ឧបករណ៍តេស្តរហ័ស Archives - Kampuchea Thmey Daily

ប្រយ័ត្នចំពោះក្មេង! ឧបករណ៍តេស្តរហ័ស អាចធ្វើឲ្យក្មេងពុលបាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​ ស្វែង​រក​ជំងឺ​កូវីដ អាច​ផ្ទុក​សារធាតុ ​Sodium Azide ដែល​អាច​ធ្វើ​ឲ្យ​​យើង​ពុល​ និង​បង្ក​ជា​​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​មួយ​ចំនួន​។ ជាក់​ស្ដែង ប្រូតេអ៊ីន​មេរោគ (អង់ទីហ្សែន​) ដែល​ទាក់ទង​នឹង​មេរោគ​​កូវីដ​-១៩​ អាច​ត្រូវ​បាន​រក​ឃើញ​ដោយ​ប្រើ​ឧបករណ៍​តេស្ត​រហ័ស​ ដើម្បី​ធានា​ថា​ការ​ធ្វើ​រោគវិនិច្ឆ័យ​មាន​ភាព​​រហ័ស និង​ត្រឹមត្រូវ។ យ៉ាង​ណា​មិញ​ អ្នក​ជំនាញ​ព្រមាន​ថា ដប​តូច​​នៃ​​សារធាតុ​រាវ​​នៅ​ក្នុង​ឧបករណ៍​តេស្ត​រហ័ស​មួយ​ចំនួន​ មាន​ផ្ទុក​សារធាតុ​ Sodium Azide ដែល​មាន​ជាតិ​ពុល​ និង​គ្រោះថ្នាក់​ ជា​ពិសេស​សម្រាប់​កុមារ​តូច​ៗ​។

រដ្ឋបាល​ចំណីអាហារ​ និង​ឪ​ស​ថ(FDA)​ អាមេរិក ក៏​ព្រមាន​ទាក់ទង​នឹង​ផល​ប៉ះពាល់​ដ៏​គ្រោះថ្នាក់​នៃSodium Azide នៅ​ក្នុង​ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​នេះ​​ដែរ​ ដោយ​បញ្ជាក់​ថា​សារធាតុ​សម្រាប់​ធ្វើ​តេស្ត​​ផ្ទុក ​Sodium Azide ​​អាច​​បង្ក​គ្រោះថ្នាក់​ ប្រសិនបើ​យើង​ស្រូប​ លេប​ ឬ​ប៉ះពាល់​ស្បែក​។ ដូច្នេះ​ហើយ​ ក្នុង​ករណី​ប៉ះពាល់​នឹង​ស្បែក​​ គ្នា​យើងគួរលាង​សម្អាត​ភ្លាម​ៗ​ជាមួយ​នឹង​ទឹក​ឲ្យ​បានស្អាត​​។

អ្វី​ទៅ​ជាSodium Azide ?

Sodium Azide​ជា​សារធាតុ​រឹង​ពណ៌​ស​ដែល​គ្មាន​ក្លិន​ ​មាន​សកម្មភាព​រហ័ស និង​អាច​ក្លាយ​ជា​សារធាតុ​គីមី​ដ៏​សាហាវ​ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​​ត្រួត​​ពិនិត្យ​ និង​បង្ការ​ជំងឺ​ឆ្លង (CDC) អាមេរិក។ នៅ​ពេល​ដែល​លាយ​ជាមួយ​ទឹក​ ឬ​អាស៊ីដ​ Sodium Azide​​បាន​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់​រហ័ស​​ទៅ​ជា​ឧស្ម័ន​ពុល​។

រោគសញ្ញា​​នៅ​ពេល​ដែល​យើង​ប៉ះពាល់​នឹង​ Sodium Azide​​​​

​​​​​​​​ពិត​ណាស់​ សូម្បី​តែ​កម្រិត​តិចតួច​នៃ ​Sodium Azide​​ ក៏​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ចុះ​ទាប វិល​មុខ ដួល​សន្លប់​ ឬ​គាំង​បេះដូង ក៏​ដូចជា​គ្រោះថ្នាក់​​សរសៃ​ឈាម​ខួរ​ក្បាល​​ចំពោះ​មនុស្ស​ពេញ​វ័យ​។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រាយការណ៍​​នៅ​ក្នុង​ទស្សនាវដ្ដី​American Journal of Emergency Medicine ​ថា​ការ​ប៉ះពាល់​នឹង​សារធាតុ​ដ៏​គ្រោះថ្នាក់​នេះ​ក្នុង​បរិមាណ​ច្រើន​ អាច​បណ្ដាល​ឲ្យ​ស្លាប់​បាន​។ ​ជា​ទូទៅ កម្រិត​Sodium Azide​​ នៅ​ក្នុង​ឧបករណ៍​តេស្ត​រហ័ស​ មិន​សូវ​ខ្ពស់​​ប៉ុន្មាន​ទេ ហើយ​ក៏​មិន​គ្រប់គ្រាន់​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​មនុស្ស​ពេញ​វ័យ​ចុះ​ទាប​ផង​ដែរ​។ លោក​ស្រី​វេជ្ជបណ្ឌិត​ Johnson-Arbor​ ​មាន​ប្រសាសន៍​ថា កុមារ​​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ប្រឈម​នឹង​ជាតិ​ពុល​ ក្រោយ​ពេល​ដែល​លេប​សារធាតុ​ Sodium Azide​ នៅ​ក្នុង​កម្រិត​ណា​មួយ​ក៏​ដោយ​។

ជាក់​ស្ដែង មាន​ការ​រាយការណ៍​អំពី​ការ​ប៉ះពាល់​ដោយ​ចៃដន្យ​ទៅ​នឹង​សារធាតុ​រាវ​សម្រាប់​ធ្វើ​តេស្ត​ ​ដោយ​អ្នក​ខ្លះ​បាន​លេប​សូលុយស្យុង ខ្លះ​ទៀត​បាន​ធ្វើ​ឲ្យ​កំពប់​នៅ​លើ​ស្បែក​ និង​ខ្លះ​ទៀត​យក​មក​ដាក់​ភ្នែក​ដោយ​ការ​ភ័ន្តច្រឡំ​។ ប្រសិនបើ​​គ្នា​យើង ឬ​អ្នក​ជា​ទី​ស្រលាញ់​ ជា​ពិសេស​អា​អូន​តូច​ៗ​ប៉ះពាល់​នឹង​សារធាតុ​នេះ ចូរ​ប្រញាប់​​​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖វីរុសបំប្លែង អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុចអាន៖អ្នកជាសះស្បើយពីកូវីដ-១៩ អាចជួបផលវិបាក ទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

The post ប្រយ័ត្នចំពោះក្មេង! ឧបករណ៍តេស្តរហ័ស អាចធ្វើឲ្យក្មេងពុលបាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ appeared first on Kampuchea Thmey Daily.

សិស្សសាលានៅរដ្ឋ អូស្ត្រាលី នឹងធ្វើតេស្តរហ័សរក អូមីក្រុង ២ ដងក្នុងមួយសប្ដាហ៍
រដ្ឋដែលមានប្រជាជនច្រើនជាងគេចំនួន ២ របស់អូស្ត្រាលីគឺរដ្ឋ New South Wales និងរដ្ឋ Victoria បាននិយាយថា សិស្សសាលានឹងត្រូវធ្វើតេស្តរកវីរុសបំប្លែងខ្លួនអូមីក្រុង ២ ដងក្នុងមួយសប្តាហ៍ នៅពេលដែលថ្នាក់រៀនបើកឡើងវិញនៅសប្តាហ៍ក្រោយ បន្ទាប់ពីសម្រាករដូវក្តៅ ។

មន្ត្រីសុខាភិបាលបាននិយាយថា ពួកគេជឿថា ការផ្ទុះឡើងនៃវីរុសបំប្លែងខ្លួនអូមីក្រុងបានឈានដល់កម្រិតកំពូលនៅក្នុងរដ្ឋ New South Wales និងរដ្ឋ Victoria ដែលបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ២០,៣២៤ ករណី និង ១៣,០៩១ ករណីក្នុងរដ្ឋនីមួយៗកាលពីថ្ងៃអាទិត្យ ។

ទន្ទឹមនោះនាយករដ្ឋមន្ត្រី New South Wales លោក Dominic Perrottet បាននិយាយថា ឪពុកម្តាយនឹងត្រូវបានស្នើសុំឲ្យប្រើការធ្វើតេស្តរហ័ស ២ ដងក្នុងមួយសប្តាហ៍ដើម្បីពិនិត្យកូនរបស់ពួកគេថាមានកូវីដឬអត់ ហើយរាយការណ៍ពីលទ្ធផលវិជ្ជមានណាមួយទៅកាន់សាលា និងរដ្ឋាភិបាល ។

លោកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងស៊ីដនីថា ឧបករណ៍ធ្វើតេស្តរហ័សរាប់លានត្រូវបានចែកចាយទៅសាលារៀនចំនួន ៣,០០០ នៅសប្តាហ៍នេះ ហើយសិស្សត្រូវធ្វើតេស្តមុនពេលចូលរៀនថ្ងៃដំបូង ខណៈគ្រូបង្រៀន និងសិស្សវិទ្យាល័យនឹងតម្រូវឲ្យពាក់ម៉ាសជាដាច់ខាត ។

ចំណែករដ្ឋ Victoria វិញក៏បានផ្តល់ការណែនាំឲ្យធ្វើតេស្តលើសិស្សសាលាចំនួន ២ ដងក្នុងមួយសប្តាហ៍ផងដែរ ក្រោមផែនការត្រឡប់ទៅរៀននៅសាលាវិញ ។

ជាចុងក្រោយមន្ត្រីសុខាភិបាលរដ្ឋ Victorian បាននិយាយថា ទាំងបុគ្គលិកសាលានៅរដ្ឋ New South Wales និង Victoria ត្រូវតែចាក់វ៉ាក់សាំងការពារកូវីដ ហើយគ្រូបង្រៀននៅរដ្ឋ Victoria ទុកឱកាសរហូតដល់ចុងខែកុម្ភៈដើម្បីទទួលការចាក់វ៉ាក់សាំងដូសជំរុញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ អូស្ត្រាលី បង្ខំអ្នកដំណើរមកប្រទេសវិញ ប្រគល់ទូរស័ព្ទ និងដោះ Password ឲ្យប៉ូលិសពិនិត្យ (មានវីដេអូ)

The post សិស្សសាលានៅរដ្ឋ អូស្ត្រាលី នឹងធ្វើតេស្តរហ័សរក អូមីក្រុង ២ ដងក្នុងមួយសប្ដាហ៍ appeared first on Kampuchea Thmey Daily.

ថៃ ថា អ្នកដែលតេស្តរហ័សឃើញវិជ្ជមានកូវីដ គួរតែតេស្តម៉ាស៊ីនធំ PCR ទៀត ទើបច្បាស់
ក្រសួង​សុខាភិបាល​សាធារណៈថៃ​បាន​ណែនាំឲ្យ​អាជីវកម្ម និង​សាលារៀន​ប្រើ​តែ​ឧបករណ៍​តេស្តរហ័សរកកូវីដណាដែល​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ (FDA) ​ប៉ុណ្ណោះ ។

លោក Suphakit Sirilak អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្របាននិយាយថា កន្លងមកឧបករណ៍ទាំងនេះមានភាពងាយស្រួល និងមានតម្លៃថោក ប៉ុន្តែលទ្ធផលចេញមកអាចនឹងមិនច្បាស់លាស់ ។

ផ្ទុយទៅវិញ សាលារៀន ឬក្រុមហ៊ុនគួរតែទាក់ទងទៅការិយាល័យសុខាភិបាលខេត្តដែលនៅជិតពួកគេបំផុត ហើយឲ្យប្រជាជនដែលតេស្តវិជ្ជមាន បើចង់ដឹងច្បាស់ ត្រូវធ្វើតេស្ដឡើងវិញដោយប្រើម៉ាស៊ីនធំ RT-PCR ។

លោក​បាន​បន្ត​ថា ចំណែកអ្នក​ដែល​នៅ​ក្បែរ​អ្នក​ឆ្លង​កូវីដ ១៩ ត្រូវ​រង់ចាំ​ពី ៣ ទៅ ៥ ថ្ងៃ មុន​នឹង​ធ្វើ​តេស្ត ។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលមានគ្រុនក្តៅ ផ្តាសាយ ឬក្អក អាចធ្វើតេស្តបានភ្លាមៗ ។

លោក Suphakit បាននិយាយថា ​ឧបករណ៍​តេស្តរហ័សរកកូវីដដែលមិនមានត្រានៃការអនុម័តរបស់ FDA អាចផ្តល់លទ្ធផលតេស្តមិនពិត ។ លោក​ក៏​បាន​និយាយដែរ​ថា ការ​ពិនិត្យ​មុន ឬ​ក្រោយ​ពេល​កំណត់ ឬ​ការ​ប្រើ​ប្រាស់​មិន​ត្រឹម​ត្រូវ​ក៏​អាច​ផ្តល់​លទ្ធផល​មិន​ពិត​ផង​ដែរ ។

លោកបានចង្អុលបង្ហាញថា ប្រសិនបើការធ្វើតេស្តជាច្រើនចេញមកវិជ្ជមាននៅក្នុងកន្លែងមួយនោះ មនុស្សមិនគួរធ្វើចត្តាឡីស័កភ្លាមៗនោះទេ ហើយត្រូវតែទៅតេស្តដោយម៉ាស៊ីនធំ RT-PCR ទើបលទ្ធផលយកជាផ្លូវការបាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation

ចុចអាន ៖ ថៃ បកស្រាយ ក្រោយការធ្វើតេស្តរហ័សរកកូវីដ ចេញលទ្ធផលខុស កាន់តែច្រើន

The post ថៃ ថា អ្នកដែលតេស្តរហ័សឃើញវិជ្ជមានកូវីដ គួរតែតេស្តម៉ាស៊ីនធំ PCR ទៀត ទើបច្បាស់ appeared first on Kampuchea Thmey Daily.

ថៃ បកស្រាយ ក្រោយការធ្វើតេស្តរហ័សរកកូវីដ ចេញលទ្ធផលខុស កាន់តែច្រើន
ឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ ដែលប្រើលើសិស្ស និងគ្រូបង្រៀននៅសាលារៀនក្នុងខេត្ត Mukdahan បានបញ្ចេញលទ្ធផលតេស្តវិជ្ជមានខុសទាំងអស់។

តាមការឲ្យដឹងពីប្រទេសថៃ ឧបករណ៍តេស្តនោះ មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ដោយរដ្ឋបាលចំណីអាហារ និងឱសថ (FDA) ទេ ដូច្នេះគួរតែជ្រើសរើសឧបករណ៍ដែលមានការទទួលស្គាល់ត្រឹមត្រូវ។

ដំបូងឡើយ ការធ្វើតេស្តរហ័សនៅសាលារៀន Kham Soi Phitthayasan ក្នុងស្រុក Nikhom Kham Soi នៃខេត្ត Mukdahan បានចេញលទ្ធផលវិជ្ជមាន តែក្រោយមក ការធ្វើតេស្តម៉ាស៊ីនធំ RT-PCR បែរជាចេញលទ្ធផលអវិជ្ជមានទៅវិញ។

អគ្គលេខាធិការរង FDA លោក Surachok Tangwiwat បាននិយាយកាលពីថ្ងៃសៅរ៍ទី ០៧ ខែវិច្ឆិកាថា ការត្រួតពិនិត្យដោយ FDA បានរកឃើញថា ឧបករណ៍តេស្តរហ័សនោះគឺជាម៉ាក Dvot ហើយត្រូវបានបរិច្ចាគទៅឲ្យសាលា។ យ៉ាងណាក្តី ឧបករណ៍ទាំងនោះ ​មិន​ត្រូវ​បាន​អនុម័តឲ្យ​ប្រើ​ដោយ FDA ទេ។

ទាក់ទិននឹងករណីនេះ លោកវេជ្ជបណ្ឌិត Surachok បានជំរុញឲ្យភ្នាក់ងារ និងសាធារណជនទាំងអស់ ត្រូវប្រាកដថា ពួកគេជ្រើសរើស ឧបករណ៍តេស្តរហ័ស ដែលត្រូវបានអនុម័តសម្រាប់ប្រើប្រាស់ក្នុងការពិនិត្យរកជំងឺកូវីដ-១៩ លើបុគ្គលិករបស់ពួកគេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ថៃ ធ្វើតេស្តរហ័សលើគ្រូនិងសិស្ស ចេញលទ្ធផលខុស

The post ថៃ បកស្រាយ ក្រោយការធ្វើតេស្តរហ័សរកកូវីដ ចេញលទ្ធផលខុស កាន់តែច្រើន appeared first on Kampuchea Thmey Daily.

សិង្ហបុរី អនុញ្ញាតឲ្យបុគ្គលិកបានចាក់វ៉ាក់សាំងគ្រប់ដូសប៉ុណ្ណោះ ទើបមានសិទ្ធចូលធ្វើការបាន
ក្រសួងសុខាភិបាលសិង្ហបុរី (MOH) បាននិយាយនៅថ្ងៃសៅរ៍នេះថា ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ តទៅ និយោជិត ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ឬបានជាសះស្បើយពីជំងឺ ក្នុងរយៈពេល ២៧០ ថ្ងៃចុងក្រោយនេះ នឹងត្រូវអនុញ្ញាតឲ្យត្រឡប់ទៅកន្លែងធ្វើការវិញ។

បុគ្គលិក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង  ​មិន​​អនុញ្ញាត​ឲ្យ​វិលត្រលប់​ទៅ​កន្លែង​ធ្វើការ​របស់​ពួកគេ​ទេ ​លុះត្រាតែពួកគេធ្វើ​តេស្ត​អវិជ្ជមាន​ចំពោះ​កូវីដ ១៩ ។ ដូច្នេះ​បុគ្គលិកទាំងនេះ​ ត្រូវ​ចំណាយ​ពេល​លើ​ការធ្វើតេស្តមុនចូលធ្វើការ។

ទោះយ៉ាងណា តម្រូវការ​ធ្វើតេស្តរកកូវីដ ក៏​ត្រូវ​អនុវត្តចំពោះបុគ្គលិក​ដែល​មានផ្ទៃពោះ ឬ​មិន​មាន​សិទ្ធិ​ទទួល​ថ្នាំ​បង្ការ​ផង​ដែរ។

ក្រសួងក៏បានប្រកាសពីការលើកលែងពីវិធានការគ្រប់គ្រងសុវត្ថិភាព ​ដែលមានលក្ខណៈខុសប្លែកគ្នា​ ដោយការចាក់វ៉ាក់សាំងសម្រាប់អ្នកដែលមិនមានសិទ្ធិផ្នែកវេជ្ជសាស្ត្រ (មានបញ្ហាចាក់វ៉ាក់សាំងមិនបាន) សម្រាប់វ៉ាក់សាំងទាំងអស់ ក្រោមកម្មវិធីចាក់ថ្នាំបង្ការថ្នាក់ជាតិ។

លោក Gan Kim Yong សហប្រធាននៃក្រុមការងារកូវីដ ១៩ សិង្ហបុរី បាននិយាយថា ការលើកលែងនឹង​អនុវត្តចាប់ពីខែក្រោយ។ “ ចំពោះបុគ្គលដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ផ្នែកវេជ្ជសាស្ត្រ សម្រាប់កម្មវិធីចាក់ថ្នាំបង្ការជាតិ យើងនឹងផ្តល់សម្បទានពិសេសសម្រាប់ពួកគេ ដើម្បីចូលទៅក្នុងបរិវេណឬចូលរួមសកម្មភាពដែលប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព  មានភាពខុសប្លែកគ្នាពីការចាក់វ៉ាក់សាំង ត្រូវបានទាមទារដូចជា ផ្សារទំនើប កន្លែងផ្សេងៗ មជ្ឈមណ្ឌលលក់ដូរ និងហាងកាហ្វេ ដោយចាប់ផ្តើមពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២១ តទៅ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖CNA

ចុចអាន៖សិង្ហបុរី នឹងធ្វើតេស្តរហ័សរកកូវីដលើសិស្សសាលាបឋមសិក្សារៀងរាល់ ២ សប្ដាហ៍ម្ដង

ចុចអាន៖ម៉ាឡេស៊ី ប្រើធម៌ក្ដៅលើមន្ត្រីរាជការដែលមិនចាក់វ៉ាក់សាំង

The post សិង្ហបុរី អនុញ្ញាតឲ្យបុគ្គលិកបានចាក់វ៉ាក់សាំងគ្រប់ដូសប៉ុណ្ណោះ ទើបមានសិទ្ធចូលធ្វើការបាន appeared first on Kampuchea Thmey Daily.

ចិន បង្កើតឧបករណ៍តេស្តកូវីដតាមដង្ហើម ឃើញលទ្ធផលក្នុងពេលត្រឹម ១០ នាទី ឯប្រសិទ្ធភាពកប់
ការស្រាវជ្រាវចុងក្រោយដោយក្រុមជនជាតិចិន បានរកឃើញពិធីជួយសង្គ្រោះមនុស្សពីការឈឺចាប់ ឬមិនស្រួលក្នុងការតម្បារបំពង់ក ឬច្រមុះសម្រាប់ការធ្វើតេស្តរកជំងឺកូវីដ ១៩ ហើយវាក៏ចំណេញពេលវេលាផងដែរ ។

វិធីសាស្ត្រធ្វើតេស្តថ្មីនេះ គឺតម្រូវឲ្យអ្នកជំងឺដកដង្ហើមចូលក្នុងថង់មួយរយៈពេល ៣០ វិនាទី និងរកឃើញលទ្ធផលត្រឹម ៥ ទៅ ១០ នាទីប៉ុណ្ណោះ ។

ដោយដកស្រង់សម្ដីពីលោក Yao Maosheng សាស្រ្តាចារ្យនៅមហាវិទ្យាល័យវិទ្យាសាស្ត្របរិស្ថាន និងវិស្វកម្មនៃសាកលវិទ្យាល័យ Peking, កាសែត The Global Times កាលពីថ្ងៃពុធបានរាយការណ៍ថា ការធ្វើតេស្តនេះមានភាពត្រឹមត្រូវខ្ពស់ និងអាចបែងចែកភាពខុសគ្នារវាងអ្នកផ្ទុកកូវីដ មនុស្សដែលមានសុខភាពល្អ និងអ្នកជំងឺផ្លូវដង្ហើមផ្សេងទៀតជាដើម ។

ការសិក្សាស្រាវជ្រាវនេះផ្អែកលើការដកដង្ហើមរបស់អ្នកជំងឺកូវីដចំនួន ៧៤ នាក់ អ្នកជំងឺផ្លូវដង្ហើមផ្សេងទៀតចំនួន ៣០ នាក់ និងមនុស្សមានសុខភាពល្អចំនួន ៨៧ នាក់ ហើយលទ្ធផលត្រឹមត្រូវរបស់វាមានពី ៩១ ទៅ ១០០ ភាគរយ ។

ទន្ទឹមនោះ វិធីតេស្តរហ័ស និងភាពត្រឹមត្រូវខ្ពស់នេះ ធ្វើឲ្យវិធីសាស្ត្រថ្មីនេះមានភាពប្រសើរជាងការប្រៀបធៀបជាមួយតេស្តរហ័សផ្អែកលើអង់ទីហ្សែន ខណៈវាក៏មានតម្លៃទាបផងដែរ ពោលចំណាយអស់ ១០ យ័ន (១.៥0 ដុល្លារ) បើប្រៀបធៀបជាមួយតេស្តម៉ាស៊ីន PCR ដែលគិតថ្លៃ ៨០ យ័ន (១២.៥០ ដុល្លារ) ។

គួរបញ្ជាក់ថា ការធ្វើតេស្តនេះក៏មានសមត្ថភាពកំណត់អត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ ដែលបានធ្វើសំណាកបំពង់ ក អវិជ្ជមានមិនពិតផងដែរ ខណៈអ្នកឆ្លងមិនបញ្ចេញរោគសញ្ញា និងចេញរោគសញ្ញាមុន អាចត្រូវបានរកឃើញនៅដំណាក់កាលឆ្លងដំបូង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Global Times

ចុចអាន ៖ ផ្ទុះករណីឆ្លងកូវីដថ្មីភ្លាម ចិន ចាត់វិធានការតឹងរ៉ឹង ដោយមិនបង្អង់យូរ

The post ចិន បង្កើតឧបករណ៍តេស្តកូវីដតាមដង្ហើម ឃើញលទ្ធផលក្នុងពេលត្រឹម ១០ នាទី ឯប្រសិទ្ធភាពកប់ appeared first on Kampuchea Thmey Daily.

សិង្ហបុរី នឹងធ្វើតេស្តរហ័សរកកូវីដលើសិស្សសាលាបឋមសិក្សារៀងរាល់ ២ សប្ដាហ៍ម្ដង
ក្រសួងអប់រំសិង្ហបុរី (MOE) បាននិយាយថា សិស្សនៅសាលាបឋមសិក្សានឹងត្រូវធ្វើតេស្តរហ័សរកកូវីដ (ART) រៀងរាល់ ២ សប្តាហ៍ម្តង រហូតដល់រៀនចប់ឆ្នាំ ។

ក្រសួងអប់រំបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី ២១ ខែតុលានេះថា ការធ្វើតេស្តនេះនឹងបង្កើតការទទួលខុសត្រូវសង្គម ក្នុងចំណោមសិស្ស និងធ្វើឲ្យសាលារៀនមានសុវត្ថិភាពក្នុងការរៀនសូត្រ ខណៈតម្រូវការនេះក៏នឹងអនុវត្តចំពោះសិស្សនៅអនុវិទ្យាល័យផងដែរ ។

ទន្ទឹមនោះ សាលានឹងត្រូវបានចែកជូននូវឧបករណ៍ ART ចំនួន ១០ ដល់សិស្សម្នាក់ៗ ចាប់ពីខែតុលានេះតទៅ ហើយការធ្វើតេស្តលើកដំបូងគួរតែត្រូវបានធ្វើឡើងនៅថ្ងៃទី ២៥ ខែតុលាដល់ថ្ងៃទី ៣១ ខែតុលា និងមួយលើកទៀតនៅថ្ងៃទី ៨ ខែវិច្ឆិកាដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ។

ក្រសួងនិយាយថា សិស្សសាលាដែលទទួលបានលទ្ធផលវិជ្ជមានពីការធ្វើតេស្ត ART ប៉ុន្តែមានសុខភាពល្អ គួរតែអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងធ្វើចត្តាឡីស័ករយៈពេល ៧២ ម៉ោង ខណៈការធ្វើតេស្ត ART ដោយខ្លួនឯងក៏គួរតែត្រូវបានធ្វើឡើងផងដែរ ។

ក្រសួងបាននិយាយទៀតថា “ក្រោយមកសិស្សអាចបញ្ចប់ការធ្វើចត្តាឡីស័ក ហើយត្រឡប់ទៅសាលារៀនវិញ នៅពេលទទួលបានលទ្ធផលអវិជ្ជមានពេលតេស្ត ART រួច ។ ចំណែកអ្នកដែលមិនស្រួលខ្លួនគួរតែស្វែងរកការព្យាបាលនៅមន្ទីរពេទ្យ ឬព្យាបាលនៅផ្ទះ” ។

ជាចុងក្រោយក្រសួងអប់រំបន្ថែមថា “យើងសូមជំរុញឲ្យសិស្សសាលា និងបុគ្គលិកទាំងអស់បន្តអនុវត្តអនាម័យផ្ទាល់ខ្លួនឲ្យបានល្អ និងអនុវត្តទំនួលខុសត្រូវតាមរយៈការធ្វើតេស្តជាប្រចាំនេះ” ។

គួរបញ្ជាក់ថា ប្រទេសសិង្ហបុរីដែលបានដាក់ការរឹតត្បិតពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ កាលពីថ្ងៃទី ២៧ ខែកញ្ញា ហើយដើមឡើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី ២៤ ខែតុលា ដើម្បីកាត់បន្ថយភាពតានតឹងលើប្រព័ន្ធថែទាំសុខភាពរបស់ប្រទេស ឥឡូវនេះត្រូវបានពន្យារដល់ថ្ងៃទី ២១ ខែវិច្ឆិកា ហើយក្នុងនោះហាមមិនឲ្យមានការជួបជុំគ្នា ២ នាក់ ក៏ដូចជាបន្តធ្វើការងារពីផ្ទះជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ប្រព័ន្ធ​សុខាភិបាល ​សិង្ហបុរី​ កំពុងធ្ងន់​ធ្ងរ​នឹង​អ្នក​ជំងឺ​កូវីដ​ច្រើន​លើស​លប់

The post សិង្ហបុរី នឹងធ្វើតេស្តរហ័សរកកូវីដលើសិស្សសាលាបឋមសិក្សារៀងរាល់ ២ សប្ដាហ៍ម្ដង appeared first on Kampuchea Thmey Daily.

តើឧបករណ៍តេស្តរហ័ស និងតេស្ត PCR ខុសគ្នាដូចម្តេច?
ឧបករណ៍​តេស្ត​រហ័ស​ និងឧបករណ៍​តេស្ត PCR រក​អង់ទីហ្សែនកូវីដ-១៩ ដែល​កំពុង​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​លើ​ពិភព​លោក រួម​ទាំង​នៅ​កម្ពុជា​ផង សុទ្ធ​តែ​មាន​គុណសម្បត្តិ និងគុណវិបត្តិរៀងខ្លួនដូចខាងក្រោម៖

ឧបករណ៍​តេស្ត PCR

-តម្រូវឱ្យគ្រូពេទ្យឬអ្នកជំនាញជាអ្នកយកសំណាក

-ត្រូវឆ្លងកាត់បន្ទប់ពិសោធន៍

-អាចប្រើប្រាស់បានតែនៅមន្ទីរពេទ្យរដ្ឋឬឯកជនដែលក្រសួងអនុញ្ញាតប៉ុណ្ណោះ

-ត្រូវរង់ចាំលទ្ធផលយ៉ាងហោច ៣ ថ្ងៃ

-ផ្ដល់លទ្ធផលវិជ្ជមានឬអវិជ្ជមានច្បាស់ ១០០ភាគរយ

ឧបករណ៍​តេស្ត​រហ័ស (Rapid Test)

-ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់ មិនត្រូវការអ្នកជំនាញ ដោយ​មិន​តម្រូវ​ឲ្យ​ឆ្លង​កាត់​បន្ទប់​ពិសោធន៍ និងអាចធ្វើតេស្តដោយខ្លួនឯងបាន

-​តម្លៃ​សមរម្យ​ដែល​អាច​ប្រើប្រាស់​បាន​ទូលំទូលាយ

-អាចផ្តល់លទ្ធផលលឿនក្នុងរយៈពេល ១៥ នាទី

– លទ្ធផលតេស្តមិនអាចជឿជាក់ ១០០ ភាគរយ (បើតេស្តវិជ្ជមាន តម្រូវឱ្យតេស្ត PCR ម្ដងទៀត)

-អាកាសយានដ្ឋាន ពហុកីឡាដ្ឋាន ឧទ្យានកម្សាន្ត ការិយាល័យ រោងចក្រ និងតំបន់ដែលមានមនុស្សកុះករជាច្រើនអាចផ្តល់ការធ្វើតេស្តកូវីដ-១៩ យ៉ាងឆាប់រហ័ស ដើម្បីស្វែងរកករណីវិជ្ជមានដែលអាចកើតមាននៅទីតាំងរបស់ខ្លួន។

ទោះ​បី​ជា​បែប​នេះ​ក្តី​ ឧបករណ៍​តេស្ត​រហ័ស​គឺ​ជា​ឧបករណ៍​យុទ្ធសាស្ត្រ​ដែល​អាច​ជួយ​កាត់​ផ្តាច់​ខ្សែ​បណ្តាញ​ចម្លង​ជំងឺ​កូវីដ-១៩ ហើយប្រសិនបើរកឃើញលទ្ធផលវិជ្ជមាន អ្នកជំងឺត្រូវជូនដំណឹងដល់អាជ្ញាធរដើម្បីទទួលការតេស្តបន្ថែម ក៏ដូចជាស្វែងរកវិធីព្យាបាលដែលត្រឹមត្រូវ៕

អត្ថបទ៖ សន្យា

ចុចអាន៖ តើឧបករណ៍តេស្តរហ័សរកវីរុសកូវីដ-១៩ អាចជឿជាក់ប៉ុន្មានភាគរយ?

ចុចអាន៖ ប្រសិទ្ធភាព និងគុណសម្បត្តិ ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩

The post តើឧបករណ៍តេស្តរហ័ស និងតេស្ត PCR ខុសគ្នាដូចម្តេច? appeared first on Kampuchea Thmey Daily.