ឧស្ម័នធម្មជាតិពង្រាវ Archives - Kampuchea Thmey Daily

ថៃគ្រោងបង្កើនការនាំចូលឧស្ម័នធម្មជាតិពីអាមេរិក ដល់ ២,២ លានតោន/ឆ្នាំ
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira ​បាន​ឱ្យដឹងថា ប្រទេសថៃ​គ្រោង​បង្កើនការទិញឧស្ម័នធម្មជាតិពង្រាវ (LNG) ពីសហរដ្ឋអាមេរិកដល់ ២,២ លានតោន/ឆ្នាំ ក្នុងរយៈពេល ៥ ឆ្នាំ ពីត្រឹម ១ លានតោន​ ក្រោមកិច្ចសន្យានាពេលបច្ចុប្បន្ន។ នេះបើ​តាម​ការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ការបង្កើនការទិញនេះ គឺជាផ្នែកមួយ​នៃ​កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលថៃ ក្នុងការកាត់បន្ថយអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ​ដើម្បីជា​ការចរចាជុំវិញបញ្ហា​ពន្ធគយបដិការ ៣៦​ ភាគរយ ​ដែលប្រធានាធិបតី ដូណាល់ ត្រាំ ដាក់លើប្រទេសថៃ។

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិថៃ PTT បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ១៥ ឆ្នាំ ជាមួយអ្នកផ្គត់ផ្គង់នៅសហរដ្ឋអាមេរិក សម្រាប់ការផ្គត់ផ្គង់ LNG ចំនួន ១ លានតោន/ឆ្នាំ ​ក្រោម​តម្លៃ ៥០០ លានដុល្លារ ដោយចាប់ផ្តើមពីឆ្នាំ ២០២៦។ ថៃបាននាំចូល LNG ប្រហែល ១០ លានតោន/ឆ្នាំ ភាគច្រើនមកពីមជ្ឈិមបូព៌ា សម្រាប់រោងចក្រថាមពល និងការប្រើប្រាស់ផ្សេងៗទៀត។

តាម​ការឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះរបស់លោក ​Pichai ​ប្រហែល ៦០ ភាគរយ នៃឧស្ម័នធម្មជាតិទាំងអស់ ដែលប្រើប្រាស់​ក្នុងប្រទេសថៃ ត្រូវបាននាំចូល ​ខណៈអត្រានេះ​មាន​ចំនួន ៩០ ភាគរយ សម្រាប់ប្រេងឆៅ៕

The post ថៃគ្រោងបង្កើនការនាំចូលឧស្ម័នធម្មជាតិពីអាមេរិក ដល់ ២,២ លានតោន/ឆ្នាំ appeared first on Kampuchea Thmey Daily.

អាមេរិក​​បង្កើន​ការ​នាំចេញឧស្ម័នធម្មជាតិពង្រាវ​ទៅ​ចិន​ មុន​ ត្រាំ​ ឡើង​កាន់​អំណាច​
សហរដ្ឋ​អាមេរិក​បាន​បង្កើន​ការ​​នាំ​ចេញ​ឧស្ម័ន​ធម្មជាតិ​ពង្រាវ​ទៅ​ឱ្យ​ប្រទេស​ចិន​នៅ​ឆ្នាំ​នេះ​ ខណៈ​មាន​ក្ដី​បារម្ភ​ពី​ភាព​កាន់​តែ​តាន​តឹង​នៃ​ជម្លោះ​ពាណិញ្ជកម្ម​ ពេល​លោក​ ដូណាល់​ ត្រាំ​ ឡើង​កាន់​អំណាច​ជា​ប្រធានាធិបតី​អាមេរិក​ជាថ្មី​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​​របស់​សារព័ត៌មាន​ Bloomberg។

ទិន្នន័យគយចិន ដែល​ចេញផ្សាយកាលពីថ្ងៃពុធនេះ បាន​បង្ហាញ​ថា​ ការ​នាំ​ចូលឧស្ម័នធម្មជាតិពង្រាវ​​របស់​ចិន​ពី​សហរដ្ឋ​អាមេរិក​ បានកើន​ឡើង​រហូត​ដល់​ជាង ៦៣ ភាគរយ​ ក្នុង​រយៈ​ពេល​១០​ខែ​ដើមឆ្នាំ​នេះ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​។ ​​ការ​ណ៍​នេះ​ បាន​ធ្វើ​ឱ្យ​អាមេរិក​ក្លាយ​ជា​ប្រទេស​ទី​៥ ​ដែល​ជាប់​ក្នុង​បញ្ជី​អ្នក​ផ្គត់​ផ្គង់​ឧស្ម័នធម្មជាតិពង្រាវដល់​ចិន​ធំជាង​គេ​ ដោយ​ឈរ​នៅ​ពី​ក្រោយ​​អូស្ត្រាលី កាតា រុស្ស៊ី និង​ម៉ាឡេស៊ី។

អាមេរិក​បាន​នាំចេញ​​ឧស្ម័នធម្មជាតិពង្រាវទៅ​ចិន​ ប្រមាណ​ ៣,៩ លាន​តោន​ គិតមក​ទល់​ពេល​នេះ​ ឆ្នាំ​នេះ​។ ទោះ​បី​ជា​ចំនួន​ដដែល​​បង្ហាញ​ពី​កំណើន​គួរ​ឱ្យ​កត់​សម្គាល់​ក្ដី​ ​​វា​រួម​ចំណែក​ត្រឹម​តែ​ប្រមាណ​ ៦ ភាគរយ​ នៃ​ការ​នាំចូល​​ឧស្ម័នធម្មជាតិពង្រាវ​សរុប​របស់​​ចិនប៉ុណ្ណោះ​។

យ៉ាង​ណា​មិញ​ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Bloomberg ​អ្នក​នាំ​ចូល​របស់​ចិន បានចុះកិច្ចសន្យានាំចូល​​​ឧស្ម័នធម្មជាតិពង្រាវពីសហរដ្ឋ​​អាមេរិក ​ប្រមាណ​ ១៤ លាន​តោន​ ​ចាប់ពីឆ្នាំ ២០២៦​ ទៅ​។​

អ្នក​វិភាគ​ខ្លះ​លើក​ឡើង​ថា​ កំណើន​នៃ​ការ​នាំចូល​ឧស្ម័នធម្មជាតិ​ទៅ​ចិន​ អាច​គ្រាន់​តែ​ជា​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ​ ដោយ​អាច​ធ្លាក់ចុះ​មក​វិញ​ ដោយសារ​តែ​គោល​នយោបាយ​ពន្ធ​របស់​លោក​ ត្រាំ​។ ប្រសិនបើ​រដ្ឋបាល​ ត្រាំ​ នឹង​អនុវត្ត​ការ​ដំឡើង​ពន្ធ​ ៦០ ភាគរយ​ លើ​ទំនិញ​នាំចូល​ពី​ចិន​ ដូច​ការ​គំរាម​របស់​ ត្រាំ​ មែន​នោះ​ នោះ​ចិន​អាច​នឹង​សងសឹក​ទៅ​លើ​សហរដ្ឋ​អាមេរិក​វិញ​ ដោយ​កំណត់​គោលដៅ​លើ​មុខ​ទំនិញ​ផ្សាយ​ៗ​ រួម​ទាំង​ឧស្ម័ន។

រូប​ភាព​បែប​នេះ​ ​បានកើតឡើងក្នុងអំឡុងសង្គ្រាមពាណិជ្ជកម្ម​​នៅ​អាណត្តិមុន​របស់​លោក​ ត្រាំ រួច​ហើយ​ ដែល​កាល​នោះ​ វា​បាន​ធ្វើ​ឱ្យ​មាន​ការ​រំខាន​ខ្លាំង​ដល់​ការ​ផ្គត់​ផ្គង់​ឧស្ម័ន​ពី​អាមេរិក​ទៅ​ចិន​ស្ទើរ​តែ​​ពេញ​មួយឆ្នាំ​ ២០១៩​៕

The post អាមេរិក​​បង្កើន​ការ​នាំចេញឧស្ម័នធម្មជាតិពង្រាវ​ទៅ​ចិន​ មុន​ ត្រាំ​ ឡើង​កាន់​អំណាច​ appeared first on Kampuchea Thmey Daily.

TotalEnergies៖ ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិពង្រាវវគ្គថ្មី​ នឹង​ពន្យារដល់ឆ្នាំ​ ២០២៧
អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុនថាមពល​ TotalEnergies លោក Gregory Joffroy ​បាន​ឱ្យដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ការ​ផ្គត់​ផ្គង់​ឧស្ម័នធម្មជាតិ​ពង្រាវ​ (LNG) សម្រាប់​វគ្គបន្ទាប់​ថ្មី នឹង​ត្រូវ​ពន្យារ​ពេល​រហូត​ដល់​ឆ្នាំ​ ២០២៧ ដោយ​យឺត​យ៉ាវ​ជាង​ការ​រំពឹង​ទុក​ ដោយសារ​តែ​គម្រោង​ពាក់​ព័ន្ធ​ផ្សេង​ៗ​​ត្រូវ​បាន​ពន្យារ​។ ​​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

លោក Joffroy បាននិយាយ​ក្នុងសន្និសីទ Asia Gas Markets ថា៖ «[ទស្សនវិស័យ] សម្រាប់​រយៈពេល​ខ្លី យើងឃើញគម្រោង LNG មួយចំនួនដែលគ្រោងនឹងចេញលក់ក្នុងប៉ុន្មានខែខាងមុខនេះ ត្រូវបានពន្យារពេល។ កាលបរិច្ឆេទចាប់ផ្តើមពិតប្រាកដ នឹងប៉ះពាល់ដល់សមតុល្យឧស្ម័ន និងការផ្គត់ផ្គង់»។

លោក​បន្ត​ថា​៖ «ក្នុងរយៈពេលវែង វាច្បាស់ណាស់ថា យើងនឹងមានវគ្គ​ផ្គត់ផ្គង់ថ្មីនៅឆ្នាំ ២០២៧ រហូត​ដល់​ឆ្នាំ​ ២០៣០​»។ ​

នៅសហរដ្ឋអាមេរិក កង្វះកម្លាំងពលកម្មជំនាញ អតិផរណាពីកំណើនប្រាក់ឈ្នួលដ៏រឹងមាំ និងកង្វះខាតឧបករណ៍សម្រាប់​រោងចក្រផលិត LNG បានដាក់សម្ពាធដល់​ក្រុមហ៊ុន​ផលិត​​ LNG និងពន្យារពេលគម្រោងមួយចំនួន​នៅ​អាមេរិក​ ខណៈ​ការផ្អាក​របស់លោកប្រធានាធិបតី Joe Biden លើការអនុម័តគម្រោងនាំចេញ LNG ថ្មីនៅ​ខែ​មករា ក៏បានបង្កើតភាពមិនច្បាស់លាស់ផងដែរ។

លោក Joffroy​ រំពឹងថា តម្រូវការ LNG នឹងកើនឡើងខ្ពស់នៅឆ្នាំ ២០៣៥ ពីកម្រិតនៃការប្រើប្រាស់បច្ចុប្បន្ន៕

The post TotalEnergies៖ ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិពង្រាវវគ្គថ្មី​ នឹង​ពន្យារដល់ឆ្នាំ​ ២០២៧ appeared first on Kampuchea Thmey Daily.