ឧកញ៉ា លឹម ប៊ុនសួរ Archives - Kampuchea Thmey Daily

​ជ្រើសរើស​បាន​ក្រុមហ៊ុនគ្រង់គ្រង​ អភិវឌ្ឍកំពង់ផែទេសចរណ៍​អន្តរជាតិ​ខេត្តកំពត
កាលពី​រសៀលម្សិលមិញនេះ មានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពី​ប្រតិបត្តិការ និងការថែទាំ នៃកំពង់ផែទេសចរណ៍​អន្តរជាតិ​ខេត្តកំពត រវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយ ក្រុមហ៊ុន អេហ្សេត ប៊ីលឌឺរ ឯ.ក (AZ Builders Co., Ltd.)។

កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសាធារណការ និង​ដឹកជញ្ជូន តំណាងភាគី​រាជរដ្ឋាភិបាល និងឧកញ៉ា លឹម ប៊ុនសួរ អគ្គនាយកក្រុមហ៊ុន អេហ្សេត ប៊ីលឌឺរ ឯ.ក (AZ Builders Co., Ltd.)។

កិច្ចព្រមព្រៀងនេះ មានគោលបំណង​ដើម្បីផ្ដល់​សិទិ្ធប្រតិបត្តិការ​វិនិយោគឱ្យទៅ​ក្រុមហ៊ុន អាចគ្រប់គ្រងធ្វើប្រតិបត្តិការ និងថែទាំ​កំពង់ផែ​ទេសចរណ៍អន្តរជាតិខេត្តកំពត។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និងដឹកជញ្ជូន​ បាន​ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងអភិវឌ្ឍន៍​កំពង់ផែ​ទេសចរណ៍អន្តរជាតិខេត្តកំពតថា ដំបូងឡើយដំណើរការសាងសង់កំពង់ផែ ត្រូវបានគ្រប់គ្រងដោយ​ក្រសួងទេសចរណ៍ និងបានបើក​ការដា្ឋនសាងសង់កាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៨ ហើយគ្រោងបញ្ចប់នៅខែកុម្ភៈ ឆ្នាំ ២​០២០ ប៉ុន្តែដោយសារមូលហេតុ​បច្ចេកទេសសំណង់ ដំណើរការសាងសង់ត្រូវបានពន្យារពេល។

ដើម្បីជំរុញល្បឿននៃការសាងសង់កំពង់ផែនេះ រាជរដ្ឋាភិបាលបានប្រគល់​ភារកិច្ចជូនក្រសួង​សាធារណការ និងដឹកជញ្ជូន គ្រប់គ្រងលើផ្នែកបច្ចេកទេស ថវិកា និងការងារសាងសង់ ដើម្បី​អនុវត្ត​គម្រោងបន្ត ហើយដែលការសាងសង់នេះ ត្រូវបានបញ្ចប់ទាំងស្រុងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០២២។ ហេដ្ឋារចនាសម្ព័ន្ធដែលបានសាងសង់ រួចរាល់ជាស្ថាពរ រួមមាន៖ ចំណតនាវា អគារ​រដ្ឋបាល ស្ថានីយអ្នកដំណើរ អគារបច្ចេកទេស ផ្លូវបេតុងចូល កំពង់ផែប្រវែង ២,៤០គីឡូម៉ែត្រ បណ្តាញ​អគ្គិសនី ទឹកស្អាត របង ប៉ុស្តិ៍យាម ផ្លូវក្នុងបរិវេណកំពង់ផែ ចំណតរថយន្ត សួនច្បារ ស្រះទឹក កន្លែងទុកដាក់សំរាម និងការបំពាក់ឧបករណ៍សម្ភារៈចាំបាច់មួយចំនួន ដើម្បីធានា​ដល់​ប្រតិបត្តិការ​របស់កំពង់ផែ។

លោក ប៉េង ពោធិ៍នា ក៏បាន​បង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈការចុះកិច្ចព្រមព្រៀងជាមួយ​ក្រុមហ៊ុន AZ Builders Co., Ltd នឹងសហការល្អជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ សម្រាប់​បម្រើ​ផល​ប្រយោជន៍របស់ប្រទេស​ជាតិនិយាយជារួម និងផលប្រយោជន៍របស់ក្រុមហ៊ុននិយាយដោយឡែក។

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត គឺជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រមួយយ៉ាង​សំខាន់​ សម្រាប់តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរ​ពីបណ្ដាប្រទេសនានាជាមួយ​នឹងប្រទេស​​កម្ពុជា និងបង្កលក្ខណៈងាយស្រួល​ដល់ការធ្វើដំណើរលេង​​កម្សាន្ត​របស់​ភ្ញៀវទេសចរ​រវាង​កំពង់ផែ​និងតំបន់​កោះនានានៃប្រទេសកម្ពុជា ព្រមទាំងផ្តល់ឱកាសការងារ និងប្រាក់ចំណូល​សម្រាប់​កំណើន​សេដ្ឋកិច្ចជាតិផងដែរ។

តាមរយៈកិច្ច​ព្រមព្រៀង​តម្រូវ​​ឲ្យក្រុមហ៊ុន ត្រូវរៀបចំដំណើរការធ្វើប្រតិបត្តិការអាជីវកម្មកំពង់ផែសាកល្បងនៅក្នុងត្រីមាសទី៣ និង​អនុវត្តការធ្វើប្រតិបត្តិការអាជីវកម្មកំពង់ផែពេញលេញនៅក្នុងត្រីមាសទី ៤ ឆ្នាំ២០២៤។

ជុំវិញ​បញ្ហា​កំពង់ផែ​ទេសចរណ៍​ខេត្តកំពត​ដែល​សាងសង់​រួច​មិន​ទាន់​ដាក់​ឲ្យ​ដំណើរការ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទីមួយ​​ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និង​ជា​អតីត​រដ្ឋមន្រ្តីក្រសួង​សាធារណការ​និង​ដឹកជញ្ជូនបាន​បញ្ជាក់​ថា កំពង់ផែ​ទេសចរណ៍​​ខេត្ត​កំពតមិន​មែនធ្វើ​ហើយ​បោះបង់​ចោលនោះទេ​ ប៉ុន្តែ​ដោយសារ​មាន​នីតិវិធី​តាមកិច្ចព្រមព្រៀងវិនិយោគ​​។

«គេ​បាន​ដាក់​ដេញ​ថ្លៃ​តាម​នីតិវិធី​ឲ្យ​ផ្នែក​ឯកជន​មក​គ្រប់គ្រង។ ផ្នែក​ឯកជន​មាន​ចក្ខុវិស័យចង់​​ឲ្យ​កប៉ាល់យក្សធំៗ​ចូល​ប្រើប្រាស់កំពង់ផែ​នេះបាន ដែល​ទាល់​តែ​​ត្រូវ​ស្តារ​ប្រឡាយ​​ឲ្យបាន​ធំ។ បើ​ថាសាងសង់​រួច​បោះបង់​ចោលគឺអត់ទេ»។ លោក ស៊ុន ចាន់ថុល បញ្ជាក់បន្ថែម។

បើតាមលោក ស៊ុន ចាន់ថុល បច្ចុប្បន្ន​កប៉ាល់​តូចៗ​អាច​ចេញ​ចូល​បាន​ជា​ធម្មតា​ បើទោះបីកំពង់ផែ​មិនទាន់ដាក់​ឲ្យដំណើរការ​ជា​ផ្លូវការ​ក៏​ដោយ។

នៅ​​ក្នុង​កម្មវិធី​កិច្ចពិភាក្សាពិសេសមួយ​រៀបចំ​ឡើងដោយក្រសួងសាធារណការនិងដឹកជញ្ជូន ដោយ​មានការ​សម្របសម្រួលពី​​អង្គភាពអ្នកនាំពាក្យរាជ​រដ្ឋាភិបាលកន្លងទៅ​ លោក ប៉េង ពោធិ៍នា បាន​គូស​បញ្ជាក់ជុំវិញ​កំពង់ផែទេសចរណ៍​ខេត្តកំពត​បាន​​បញ្ចប់ការ​សាងសង់​នៅ​ឆ្នាំ​២០២២ ប៉ុន្តែ​មិនទាន់បើក​​ឲ្យដំណើរការ​ជាផ្លូវការ ដោយសារមិនទាន់បានជ្រើសរើសក្រុមហ៊ុន​ប្រតិបត្តិករគ្រប់គ្រង​បាននៅឡើយ​។

យោងតាមកិច្ចព្រមព្រៀងហិរញ្ញប្បទាន​រវាង​រាជរដ្ឋាភិបាលកម្ពុជា​ និងធនាគារអភិវឌ្ឍន៍​អាស៊ី តម្រូវឲ្យមានការដេញថ្លៃជាសាធារណៈ ស្របតាមក្របខ័ណ្ឌភាពជាដៃគូររវាងរដ្ឋនិងឯកជន ដោយត្រូវជ្រើសរើសក្រុមហ៊ុនវិនិយោគឯកជន​ដែលមានទុនវិនិយោគ​ និង​បទពិសោធ​គ្រប់គ្រាន់​ធ្វើជាប្រតិបត្តិករកំពង់ផែនេះ។

កំពង់ផែទេសចរណ៍ខេត្តកំពតមានទីតាំង​ជាប់​ដងព្រែកជាប់​ដៃសមុទ្រ ស្ថិតក្នុងស្រុកទឹកឈូចម្ងាយជាង ៦ គីឡូម៉ែត្រ ពីក្រុងកំពត ដែល​សាងសង់ឡើងលើផ្ទៃដីទំហំជាង ៤ ហិកតា ​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ១០​ លាន​ដុល្លារអាម៉េរិក ជាឥណទាន​ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

តាមរយៈកំពង់ផែទេសចរណ៍​ខេត្តកំពត​ នឹង​​ដើរ​តួនាទី​សំខាន់​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ តាម​រយៈ​សម្របសម្រួល​ពាណិជ្ជកម្ម​ជាតិ​និង​អន្តជាតិ ការ​ទាក់ទាញ​អ្នក​ទេសចរ ការ​បង្កើត​ការងារ​ដល់​ពលរដ្ឋ​និង​ការ​តភ្ជាប់​កំពង់ផែ​ក្នុង​ប្រទេស​ទៅ​ប្រទេស​ក្នុង​តំបន់​និង​អន្តរជាតិ។

បន្ត​ចុចអាន៖ កំពង់ផែទេសចរណ៍​ខេត្តកំពត​កំពុង​ជ្រើសរើស​ក្រុមហ៊ុន​ប្រតិបត្តិករ គ្រោង​ដាក់ឲ្យ​ប្រើប្រាស់ជា​ផ្លូវការនៅ​ចុងឆ្នាំ ២០២៤

The post ​ជ្រើសរើស​បាន​ក្រុមហ៊ុនគ្រង់គ្រង​ អភិវឌ្ឍកំពង់ផែទេសចរណ៍​អន្តរជាតិ​ខេត្តកំពត appeared first on Kampuchea Thmey Daily.