​កំហុស​ផុសរៀបរាប់ធ្វើអ្វី ពេល​ខ្លះខ្ញុំក៏​ធ្លាប់ទៅសម្តែងនៅ​ប្រទេសគេដែរ ខ្ញុំយល់ទោះ​បីបន្តិចបន្តូច​ក៏ដោយ ប៉ុន្តែការធ្វើដំណើរតាម​ផ្លូវអាកា មាន​ការ​​អស់​កំលាំង​ច្រើន​ម៉ោងអាចភ្លេចភ្លាំងមួយពេលអ៊ីចឹង​ហើយ ខ្ញុំសូម​សំពះ​មែន​សូម​កុំជាន់ កុំផុស​រៀបរាប់ធ្វើអ្វី ឬចង់បានតែ View ភ្លេចគិតមុខមាត់ប្រទេសខ្លួនឯង។

លោកបន្តថា លោកជឿជាក់ថា បងបង​ក៏ជាប្រជាជនខ្មែរដែរ​ដូច្នេះគួរតែយល់មុន និងសម្រេច​ចិត្ត Post ឬ​ផ្សព្វផ្សាយ មើលធ្វើ​ចូលរួមផ្សព្វផ្សាយអ្វីដែរល្អៗ​ក្នុងប្រទេសយើង ប្អូន Vanda គាត់ធ្វើបានល្អណាស់​ហើយ​លោកជឿជាក់ថា គាត់យល់ច្បាស់។ សូមរួបរួម​​គ្នា​បន្តិច​បាន​ទេ សូមចូលរួម​លើកស្ទួយគ្នា​បាន​ទេ សូមចូល​រួមអធ្យាស្រ័យគ្នា​បានទេ​ សូមកុំប្រកាន់​ច្រើន​ពេក​បានទេ យើងកំពុងរស់ក្រោម​ដំបូល​សន្តិភាព​ហើយ យើង​គួរតែរួបរួមគ្នា​ស្រលាញ់គ្នា​ឲ្យខ្លាំង​ទៅ​ដើម្បី​ឲ្យ​ប្រទេស​យើងកាន់តែអស្ចារ្យ។

តារាចម្រៀង​មាឌ​ធំ​ដំបង​លោក អ៉ីណូ បន្ថែម​ថា បើសំណេរ​របស់លោកធ្វើ​ឲ្យពុកម៉ែបងប្អូនមិនពេញចិត្ត លោកសុខចិត្តខុស និង​ក៏សូមអធ្យាស្រ័យ​ទុកជាមុន ព្រោះមនុស្សលោកជាមនុស្សត្រង់ អត់ថាអត់ មានថាមាន ឃើញយ៉ាងម៉ិនិយាយអ៊ីចឹង ចូលរួមទាំងអស់គ្នា ជំរុញកោតសរសើរ​លើកស្ទួយទាំងអស់គ្នា។

សូមបញ្ជាក់ថា បន្ទាប់​​ពី​ដឹង​កំហុសដោយ​អចេតនា ភ្លាមនោះដែរ​តារា​ចម្រៀង​រ៉េប​ដ៏​ល្បី ម៉ាន់ វណ្ណដា ក៏បាន​ចេញ​មុខ​សុំ​ទោស​ដល់​មហាជនជុំវិញការ​ពាក់​មួក​របស់​លោកនៅ​ពេល​មក​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំ ពេញ​ផងដែរ។ លោកបានលើកឡើងថា​ «សុំទោស​ប៉ាម៉ាក់ និង​លោក​ពូ រឿង​មួក​ផង ព្រោះ​ពាក់​ជាប់​ជិត ​២០​ម៉ោង​ហើយ។ ក្មួយ​សូម​អភ័យ​ទោស​ចំពោះ​កំហុស​មួយ​នេះ។ សូម​អរគុណ​អ្នក​រាល់​គ្នា​ដែល​ស្វាគមន៍​ខ្ញុំ​យ៉ាង​កក់​ក្តៅ​ និង​ភ្ញាក់​ផ្អើល​ចំពោះ​ការ​វិល​ត្រឡប់​មក​វិញ​របស់​ខ្ញុំ»៕

អត្ថបទ៖ ចាន់រ៉ា

The post អ៊ីណូ ស្នើសុំឲ្យបញ្ឈប់ការវែកញែករឿង វណ្ណដា ខណៈសាមីខ្លួនបានចេញមុខសុំទោសរួចហើយ appeared first on Kampuchea Thmey Daily.

អ៊ីណូ ហួសចិត្តខ្លាំង ខណៈរងការរិះគន់ប្រមាថពីមន្ត្រីម្នាក់
តារា​ចម្រៀង​មាឌ​ធំ​ដំបង លោក អ៊ីណូ បាន​បង្ហាញ​ការ​អន់ចិត្ត និង​ហួសចិត្ត​ខ្លាំង បន្ទាប់ពី​រង​ការ​រិះគន់​ប្រមាថ​ពី​សំណាក់​មន្ត្រី​ម្នាក់។

ម្ចាស់​បទ​”អូន​កុំ​យំ កុំ​យំ” លោក សាន ពេជ្រ​សុភា​រិទ្ធ ហៅ អ៊ីណូ បាន​បញ្ជាក់​ថា លោក​ពិត​ជា​មាន​អារម្មណ៍​អន់ចិត្ត​ចំពោះ​ការ​ចូល​ខម​មិន​នូវ​ពាក្យ​ប្រមាថ​មួយ​នេះ។

ប្រាកដ​ណាស់​កាលពី​ថ្មីៗ កន្លង​ទៅ​នេះ ដូច​មហាជន​អ្នកគាំទ្រ​បាន​ដឹង​ហើយ​ជុំវិញ​ដំណឹង​ដ៏​ភ្ញាក់​ផ្អើល ក្រោយ​តារា​ចម្រៀង​មាឌ​ធំ ថ្គាម​ខ្លា លោក អ៊ីណូ បាន​ប្រកាស​រឿង​ជំពាក់​បំណុល​ជាង ១០ ម៉ឺន​ដុល្លារ ពី​កម្ចី Online ចិន , ធនាគារ និង​ឯកជន​ជាដើម។

លោក អ៊ីណូ បាន​រៀបរាប់​ខ្លឹមសារ​ថា «សុខៗ បង​ស័ក្ដិ ៤ ខម​មិន​ជេរ​ខ្ញុំ តើ​ខ្ញុំ​ខុស​អ្វី ទាំង​ខ្ញុំ​គឺជា​សិល្បៈ​ធម្មតា​ទេ ហើយ​ជា​មនុស្ស​ធម្មតា​ហ្នឹង អត់​មើល Caption ខ្ញុំ​ទេ? ខ្ញុំ​អត់​យល់ បើ​លោក​ពុក​ខ្ញុំ​វិញ​ជើង​ចាស់​យោធា​ពិកា​ចូល​និវត្តន៍​មាន​ក្រមសីលធម៌​ល្អ​ណាស់ តែ​បង​ហេតុអ្វី​សុខ​សុខ​បាន​មក​ជេរ​ខ្ញុំ​អា​ចោលម្សៀត»។

ប្រតិកម្ម​របស់​លោក អ៊ីណូ ខាង​លើ​នេះ បន្ទាប់ពី​ម្ចាស់​គណនី​ហ្វេស​ប៊ុក​មួយ បាន​ចូល​ខម​មិន​រិះគន់​ថា «សង​លុយ​គេ​ទៅ កុំ​ទៅ​ស្ពាន​ជ្រោយចង្វា​ទៀត អា​ចោលម្សៀត»។

សូម​បញ្ជាក់​ថា ការ​រិះគន់​នេះ ស្រប​ពេល​លោក អ៊ីណូ បាន​បង្ហោះ​សារ​ថា «ចុម កែវ រំចង់ ចង់​សាក​ជាមួយ ណូ​ណូ ឆាប់​ឆាប់​នេះ ចូលរួម​លើកស្ទួយ​គុនខ្មែរ»។

លោក អ៊ី​ណូ បាន​ឆ្លើយតប​ទៀត​ដែរ​ថា «ខ្ញុំ​កំពុង​ធ្វើការ Promote លើក​ស្ទួយ​ជា Vlog របស់​គុន​ខ្មែរ អត់​ប៉ះពាល់​បង​ទេ រី​ឯ​បង​ជា​មន្ត្រីរាជការ​ដែរ ហេតុអ្វី​បង​ចេញ​មក​ជេរ​ខ្ញុំ សុំ​ស្គាល់​កន្លែង​បង​ធ្វើការ​ផង ដើម្បី​ឲ្យ​ប្អូន​ជា​មនុស្ស​ធម្មតា និង​មហាជន សុំ​ស្គាល់​បង​ផង»។

ជា​ការ​ពិត​ណាស់ ដំណឹង នៃ​ការ​ផុងខ្លួន​ក្នុង​បំណុល​ជាង ១០ ម៉ឺន​ដុល្លារ ពី​សំណាក់​តារា​ចម្រៀង​សាន់​ដេ លោក អ៊ីណូ កន្លងមក បាន​ធ្វើ​ឲ្យ​មហាជន និង​មិត្តភ័ក្ដិ​ចង្កោម​អ្នក​សិល្បៈ​ដូចគ្នា មាន​ការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​ខ្លាំង រហូត​មាន​ខ្លះ​ក៏បាន​ជួយ​ជា​ថវិកា និង​ខ្លះ​ទៀត​បង្ហាញ​ការ​លើក​ទឹកចិត្ត​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

The post អ៊ីណូ ហួសចិត្តខ្លាំង ខណៈរងការរិះគន់ប្រមាថពីមន្ត្រីម្នាក់ appeared first on Kampuchea Thmey Daily.

អ៊ីណូ ខកចិត្តខ្លាំង ខណៈធ្លាក់ខ្លួនអស់ទ្រព្យ មានគេបរិហាកិត្តិយស
ម្ចាស់បទ “អូនកុំយំ កុំយំ ” លោក សាន ពេជ្រសុភារិទ្ធ ហៅ អ៊ីណូ បាន​បង្ហាញ​អារម្មណ៍​ហួសចិត្ត​ខ្លាំង​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្នុង​បំណុល​ក៏​ស្រាប់​តែ​មាន​បុគ្គល​មួយ​ចំនួន​បាន​និយាយ​បរិហារ​កិត្តិយស​ និង​រង​នូវ​ពាក្យ​គេ​និយាយ​មើលងាយ​ដើម។

ប្រាកដ​ណាស់​កាល​ពីថ្មី​ៗ​កន្លង​​ទៅ​នេះ​ដូច​មហាជន​អ្នក​គាំទ្រ​បាន​ដឹង​ហើយ​ជុំវិញ​ដំណឹង​ដ៏​ភ្ញាក់​ផ្អើល​ក្រោយ​តារា​ចម្រៀង​មាឌ​​ធំ ថ្គាម​ខ្លា​លោក អ៊ីណូ បាន​ប្រកាស​រឿង​ជំពាក់​បំណុល​ជាង ១០ម៉ឺនដុល្លារ​ពី​កម្ចី​Onlin eចិន, ធនាគារ​ និង​ឯកជន​ជា​ដើម។

លោក អ៊ីណូ បាន​រៀបរាប់​ខ្លឹមសារ​ថា «វាសាហាវ​ធ្លាប់​តែឭគេ​សាហាវ​នេសាទ​ក្រពើ​តែ​អ្នក​ឯង​រក​ស៊ី​នេសាទមាត់ ដាក់គូថ​និយាយ ដើរ​និយាយ ជួប​និយាយ​ចាក់​រុក ឆ្កឹះឆ្កៀល​សាហាវធ្វើ​ឲ្យគេគ្រប់គ្នាខ្លាចរអាចង់បាន​តួឯក​មែន​យក​ចុះ អ្នកអើយ​គេគ្រប់គ្នាគេ​ដឹងអស់ហើយ​ តែគេមិន​និយាយ​​ប្រយ័ត្ន​អស់​ញាតិ ហើយមិន​បាច់​ខំនិយាយ​ចាក់រុក​បង ដៀលបង​ពីក្រោយ​ទេ បងរាល់​ថ្ងៃខំប្រឹង​តែរកលុយ​សងគេទេ​ណា​សុំទោស​ជំងឺ​តួឯក​មែន​ប្រយ័ត្នណា»។

ទោះ​បីជា​យ៉ាង​ណា តារា​ចម្រៀង​សម្លេង​ធំ​លោក អ៊ីណូ មិន​បាន​បញ្ចេញ​ឈ្មោះថា បុគ្គល​រូបនោះ​ជា​អ្នកគេ​ឡើយ​ ខណៈ​អ្នកគាំទ្រ​លោក​មួយ​ចំនួន​បាន​បញ្ចេញមតិលើកទឹកចិត្តផងដែរ។ បើគិត​មក​ទល់ពេល​នេះ​លោក អ៊ីណូ បានចាប់​អាជីពសិល្បៈ​សាងភាពល្បីល្បាញមានរយៈ​ពេលប្រមាណ ២០ឆ្នាំមក​ហើយ​តែ​អ្វីដែល គេ​កត់​សម្គាល់​ឃើញពេល​នេះ គឺ​លោកត្រូវផុង​ខ្លួនក្នុងបំណុង​អស់ទ្រព្យពី​ខ្លួន និងថែមទាំង​នៅជំពាក់គេជាង ១០ម៉ឺនដុល្លារថែមទៀត។

ជា​ការពិតណាស់ ដំណឹង​នៃ​ការ​ផុង​ខ្លួនក្នុងបំណុងជាង ១០ដុល្លាពី​សំណាក់​តារា​ចម្រៀង​សាន់ដេ លោក អ៊ីណូ កន្លង​មក​បាន​ធ្វើ​ឲ្យ​មហាជន និង​មិត្តភក្តិ​ចង្កោម​អ្នក​សិល្បៈ​ដូចគ្នា​មាន​ការ​ភ្ញាក់ផ្អើល និង​ចាប់​អារម្មណ៍​ខ្លាំង​រហូត​មាន​ខ្លះ​ក៏​បាន​ជួយជាថវិការ និងខ្លះទៀត​បង្ហាញការលើកទឹកចិត្តផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

The post អ៊ីណូ ខកចិត្តខ្លាំង ខណៈធ្លាក់ខ្លួនអស់ទ្រព្យ មានគេបរិហាកិត្តិយស appeared first on Kampuchea Thmey Daily.

ម៉ា ដូណា ទម្លាយរឿងរបស់ អ៊ីណូ ក្រោយផុងខ្លួនក្នុងបំណុលជាង ១០ ម៉ឺនដុល្លារ
ថ្មីៗនេះដូចមហាជនអ្នកគាំទ្របានដឹងហើយជុំវិញដំណឹងដ៏ភ្ញាក់ផ្អើលក្រោយ តារាចម្រៀងមាឌធំថ្គាមខ្លា លោក អ៊ីណូ បានប្រកាសរឿងជំពាក់បំណុលជាង ១០ ម៉ឺនដុល្លារពីកម្ចី Online ចិន, ធនាគារ និងឯកជនជាដើម។

ដំណឹងនៃការផុងខ្លួនក្នុងបំណុងជាង ១០ ម៉ឺន​ដុល្លារពីសំណាក់តារាចម្រៀងសាន់ដេលោក អ៊ីណូ បានធ្វើឲ្យមហាជននិងមិត្តភក្តិចង្កោមអ្នកសិល្ប:ដូចគ្នាមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងរហូតមានខ្លះបានជួយជាថវិការនិងខ្លះទៀតបង្ហាញ​ការលើកទឹកចិត្តផងដែរ។

ចំណែកតារាកំប្លែង ម៉ា ដូណា ស្រាប់តែទម្លាយរឿងពិតមួយចំនួនរបស់លោក អ៊ីណូ អំឡុងពេលកំពុងជួបវិបត្តិផ្លូវចិត្ត។

ម៉ា ដូណា បានរៀបរាប់ថា គាត់ពិបាកពិតៗរកសុីខាតគ្រប់មុខ មិនមែនយកលុយទៅលេងល្បែងទេបងប្អូន។ ជា​​រឿង​ពិតគាត់មិនបានកុហក់ពុកម៉ែបងប្អូនទេ។ តោះ មកដឹងរឿងគាត់ទាំងអស់គ្នាដែលគាត់មកនៅផ្ទះខ្ញុំមួយរយ:គាត់បានក្លាយជាមនុស្សផ្សេងនឹងចរិកខុសពីមុនសែនឆ្ងាយ ចេះយំ ភ័យ ស្លន់ ភាំង ភ្ញាក់ៗ ដេក មិនលក់ព្រោះត្រូវគេគំរាមនឹងមានការ​ជេម្រាយ​នឹងប្រមាថអាយុជីវិត ដែលគាត់មិនដែលទទួលពាក្យបែបនឹងធ្វើអោយគាត់មានសម្ពាធផ្លូវចិត្តខ្លាំង។

តារាកំប្លែង ម៉ា ដូណាបានបន្តថា លោកធ្លាប់បាន​ឲ្យ​យល់បល់គាត់ច្រើនទាក់ទងនឹងរឿងលុយចិនដែលមានការប្រាក់ពាក់កណ្តាល ឬ ជាងពាក់កណ្តាលលើកដាក់ចុះឡើងៗសងមិនចេះអស់ ហើយត្រូវពួកនឹងគំរាមគ្រប់ពេលអ្វីដែល​សុំពុក​ម៉ែ​បងប្អូននៅពេលនេះសុំជួយផ្តល់កម្លាំងចិត្ត ដើម្បីដោះស្រាយផ្លូវចិត្តគាត់ដូចជួយអាយុជីវិតគាត់ផងហើយក៏សុំសរសើរដែល​ហ៊ានផុសបែបនេះ កិត្តិយសវាមិនសំខាន់ជាងផ្លូវចិត្តទេហើយក៏សុំចិត្តគ្រប់ម្ចាស់បំណុលជួយជាដើមគាត់ផងណាគ្នា។

តារាសម្តែងនិងកំប្លែងភេទទី៣ ម៉ា ដូណា បញ្ជាក់បន្ថែមថា មួយវិញទៀតបន្ទាប់ពីគាត់បង្ហោះកេរិ៍ខ្មាស់គាត់ហើយ សុំបណ្តាលក្រុមហ៊ុនទាំងអស់កុំបិទការងារគាត់អី។ សុំជួយផ្តល់ការងារគាត់ផងដើម្បីបន្តជីវិតទៅមុខ។

គួររម្លឹកដែរថា តារាចម្រៀងលោក សាន ពេជ្រសុភារិទ្ធ ហៅ ( អ៊ីណូ) ក្រោយសាង​កេរ្តិ៍ឈ្មោះ​ល្បី​ក្នុង​វិថី​សិល្បៈ​ជិត ២០ ឆ្នាំកាលពីថ្មីៗកន្លងទៅនេះ តារា​ប្រុស​រូប​នេះបានដាច់​ចិត្ត​ចេញមុខទម្លាយរឿងដ៏ភ្ញាក់ផ្អើលជុំវិញរឿងផុងខ្លួនបំពាក់បំណុលខ្ទង់១០ម៉ឺនដុល្លារទាំ ងកម្ចីOnline ចិន ,ធនាគារនិងឯកជន៕

អត្ថបទ៖ ចាន់រ៉ា

The post ម៉ា ដូណា ទម្លាយរឿងរបស់ អ៊ីណូ ក្រោយផុងខ្លួនក្នុងបំណុលជាង ១០ ម៉ឺនដុល្លារ appeared first on Kampuchea Thmey Daily.

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ
ស្រប​ពេល​កំពុង​ជួប​ទុក្ខ​លំបាក​រឿង​ជំពាក់​បំណុល​ជាង ១០ ម៉ឺន​ដុល្លារ តារា​ចម្រៀង​មាឌ​ធំ ថ្គាម​ខ្លា លោក អ៊ីណូ ស្រាប់តែ​ប្រកាស​ឆន្ទៈ​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​ផលិតផល​កសិករ​ខ្មែរ​ដោយ​មិន​គិត​ថ្លៃ ដើម្បី​រក​ទីផ្សារ​ជូន​ដល់​ពួកគាត់។

តារា​ចម្រៀង​ម្ចាស់​បទ”​អូន​កុំ​យំ​កុំ​យំ​” លោក សាន ពេជ្រ​សុភា​រិទ្ធ ហៅ (អ៊ីណូ​) ក្រោយ​ជួប​ការ​លំបាក ពេលនេះ​ក៏បាន​យល់​ពី​ទឹកចិត្ត​មហាជន​អ្នកគាំទ្រ​គ្រប់​ខេត្ត-ក្រុង ដែល​ស្រឡាញ់​រាប់អាន​រូបលោក​​អស់​រយៈពេល​ជាង ១០ ឆ្នាំ កន្លង​មក​នេះ។ ទន្ទឹម​នោះ លោក ក៏បាន​យល់​ឃើញ​ពី​ផល​លំបាក​របស់​កសិករ​តាម​ស្រុក​ស្រែ​ចម្ការ ដែល​ពិបាក​រក​ទីផ្សារ​ផលិតផល​ខ្មែរ​ក្នុង​ស្រុក​ជា​លក្ខណៈ​គ្រួសារ​ដែរ។

តារា​ចម្រៀង អ៊ីណូ បញ្ជាក់​ថា «ក្នុង​ពេល​ដ៏​លំបាក​នេះ ខ្ញុំ ENO សូម​ប្រកាស នឹង​ជួយ​ផ្សព្វផ្សាយ​ពុក​ម៉ែ បង​ប្អូន យាយ​តា គ្រប់​ផលិតផល​ខ្មែរ​លក្ខណៈ​គ្រួសារ ពិសេស​ផលិតផល​កសិកម្ម​វិញ​គ្រប់​ខេត្ត​-ក្រុង​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ដោយ​មិន​គិត​កម្រៃ។ សូម​ធ្វើការ​ទំនាក់ទំនង ENO តាម Telegram ខាងក្រោម ០៨៨ ៩៩ ៩៩ ៤៨០»។

គួរ​រម្លឹក​ដែរ​ថា តារា​ចម្រៀង​ចាស់​វស្សា​លោក សាន ពេជ្រ​សុភា​រិទ្ធ ហៅ (អ៊ីណូ) ក្រោយ​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​ក្នុង​វិថី​សិល្បៈ​ជិត ២០ ឆ្នាំ មកនេះ ស្រាប់តែ​កាលពី​ថ្មីៗ នេះ តារា​ប្រុស​មាឌ​ធំ​ដំបង​រូប​នេះ បាន​ដាច់​ចិត្ត​ចេញ​មុខ​ទម្លាយ​រឿង​ដ៏​ភ្ញាក់ផ្អើល​ជុំវិញ​រឿង​ផុងខ្លួន​ជំពាក់​បំណុល​ខ្ទង់ ១០ ម៉ឺន​ដុល្លារ ទាំង​កម្ចី Online ចិន ធនាគារ និង​ឯកជន​ជាដើម…៕

អត្ថបទ ៖ ចាន់រ៉ា

The post អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ appeared first on Kampuchea Thmey Daily.

ឃើញ អ៊ីណូ ទាល់ច្រកភរិយា កែវ វាសនា ផ្តល់ឱកាសការងាររកលុយដោះបំណុល
ដំណឹង​នៃ​ការ​ផុងខ្លួន​ក្នុង​បំណុង​ជាង ១០ដុល្លារពី​សំណាក់​តារាចម្រៀង​សាន់ដេ​លោក អ៉ីណូ បានធ្វើឲ្យមហាជន និងចង្កោម​អ្នកសិល្បៈ​ដូចគ្នាមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងរហូត​មាន​អ្នក​ខ្លះបានជួយជាថវិការ និងខ្លះ​ទៀតបង្ហាញ​ការលើកទឹកចិត្តផងដែរ។

ស្របពេល​ជាមួយគ្នានេះ គេឃើញ​ភរិយាតារា​ចម្រៀង​លោក កែវ វាសនា គឺអ្នកនាង លីម សុគ្ធធារី បាន​សម្តែងការអាណិត​អាសូរ​ដល់​លោក អ៉ីណូ ក្នុង​នោះ​អ្នក​នាងក៏បានផ្តល់ឱកាស​ការងារជា Baដើម្បី​ជួយ​ដល់តារាប្រុសរូប​នេះ រកលុយ​ដោះបំណុលគេផងដែរ។ ភរិយាលោក កែវ វាសនា បានរៀបរាប់​ថា «ស្វាគមន៍​បង ENO អ៉ីណូ ជា BA ផលិតផល SCI ទោះ​បងមានបញ្ហា និងបំណុលយ៉ាងណា​ក៏ដោយក៏ខ្ញុំផ្តល់​ឱកាស​ការងារ​ជូន​បងដែរ​មិន​រើស​អើង​ទេ»។

អ្នកនាង លីម សុគ្ធធារី បញ្ជាក់​ថា «​គ្មានមនុស្សណាចង់រក​ស៊ី​ក្ស័យធន់​ទេ ទោះខ្ញុំបានដឹង​រឿងគាត់​ខ្លះ​កន្លង មក​ក៏ដោយ តែទើបថ្ងៃនេះ​ខ្ញុំដឹងរឿង​គាត់ច្បាស់​ហើយ​ធ្វើ​ឲ្យខ្ញុំព្រឺរោមខ្លាំងណាស់​ដោយ​សារ​ការ​គំរាមគំហែង​គេជេដៀលទើប​ធ្វើ​ឲ្យគាត់ទាល់ច្រក​ឆកលុយគេ​សងពីមួយទៅមួយ​ ការប្រាក់យ៉ាង​សាហាវ​ព្រៃផ្សៃ មិនមែន ១០ភាគរយ ឬ ២០ភាគរយ ដូចដែលយើងគិត​ទេ គឺគាត់ឆកលុយគេការ​សឹង​តែ ៩០ភាគរយ ហើយ (ម្ចាស់បំណុល​ការ​សារហាវបែប​នេះ គាត់​ថា​ខ្មែរ​ទេ​មិនមែនចិនទេ គាត់ថាចងការចិនធូជាងខ្មែរគេ​យោគ​យល់គាត់)»។

អ្នក​នាង សុគ្ធធារី បន្ត​ទៀត​ថា «ឧទារហណ៍ លុយដើម ៨០០០​ដុល្លារ​ត្រូវបង់​ការគេមួយថ្ងៃ ១៨០ដុល្លារ​អ៊ីចឹង​យើងគុណ​តែ ៣០ថ្ងៃ​ក្នុងមួយខែគឺ ៥៤០០​ដុល្លា ហើយគាត់បានបង់បែបហ្នឹង​ច្រើនខែគួរសមហើយ​តែដើមគាត់ជំពាក់គេគឺនៅ ៨០០០ដុល្លារ​ដដែល​នេះខ្ញុំនិយាយ​សង្ខេបៗតែម្ចាស់​បំណុលតែម្នាក់ផងចុះទម្រាំ ៤ ឬ ៥នាក់ទៀត​មួយថ្ងៃគាត់ត្រូវចំណាយការ​ប្រាក់​ជិត ៧០០ដុល្លារ (ទោះរកលុយបាន​ប៉ុណ្ណាក៏​គាត់រត់មិនរួច​យូរ​អង្វែង​ដែរ) អ៊ីចឹង​សូមបង​ៗម្ចាស់​បំណុល​ឆកលុយ និងបងៗ​ម្ចាស់បំណុល​ផ្សេង​ជួយយក​តែដើម​ពីគាត់បាន​ហើយ ព្រោះបង​ៗខ្លះស៊ីការគាត់​បានលើស​ដើម​ឆ្ងាយ​ណាស់»។

ភរិយា​លោក កែវ វាសនា បន្ត​ទៀត​ថា បំណុល​ដែល​លោក អ៉ីណូ បាន​ជំពាក់ដើមគេ​ប្រហែលជាង ១០ម៉ឺនដុល្លា តែបើយក​ការសាហាវបែបហ្នឹង នោះ​លោក​គឺ​រត់លេងរួចហើយ។ យ៉ាង​ណា​អ្នក​នាង​និយាយ​បែប​នេះ អ្នក​នាង​ក៏​មិនមែនជាបងប្អូន​របស់​លោក អ៉ីណូ នោះ​ទេ គ្រាន់ជា​អ្នកស្គាល់គ្នាទេ គឺ​គ្រាន់​តែ​អ្នក​នាង​​បានសួរនាំ​ ហើយ​​និង​មានអារម្មណ៍​រន្ធត់ អាណិត​ជាខ្លាំង ហើយ​សម្រាប់​ការប្រាក់​ការ​ឆក​លុយ​នេះ​ថា លោក អ៉ីណូ ល្ងង់ក៏ថា​បានតែ​ដោយ​សារ​តែ​ទាល់ខ្លាំង ការ​សឹងតែ ៩០ភាគរយ​ក៏យកមកដោះទាល់ដែរ​ដោយសារ​ពាក្យ​គំរាមកំហែង​ពីម្ចាស់បំណុល​។

អ្នកនាង លីម សុគ្ធធារី បន្ថែមថា ចុងក្រោយសុំម្ចាស់ Event ​ម្ចាស់ខនសឺត​ម្ចាស់​ផលិតផល​ផ្សេង​ៗ និង ពុក​ម៉ែ បងប្អូន​ទាំង​អស់កុំស្អប់គាត់នៅ​តែ​បន្ត​ផ្តល់​ការងារ​ឲ្យគាត់ ស្រលាញ់​គាំទ្រ​គាត់​ដូចដើម​ផង​ចុះ ព្រោះគាត់​ជាតារាដែល​មានសម្ថភាព និង​មានការ​តស៊ូ​ រឹងមាំជា​ខ្លាំង​សម្រាប់​ខ្ញុំ​ការ​ជួយ​គាត់​កន្លង​មក​ក៏មិនដែលចង់បានផលប្រយោជន៍ពី​គាត់ម្តងណាទេ ការជួយរបស់ខ្ញុំគឺ​ជាការជួយដោយចិត្ត​ដោយក្តីអាណិតគាត់តែប៉ុណ្ណោះ៕

អត្ថបទ៖ ចាន់រ៉ា

The post ឃើញ អ៊ីណូ ទាល់ច្រកភរិយា កែវ វាសនា ផ្តល់ឱកាសការងាររកលុយដោះបំណុល appeared first on Kampuchea Thmey Daily.

ទឹក​ដល់​ច្រមុះ ​!​អ៊ីណូ ទម្លាយ​រឿង​ផុង​ខ្លួន​ជំពាក់​បំណុល ​ខ្ទង់​១០ម៉ឺនដុល្លារ​ពី​កម្ចី​ Online​ចិន ធនាគារ និង​ឯកជន​
តារា​ចម្រៀង​ម្ចាស់​បទ​”​អូន​កុំ​យំ​កុំ​យំ​” លោក​​សាន ពេជ្រសុភារិទ្ធ ហៅ ( អ៊ីណូ) ក្រោយ​សាង​កេរ្តិ៍ ឈ្មោះ​ល្បី​ក្នុង​វិថី​សិល្បៈ​ជិត​២០​ឆ្នាំ​មក​នេះ​ស្រាប់​តែ​​តារា​ប្រុស​មាឌ​ធំ​ដំបង​រូប​នេះ​ដាច់​ចិត្ត​ចេញ​មុខ​ទម្លាយ​រឿង​ដ៏​ភ្ញាក់​ផ្អើល​ជុំវិញ​រឿង​ផុង​ខ្លួន​បំពាក់​បំណុល​ខ្ទង់​១០​ម៉ឺន​ដុល្លារ​ទាំង​កម្ចី ​Online​ ចិន ធនាគារ​ និង​ឯកជន ។

រឿង​រ៉ាវ​ដ៏​ភ្ញាក់​ផ្អើល​សម្រាប់​មហាជន​អ្នក​គាំទ្រ​និង​មិត្ត​ក្នុង​រង្វង់​សិល្ប:​ពាក់​ព័ន្ធ​បំណុល​នេះ​ត្រូវ​បាន​​ អ៊ីណូ ​ចេញ​មក​ប្រកាស​ដោយ​ពុំ​មាន​ការ​លាក់​លៀ ម​កាល​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៧​ខែ​មីនា​ឆ្នាំ២០២៤ ខណៈ​លោក​ថា​លែង​មាន​ភាព​ខ្មាស់​អៀន​អ្វី​ទៀត​ហើយ​ពោល​គឺ​សុំ​ត្រឹម​តែ​អង្វរ​ដល់​ម្ចាស់​បំណុល​ឲ្យ​មាន​ការ​យោគយល់​ និង​ផ្តល់​ពេល​វេលា​ដើម្បី​លោក​រក​លុយ​សង​តាម​ដំណាក់​កាល​

អ៊ីណូ បាន​រៀប​រាប់​ថា​”​ជំរាប​សួរ​ពុក​ម៉ែ​បង​ប្អូន​ខ្ញុំ​ឈប់​លាក់​ហើយ​ខ្ញុំ​ទៅ​មុខ​លែង​រួច​ហើយ​សល់​តែ​ភាព​ល្បីល្បាញ​ដែល​ពុក​ម៉ែ​បង​ប្អូន​គាំទ្រ​ផ្តល់​​ឱ្យ​ជិត​១៨​ឆ្នាំ​មក​នេះ​ទេ​ ​ខ្ញុំ​អស់​ពី​ខ្លួន​ហើយ​ ខ្ញុំ​ឈប់​លាក់​ហើយ ​ខ្ញុំ​លែង​ខ្លាច​ខ្មាស់​គេ​ហើយ ​ពេល​មាន​បាន​ខ្ញុំ​មិន​ដែល​អួ ត​អាង​អី​ទេ​ខ្ញុំ​តែង​តែ​ជួយ​គេ​តែ​ហេតុ​អ្វី​ឥឡូវ​ខ្ញុំ​មាន​កម្មពៀរ​បែប​នេះ​ សុំ​គោរព​សុំ​ម្ចាស់​បំណល់​ដែល​ខ្ញុំ​បាន​ជំពាក់​សរុប​ចូល​គ្នា​១០ម៉ឺន​ដុល្លារ​​ជាង​សូម​គិត​តែ​ដើម​ខ្ញុំ​បាន​ហើយ​ខ្ញុំ​​មិន​បាន​គេច​វេស​ទៅ​ណា​ទេ​ ហើយ​សុំ​ពេល​បន្តិច​ រី​ឯ​ថ្ងៃ​ទី១៧ ខែ​មីនា​នេះ​៣ម៉ឺន​ដុល្លារ​ ការ​២៤០០ដុល្លារ ខ្ញុំ​រក​អត់​ទាន់​ទេ​តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច​?​”។

​អ៊ីណូ បន្ត​ថា លោក​ពុក​ទាហាន​ពិការ​ចូល​និវត្ត​ កំពុង​ឈឺ​រវើរវាយ​រី​ឯ​អ្នក​ម្តាយ​គ្រូ​បង្រៀន​ចូល​និវត្ត​ចាស់ៗ​អស់​ហើយ​ផ្ទះ​ពួក​គាត់​ក៏​ត្រូវ​ជាប់​ធនាគារ​បង់​គេ​យឺត​រហូត​ តើ​ឱ្យ​លោក​ត្រូវ​ធ្វើ​បែប​ណា ​? រយៈ​ពេល​ប៉ន្មាន​ឆ្នាំ​បន្ទាប់​ពី​ក្ស័យ​ធន់​ការងារ​រក​ស៊ី​​ខ្លាំង​ចាប់​តាំង​ពី​កូវីដ​រហូត​មក​ដល់​សេដ្ឋកិច្ច​ធ្លាក់​មក​នេះ​ដោយ​មិន​មែន​យក​ទៅ​លេង​ល្បែង​អី្វ​ទេ​ លោក​ហ៊ាន​ស្បថ។​ លោក​ថា​ ខ្លួន​បាន​លាក់​បាំង​រហូត​ធ្វើ​ឱ្យ​លោក​ឪពុក​អ្នក ម្តាយ​ធ្លាក់​ខ្លួន​ឈឺ​ដោយ​សារ​តែ​លោក​ជាប់​បំណុល​គេ​ច្រើន​​លាក់​បាំង​គេ​ប្រឹង​សើច​ប្រឹង​ច្រៀង​លើ​ឆាក​ប្រឹង​ឆ្កួត​ប្រឹង​ជា ​ប្រឹង​លក់​ដូរ​ឱ្យ​គេ ​ដើម្បី​សង​បំណុល​គេ​។​

លោក អ៊ីណូ និយាយ​ទៀត​ថា​ រាល់​ថ្ងៃ​ធ្លាក់​ខ្លួន​មក​នៅ​ ផ្ទះ​ជួល​រក​ខន​សឺត​បាន​មួយ​សូរៗ​ពី​ភាព​ល្បីល្បាញ​ខ្លួន​ ដែល​ពុក​ម៉ែ​បង​ប្អូន​បាន​ផ្តល់​ឱ្យ​បាន​មក​ទប់​តែ​បំណុល​បង់​គេ​ប្រចាំ​ថ្ងៃ​ពេល​ខ្លះ​គេង​អត់​បាយ​ទៀត​ក៏​មាន​អស់​អ្នក​រាប់​រក​ក្បែរ​ខ្លួន ​ធ្វើ​​ឱ្យ​ជ្រុល​ខ្លួន​ហ៊ាន​ទៅ​ខ្ចី​កម្ចី​លុយ​រាប់​លុយ​ឈរ​ឬ​ លុយ​ខែ ​ដែល​មាន​ការ​ថ្លៃ​ៗ​មក​ទប់​បំណុល​ការ​រក​ស៊ី​ ដែល​បាន​ក្ស័យ​ធន់​ និង​ទប់​បំណុល​គេ​ សង​គេ​មិន​ទាន់​ខ្លាច​គេ​ផុស​រូប​ខ្លាច​​ខ្មាស​គេ ​ខ្លាច​គេ​ខឹង ​ខ្លាច​គេ​ប្ដឹង​​​ ហ៊ាន​ប្រថុយ​ខ្លួន​ទៅ​កម្ចី​Online​ចិន​ថែម​ទៀត​ដឹង​ហើយ​ ឭ​ហើយ​ថា​ មិន​ល្អ ​តែ​គេ​ឆាត​ទាក់​ទាញ​អារម្មណ៍​តាម​Telegramធ្វើ​ឱ្យ​​ខ្វះ​អ្នក​ប្រឹក្សា​យោបល់​ហ៊ាន​ទៅ​ខ្ចី​ក​ម្ចី​onlineចិ​ន​ដែល​មាន​ការ​​ច្រើន​ជាង​ពាក់​កណ្តាល ទៅ​ទប់​បំណុល​ពី​ម្ចាស់​បំណុល​មួយ​ទៅ​ម្ចាស់​បំណុល​មួយ​រហូត​កើ ត​ជា​កូន​ត​គ្នា​តែ​ខ្ញុំ​មិន​បាន​ខឹង​ម្ចាស់​បំណុល​ទាំង​អស់​នោះ​ទេ​។

យ៉ាងណា​ អ៊ីណូ បាន​បន្ត​ទៀត​ថា​”​ខ្ញុំ​ក៏​អរគុណ​ ដែល​គេ​ឱ្យ​ខ្ញុំ​ខ្ចី​ ដោយ​សារ​គេ​មាន​ទំនុក​ចិត្ត​ពី​ភាព​ល្បីល្បាញ​ខ្លួន​ឯង​តែ​ដោយ​សារ​ គេ​មិន​ដឹង​ថា​​កំពុង​ពិបាក​ខ្លាំង​ដើម្បី​យក​សង​គេ​តត​គ្នា​​ផុស​រៀប​រាប់​ទាំង​ទៀប​ភ្លឺ​នេះ​ដោយ​សារ​​ទប់​លែង​ជាប់​ហើយ​ពេល ​ខ្លះ​សង​គេ​រៀង​រាល់​ប្រចាំ​ថ្ងៃ​​ ក្នុង​១​ថ្ងៃ​អស់​ជិត​​មួយ​ពាន់​ដុល្លារ​ទៅ​មួយ​ពាន់​ជាង​តែ​រយៈ​ពេល​ចុង​ក្រោយ​នេះ​​អស់​ពី​ខ្លួន​អស់​អ្វីៗ​ទាំង​អស់​អស់​សមត្ថភាព​ហើយ​ពេល​ខ្លះ​សង​គេ​ប្រចាំ​ខែ​អស់ ​អស់​លុយ​រលីង​សូម្បី​តែ​១​ ដុល្លារ​ក៏​គ្មាន​ដែរ​ពេល​ខ្លះ​បង់​ផ្ទះ​ជួល​គេ​យឺត ​គេ​យក​សោ​មក​ចាក់​មិន​ឱ្យ​ចូល​ពី​ក្រៅ​ក៏​​មាន​”។

​លោក​សូម​សំពះ​ឱ្យ​ម្ចាស់​បំណុល​ដែល​បាន​ឃើញ​ការ​ផុស​ ជួយ​អាណិត​លោក​ឱ្យ​លោក​សង​តែ​ដើម​បាន​ហើយ​ហើយ​សុំ​ពេល​បន្តិច​ឈប់​ជេរ​ដៀល​គំរាម​លោក​ទៀត​ទៅ​លោក​ពិត​ជា​ភ័យ​ខ្លាំង​ណាស់​ ព្រោះ​មិន​បាន​គេច​វេស​ទេ​​ គឺ​ប្រឹង​លក់​កំព្យូទ័រ​ប្រឹង​លក់​ទូរស័ព្ទ​​ឱ្យ​គេ​ ប្រឹង​ទៅ​ច្រៀង​ទម្លាក់​ទាំង​តម្លៃ​ខ្លួន​ទៀត​ដើម្បី​សង​បំណុល​។​

សុំ​ទោស​លោក​ពុក​​អ្នក​ម្តាយ​ដែល​កូន​ប្រុស​ម្នាក់​នេះ​ធ្វើ​មិន​បាន​ល្អ​សុំទោស​ហ្វេនៗ​ និង​ពុក​ម៉ែ​បង​ ប្អូន​ដែល​​លាក់​បាំង​ និង​កំសាក​យ៉ាង​នេះ​លោក​អស់​ពី​ខ្លួន​ហើយ​។​ លោក​ក៏​បាន​អំពាវ​នាវ​ដល់​ម្ចាស់​ Eventsម្ចាស់​ខនសឺត​ម្ចាស់​ផលិតផល​ផ្សេងៗ​ និង​ពុក​ម៉ែ​បង​ប្អូន​ឃើញ​ហើយ​កុំ​ខឹង ​កុំ​ស្អប់​លោក​ សូម​នៅ​តែ​គាំទ្រ​នៅ​តែ​ស្រលាញ់ ​ផ្តល់​ការងារ​ឱ្យ​លោក​បាន​ធ្វើ​បន្ត​ផង​ព្រោះ​លោ ក​ទប់​លែង​ជាប់​ហើយ​ទើប​ថ្ងៃ​នេះ​បាន​លោក​ហ៊ាន​ផុស​ ដោយ​លែង​ខ្មាស​អៀន​​៕

អត្ថបទ៖​ចាន់រ៉ា

The post ទឹក​ដល់​ច្រមុះ ​!​អ៊ីណូ ទម្លាយ​រឿង​ផុង​ខ្លួន​ជំពាក់​បំណុល ​ខ្ទង់​១០ម៉ឺនដុល្លារ​ពី​កម្ចី​ Online​ចិន ធនាគារ និង​ឯកជន​ appeared first on Kampuchea Thmey Daily.

អ៊ីណូ អះអាងថា ភាពល្បីល្បាញជិត ២០ ឆ្នាំ បានដោយសារពុកម៉ែបងប្អូន និងការខំប្រឹងខ្លួនឯង
តារា​ចម្រៀង​ម្ចាស់​បទ​”​អូន​កុំ​យំ​កុំ​យំ​” លោក អ៊ីណូ បន្ទាប់ពី​សាង​កេរ្តិ៍ឈ្មោះ​ល្បី​ក្នុង​វិថី​សិល្បៈ​ជិត ២០ ឆ្នាំ មក​នោះ ស្រាប់តែ​តារា​ប្រុស​មាឌ​ធំ​ដំបង​រូប​នេះ ដាច់​ចិត្ត​ចេញ​មក​និយាយ​បើក​កកាយ​រឿងរ៉ាវ​ផ្ទាល់ខ្លួន​ចាប់​តាំងពី​ចូល​សិល្បៈ​ដំបូង​មក​ទល់​ពេល​បច្ចុប្បន្ន។

ជាមួយ​ការ​បើក​កកាយ​ជីវិត​សិល្បៈ​ដែល​ខំ​សាង​ឡើង​យូរ​ឆ្នាំ​មក​ហើយ​នេះ លោក អ៊ីណូ អះអាង​ថា លោក​ចូល​សិល្បៈ គ្មាន​ខ្សែ ឬ​អ្នក​នៅ​ជ្រោមជ្រែង​ពីក្រោយ​ខ្នង​ទេ គឺ​បាន​មក​ដោយសារ​ការ​គាំទ្រ​របស់​ពុក​ម៉ែ​បងប្អូន និង​ការ​ខំប្រឹង​ខ្លួនឯង។ លោក អ៊ី​ណូ បាន​រៀបរាប់​ថា «ឈ្មោះ​ជា​អ្នក​ចម្រៀង​ល្បី​ដ៏​សាមញ្ញ​គ្មាន​គ្នា ខ្នង អ្វី​ទេ គឺ​ល្បី​ដោយសារ​ពុក​ម៉ែ​បងប្អូន និង​ការ​ខំប្រឹង​ដោយ​ខ្លួនឯង»។

លោក អ៊ីណូ បញ្ជាក់​ថា លោក​ចូល​សិល្បៈ​ឆ្នាំ ២០០៥ ទទួល​បាន​ជាប់​ជ័យលាភី​នៅ​ក្នុង​ក្លឹប​តារា​មាស​តន្ត្រី គ្រូបង្រៀន​លោកគ្រូ ហួរ ឡា​វី បន្ទាប់​មក​ដើរ​សុំ​គេ​ច្រៀង រហូត​ចុង​ឆ្នាំ ២០០៩ ទើប​បាន​រក​ភាព​ល្បី​ឃើញ។ បទ​ចម្រៀង​ល្បី​ទាំងអស់ មិន​ថា​ច្រៀង​ខ្លួនឯង ឬ​និពន្ធ​ឲ្យ​គេ ភាគច្រើន​និពន្ធ​ខ្លួនឯង​ទាំង​ទំនុកច្រៀង និង Melody ថ្មី មិន​ដែល​អួត​ទេ ដោយ​ដាក់​ឈ្មោះថា​(​ម៉ៅ​ឃ្លី​)។

តារា​ប្រុស​លោក អ៊ីណូ បន្ត​ថា «សិល្បៈ ១៨ ឆ្នាំ នៅតែ​ល្បី មិនមែន​មកពី​ខ្ញុំ​ទេ គឺ​ដោយសារតែ​កម្លាំង​គាំទ្រ​របស់​ពុក​ម៉ែ​បងប្អូន តាំងពី​មាន​ហ្វេន ២០០៩ រហូត​មាន​ហ្វេន​បន្តបន្ទាប់​ឆ្នាំ រហូត​ឆ្នាំ ២០២៣។ ឆ្នាំ ២០២៣ Concert គ្រប់ Events តូចធំ ពេល Eno ឡើង ហ៊ោកញ្ជ្រៀវ គាំទ្រ ស្រែកហៅ​ឈ្មោះ ENO ENO… និង​ចេះ​ច្រៀង​គ្រប់​បទ​របស់​ខ្ញុំបាទ ENO ហើយ​ស្រែក​ថា ENo នៅតែ​ខ្លាំង»។

តារា​ចម្រៀង​លោក អ៊ីណូ និយាយ​បន្ថែម​ទៀត​ថា «ពេលនោះ​មិនមែន​ស៊ី​ជោរ​ទេ តែ​ពេលនោះ​ដូច​ទះ​កំផ្លៀង​ខ្ញុំ​ឲ្យ​កាន់តែ​ស្វាហាប់ សម្ដែង​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​ពុក​ម៉ែ​បងប្អូន។ គោរព អរគុណ ពុក​ម៉ែ​បងប្អូន ENO មិន​ធ្វើ​ឲ្យ​ពុក​ម៉ែ​បងប្អូន​ខក​បំណង​ទេ»។

ជា​ការ​កត់សម្គាល់ តារា​ចម្រៀង​ចាស់​លោក អ៊ីណូ គិត​មក​ដល់​ពេលនេះ​លោក​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​មាន​រយៈពេល​ប្រមាណ​ជិត ២០ ឆ្នាំ​ហើយ ខណៈ​ទីផ្សារ​គាំទ្រ និង​ប្រជាប្រិយភាព រក្សា​បាន​មិន​ចាញ់​តារា​ប្រុស​-​ស្រី​រួម​ជំនាន់​ឯទៀត​ទេ៕

អត្ថបទ ៖ ចាន់រ៉ា

The post អ៊ីណូ អះអាងថា ភាពល្បីល្បាញជិត ២០ ឆ្នាំ បានដោយសារពុកម៉ែបងប្អូន និងការខំប្រឹងខ្លួនឯង appeared first on Kampuchea Thmey Daily.