ឥណ្ឌា Archives - Kampuchea Thmey Daily

បណ្ដាប្រទេសនៅអាស៊ីពិបាករកប្រភពផ្គត់ផ្គង់ឧស្ម័នធម្មជាតិពង្រាវជំនួសមជ្ឈិមបូព៌ា
បណ្ដាប្រទេសនាំចូលឧស្ម័នធម្មជាតិពង្រាវ (LNG) មួយចំនួននៅអាស៊ី កំពុងជួបប្រទះនឹង​ការលំបាក ក្នុងការស្វែងរកប្រភព​ផ្គត់ផ្គង់ជំនួស ក្រោយពីប្រទេសកាតាបាន​បិទរោងចក្រផលិត LNG នាំចេញធំបំផុតរបស់ពិភព​លោកក្នុងបរិបទជម្លោះអ៊ីស្រាអែល/សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលធ្វើឱ្យ​ការផ្គត់ផ្គង់សកលថយចុះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg កាលពីថ្ងៃអង្គារ (១០ មីនា)។

ប្រទេសផ្សេងៗ ដូចជា​ថៃ បង់ក្លាដែស ឥណ្ឌា និងវៀតណាម កំពុងប្រឹងប្រែងប្រញាប់ប្រញាល់ទិញ​ LNG ដែល​មាន​លក់នៅលើទីផ្សារផ្ទាល់ៗ ដើម្បីធានាថា ពួកគេមានថាមពលគ្រប់គ្រាន់ ខណៈ​សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់នៅតែបន្តដែលបង្កការរាំងស្ទះដល់ផ្លូវដឹកជញ្ជូនកាត់តាមច្រកសមុទ្រហ័រមូហ្ស ​ហើយពេលវេលានៃការបិទបញ្ចប់មិនទាន់ច្បាស់នៅឡើយ។

ការដេញថ្លៃរបស់ក្រុមហ៊ុនឥណ្ឌា GAIL (India) Limited និង Gujarat State Petroleum Corporation ​សម្រាប់ខែនេះ មិន​បាន​ឈ្នះនោះទេ ដែល​វាបង្ហាញថា គ្មានឥន្ធនៈផ្គត់ផ្គង់គ្រប់គ្រាន់។

ដោយឡែក​ក្រុមហ៊ុនថាមពលរដ្ឋថៃ ​PTT Public Company Limited ឯណោះវិញ​ កំពុងស្វែងរកការទិញ​/ដឹកចូលនូវ LNG  សម្រាប់ចុងខែមីនា ឬដើមខែមេសា ប៉ុន្តែអាចធានាការ​នាំចូលសម្រាប់តែ​ខែក្រោយប៉ុណ្ណោះ។

ឧស្ម័នធម្មជាតិរួមចំណែកប្រមាណ ៦០% សម្រាប់ការផលិតថាមពលអគ្គិសនីពីឥន្ធនៈនៅក្នុងប្រទេស​ថៃ​។

ប្រទេសមួយចំនួននៅតែអាចទិញ​ LNG​ សម្រាប់ខែមីនា ប៉ុន្តែក្នុងតម្លៃខ្ពស់ខ្លាំង។​ ដើម្បីបញ្ចៀសវិបត្តិថាមពលក្នុងស្រុក ប្រទេសបង់ក្លាដែសបានទិញ LNG ដែលត្រូវដឹកជញ្ជូន ២ ជើង ដោយ​មួយ​ក្នុងតម្លៃប្រហែល ២៨ ដុល្លារ/mmbtu ​(១លានឯកតាកំដៅអង់គ្លេស) ពោលគឺខ្ពស់ជាងតម្លៃនៅខែមករា ដល់ទៅប្រហែល ២,៥ ដង ខណៈមួយទៀត ក្នុង (ខ្ពស់ជាងខែមករាប្រហែល 2.5 ដង) និងមួយទៀតក្នុងតម្លៃប្រហែល ២៣ ដុល្លារ/mmbtu ។ ​នេះបើតាមការឱ្យដឹងពីប្រភពនៅក្រុមហ៊ុនថាមពលរដ្ឋបង់ក្លាដែស Petrobangla។ ​

គេមើលឃើញថា កង្វះនៃការផ្គត់ផ្គង់ កើតឡើងចំពេលដែលអាស៊ីអាគ្នេយ៍រំពឹងថានឹង​មាន​អាកាសធាតុក្ដៅខ្លាំងនារដូវប្រាំងឆ្នាំនេះ ដែលអាចបង្កើនតម្រូវការថាមពល។ លើសពីនេះ បណ្ដាប្រទេសនៅអាស៊ីក៏ត្រូវប្រកួតប្រជែងជាមួយអឺរ៉ុប លើការទិញឧស្ម័នពីប្រភព​ផ្គង់ផ្គត់។ ​

គួរគូសបញ្ជាក់ថា តម្លៃឧស្ម័នធម្មជាតិពង្រាវ​សកលបានកើនឡើង ដោយសារតែ​ការរំខានដល់ទីផ្សារថាមពលពីជម្លោះមជ្ឈិមបូព៌ាបច្ចុប្បន្ន។ ​តម្លៃនៅអាស៊ីបានកើនឡើងជាងទ្វេដងចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ នៅពេលដែលសង្គ្រាមបាន​ផ្ទុះឡើង​ ហើយពាណិជ្ជកររំពឹងថា តម្លៃនឹងនៅតែខ្ពស់ ដរាបណាជម្លោះនៅតែបន្ត៕

The post បណ្ដាប្រទេសនៅអាស៊ីពិបាករកប្រភពផ្គត់ផ្គង់ឧស្ម័នធម្មជាតិពង្រាវជំនួសមជ្ឈិមបូព៌ា appeared first on Kampuchea Thmey Daily.

អាមេរិកបើកផ្លូវឱ្យឥណ្ឌាអាចនាំចូលប្រេងមួយចំនួនពីរុស្ស៊ី ចំពេលជម្លោះមជ្ឈិមបូព៌ា
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) នៃក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (៥ មីនា) បាន​ចេញអាជ្ញាប័ណ្ណ​បណ្ដោះអាសន្នសម្រាប់ឱ្យ​ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌាអាចនាំចូលប្រេងរុស្ស៊ីរយៈពេល ៣០ ថ្ងៃ ចំពេលដែលទីផ្សារប្រេងសកល​កំពុងជួបភាពតានតឹងដោយសារតែជម្លោះ​រវាងសម្ព័ន្ធមិត្តអ៊ីស្រាអែល-​អាមេរិក និងអ៊ីរ៉ង់ ដែលបង្កការបិទច្រកហ័រមូហ្សដ៏សំខាន់។

​អាជ្ញាប័ណ្ណ​បណ្ដោះអាសន្ន​ ដែលបានប្រកាសដោយលោក ស្កុតថ៍ បេសិនថ៍ (Scott Bessent) រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកនេះ​ មានបំណងធ្វើឱ្យទីផ្សារថាមពលសកលមានស្ថិរភាព។ យ៉ាងណាមិញ វាអនុវត្តចំពោះតែ «ប្រេង​រុស្ស៊ីដែលដាក់​ផ្ទុក​លើនាវាដឹងប្រេង មុន/នៅ​ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦ ​​ហើយ​ត្រូវដឹកជញ្ជូនទៅប្រទេសឥណ្ឌាដោយក្រុមហ៊ុន​អង្គភាពឥណ្ឌា» តែ​ប៉ុណ្ណោះ។ ​

ការលើកលែង ៣០ ថ្ងៃនេះ ​នឹងផុត​កំណត់នៅពាក់កណ្ដាលយប់ ចូល​​ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៦​ ​(ម៉ោងនៅក្រុងវ៉ាស៊ីនតោន)។

ជុំវិញបញ្ហានេះ លោក បេសិនថ៍ បាន​សរសេរនៅលើបណ្ដាញសង្គមថា៖ «​ដើម្បីឱ្យប្រេងអាចបន្តហូរចូលទៅក្នុងទីផ្សារពិភពលោក ក្រសួងរតនាគារកំពុងចេញការលើកលែងបណ្តោះអាសន្នរយៈពេល ៣០​ ថ្ងៃ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌាទិញប្រេងរបស់រុស្ស៊ី»។

លោកបានបន្តយ៉ាងដូច្នេះថា៖ «វិធានការរយៈពេលខ្លី​នេះ នឹងមិនផ្តល់អត្ថប្រយោជន៍ហិរញ្ញវត្ថុធំដុំ ដល់រដ្ឋាភិបាលរុស្ស៊ីទេ ព្រោះវាអនុញ្ញាតតែប្រតិបត្តិការដែលពាក់ព័ន្ធនឹងប្រេងដែលជាប់គាំងនៅលើសមុទ្ររួចហើយតែប៉ុណ្ណោះ»។

មន្ត្រីជាន់ខ្ពស់អាមេរិក​ដដែល​បាន​បន្ថែមថា សហរដ្ឋអាមេរិករំពឹងថា ​ឥណ្ឌា​នឹងបង្កើនការទិញប្រេងរបស់សហរដ្ឋអាមេរិក។

គួររំឭកថា សហរដ្ឋអាមេរិក​បាន​​ដំឡើង​ពន្ធលើទំនិញនាំចូលពីឥណ្ឌាដល់ ៥០% កាលពីឆ្នាំមុន ចំពោះការបន្តទិញប្រេងរុស្ស៊ី ដែលនោះជាចំណាត់ការដាក់សម្ពាធឱ្យរុស្ស៊ីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ យ៉ាងណាមិញ ពន្ធនោះត្រូវបាន​បញ្ចុះមកវិញនៅត្រឹម ១៨% កាលពីដើមខែកុម្ភៈ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ដែលរាប់បញ្ជូលទាំងការយល់ព្រមរបស់ឥណ្ឌាក្នុងការឈប់ទិញប្រេងរុស្ស៊ី ហើយងាកទៅបង្កើនការនាំចូលពីសហរដ្ឋអាមេរិក​៕

The post អាមេរិកបើកផ្លូវឱ្យឥណ្ឌាអាចនាំចូលប្រេងមួយចំនួនពីរុស្ស៊ី ចំពេលជម្លោះមជ្ឈិមបូព៌ា appeared first on Kampuchea Thmey Daily.

ឥណ្ឌា និងប្រេស៊ីលចុះកិច្ចព្រមព្រៀងរ៉ែ ក្រោមគោលដៅពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារក្នុងរយៈពេល៥ឆ្នាំ
ឥណ្ឌាបានបោះជំហានថ្មីក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រេស៊ីលកាលពីថ្ងៃសៅរ៍ ដោយ​ចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យរ៉ែ ក្រោមគោលដៅពាណិជ្ជកម្ម ២០ ប៊ីលាន​ដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាក្រោម​វត្តមានរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា មូឌី (Narendra Modi) និងប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ដែលធ្វើដំណើរទៅដល់ទីក្រុងញូវដេលីនៅសប្ដាហ៍នេះសម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃ។

ប្រេស៊ីលគឺជាប្រទេសផលិតរ៉ែដែកកំពូលមួយលើ​ពិភពលោក ហើយមានទុនបម្រុងរ៉ែយ៉ាងច្រើនដែលសំខាន់សម្រាប់ការផលិតដែកថែប។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលឥណ្ឌាបាននិយាយថា កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយប្រេស៊ីល រំពឹងថានឹងធ្វើឱ្យប្រសើរឡើងនូវការចូលប្រើប្រាស់វត្ថុធាតុដើម និងបច្ចេកវិទ្យាសម្រាប់ឥណ្ឌា ដើម្បីរក្សាកំណើន​រយៈពេលវែងក្នុងវិស័យដែកថែបរបស់ប្រទេស។

សេចក្តីថ្លែងការណ៍បន្តថា កិច្ចសហប្រតិបត្តិការនឹងផ្តោតលើការទាក់ទាញការវិនិយោគលើវិស័យរុករករ៉ែ និងហេដ្ឋារចនាសម្ព័ន្ធដែកថែប។

បច្ចុប្បន្ន ឥណ្ឌាមានសមត្ថភាពផលិតដែកថែប ២១៨ លានតោន ហើយក្រុមហ៊ុននានា កំពុងពង្រីកផលិតកម្ម​ដើម្បីបំពេញតម្រូវការក្នុងស្រុកដែលកំពុងកើនឡើង ដោយសារតែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហូបនីយកម្ម។

ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូប្រេស៊ីលដឹកនាំដោយលោក Lula លោក មូឌី បាននិយាយថា កិច្ចពិភាក្សារបស់ពួកគេបានផ្តោតលើមធ្យោបាយដើម្បីពង្រឹងភាពជាដៃគូពាណិជ្ជកម្មឥណ្ឌា-ប្រេស៊ីល។

លោកបន្តយ៉ាងដូច្នេះថា៖ «យើងប្តេជ្ញាចិត្តក្នុងការធ្វើឱ្យពាណិជ្ជកម្មទ្វេភាគីកើន​លើសពី ២០ ប៊ីលានដុល្លារក្នុងរយៈពេល ៥ ឆ្នាំខាងមុខ»។

ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសសមាជិត BRICS ទាំង២ បច្ចុប្បន្នមានចំនួនប្រហែល ១៥ ប៊ីលានដុល្លារ។

មែនទែនទៅ ឥណ្ឌា និងប្រេស៊ីលជាដៃគូយុទ្ធសាស្ត្រចាប់តាំងពីឆ្នាំ ២០០៦​ ដោយមានកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការពារជាតិ ថាមពល កសិកម្ម សុខភាព រ៉ែសំខាន់ៗ បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ប្រេស៊ីលគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ឥណ្ឌាក្នុងតំបន់អាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីប ហើយប្រទេសទាំង២​ធ្វើការយ៉ាងជិតស្និទ្ធលើបញ្ហាសកលដូចជាកំណែទម្រង់អង្គការសហប្រជាជាតិ ការប្រែប្រួលអាកាសធាតុ និងការប្រឆាំងភេរវកម្មជាដើម៕

The post ឥណ្ឌា និងប្រេស៊ីលចុះកិច្ចព្រមព្រៀងរ៉ែ ក្រោមគោលដៅពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារក្នុងរយៈពេល៥ឆ្នាំ appeared first on Kampuchea Thmey Daily.

ត្រាំ ហៅកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា ថាជា​ «ប្រវត្តិសាស្រ្ត» ដោយអាមេរិកអាចបង្កើនការនាំចេញ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បាន​ហៅកិច្ចព្រមព្រៀងឥណ្ឌា-សហរដ្ឋអាមេរិកដែលទើបសម្រេចឡើងថ្មីៗនេះ ថាជា ​«កិច្ចព្រមព្រៀងពាណិជ្ជកម្មប្រវត្តិសាស្ត្រ» ​ដែលនឹង​ពង្រីកការនាំចេញថាមពលរបស់អាមេរិក​ជាពិសេសធ្យូងថ្ម ខណៈ​ពង្រឹងចំណងសេដ្ឋកិច្ចទ្វេភាគី។ នេះបើតាមការចុះផ្សាយរបស់កាសែត The Economic Times នាព្រឹកថ្ងៃព្រហស្បតិ៍ (១២ កុម្ភៈ)។

លោក ត្រាំ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយយ៉ាងដូច្នេះថា៖ «ឥឡូវនេះ អាមេរិកគឺជាប្រទេសផលិតថាមពលលំដាប់លេខ១នៅលើពិភពលោក​។ យើងកំពុងក្លាយជាប្រទេសនាំចេញថាមពលដ៏ធំមួយ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ យើងបាន​សម្រេច​កិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រវត្តិសាស្ត្រជាមួយប្រទេសជប៉ុន កូរ៉េ ឥណ្ឌា និងប្រទេសដទៃទៀត ដើម្បីបង្កើនការនាំចេញឱ្យខ្លាំងនូវធ្យូងថ្មរបស់យើង​។ គុណភាពធ្យូងថ្មរបស់យើង ​ត្រូវបាន​គេទទួលស្គាល់ថា​ល្អបំផុត​គ្រប់​កន្លែងក្នុងពិភពលោក»។

ការលើកឡើងរបស់លោក ត្រាំ ធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយអាមេរិក​បាន​​ចេញផ្សាយក្របខ័ណ្ឌមួយដែលគូសបញ្ជាក់ពីមាគ៌ាឆ្ពោះទៅមុខសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្តោះអាសន្នជាមួយឥណ្ឌា មុនឈានទៅដល់កិច្ចព្រមព្រៀងធំទូលាយនាពេលខាងមុខ។

ចំណុចស្នូលនៃកិច្ចព្រមព្រៀងបណ្ដោះអាសន្ន គឺការកាត់ពន្ធរបស់អាមេរិកលើទំនិញឥណ្ឌា ពី ៥០% មកត្រឹម ១៨% ដែលគ្របដណ្ដប់លើទំនិញផ្សេងៗ​ដូចជា វាយនភណ្ឌ សម្លៀកបំពាក់ ស្បែក ផ្លាស្ទិច សារធាតុគីមី ​គ្រឿង​តុបតែងផ្ទះ និងគ្រឿងចក្រមួយចំនួន។

ក្នុងពេលជាមួយគ្នានោះ ឥណ្ឌាបានយល់ព្រមលុបបំបាត់ ឬកាត់បន្ថយពន្ធលើផលិតផលឧស្សាហកម្ម ថាមពល និងអាហាររបស់អាមេរិកជាច្រើនប្រភេទ រួមទាំងគ្រាប់ធញ្ញជាតិស្ងួត គ្រាប់ផ្លែឈើ ប្រេងសណ្តែកសៀង ស្រា និងស្រាវីស្គី ខណៈ​រក្សាពន្ធលើទំនិញ​កសិកម្ម និងផលិតផលទឹកដោះគោ​ ដែលងាយរងគ្រោះ ប្រសិន​បើឥណ្ឌាបើកការនាំចូលសេរី។

ឥណ្ឌាបានហៅកិច្ចព្រមព្រៀង ថាជាជំហានមួយដែលមានតុល្យភាព និងក្រិតតាមខ្នាតឆ្ពោះទៅរកការពង្រីកពាណិជ្ជកម្មទ្វេភាគីដល់ ៥០០ ប៊ីលានដុល្លារ​។ កិច្ចព្រមព្រៀងដដែល ធ្វើឡើងជិតមួយឆ្នាំ ក្រោយការចរចា​ចាប់ផ្តើម​ក្នុងខែកុម្ភៈ ឆ្នាំមុន និងក្រោយអាមេរិកដំឡើងពន្ធជាថ្មីលើឥណ្ឌាដល់ ៥០% ចំពោះការទិញប្រេងរុស្ស៊ី៕

The post ត្រាំ ហៅកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា ថាជា​ «ប្រវត្តិសាស្រ្ត» ដោយអាមេរិកអាចបង្កើនការនាំចេញ appeared first on Kampuchea Thmey Daily.

អាមេរិកគ្រោងកាត់ពន្ធលើឥណ្ឌាមកត្រឹម ១៨% ក្រោយឥណ្ឌាព្រមឈប់ទិញប្រេងរុស្ស៊ី
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាសកាលពីថ្ងៃចន្ទអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ជាមួយ​ឥណ្ឌា ដោយទម្លាក់ពន្ធលើប្រទេសនេះពី ៥០% មកត្រឹម ១៨% ដើម្បីជាថ្នូរនឹង​ការយល់ព្រម​របស់​រដ្ឋាភិបាលក្រុង​ញូវដេលី ​ក្នុងការ​ឈប់ទិញប្រេងពីរុស្ស៊ី និងទម្លាក់ចោលរបាំងពាណិជ្ជកម្ម​សម្រាប់ទំនិញអាមេរិក​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។ ​

ការប្រកាសរបស់លោក ត្រាំ ធ្វើឡើងក្រោយពីលោក​បាន​និយាយទូរស័ព្ទជាមួយ​នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា មូឌី។

លោក ត្រាំ និយាយថា ឥឡូវនេះឥណ្ឌានឹង​ទិញប្រេងពីអាមេរិក ឬអាចទិញពីវេណេហ្ស៊ុយអេឡា ​ហើយលើសពីនោះ លោក មូឌី បានប្ដេជ្ញាថា ​ឥណ្ឌានឹង​បង្កើនការទិញផលិតផលអាមេរិក​ រួមទាំងថាមពលដូចជាធ្យូងថ្ម ​បច្ចេកវិទ្យា ទំនិញកសិកម្ម និងរបស់របរផ្សេងៗទៀត ក្នុងតម្លៃសរុប​ជាង ៥០០ ​ប៊ីលានដុល្លារ។

លោកបន្តយ៉ាងដូច្នេះថា៖ «​ពួកគេ​ក៏នឹង​​កាត់បន្ថយ​របាំង​ពន្ធគយ និង​របាំង​មិនមែន​ពន្ធគយ​​ប្រឆាំង​អាមេរិក​មក​ត្រឹម​សូន្យ​ផងដែរ»។ ​

ដោយឡែក លោក មូឌី ឯណោះវិញ បាន​ថ្លែងនៅលើបណ្ដាញសង្គម X ថា៖ «ថ្ងៃនេះពិតជាអស្ចារ្យណាស់ ដែលខ្ញុំបាន​សន្ទនា​ជាមួយមិត្តជាទីស្រឡាញ់របស់ខ្ញុំ គឺលោកប្រធានាធិបតី ត្រាំ។ ខ្ញុំរីករាយណាស់ដែលផលិតផល «ផលិតនៅឥណ្ឌា​» ​ឥឡូវនេះ នឹង​ទទួលបាន​ការបន្ថយពន្ធមកត្រឹម ១៨%»។ ​

ចំណែកឯរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌា លោក Piyush Goyal បាននិយាយថា កិច្ចព្រមព្រៀង​អាមេរិក និងឥណ្ឌាថ្មី​នឹង​ទាញ​សេដ្ឋកិច្ចសហរដ្ឋអាមេរិក និងឥណ្ឌាឱ្យកាន់តែជិតស្និទ្ធគ្នា ដោយ «​បើកឱកាសដែលមិនធ្លាប់មានពីមុនមកសម្រាប់កសិករ សហគ្រាសធុនតូច និងមធ្យម សហគ្រិន និងកម្មករជំនាញ​ជាដើម»។

គួរគូសបញ្ជាក់ថា សហរដ្ឋអាមេរិក​បាន​សម្រេចចិត្តជាបន្តបន្ទាប់លើការដំឡើងពន្ធដល់ ៥០% លើទំនិញនាំចូលឥណ្ឌាកាលពីឆ្នាំមុន ដែលធ្វើឱ្យ​ទំនាក់ទំនងពាណិជ្ជកម្ម​នៃប្រទេសទាំង២តានតឹង។ អាមេរិកបាន​លើកហេតុផលថា ឥណ្ឌានៅ​តែ​បន្តទិញប្រេងពីរុស្ស៊ី ដែលរកចំណូលបាន​ពីការលក់ប្រេងដើម្បី «ចិញ្ចឹម» សង្រ្គាមនៅអ៊ុយក្រែន។ ឥណ្ឌាបាន​ច្រាន​ចោលហេតុផលនេះ ដោយនិយាយថា ខ្លួនធ្វើដើម្បីសន្ដិសុខថាមពលជាតិ ដែលមាន​ប្រជាជនរស់នៅ ១,៤ ប៊ីលាន​នាក់ ខណៈការទិញប្រេងពីរុស្ស៊ី ក៏រួមចំណែកដល់លំហូរទីផ្សារប្រេងសកលផងដែរ៕

The post អាមេរិកគ្រោងកាត់ពន្ធលើឥណ្ឌាមកត្រឹម ១៨% ក្រោយឥណ្ឌាព្រមឈប់ទិញប្រេងរុស្ស៊ី appeared first on Kampuchea Thmey Daily.

ប្រជាជនឥណ្ឌាបង្ហាញការខឹងសម្បារ​ដាក់ថៃ ជុំវិញករណីកម្ទេច​រូបសំណាកព្រះវិស្ណុនៅកម្ពុជា
ប្រជាជន និងរដ្ឋាភិបាលឥណ្ឌា បានបង្ហាញការខឹងសម្បារ ក៏ដូចជាថ្កោលទោសចំពោះទង្វើរបស់់យោធាថៃ ដែលបាន​បំផ្លិចបំផ្លាញ​រូបសំណាកព្រះវិស្ណុនៃសាសនាហិណ្ឌូ​នៅតំបន់អានសេះ​ ​នៃខេត្តព្រះវិហារ។

ក្នុងសេចក្តីថ្លែងការណ៍​កាលពីថ្ងៃពុធ ក្រសួងការបរទេសឥណ្ឌាបាន​ហៅទង្វើរបស់យោធាថៃ ​ថាជា «សកម្មភាពដែលខ្វះការគោរព​»  ​ដែល​ «ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងមនោសញ្ចេត​នារបស់អ្នកដើរតាមសាសនានៅជុំវិញពិភពលោក ហើយសកម្មភាពបែបនេះមិនគួរកើតមានឡើងនោះទេ»។ ​

ទន្ទឹមនឹង​នោះ គេឃើញមាន​សារព័ត៌មានឥណ្ឌា និងក្នុងតំបន់ចុះផ្សាយព្រោងព្រាតពីបញ្ហាដដែល ​ដោយបង្កការវែកញែក និងថ្កោលទោសពីអ្នកប្រើប្រាស់បណ្ដាញសង្គមឥណ្ឌា រាប់តាំងពីលើបណ្ដាញសង្គម X (អតីតធ្វីតធឺរ) និងហ្វេសប៊ុក រហូតដល់កន្លែងបញ្ចេញមតិលើ Youtube។

អ្នកប្រើប្រាស់ Youtube ម្នាក់ ឈ្មោះ premdhayal1798 បានសរសេរមតិលើ Youtube របស់សារព័ត៌មានឥណ្ឌា FirstPost យ៉ាងដូច្នេះថា៖ «ខ្ញុំមិនដែលរំពឹងថា ​ជនជាតិថៃឆ្កួតឡប់បែបនេះទេ! តើរូបសំណាកនោះ បានធ្វើអ្វីគេ? តើហេតុផលអី បាន​ត្រូវកម្ទេចរូបសំណាកនោះដូច្នោះ?»។ ​

អ្នកខ្លះទៀតហៅទង្វើរបស់ថៃថាគួរឱ្យអាម៉ាស់ និងគ្មានការគោរព ហើយថាថៃគួរតែដោះស្រាយតាមរយៈការចរចាគ្នាការទូត ប្រសិនបើចង់ដករូបសំណាកព្រះវិស្ណុនោះចេញ ដោយមិនគួរធ្វើទង្វើដែលធ្វើឱ្យអ្នកដើរតាមសាសនាហិណ្ឌូទូទាំងពិភពលោក​ឈឺចិត្តនោះទេ។

អ្នកប្រើប្រាស់ Youtube ម្នាក់ទៀតបាន​ជំរុញឱ្យអ្នកកាន់សាសនាហិណ្ឌូឈប់ទៅលេងប្រទេសថៃ ហើយងាកទៅលេងប្រទេសផ្សេងវិញ ដើម្បីជាការ «ដាក់ទោស» តាមរយៈវិស័យទេសចរណ៍ ដែលសំខាន់សម្រាប់ប្រទេស​នេះ។

ការពហិការមិនទៅលេងប្រទេសថៃ អាចជាប្រធានបទក្ដៅមួយ ដោយគេ​ឃើញមានការជំរុញបែបនេះខ្លាំងៗពីអ្នកប្រើប្រាស់បណ្ដាញសង្គម​ ខណៈឥណ្ឌាគឺជាទីផ្សារភ្ញៀវទេសចរធំបំផុតទី ៣ សម្រាប់ថៃ។

យោងតាមការចុះផ្សាយរបស់កាសែត The Nation ប្រទេសថៃបានទទួលភ្ញៀវទេសចរបរទេសជាង ២៨ លាននាក់ រាប់ពីខែមករា ដល់ពាក់កណ្ដាលខែវិច្ឆិកា។ ក្នុងនោះ ភ្ញៀវទេសចរឥណ្ឌា រួមចំណែកប្រមាណ ២,១១ លាននាក់។

ការពហិការពីភ្ញៀវឥណ្ឌា ប្រសិនបើខ្លាំង នោះនឹងប៉ះពាល់ដល់វិស័យទេសចរណ៍ថៃ ដែលធ្លាក់ចុះធ្ងន់ធ្ងររួចស្រាប់ទៅហើយ​។ គិតត្រឹមថ្ងៃទី ២១ ធ្នូ ថៃទទួលភ្ញៀវទេសចរអន្តរជាតិ ៣១,៧៦ លាននាក់ ដោយធ្លាក់ចុះ ៧,២៥% ឬប្រហែល ២,៤ លាននាក់ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

The post ប្រជាជនឥណ្ឌាបង្ហាញការខឹងសម្បារ​ដាក់ថៃ ជុំវិញករណីកម្ទេច​រូបសំណាកព្រះវិស្ណុនៅកម្ពុជា appeared first on Kampuchea Thmey Daily.

ចិន និងឥណ្ឌាជំរុញការទិញប្រេងឆៅ ខណៈ​ការផ្គត់ផ្គង់លើសតម្រូវការសកលកើនឡើង
សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយ​ស្រង់សម្ដីប្រភពពាណិជ្ជកម្ម​ជាអនាមិក​ថា ប្រទេសចិន និងឥណ្ឌាកំពុងជំរុញការ​ទិញប្រេងឆៅបន្ថែមទៀត ​ចំពេលដែល​ការផ្គត់ផ្គង់លើសតម្រូវការរបស់សកលកើនឡើង ដែលជាហេតុធ្វើឱ្យ​តម្លៃប្រេងចុះខ្សោយ។

ប្រទេសនាំចូលប្រេងធំៗទាំង២​នេះ ភាគច្រើនបានទិញ​ប្រេងឆៅពីមជ្ឈិមបូព៌ា​ដោយទទួល​បាន​ការបញ្ចុះតម្លៃ។ ​ចិន​បាន​ទិញច្រើនជាងគេ​ ខណៈ​ឥណ្ឌាបានបង្កើនការទិញរបស់ខ្លួនបន្តិចបន្តួចប៉ុណ្ណោះចាប់តាំងពីដើមខែមក។

ក្នុងខែវិច្ឆិកា  ប្រេងសំខាន់ៗដែលចិន និងឥណ្ឌា បាន​ទិញ​រួមមាន​ប្រេងពីតំបន់ Upper Zakum របស់អារ៉ាប់រួម ​និងប្រេងឆៅគុយវ៉ែត​ជាដើម​ ខណៈ​ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌា ក៏បានទិញប្រេងឆៅអាហ្វ្រិកខាងលិច និងប្រេងឆៅកាតាមួយចំនួនផងដែរ។

​អ្នកជំនាញទីផ្សារលោក​ Manoj Heda មកពីក្រុមហ៊ុន Bharat Petroleum បាន​និយាយថា ​ការផ្គត់ផ្គង់មាន​ច្រើននៅក្នុងទីផ្សារ ប៉ុន្តែតម្រូវការខ្លាំងភាគច្រើនមក​តែពីប្រទេសចិន និងឥណ្ឌា ប៉ុណ្ណោះ។

គួរគូសបញ្ជាក់ថា ចិន និងឥណ្ឌា គឺជាអតិថិជន​ប្រេងឆៅរបស់រុស្ស៊ីធំជាងគេ ប៉ុន្តែបច្ចុប្បន្ន​ប្រទេសទាំង២រងគំនាបនៃទណ្ឌកម្ម​ប្រេងរុស្ស៊ីរបស់អាមេរិក ដែលជាហេតុធ្វើឱ្យពួកគេងាកចេញពីរុស្ស៊ី​។

​យ៉ាងណា​មិញ កាលពីខែមុន អ្នកទិញប្រេងរបស់ឥណ្ឌាបានបង្កើន​ការទិញប្រេងឆៅរបស់រុស្ស៊ី មុនពេលកញ្ចប់ទណ្ឌកម្មថ្មីរបស់អាមេរិក​ចូលជាធរមាន។ នេះបើ​តាមរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត​នៅហ្វាំងឡង់៕

The post ចិន និងឥណ្ឌាជំរុញការទិញប្រេងឆៅ ខណៈ​ការផ្គត់ផ្គង់លើសតម្រូវការសកលកើនឡើង appeared first on Kampuchea Thmey Daily.

ចិន ឥណ្ឌា គ្រោងបើកការហោះហើរត្រង់ឡើងវិញ ក្រោយ​ផ្អាក ៥ ឆ្នាំ
ក្រសួងការបរទេសឥណ្ឌាបាន​ឱ្យដឹង​កាលពីថ្ងៃព្រហស្បតិ៍ថា ​ឥណ្ឌា និងចិនក្នុងខែនេះ នឹងចាប់ផ្តើមបើក​ការ​ហោះ​ហើរ​ត្រង់ឡើងវិញរវាងទីក្រុងដែលបានកំណត់​ ក្រោយ​ផ្អាកអស់រយៈពេលជាង ៥ ឆ្នាំ។  នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

​ក្រសួង​បានបន្ថែមថា ​វាគឺជាផ្នែកមួយនៃគោលនយោបាយ​របស់រដ្ឋាភិបាលឥណ្ឌា ឆ្ពោះទៅរកការធ្វើឱ្យប្រក្រតីភាពបន្តិចម្តងៗនៃទំនាក់ទំនងរវាងឥណ្ឌា និងចិន»។

ប្រទេសទាំង២ បាន​បិទជើងហោះហើរត្រង់ដោយសារតែវិបត្តិកូវីដ១៩ ​ហើយបន្តបិទ​ជុំវិញ​ភាព​តានតឹងទំនាក់ទំនងក្រោយ​ជម្លោះប្រដាប់អាវុធក្នុងឆ្នាំ ២០២០។

ទាក់ទិញ​នឹង​បញ្ហា​នេះផងដែរ ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ឥណ្ឌា IndiGo បាននិយាយថា ខ្លួននឹងចាប់ផ្តើមជើងហោះហើរត្រង់​ជារៀងរាល់ថ្ងៃរវាង​ពីក្រុងកុលកាតា ទៅក្រុង ​ក្វាងចូវ របស់ចិន​ នៅថ្ងៃទី ២៦ ខែតុលា។ ក្រុមហ៊ុន​ក៏គ្រោងនឹងចាប់ផ្តើម​ផ្លូវហោះហើរ ញូវដេលី-ក្វាងចូវ ​ផងដែរ។

ការប្រកាសពីការបើកជើងហោះហើរត្រង់ឡើងវិញនេះ ធ្វើឡើងក្រោយ​នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា​ មូឌី បានធ្វើដំណើរទៅចិន​កាលពីចុងខែសីហា ដើម្បីចូលរួម​កិច្ចប្រជុំអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ។

​កាលនោះ លោក មូឌី និង​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង​ បានព្រមព្រៀងគ្នាថា ឥណ្ឌា និងចិនគឺជាដៃគូអភិវឌ្ឍន៍ មិនមែនជាគូប្រជែងនោះទេ ហើយបានពិភាក្សាអំពីវិធីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មចំពេលមានភាពមិនប្រាកដប្រជានៃពន្ធសកលរបស់សហរដ្ឋអាមេរិក​។

The post ចិន ឥណ្ឌា គ្រោងបើកការហោះហើរត្រង់ឡើងវិញ ក្រោយ​ផ្អាក ៥ ឆ្នាំ appeared first on Kampuchea Thmey Daily.