អ្នករាយការណ៏ពិសេស Archives - Kampuchea Thmey Daily

ទូត​កម្ពុជា​នៅ​UN ជំរុញ​ឱ្យ​លោក មុនតាប៊ន ប្រកាន់​វិជ្ជាជីវៈ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​តាម​បណ្ដោយ​ព្រំដែន
​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា​នៅ​ទីក្រុង​ហ្សឺណែវ​បាន​ជំរុញ​ទៅ​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លោក វីទីត មុនតាប៊ន គោរព​នូវ​ស្ដង់ដា​វិជ្ជាជីវៈ ឯករាជ និង​មិន​លម្អៀង​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-ថៃ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​ថ្ងៃទី២៩ ខែ​វិច្ឆិកា ឆ្នាំ២០២៥ ស្ថានបេសកម្ម​អចិន្ត្រយ៍​កម្ពុជា​បាន​កោត​សរសេរ​ចំពោះ​សេចក្ដី​ប្រកាសព័ត៌មាន​របស់​មុនតាប៊ន​ពាក់ព័ន្ធ​នឹង​ជម្លោះ​កម្ពុជា​ថៃ​កាលពី​កន្លង​ទៅ​តែ​ថា «សេចក្ដី​ប្រកាស​នោះ​មិន​បាន​ផ្ដោត​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ពាក់ព័ន្ធ​នឹង​ជម្លោះ​ប្រដាប់​អាវុធ​កម្ពុជា ថៃ​ នៅ​តាម​បណ្ដោយ​ព្រំដែន​ឡើយ»។

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ​សរសេរថា៖ «ការ​បញ្ចេញ​បញ្ចេញ​មតិ​យោបល់​ជា​លកខណៈ​ទូទៅ និង​ទូលំទូលាយ​បែប​នេះ​ពុំ​បាន​ឆ្លុះ​បញ្ចាំង​ពេញ​លេញ​ ស្របតាមព័ត៌មាន​ដែលបាន​ចងក្រង ឬ​ហានិភ័យចំពោះ​មុខ​ដែល​ប្រជាជន​ស៊ីវិល​រង​ផល​ប៉ះពាល់​នោះទេ»។ ​

ដោយ​រម្លឹក​ពី​ក្រម​សីលធម៌ ​វិជ្ជាជីរៈ ភាព​មិន​លម្អៀង​របស់​អ្នក​រាយការណ៍​ពិសេស​កម្ពុជា​សង្ឃឹម​ថា​លោក​ មុនតាប៊ន បន្ត​ប្រកាន់​ខ្ជាប់​ចំពោះ​ក្រម​ប្រតិបត្តិ​ និង​ធ្វើការ​ពិចារណា​ដោយ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ព្រួយ​បារម្ភ​ដែល​កើត​មាន​ឡើង​​ក្នុង​ន័យ​ចូលរួម​ពង្រឹង​សុចរិតភាព​នៃ​ប្រព័ន្ធ​នីតិវិធី​ពិសេស​របស់​ក្រុម​ប្រឹក្សាសិទ្ធិមនុស្ស​។

សេចក្ដី​ថ្លែង​ការណ៍​របស់​តំណាង​កម្ពុជា​នៅពេល​នេះ​គឺ​បន្ទាប់​ពី​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែល​ជា​ជនជាតិ​ថៃ​លោក វីទីត មុនតាប៊ន ទើប​តែ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​លើក​ដំបូង​ទាក់ទង​នឹង​ជម្លោះ​ព្រំដេន​កម្ពុជា-ថៃ​កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា កន្លង​ទៅ​ដោយ​បាន​ថ្លែង​ស្វាគមន៍​សេចក្ដី​ថ្លែងការណ៍​សន្ដិភាព​កម្ពុជា​ថៃ​ និង​ថា​ការ​អនុវត្តន៍​មនុស្ស​ធម៌​គឺ​ជា​កត្តា​ចាំ​បាច់​ ​ដែល​ត្រូវ​កាត់​បន្ថយ​នូវ​ភាព​តាន​តឹង​ និង​ដោះស្រាយ​ជម្លោះ​ដោយ​សន្ដិវិធី​ស្របតាម​ច្បាប់​អន្តជាតិ​។ ទោះ​ជា​យ៉ាង​ណា​លោក​មិន​បាន​លើក​ពី​បញ្ហា​នៃ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​លើ​ពលរដ្ឋ​កម្ពុជា​ពី​សំណាក់​ទាហាន​ថៃ​នោះ​ទេ​។

​គួរឱ្យដឹង​ផងដែរ​ថា​លោក វិទីត មុនតាប៊ន គឺ​ជា​អ្នករាយការណ៍​ពិសេស​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បន្ត​ការងារ​ពី​លោក​ស្រី Rhona Smith ​នៅ​ឆ្នាំ​២០២១។ លោក​កើត​នៅ​ខែ​វិច្ឆិកា ឆ្នាំ១៩៥២ គឺ​ជា​ជនជាតិថៃ ដែល​ទទួល​ការ​អប់រំ​នៅ​ចក្រភព​អង់គ្លេស​ ជា​អ្នក​ដែល​ធ្វើ​ការ​ច្រើន​ក្នុង​ស្ថាប័ន​សិទ្ធិ​មនុស្ស​សហប្រជាជាតិ និង​ជា​សាស្ត្រាចារ្យ​ផ្នែ​ច្បាប់​នៅ​ប្រទេស​ថៃ​ផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍ ​

The post ទូត​កម្ពុជា​នៅ​UN ជំរុញ​ឱ្យ​លោក មុនតាប៊ន ប្រកាន់​វិជ្ជាជីវៈ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​តាម​បណ្ដោយ​ព្រំដែន appeared first on Kampuchea Thmey Daily.

លោក វិទីត មុនតាប៊ន ​ទើបចេញសេចក្ដីថ្លែងការណ៍រឿងព្រំដែនកម្ពុជា-ថៃ ក្រោយ​ទូត​ខ្មែរ​នៅ UN រាយការណ៍​ពី​ភាព​អសកម្ម​​
អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លោក វិទីត មុនតាប៊ន ទើប​តែ​ចេញ​សេចក្ដីថ្លែងការណ៍​ទាក់ទង​នឹង​ជម្លោះ​ព្រំដែន​កម្ពុជា​-ថៃ បន្ទាប់​ពី​​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក អ៊ិន តារា បាន​រាយការណ៍​ពី​ភាព​អសកម្ម​របស់​លោក វីទិត ទៅ​កាន់​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​។

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នៅ​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ឆ្នាំ២០២៥ លោក វិទីត មុនតាប៊ន បាន​ថ្លែង​ស្វាគមន៍​សេចក្ដី​ថ្លែងការណ៍​សន្ដិភាព​កម្ពុជា​ថៃ​ និង​ថា​ការ​អនុវត្តន៍​មនុស្ស​ធម៌​គឺ​ជា​កត្តា​ចាំ​បាច់​ ​ដែល​ត្រូវ​កាត់​បន្ថយ​នូវ​ភាព​តាន​តឹង​ និង​ដោះស្រាយ​ជម្លោះ​ដោយ​សន្ដិវិធី​ស្របតាម​ច្បាប់​អន្តជាតិ​។

លោក​បន្ថែម​ថា៖ «ជនស៊ីវិល​ដែល​រងផលប៉ះពាល់​ដោយ​ស្ថានការណ៍​នៅ​ព្រំដែន​គួរ​តែ​ត្រូវ​បាន​ជួយ​តាម​ស្ដង់​ដារ​សិទ្ធិ​មនុស្ស»។​

​​​​ការលើក​ឡើង​របស់​អ្នក​រាយការណ៍​ពិសេស​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​ជា​ជន​ជាតិ​ថៃ​រួប​នេះ​ធ្វើ​ឡើង៥​ថ្ងៃ​បន្ទាប់​ពី​ទូត​ខ្មែរ​នៅ​អង្គការ​សហប្រជាជាតិ​រាយការណ៍​ភាព​អសកម្ម​ទៅ​កាន់ឧត្តម​ស្នង​ការសិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​លោក Volker Türk កាលពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា នៅ​ទីក្រុង​ហ្សឺណែវ។

ក្នុង​ជំនួប​នោះ​ឯកអគ្គរាជទូត​កម្ពុជា​លោក អ៊ិន តារា បាន​បង្ហាញ​ការ​សោក​ស្ដាយ​ផងដែរ​ដែល​លោក វិទីត មុនតាប៊ន ដែល​ជា​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​អសកម្ម​ក្នុង​ការ​ឆ្លើយ​តប​ពី​ការ​បំពាន​តាម​ព្រំដែន​ដោយ​ថៃ​នេះ។ លោក​ក៏​ព្រមាន​ថា​កម្ពុជា​នឹង​ចាត់​វិធាន​ការ​សម​ស្រប​ផង​ដែរ​ចំពោះ​ភាព​អសកម្ម​នេះ។

លោក​ថា៖ «អាណត្តិរបស់អ្នករាយការណ៍ពិសេស​មិនមែនគ្របដណ្តប់ត្រឹមតែ​ការ​អភិវឌ្ឍ​សិទ្ធិ​មនុស្ស​ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការបំពានសិទ្ធិដែលកើតចេញពី ឬជាប់​ទាក់ទង​នឹង​ជម្លោះ​ប្រដាប់អាវុធដែលកំពុងបន្តផងដែរ»។

គួរឱ្យដឹង​ផងដែរ​ថា​លោក វិទីត មុនតាប៊ន គឺ​ជា​អ្នករាយការណ៍​ពិសេស​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បន្ត​ការងារ​ពី​លោក​ស្រី Rhona Smith ​នៅ​ឆ្នាំ​២០២១។ លោក​កើត​នៅ​ខែ​វិច្ឆិកា ឆ្នាំ១៩៥២ គឺ​ជា​ជនជាតិថៃ ដែល​ទទួល​ការ​អប់រំ​នៅ​ចក្រភព​អង់គ្លេស​ ជា​អ្នក​ដែល​ធ្វើ​ការ​ច្រើន​ក្នុង​ស្ថាប័ន​សិទ្ធិ​មនុស្ស​សហប្រជាជាតិ និង​ជា​សាស្ត្រាចារ្យ​ផ្នែ​ច្បាប់​នៅ​ប្រទេស​ថៃ​ផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍ ​

The post លោក វិទីត មុនតាប៊ន ​ទើបចេញសេចក្ដីថ្លែងការណ៍រឿងព្រំដែនកម្ពុជា-ថៃ ក្រោយ​ទូត​ខ្មែរ​នៅ UN រាយការណ៍​ពី​ភាព​អសកម្ម​​ appeared first on Kampuchea Thmey Daily.

ទូតខ្មែរនៅ​UNលើក​​ពី​ភាព​អសកម្ម​របស់​ជន​ជាតិ​ថៃ​ដែល​ជា​អ្នក​រាយការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា
ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក អ៊ិន តារា បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ហ​អំពី​ភាព​អសកម្ម​របស់​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លោក វីទីត មុនតាប៊ន ដែល​ស្ងៀម​ស្ងាត់​ចំពោះ​ការ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​តាម​ព្រំ​ដែន​កម្ពុជា​-ថៃ។ លោក​ក៏​ព្រមាន​ថា​កម្ពុជា​នឹង​ចាត់​វិធាន​ការ​សម​ស្រប​ផង​ដែរ​ចំពោះ​ភាព​អសកម្ម​នេះ។

លើក​ឡើង​ក្នុង​ជំនួប​ជាមួយ​ឧត្តមស្នងការសិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​លោក Volker Türk នៅ​ទី​ក្រុង​ហ្សឺណែវ កាលពីថ្ងៃទី១៩ ខែ​វិច្ឆិកា ឆ្នាំ២០២៥ ​លោក អ៊ិន​ តារា បាន​រាយការណ៍​ពី​សកម្មភាព​បំពាន​របស់​កង​ទ័ព​ថៃ​លើ​ជន​ស៊ីវិល​កម្ពុជា​ដែល​មាន​ទាំង​ការ​បង្ចិតបង្ខំ​ជនស៊ីវិល​ឱ្យ​ចេញពីផ្ទះសំបែង ការ​បំផ្លាញ​ទ្រព្យសម្បត្តិ​ជន​ស៊ីវិល​ ការ​បាញ់​ប្រហារ​សម្លាប់​ពលរដ្ឋ​ខ្មែរ និង​ការ​ចាប់​រំលោភ​ស្ត្រី​ខ្មែរ​ជាដើម​។ លោក​បាន​ស្នើ​សុំ​ឱ្យ​ការិយាល័យ​ឧត្តម​ស្នងការសិទ្ធិ​មនុស្ស​ស៊ើបអង្កេត និងកត់ត្រាហេតុការណ៍ទាំងនេះ។ ​​

បន្ថែម​លើ​នោះ​លោក អ៊ិន តារា ក៏​បង្ហាញ​ការ​សោក​ស្ដាយ​ផងដែរ​ដែល​លោក វិទីត មុនតាប៊ន ដែល​ជា​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​អសកម្ម​ក្នុង​ការ​ឆ្លើយ​តប​ពី​ការ​បំពាន​តាម​ព្រំដែន​ដោយ​ថៃ​នេះ។

លោក​ថា៖ «អាណត្តិរបស់អ្នករាយការណ៍ពិសេស​មិនមែនគ្របដណ្តប់ត្រឹមតែ​ការ​អភិវឌ្ឍ​សិទ្ធិ​មនុស្ស​ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការបំពានសិទ្ធិដែលកើតចេញពី ឬជាប់​ទាក់ទង​នឹង​ជម្លោះ​ប្រដាប់អាវុធដែលកំពុងបន្តផងដែរ»។

លោក វិទីត មុនតាប៊ន គឺ​ជា​អ្នករាយការណ៍​ពិសេស​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បន្ត​ការងារ​ពី​លោក​ស្រី Rhona Smith ​នៅ​ឆ្នាំ​២០២១។ លោក​កើត​នៅ​ខែ​វិច្ឆិកា ឆ្នាំ១៩៥២ គឺ​ជា​ជនជាតិថៃ ដែល​ទទួល​ការ​អប់រំ​នៅ​ចក្រភព​អង់គ្លេស​ ជា​អ្នក​ដែល​ធ្វើ​ការ​ច្រើន​ក្នុង​ស្ថាប័ន​សិទ្ធិ​មនុស្ស​សហប្រជាជាតិ និង​ជា​សាស្ត្រាចារ្យ​ផ្នែ​ច្បាប់​នៅ​ប្រទេស​ថៃ​ផងដែរ។

ថ្លែង​ក្នុង​ពិធី​បើក​អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស ​ប្រចាំឆ្នាំ​២០២៥ នៅ​ថ្ងៃទី១៧​វិច្ឆិកា​ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ដាក់​ជា​សំណួរ​ថា​ហេតុ​អ្វី​បាន​ជា​លោក មុនតាប៊ន ស្ងប់ស្ងាត់​ម្លេះ​ ខណៈ​​ទាហាន​ថៃ​ដែល​ជា​ជាតិសាសន៍​របស់​លោកបាន​បំពាន​លើ​សិទ្ធិ​ជន​ជាតិ​ខ្មែរ​​​ជាបន្ត​បន្ទាប់​នោះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍ ​​​​​​

The post ទូតខ្មែរនៅ​UNលើក​​ពី​ភាព​អសកម្ម​របស់​ជន​ជាតិ​ថៃ​ដែល​ជា​អ្នក​រាយការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា និងអ្នករាយការណ៍ពិសេស UN វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ៣០ឆ្នាំមកនេះ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអ្នករាយការណ៍ពិសេស UN បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ។ នេះបើតាមកិច្ចសន្ទនារវាងលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកសាស្ត្រាចារ្យ Vitit Muntarbhorn ដែលបានលះបង់កម្លាំងកាយ ស្មារតី ដោយបានបំពេញតួនាទីយ៉ាងសកម្ម ព្រមទាំងបានរួមចំណែកដ៏សំខាន់ដល់កិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ និងអង្គការសហប្រជាជាតិ។

ជាការឆ្លើយតប លោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការជាដៃគូដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងអង្គការសហប្រជាជាតិ ព្រមទាំងការប្តេជ្ញាចិត្ត និងឆន្ទៈរបស់ក្រសួងមហាផ្ទៃ លើកិច្ចការនានា ពិសេសកិច្ចការសិទ្ធិមនុស្ស។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានថ្លែងអំណរគុណអង្គការសហប្រជាជាតិ ដែលជួយជ្រោមជ្រែងកម្ពុជា និងបន្តផ្តល់ការគាំទ្រ តាមរយៈការធ្វើការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេស ការពង្រឹងសមត្ថភាពជាតិ ជាពិសេសការជួយគាំទ្រកម្ពុជាក្នុងការធ្វើមូលដ្ឋាននីយកម្មគោល ដៅសកលនៃការអភិវឌ្ឍប្រកបដោយចីរភាពឱ្យស្របទៅនឹងបរិការណ៍កម្ពុជា ដើម្បីជំរុញការសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព៕

The post រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា និងអ្នករាយការណ៍ពិសេស UN វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ៣០ឆ្នាំមកនេះ appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្នើលោក Vitit Muntarbhorn រៀបចំរបាយការណ៍ឲ្យមានតុល្យភាព យុត្តិធម៌ និងត្រឹមត្រូវ
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានស្នើឲ្យលោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា រៀបចំរបាយការណ៍ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានេះ ឲ្យមានតុល្យភាព យុត្តិធម៌ និងត្រឹមត្រូវ។

ការស្នើនេះ គ្រាដែលលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អនុញ្ញាតឲ្យលោក Vitit Muntarbhorn ចូលជួបពិភាក្សាការងារ កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២២ នៅទីស្ដីការក្រសួងយុត្តិធម៌។ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថា នៅក្នុងឱកាសនៃជំនួបនេះ លោករដ្ឋមន្ត្រី និងលោក Vitit Muntarbhorn បានពិភាក្សា និងផ្លាស់ប្តូរព័ត៌មានគ្នា ប្រកបដោយភាពស្និទ្ធស្នាល និងក្នុងន័យស្ថាបនាលើចំណុចសំខាន់ៗ ចំនួន ៣ រួមមាន៖

ទី១-អំពីការអនុវត្តអនុសាសន៍ នៃសេចក្តីសង្កេតចុងក្រោយ របស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ។ ចំណុចនេះលោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងយុត្តិធម៌ តែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តស្របតាមអនុសាសន៍នានា។ ប៉ុន្តែ បច្ចុប្បន្នអនុសាសន៍ នៃសេចក្តីសង្កេតចុងក្រោយ របស់គណៈកម្មាធិការសិទ្ធិកុមារនេះ កំពុងត្រូវបានត្រួតពិនិត្យដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាជាតិដើម្បីកុមារ ហើយក្រសួងយុត្តិធម៌ នឹងចូលរួមពិនិត្យ និងអនុវត្តអនុសាសន៍ទាំងឡាយណា ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ក្រោយពីទទួលបាន នូវអនុសាសន៍ទាំងនោះ។

ទី២-អំពីភាពចង្អៀតណែនក្នុងពន្ធនាគារ។ ចំពោះចំណុចនេះ លោក កើត រិទ្ធ បានគូសបញ្ជាក់ថា ការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ ត្រូវចាប់ផ្តើមចេញពីការរកឲ្យឃើញនូវឫសគល់ពិតប្រាកដនៃបញ្ហា ហើយត្រូវតែដោះស្រាយដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ លោកបញ្ជាក់ទៀតថា កន្លងទៅនេះ ក្រសួងយុត្តិធម៌ បានខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហានេះ ដោយបានដាក់ចេញនូវ “យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌ នៅតាមសាលាដំបូងរាជធានី-ខេត្ត” ដែលជាមូលដ្ឋានមួយដ៏សំខាន់ ក្នុងការរួមចំណែកដោះស្រាយភាពចង្អៀតណែន ក្នុងពន្ធនាគារ។

ទី៣-អំពីការបង្កើតឲ្យមានតុលាការអនីតិជន។ ចំណុចលោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាពិតជាមានឆន្ទៈ ក្នុងការបង្កើតឲ្យមានតុលាការជំនាញក្នុងការដោះស្រាយសំណុំរឿង ពាក់ព័ន្ធនឹងវិស័យនានា ដូចជា តុលាការរដ្ឋប្បវេណី, តុលាការព្រហ្មទណ្ឌ, តុលាការការងារ, តុលាការពាណិជ្ជកម្ម និងតុលាការអនីតិជន។ ប៉ុន្តែ បច្ចុប្បន្នធនធានមនុស្សនៅកម្ពុជា ជាពិសេសចំនួនចៅក្រម និងព្រះរាជអាជ្ញា នៅមិនទាន់ឆ្លើយតបនឹងទំហំការងារនៅឡើយ ហេតុនេះ កម្ពុជាត្រូវការពេលវេលាបន្ថែមទៀត ដើម្បីបង្កើតឲ្យមានតុលាការជំនាញទាំងនេះ។

នៅក្នុងជំនួបដដែលនោះ លោករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានគូសរំលេចផងដែរថា កម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែង និងព្យាយាមដោះស្រាយបញ្ហាប្រឈមជាជំហ៊ានៗ ផ្អែកលើលទ្ធភាព ធនធាន និងតថភាពជាក់ស្តែងរបស់សង្គមកម្ពុជា។

លើសពីនេះទៀតលោក កើត រិទ្ធ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងធ្វើការងារជាច្រើន ក្នុងកិច្ចការពារនិងលើកស្ទួយសិទ្ធិមនុស្ស ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល និងបានស្នើសុំឲ្យលោក Vitit Muntarbhorn រៀបចំរបាយការណ៍ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានេះ ឲ្យមានតុល្យភាព យុត្តិធម៌ និងត្រឹមត្រូវ ព្រមទាំងឆ្លុះបញ្ចាំងផងដែរអំពីស្ថានភាពជាក់ស្តែងរបស់កម្ពុជា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាការលើកទឹកចិត្តដល់អ្នកដែលបានប្រឹងប្រែង។ លោកក៏បានសំណូមពរផងដែរឲ្យលោក Vitit Muntarbhorn ជួយក្នុងការសម្របសម្រួលជាមួយភាគី និងដៃគូពាក់ព័ន្ធ ដើម្បីបន្តផ្តល់ការគាំទ្រ និងកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត៕

The post រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្នើលោក Vitit Muntarbhorn រៀបចំរបាយការណ៍ឲ្យមានតុល្យភាព យុត្តិធម៌ និងត្រឹមត្រូវ appeared first on Kampuchea Thmey Daily.

តើអ្នករាយការណ៍ពិសេស UN មានអាណត្តិការងារ និងភារកិច្ចអ្វីខ្លះលើការងារសិទ្ធិមនុស្សនៅកម្ពុជា?
ក្រោយការតែងតាំងរបស់អង្គការសហប្រជាជាតិ កាលពីខែមីនា ឆ្នាំ២០២១ ជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វិទីត មុនតាប៊ន បានមកធ្វើទស្សនកិច្ចជាលើកដំបូងរបស់លោកនៅកម្ពុជា នៅថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ ក្នុងដំណើរទស្សនកិច្ចរបស់លោក វិទីត  ក្នុងនាមជាអ្នករាយការណ៍ពិសេសនេះ តើមានភារកិច្ច តួនាទី និងការងារអ្វីខ្លះលើកិច្ចការសិទ្ធិមនុស្សនៅកម្ពុជា?

អ្នករាយការណ៍ពិសេស គឺជាអ្នកជំនាញឯករាជ្យដែលត្រូវបានតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រ ជាជាតិ ដើម្បីតាមដាន និងរាយការណ៍អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ប៉ុន្តែ អ្នករាយការណ៍ពិសេសនេះ មិនមែនជាមន្ត្រី ឬបុគ្គលិករបស់អង្គការសហប្រជាជាតិទេ ដោយមិនទទួលបានប្រាក់បៀវត្សពីអង្គការសហប្រជាជាតិ និងមិនធ្វើការឲ្យរដ្ឋាភិបាល ឬក្រុមផលប្រយោជន៍ណាមួយឡើយ។

អាណត្តិរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា កើតចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដោយអនុលោមតាមមាត្រា ១៧ នៃកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយទូលំទូ លាយនៃជម្លោះកម្ពុជា និងមាត្រា ៣នៃកិច្ចព្រមព្រៀងស្តីពីអធិបតេយ្យភាព ឯករាជ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជា។

នៅមុនឆ្នាំ២០០៨ អាណត្តិរបស់ប្រទេសកម្ពុជា ត្រូវបានដឹកនាំដោយតំណាងពិសេសនៃអគ្គលេខាធិការសិទ្ធិមនុស្សនៅកម្ពុជា។ អ្នកកាន់អាណត្តិជាតំណាងពិសេសនេះ គឺត្រូវបានតែងតាំងដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ បើទោះបីជាត្រូវរាយការណ៍ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សក៏ដោយ។ ជាមួយគ្នានេះ តំណាងពិសេស ក៏រាយការណ៍ទៅមហាសន្និបាត និងគណៈកម្មការសិទ្ធិមនុស្សផងដែរ។

ភារកិច្ចរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ គឺធ្វើការវាយតម្លៃអំពីស្ថានភាពសិទ្ធិមនុស្ស ហើយរាយការណ៍ជាសាធារណៈ ដោយធ្វើការជាមួយរាជរដ្ឋាភិបាល សង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសិទ្ធិមនុស្សនេះ។ អ្នករាយការណ៍ពិសេស ត្រូវធ្វើទស្សនកិច្ចជាទៀងទាត់ ហើយរាយការណ៍ជារៀងរាល់ឆ្នាំទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដោយមានឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ជាជំនួយការផ្នែកភស្តុភារ និងបច្ចេកទេស។

អ្នករាយការណ៍ពិសេស គឺមានតួនាទីដាច់ដោយឡែកពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលជាស្ថាប័នផ្លូវការនៃលេខាធិការដ្ឋានអង្គការសហប្រជាជាតិ។ តែយ៉ាង​ណា​ក៏​ដោយ ស្ថាប័ន​ទាំង​ពីរ​មាន​អាណត្តិ​បំពេញ​បន្ថែម និង​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គ្នា។ ឧត្តមស្នងការអង្គការសហប្រជាជាតិ គឺមានតួនាទីផ្តល់សេវាលេខាធិការដ្ឋានដល់អ្នករាយការណ៍ពិសេស នៅក្នុងអំឡុងពេលបេសកកម្មមកកម្ពុជា។

គួរជម្រាបថា បើគិតមកដល់បច្ចុប្បន្ននេះ កម្ពុជា មានអ្នកតំណាងពិសេសរបស់អគ្គលេខាធិការ និងអ្នករាយការណ៍ពិសេសចំនួន ៧រូបហើយ រួមមាន៖

១. លោក Michael Kirby ជនជាតិអូស្ត្រាលី អាណត្តិការងារឆ្នាំ១៩៩៣-១៩៩៦

២. លោក Thomas Hammarberg ជនជាតិស៊ុយអែត អាណត្តិការងារឆ្នាំ១៩៩៦-២០០០

៣. លោក Peter Leuprecht ជនជាតិអូទ្រីស អាណត្តិការងារឆ្នាំ២០០០-២០០៥

៤. លោក Yash Ghai ជនជាតិកេនយ៉ា អាណត្តិការងារឆ្នាំ២០០៥-២០០៨

៥. លោក សុរិយា ស៊ូប៊ែឌី ជនជាតិនេប៉ាល់ អាណត្តិការងារឆ្នាំ២០០៨-២០១៥

៦. លោកស្រី Rhona Smith ជនជាតិចក្រភពអង់គ្លេស អាណត្តិការងារឆ្នាំ២០១៥-២០២១

៧. លោក វិទីត មុនតាប៊ន ជនជាតិថៃ អាណត្តិការងារឆ្នាំ២០២១ ដល់បច្ចុប្បន្ននេះ ៕

ដោយ៖ ធឿន វ៉ាន់សុង

The post តើអ្នករាយការណ៍ពិសេស UN មានអាណត្តិការងារ និងភារកិច្ចអ្វីខ្លះលើការងារសិទ្ធិមនុស្សនៅកម្ពុជា? appeared first on Kampuchea Thmey Daily.

តើអ្នករាយការណ៍ពិសេស UN ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គឺជានរណា?
លោក វិទីត មុនតាប៊ន គឺជាអ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ជំនួសលោកស្រី Rhona Smith ដែលបានចប់អាណត្តិការងារ។  នៅថ្ងៃទី១៥ សីហា លោក បានចាប់ផ្ដើមធ្វើទស្សនកិច្ចជាលើកដំបូងរបស់លោកនៅកម្ពុជា ដើម្បីជួបជជែកពិភាក្សាការងារជាមួយមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា តំណាងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធផ្សេងទៀត។

តើអ្នករាយការណ៍ពិសេសថ្មី ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជារូបនេះ គឺជានរណា? ហើយមានសមត្ថភាព និងឆ្លងកាត់បទពិសសោធការងារពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្សដូចម្ដេចដែរ? ថ្ងៃនេះ «កម្ពុជាថ្មី» នឹងបង្ហាញលម្អិតប្រវត្តិរបស់លោកដូចខាងក្រោម៖

លោក វិទីត មុនតាប៊ន (VITIT MUNTARBHORN) កើតនៅខែវិច្ឆិកា ឆ្នាំ១៩៥២។ លោក ជាជនជាតិថៃ ដែលបានទទួលការអប់រំនៅចក្រភពអង់គ្លេស ដោយបញ្ចប់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យ Oxford ផ្នែកច្បាប់ និងទទួលបានសញ្ញាបត្រផ្នែកច្បាប់អឺរ៉ុបពីសាកលវិទ្យាល័យ Free of Brussels។

លោក​ វិទីត មុនតាប៊ន បានបម្រើការនៅក្នុងស្ថាប័នរបស់អង្គការសហប្រជាជាតិជាច្រើន ដោយនៅក្នុងឆ្នាំ១៩៩០-១៩៩៤​ លោកធ្លាប់ជា​អ្នករាយការណ៍​ពិសេស​គណៈកម្មការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​ការ​លក់​កុមារ ពេស្យាចារ​កុមារ និង​រូបភាព​អាសអាភាស​កុមារ។ នៅឆ្នាំ១៩៩៤ លោក បានសហការជាមួយលោក Taylor សរសេររបាយការណ៍ស្តីពីសិទ្ធិមនុស្សនៅក្នុងប្រទេសថៃ។ លុះនៅឆ្នាំ២០០៤ លោក​ គឺជា​អ្នករាយការណ៍​ពិសេសរបស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ(កូរ៉េខាងជើង) ដោយចប់អាណត្តិនៅឆ្នាំ២០១០។ ជាមួយគ្នានេះ អំឡុងឆ្នាំ២០០៤ លោក ក៏ទទួលបានពានរង្វាន់អង្គការយូណេស្កូសម្រាប់ការអប់រំសិទ្ធិមនុស្ស។

បន្ទាប់មកនៅក្នុងឆ្នាំ២០០៦ លោក ជាសហប្រធានគណៈកម្មាធិការរៀបចំសេចក្តីព្រាងគោលការណ៍ Yogyakarta លើការអនុវត្តច្បាប់សិទ្ធិមនុស្សអន្តរជាតិទាក់ទងនឹងការតម្រង់ទិសផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ។ នៅក្នុងឆ្នាំ២០១១ ជ្រើសរើសជាប្រធានគណៈកម្មការស៊ើបអង្កេតអន្តរជាតិនៅប្រទេសកូឌីវ័រ និងជាស្នងការគណៈកម្មការស៊ើបអង្កេតអន្តរជាតិឯករាជ្យលើប្រទេសស៊ីរីនៅឆ្នាំ២០១២-២០១៦។ នៅក្នុងខែកញ្ញា ឆ្នាំ២០១៦ ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានចាត់តាំងលោកជាអ្នកជំនាញឯករាជ្យដំបូងគេរបស់អង្គការសហប្រជាជាតិស្តីពីអំពើហិង្សា និងការរើសអើង ដោយផ្អែកលើនិន្នាការផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ។

លុះនៅខែមីនា ឆ្នាំ២០២១ លោក វិទីត មុនតាប៊ន ក៏ត្រូវតែងតាំងជាអ្នករាយការណ៍អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ដីពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា ជំនួសលោកស្រី Rhona Smith ដែលបានចប់អាណត្តិកាងារ។ បច្ចុប្បន្ននេះ លោក ជាសាស្រ្តាចារ្យផ្នែកច្បាប់នៅសាកលវិទ្យាល័យ Chulalongkorn រាជធានីបាងកក ប្រទេសថៃ ដោយបង្រៀនច្បាប់អន្តរជាតិ សិទ្ធិមនុស្ស ច្បាប់អង្គការក្នុងតំបន់ ច្បាប់អន្តោប្រវេសន៍ សិទ្ធិកុមារ ច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សហភាពអឺរ៉ុប៕

ដោយ៖ ធឿន វ៉ាន់សុង

The post តើអ្នករាយការណ៍ពិសេស UN ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គឺជានរណា? appeared first on Kampuchea Thmey Daily.

លោក ជិន ម៉ាលីនថា សេចក្តីថ្លែង​ការណ៏របស់អ្នករាយការណ៏ពិសេស អសប ធ្វើឡើងគ្មានមូលដ្ឋានច្បាស់លាស់
អ្នករាយការណ៍ពិសេស  ស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា  លោក Vitit Muntarbhorn កាលពីពេលថ្មីៗនេះ បានចេញសេចក្ដីថ្លែងការណ៍មួយសម្តែងកង្វល់ទាក់ទងនឹងការបន្តឃុំខ្លួនបណ្តោះអាសន្នទៅលើមនុស្សមួយចំនួន ដែលគេអះអាងថា ជាអ្នកការពារសិទ្ធិមនុស្ស ប៉ុន្តែមន្រ្តីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សបានអះអាង​ថា​សេចក្តីថ្លែងការណ៏គ្មានមូលដ្ឋានផ្លូវច្បាប់ទេ គ្រាន់តែផ្អែកលើរបាយការណ៏របស់ក្រុមមនុស្សដែលមិនចូលចិត្តរដ្ឋាភិបាលតែប៉ុណ្ណោះ ដែលគ្មានភស្តុតាងរឹងមាំ ចូលរួមដំណើការតាមនីតិវិធីរបស់តុលាការ។

លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីថា របាយការណ៍នោះផ្អែកតែលើរូបភាពខាងក្រៅ និងរបាយការណ៏របស់ក្រុម ដែលមាននិន្នាការប្រឆាំងតែប៉ុណ្ណោះ វាមិនផ្អែកទៅលើស្ថានភាពជាក់ស្ដែង និងទិដ្ឋភាពច្បាប់នៅកម្ពុជា។

លោកបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះគ្មានមូលដ្ឋានរឹងមាំផ្នែកច្បាប់ទាល់តែសោះ  និងមិនបានពិចារណា ថាតើសកម្មភាពទាំងអស់នោះ ជាសកម្មភាពបំពានច្បាប់ដែរឬទេ ហើយវាបង្កើតបានទៅជាបទល្មើសទៅលើបញ្ញត្តិច្បាប់របស់កម្ពុជាដែ ឬយ៉ាងណា?

បើតាមលោក ជិន ម៉ាលីន សេចក្តីថ្លែងការណ៏នោះ គ្រាន់តែផ្អែកទៅលើការសន្និដ្ឋាន និងរូបភាពប៉ុណ្ណោះ។ ជារូបភាពមានន័យថា ប្រសិនបើយើងអនុវត្តច្បាប់ទៅលើសកម្មជន គេចោទយើងថា រំលោភសិទ្ធិ ប៉ុន្តែសម្រាប់​សមត្ថកិច្ច គេមានមូលដ្ឋាន គេមានសក្ខីកម្មច្បាស់លាស់ និងការស៊ើបអង្កេត ដែលបញ្ជាក់ថា សកម្ម​ភាពទាំងអស់នេះ ជាសកម្មភាពល្មើសច្បាប់ ដែលត្រូវធ្វើការចោទប្រកាន់ និងដំណើរការតាមនីតិវិធីច្បាប់​ហើយដើម្បីការពារជនជាប់ចោទទាំងអស់នេះ គឺមានតែការស្វែងរកមូលដ្ឋានភស្តុតាងសក្ខីកម្មឲ្យបានរឹងមាំតាមផ្លូវច្បាប់ ហើយចូលរួមដំណើរការតាមនីតិវិធីរបស់តុលាការ ទើបអាចជួយពួកគេបាន។

លោក ជិន ម៉ាលីន បញ្ជាក់ដែរថា របាយការណ៍ ក៏ដូចជាសេចក្តីថ្លែងការណ៍ របស់ក្រុម ដែលមាននិន្នាការប្រឆាំង គឺគ្មានមូលដ្ឋានផ្លូវច្បាប់រឹងមាំនោះទេ ក្រៅតែពីធ្វើការចោទប្រកាន់ ពីការធ្វើទុកបុកម្នេញ ដូច្នេះការធ្វើរបាយការណ៍ការធ្វើសេចក្តីថ្លែងការណ៍ ដែលមិនមានមូលដ្ឋានរឹងមាំផ្នែកច្បាប់ ក្រៅតែពីការចោទប្រកាន់​ “វាអត់មានឥទ្ធិពលផ្នែកច្បាប់នោះទេ នៅក្នុងសង្គមប្រជាធិបតេយ្យ” ចំណែកសមត្ថកិច្ច ដែលមានមូលដ្ឋាន មានសក្ខីកម្ម មានភស្តុតាង រឹងមាំ ដោយផ្អែកលើទិដ្ឋភាពច្បាប់របស់កម្ពុជា ដូច្នេះមធ្យោបាយតាមផ្លូវច្បាប់ មានតែមួយគត់ គឺការស្វែងរកភស្តុតាង មូលដ្ឋានច្បាប់រឹងមាំ ហើយចូលរួមតាមនីតិវិធីរបស់តុលាការ។

កាលពីថ្ងៃទី១០ ខែសីហា កន្លងទៅថ្មីៗនេះ លោកសាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា រួមជាមួយអ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប ចំនួន​៤រូបទៀត បានចេញសេចក្តីថ្លែងការណ៏មួយ សម្តែងកង្វល់ទាក់ទងនឹងការបន្តឃុំខ្លួនបណ្តោះអាសន្នទៅលើមនុស្សមួយចំនួនរួមមាន កញ្ញា ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ លោក កើត សារ៉ាយ លោក ថា ឡាវី កញ្ញា អេង ម៉ាឡៃ លោក លោក មួង សុភ័ក្រ្ត និងលោក មាន ព្រហ្មមុនី ដោយសំអាងថា ពួកគេហាក់ដូចជាត្រូវបានឃុំខ្លួនដោយបំពាន និងដកហូតសេរីភាព ដោយគ្រាន់តែធ្វើការឆ្លើយតបទៅនឹងការងារស្របច្បាប់ និងសន្តិវិធីរបស់ពួកគេ ក្នុងការការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅប្រទេសកម្ពុជាប៉ុណ្ណោះ៕ អត្ថបទ៖កោះកែវ

The post លោក ជិន ម៉ាលីនថា សេចក្តីថ្លែង​ការណ៏របស់អ្នករាយការណ៏ពិសេស អសប ធ្វើឡើងគ្មានមូលដ្ឋានច្បាស់លាស់ appeared first on Kampuchea Thmey Daily.