អ្នកមានលើពិភពលោក Archives - Kampuchea Thmey Daily

កោះណូរូ ធ្លាប់ជាដែនដីមានបំផុតលើលោក តើក្លាយទៅជាក្រីក្រដោយរបៀបណា?
ណូរូ (Nauru) គឺជាកោះទោលដែលមានទីតាំងនៅជិតប្រជុំកោះ Kiribati មានផ្ទៃដីត្រឹមតែ ២១ គីឡូម៉ែត្រការ៉េ​ ដោយមិនមានរដ្ឋធានីផ្លូវការទេ ប៉ុន្តែការិយាល័យរដ្ឋាភិបាលមានទីតាំងនៅស្រុក Yaren​ និងជាសាធារណៈរដ្ឋតូចជាងគេលើពិភពលោក។

ដោយសារណូរូគឺជាដែនកោះរាងពងក្រពើ ​​ដែល​មាន​ថ្ម​ផូស្វាត ហ៊ុំព័ទ្ធដោយថ្មប៉ប្រះទឹកផ្កាថ្ម តំបន់ខ្ពស់បំផុតនៃកោះ គឺ៦៥ ម៉ែត្រពីលើនី​វ៉ូទឹកសមុទ្រ។ ភាគច្រើនជាតំបន់មានជីជាតិនៃ Nauru មានទីតាំងនៅតាមបណ្ដោយឆ្នេរសមុទ្រ ជាកន្លែង​​មាន​ដើមដូង ដើម​ត្នោត រួមទាំងតំបន់ជុំវិញបឹងទឹកសាប Buada ដែលជាតំបន់ខ្ពង់រាបនៃ​តំបន់​កណ្តាល។ ជា​តំបន់​ដែល​ដាំ​ដំណាំ​ដូចជា ចេក និង​ម្នាស់ និង​បន្លែ​ផ្សេងៗ។

តាម​ពិត កោះនេះ​មិន​មែន​ក្រនោះ​ទេ! នៅឆ្នាំ ១៩៨០ ណូរូបានក្លាយជាដែនកោះមាន​ជាងគេបំផុតនៅ​លើពិភពលោក។ អំណោយទានធនធានធម្មជាតិរបស់កោះ ​ត្រូវបាន​ទទួល​រកឃើញដោយ​ផូស្វាតនៅចុងសតវត្សទី ១៩ ខណៈដែល​ការជីកយករ៉ែដែល​ពឹងផ្អែកខ្លាំង បា​នបង្កើន​ប្រាក់ចំណូលមួយនេះយ៉ាងខ្លាំង។

ទន្ទឹមនោះដែរ​ ប្រជាជនណូរូ មានចំនួនសរុបត្រឹម​តែ ១០ ៦៧០ នាក់ ​អាចរកបានជិត១៨០០លានដុល្លារពី​អណ្ដូង​រ៉ែ។ ហើយ​ក្នុង​មនុស្សម្នាក់ៗ បាន​ផ្តល់​ឲ្យ​ពួកគេនូវស្តង់ដារ​នៃការរស់នៅ​ខ្ពស់​បំផុត​ក្នុង​ចំណោម​បណ្ដា​ប្រទេស​នៅ​តំបន់​ប៉ាស៊ីហ្វិក។

យ៉ាងណាមិញ​ នៅពេលដែលរ៉ែ​ចាប់ផ្ដើម​អស់ មនុស្ស​កាន់តែ​ជីក​ខ្លាំងឡើង ហើយបន្តកាន់តែ​ទូលំទូលាយ រហូត​បំផ្លាញធម្មជាតិនៃ​កោះ។ នៅទីបំផុត ៧០% នៃដីត្រូវបានបំផ្លាញ ហើយមិនអាច​រស់នៅឬដាំដុះបាន។ ធនធានផូស្វ័រដែលនៅសល់ ក៏មិន​អាច​ស្រោចស្រង់​ត្រលប់មក​វិញ រហូត​ជួបប្រទះនឹងការ​ដួល​រលំ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ​ ដែលនាំទៅដល់ការក្ស័យធនជិតដល់ឆ្នាំដើមនៃសតវត្សទី២១។

ក្រោយមក​ កោះនេះត្រូវបានទុកចោលជាមួយនឹងបញ្ហារយៈពេលវែងជាបន្តបន្ទាប់។ ក្នុងពេលដែល​សព្វថ្ងៃនេះ គ្រួសារ ៥០ ភាគរយនៅ Nauru រស់នៅជាមធ្យមត្រឹមតែ ៩ពាន់ដុល្លារក្នុង​មួយឆ្នាំ។ ដោយសារការជីកយករ៉ែផូស្វាតមានការបំផ្លិចបំផ្លាញ​ដល់បរិស្ថាន ៨០ភាគរយនៃកោះនេះ​ត្រូវបានគេដាក់ឈ្មោះថាជាដីសំណល់ និង​គំរាមកំហែង​ដល់ធនធានដែលនៅសេសសល់។ ចំណែក​អ្នក​ឯកទេសផូស្វាតបានរុញច្រាន​អាជីវកម្មផ្សេងទៀតដែល​បានអភិវឌ្ឍពីមុននៅក្នុងប្រទេស ឥឡូវនេះវាទទួលបានប្រាក់ចំណូល​មានកម្រិត ហើយអត្រាគ្មានការងារធ្វើបានឡើងដល់ ២៣ ភាគរយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖borgenproject

ចុចអាន៖កប៉ាល់ដ៏ធំបំផុតរបស់ពិភពលោក គ្រោងបើកនៅឆ្នាំ២០២៤ តាមពិតធំជាងទីតានិក ៥ដង

The post កោះណូរូ ធ្លាប់ជាដែនដីមានបំផុតលើលោក តើក្លាយទៅជាក្រីក្រដោយរបៀបណា? appeared first on Kampuchea Thmey Daily.

៧ ចំណុចដែលធ្វើឲ្យ ព្រុយណេ នៅតែជាប្រទេសអ្នកមានគេលើពិភពលោក
ប្រទេសដែលមានជាងគេបំផុតនៅលើពិភពលោកគឺ​ព្រុយណេ​ ប៉ុន្តែហេតុអ្វីក៏ទឹកដីប្រេងមួយនេះនៅតែជាប់ចំណាត់ថ្នាក់លេខមួយ ក្នុងរឿងទ្រព្យសម្បត្តិជាប់ៗគ្នាមករហូត។​ តើមានកត្តាសំខាន់អ្វីខ្លះ ដែលជំរុញឲ្យទ្រព្យកើន ក្នុងពេលដែលគ្មានមហាសេដ្ឋីរស់នៅច្រើនឡើយ។

ព្រុយណេមានឈ្មោះជាផ្លូវការថា Brunei Darussalam ​ព្រមទាំងមានផលិតផល​ក្នុងស្រុកសរុបខ្ពស់សម្រាប់មនុស្សម្នាក់ ដែលជារឿយៗត្រូវបាន​គេប្រើជា​សូចនាករ​នៃ​ភាព​រុងរឿង​ក្នុងសេដ្ឋកិច្ច ហើយភាគច្រើនដោយសារតែ​ទុន​បម្រុង​ប្រេង និង​ឧស្ម័ន​ដ៏​សំខាន់​របស់ខ្លួន។

ខាងក្រោមគឺជាចំណុចសំខាន់ៗទាក់ទងនឹង​ស្ថានភាពសេដ្ឋកិច្ចរបស់​ព្រុយណេ​ ដែលធ្វើឲ្យវាក្លាយជាប្រទេសអ្នកមាន និងល្បីល្បាញថា ស្ដេចស៊ុលតង់ចាយវាយច្រើនសន្ធឹក។

១ ប្រេង​និង​ឧស្ម័ន

ព្រុយណេជា​ប្រទេស​តូច​បំផុត​មួយ​ក្នុង​ពិភពលោក។ ប៉ុន្តែវាមាន​ទុនបំរុងដ៏​ធំ​នៃ​ប្រេង និង​ឧស្ម័ន​ធម្មជាតិ។ ធនធានទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការ​អភិវឌ្ឍន៍សេដ្ឋកិច្ច និង​វិបុលភាព។

២ ស្ដេចស៊ុលតង់ ​

ព្រុយណេមាន​រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដោយមានស្ដេច Sultan Hassanal Bolkiah គឺជា​ប្រមុខរដ្ឋ។ ការដឹកនាំ និង​គោលនយោបាយ​របស់ស្ដេចអង្គនេះ បានរួមចំណែក​ដល់​ទ្រព្យសម្បត្តិ​របស់ប្រទេសកាន់តែខ្លាំង។

៣ ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច

ប្រាក់ចំណូលបានមកពីការនាំចេញប្រេង និងឧស្ម័ន អនុញ្ញាត​ឲ្យ​​ព្រុយណេ​វិនិយោគលើ​វិស័យផ្សេងៗ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ ការថែទាំសុខភាព ការអប់រំ និងសេវាសាធារណៈ។

៤ GDP ខ្ពស់សម្រាប់មនុស្សម្នាក់

ព្រុយណេ​ជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសដែលមាន GDP ខ្ពស់បំផុតសម្រាប់មនុស្សម្នាក់។ ដែល​វាស់ទិន្នផលសេដ្ឋកិច្ចក្នុងមនុស្សម្នាក់ ​ជា​ចម្បង​ដោយ​សារ​ចំនួន​ប្រជាជន​តិច​តួច និង​ចំណូល​ពី​ប្រេង​យ៉ាង​សំខាន់ផងដែរ។

៥ សុខុមាលភាពសង្គម

​ព្រុយណេ​ផ្តល់នូវស្តង់ដាររស់នៅខ្ពស់ដល់ប្រជាពលរដ្ឋរបស់ខ្លួន  ជាមួយនឹង​ការឧបត្ថម្ភធន​សម្រាប់ការ​ថែទាំ​វេជ្ជសាស្រ្ត ការអប់រំ និងអត្ថប្រយោជន៍សង្គមផ្សេងទៀត។

៦ បញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច

ទោះបីជាធនធានប្រេង និងឧស្ម័នរបស់ព្រុយណេនាំមកនូវវិបុលភាពសេដ្ឋកិច្ចក៏ដោយ។ ប៉ុន្តែ​បច្ចុបន្បន្នប្រទេសនេះ​បាននិងកំពុងស្វែងរកកិច្ចខិតខំប្រឹងប្រែងធ្វើ​ពិពិធកម្ម ដើម្បី​កាត់បន្ថយការពឹងផ្អែក​លើធនធានដែល​មានកម្រិតទាំងនេះ សម្រាប់​កំណើន​សេដ្ឋកិច្ច​ប្រកបដោយចីរភាព។

៧ វិស័យទេសចរណ៍ និងឧស្សាហកម្មផ្សេងទៀត

ប្រទេស​ព្រុយណេ​ធ្វើការដើម្បីអភិវឌ្ឍវិស័យទេសចរណ៍របស់ខ្លួនជាបណ្ដើរៗ។ ក្នុងនោះមានទាំងការលើកកម្ពស់​បេតិកភណ្ឌវប្បធម៌ និង​ស្វែងរកឱកាសនៅក្នុងឧស្សាហកម្មផ្សេងទៀត ដើម្បីធ្វើ​ពិពិធកម្មសេដ្ឋកិច្ច។

ជារួមមក វាជារឿងសំខាន់ក្នុងការកត់​សម្គាល់ថា ចំណាត់ថ្នាក់សេដ្ឋកិច្ចអាច​ផ្លាស់ប្តូរ​តាមពេលវេលា​ដោយសារ​កត្តាផ្សេងៗក៏ដូចជាការប្រែប្រួលតម្លៃទំនិញសកល, គោលនយោបាយសេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍ភូមិសាស្ត្រ​នយោបាយ។ ទោះបីជាព្រុយណេត្រូវបានគេស្គាល់ថា មាន GDP ខ្ពស់សម្រាប់​មនុស្សម្នាក់ក៏ពិតមែន ប៉ុន្តែទិដ្ឋភាពផ្សេងទៀតត្រូវបានគេពិចារណាយ៉ាងលម្អិតផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សារព័ត៌មានវៀតណាម ៖ រាជបុត្រ Mateen នឹងព្រះរាជទានស្បែកជើងតម្លៃ ១៧ លានដុល្លារ ដល់អ្នកអភិសេកជាមួយទ្រង់

ចុចអាន៖ពិធីអភិសេក ៩ យប់ ១០ ថ្ងៃរបស់បុត្រីស្ដេចស៊ុលតង់ព្រុយណេ សុទ្ធតែភាពប្រណិតបិទដោយមាសសុទ្ធ

The post ៧ ចំណុចដែលធ្វើឲ្យ ព្រុយណេ នៅតែជាប្រទេសអ្នកមានគេលើពិភពលោក appeared first on Kampuchea Thmey Daily.

១០ គ្រួសារ មានជាងគេលើពិភពលោក
អាជីវកម្មគ្រួសារដែលជោគជ័យ អាចផ្តល់នូវការអំពាវនាវជាសកល  ខណៈមានតិចណាស់ដែលអាចក្លាយជាមហាសេដ្ឋីតជំនាន់គ្នាមកទល់សព្វថ្ងៃបាន។ លើសពីនេះ អាជីវកម្មគ្រួសារតែងបង្កប់នូវតម្លៃនៃភាពត្រឹមត្រូវ ប្រពៃណី មរតក ពូជពង្ស និងគុណភាព ជា​ពិសេស​ប្រសិន​បើ​ទ្រព្យ​សម្បត្តិ​មាន​លក្ខណៈ​អន្តរ​ជំនាន់ នោះនឹងធ្វើឲ្យគ្រួសារកាន់តែមាន។

ជាក់ស្ដែង​ខាងក្រោមនេះ​ ​ជាគ្រួសារតជំនាន់ដែលមានបណ្ដាក់គ្នា ក្រោយឪពុកម្ដាយបានស្លាប់ ពួកគេខិតខំប្រឹងប្រែងរហូតក្លាយជាគ្រួសារមហាសេដ្ឋី។

១ គ្រួសារ Walton ក្រុមហ៊ុន Walmart ទ្រព្យសម្បត្តិប៉ាន់ស្មាន ២១២ ពាន់លានដុល្លារ

Waltons គឺជាគ្រួសារដែលមានជាងគេ​បំផុតនៅអាមេរិក និងលើពិភពលោក។  នៅឆ្នាំ ២០២២ Alice, Jim និង Rob Walton ម្នាក់ៗមានតម្លៃប្រហែល ​៦០ ពាន់លានដុល្លារ ហើយជាប់ចំណាត់ថ្នាក់លេខ១៦, ១៨ និង ១៩រៀងគ្នានៅក្នុងបញ្ជីមហាសេដ្ឋីរបស់ Forbes។ Walmart គឺជាហាងលក់រាយ បង្កើតឡើង​ដោយ Sam Walton ក្នុងរដ្ឋ Arkansas ក្នុងឆ្នាំ ១៩៦២ ឥឡូវនេះ Walmart គឺជាក្រុមហ៊ុនធំបំផុត​របស់ពិភពលោកនៅឆ្នាំ ២០២១ ប្រាក់ចំណូលដែលមាន៥២៤ពាន់លានដុល្លារ និងសហការីជាង ២.៣ លានដុល្លារអាមេរិក។

២ គ្រួសារ Mars ក្រុមហ៊ុន Marsទ្រព្យសម្បត្តិប៉ាន់ស្មាន ១៤២ ពាន់លានដុល្លារ

Mars គឺជា Walmart នៃយីហោស្ករគ្រាប់ ដែលជាអាជីវកម្មគ្រួសារច្រើនជំនាន់ពេញនិយមបំផុត។ ក្នុងឆ្នាំ ២០១៧ ក្រុមហ៊ុនស្ករគ្រាប់ដ៏ធំបំផុតរបស់ពិភពលោក បានធ្វើពិពិធកម្មជាមួយការទិញ VCA ដែលជាក្រុមហ៊ុនថែទាំសត្វចិញ្ចឹមក្នុងតម្លៃ ៩.១ពាន់លានដុល្លារ។ បងប្អូនបង្កើត Jacqueline និង John Mars ដែល​ជីតា​របស់​ពួកគេ​ឈ្មោះ Frank Mars បានបង្កើតក្រុមហ៊ុន​នេះ ខណៈ​ម្នាក់ៗ​មាន​ទ្រព្យសម្បត្តិ ៣១.៧ ពាន់​លាន​ដុល្លារ ហើយត្រូវបានជាប់ចំណាត់ថ្នាក់លេខ ៤១ ក្នុង​បញ្ជី​មហាសេដ្ឋី​របស់​ទស្សនាវដ្ដី Forbes ។

៣ គ្រួសារ Koch ក្រុមហ៊ុន: Koch Industries ទ្រព្យសម្បត្តិ​ប៉ាន់ស្មាន  ១២៤ ពាន់លានដុល្លារ

លោក Charles Koch មាន​​អាជីវកម្មប្រេងដែលបង្កើតឡើងដោយឪពុករបស់គាត់។  Charles បានដាក់គោលដៅ​ដូច​នយោបាយ ដើម្បី​ជីកចូលទៅក្នុងហោប៉ៅជ្រៅរបស់គាត់ ​ឲ្យ​សាធារណជនទូទៅស្គាល់កាន់តែច្បាស់។ Charles បានចាប់ដៃគូជាមួយបងប្រុស​របស់គាត់ ​គឺ David ក្រោយមក​បងប្រុស​លោក​ស្លាប់នៅឆ្នាំ ២០១៩។ Charles មានតម្លៃប្រមាណ ៦០ ពាន់លានដុល្លារ ដែល​ជាប់ចំណាត់ថ្នាក់ទី ២១ ជាមួយនឹងស្ត្រីមេម៉ាយរបស់ David Julia Koch និង​គ្រួសារ​នៅ​ក្នុង​បញ្ជី​មហាសេដ្ឋី​របស់ Forbes ថែមទៀត។

៤ គ្រួសារ Hermes ក្រុមហ៊ុន  Hermès ទ្រព្យសម្បត្តិ​ប៉ាន់ស្មាន  ១១២ ពាន់លានដុល្លារ

យីហោ​ប្រណីត Hermès មានទាំង​កន្សែងបង់ក  ទឹកអប់ ក៏ដូចជាកាបូបម៉ាក Kelly និង Birkin ដ៏ល្បីល្បាញសម្រាប់ពួកអភិជន ខណៈ Hermès Apple Watches លក់ក្នុងតម្លៃ ១,២៩៩ ឡើងទៅ។ បច្ចុប្បន្ន Axel Dumas គឺជាអ្នកស្នងមរតកជាមហាសេដ្ឋីបារាំង និងជានាយកប្រតិបត្តិ អាជីវកម្មនិងជាសមាជិកជំនាន់ទីប្រាំមួយនៃ​គ្រួសារ Hermès-Dumas។

៥ លោក Al Saud ក្រុមហ៊ុន រាជវង្សអារ៉ាប៊ីសាអូឌីត ទ្រព្យសម្បត្តិប៉ាន់ស្មាន  ១០០ ពាន់លានដុល្លារ

House of Saud ដែលជាគ្រួសាររាជវង្សអារ៉ាប៊ីសាអូឌីត មានប្រវត្តិរាជាធិបតេយ្យអូសបន្លាយជិត​មួយ​សតវត្សរ៍។ ទ្រព្យសម្បត្តិដ៏ធំរបស់គ្រួសារនេះ ត្រូវគេប៉ាន់ស្មានថាមានចំនួន ១០០ ពាន់លាន​ដុល្លារ ដែលជាក្រុមហ៊ុនរកបានប្រាក់ចំណេញច្រើន​ជាងគេបំផុតរបស់ពិភពលោក និងជាតំណាងនៃឧស្សាហកម្មប្រេងផងដែរ។

៦ គ្រួសារ Ambani ក្រុមហ៊ុនឧស្សាហកម្មពឹងផ្អែក ទ្រព្យសម្បត្តិប៉ាន់ស្មាន ៩៤ ពាន់លានដុល្លារ

ក្រុមហ៊ុនឧស្សាហកម្មឥណ្ឌា Reliance Industries ដែលជាក្រុមហ៊ុនអាស៊ីតែមួយគត់នៅក្នុងបញ្ជីអ្នកមាន។ ទោះជាយ៉ាងណាក៏ដោយ នាយកប្រតិបត្តិ Mukesh Ambani ដែលឪពុកចុង បានបង្កើតក្រុមហ៊ុនក្នុងឆ្នាំ ១៩៥៧ គឺទី ១០ ក្នុងបញ្ជីមហាសេដ្ឋីរបស់ Forbes ដោយមើលការខុសត្រូវលើការចម្រាញ់របស់ក្រុមហ៊ុន គីមីឥន្ធនៈ ប្រេង ឧស្ម័ន និងវាយនភណ្ឌ  ខណៈបងប្រុសរបស់គាត់ឈ្មោះ Anil គ្រប់គ្រងទូរគមនាគមន៍ ការគ្រប់គ្រងទ្រព្យសម្បត្តិ ការកម្សាន្ត និងការផលិតថាមពល។

៧ គ្រួសារ Wertheimer ក្រុមហ៊ុនម៉ាក Chanel ទ្រព្យសម្បត្តិប៉ាន់ស្មាន ៦២ ពាន់លានដុល្លារ

Chanel ជារបស់អ្នករចនាម៉ូដល្បីឈ្មោះ Karl Lagerfeld ដែលបានទទួលមរណភាពនៅថ្ងៃទី ១៩ខែកុម្ភៈឆ្នាំ ២០១៩ ។ បងប្អូនប្រុស Alain និង Gerhard Wertheimer ឥឡូវនេះសហកម្មសិទ្ធិលើក្រុមហ៊ុនដែលជីតារបស់ពួកគេបានកាន់កាប់ជាមួយស្ថាបនិក Gabrielle Coco Chanel ។ បងប្អូនទាំងពីរជាប់ចំណាត់ថ្នាក់ទី ៤៣ ក្នុងបញ្ជីមហាសេដ្ឋីរបស់ទស្សនាវដ្ដី Forbes ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ៣១.២ ពាន់លានដុល្លារក្នុងម្នាក់ៗ។

៨ គ្រួសារ Johnson ក្រុមហ៊ុន Fidelity Investments ទ្រព្យសម្បត្តិប៉ាន់ស្មាន  ៦១ ពាន់លានដុល្លារ

Fidelity Investments ត្រូវបានបង្កើតឡើងដោយ Edward C. Johnson II ក្នុងឆ្នាំ ១៩៤៦ ហើយជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុដ៏ធំបំផុតមួយនៅក្នុងពិភពលោក ដែលផ្តល់សេវាកម្មវិនិយោគដល់មនុស្សរាប់លាននាក់។ ឥឡូវនេះក្រុមហ៊ុននេះត្រូវបានគ្រប់គ្រងដោយចៅស្រីរបស់ចនសុនគឺ Abigail Johnson ដែលជាប់ចំណាត់ថ្នាក់ទី ៧៥ ក្នុងបញ្ជីមហាសេដ្ឋីរបស់ទស្សនាវដ្ដី Forbes ដែលមានទ្រព្យសម្បត្តិសុទ្ធ ២១.២ ពាន់លានដុល្លារ។

៩ គ្រួសារ Thomson ក្រុមហ៊ុន  Thomson Reuters ទ្រព្យសម្បត្តិប៉ាន់ស្មាន  ៦១ ពាន់លានដុល្លារ

គ្រួសារ Thomson ប្រមូលទ្រព្យសម្បត្តិពី Thomson Reuters ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ។ គ្រួសារនេះបានចាប់ផ្តើមនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ ពេលដែល Roy Thomson បានចាប់ផ្តើមស្ថានីយ៍វិទ្យុនៅ Ontario ប្រទេសកាណាដា ហើយក្រោយមកបានផ្លាស់ប្តូរទៅជាកាសែត។ លោក David Thomson ជាចៅប្រុសរបស់លោក Roy Thomson ជាប្រធានក្រុមហ៊ុន Thomson Reuters។ គាត់ជាប់ចំណាត់ថ្នាក់ទី ២៦ ក្នុងបញ្ជីមហាសេដ្ឋីរបស់ទស្សនាវដ្តី Forbes ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ៤៩.២ ពាន់លានដុល្លារ។

១០ Boehringer, von Baumbach ក្រុមហ៊ុន Boehringer Ingelheim ទ្រព្យសម្បត្តិប៉ាន់ស្មាន ៥៩ ពាន់លានដុល្លារ

Boehringer Ingelheim គឺជាក្រុមហ៊ុនឱសថអាល្លឺម៉ង់ដែលមានប្រវត្តិជាង ១៣០ ឆ្នាំ។ គ្រួសារ Boehringer រួមជាមួយ von Baumbachs នៅតែគ្រប់គ្រងក្រុមហ៊ុនជាច្រើនជំនាន់ក្រោយមកទល់ពេលនេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទម្លាយទម្លាប់សន្សំលុយ ពីមហាសេដ្ឋី ៨ រូប មកពីជុំវិញពិភពលោក

The post ១០ គ្រួសារ មានជាងគេលើពិភពលោក appeared first on Kampuchea Thmey Daily.

កំពូលមហាសេដ្ឋីក្មេងជាងគេទាំង ១០ នៅអាមេរិក ដែលនាំលុយវាល់លាននៅឆ្នាំ ២០២២
ភាគច្រើនឲ្យតែនិយាយពីកំពូលមហាសេដ្ឋី យើងប្រាកដជានឹកឃើញដល់ Bill​ Gates​ ឬ Jeff​ Bezos​  ដែលមានវ័យចំណាស់ និងមានបទពិសោធន៍ជីវិតច្រើន​ ជាក់ជាមិនខានឡើយ។ ប៉ុន្តែក្នុងអត្ថបទនេះ យើងនិយាយពីមហាសេដ្ឋី ក្មេងៗ ដែលមានលុយវាល់លាន ព្រមទាំងជានាយកប្រតិបត្តិនាំទ្រព្យដ៏ច្រើន ចូលក្នុងក្រុមហ៊ុនរបស់ពួកគេថែមទៀតផង។

១​ Sam Bankman-Fried សហគ្រិន crypto

Sam Bankman អាយុ ២៩ ឆ្នាំ មាន​ឧស្សាហកម្ម​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ និង​ត្រូវបានគេដាក់នាមថាជា Mark Zuckerberg ជាមួ​យ​នឹង​ទ្រព្យ​សម្បត្តិ​សុទ្ធ​ចំនួន ២២.៥ ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ​នេះ ​លោកបានក្លាយ​ជា​មហាសេដ្ឋី​ដែល​មាន​អាយុ​ក្រោម ៣០ ឆ្នាំ​​ នៅ​លើ​ពិភពលោក។

២ Evan Spiegel នាយកប្រតិបត្តិ Snap

នាយកប្រតិបត្តិ Snap លោក Evan Spiegel អាយុ ៣១ ឆ្នាំ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ១៣.៨ ពាន់លានដុល្លារ នៃឧស្សាហកម្មបច្ចេកវិទ្យា។ លោកបានក្លាយជាអ្នកមាន ក្នុងនាម​ជា​សហស្ថាបនិក​និងជា​ភាគី​ពាក់ព័ន្ធ​របស់​ក្រុមហ៊ុន​នៅពី​ក្រោយ​បណ្ដាញ​សង្គម Snapchat ។

៣ Bobby Murphy សហស្ថាបនិក Snap CTO

ទោះបីជាលោក Bobby Murphy បម្រើការជាប្រធានផ្នែកបច្ចេកវិទ្យានៅ Snap (ពីមុនត្រូវបាន​គេ​ស្គាល់​ថា Snapchat) លោក​បាន​សាង​ទ្រព្យសម្បត្តិភាគច្រើន​ ដោយធ្វើជាសហស្ថាបនិក​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ឲ្យ​ដំណើរការ​មក​ទល់​បច្ចុប្បន្ន​នេះ។ ភាគហ៊ុន Snap បាន​កើន​ឡើង​យ៉ាង​ខ្លាំង ​ចាប់តាំង​ពី​បាន​បង្ហាញ​ជា​សាធារណៈ​លើក​ដំបូង​ក្នុង​ឆ្នាំ ២០១៧ ។ លោក Bobby Murphy អាយុ៣៣ ឆ្នាំ មានទ្រព្យសម្បត្តិសុទ្ធ ១៥.២ ពាន់លានដុល្លារ។

៤ Fred Ehrsamសហស្ថាបនិក Coinbase

Fred Ehrsam អាយុ ៣៣ឆ្នាំ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ៣.៥ ពាន់លាន​ដុល្លារ ជា​នាយកប្រតិបត្តិ​និង​វិនិយោគិនជន​ជាតិអាមេរិក​ ដែល​ជា​សហស្ថាបនិក​និង​ជាដៃគូគ្រប់គ្រង​របស់​ក្រុមហ៊ុន​វិនិយោគ​រូបិយប័ណ្ណឌីជីថល Paradigm ។ លោក​ក៏ជាសហស្ថាបនិកនៃ​ការ​ផ្លាស់ប្ដូរ​រូបិយប័ណ្ណ​ឌីជីថល Coinbase ផង​ដែរ។

៥ Lukas Walton អ្នក​ស្នង​មរតក Walmart

Lukas Walton អាយុ ៣៥ ឆ្នាំ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ១៧.២ ពាន់លានដុល្លារ ​គឺជាសមាជិកម្នាក់​នៃ​គ្រួសារ​អ្នក​មាន​បំផុត​នៅ​សហរដ្ឋអាមេរិក។ ជីតា​របស់​លោក​ឈ្មោះ Sam Walton បាន​បង្កើត​ផ្សារ​ទំនើប​ធំ​មួយ​ឈ្មោះ Walmart។ Walton បានទទួលទ្រព្យសម្បត្តិ​នៅក្រោម​សោកនាដកម្ម​ ដែល​ឪពុក​របស់​ខ្លួន​ឈ្មោះ John Walton បានស្លាប់នៅក្នុងការ​ធ្លាក់​យន្តហោះ​ឆ្នាំ ២០០៥ ។ បើ​ទោះ​បីជា Lukas Walton មាន​ទ្រព្យសម្បត្តិ​ដោយសារ​មរតក តែ​ដំណើរការ​អាជីវកម្ម​គ្រួសារ Walton ត្រូវ​បាន​ចូលរួម​ជា​ចម្បង​ក្នុង​ការងារ​សប្បុរសធម៌​ ហើយ​បច្ចុប្បន្ន​មាន​តួនាទី​ជា​ប្រធាន​គណៈកម្មាធិការ​កម្មវិធី​បរិស្ថាន​របស់​មូលនិធិ Walton គ្រួសារ។

៦ Baiju Bhatt សហស្ថាបនិក Robinhood

Baiju Bhatt អាយុ ៣៧ ឆ្នាំ ​ទ្រព្យសម្បត្តិសុទ្ធ ២.៩ ពាន់លានដុល្លារ​ បាន​រួមគ្នាបង្កើត Robinhood ដែលជាក្រុមហ៊ុននៅពីក្រោយកម្មវិធីជួញដូរភាគហ៊ុន (បច្ចេកវិទ្យាហិរញ្ញវត្ថុ) ដែលមានឈ្មោះ ដូចគ្នាកាល​ពីឆ្នាំ ២០១៣ ។ ក្នុងរយៈពេល៨ឆ្នាំមកហើយ Robinhood បានកំណត់​ស្តង់ដារ​ក្នុងការជួញដូរភាគហ៊ុនតាម​ទូរស័ព្ទ។ នៅខែ កក្កដា ឆ្នាំ ២០២១ Robinhood បានផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​លើ​ផ្សារហ៊ុន Nasdaq ក្នុងតម្លៃ ៣២ ពាន់លាន​ដុល្លារ។

៧ Mark Zuckerberg នាយកប្រតិបត្តិហ្វេសប៊ុក និងជាសហស្ថាបនិក

Mark Zuckerberg អាយុ ៣៧ឆ្នាំ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ  ១៣៤.៥ ពាន់លានដុល្លារ លោក​ជា​បុរស​ដែល​ល្បី​និង​មាន​ជាង​គេបំផុតនៃ​សហស្ថាបនិកហ្វេសប៊ុក។ លោកទទួល​បាន​ចំណាត់ថ្នាក់​លេខ ៧ នៅ​លើ​ទស្សនាវដ្ដី Forbes ២០២០ អ្នក​មានបំផុតទាំង ១០ នៅលើពិភពលោក Zuckerberg គឺជានិស្សិតឆ្នាំទី ១៩ នៅសាកលវិទ្យាល័យហាវ៉ាដ​នៅពេលដែល​លោក​បើកដំណើរការ​គេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម ដែល​ជួយ​ផ្លាស់ប្តូរ​ពិភពលោក​ ហើយ​ទី​បំផុត​ធ្វើ​ឲ្យ​លោកក្លាយជាមហាសេដ្ឋីនៅអាយុ ២៣ ឆ្នាំ។

៨ Dustin Moskovitz សហស្ថាបនិកនិងនាយកប្រតិបត្តិហ្វេសប៊ុករបស់ Asana

លោក Dustin Moskovitz អាយុ ៣៧ ឆ្នាំ ជាមួយទ្រព្យសម្បត្តិសុទ្ធ ២៤.១ ពាន់លានដុល្លារ​ និង​ជា​សហស្ថាបនិក​ដំបូង​នៃ​ហ្វេសប៊ុកមានភាគហ៊ុនប្រមាណ ២ ភាគរយ នៅក្នុង​អតីតនិយោជករបស់​លោក។ បន្ទាប់ពីចាកចេញពីហ្វេសប៊ុក Moskovitz បានបន្តសហការជាមួយ Asana ដែល​ផលិតនិងលក់ software។​ នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា​យក្ស​ ដែលនៅ​តែមាន​តម្លៃ​ខ្លាំង។

៩ លោក Brian Armstrong នាយក​ប្រតិបត្តិ​នៃ Coinbase

លោក Brian rmstrong អាយុ ៣៨ ឆ្នាំ ជាមួយទ្រព្យសម្បត្តិសុទ្ធ ១១.៥ ពាន់លាន​ដុល្លារ​ និង​ជា​នាយកប្រតិបត្តិ​នៃ Coinbase ដែលជាក្រុមហ៊ុនជួញដូររូបិយប័ណ្ណ​ឌីជីថលធំបំផុត​របស់អាមេរិក ដែល​ត្រូវបានគេប៉ាន់ប្រមាណថា​ មានចំនួន ៦៨ ពាន់​លាន​ដុល្លារ​នៅខែ​ មីនា ឆ្នាំ ២០២១ ។ លោក​បានប្រមូលទ្រព្យសម្បត្តិដ៏ច្រើន​សន្ធឹកសន្ធាប់​ដោយសារតែភាគហ៊ុននៅ​ក្នុង​ក្រុមហ៊ុន។ លោក​ក៏​ត្រូវ​បាន​គេរាយការណ៍ថា មានភាគហ៊ុនជិត ១ ភាគ ៥ នៃ​ភាគហ៊ុនរបស់ Coinbase ។ Coinbase បានបង្ហាញជាសាធារណៈនៅ​ខែ មេសា ជាមួយ​នឹង​ការ​វាយតម្លៃ​ប្រហែល ១០០ ពាន់លាន​ដុល្លារអាមេរិក។

១០ Nathan Blecharczyk សហស្ថាបនិក Airbnb

ដោយ​រួម​គ្នាជាមួយ​លោក Brian Chesky និង Joe Gebbia លោក Nathan Blecharczyk គឺជា​សហ​ស្ថាបនិក​ម្នាក់​នៃ​ក្រុមហ៊ុន​បដិសណ្ឋារកិច្ច Airbnb ដែលទទួលបានជោគជ័យ​យ៉ាងខ្លាំង។ បច្ចុប្បន្ន​លោក​មាន​តួនាទី​ជា​មន្ត្រី​យុទ្ធសាស្រ្ត និងបានជួយដឹកនាំក្រុមហ៊ុន​ឆ្លង​កាត់​វិបត្តិ​សេដ្ឋកិច្ច​​ដ៏​ធំ ​ក្នុង​កំឡុង​ពេល​ដំបូង​នៃ​ជំងឺ​រាតត្បាត​កូវីដ ១៩ ។

លោកមានអាយុ ៣៨ ឆ្នាំ ព្រមជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ១០ ពាន់លាន​ដុល្លារ​ នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​បដិសណ្ឋារកិច្ច៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រវត្តិមហាសេដ្ឋីលុយវាល់លាន​ មានជាងគេនៅអារ៉ាប៊ីសាអូឌីត ម្ចាស់ក្លឹបថ្មីរបស់សារិកាព្រៃ Newcastle

ចុចអាន៖កំពូលម៉ាកយីហោសំលៀកបំពាក់ថ្លៃបំផុតទាំង១០ ជា Brands លំដាប់ពិភពលោក

ចុចអាន៖កំពូលប៊ិចថ្លៃកប់ពពកសឹងមិនគួរឲ្យជឿ ១ឆ្នាំផលិតតែម្ដង ហើយតែមួយប៉ុណ្ណោះ!

ចុចអាន៖ដឹងតម្លៃពានរង្វាន់នេះហើយ​ អ្នកអាចនឹងឈប់ឆ្ងល់ មូលហេតុដែលកីឡាករម្នាក់ៗតែងចង់បានជាកម្មសិទ្ធ

The post កំពូលមហាសេដ្ឋីក្មេងជាងគេទាំង ១០ នៅអាមេរិក ដែលនាំលុយវាល់លាននៅឆ្នាំ ២០២២ appeared first on Kampuchea Thmey Daily.

បុគ្គលល្បីៗ មានឥទ្ធិពលខ្លាំងប្រចាំឆ្នាំ ២០២១-២០២២
បុគ្គលល្បីៗលើពិភពលោក តែងមានឥទ្ធិពលខ្លាំងក្លា និងមានអ្នកតាមដានចូលចិត្តស្រលាញ់ពួកគេ រហូតចាត់ទុកជាមនុស្សពិសេសម្នាក់។

ខាងក្រោមនេះជាបុគ្គល្បីៗប្រចាំឆ្នាំ​ ២០២១-២០២២ ​ដែលមានអ្នកស្គាល់ច្រើនជាងគេ ៖

១ Dwayne Johnson

Dwayne Johnson ឬ The Rock គឺជា​តារា​ល្បី​​ម្នាក់​នៅ​ក្នុង​ពិភពលោក។ តារា​សម្ដែង​រូបនេះ​ ក៏​ជា​អ្នក​ចំបាប់​ជើងឯក WWE ដ៏​ជោគជ័យ​ផង​ដែរ។ ខ្សែភាពយន្តរបស់លោក​អាច​រកចំណូលបាន​ជាង ៣.៥ លាននៅទូទាំងពិភពលោក​ ដែលធ្វើ​ឲ្យ​លោក​ក្លាយ​ជា​តារា​សម្តែង​រក​ចំណូល​បាន​ខ្ពស់​បំផុត ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រហែល ៣២០ លាន​ដុល្លារ។ លោក​ក៏ជាអ្នកមានឥទ្ធិពលម្នាក់​មានអ្នកគាំទ្រជាច្រើន រួមជាមួយនឹង​ក្រុមហ៊ុន​ផលិតមួយ ​ដែលមាន​ឈ្មោះថា Sevens Bucks Production ។

២ Bill Gates

Bill Gates គឺជាបុរសដ៏សំខាន់ម្នាក់ ​ដែល​បានរស់នៅលើប្រព័ន្ធប្រតិបត្តិការ Microsoft’s Windows។ លោក​បាន​ផ្លាស់ប្ដូរ​ពិភពលោក ​និង​របៀប​ដែល​យើង​ប្រើកុំព្យូទ័រ ប៉ុន្តែឥទ្ធិពលរបស់​លោក​មិនបញ្ចប់ត្រឹមនេះទេ។ លោក​តែងតែបរិច្ចាគថវិកាសប្បុរសធម៌​​ និងផ្តល់ថ្នាំបង្ការ​ដោយ​ឥតគិតថ្លៃ​ដល់​សហគមន៍​ក្រីក្រ​ នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត។ Bill Gates ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ មាន​ទ្រព្យសម្បត្តិសរុបចំនួន ១១៣,៧ ពាន់លានដុល្លារ​ យោង​តាម​ទស្សនាវដ្ដី Forbes ដែល​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​អ្នក​មាន​បំផុតទី ៣ នៅ​លើ​ពិភពលោក។

៣ Donald Trump

អតីតប្រធានាធិបតីនិងទី ៤៥ នៃសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ​​គឺជាអ្នក​ជំនួញនិងជាតារា​ទូរទស្សន៍​ មុនពេលចូលប្រឡូកក្នុងឆាកនយោបាយ។ លោក Trump  បានក្លាយជាប្រធានាធិបតី​អាមេរិក​ដំបូង​គេ ​ដែលមិនមានសេវាកម្មយោធាឬរដ្ឋាភិបាលជាមុន។ ប៉ុន្មានឆ្នាំមកនេះ គោលនយោបាយនិងយុទ្ធសាស្ត្ររបស់លោក បានបង្កឲ្យ​មានការតវ៉ាផ្សេងៗ។ លោកបានធ្វើសេចក្តីថ្លែងការណ៍មិនត្រឹមត្រូវ​ជាច្រើន អំឡុងពេល​យុទ្ធនាការបោះឆ្នោតឆ្នាំ ២០២០ ដោយផ្តល់យោបល់ប្រឆាំងនឹងអ្នកប្រកាន់ពូជសាសន៍ជាច្រើនដង។ លោក Trump បានឆ្លើយតប​ចំពោះជំងឺកូវីដ ដោយសង្កត់ធ្ងន់​លើគ្រោះថ្នាក់ ​បដិសេធឬជំទាស់នឹងការផ្តល់​យោបល់​របស់មន្រ្តីសុខាភិបាល​ជាច្រើន និងផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការព្យាបាលមិនច្បាស់លាស់ និងលទ្ធភាពធ្វើតេស្ត។ លោក​បាន​ចាញ់​ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២០ ដល់Joe Biden ប៉ុន្តែបាន​បដិសេធ​មិន​ទទួល​យក​ការ​បរាជ័យ​នោះ​ទេ។

៤ Jeff Bezos

Jeff Bezos ត្រូវបានគេស្គាល់ ដោយសារលោកជា​សហគ្រិនអ៊ិនធឺណែតម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម អ្នក​ឧស្សាហកម្ម​  វិនិយោគ ស្ថាបនិក ​និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Amazon.com, Inc (NASDAQ: AMZN) ដែលជាអង្គការបច្ចេកវិទ្យាពហុជាតិ។ ទស្សនាវដ្តី Forbes ២០២០ បានបង្ហាញថា   Jeff Bezos មាន​ទ្រព្យសម្បត្តិ​សរុបជាង ២០០ ពាន់លាន។ មិនត្រឹមតែ​ប៉ុណ្ណោះ ​ក្នុងកំឡុងពេលមានមេរោគឆ្លង​ ខណៈពេលដែលអាជីវកម្មនៅជុំវិញ​ពិភពលោក​ធ្លាក់ចុះយ៉ាង​ខ្លាំង លោក អាចរកចំណូលបានប្រមាណ ២៤ ពាន់លាន​ដុល្លារ។

៥ Kylie Jenner

Kylie Jenner គឺជាជាពាណិជ្ជករជនជាតិអាមេរិក ដែលជាប់ចំណាត់ថ្នាក់ទី ៦ នៅក្នុងបញ្ជីឈ្មោះបុគ្គលល្បីៗ របស់ពិភពលោក។ Kylie មានប្រជាប្រិយភាពក្នុងនាម​ជាមហាសេដ្ឋី ដែលបង្កើតអ្វីជាខ្លួនឯង និងក្មេងជាងគេលើពិភពលោក។ នាងបានល្បីល្បាញដោយសារតួនាទីរបស់នាង នៅក្នុងរឿងភាគទូរទស្សន៍“ Keeping Up with the Kardashians” ។ នាងគឺជាស្ថាបនិកនៃក្រុមហ៊ុនគ្រឿងសំអាង Kylie Cosmetics ហើយប្រជាប្រិយភាពរបស់គ្រួសារ​នាង គឺជាគុណសម្បត្តិបន្ថែមសម្រាប់នាង។ ផលិតផល​ហត្ថលេខារបស់នាង Kylie Lip Kit គឺជាជោគជ័យដ៏ធំធេង ដែលធ្វើឲ្យនាងទទួលបាន​ចំណូល​រាប់​លាន​ពីការ​លក់។

៦ Robert Downey Jr.

Robert Downey គឺជាបុគ្គលិកលក្ខណៈដ៏ល្បីល្បាញមកពីឧស្សាហកម្មហូលីវូដ ដែលក្លាយជាតារាសម្តែងដែលមានប្រាក់ខែខ្ពស់បំផុត។ ទ្រព្យសម្បត្តិសុទ្ធរបស់លោក ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនជាង ៣០០ លានដុល្លារ។ លោកត្រូវបានគេស្គាល់ដោយសារតួនាទីនៅក្នុងខ្សែភាពយន្តល្បី ៗ ដូចជា Iron Man, Sherlock Holmes និង Chaplin ។ Robert កើតនៅឆ្នាំ ១៩៦៥ នៅញូវយ៉ក ហើយធ្វើការជាវិចិត្រករកុមារ។ តារារូបនេះថែមទាំងត្រូវបានចាប់ខ្លួនជាច្រើនដង ពីបទពាក់ព័ន្ធនឹងគ្រឿងញៀន។ បន្ទាប់ពីជិត ៥ ឆ្នាំនៃការប្រឈមមុខនឹងការប្រើប្រាស់គ្រឿងញៀន ទីបំផុតលោក បានផ្លាស់ប្តូរជីវិត ដោយចាប់ផ្តើមអាជីពម្តងទៀត។ លោកត្រូវបានគេចាត់ទុកថា ជាតារាសម្តែង A-list របស់ហូលីវូដផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មកស្គាល់កំពូលអ្នកតស៊ូមតិ​បង្កើត​សមភាព​យេនឌ័រលោកស្រី Ruth Bader Ginsburg

ចុចអាន៖២០ ប្រទេសដែលមានប្រធានាធិបតីជាស្រ្តីក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ

The post បុគ្គលល្បីៗ មានឥទ្ធិពលខ្លាំងប្រចាំឆ្នាំ ២០២១-២០២២ appeared first on Kampuchea Thmey Daily.

លោក Elon Musk បំបាក់មេ Amazon ក្លាយជាអ្នកមានបំផុតនៅលើពិភពលោក
នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla លោក Elon Musk កាលពីថ្ងៃព្រហស្បតិ៍បានយកឈ្នះស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos ដើម្បីក្លាយជាអ្នកមានបំផុតនៅលើពិភពលោក ។

ខណៈតម្លៃហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងដល់កម្រិតខ្ពស់បំផុតពោលគឺ ៨០៨.៦៦ ដុល្លារក្នុងមួយហ៊ុន ទ្រព្យសម្បត្តិសុទ្ធរបស់លោក Musk បានកើនឡើងដល់ ១៨៥ ពាន់លានដុល្លារ ។

វាបានធ្វើឲ្យលោក Musk មានទឹកប្រាក់លើសលោក Bezos ដែលមាន ១៨៤ ពាន់លានដុល្លារ បន្ទាប់ពីបានក្លាយជាអ្នកមានជាងគេបំផុតនៅលើពិភពលោកចាប់តាំងពីឆ្នាំ ២០១៧ មកម៉្លេះ ។

បើយោងតាមតួលេខផ្លូវការបានឲ្យដឹងថា ការកើនឡើងនូវទ្រព្យសម្បត្តិយ៉ាងច្រើនរបស់លោក Musk គឺដោយសារតែការកើនឡើងមិនធ្លាប់មានពីមុនមកនៃតម្លៃហ៊ុនរបស់ក្រុមហ៊ុន Tesla ពោលកើនឡើង ៧៦២ ភាគរយចាប់តាំងពីថ្ងៃតែមួយកាលពីឆ្នាំមុននៅពេលដែលហ៊ុនរបស់ក្រុមហ៊ុន Tesla កំពុងជួញដូរក្នុងតម្លៃ ៩៣.៨១ ដុល្លារ ។

លោក Bezos បានឃើញហ៊ុនរបស់ក្រុមហ៊ុន Amazon កើនឡើងក្នុងកអំឡុងពេលជំងឺរាតត្បាតកូវីដ ១៩ នៅពេលដែលពិភពលោកភាគច្រើនត្រូវបានបិទប្រទេស ។ ទោះយ៉ាងណាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិករបស់គាត់មិនអាចរក្សាតម្លៃទីផ្សាររបស់ខ្លួនបាន ១.៦១ លានលានដុល្លារនោះទេ ។

ទោះបីជាការធ្វើមូលធនកម្មទីផ្សារ ៧៦១ ពាន់លានដុល្លាររបស់ក្រុមហ៊ុន Tesla នៅពីក្រោយក្រុមហ៊ុន Amazon ក៏ដោយក៏វិនិយោគិនជឿជាក់ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះនឹងមានការរីកចម្រើនថែមទៀត ខណៈដែលពិភពលោកនឹងងាកចេញពីឥន្ធនៈហ្វូស៊ីលទៅជារថយន្តអគ្គិសនីនៅទសវត្សរ៍ក្រោយ ។

គួរបញ្ជាក់ថា បន្ទាប់ពីបានយកឈ្នះលើមហាសេដ្ឋីជំនួញលោក Warren Buffett កាលពីខែកក្កដាដើម្បីក្លាយជាអ្នកមានបំផុតទី ៧ នៅលើពិភពលោក លោក Musk ក៏បានយកឈ្នះលើសហស្ថាបនិកក្រុមហ៊ុន Microsoft កាលពីខែវិច្ឆិកាដើម្បីក្លាយជាអ្នកមានបំផុតទី ២ នៅលើពិភពលោកផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

The post លោក Elon Musk បំបាក់មេ Amazon ក្លាយជាអ្នកមានបំផុតនៅលើពិភពលោក appeared first on Kampuchea Thmey Daily.