ឧកញ៉ា គិត ស៊ូឡា Archives - Kampuchea Thmey Daily

វ័យត្រឹម១៩ឆ្នាំសោះ កូនប្រុសអ្នកឧកញ៉ា គិត ម៉េង អាចនាំយកយីហោសណ្ឋាគារផ្កាយ៦ មកកាន់កម្ពុជា
ឧកញ៉ា គិត ស៊ូឡា នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាលគ្រុប អន្តរជាតិ ជាកូនរបស់អ្នកឧកញ៉ា គិត ម៉េង និងអ្នកឧកញ៉ា ម៉ៅ ចំណាន វ័យត្រឹមតែ១៩ឆ្នាំប៉ុណ្ណោះ មានសមត្ថភាពអាចនាំយកយីហោសណ្ឋាគារផ្កាយ៦ The Ritz-Carlton ដំបូងគេមកកាន់ប្រទេសកម្ពុជា។

នេះបើតាមសំណេររបស់អ្នកឧកញ៉ា ម៉ៅ ចំណាន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅលើទំព័រហ្វេសប៊ុក​ ជាមួយក្តីសង្ឃឹម និងមោទនភាពលើកូនប្រុសយ៉ាងខ្លាំងក្រៃលែង។ ក្រុមហ៊ុន រ៉ូយ៉ាលគ្រុប អន្តរជាតិ របស់អ្នកឧកញ៉ា គិត ម៉េង កាលពីពេលថ្មីៗនេះ បានប្រកាសពីការចុះហត្ថលេខាកិច្ចព្រមព្រៀងភាពជាដៃគូជាមួយ Marriott International ដើម្បីនាំយកយីហោ The Ritz-Carlton មកកាន់កម្ពុជា ក្រោមការដឹកនាំកិច្ចសហការរបស់ឧកញ៉ា គិត ស៊ូឡា ផ្ទាល់តែម្តង។

អ្នកឧកញ៉ា ម៉ៅ ចំណាន បានបង្ហាញពីមោទនភាពណាស់ចំពោះកូនប្រុស ដែលទទួលបានភាពជោគជ័យទាំងភាពជោគជ័យរបស់ជាតិ និងកាន់តែជំរុញការអភិវឌ្ឍបន្ថែមនៅកម្ពុជាផងដែរ។ អ្នកឧកញ៉ា បានសរសេរនៅលើបណ្តាញសង្គមថា៖ “ស៊ូឡា កូនប្រុសម៉ាក់! សម្រាប់កូន ម៉ាក់មិនត្រឹមតែឃើញថាក្នុងវ័យ១៩ឆ្នាំនេះកូនកាន់តែធំពេញវ័យមានភាពចាស់ទុំនោះទេ ប៉ុន្តែកូនក៏មានទស្សនវិស័យក្នុងការសាងអនាគតសម្រាប់ប្រទេសជាតិយើងផងដែរ។ សមិទ្ធផលរបស់កូនជាមួយ Royal Group International ក្នុងការនាំយក The Ritz-Carlton ដែលជាឈ្មោះសណ្ឋាគារប្រណីតលំដាប់ផ្កាយ៦ មកកាន់កម្ពុជា ធ្វើឱ្យម៉ាក់មានមោទនភាពក្រៃលែង។ កូនដឹងទេ? នេះជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីឆន្ទៈ មហិច្ឆតា និងការប្ដេជ្ញាចិត្តដ៏មុតមាំរបស់កូនចំពោះសង្គមជាតិយើង”។

អ្នកឧកញ៉ា ម៉ៅ ចំណាន បានបន្តថា គម្រោងនេះមិនត្រឹមតែផ្តោតលើប្រណីតភាពមួយមុខទេ ក៏បង្ហាញពីភាពស្រស់ស្អាត និងសក្តានុពលរបស់កម្ពុជា។ អ្នកឧកញ៉ា ក៏ចង់ឃើញគម្រោងនេះ ផ្លាស់ប្តូរមុខមាត់វិស័យទេសចរណ៍នៅកម្ពុជា និងត្រូវរួមគ្នាសាងកេរ្តិ៍ឈ្មោះកម្ពុជាឱ្យបានត្រចេះត្រចង់សម្រាប់មនុស្សជំនាន់ក្រោយ។

សូមជម្រាបថា គម្រោងនេះ បានចាប់ផ្តើមការសាងសង់ហើយនៅចំកណ្តាលរាជធានីភ្នំពេញ ស្ថិតនៅលើមហាវិថីព្រះនរោត្តម ដោយមានបំពាក់នូវបរិក្ខារទំនើបៗ និងស៊ីវិល័យ បែបពហុអគារដែលមានទាំងលំនៅឋាន សណ្ឋាគារ និងការិយាល័យធ្វើការផង។ គម្រោងនេះ​ ត្រូវបានរំពឹងថា នឹងជួយលើកមុខមាត់ប្រទេសមួយកម្រិតទៀត ជាពិសេស គឺអាចទាក់ទាញវិនិយោគិនមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត៕

The post វ័យត្រឹម១៩ឆ្នាំសោះ កូនប្រុសអ្នកឧកញ៉ា គិត ម៉េង អាចនាំយកយីហោសណ្ឋាគារផ្កាយ៦ មកកាន់កម្ពុជា appeared first on Kampuchea Thmey Daily.

ឧកញ៉ា គិត ស៊ូឡា ជាកូនប្រុសអ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ
ថ្មីៗនេះក្រុមប្រឹក្សាភិបាលនិងគណៈគ្រប់គ្រងធនធានមនុស្ស របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបបានតែងតាំង លោក គិត ស៊ូឡា ជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបអន្តរជាតិ។

អ្នកឧកញ៉ា គិត ម៉េង ដែលជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យនៅពីក្រោយក្រុមហ៊ុន រ៉ូយាល់ គ្រុប បានថ្លែងថា៖ “ជាងបីទសវត្សរ៍មកនេះ ខ្ញុំបានកសាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបឲ្យក្លាយជាក្រុមហ៊ុនពហុផលិតផលឈានមុខគេ ដែលមានម៉ាកយីហោត្រូវបានទទួលស្គាល់បំផុតនៅក្នុងប្រទេស។ ថ្ងៃនេះ ខ្ញុំមានមោទនភាពក្នុងការប្រកាសថា គិត ស៊ូឡា នឹងចូលរួមជាមួយ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប”។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ លោក គិត ស៊ូឡា ដែលពេលនេះមានវ័យ១៩ឆ្នាំ បានយល់ដឹងពីមុខជំនួញរបស់ក្រុមហ៊ុន និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងឧស្សាហកម្មនេះ។ ដោយទទួលបានការអប់រំនៅសាលាអន្តរជាតិន័រប្រ៊ីដ ក្នុងប្រទេសកម្ពុជា និងបច្ចុប្បន្នកំពុងសិក្សា នៅសាលាអន្តរជាតិ Hwa Chong ដែលជាសាលាដ៏ល្បីល្បាញ មួយក្នុង ប្រទេស សិង្ហបុរី លោក ស៊ូឡា ត្រៀមខ្លួនរួចជាស្រេចក្នុងការខិតខំឲ្យអស់ពីសមត្ថភាព។ ក្នុងតួនាទីថ្មី របស់លោកជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ លោកនឹងកាន់តំណែងសំខាន់នេះ ក្នុងការបង្កើតឲ្យកាន់តែមានភាពចម្រុះ និងធ្វើឲ្យចំណូលក្រុមហ៊ុនប្រសើរទ្បើងនៅក្នុងពិភពឌីជីថល។

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បង្កើតឡើងក្នុងឆ្នាំ ១៩៩១ គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ ជាយុទ្ធសាស្រ្តរបស់ប្រទេសកម្ពុជាហើយត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនអាជីវកម្មដែលមានថាមពល និងភាពចម្រុះបំផុតរបស់ប្រទេស។ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មានបុត្រសម្ព័ន្ធអាជីវកម្ម ជាច្រើន រួមមាន ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង ការវិនិយោគ ទូរគមនាគមន៍ ថាមពល ការដឹកជញ្ជូន ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស៕

The post ឧកញ៉ា គិត ស៊ូឡា ជាកូនប្រុសអ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ appeared first on Kampuchea Thmey Daily.