អ្នកជាសះស្បើយ Archives - Kampuchea Thmey Daily

ជាសះស្បើយពីកូវីដបាន៤ខែ អាចចាក់វ៉ាក់សាំងបាន តែមានផលរំខានខុសអ្នកដទៃមួយចំណុច
ថ្មីៗនេះ ក្រសួងសុខាភិបាល ​បានអំពាវនាវដល់អ្នកជំងឺជាសះស្បើយពីកូវីដ-១៩ រយៈពេល៤ខែឡើង អាចអញ្ជើញទៅចាក់វ៉ាក់សាំងបានហើយ បន្ទាប់ពីធ្លាប់ព្រមានថា អ្នកទើបជាសះស្បើយភ្លាមៗ ទោះបីចាក់ក៏គ្មានប្រសិទ្ធភាពអ្វី។

ចំពោះអ្នកធ្លាប់វិជ្ជមានវីរុសកូវីដ-១៩ ឬកូវីដបំប្លែងខ្លួនដទៃទៀតមិនថាមុនតេស្តពុំទាន់បានចាក់វ៉ាក់សាំងសោះ អ្នកទើបចាក់មួយដូស ឬអ្នកចាក់ពីរដូសហើយក្ដី ក្រោយជាសះស្បើយរយៈពេល ៤ខែ ឬលើសពីនេះ អាចវ៉ាក់សាំងចាប់ពីពេលនេះតទៅ។

ដោយឡែក ចំពោះផលរំខាននៃវ៉ាក់សាំងសម្រាប់អ្នកធ្លាប់ឆ្លងកូវីដ ហាក់មិនខុសគ្នាឆ្ងាយពីបុគ្គលទូទៅនោះទេ ប្លែកត្រង់ពេលវេលាប៉ុណ្ណោះ ដែល​អាចមានរយៈពេលយូរជាងអ្នកមិនធ្លាប់វិជ្ជមានទាល់តែសោះ។

យោងតាមការស្រាវជ្រាវកន្លងមករកឃើញថា អ្នកជាសះស្បើយពីកូវីដ-១៩ រងផលរំខានរាងកាយដូចគ្នា តែអាចធ្ងន់ជាងអ្នកមិនធ្លាប់វិជ្ជមានវីរុសនេះ បន្ទាប់ពីចាក់វ៉ាក់សាំងរួច។

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Johns Hopkins បានប្រមូលទិន្នន័យពីបុគ្គលិកថែទាំសុខភាពចំនួន ៩៥៤ នាក់ ក្នុងរដ្ឋ ម៉ារីឡេន (Maryland) សហរដ្ឋអាមេរិក ដើម្បីតាមដានអាការ ក្រោយចាក់វ៉ាក់សាំង។ ពួកគេបានរកឃើញថា មនុស្សដែលធ្លាប់ឆ្លងមេរោគកូវីដ-១៩ មានប្រតិកម្ម ៤.៥ ដង លើសមនុស្សទូទៅ ក្រោយចាក់លើកដំបូង។ ទោះយ៉ាងណា អ្នកជាសះស្បើយពីកូវីដ-១៩ ហាក់ដូចជាមិនសូវមានប្រតិកម្មធ្ងន់ធ្ងរចំពោះការចាក់វ៉ាក់សាំងលើកទី២នោះទេ។ ចំណែកការចាក់ដូសទី៣ ក៏ពុំមានផលរំខានអ្វី ខ្លាំងជាងលើកមុនៗឡើយ។

បន្ថែម​ពី​លើនោះ អ្នក​ដែល​​ធ្លាប់​មាន​ជំងឺ​​កូវីដ-១៩ ទំនង​ជា​មាន​ប្រតិកម្ម​រយៈពេលយូរ​ចំពោះ​វ៉ាក់សាំង ​ដោយអាចមាន​ប្រតិកម្ម​រហូតដល់ ៧ថ្ងៃ​ បើ​ប្រៀបធៀប​ទៅ​នឹង អ្នក​ដែល​មិន​ធ្លាប់ឆ្លង​ជំងឺ​កូវីដ គឺពួកគេមានផលរំខានតែពីរបីថ្ងៃប៉ុណ្ណោះ។

គួរឱ្យកត់សម្គាល់ផងដែរថា ទោះបីជាបុគ្គលនោះធ្លាប់វិជ្ជមានកូវីដក៏ដោយ រាងកាយពួកគេសុទ្ធតែអាចបង្កើតការឆ្លើយតបអង់ទីគ័រខ្លាំងក្លាចំពោះវ៉ាក់សាំង ក្រោយពេលចាក់ពេញលេញ៕

អត្ថបទ៖ សន្យា

ចុចអាន៖ ក្រោយក្រសួងប្រកាស តើអ្នកមានជំងឺប្រចាំកាយអ្វីខ្លះ អាចចាក់វ៉ាក់សាំងបាន?

ចុចអាន៖ នេះមូលហេតុ អ្នកចាក់វ៉ាក់សាំងកូវីដដូសជំរុញហើយ មានផលរំខានខុសៗគ្នា

The post ជាសះស្បើយពីកូវីដបាន៤ខែ អាចចាក់វ៉ាក់សាំងបាន តែមានផលរំខានខុសអ្នកដទៃមួយចំណុច appeared first on Kampuchea Thmey Daily.

៣ ចំណុចនេះ អាចជួយអ្នកបាត់បង់ក្លិនឱ្យវិលដូចដើមវិញ ក្រោយព្យាបាលកូវីដ
កំលុងពេលផ្ទុកវីរុសកូវីដ-១៩ អ្នកជំងឺសឹងទាំងអស់ទទួលរងនូវបញ្ហាបាត់បង់ក្លិន ពោលគឺសមត្ថភាពច្រមុះដំណើរការចុះខ្សោយ។ ដោយឡែក ក្រោយជាសះស្បើយ​ អ្នកខ្លះបន្តបាត់បង់ក្លិនរយៈពេលខ្លី ខណៈអ្នកខ្លះទៀតមានរយៈពេលវែង។

ជាទូទៅ មនុស្សភាគច្រើននឹងជាសះស្បើយពីរោគសញ្ញាកូវីដ-១៩ ទាំងស្រុងក្នុងរយៈពេលពីរបីសប្តាហ៍។ ទន្ទឹមគ្នាដែរ មនុស្សភាគច្រើននៅបន្សល់រោគសញ្ញាម្យ៉ាងដែលភាសាអង់គ្លេសហៅថា anosmia (អ្នកជំងឺជាគ្មានក្លិនអាហារ) ដែលបញ្ហានេះមានរយៈពេលមួយខែ ឬច្រើនជាងហ្នឹង។

ទោះជាយ៉ាងនេះក្ដី បញ្ហាក្លិននឹងត្រឡប់មកវិញយ៉ាងឆាប់រហ័សត្រឹមតែ ៤-៨ សប្ដាហ៍ប៉ុណ្ណោះ ប្រសិនអ្នកជំងឺអនុវត្តតិចនិកទាំង ៣ ខាងក្រោមដែលណែនាំដោយអ្នកវិទ្យាសាស្ត្រ។

១. បន្ថែមវីតាមីន A ទៅក្នុងរបបអាហារ ដើម្បីជួយជួសជុលកោសិកា

ភស្តុតាងដែលរកឃើញដោយអ្នកជំនាញអះអាងថា អាហារដែលផ្ទុកវីតាមីន A រួមមាន ស៊ុត ត្រី បន្លែបៃតង និងផ្សិតជាដើម អាចព្យាបាលរោគសញ្ញា anosmia បានយ៉ាងមានប្រសិទ្ធភាព។

វេជ្ជបណ្ឌិតជនជាតិអាល្លឺម៉ង់មួយក្រុម មកពីសាកលវិទ្យាល័យ Dresden បានធ្វើការសាកល្បងទៅលើក្រុមអ្នកជំងឺកូវីដ-១៩ ក្នុងរយៈពេល ៨ សប្តាហ៍។

ក្រោយការសាកល្បង រយៈពេល ៨ សប្តាហ៍នេះ លទ្ធផលបង្ហាញថា មនុស្សដែលទទួលទានអាហារផ្ទុកវីតាមីន A ជាប្រចាំមានលទ្ធភាពជាសះស្បើយពីបញ្ហាស្រង់ក្លិនបាន ៣៧% ខណៈអ្នកដែលទទួលទានធម្មតាមានតែ ២៣% ប៉ុណ្ណោះ។

២. ប្រើគ្រឿងទេសក្នុងផ្ទះបាយ ជួយបង្វឹកឃានវិញាណ

សាស្ត្រាចារ្យ Carl Philpott មកពីសាកលវិទ្យាល័យ East Anglia នៃចក្រភពអង់គ្លេសផ្ដល់ដំបូន្មានឱ្យអ្នកដែលជាសះស្បើយពីកូវីដ-១៩ មិនទាន់អាចស្រង់ក្លិនដូចដើម គួរប្រើគ្រឿងទេសក្នុងផ្ទះបាយយកមកបង្វឹកឃានវិញាណឱ្យបានរាល់ថ្ងៃ។

ការសិក្សាទៅលើអ្នកបាត់បង់ក្លិន បានរកឃើញថា ការហិតក្លិនយ៉ាងតិចចំនួន ៤ ក្លិនរួមមាន ក្រូចឆ្មា ផ្កាកុលាប ខ្ទឹមស ខ្ញី យ៉ាងហោច ២ដង ក្នុងមួយថ្ងៃ ក្នុងរយៈពេលពីរខែជាប់គ្នាអាចជួយបង្កើនអារម្មណ៍នៃក្លិនបានឡើងវិញ។ ក្រៅពីនោះ ការហិតក្លិនកាហ្វេ ឬជីរអង្កាម ក៏អាចជួយហ្វឹកហាត់ច្រមុះបានល្អដូចគ្នាដែរ។

៣. ប្រើស្រ្ពៃយ៍ស្តេរ៉ូអ៊ីដសម្អាតច្រមុះ

ការប្រើស្រ្ពៃយ៍បាញ់ច្រមុះដែលមានសារធាតុប្រឆាំងនឹងការរលាក (ស្តេរ៉ូអ៊ីដ) អាចជួយអ្នកជំងឺ ឱ្យមានក្លិនម្តងទៀតយ៉ាងឆាប់រហ័ស។

វិធីសាស្ត្រនេះអាចប្រើចំពោះអ្នកបាត់បង់ក្លិនរយៈពេលវែង ហើយវាមានប្រសិទ្ធភាពលើអ្នកជំងឺប្រមាណ ៥០%ក្រៅពីការបង្វឹកហិតក្លិន។

អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Benha ប្រទេសអេហ្ស៊ីប បានឱ្យដឹងថា ស្ព្រៃយ៍ស្តេរ៉ូអ៊ីដមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលការហើម និងរលាក។ ដូច្នេះវាអាចជួយបញ្ហាច្រមុះបាន ស្របពេលដែលអ្នកជាសះស្បើយ មិនទាន់មានក្លិនដូចប្រក្រតី៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Daily Mail

ចុចអាន៖ អ្នកវិទ្យាសាស្រ្ត ណែនាំឲ្យអ្នកធ្លាក់ខ្លួនឈឺជំងឺកូវីដ-១៩ “ហាត់ហិតក្លិន”

ចុចអាន៖ ផលប៉ះពាល់ខុសគ្នារវាងកូវីដទម្រង់ដើម និង ដែលតា ក្រោយពេលជាសះស្បើយ

The post ៣ ចំណុចនេះ អាចជួយអ្នកបាត់បង់ក្លិនឱ្យវិលដូចដើមវិញ ក្រោយព្យាបាលកូវីដ appeared first on Kampuchea Thmey Daily.

ក្រសួងចាប់ផ្ដើមចាក់វ៉ាក់សាំងដល់ អ្នកជាសះស្បើយពីជំងឺ​កូវីដ ចាប់ពី ៤ ខែឡើងទៅ
ក្រសួងសុខាភិបាល បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋដែលមានអាយុ ៦ឆ្នាំ ឡើងដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ ចាប់ពី ៤ខែ ឡើងទៅ ដើម្បីបង្កើនភាពស៊ាំទប់ទល់ នឹងជំងឺកូវីដ១៩។

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានបញ្ជាក់ថា ការចាប់ផ្ដើមចាក់នេះ បន្ទាប់ពីការណែនាំ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងអនុសាសន៍របស់អង្គការសុខភាពពិភពលោក ក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ដលល់អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩។

គ.វ.ក-១៩ អំពាវនាវឱ្យពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី៦ឆ្នាំឡើង ដែលព្យាបាលជាសះស្បើយពីជំងឺកូរីដ-១៩ ចាប់ពី ៤ ខែ ឡើង ហើយមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ សូមទៅចាក់វ៉ាក់សាំងកូរី-១៩ ដោយស្ម័គ្រចិត្ត នៅតាមទីតាំងចាក់វ៉ាក់សាំងដែលបានកំណត់។

ចំពោះមន្ត្រីរាជការថ្នាក់ជាតិដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីង-១៩ ចាប់ពី៤ខែឡើង ហើយមិនទាន់ បានចាក់វ៉ាក់សាំងកូន ១៥សូមអញ្ជើញទៅចាក់វ៉ាក់ នៅពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។

ចំពោះមន្ត្រីរាជការថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋទូទៅដែលស្ថិតនៅក្រោមរដ្ឋបាលរាជធានី-ខេត្តបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ ចាប់ពី៤ខែឡើង ហើយមិនទាន់បានយក់វ៉ាក់សាំង សូម អញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩នៅតាមមន្ទីរពេទ្យបង្អែករាជធានីខេត្ត និងនៅតាមបណ្តាទីតាំងចាក់វ៉ាក់សាំងមួយចំនួនទៀតដែលរដ្ឋបាលរាជធានីខេត្តកំពុងបើកដំណើរចាក់វ៉ាក់សាំងកូវីដ-១៩ ជួនប្រជាពលរដ្ឋ ដែលនៅសេសសល់៕

សេចក្ដីជូនព័ត៌មានពិស្ដារខាងក្រោម៖

អត្ថបទៈ សំអឿន

The post ក្រសួងចាប់ផ្ដើមចាក់វ៉ាក់សាំងដល់ អ្នកជាសះស្បើយពីជំងឺ​កូវីដ ចាប់ពី ៤ ខែឡើងទៅ appeared first on Kampuchea Thmey Daily.

ពលករ​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ ជាង​១០០​នាក់ នៅ​ស្រុក​អន្លង់វែង ​ត្រូវ​គ្រូពេទ្យ​ឲ្យ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ
ពលករ​ឆ្លង​ដែន​មក​ពី​ប្រទេស​ថៃ ដែល​ឆ្លង​កូវីដ​១៩ ជាង​១០០​នាក់ នៅ​ស្រុក​អន្លង់វែង ត្រូវ​បាន​ឲ្យ​ត្រឡប់​ទៅ​លំនៅឋាន​វិញ កាល​ពី​ម្សិល​មិញ​នេះ ក្រោយពី​ជា​សះ​ស្បើយ។​

​នៅវេលា​ម៉ោង ២០​និង​០០​នាទី ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០២១ នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​១៩ នៅ​សាលា​វិទ្យាល័យ​អន្លង់វែង ពលករ​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ចេញ​ទៅតាម​បណ្តា​ខេត្ត ចំនួន ១០២ នាក់ ស្រី ៤៤ នាក់​មានដូចជា៖

១. ឧ​ត្ត​រ​មានជ័យ ចំនួន ១៣ នាក់ ស្រី ០៤ នាក់។

២. សៀមរាប ចំនួន ១៧ នាក់ ស្រី ០៧ នាក់។​

៣. បន្ទាយមានជ័យ ចំនួន ២២ នាក់ ស្រី ០៨ នាក់ ។​

៤. បាត់ដំបង ចំនួន ១៧ នាក់ ស្រី ០៦ នាក់ ។​

៥. ពោធិ៍សាត់ ចំនួន ០១​នាក់​ប្រុស​។​

៦. កំពង់ឆ្នាំង ចំនួន ០១ នាក់​ប្រុស ។​

៧. កណ្តាល ​ចំនួន ០១​នាក់ ប្រុស ។​

៨. តាកែវ ចំនួន ០៤​នាក់​ស្រី ០១​នាក​

៩. កំពត ចំនួន ០៤ នាក់ ស្រី ០២ នាក់ ។​

១០. ក្រចេះ ចំនួន ០១ នាក់​ស្រី ។​

១១. ព្រៃវែង ចំនួន ០៩ នាក់ ស្រី ០៦ នាក់ ។​

១២. កំពង់ធំ ចំនួន ០៦ នាក់ ស្រី ០៣ នាក់ ។​

១៣. ស្វាយរៀង ចំនួន ០២ នាក់​ស្រី​។​

១៤. ត្បូងឃ្មុំ ចំនួន ០៤ នាក់​ស្រី ។​

​បច្ចុប្បន្ន អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​ស្រុក​អន្លង់វែង ចំនួន​បី​កន្លែង

សរុប​ចំនួន ៤៥២​នាក់ ស្រី​ចំនួន ២១៦​នាក់​៕

អត្ថបទ៖ ចាន់ ធី​

The post ពលករ​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ ជាង​១០០​នាក់ នៅ​ស្រុក​អន្លង់វែង ​ត្រូវ​គ្រូពេទ្យ​ឲ្យ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ appeared first on Kampuchea Thmey Daily.

ខេត្ត​សៀមរាប មានអ្នកជាសះស្បើយ​ពី​ជំងឺ​កូវីដ​ ដល់ទៅ​២៦០​នាក់ កាល​ពី​យប់​មិញ​នេះ
កាល​ពី​យប់​មិញ ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ចំនួន​២៦០នាក់ ត្រូវ​បានក្រុម​គ្រូ​ពេទ្យ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រោយ​សម្រាក​ព្យាបាល​ជា​សះ​ស្បើយ។​

​​បើតាម​ផេ​ក​ផ្លូវការ របស់លោកវេជ្ជបណ្ឌិត គ្រុស សា​រ៉ា​ត​ ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក ខេត្តសៀមរាប បាន​ សរសេរ​នៅលើ​ហ្វេ​សប៊ុកថា នៅ​យប់មិញ​នេះ​មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ មាន​ដល់​ទៅ​ចំនួន ២៦០​នាក់​ ត្រូវ​បាន​គ្រូពេទ្យ​អាវ​ស​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត វិទ្យាល័យ​អង្គរ វិទ្យាល័យ​ហ៊ុន សែន វត្ត​ស្វាយ និង​វិទ្យាល័យ​ដំ​ដែក​ត្រឡប់​ទៅ​លំនៅឋាន​វិញ ដោយ​ត្រូវ​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ កាលពី​យប់​ថ្ងៃទី​០៩ ខែ​សីហា ឆ្នាំ​២០២១​នេះ​។​

​លោក​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល ៣​កុំ ៣​ការពារ ឲ្យ​បាន​ខ្ជាប់ខ្ជួន ហើយ​ត្រូវ​ចេះ​ថែរក្សា​សុខភាព ត្រូវ​លាងដៃ​និង​សាប៊ូ និង​អាល់កុល ឬ​ជែ​ល ហើយ​កុំ​ប្រជុំ​គ្នា​ឲ្យ​សោះ ទើប​យើង​អាច​ការពារ​នូវ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​បាន​៕

អត្ថបទ៖ គឿន​វេត​

The post ខេត្ត​សៀមរាប មានអ្នកជាសះស្បើយ​ពី​ជំងឺ​កូវីដ​ ដល់ទៅ​២៦០​នាក់ កាល​ពី​យប់​មិញ​នេះ appeared first on Kampuchea Thmey Daily.

អ្នកជំនាញ៖ អ្នកសះស្បើយពីកូវីដ-១៩ ជាគឺជាហើយ! មិនប៉ះពាល់សួតទៅថ្ងៃមុខទេ
វីរុស COVID-19 ពេល​ឆ្លង​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស​ វាចូលទៅ​វាយលុក​សួត​នាំឲ្យ​រលាក ដូចនេះ​ហើយ​អ្នក​ផ្ទុក​មាន​បញ្ហា​ផ្លូវ​ដង្ហើម។ តើ​បន្ទាប់ពី​ព្យាបាល COVID-19 ជា​សះស្បើយ​ហើយ​ តើ​សួត​នោះ មាន​បញ្ហា​រលាក​អ្វី​ទៀត​អត់​ទៅ​ថ្ងៃ​មុខ ព្រោះ​ថ្នាំ​ដែល​ត្រូវ​លេប​សម្រាប់​អ្នក​ជំងឺ គឺ​ប្រើ​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍ និង​ថ្នាំ​គ្រុន​ចាញ់?

លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​ប្រាប់​ឲ្យ​ដឹង​ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន​ស្ដីពី​បច្ចុប្បន្នភាព COVID-19 កាលពី​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ​ថា ការ​ព្យាបាល​អ្នក​ផ្ទុក COVID-19 មិន​ទាន់​មាន​ពិធីសារ ឬ​ក៏​ថ្នាំ​ប្រភេទ​នេះ ឬ​ប្រភេទ​នោះ​ច្បាស់លាស់ សម្រាប់​កំណត់​ព្យាបាល COVID-19 ជា​នោះ​ទេ។ តែ​អ្វី​ដែល​គ្រូពេទ្យ​កម្ពុជា និង​ពិភព​លោក​កំពុង​អនុវត្តន៍ គឺ​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​តាម​បទពិសោធន៍​កន្លង​មក។

លោក​ជំទាវ​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា អ្នក​ជា​សះស្បើយ COVID-19 ពេល​ជា គឺ​ជា​ហើយ មិន​អាច​នាំឲ្យ​រលាក​សួត​ទៅ​ថ្ងៃ​មុខ​ទៀត​ទេ។ អ្នក​នាំ​ពាក្យ​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ការ​ប្រើប្រាស់​ថ្នាំ​គឺ​ចាំបាច់​ណាស់​ក្នុង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ពោល​គឺ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​ដែល​ជា​មន្ទីរ​ពេទ្យ​កំណត់​ដោយ​ក្រសួង​សុខាភិបាល ការ​ពិនិត្យ ព្យាបាល​អ្នក​ជំងឺ COVID-19។ ដូចនេះ​ប្រជាពលរដ្ឋ​បើ​ដឹង​ពី​ប្រភេទ​ថ្នាំ​ទាំង ២ ខាង​លើ មិន​អាច​ទៅ​រក​ទិញ​ថ្នាំ​ទាំង​នោះ​លេប​ដោយ​ខ្លួនឯង​បាន​ទេ។

កាលណា​ទៅ​ទិញ​ថ្នាំ​ផ្ដេសផ្ដាស​មក​លេប ជា​ការ​បំផ្លាញ​សុខភាព​ទៅ​វិញ​ទេ ព្រោះ​ថ្នាំ​ជា​ប្រភេទ​គីមី ផ្សំ​ឡើង​ពី​សារជាតិ​គីមី ដូចនេះ​ហើយ​មុខងារ​របស់​វា​មាន ២ មួយ​បើ​ប្រើ​ត្រឹមត្រូវ នឹង​ព្យាបាល​ជំងឺ​របស់​យើង តែ​បើ​មិន​ត្រឹមត្រូវ​ទេ​នោះ វា​នឹង​សម្លាប់​យើង​ទៅ​វិញ។

លោក​ជំទាវ​បាន​ណែនាំ​ថា បើ​បងប្អូន​សង្ស័យ​ថា​ខ្លួន​មាន​ផ្ទុក COVID-19 ហើយ ទៅ​ឱសថស្ថានរក​ទិញ​ថ្នាំ​ទាំង​នោះ​មក​លេប​ខ្លួនឯង កាន់តែ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ហើយ​នៅ​ពេល​នោះ​បើ​ទៅ​មន្ទីរពេទ្យ គ្រូពេទ្យ​អាច​នឹង​ជួយ​សង្គ្រោះ​បាន​ទេ។ ព្រោះ​វីរុស COVID-19 ជា​ប្រភេទ​វីរុស​ថ្មី មិន​អាច​នឹង​ដឹង​អត្តចរិត​របស់​វា៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ អាហារ ៥ មុខនេះអាច​ជួយរាងកាយជាសះស្បើយពីរបួស ឬជំងឺផ្សេងៗ​បាន​លឿន

ចុចអាន៖ ក្រោយព្យាបាលកូវីដ-១៩ ប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើមរយៈពេលខ្លី និងវែងរបៀបណា?

The post អ្នកជំនាញ៖ អ្នកសះស្បើយពីកូវីដ-១៩ ជាគឺជាហើយ! មិនប៉ះពាល់សួតទៅថ្ងៃមុខទេ appeared first on Kampuchea Thmey Daily.

អ្នកជំងឺ​បំប្លែង​ថ្មី B.1.617​ម្នាក់ ​នៅ​ឧ​ត្ត​រ​មានជ័យ​ បានជា​សះស្បើយហើយ​ តែ​ត្រូវ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​២១​ថ្ងៃ​ទៀត
​​អ្នកជំងឺ​បំប្លែង​ថ្មី B.1.617​ម្នាក់​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​ហើយ ​តែ​គ្រូពេទ្យ​មិនទាន់​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​នៅឡើយ​ទេ​ ដោយ​តម្រូវឱ្យ​គាត់​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​២១​ថ្ងៃ​ទៀត​ ដើម្បីឱ្យ​ប្រាកដ​ប្រជា​ថា​ គាត់​អស់​មេរោគ​វីរុស​ប​ម្លែ​ង​ថ្មី​នេះ ​និង​មិន​មាន​លាប់​ជំងឺ​ឡើងវិញ​។​

លោក វេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​ប្រាប់​កម្ពុជា​ថ្មី​នៅ​ព្រឹក​ថ្ងៃទី​១៣​មិថុនា​នេះ​ថា ស្ត្រី​អាយុ​២៧​ឆ្នាំ​ជា​ពលករ​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​ឆ្លង​ជំងឺ​បំប្លែង​ថ្មី B.1.617​ បាន​ចូល​សម្រាក​មន្ទីរពេទ្យ​នៅ​ថ្ងៃទី​៤​ខែមិថុនា ​ហើយ​បានជា​សះស្បើយ​ពី​ជំងឺ​នេះ ហើយ​បន្ទាប់ពី​ធ្វើតេស្ត​អវិជ្ជមាន​ចំនួន​២​លើក​រួចមក​។​

​លោក វេជ្ជបណ្ឌិត បាន​បន្តថា «​ជាធម្មតា​ប្រសិនបើ​អ្នកជំងឺ​កូ​វីដ​ធម្មតា​អាច​អនុញ្ញាតឱ្យ​គាត់​ចេញពី​មន្ទីរពេទ្យ​បាន​ហើយ ​ក្រោយ​ធ្វើ​ធ្វើតេស្ត​អវិជ្ជមាន​២​ដង​និង​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ចំនួន​១៤​ថ្ងៃ​ តែ​សម្រាប់​ជំងឺ​បំប្លែង​ថ្មី B.1.617​នេះ​បើទោះបីជា​គាត់​ជាសះស្បើយ​ក្តី ​ក៏​ក្រសួង​មិនទាន់​អនុញ្ញាតឱ្យ​គាត់​ចេញពី​មន្ទីរពេទ្យ​ដែរ​ ដោយ​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​២១​ថ្ងៃ​ទៀត​លើសពី​អ្នកជំងឺ​កូ​វីដ​ធម្មតា​ ដោយសារ​ខ្លាច​គាត់​លាប់​ជំងឺ​ឡើងវិញ​»​។

​​ចំណែក លោក អ្នកជំងឺ​បំប្លែង​ថ្មី B.1.617​ចំនួន​២​នាក់​ទៀត​ ដែល​ម្នាក់​ ភេទ​ប្រុស​ មាន​អាយុ​៤៦​ឆ្នាំ​ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ភ្នំ​ខេត្តបាត់ដំបង​ និង​ម្នាក់​ទៀត ​ភេទ​ស្រី​ មាន​អាយុ​៤៣​ឆ្នាំ​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​មោង​ឬ​ស្សី​ខេត្តបាត់ដំបង​ នៅ​មិនទាន់​ជាសះស្បើយ​នៅឡើយ​ទេ​។ បើតាម លោក វេជ្ជបណ្ឌិត វឿ​ង ប៊ុន​រ៉េត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​បាន​ប្រាប់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃនេះ​ថា អ្នកជំងឺ​បំប្លែង​ថ្មី B.1.617​ចំនួន​២​នាក់​នោះ ​មាន​សុខភាព​ធម្មតា​ទេ​តែ​នៅ​មិនទាន់​ជាសះស្បើយ​ពី​ជំងឺ​នៅឡើយ​ទេ​។

​នៅ​ថ្ងៃទី​០៤ ​ខែមិថុនា​ ឆ្នាំ​២០២០១​ ក្រសួងសុខាភិបាល​បាន​ប្រកាស​រកឃើញ​វីរុស​បំប្លែង​ថ្មី B.1.617 ដែលមាន​ម​ប្រភពពី​ប្រទេស​ឥណ្ឌា​លើ​ពលរដ្ឋ​កម្ពុជា​ចំនួន០៣​នាក់​ ដែល​បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ តាម​ច្រក​ផ្លូវគោក​។ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា វីរុស​ប​ម្លែ​ង​ថ្មី ប្រភេទ B.I.617 ជា​មេរោគ​ដែល​ពិភពលោក​មានការ​ព្រួយបារម្ភ​ខ្លាំង ហើយ​ត្រូវបាន​គេ​រកឃើញ​នៅ​បណ្តា​ប្រទេស​ចំនួន​៧ ហើយ នៅក្នុង​តំបន់​អាស៊ាន (​ប្រទេស​ឥណ្ឌូណេស៊ី ប្រទេស​ម៉ាឡេស៊ី ប្រទេស​ហ្វីលីពីន ប្រទេស​សិង្ហ​បុរី ប្រទេស​ថៃ ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា​) និង​បណ្តា ប្រទេស​មួយចំនួនទៀត​លើ​ពិភពលោក​។

​លោក ស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី​៥​មិថុនា​ថា ​រហូតមក​ដល់ពេលនេះ​ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​បំប្លែង​ថ្មី​B.1.617​ដែល​មាន​ប្រភព​ជា​លើកដំបូង​មកពី​ប្រទេស​ឥណ្ឌា​នេះ​ ចំនួន​៤​ករណី​ហើយ ​ក្នុងនោះ​មាន​១​ករណី​ បាន​ព្យាបាល​ជាសះស្បើយ​កាលពី​ខែ​មេសា​កន្លងទៅ​។ លោក​ស្រី បាន​បន្តទៀតថា​ វីរុស​បំប្លែង​ថ្មី B.1.617​ដែល​បាន​រកឃើញ​ដំបូង​នៅ​ប្រទេស​ឥណ្ឌា គឺមាន​ភាព​ឆ្លង​ខ្លាំង​ជាង​និង​គ្រោះថ្នាក់​ខ្លាំង​ជាង ហើយ​ជា​ប្រភេទ​វីរុស​ដែល​ពិភពលោក​កំពុងតែ​ព្រួយបារម្ភ​បំផុត​ ខណៈ​វីរុស​បំប្លែង​ថ្មី B.1.617 គ្រោះថ្នាក់​ជាង​វីរុស​ដែល​មិនទាន់​បំប្លែង​ខ្លួន​។

​លោកស្រី បាន​បន្ថែម​ថា ការរកឃើញ​វីរុស​បំប្លែង​ថ្មី B.1.617លើ​ពលរដ្ឋ​កម្ពុជា​ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​នេះ គឺជា​ការ​បារម្ភ​មួយ​ព្រោះថា​វា​អាច​នឹង​ចរាចរ​លឿន​ជាង​អ្វី​ដែល​យើង​រំពឹងទុក​។ ហេតុដូច្នេះ​ហើយ​យើង​ត្រូវតែ​ចាត់វិធានការ​ការពារ​ភ្លាមៗ និង​អនុវត្ត​ដោយ​យកចិត្តទុកដាក់​បំផុត​ដើម្បី​ការពារ​ការចម្លង​វីរុស​បំប្លែង​ថ្មី​នេះ​។​ យ៉ាងណាក៏ដោយលោក​ស្រី​ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវតែ​បន្ត​អនុវត្ត​វិធាន​ការដែល​ដាក់​ចេញ​ដោយ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺ​“៣​ការពារ និង​៣​កុំ​” ជា​បន្តទៀត រួម​ជាមួយនឹង​វិធានការ​ផ្សេងៗ​ទៀត​ដែល​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល​ ដើម្បី​កាត់ផ្តាច់​ការចម្លង​ពី​បុគ្គល​មួយ​បន្តទៅ​បុគ្គល​មួយទៀត​៕

​អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​បាត់ដំបងបន្តរកឃើញអ្នកវិជ្ជមាន​កូវីដ-១៩ ចំនួន ១៧ នាក់ មាន​ពលករ​មកពី​ថៃ ៤ នាក់​

The post អ្នកជំងឺ​បំប្លែង​ថ្មី B.1.617​ម្នាក់ ​នៅ​ឧ​ត្ត​រ​មានជ័យ​ បានជា​សះស្បើយហើយ​ តែ​ត្រូវ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​២១​ថ្ងៃ​ទៀត appeared first on Kampuchea Thmey Daily.

ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ គួរទៅ​ចាក់វ៉ាក់សាំងពេលណា?​
ពេល​អ្នក​ណា​ម្នាក់​ឆ្លង​កូវីដ-១៩ តើ​ពេល​ណា​ទើប​អ្នក​នោះ​គួរ​ស្វែង​​រក​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​? ក្រោយ​ឆ្លង​ និង​បាន​ជា​សះស្បើយ​ពី​ជំងឺ​មួយ​នេះ​ អ្នក​ខ្លះ​អាច​គិត​ថា​ខ្លួន​មាន​អង់ទីករ​ប្រឆាំង​កូវីដ-១៩ ប៉ុន្តែ​ទាំង​CDCអាមេរិក និង​អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​លើក​ឡើង​ អ្នក​ជា​ពី​កូវីដ-១៩ គួរ​ស្វែង​រក​ការ​ចាក់​វ៉ាក់សាំង​។

១. អង់ទីគ័រ​មិន​ការ​ពារ​យើង​ទេ​ឬ?

ក្រោយ​កើត និង​ជាសះស្បើយ​​ពី​ជំងឺ​កូវីដ​-១៩ អង់ទីគ័រ​ដែល​​បាន​កើត​ឡើង​ក្នុង​ខ្លួន​យើង​មិន​អាច​ការ​ពារ​យើង​បាន​យូរ​នោះ​ទេ​។ អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​​បញ្ជាក់​ថា​មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់​លាស់​ថា​អ្នក​ជា​សះស្បើយ​ពី​កូវីដ-១៩ អាច​មាន​អង់ទីគ័រការពារ​ខ្លួន​បាន​យូរ​កម្រិត​ណា​នោះ​ទេ។ ការ​សិក្សា​ខ្លះ​បាន​លើក​ឡើង​ថា​ក្រោយ​​ជា​សះស្បើយ​ពី​ជំងឺកូវីដ-១៩ មនុស្ស​យើង​អាច​មាន​អង់ទីគ័រ​ការពារ​ខ្លួន​រហូត​ប្រាំបី​ខែ តែ​ថា​ការ​សិក្សា​នេះ​ធ្វើ​ឡើង​ក្នុង​លក្ខណៈ​ទ្រង់​ទ្រាយ​តូច​នៅ​ឡើយ​។

ដោយ​ហេតុនេះ​ហើយ បាន​ជា​ទាំង​CDC​អាមេរិក និង​អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​អះអាង​ដូច​គ្នា​ថា​ អ្នក​ជា​ពី​ជំងឺ​កូវីដ​-១៩ គួរ​ស្វែង​រក​ការ​ចាក់​វ៉ាក់សាំង​បន្ទាប់​ពី​បាន​ជាសះស្បើយ​។​

យ៉ាងណា ក្រុម​អ្នក​ជំនាញ​ខាង​លើ​ថា​អ្នក​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​-១៩ ​ហើយ​ការ​ព្យា​បាល​នោះ​មាន​ប្រើ​វិធីព្យាបាល​​បណ្ដុះ​អង់ទីគ័រ ត្រូវ​រង់ចាំ​រហូតដល់​៩០​ថ្ងៃ​ក្រោយ​ជា​សះស្បើយ​។​ ក្នុង​ករណី​នេះ អ្នក​ជំងឺ​ក្រោយ​ជា​សះ​ស្បើយ​គួរ​សួរ​នាំ​ជាមួយ​គ្រូពេទ្យ​ដែល​ទទួល​ការ​ព្យាបាល​ដើម្បី​បាន​ដឹង​ច្បាស់​ថា​ខ្លួន​​បាន​ទទួល​វិធី​ព្យាបាល​មួយ​ណា និង​អាច​ទៅ​ទទួល​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ បាន​នៅ​ពេល​ណា​។

ការ​ព្យាបាល​ដោយ​ការ​បណ្ដុះ​អង់ទីគ័រ​នេះ អាច​នឹង​មាន​ឥទ្ធិ​ពល​មិន​ល្អ និង​មិន​មាន​ការ​ជំរុញ​ដល់​ការ​ឆ្លើយ​តប​របស់​វ៉ាក់សាំង បើ​យើង​ទៅ​ចាក់​វ៉ាក់សាំង​ក្រោយ​ជា​ពី​ជំងឺ​ភ្លាម​​។ ដូច​នេះ​ហើយ បាន​ជា​អ្នក​ជំនាញ​ណែនាំ​ឲ្យ​អ្នក​ជំងឺ ដែល​បាន​ទទួល​ការ​ព្យាបាល​របៀប​នេះ​ត្រូវ​រង់ចាំ​៩០​ថ្ងៃ រហូត​អង់ទីគ័រកើត​ចេញ​ពី​ការ​បណ្ដុះ ឬ​ក្លូន​នេះ​អស់ពី​រាង​កាយ​សិន​។

២. ក្រោយ​ឆ្លង​លើក​ទី​១ តើ​អាច​ឆ្លង​កូវីដ-១៩ លើក​ទី​២​អត់?

ថ្វី​បើ​មាន​សេចក្ដី​រាយការណ៍​ពី​ការ​ឆ្លង​លើក​ទី​២ មាន​ចំនួន​មិ​ន​ច្រើន តែ​ថា​តួលេខ​នេះ​អាច​មក​ពី​ការ​រាល​ដាល​វីរុស​កូវីដ-​១៩ ទើប​តែ​កើត​មាន​ក្នុង​រយៈពេល​ខ្លី បើ​ធៀប​ទៅ​នឹង​ជំងឺ​ឆ្លង​ផ្សេង​ទៀត​។ ដូច​នេះ​ហើយ​បាន​ជា​ការ​សិក្សា​ពី​ករណី​ឆ្លង​លើក​ទី​២​​នៅ​មាន​កម្រិត និង​ទទួល​បាន​តួលេខ​តិច។

ទោះ​ជា​មិន​សូវ​ឃើញ​មាន​ការ​ឆ្លង​កូវីដ​-១៩ លើក​ទី​២ ក្រោយ​ពី​ជា​សះស្បើយ​លើ​ក​ទី​១ ក៏​ក្រុម​អ្នក​ជំនាញ​ខាង​ជំងឺ​ឆ្លង​ថា​ លទ្ធ​ភាព​ឆ្លង​នៅ​តែ​មាន ហើយ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ឆ្លង​លើក​ទី​១ ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ អ្នកចាក់វ៉ាក់សាំងរួច ហើយឆ្លងកូវីដ មានរោគសញ្ញាទាំង៤នេះ

ចុចអាន៖ ម៉េចបានចាក់វ៉ាក់សាំងគ្រប់ដូសហើយ នៅឆ្លងកូវីដ១៩?

The post ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ គួរទៅ​ចាក់វ៉ាក់សាំងពេលណា?​ appeared first on Kampuchea Thmey Daily.