អ្នកស្រី ប៉ុល ពិសី Archives - Kampuchea Thmey Daily

អ្នកស្រី ប៉ុល ពិសី៖ បើកូនខ្មែរនៅតែសរសេរអក្សរខ្មែរខុស ថ្ងៃមុខនឹងគ្រោះថ្នាក់ដល់អក្សរសាស្ត្រខ្មែរ
អនុប្រធានសមាគមអ្នកនិពន្ធខ្មែរ និងជាអ្នកនិពន្ធល្បីឈ្មោះមួយរូប អ្នកស្រី ប៉ុល ពិសី បានលើកឡើងថា ប្រសិនជាកូនខ្មែរនៅតែបន្តសរសេរអក្សរខ្មែរខុស នោះនឹងប៉ះពាល់ដល់ដួងព្រលឹង វប្បធម៌ និងមានគ្រោះថ្នាក់ដល់អក្សរសាស្ត្រខ្មែរតែម្តង។

អ្នកស្រីលើកឡើងបែបនេះ ស្របពេលដែលសព្វថ្ងៃ មិនថាជាយុវជន មន្ត្រី អ្នកសារព័ត៌មាន ឬ បណ្ឌិត មួយចំនួននៅតែសរសេរអក្សរខ្មែរមិនបានត្រឹមត្រូវនោះទេ។ ត្រង់ចំណុចនេះ អ្នកស្រី ប៉ុល ពិសី លើកឡើងថា បើនៅតែបន្តបែបនេះ មិនយកចិត្តទុកដាក់ចំពោះអក្សរជាតិទេ ប្រាកដណាស់នឹងមានគ្រោះថ្នាក់។

សម្រាប់អ្នកស្រី ក្នុងនាមជាអ្នកនិពន្ធមួយរូប នៅពេលដែលសរសេរអ្វីមួយនៅលើបណ្តាញសង្គម ឬ សរសេរជាភាសាខ្មែរ អ្នកស្រីតែងត្រួតពិនិត្យអក្ខរាវិរុទ្ធម្តងហើយម្តងទៀត ជាពិសេស ប្រសិនជាអ្នកស្រីមិនច្បាស់ពាក្យ ឬ អក្សរណាមួយ អ្នកស្រីតែងបើកវចនានុក្រមខ្មែរមកផ្ទៀងផ្ទាត់ជានិច្ច ។  ទោះបីជាអ្នកស្រីយកចិត្តទុកដាក់យ៉ាងណា ក៏នៅមានសរសេរខុសម្តងម្កាលដូចគ្នា ប៉ុន្តែអ្នកស្រីបានកែកំហុសនោះភ្លាមៗនៅពេលដឹងថាសរសេរខុស ដោយសរសេរឱ្យត្រឹមត្រូវតាមពាក្យខ្មែរវិញ។ ត្រង់ចំណុចនេះ អ្នកស្រីបញ្ជាក់ថា ត្រូវទទួលស្គាល់កំហុសនៅពេលខ្លួនសរសេរខុស ទោះខ្លួនមិនមែនជាអ្នកជំនាញផ្នែកអក្សរសាស្ត្រខ្មែរក៏ដោយ។

អ្នកស្រី ប៉ុល ពិសី លើកជាឧទាហរណ៍ថា ប្រសិនជាកូនខ្មែរនៅតែសរសេរពាក្យ “ញុម” ជំនួសឱ្យ “ខ្ញុំ” និងសរសេរច្របូកច្របល់រវាងពាក្យមាន “រ” បែរជាមិនដាក់ ហើយពាក្យដែលគ្មាន “រ” បែរជាដាក់ នោះនឹងធ្វើឱ្យកូនខ្មែរជំនាន់ក្រោយច្បាស់ជាវង្វេងវង្វាន់តាម សរសេរអក្សរមិនត្រូវតាមគ្នាបន្តទៀត៕

ដោយ៖ អុន ស្រីមាន

The post អ្នកស្រី ប៉ុល ពិសី៖ បើកូនខ្មែរនៅតែសរសេរអក្សរខ្មែរខុស ថ្ងៃមុខនឹងគ្រោះថ្នាក់ដល់អក្សរសាស្ត្រខ្មែរ appeared first on Kampuchea Thmey Daily.

អ្នកនិពន្ធ២រូបយល់ថា ការផលិតវីដេអូអប់រំបង្ហាញរឿងអាក្រក់មុនរឿងល្អប្រៀបដូចជាកាំបិតមុខ២
អ្នកនិពន្ធល្បីឈ្មោះនៅកម្ពុជា២រូប គឺអ្នកស្រី ប៉ុល ពិសី និងលោក យូ សុភា បានយល់ឃើញដូចៗគ្នាថា ការផលិតវីដេអូអប់រំរបស់ក្រុម MMO មួយចំនួននៅលើបណ្តាញសង្គម ដែលបង្ហាញពីរឿងអវិជ្ជមាន មុននឹងរឿងវិជ្ជមានក្នុងសង្គម គឺប្រៀបជាកាំបិតមុខ២ ដែលមានល្អផង និងមិនល្អផង។

បច្ចុប្បន្ន មានក្រុម MMO មួយចំនួនដែលបានបង្កើតមាតិកាអប់រំនៅតាមបណ្តាញសង្គម ព្រមទាំងទទួលបានការចុចចូលចិត្ត និងចែករំលែកច្រើនពីអ្នកទស្សនាផងដែរ។ ប៉ុន្តែ តាមការសង្កេត រឿងអប់រំដែលពួកគេបានផលិត ភាគច្រើន គឺបានបង្ហាញពីរូបភាពអវិជ្ជមានជាច្រើននៅក្នុងសង្គម មុននឹងរូបភាពវិជ្ជមាន ដូចជាការជក់បារី ក្មេងទំនើងដេញវាយគ្នា ឬ ការសេពគ្រឿងស្រវឹង គ្រឿងញៀនជាដើម បន្ទាប់មកទើបពួកគេបង្ហាញពីការអប់រំតាមក្រោយ។ រូបភាពទាំងអស់នេះហើយ ក៏បានបង្ហាញដោយប្រយោលពីទិដ្ឋភាពមិនល្អនៅក្នុងសង្គម ទៅដល់អ្នកទស្សនា ដែលអាចឱ្យអ្នកទស្សនាយកគម្រូមិនល្អទាំងនេះ ទៅអនុវត្តតាម។

ជុំវិញករណីនេះ អ្នកនិពន្ធជើងចាស់ អ្នកស្រី ប៉ុល ពិសី លើកឡើងថា ការផលិតវីដេអូរបស់ក្រុមមួយចំនួននោះ ជួនកាលគឺជាអាវុធមុខ២។ អ្នកផលិតអាចគិតថា ធ្វើបែបនេះគឺមានភាពទាក់ទាញចំពោះអ្នកទស្សនា ប៉ុន្តែ អ្នកស្រីថា ការធ្វើបែបនេះនឹងជះឥទ្ធិពលដល់អ្នកមើលមួយចំនួន អាចធ្វើតាមវីដេអូនោះ។ អ្នកស្រី យល់ថា អ្នកផលិតមានគំនិតចង់ផលិតហើយ ប៉ុន្តែ ពួកគេនៅមិនទាន់ចេះពីវិធីនិពន្ធ ឬមានក្បួនខ្នាតត្រឹមត្រូវនោះទេ។

អ្នកស្រី ប៉ុល ពិសី

ចំណែក លោក យូ សុភា ក៏យល់ឃើញមិនខុសពីអ្នកស្រី ប៉ុល ពិសី ដែរចំពោះបញ្ហានេះគឺជាអាវុធមុខ២ មានទាំងល្អ និងអាក្រក់។ លោកថា ប្រសិនជាអ្នកផលិតទាំងនោះបានឆ្លងកាត់ការសិក្សារៀនសូត្រពីសិល្ប៍វិធីការតែងនិពន្ធបានត្រឹមត្រូវ នោះពួកគេនឹងអាចកាត់បន្ថយបញ្ហាទាំងនេះបានមួយចំនួន ព្រោះអ្នកនិពន្ធទោះបីជាចង់បង្ហាញពីផលអវិជ្ជមាន គឺមិនអាចបង្ហាញបានត្រង់បែបនេះឡើយ ពោល គឺគ្រាន់តែហេតុបន្តិចៗតាមវិធីសាស្ត្ររបស់អ្នកនិពន្ធ។ លោកបន្តថា តាមការសង្កេតរបស់លោក អ្នកផលិតទាំងនោះ មិនមានបំណងផលិតដើម្បីបំពុលសង្គមឡើយ គឺដោយសារ ពួកគេមិនទាន់មានមូលដ្ឋានគ្រឹះក្នុងការសរសេរ ជាហេតុធ្វើឱ្យពួកគាត់មិនអាចផលិតតាមចំណង់ចំណូលចិត្តអ្នកទស្សនាបាន។

លោក យូ សុភា

សម្រាប់អ្នកស្រី ប៉ុល ពិសី វិញ ក្នុងនាមជាអនុប្រធានសមាគមអ្នកនិពន្ធខ្មែរ បានបន្ថែមថា សមាគមរបស់អ្នកស្រី គឺជាផ្នែករួមចំណែកមួយដើម្បីជួយតម្រង់ទិស ណែនាំ បង្ហាត់បង្រៀនដល់អ្នកដែលស្រឡាញ់ការតែងនិពន្ធ អាចឱ្យយុវជនយល់ពីក្បួនខ្នាតតែងនិពន្ធមួយកម្រិត។

សូមជម្រាបថា កន្លងមកមានក្រុម MMO មួយចំនួន បានសំអាងថាខ្លួនផលិតវីដេអូអប់រំដល់សង្គមដោយមានបង្ហាញពីរូបភាពមួយចំនួនប៉ះពាល់ដល់សង្គម ដូចជាការសេពគ្រឿងស្រវឹង ការប្រើប្រាស់ហឹង្សា ការរំលោភបំពានផ្លូវភេទ និងរូបភាពមួយចំនួនទៀតដែលជ្រុលហួសហេតុ ក៏ត្រូវបានក្រសួង អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធហៅទៅអប់រំផងដែរ៕

ដោយ៖ អុន ស្រីមាន

The post អ្នកនិពន្ធ២រូបយល់ថា ការផលិតវីដេអូអប់រំបង្ហាញរឿងអាក្រក់មុនរឿងល្អប្រៀបដូចជាកាំបិតមុខ២ appeared first on Kampuchea Thmey Daily.

កវីជើងចាស់ ប៉ុល ពិសី៖ អ្នកនិពន្ធ គឺ ល្ងង់ជានិច្ច
ខណៈមហាជនទូទៅ ចាត់ទុក អ្នកនិពន្ធ ជាមនុស្សលើមនុស្ស ព្រោះអាចបង្កើតប្រលោមលោក ក៏ដូចជាភាពយន្តដែលបង្ហាញសាច់រឿង ឆ្លុះបញ្ចាំងតថភាពសង្គម ប្រវត្តិសាស្ត្រ បង្កប់ការអប់រំ និងលទ្ធផលហួសការស្មាននោះ កវីនិពន្ធជើងចាស់ អ្នកស្រី ប៉ុល ពិសី បែរជាលើកឡើងថា សម្រាប់ជីវិតអ្នកនិពន្ធ គឺ ល្ងង់ជានិច្ច។

អនុប្រធាន សមាគមអ្នកនិពន្ធខ្មែរ បានឱ្យ “កម្ពុជាថ្មី” ដឹងនៅថ្ងៃនេះថា សម្រាប់ជីវិតអ្នកនិពន្ធ គ្មានអ្វីដែលថា ចេះគ្រប់នោះទេ គឺ ល្ងង់ជានិច្ច។ ល្ងង់ច្រើនកាលណា ចេះច្រើនកាលនោះ។ ត្រូវតែស្គាល់ឱ្យបានច្បាស់ពី ស្ថានភាពរស់នៅប្រចាំថ្ងៃ និងសង្កេតឱ្យគ្រប់ពីសកម្មភាពទូទៅដែលមានចំពោះមុខ ពិសេសចេះប្រើជីវិត និងគំនិតមិនចេះរីងស្ងួតដើម្បីឱបក្រសោបយកជោគជ័យដែលកំពុងតែរងចាំនៅថ្ងៃខាងមុខ តែជួនកាលក៏មិនបានជោគជ័យដូចការចង់បានក៏មាន”។

អ្នកស្រី ប៉ុល ពិសី បញ្ជាក់ថា​៖ “ដូច្នេះ អ្នកនិពន្ធមានតែខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីរិះរកគំនិតថ្មីៗ ប្លែកមកកែច្នៃធ្វើយ៉ាងណាឱ្យកម្រិតស្នាដៃរបស់ខ្លួនកាន់តែមានការទទួលស្គាល់ និងមានតម្លៃជាសកល។ ចង់ក្លាយជាអ្នកនិពន្ធ ត្រូវចំណាយពេលវេលាយូរណាស់ មិនមែនតែរយៈពេលខ្លីៗនោះទេ។ ត្រូវចេះរស់ក្នុងភាពអត់ធ្មត់ អំណត់ តស៊ូ ព្យាយាមដោយផ្តើមកត់ត្រាពីអក្សរមួយតួឡើងទៅ”។

តាមការសង្កេត អ្នកស្រី ប៉ុល ពិសី មានប្រសាសន៍ថា នៅបច្ចុប្បន្ននេះ អ្នកនិពន្ធបានកើតឡើងច្រើនជាលំដាប់ទាំងយុវវ័យ វ័យកណ្តាល រហូតដល់វ័យចាស់។ ឆ្លងតាមការបើកបង្រៀនវគ្គបណ្តុះបណ្តាលអ្នកនិពន្ធរបស់ សមាគមអ្នកនិពន្ធ ដែលមានចំនួន ៣៥ វគ្គមកហើយនោះ ឃើញថា​ សិក្ខាកាមមានចម្រុះវ័យទាំងអស់ មកពីគ្រប់ជំនាញ។

អ្នកស្រី ប៉ុល ពិសី មានប្រសាសន៍បន្តថា៖ “នេះស្តែងបញ្ជាក់ឱ្យឃើញថា​ អ្នកនិពន្ធមិនបានប្រកាន់ថា ចាស់ ក្មេង ឬជំនាញទេ សំខាន់គឺបេះដូង និងឆន្ទៈដែលជំរុញឱ្យចូលខ្លួនមកទទួលយកចំណេះដឹងថ្មីៗពីមេរៀន នៃការតែងនិពន្ធ។ ដោយឡែក សម្រាប់ការបញ្ចេញស្នាដៃវិញ ក៏ឃើញមានអ្នកនិពន្ធថ្មីៗបានខិតខំពង្រឹងគុណភាព នៃសំណេររបស់ខ្លួន ទៅតាមទស្សនៈយល់ឃើញរៀងៗខ្លួន”។

អ្នកស្រី ប៉ុល ពិសី មានប្រសាសន៍បន្ថែមថា៖ “អ្វីដែលជាមោទកភាពរបស់ សមាគមអ្នកនិពន្ធខ្មែរ ក្នុងការចូលរួមបណ្តុះពន្លកអ្នកនិពន្ធថ្មីៗគឺ ជ័យលាភីក្នុងការចូលរួមប្រកួត ប្រជែងពានរង្វាន់អក្សរសិល្ប៍ តាមបណ្តាស្ថាប័ន ក្រសួង មន្ទីរនានា ទូទាំងប្រទេសនៅរៀងរាល់ឆ្នាំនោះ គឺភាគច្រើនសុទ្ធសឹងជាសិក្ខាកាមដែលបានទទួលការបណ្តុះបណ្តាលពី សមាគមអ្នកនិពន្ធខ្មែរ តាមវគ្គនីមួយៗ”។

គួរបញ្ជាក់ថា អ្នកស្រី ប៉ុល ពិសី មាន​ស្រុកកំណើត នៅ​ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ​មាន​ទេពកោសល្យ​រៀន​តែង​និពន្ធ​​តាំងពីអាយុ ៨ឆ្នាំ ដោយទទួលបាន​ការ​បណ្តុះបណ្តាល​ពី​លោកឪពុក ឈ្មោះ ចាប រិ​ទ្ធ ជា​គ្រូបង្រៀនកវី និង​ជា​សមាជិក​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ នៃ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ នៅ​អំឡុង​ទសវត្ស​ទី​៦០​។ អ្នកស្រី បានសាងស្នាដៃជាច្រើនដូចជា​ ប្រលោមលោកខ្នាត​វែង និង​ខ្នាត​ខ្លី កំណាព្យប្រលោម ​អត្ថបទ​ភាពយន្ត អត្ថបទ​ល្ខោននិយាយ ទំនុកច្រៀង សៀវភៅ​រឿង​អប់រំ​កុមារ ប្រវត្តិ​ខ្សែជីវិត​បុគ្គល និង​សៀវភៅ​រឿង​គូរ​រូបភាព ជាដើម។

អ្នកស្រី ប៉ុល ពិសី បានទទួល​ពានរង្វាន់​ជាច្រើនដូចជា​ ពានរង្វាន់​លេខ​២ ប្រលោមលោក​ខ្លី​រឿង “​មាសទឹកដប់​” ពី​កម្មវិធី​មហោស្រព​តែង​និពន្ធ​មហាជន​ទូទាំង​រាជធានី​ភ្នំពេញ ឆ្នាំ​១៩៨៧​។ ​ពានរង្វាន់​លេខ៤ ​ប្រលោម​កំណាព្យ​រឿង​ “​មាសទឹកដប់​” ​ពី​មហោស្រព​តែង​និពន្ធ​ទូទាំងប្រទេស​របស់ ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ ឆ្នាំ​១៩៩១។ ​ពានរង្វាន់​លេខ១ ​ស្ទូ​ន ប្រលោម​កំណាព្យ​រឿង “ល្ខោន​ជីវិត​” ពី​កម្មវិធី​ពានរង្វាន់​ព្រះសីហនុ​រាជ​លើក​ទី​១ រៀបចំ​ដោយ​សមាគម​អ្នកនិពន្ធ​ខ្មែរ​ ឆ្នាំ​១៩៩៥។

ពានរង្វាន់​លេខ២ ប្រលោមលោក​ខ្លី​រឿង “​ផ្កា​កេសរ​កូ​ល​” នៃ​កម្មវិធី​ពានរង្វាន់​របស់​ មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា ឆ្នាំ​១៩៩៦​។ ​ពានរង្វាន់​លេខ២ ប្រលោម​កំណាព្យ​រឿង “អប្សរា​” ពី​កម្មវិធី​ពានរង្វាន់​ព្រះ​សុរាម្រិតរបស់ ​ក្រសួង​វប្បធម៌ ឆ្នាំ​២០០១។ ឈ្នះ​ពានរង្វាន់​មេគង្គ​ ប្រលោម​កំណាព្យ​រឿង “​អ្នក​ម្តាយ​” ឆ្នាំ​២០០៧​។ ​ពានរង្វាន់​កិត្តិយស​ព្រះ​បទុម​ត្ថេ​រ​សោម ​ប្រលោម​កំណាព្យ​រឿង ​”ម្ចាស់​ស្នេហ៍​” របស់​ក្រសួង​វប្បធម៌ ឆ្នាំ​២០១១​។ ​

ពានរង្វាន់​លេខ២​ ប្រលោម​កំណាព្យ​រឿង “ក្លិន​ផ្កា​ស្រូវ​” ពី​កម្មវិធីពានរង្វាន់​នាយិកា​សិទ្ធិ នៃ​ក្រសួង​វប្បធម៌ ឆ្នាំ​២០១២​។​ ​ពានរង្វាន់​លេខ៣ ស្ទួន ប្រលោមលោក​រឿង “ថ្ម​រាំ​” ពី​កម្មវិធី​ពានរង្វាន់​ រឹម ​គិ​ន ក្រសួង​វប្បធម៌ ​ឆ្នាំ​២០១៣។ ​ពានរង្វាន់​អ្នកនិពន្ធ​ទំនុកច្រៀង​ឆ្នើមរបស់​ ក្រុមហ៊ុន​សប្បាយ ឆ្នាំ​២០១៣ និង​ពានរង្វាន់​កវីនិពន្ធ​អាស៊ី​អា​គ្នេ​យ៍ ប្រលោមលោក​រឿង​ “​ថ្ម​រាំ​” ពី​ប្រទេស​ថៃ ឆ្នាំ​២០១៨​ ជាដើម៕

អត្ថបទ៖ ច័ន្ទ វីរៈ

The post កវីជើងចាស់ ប៉ុល ពិសី៖ អ្នកនិពន្ធ គឺ ល្ងង់ជានិច្ច appeared first on Kampuchea Thmey Daily.

សមាគមអ្នកនិពន្ធខ្មែរ បង្ហាញ ស្ថានភាពវិជ្ជមាន ខណៈសិក្ខាកាមមានគ្រប់វ័យ
ស្របពេលសង្គមជាតិ មានការវិវឌ្ឍ វិស័យតែងនិពន្ធកម្ពុជា ក៏មាន វិវឌ្ឍនាការ គួរឱ្យចាប់អារម្មណ៍ ដោយសារស្នាដៃ ទំនុកច្រៀង ប្រលោមលោក ភាពយន្តជាច្រើនមានលើទីផ្សារ និងបណ្ដាញសង្គម។ ខណៈ រាជរដ្ឋាភិបាល ទើបបានចេញអនុក្រឹត កំណត់យក ថ្ងៃទី៧ ខែធ្នូ សម្រាប់រៀបចំ ទិវាជាតិអ្នកនិពន្ធ សមាគមអ្នកនិពន្ធខ្មែរ បង្ហាញស្ថានភាពវិជ្ជមាន នៃស្នាដៃតែងនិពន្ធ រួមទាំងសិក្ខាកាមចូលវគ្គបណ្ដោះបណ្ដោលតែងនិពន្ធមានក្បួនខ្នាតត្រឹមត្រូវ មកពីគ្រប់មជ្ឈដ្ឋាន និងគ្រប់វ័យ។

អ្នកស្រី ប៉ុល ពិសី អនុប្រធាន សមាគមអ្នកនិពន្ធខ្មែរ បានឱ្យ “កម្ពុជាថ្មី” ដឹងនៅថ្ងៃនេះថា តាមការសង្កេត បច្ចុប្បន្ននេះ អ្នកនិពន្ធបានកើតឡើងច្រើនជាលំដាប់ ទាំងយុវវ័យ វ័យកណ្តាល រហូតដល់វ័យចាស់។ ឆ្លងតាមការបើកបង្រៀនវគ្គបណ្តុះបណ្តាលអ្នកនិពន្ធ របស់ សមាគមអ្នកនិពន្ធខ្មែរ ដែលមកដល់ពេលនេះមានចំនួន ៣៥ វគ្គហើយ ឃើញថា​ សិក្ខាកាមមានចម្រុះវ័យទាំងអស់មកពីគ្រប់ជំនាញ។

អ្នកស្រី ប៉ុល ពិសី បញ្ជាក់បន្ថែមថា៖ “នេះស្តែងបញ្ជាក់ឱ្យឃើញថា​ អ្នកនិពន្ធមិនបានប្រកាន់ថា ចាស់ ក្មេង ឬជំនាញទេ សំខាន់គឺ បេះដូង និងឆន្ទៈ ដែលជំរុញឱ្យចូលខ្លួនមកទទួលយកចំណេះដឹងថ្មីៗពីមេរៀន នៃការតែងនិពន្ធ។ ដោយឡែក សម្រាប់ការបញ្ចេញស្នាដៃវិញ ក៏ឃើញមានអ្នកនិពន្ធថ្មីៗបានខិតខំពង្រឹងគុណភាពនៃសំណេររបស់ខ្លួន ទៅតាមទស្សនៈយល់ឃើញរៀងៗខ្លួន”។

អនុប្រធាន សមាគមអ្នកនិពន្ធខ្មែរ រូបនេះ បានបង្ហាញ ក្ដីរំភើប និងកោតសរសើរចំពោះសិក្ខាកាមអ្នកនិពន្ធវ័យចាស់ខ្លះៗ ដែលបានចូលរួមសិក្សាវគ្គបណ្តុះបណ្តាលពី សមាគមអ្នកនិពន្ធខ្មែរ បានប្រឹងប្រែងបញ្ចេញស្នាដៃរបស់ខ្លួន ហើយក៏បានទទួលនូវការអបអរសាទរពីមិត្តអ្នកអានផងដែរ។

អ្នកស្រី ប៉ុល ពិសី បញ្ជាក់ថា៖ “អ្វីដែលជាមោទកភាពរបស់ សមាគមអ្នកនិពន្ធខ្មែរ ក្នុងការចូលរួមបណ្តុះពន្លកអ្នកនិពន្ធថ្មីៗគឺ ជ័យលាភីក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់អក្សរសិល្បិ៍ តាមបណ្តាស្ថាប័ន ក្រសួង មន្ទីរនានា ទូទាំងប្រទេសនៅរៀងរាល់ឆ្នាំនោះ គឺភាគច្រើនសុទ្ធសឹងជាសិក្ខាកាមដែលបានទទួលការបណ្តុះបណ្តាលពី សមាគមអ្នកនិពន្ធខ្មែរ តាមវគ្គនីមួយៗ។

អ្នកស្រី ប៉ុល ពិសី បានឱ្យដឹងបន្ថែមថា ក្រៅពីអ្នកនិពន្ធថ្មីៗដែលជាសមាជិក នៃ សមាគមអ្នកនិពន្ធខ្មែរ ក៏មានអ្នកនិពន្ធឯករាជ្យមួយចំនួនទៀតដែលកំពុងសម្រិតសម្រាំងស្នាដៃរបស់ខ្លួនឱ្យមានការវិវឌ្ឍឈានឡើងផងដែរ។​

គួរបញ្ជាក់ថា អ្នកស្រី ប៉ុល ពិសី មាន​ស្រុកកំណើត នៅ​ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ​មាន​ទេពកោសល្យ​រៀន​តែង​និពន្ធ​​តាំងពីអាយុ ៨ឆ្នាំ ដោយទទួលបាន​ការ​បណ្តុះបណ្តាល​ពី​លោកឪពុក ឈ្មោះ ចាប រិ​ទ្ធ ជា​គ្រូបង្រៀនកវី និង​ជា​សមាជិក​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ នៃ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ នៅ​អំឡុង​ទសវត្ស​ទី​៦០​។ អ្នកស្រី បានសាងស្នាដៃជាច្រើនដូចជា​ ប្រលោមលោកខ្នាត​វែង និង​ខ្នាត​ខ្លី កំណាព្យប្រលោម ​អត្ថបទ​ភាពយន្ត អត្ថបទ​ល្ខោននិយាយ ទំនុកច្រៀង សៀវភៅ​រឿង​អប់រំ​កុមារ ប្រវត្តិ​ខ្សែជីវិត​បុគ្គល និង​សៀវភៅ​រឿង​គូរ​រូបភាព ជាដើម។

អ្នកស្រី ប៉ុល ពិសី បានទទួល​ពានរង្វាន់​ជាច្រើនដូចជា​ ពានរង្វាន់​លេខ​២ ប្រលោមលោក​ខ្លី​រឿង “​មាសទឹកដប់​” ពី​កម្មវិធី​មហោស្រព​តែង​និពន្ធ​មហាជន​ទូទាំង​រាជធានី​ភ្នំពេញ ឆ្នាំ​១៩៨៧​។ ​ពានរង្វាន់​លេខ៤ ​ប្រលោម​កំណាព្យ​រឿង​ “​មាសទឹកដប់​” ​ពី​មហោស្រព​តែង​និពន្ធ​ទូទាំងប្រទេស​របស់ ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ ឆ្នាំ​១៩៩១។ ​ពានរង្វាន់​លេខ១ ​ស្ទូ​ន ប្រលោម​កំណាព្យ​រឿង “ល្ខោន​ជីវិត​” ពី​កម្មវិធី​ពានរង្វាន់​ព្រះសីហនុ​រាជ​លើក​ទី​១ រៀបចំ​ដោយ​សមាគម​អ្នកនិពន្ធ​ខ្មែរ​ ឆ្នាំ​១៩៩៥។

ពានរង្វាន់​លេខ២ ប្រលោមលោក​ខ្លី​រឿង “​ផ្កា​កេសរ​កូ​ល​” នៃ​កម្មវិធី​ពានរង្វាន់​របស់​ មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា ឆ្នាំ​១៩៩៦​។ ​ពានរង្វាន់​លេខ២ ប្រលោម​កំណាព្យ​រឿង “អប្សរា​” ពី​កម្មវិធី​ពានរង្វាន់​ព្រះ​សុរាម្រិតរបស់ ​ក្រសួង​វប្បធម៌ ឆ្នាំ​២០០១។ ឈ្នះ​ពានរង្វាន់​មេគង្គ​ ប្រលោម​កំណាព្យ​រឿង “​អ្នក​ម្តាយ​” ឆ្នាំ​២០០៧​។ ​ពានរង្វាន់​កិត្តិយស​ព្រះ​បទុម​ត្ថេ​រ​សោម ​ប្រលោម​កំណាព្យ​រឿង ​”ម្ចាស់​ស្នេហ៍​” របស់​ក្រសួង​វប្បធម៌ ឆ្នាំ​២០១១​។ ​

ពានរង្វាន់​លេខ២​ ប្រលោម​កំណាព្យ​រឿង “ក្លិន​ផ្កា​ស្រូវ​” ពី​កម្មវិធីពានរង្វាន់​នាយិកា​សិទ្ធិ នៃ​ក្រសួង​វប្បធម៌ ឆ្នាំ​២០១២​។​ ​ពានរង្វាន់​លេខ៣ ស្ទួន ប្រលោមលោក​រឿង “ថ្ម​រាំ​” ពី​កម្មវិធី​ពានរង្វាន់​ រឹម ​គិ​ន ក្រសួង​វប្បធម៌ ​ឆ្នាំ​២០១៣។ ​ពានរង្វាន់​អ្នកនិពន្ធ​ទំនុកច្រៀង​ឆ្នើមរបស់​ ក្រុមហ៊ុន​សប្បាយ ឆ្នាំ​២០១៣ និង​ពានរង្វាន់​កវីនិពន្ធ​អាស៊ី​អា​គ្នេ​យ៍ ប្រលោមលោក​រឿង​ “​ថ្ម​រាំ​” ពី​ប្រទេស​ថៃ  ឆ្នាំ​២០១៨​ ជាដើម៕

អត្ថបទ៖ ច័ន្ទ វីរៈ

The post សមាគមអ្នកនិពន្ធខ្មែរ បង្ហាញ ស្ថានភាពវិជ្ជមាន ខណៈសិក្ខាកាមមានគ្រប់វ័យ appeared first on Kampuchea Thmey Daily.

គរុវិជ្ជាចារ្យកវី វ៉ែន សុន ឈានដល់ការវង្វេង បន្ទាប់ពីឈឺធ្ងន់ ១ឆ្នាំ
គរុវិជ្ជាចារ្យកវី វ៉ែន សុន ជា​អ្នកនិពន្ធ​អក្សរសិល្ប៍​ផ្នែក​កំណាព្យ រឿងខ្លី​សម្រាប់​កុមារ និង​ជា​សាស្ដ្រាចារ្យ​មុខវិជ្ជា​និពន្ធ​កំណាព្យ ​នៅ​មហាវិទ្យាល័យ​សិល្បៈ​នាដសាស្ដ្រ​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ និង​បង្រៀន​វគ្គ​បណ្ដុះបណ្ដាល​អ្នក​និពន្ធ​នៅ​សមាគម​អ្នក​និពន្ធ​ខ្មែរ។ បច្ចុប្បន្ន លោកមានជំងឺធ្ងន់ ព្រមទាំងខ្សោយការចងចាំផងដែរ។

អ្នកគ្រូ ប៉ុល ពិសី ជាកវីនិពន្ធផ្នែក កំណាព្យ ប្រលោមលោក និងភាពយន្ត បានឱ្យ កម្ពុជាថ្មី ដឹងថ្ងៃនេះថា ឆ្នាំនេះលោកគ្រូមានជន្មាយុ ៨៤ឆ្នាំហើយ។ មួយឆ្នាំមុន លោកវះកាត់ពោះវៀនដុះខ្នែង ហើយក៏ធ្លាក់ខ្លួនរហូតដល់ពេលនេះ។ ឥឡូវនេះ អាការរោគគាត់ធំជាងគេ គឺវង្វេង។

អ្នកគ្រូ ប៉ុល ពិសី បានឱ្យដឹងបន្តថា នៅថ្ងៃត្រង់ទី២១ ខែសីហា ឆ្នាំ២០២៣នេះ អ្នកគ្រូ និងលោកស្រីសាស្ត្រាចារ្យបណ្ឌិត ប៉ែន សេដ្ឋារិន បានទៅសួរសុខទុក្ខ គរុវិជ្ជាចារ្យកវី វ៉ែន សុន ដល់គេហដ្ឋាន។ លោកគ្រូហាក់ដូចជាសប្បាយចិត្តច្រើន ញញឹមរហូត ហើយក៏ចងចាំលោកស្រីបានច្បាស់ដែរ ទោះបីជាគាត់មើលមិនបានឃើញច្បាស់ក៏ដោយ។ គាត់បានរំលឹកពីស្នាដៃកំណាព្យ ទំនុកច្រៀង និងល្ខោននិយាយដែលគាត់បាននិពន្ធកន្លងមក។

អ្នកគ្រូ ប៉ុល ពិសី លើកឡើងបន្តថា៖ “អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺគាត់ចង់បាន ព្យ៉ាណូមួយមកលេងកំដរពេលអផ្សុក ព្រោះគាត់ក៏ជាអតីតតន្ត្រីករម្នាក់ដែរ។ លោកស្រី ប៉ែន សេដ្ឋារិន បានសម្ដែងនូវក្តីរំភើបសប្បាយចិត្ត នៅពេលដែលបានជួបលោកគ្រូនៅពេលនេះ ដោយបាននាំនូវថវិកាផ្ទាល់ខ្លួនចំនួន៥០ ម៉ឺនរៀល និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ លោកស្រីបានសន្យាថានឹងឧស្សាហ៍មកសាកសួរសុខទុក្ខលោកគ្រូឲ្យបានញឹកញាប់”។

ចំពោះ សិស្សគុន អ្នកគាំទ្រ និងមហាជនដែលមានបំណងទៅសួរសុខទុក្ខ គរុវិជ្ជាចារ្យកវី វ៉ែន សុន ផ្ទាល់់ អាចទាក់ទងលេខកូនស្រីគាត់ ឈ្មោះអ្នកស្រី វ៉ែន សុផល្លី លេខ 012984421 / 081 946881 ។

គួរបញ្ជាក់ថា លោក​សាស្ដ្រាចារ្យ វ៉ែន សុន បាន​ទទួល​ពាន​រង្វាន់​ជាតិ​ចំនួន ​២​លើក គឺ​ពាន​រង្វាន់​មេដាយ​មាស​ ផ្នែក​កំណាព្យ​អប់រំ “បណ្ដាំ​កវី” ដែល​ផ្ដល់​ដោយ ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ នៅ​ឆ្នាំ​១៩៩១ និង​ពាន​រង្វាន់ ​៧​មករា គឺ​រឿង “​ឋានសួគ៌​ក្នុង​សុបិន​” ដែល​ផ្ដល់​ដោយ​សមាគម​អ្នក​និពន្ធ​ខ្មែរ ​ក្នុង​ឆ្នាំ​១៩៩៧​។ រីឯ​ពាន​រង្វាន់​អន្ដរជាតិ​វិញ លោក​ទទួល​បាន​ពី​កម្មវិធី Sunthorn Phu Award លើ​កំណាព្យ “​របាំ​ប្រពៃណី​ខ្មែរ” ផ្ដល់​ជូន​កវី​អាស៊ាន​ទាំង ​១០​ប្រទេស ​ក្នុង​ឆ្នាំ​២០១៣។

គួររម្លឹកថា ពី​ឆ្នាំ​១៩៦៥ រហូត​ដល់​ក្រោយ​របប​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៧៩ លោក​ជា​តន្ដ្រីករ អ្នកនិពន្ធ​បទភ្លេង និង​ទំនុក​ច្រៀង​នៅ​ក្រុម​តន្ដ្រី​សម័យ​រាជតម្រួត (ភ្លេង​ប៉ូលិស​) ហើយនៅ​ចន្លោះ​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ លោក​ក៏​ធ្លាប់​ជា​អ្នក​ផលិតកម្ម​វិធី និង​ពិធីករ​សម្រាប់​កម្មវិធី​កំណាព្យ ភ្លេង​ប្រពៃណី និង​រឿង​កំប្លែង​ផង​ដែរ។

គរុវិជ្ជាចារ្យ វ៉ែន សុន បាន​បង្កើត​ស្នាដៃ​ជាច្រើន​ទៀត ដូចជា​កំណាព្យ​អប់រំ ប្រលោមលោក និង​រឿង​ខ្លី​អម​ដោយ​រូបភាព​សម្រាប់​កុមារ​។ លើស​ពី​នេះ​ទៀត លោក​បាន​និពន្ធ​បទភ្លេង និង​ទំនុក​ច្រៀង​ឱ្យផលិតកម្ម​ល្បីៗផងដែរ៕

អត្ថបទ៖ ច័ន្ទ វីរៈ

The post គរុវិជ្ជាចារ្យកវី វ៉ែន សុន ឈានដល់ការវង្វេង បន្ទាប់ពីឈឺធ្ងន់ ១ឆ្នាំ appeared first on Kampuchea Thmey Daily.

សមាគមអ្នកនិពន្ធថា វគ្គរៀនតែងនិពន្ធលើកនេះ សិក្ខាកាម ៥០% ជាមនុស្សវ័យចំណាស់
ក្នុងវគ្គទី៣៤ នៃការបង្រៀនតែងនិពន្ធ មានសិក្ខាកាមចូលរៀនច្រើន ហើយអ្វីដែលគួរឱ្យកត់សម្គាល់ នោះ អ្នកចូលរួមវគ្គ​បណ្តុះ​បណ្តាល​នេះ គឺមានប្រមាណ ៥០ភាគរយ ជាអ្នកដែលមានវ័យចំណាស់ ជាអតីតមន្ត្រីរដ្ឋ រួមទាំងអ្នកប្រកបរបររកស៊ី​ផង​ដែរ។ នេះបើតាមការឱ្យដឹងពី អ្នកស្រី ប៉ុល ពិសី អនុប្រធានសមាគមអ្នកនិពន្ធខ្មែរ និងជាប្រធានផ្នែកផ្សព្វផ្សាយរបស់សមាគម ទ្រទ្រង់ការបោះពុម្ព និងអប់រំ។

អ្នកនិពន្ធជើងចាស់រូបនេះ អះអាងថា សម្រាប់វគ្គទី៣៤ នៃការបង្រៀនតែងនិពន្ធ ដែលរាប់បញ្ជូលទាំងប្រភេទរឿងខ្លី កំណាព្យ ប្រលោមលោកខ្នាតវែង-ខ្លី និងអត្ថបទភាពយន្តជាដើម គឺមានការផុសផុលចូលរៀនច្រើន ក្នុងគ្រប់ជំនាញ​ទាំងអស់។ អ្នកស្រីបន្តថា អ្វីដែលចម្លែកសម្រាប់វគ្គនេះនោះគឺ សិក្ខាកាមករៀនវគ្គនេះ ភាគច្រើនជាអ្នករៀន និងធ្វើការ​ជំនាញផ្សេង ដូចជាគ្រូពេទ្យ យោធា អតីតមន្ត្រីចូលនិវត្តន៍របស់អង្គការ ឬសាលារៀន ដោយក្នុងនោះ មានទាំង​អ្នកជំនួញតូច-មធ្យម ដែលពួកគាត់សុទ្ធសឹងមករៀនក្រោមហេតុផលដូចគ្នា គឺស្រឡាញ់ការតែងនិពន្ធ។

ចំពោះវគ្គបណ្តុះបណ្តាលទាំងអស់របស់សមាគមអ្នកនិពន្ធខ្មែរ អ្នកគ្រូថា កន្លងមក ក៏មានអ្នកជាប់ជ័យលាភី ក្នុងការ​ប្រកួត​ស្នាដៃ​តែងនិពន្ធផ្សេងៗផងដែរ ដែលនេះអាចចាត់ទុកថា ជាផ្លែផ្កាមួយ ដែលវគ្គបណ្តុះបណ្តាល​របស់សមាគម​អ្នកនិពន្ធខ្មែរ​ទទួលបាន។

ក្នុងនាមជាគ្រូបង្រៀនមួយរូបរបស់សមាគម អ្នកស្រីអះអាងថា ការបង្រៀនរបស់លោកគ្រូ-អ្នកគ្រូ នៃសមាគមអ្នកនិពន្ធខ្មែរ គឺសុទ្ធសឹងជាការស្ម័គ្រចិត្ត ចំណាយទាំងទឹកចិត្ត និងពេលវេលាខ្លួនផ្ទាល់ សម្រាប់បណ្តុះបណ្តាលអ្នកជំនាន់ក្រោយ ហើយអ្វីដែលជាកម្លាំងជំរុញធំបំផុត ដែលធ្វើឱ្យអ្នកគ្រូមានទឹកចិត្តបង្រៀន គឺវត្តមានរបស់សិក្ខាកាម ពិសេសភាពរីក​ចម្រើន​នៃសមត្ថភាពរបស់ពួកគាត់។ អ្នកស្រីថា ដោយសារតែសិក្ខាកាមមានវ័យច្រើន រួមនឹងបទពិសោធន៍ ជីវិត-ការងារក៏ច្រើន ពួកគាត់គឺឆាប់ទទួលបាន ហើយរីកចម្រើនលឿនក្នុងវគ្គបណ្តុះបណ្តាលនេះ។​

នៅពេលឃើញមានសិក្ខាកាមផុសផុលចូលរៀនច្រើនបែបនេះ ពិសេសសិក្ខាកាមវ័យចំណាស់ អ្នកស្រីបង្ហាញចំណាប់ អារម្មណ៍ថា អ្នកស្រីមានចិត្តរីករាយខ្លាំង ខណៈវ័យដែលត្រូវចូលនិវត្តន៍ទៅហើយ នៅតែមានឱកាសនិងទទួលបានតម្លៃ ក្នុងនាមជាអ្នកជំរុញគ្រាប់ពូជអ្នកនិពន្ធជំនាន់ក្រោយ ហើយអ្នកស្រី នៅតែមានកម្លាំងចិត្តបន្តការងារនេះ។

បើតាមអនុប្រធានសមាគមអ្នកនិពន្ធខ្មែរ សមាគមអ្នកនិពន្ធខ្មែរ គឺមានការគាំទ្រផ្តល់ឱ្យនូវកន្លែងបណ្តុះបណ្តាល ពីប្រមុខ រាជរដ្ឋាភិបាល ដែលរហូតមកដល់ពេលនេះ គឺបើកវគ្គបណ្តុះបណ្តាល ៣៤វគ្គទៅហើយ។ អ្នកនិពន្ធជើងចាស់រូបនេះថា សមាគមនឹងបន្តលើកស្ទួយវិស័យតែងនិពន្ធនៅកម្ពុជានេះបន្ថែមទៀត តាមរយៈការបើកវគ្គបង្ហាត់បង្រៀនអ្នកជំនាន់ក្រោយ៕

The post សមាគមអ្នកនិពន្ធថា វគ្គរៀនតែងនិពន្ធលើកនេះ សិក្ខាកាម ៥០% ជាមនុស្សវ័យចំណាស់ appeared first on Kampuchea Thmey Daily.